home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ

ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ

ចាស់ៗ​តែង​ថា ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ រឿង​ប្រដៅ​បង្ហាត់​បង្រៀន​កូន​ចៅ​ ក៏​ដូច​គ្នា។ គ្រួសារ​នីមួយៗ​មាន​វិធី​បង្រៀន​កូនៗ​ខុស​គ្នាៗ ប៉ាម៉ាក់​ខ្លះ​សប្បាយ​ចិត្ត​ពេល​អូនៗស្តាប់​សម្តី និង​ដំបូន្មាន ខ្លះ​ទៀត​មិន​សប្បាយ​ចិត្ត​សោះ ពិបាក​បង្រៀន​អី​ពិបាក ខូច​នោះ​ខូច។

វិធីសាស្ត្រ​ពិសេសៗ​របស់ “Hello គ្រូពេទ្យ” ប្រហែល​អាច​ជួយ​បាន បើចង់ឲ្យក្មេងមានទម្លាប់ល្អ៖

១- ពាក្យគួរប្រើនិងមិនគួរពេលបង្រៀនអូនៗ?

យើង​មិន​គួរ​ប្រើ​ពាក្យ​ “កុំ” ឬ “ទេ” លើ​អូនៗ​ទេ ​ក្នុង​ករណី​ខ្លះ​លើក​លែង​តែ​វា​ជា​រឿង​ធំ​ដុំ។ និយាយ​ពាក្យ​នេះ​ដដែល​ៗ​​ធ្វើ​ឲ្យ​ក្មេងៗ​រៀន​ត្រាប់​តាម កូន​យើង​នឹង​ប្រើ​ពាក្យ​ទាំង​នេះ​មក​កាន់​យើង​វិញ​ដោយ​មិន​ដឹង​ខ្លួន។ គួរ​​ពន្យល់​អូនៗ​តាម​វិធីងាយ​យល់ ដូច “​អូន​កុំ​កាន់​កាំបិត ប្រយ័ត្ន​មុត” បែប​នេះ​ងាយ​ស្រួល​យល់។

២- ភាសាគួរនិយាយទៅកាន់ក្មេងៗ

ការ​ប្រើ​ភាសា​បែប​មនុស្ស​ពេញវ័យ​បង្រៀន​អូនៗ ធ្វើ​ឲ្យ​អូនៗ​អាច​ទទួល​បាន​ពាក្យ​ថ្មី​បន្ថែម។ ប្រើ​ពាក្យ​ថ្មីៗ​ច្រើន អាច​ឲ្យ​កូនៗ​ស្គាល់​ពាក្យ​ថ្មី និង​ឆ្លើយ​តប​រហ័ស​ជាង​មុន ​អាច​ជួយ​ក្មេង​អភិវឌ្ឍ​ខួរ​ក្បាល​ផង​ដែរ។ បើ​ទោះ​អូនៗ​មិន​ទាន់​ចេះ​និយាយ វិធី​នេះ​នឹង​ដឹក​នាំ​គេ​ឲ្យ​រៀន​និយាយ​បាន​លឿន​ដូច​គ្នា។

៣- សាកល្បងឈប់ប្រើខោទឹកនោម

ប៉ាម៉ាក់​មាន​បទ​ពិសោធភាគ​ច្រើន តែង​ណែនាំ​ឲ្យ​អូនៗ​ឈប់​ប្រើ​ខោ​ទឹក​នោម ដោយ​បង្រៀន​ឲ្យ​គេ​ចេះ​ប្រើ​កន្ថោរ​ជំនួស​វិញ។ វិធី​នេះ​មាន​ប្រសិទ្ធ​ភាព ​ព្រោះ​អូនៗ​អ្នក​អាច​រៀន​ដឹង​ពី​អារម្មណ៍​បាន​លឿន ​ចេះ​ប្រាស្រ័យ​ទាក់ទង និង​គ្រប់​គ្រង​ខ្លួន​បាន​ល្អ។ អាច​នឹង​លំបាក​ពេល​ដំបូង​ ប៉ុន្តែ​នឹង​ងាយ​ស្រួល​នៅ​ពេល​ក្រោយ។

៤- អូនៗចូលចិត្តខាំ

ក្មេងៗ​ខ្លះ​ខូច​តាំង​ពី​កំណើត​ មាន​ការ​អី​តិច​ខាំ​នេះ​ខាំ​នោះ ជា​ទម្លាប់​អាក្រក់ តែ​មាន​ករណី​ខ្លះ​ដោយសារ​រមាស់​ធ្មេញ ឬ​ធ្មេញ​កំពុង​ដុះ តែ​អូនៗ​ខ្លះ​វិញ​ខាំ​ ព្រោះ​ចង់​បញ្ចេញ​កំហឹង។ គ្នា​យើង​ត្រូវ​ពន្យល់​ថា ​វា​មិន​ល្អ ឬ​ឲ្យ​ពួក​គេ​ខាំ​តុក្កតា​ជំនួស​ការខាំ​អ្នក​ដទៃ​មិន​ល្អ​ទេ។ គោល​បំណង​តែ​មួយគត់​ព្យាយាម​ឲ្យអូនៗ​ភ្លេច និង​កែប្រែ​ទម្លាប់​អាក្រក់​នោះ។

៥- វិធីស្តីបន្ទោសអូនៗពេលធ្វើអ្វីខុស

ប៉ាម៉ាក់ខ្លះ​តែង​បន្ទោសអូនៗ​មិន​ទំនេរ​មាត់។ មិន​មែន​ជា​វិធី​ល្អ​ទេ ព្រោះ​​កាន់​តែ​ធ្វើ​ឲ្យ​អូនៗ​​មិន​យល់ អាច​នឹង​កាន់​ផ្គើន​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ យើង​គួរ​នាំ​អូនៗទៅ​កន្លែង​ស្ងាត់ និយាយ​ស្រាលៗ​ពន្យល់​អូនៗ​មិន​ត្រូវ​ធ្វើ​រឿង​បែប​នោះ​ទៀត​ទេ បែប​នេះ​នឹង​ធ្វើ​ឲ្យ​អូនៗ​កាន់​តែ​ឆាប់​យល់​បញ្ហា អាច​ជួយ​ឲ្យ​មាន​ចរិត​ចាស់​ទុំ​ផង​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

5 Surprising parenting methods: do they work? https://www.thebump.com/a/5-wacky-parenting-methods-that-work. Accessed July 5, 2017


អត្ថបទពាក់ព័ន្ធ

ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបាន ជាមួយតិចនិកនេះ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?

វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន

របៀ​បចិញ្ចឹមកូន ៧ យ៉ាង ប៉ាម៉ាក់គួរចៀសវាង បើមិនចង់ឲ្យប៉ះពាល់អនាគតកូន

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

សញ្ញាបង្ហាញថា យើងជាប៉ាម៉ាក់ចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 18/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត