ចេះតែឃើញកូនកណ្តាស់ និងហៀរសម្បោរ ម៉ាក់ប៉ាកុំចេះតែស្មានថាកូនផ្តាយសាយ ព្រោះពេលខ្លះអាការៈទាំងនេះក៏អាចបណ្តាលមកពីកូនអាលែកហ្ស៊ីច្រមុះដែរ។ តើអាលែកហ្ស៊ីច្រមុះ និងផ្តាសាយខុសគ្នាដូចម្តេច?
ជំងឺផ្តាសាយគឺជាការបង្ករោគនៅលើផ្លូវដង្ហើមផ្នែកខាងលើ (ប្រហោងឆ្អឹងជុំវិញច្រមុះ ច្រមុះ និងបំពង់ក) ដោយពពួកវីរុស ហើយកុមារអាចឆ្លងជំងឺផ្តាសាយដោយ៖
ការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺផ្តាសាយ ការប៉ះវត្ថុដែលអ្នកជំងឺផ្តាសាយបានប៉ះ ឬប្រើប្រាស់ ការស្រូបយកវីរុសពីអ្នកជំងឺផ្តាសាយតាមរយៈដំណក់ទឹកដែលជំងឺបានក្អក ឬកណ្តាសទៅក្នុងខ្យល់ ចំណែកអាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម ដែលបណ្តាលឱ្យច្រមុះកុមាររលាក និងហើម ព្រមទាំងបង្កឱ្យកុមារមានអាការៈ និងរោគសញ្ញាស្រដៀងជំងឺផ្តាសាយ។
ថ្វីត្បិតតែអាលែកហ្ស៉ីច្រមុះ និងផ្តាសាយមានអាការៈស្រដៀងគ្នាច្រើន តែម៉ាក់ប៉ាអាច បែងចែកថាកូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយដោយ៖
ក. អាការៈ និងរោគសញ្ញាអាលែកហ្ស៊ីច្រមុះ
ជាទូទៅ កូនអាចឆ្លងជំងឺផ្តាសាយរយៈពី ៣-១៤ថ្ងៃ។ ពេលកូនផ្តាសាយ ម៉ាក់ប៉ាអាចថែទាំ ដោយឱ្យកូន៖
- សម្រាក និងញុំាទឹកឱ្យបានច្រើន
- ញុំាថ្នាំបញ្ចុះកម្តៅបើកូនក្តៅខ្លួន
- ឆ្ពុងច្រមុះឱ្យកូន
- លាងច្រមុះឱ្យកូនដោយប្រើសារ៉ូមប្រៃ
- បើកូនមានអាយុលើសពី ៦ខែអាចឱ្យកូនញុំាថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យ
តែបើកូនអាលែកហ្ស៉ីច្រមុះ ម៉ាក់ប៉ាអាចថែទាំកូនដោយ៖
- ប្រើសេរ៉ូមប្រៃលាងច្រមុះឱ្យកូន
- ឱ្យកូនញុំាថ្នាំអាលែកហ្ស៊ីតាមវេជ្ជបញ្ជាគ្រូពេទ្យ
- ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម។
អត្ថបទគួរអាន៖