backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 19

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

នៅ​រដូវ​ភ្លៀង​បែប​នេះ កុមារ​តូច​ៗ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ជា​ពិសេស​បញ្ហា​រាករូស​ នៅ​ពេល​ដែល​កូន​ញ៉ាំ​ទឹក​មិន​ស្អាត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​អាច​បង្ក​ឡើង​មក​ពី​វីរុស ឬ​បាក់តេរី​ ឬ​ការ​ញ៉ាំ​អាហារ ក៏​ដូចជា​ញ៉ាំ​ទឹក​មិន​ស្អាត។ ហានិភ័យ​ធំ​បំផុត​នៃ​ជំងឺ​រាករូស គឺ​ជា​ការ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។

រោគសញ្ញា​នៃ​ជំងឺ​រាករូស

  • ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅ​ខ្លួន អស់​កម្លាំង បាត់បង់​ជាតិ​ទឹក​ខ្លាំង រាករូស និង​ប្រកាច់។
  • វិធី​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រាករូស

    ១. ក្មេង​​អាយុ​ក្រោម​១​ឆ្នាំ

    • ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ
    • បន្ត​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ
    • មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ។
    • ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

      ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

      ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

      ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

      ២. ក្មេង​អាយុ​លើស​ពី​១​ឆ្នាំ

      • ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ
      • ទឹក​អូរ៉ាលីត្រ
      • ទឹក​ដោះ​គោ ឬ​​ទឹក​ដោះ​គោ​ជូរ

      ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​​មិន​គួរ​ឲ្យ​​ថ្នាំ​រាក​​ឲ្យ​កូន​​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឡើយ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រោះថ្នាក់​ប្រសិនបើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ។

      ​ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ?

      ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។

      • ឈឺ​ពោះ​ធ្ងន់ធ្ងរ
      • រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​
      • បាត់បង់​ជាតិ​ទឹក​ខ្លាំង
      • ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។

      ឈឺពោះ

      ចំណុចសំខាន់

      ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ?


      ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។
      • ឈឺ​ពោះ​ធ្ងន់ធ្ងរ
      • រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​
      • បាត់បង់​ជាតិ​ទឹក​ខ្លាំង
      • ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។

      អត្ថបទគួរអាន៖

      បដិសេធ

      Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



      ត្រួតពិនិត្យដោយ

      វេជ្ជ. ចាន់ ស៊ីណេត

      ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


      អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 19

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

      តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម