បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលទារកស្ទះរន្ធទឹកភ្នែក ម៉ាក់ប៉ាអាចដោះស្រាយដោយវិធីសាស្ត្រទាំងនេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ធម្មតា យើង​ជា​ម៉ាក់​ប៉ា ច្បាស់​ជា​ព្រួយ​បារម្ភ​ហើយ​ឲ្យ​តែ​ឃើញ​កូន​មាន​បញ្ហា​អ្វី​មួយ​ដែល​យើង​គិត​ថា​មិន​ប្រក្រតី។ ជួន​កាល បញ្ហា​នោះ​គ្រាន់​តែ​ជា​បញ្ហា​សាមញ្ញ​ដែល​កើត​មាន​លើ​អា​អូន​ពី​កំណើត​ដែល​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ឲ្យ​អូន ដូច​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​ជាដើម។ បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​លើ​ទារក​គឺ​ជា​បញ្ហា​មាន​ពី​កំណើត​ដែល​កើត​មាន​ប្រហែល ​៣០%​លើ​ទារក។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពេក​ទេ បើ​អា​អូន​កើត​ជំងឺ​នេះ ពី​ព្រោះ​វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​វា ​៩០%​ នឹង​បាត់​ទៅ​វិញ​នៅ​អាយុ​ ៩ខែ​ - ​១​ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង។ ក្នុង​ករណី​ដែល​អា​អូន​តូច មាន​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក ប៉ា​ម៉ាក់​អាច​ដោះ​ស្រាយ​តាម​វិធី​ខាង​ក្រោម ដើម្បី​ជួយ​សម្រួល​ដល់​ភ្នែក​កូន​ដូច៖ ស្អំ​កន្សែង​ក្ដៅ​ឧណ្ហៗ៖ ជា​រៀង​រាល់​២-៣​ម៉ោង​ម្ដង យក​កន្សែង ឬ​ដុំ​សម្លី​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ រួច​ពូត​ឲ្យ​ស្ងួត​ទឹក​បន្ដិច យក​ទៅ​ស្អំ​ថ្នម​ៗ​លើ​រន្ធ​ទឹក​ភ្នែក​របស់​កូន រួច​ជូត​បណ្ដោយ​តាម​ភ្នែក​ថ្នមៗ។ ប្រសិន​បើ​កូន​ស្ទះ​រន្ធ​ទឹក​ភ្នែក​ទាំង​សង​ខាង យើង​ត្រូវ​យក​ម្ខាង​ស្អាត​នៃ​កន្សែង ឬ​ដុំ​សម្លីទៅ​ជូត​ភ្នែក​មួយ​ទៀត ឬ​អាច​ប្រើ​កន្សែង ឬ​ដុំ​សម្លី​ថ្មី​ក៏​បាន។ ម៉ាស្សា​ភ្នែក​កូន៖ យើង​អាច​ម៉ាស្សា​លើ​រន្ធ​ទឹក​ភ្នែក​កូន​ថ្នមៗ ដោយ​យក​ម្រាម​ដៃ​មួយ​ទៅ​ញី​ជា​រង្វង់​មូល​ត្រង់​រន្ធ​ទឹក​ភ្នែក​កូន។ អំឡុង​ពេល​ម៉ាស្សា ម៉ាក់​ប៉ា​ត្រូវ​ប្រើ​កម្លាំង​តិច​បំផុត មិន​ត្រូវ​ញី​ខ្លាំង​ពេក ហើយ​សង្កត់​ទៅ​លើ​ភ្នែក​កូន​ទេ។ បើ​អាច នៅ​ពេល​ដែល​យក​កូន​ទៅ​ពិនិត្យ យើង​អាច​សុំ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ក្មេង​បង្ហាញ​ពី​របៀប​ម៉ាស្សា​ភ្នែក​សម្រាប់​បញ្ហា​នេះ។ ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ប្រសិន​បើ​ភ្នែក​អា​អូន​ឆ្លង​មេរោគ​ទៀត គ្រូពេទ្យ​នឹង​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ថ្នាំ​បន្តក់​ភ្នែក ដើម្បី​ជួយ​កម្ចាត់​មេរោគ​ចេញ។ ជា​ធម្មតា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម្សៅទឹកដោះគោឆុងទៅឆាប់រលាយ បញ្ជាក់ថាថ្មី ហើយមានគុណភាពល្អ? (វីដេអូ)

