២- កត្តាកំពុងប្រឈមក្មេងៗឆាប់ពេញវ័យ
ក្មេងៗឆាប់ពេញវ័យ ត្រូវឆ្លងកាត់បម្រែបម្រួលជាច្រើនត្រឹមរយៈពេលខ្លី។ កំឡុងពេលចាប់ផ្តើមពេញវ័យ ខួរក្បាលពោរពេញទៅដោយបម្រែបម្រួលអ័រម៉ូន ធ្វើឲ្យក្មេងៗមានអារម្មណ៍ខ្លាំងចំពោះអ្វីអ្នកដទៃនិយាយពីខ្លួន ជាពិសេសនៅពេលមាននរណាម្នាក់ពោលពាក្យសរសើរតែម្តង។
ក្មេងស្រីឆាប់ពេញវ័យជាច្រើន មានអារម្មណ៍ជ្រួលច្របល់ បាក់ទឹកចិត្តនៅពេលរូបរាងខាងក្រៅប្រែប្រួលខុសពីក្មេងស្រីដទៃ ខ្លះទៀតថែមទាំងធ្លាប់ឆ្លងកាត់ការមាក់ងាយពីក្មេងដទៃក៏មាន។
ខួរក្បាលអាចរងសម្ពាធធ្ងន់ នៅពេលជួបប្រទះនឹងរឿងបែបនេះ នាំឲ្យក្មេងកាន់តែមានភាពតានតឹង ងាយជក់បារី ប្រើប្រាស់សារធាតុញៀនផ្សេងៗ ហើយក៏ប្រឈមនឹងការមានជំងឺទាក់ទងរឿងការបរិភោគផងដែរ។ បញ្ហាទាំងនេះ ជួនកាលមិនត្រឹមតែប៉ះពាល់យុវភាពរបស់ក្មេងប៉ុណ្ណោះទេ អាចបន្តប៉ះពាល់រហូតដល់ពេលគេក្លាយជាមនុស្សពេញវ័យទៀផង។ គ្រឿងញៀន និងជំងឺបាក់ទឹកចិត្តនៅវ័យក្មេងពេក ងាយនឹងកើតឡើងម្តងទៀតពេលធំពេញវ័យ។ លើសពីនេះ ក្មេងដែលឆាប់ពេញវ័យប្រឈមនឹងការកើតជំងឺផ្សេងៗជាងក្មេងធម្មតានៅពេលដែលគេពេញវ័យ ដូចជាជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង។
៣- ប៉ាម៉ាក់អាចជួយកូនៗបែបណា?
ទោះជាមូលហតុនាំឲ្យក្មេងឆាប់ពេញវ័យមិនទាន់រកឃើញក៏ពិតមែន ប៉ុន្តែនៅមានវិធីសាស្ត្រជាច្រើនដើម្បីជួយកូនៗ ហើយប៉ាម៉ាក់ គឺមនុស្សសំខាន់បំផុតអាចជួយក្មេងៗបាន តាមរយៈអប់រំកូនៗ ជួយកូនៗឆ្លងកាត់ការផ្លាស់ប្តូរដ៏លំបាកនេះ។ ទោះបីជាគ្មានវិធីព្យាបាលណាមួយសម្រាប់ការឆាប់ពេញវ័យនេះ ប៉ុន្តែប៉ាម៉ាក់អាចផ្តល់ជំនួយតាមរយៈ៖
– អប់រំពីបម្រែបម្រួលរាងកាយទាំងអស់នោះ មុនពេលកូនចាប់ផ្តើមពេញវ័យ ជាការត្រៀមខ្លួនទុកមុន ជួយកូនឲ្យដឹងបម្រែបម្រួលទាំងអស់នោះជារឿងធម្មតា មិនថាគេពេញវ័យនៅអាយុ៨ ឬក៏១៣ឆ្នាំនោះទេ។
– ផ្តល់ព័ត៌មានសម្រាប់កូនស្រីឲ្យបានគ្រប់ជ្រុងជ្រោយ៖ យើងត្រូវចាំថាការពេញវ័យមិនមែនមានតែការមករដូវនោះទេ ក្មេងស្រីទាំងអស់គួរតែទទួលបានការអប់រំពីបម្រែបម្រួលពេលពេញវ័យទាំងអស់អាចមានរយៈពេលពេលដល់ទៅ១០ឆ្នាំ។
– ពន្យល់ពីអនាម័យ៖ ម៉ាក់ម៉ាក់ត្រូវពន្យល់ និងបង្រៀនកូនប្រើប្រាស់សំឡីអនាម័យ ក៏ដូចជាអនាម័យផ្លូវភេទផ្សេងៗ។
– គាំទ្រកម្មវិធីសិក្សាបញ្ចូលការអប់រំសុខភេទផ្លូវភេទ ចាប់ពីកម្មវិធីសិក្សាថ្នាក់មតេ្តយ្យ។
សមាជិកប្រុសក្នុងគ្រួសារ ដូចជា ប៉ានិងបងប្អូនប្រុស ក៏គួរតែដឹងអំពីការមករដូវរបស់ស្ត្រីផងដែរ។ គប្បីអប់រំ ក៏ដូចជាស្នើសុំពួកគេ មិនឲ្យនិយាយចំអន់ក្មេងស្រីលេងអំពីបញ្ហានេះ។