ង. លើសសម្ពាសឈាម
ភាគច្រើនហ្វាសហ្វូតមានផ្ទុកអំបិលខ្ពស់ដែលបង្កើនហានិភ័យលើសសម្ពាធឈាម ហើយយូរៗទៅអាចបង្កឱ្យសរសៃឈាមឡើងរឹង ឬត្បៀត និងបណ្តាលឱ្យគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង។
ច. មានជំងឺបេះដូង
ជាតិខ្លាញ់អាក្រក់ខ្ពស់ក្នុងហ្វាសហ្វូតធ្វើឱ្យកម្រិតជាតិខ្លាញ់ និងកូលេស្តេរ៉ូលក្នុងឈាមកូនកើនឡើង ហើយបង្កឱ្យស្ទះសសៃឈាម។ ជាលទ្ធិផលកូនមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង។
ឆ. ធាត់
ហ្វាសហ្វូតមានផ្ទុកម្សៅកែច្នៃខ្ពស់ ព្រមទាំងមានជាតិសរសៃទាបដែលបណ្តាលឱ្យក្រពះពោះវៀនរំលាយ និងបំប្លែងទៅជាថាមពលលឿន។ ដូច្នេះធ្វើឱ្យកូនឆាប់ឃ្លានវិញ និងជាហេតុនាំឱ្យកូនញុំាអាហារច្រើន ហើយឡើងគីឡូ។ លើសពីនេះទៅទៀត កាឡូរី ម្សៅកែច្នៃ និងជាតិខ្លាញ់ខ្ពស់នៅក្នុងហ្វាសហ្វូតក៏ជាមូលហេតុចម្បងធ្វើឱ្យកុមារធាត់ដែរ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
វិធីសាស្រ្តស្រោចស្រង់សុខភាពកូនពីការញុំាហ្វាសហ្វូតញឹកញាប់
ហ្វាសហ្វូតប៉ះពាល់យ៉ាងខ្លាំងលើសុខភាពទូទៅរបស់កូន ប៉ុន្តែម៉ាក់ប៉ាអាចជួយឱ្យកូនមានសុខភាពល្អឡើងវិញដោយ៖
– កាត់បន្ថយការញុំាហ្វាសហ្វូតរបស់កូន ឬចៀសវាងឱ្យកូនញុំា
– ជំរុញកូនហាត់ប្រាណ ឬបញ្ចេញសកម្មភាពរាងកាយជាប្រចាំ
– ឱ្យកូនញុំាអាហារល្អចំពោះសុខភាពក្រពះពោះវៀនដូចជាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដែលរួមមានយ៉ាអួរ គីមឈី និងជ្រក់ជាដើមដើម្បីបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀន និងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ (Prebiotics) ដើម្បីបំប៉នបាក់តេរីល្អៗក្នុងក្រពះពោះវៀន។