ម្សៅទឹកដោះគោសម្រាប់ក្មេង មិនមែនផ្សំឡើងពីទឹកដោះគោតែមួយមុខនោះទេ គឺមានបញ្ចូលសារធាតុច្រើនមុខដូចជា ប្រូតេអុីន ប្រេងបន្លៃ អស៊ីតខ្លាញ់ល្អ កាបូអុីត្រាត វីតាមីន ជាតិរ៉ែ និងគ្រឿងផ្សំដទៃទៀត ដើម្បីបំពេញតម្រូវការ ការលូតលាស់ផ្នែករាងកាយ និងបញ្ញាសកមារតី របស់ក្មេង។ បែបនេះហើយទើបម្សៅទឹកដោះគោងាយរលាយ ឬមិនងាយរលាយ អាស្រ័យលើរូបមន្តផលិត និងគ្រឿងផ្សំរបស់វាថាមានអ្វីខ្លះ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។


បញ្ហាសុខភាពកុមារផ្សេងទៀត

វ័យប៉ុណ្ណេះកំពុងពេញកម្លាំង អ៊ីចឹងធ្វើម៉េចកុំឲ្យកូនបាក់តាំងពីក្មេង?

ក្មេងជំទង់ អាយុពី ១១-១៩ឆ្នាំ ជាវ័យកំពុងពេញកម្លាំង ហើយសកម្មការងារសព្វបែបយ៉ាង រួមទាំងត្រូវផ្តោតនឹងការក្រេបជញ្ជក់យកចំណេះវិជ្ជាទៀត។ តើត្រូវធ្វើបែបណាដើម្បីឲ្យវ័យជំទង់កាន់តែមានថាមពល ចៀសវាងការបាក់តាំងពីក្មេង? ១. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងសម្បូរជីវជាតិ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា យើងរស់ទៅបាន ដោយសារចំណីអាហារ បើញ៉ាំអាហារមិនគ្រប់ មិនសម្បូរជីវជាតិទេនោះ មិនអាចទ្រទ្រង់រាងកាយយើងរួចទេ ដែលបញ្ហាទាំងអស់នេះចោទចំពោះវ័យជំទង់ខ្លាំងណាស់។ ដូចដែលយើងគ្រប់គ្នាដឹងស្រាប់ហើយថា វ័យនេះត្រូវប្រើខួរក្បាលច្រើន ដើម្បីការចងចាំ ផ្ចង់អារម្មណ៍ និងបង្កើតគំនិតច្នៃប្រឌិតផ្សេងៗ។ ដូច្នេះវ័យជំទង់ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ ហើយត្រូវញ៉ាំអាហារណាមានប្រយោជន៍ចំពោះសុខភាព និងកាត់បន្ថយពពួក Fast food ភេសជ្ជៈកំប៉ុងផ្អែមៗ។ ២. គេងឲ្យបានគ្រប់គ្រាន់ ដំណេកសំខាន់ណាស់ ជួយដល់ការលូតលាស់រាងកាយ ខួរក្បាល សុខភាពបេះដូងជាដើម។ គេងមិនគ្រប់គ្រាន់បង្កផលប៉ះពាល់ដល់សមត្ថភាពចងចាំរបស់ខួរក្បាល និងអារម្មណ៍ផ្តោតការយកចិត្តទុកដាក់ ដែលទាំងអស់នេះសុទ្ធសឹងតែជះឥទ្ធិពលមិនល្អដល់វ័យជំទង់ ដែលជាវ័យត្រូវប្រើខួរក្បាលដើម្បីផ្ចង់ទៅការសិក្សារៀនសូត្រជាប្រចាំ។ ចំពោះក្មេងវ័យជំទង់ អាយុចន្លោះពី ១១-១៩ ឆ្នាំ ត្រូវគេងឲ្យបាន ៨-១០ ម៉ោង/ថ្ងៃ។ ៣. ហាត់ប្រាណឲ្យទៀងទាត់ មនុស្សជាច្រើនគិតថា ហាត់ប្រាណមិនចាំបាច់ចំពោះក្មេងៗ ឬវ័យជំទង់នោះទេ តែតាមពិតទៅលំហាត់ប្រាណល្អចំពោះមនុស្សគ្រប់វ័យ មិនថា ក្មេង មនុស្សពេញវ័យ ឬចាស់នោះទេ។ ការហាត់ប្រាណទៀងទាត់ អាចត្រឹម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានជាក្រោយដួលបោកចំក្បាល មានអាការៈក្អួត?

ការ​ប៉ះ​ទង្គិច​ចំ​ក្បាល​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ អាច​បណ្ដាល​ឲ្យ​មាន​ស្រាំ ឬ​ប្រេះ​ឆ្អឹង​លលាដ៍ក្បាល។ ដូចនេះ​ហើយ​បាន​ជា​ពេល​ឃើញ​អាការៈ​កូន​ក្រោយ​ប៉ះ​ទង្គិច មាន​សភាព​សន្លឹម វិលមុខ ក្អួត​ចង្អោរ ជាដើម​យើង​តែង​ព្រួយបារម្ភ​ខ្លាច​មាន​ឈាម​កក​ក្នុង​ខួរក្បាល។ តើ​ហេតុអ្វី​បាន​ជា​ប៉ះពាល់​ក្បាល បែរ​ជា​មាន​អាការៈ​ក្អួត​ចង្អោរ​វិញ? បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បើ​ពេល​​ដួល​ចំ​ក្បាល មាន​អាការៈ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល មាន​ឡើង​សម្ពាធ ​សង្កត់​ផ្នែក​ផ្សេង​ៗ​នៃ​ខួរក្បាល ​ធ្វើឲ្យ​ការ​បញ្ជា​ខុស​ប្រក្រតី និង​ទៅ​ជា​ក្អួត ឬ​វង្វេងវង្វាន់ មមើមមាយជាដើម។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ​បន្ថែម​ទៀត​ថា កាលណា​ខួរក្បាល​ច្របូកច្របល់ ក៏​យើង​មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​ដូចគ្នា ហើយ​ទម្រាំ​ទទួល​រង​ការ​ប៉ះទង្គិច​ទៀត​នោះ​ពិតជា​លេចឡើង​អាការៈ​អស់​ទាំង​នោះ​ហើយ។ ទោះ​ជា​សង្ស័យថាមានឈាមកកតាមរយៈការអាការៈ​ក្អួត​បន្ទាប់ពី​រង​របួស​ក្បាលមែន​ តែ​ផល​ប៉ះពាល់​របស់​វា​មិន​បែប​នោះ​ទាំងអស់​ឡើយ។ ពេល​ខ្លះ​ការ​ក្អួត​បន្ទាប់ពី​ដួល​ប៉ះពាល់​ចំ​ក្បាល​តិចតួច​ហាក់​ដូចជា​ទាក់ទង​ទៅ​នឹង​កត្តា​បុគ្គល​ជា​ជាង​ឈាម​កក​ក្នុង​ខួរក្បាល ឬប្រេះ ស្រាំលលាដ៏។ លោកបន្ថែមថា ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​មាន​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​គ្រូពេទ្យ​ក៏​នឹង​សាកសួរ​ប្រវត្តិ​ជំងឺពីខាងគ្រួសារ​សិន​ដែរ ព្រោះ​អាច​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​ដែល​អាច​ជាប់ពាក់ព័ន្ធ​នឹង​ការ​ក្អួត​នោះ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ានិយមប្រើកាបូបស្ពាយទារករយៈពេលយូរ អាចប៉ះពាល់ឆ្អឹងខ្នងកូនអត់?

អា​អូន​តូចៗ ចូល​ចិត្ត​ណាស់​ពេល​មាន​អ្នក​ព​ដើរ​ទៅ​នេះទៅ​នោះ ពេល​ខ្លះ​កិកកុករក​រឿង​ម៉ាក់​ប៉ា​ឲ្យ​ពរដើរ។ ដូច​នេះ​ហើយទើប​ប៉ា​ម៉ាក់​ចូល​ចិត្ត​ប្រើ​កាបូប​ស្ពាយ​កូន ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​ម៉ាក់​ប៉ា អាច​ស្ពាយ​កូន​ផង ធ្វើ​កិច្ច​ការ​បាន​ទៀត។ ប៉ុន្តែបើ​ប្រើ​កាបូប​ស្ពាយ​នេះ​ញឹក​ញាប់​អាច​ប៉ះពាល់​ដល់​ទម្រង់​ឆ្អឹង​ខ្នង​កូន​អត់​? សម្រាប់​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ពន្យល់​ឲ្យ​ដឹង​ថា កាបូប​ស្ពាយ​កូន​នោះ​វា​ជួយ​សម្រួល​ដល់​ម៉ាក់​ប៉ា​បាន​ខ្លាំង ហើយ​បើ​ម៉ាក់​ប៉ា​ចូល​ចិត្ត​ប្រើ​ច្រើន​ក៏​មិន​មាន​អី​ប៉ះពាល់​ដល់​កូន​ទេ បើ​សិន​ដាក់​កូន​ឲ្យ​អង្គុយ​នៅ​ក្នុង​ទម្រង់​សម​ស្រប​មួយ។ យើង​អាច​ប្រើ​កាបូប​ស្ពាយ​អា​អូន​ដោយ​មិន​បាច់​បារម្ភ​នឹង​ផល​ប៉ះពាល់​មែន ក៏​ប៉ុន្តែ​ប្រសិន​បើ​ដាក់​កូន​ស្ពាយ​នៅ​ក្នុង​ទម្រង់​ខុស វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​កូន​បាន​ហើយ​ទម្រង់​ដែល​ស័ក្តិសម គឺ​៖ ១.ជើង​កូន​គួរ​តែ​អាច​កន្ធែក​ដាក់​អម​សង​ខាង​រាងកាយ​យើង ២.ចង្កេះ​កូន​គួរ​តែ​បត់ ៣.មាន​ចន្លោះ​ឲ្យ​កូន​ស្រួល​ដក​ដង្ហើម និយាយ​រួម ជា​ទម្រង់​ដូច​កូន​អង្គុយ​ធម្មតា។ បើ​យើង​ស្ពាយ​កូន​ផ្អឹប​ជាប់​នឹង​ដើម​ទ្រូង ហើយ​ជើង​កូន​ត្រង់​ស្លូ​ស្មើ​ដង​ខ្លួន វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ឆ្អឹង​ត្រគាករបស់​កូន​។ លោក​បញ្ជាក់​ថា កាបូប​ស្ពាយ​កូន​នេះ​មិន​មែន​ប្រើ​បាន​គ្រប់​ទារក​ទេ​ អា​អូន​ក្រោម​អាយុ​៤​ខែ ឬ​អា​អូន​ដែល​ក​មិន​ទាន់​រឹង ម៉ាក់​ប៉ា​កុំ​ទាន់​ប្រញាប់​ប្រើ​កាបូប​ស្ពាយ​នេះ ព្រោះ​វា​អាច​ប៉ះពាល់​​​ក​កូន។ សម្រាប់​ការ​ប្រើ​កាបូប​នេះ អាច​ប្រើ​បាន​ចំពោះ​ទារក​​ចាប់​ពី ​១​ខួប​ឡើង​ទៅ ឬ​អា​អូន​ចេះ​ដើរ​តេះ​តះ​។ បន្ថែម​ពី​លើ​នេះ ដើម្បី​ចៀសវាង​បញ្ហា​ដូច​ជា កាបូប​ស្ពាយ​ធ្វើ​ឲ្យ​កូន​ហប់ ឬ​តឹង​ពេក​សម្រាប់​កូន ម៉ាក់​ប៉ា​គួរ​ដឹង​តិចនិក​ជ្រើស​រើស​កាបូប​ស្ពាយ​ស័ក្តិសម​សម្រាប់​អា​អូន៖ - ពេល​ទៅ​ទិញ​កាបូប​ស្ពាយ គួរ​យក​កូន​ទៅ​ជា​មួយ​ដើម្បី​ងាយ​ស្រួល​ជ្រើសរើស​កាបូប​ឲ្យត្រូវ - ពេល​ស្ពាយ​ហើយ កូន​អាច​កម្រើក​ដៃ​ជើង ក្បាល​ដោយ​ស្រួល មិន​តឹង ឬ​ឈឺ​ចាប់ - កូន​អាច​មើល​ឃើញ​ទេស​ភាព​ពេល​ដែល​ប្រើ​កាបូប​ស្ពាយ - ជ្រើស​រើស​កាបូប​ស្ពាយ​ដែល​ងាយ​ស្រួល​ពាក់ (ម៉ាក់​ប៉ា​អាច​ពាក់​បាន​ដោយ​ខ្លួន​ឯង)។ល។


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

អាណា​ព្យាបាល​មួយ​ចំនួន​បាន​​ឲ្យ​កូន​តូច​ៗ​ញ៉ាំ​នំ​កញ្ចប់​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់។ ចំពោះ​បញ្ហា​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា វា​នឹង​គ្មាន​គ្រោះថ្នាក់ ប្រសិនបើ​ម៉ាក់ប៉ា​អាច​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​បែប​នោះ​បានក្នុង​ចំនួន​តិចតួច​បំផុត។ ប៉ុន្តែ​ប្រសិនបើ​អនុញ្ញាត​ឲ្យ​ញ៉ាំ​រាល់ថ្ងៃ​ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ ព្រោះ​នំ​អស់​ទាំង​នោះ​មិន​ត្រឹម​គ្មាន​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ គ្រឿង​ផ្សំ​ដែល​លាយ​ជាមួយ​ក៏​សុទ្ធ​សឹង​ជា​គ្រឿង​មិន​សូវ​មាន​គុណភាព​ល្អ ដោយសារ​តម្លៃ​ផលិតផល​ទាប​ពេក គ្រឿងផ្សំ​មិន​អាច​ប្រើ​របស់​ល្អ​ឡើយ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា នំ​កញ្ចប់​ទាំង​នោះ​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​ចំពោះ​ការ​លូតលាស់​របស់​ក្មេង​ជា​រឿង​មិន​សូវ​ធំដុំ​ឡើយ។ អ្វី​ដែល​គ្រោះថ្នាក់​គឺ​ការ​វេច​ខ្ចប់​របស់​ផលិតផល​ទាំង​នោះ ព្រោះ​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក ហើយ​ការ​ជញ្ជូន​គ្មាន​ស្តង់ដារ ដោយ​ដឹក​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង គ្មាន​ការ​បិទបាំង នាំឲ្យ​ជាតិ​ជ័រ​នៃ​ថង់​ទាំង​នោះ សាយភាយ​ចូល​ទៅ​ក្នុង​នំ ពេល​ញ៉ាំ​ទៅ​នឹង​នាំ​ឲ្យ​ជួប​បញ្ហា។ ទោះ​ជា​កម្ដៅ​ថ្ងៃ​មិន​ខ្លាំង​ដូច​ភ្លើង​ចង្ក្រាន តែ​វា​នៅតែ​អាច​បញ្ចេញ​សារធាតុ​គី​មី​ចូល​ទៅ​ក្នុង​នំ​ដែរ គ្រាន់តែ​បរិមាណ​តិច ហើយ​បើ​កូន​ញ៉ាំ​រាល់ថ្ងៃ​សារធាតុ​គីមី​ទាំង​នោះ​នឹង​ទៅ​ប្រមូល​ផ្ដុំ​ក្នុង​ខ្លួន។ យូរ​ៗ​អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម ទឹកនោម​ប្រៃ ឬ​ឈាន​ដល់ជំងឺ​មហារីក​បំពង់ក  បេះដូង តម្រង​នោម។ ចំណែក​រសជាតិ​របស់​វា​មាន​ប្រៃ ផ្អែម និង​ជាតិ​ខ្លាញ់​ដែល​យើង​មិន​ដឹង​ពី​ប្រភព​នៃ​គ្រឿង ដែល​នេះ​ហើយ​ជា​រឿង​គួរឲ្យ​ខ្លាច។ ដូចនេះ​បើ​ចង់​ទិញ​ឲ្យ​កូន​ញ៉ាំ​ត្រូវ​មើល​កន្លែង​លក់ដូរជាមុន​សិន ថា​មាន​ផាសុកភាព​ត្រឹមត្រូវ​ដែរ ឬ​ទេ និង​​ពិនិត្យ​លើកាលបរិច្ឆេទ​ផលិត​ផង ខ្លាច​ជា​ទំនិញ​ហួស​កំណត់។


បញ្ហាសុខភាពកុមារផ្សេងទៀត

គួរយកកូនទៅចាក់វ៉ាក់សាំងឆ្កែឆ្កួតមុន ឬក្រោយពេលសត្វខាំ?

ការ​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​ពិតជា​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ ព្រោះ​ពេល​ខ្លះ​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ​នៅ​បាន​ប្រឡែង​លេង ហើយ​ឆ្កូត​ដោយ​ធ្មេញ ឬ​ក្រចក ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នេះ គួរតែ​ចាក់​មុន​ពេល​មាន​របួស ទើប​ល្អ។ ជំងឺ​នេះ​មិន​មាន​វិធី​ព្យាបាល​​ឲ្យ​ជា​នោះ​ទេ នៅ​ពេល​លេច​រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ហើយ ដោយ​នោះ​មាន​ន័យ​ថា​ជា​ការ​យឺត​ពេល​ទៅ​ហើយ។ ប៉ុន្តែ​ជា​សំណាង​ល្អ​មាន​វិធី​ទប់​ស្កាត់​ជំងឺ​ឆ្កែឆ្កួត​នេះ បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ដែល​មាន​ប្រសិទ្ធភាព​រយៈ​ពេល​៥​ឆ្នាំ។ តាម​គោលការណ៍​ រាល់​គ្រប់​​ថ្នាំ​បង្ការ សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាក់​វា នៅ​ពេល​មុន​ឈឺ មែន​ហើយ​។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​យើង​មិន​សូវ​ជា​មាន​អ្នក​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​នេះ​មុន​ដូច​នៅ​បរទេស​ឡើយ។ ការ​ចាក់​ថ្នាំ​បង្ការ ត្រូវ​ធ្វើ​​ចំនួន ៣ ដង ក្នុង​ចន្លោះ​ពេល​មួយ​ខែ (០-៣-៧) គិត​ពី​ថ្ងៃ​ចាក់​លើក​ទី​មួយ។ មានន័យថា ចាក់លើកដំបូងនៅថ្ងៃសូន្យ ចាក់លើកទី២ បីថ្ងៃក្រោយចាក់លើកទី១ និង ចាក់លើកទី៣ ប្រាំពីរថ្ងៃក្រោយចាក់លើកទី២ ។ បើ​មាន​ករណី​សត្វ​ឆ្កែ​ខាំ​ហើយ​នោះ ត្រូវ​ចាក់​បន្ថែម ២ ដង​ទៀត។ មិនត្រឹមតែ​សត្វឆ្កែខាំ ឬក្រញ៉ៅឡើយ ពេល​មាន​សត្វ​ ឆ្មា ស្វា ប្រចៀវ ខាំក៏គេចាក់ប្រភេទនេះ​ដូចគ្នា។ ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​ណែនាំ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​នាំ​គ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​ទុក​ជា​មុន​ទេ លើក​លែង​តែ​អ្នក​មាន​សត្វ​ចិញ្ចឹម ហើយ​សត្វ​ចិញ្ចឹម​នេះ​ទៀត​សោត ក៏​គេ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​ផ្សេង​ៗ។ ការ​នាំ​សត្វ​ចិញ្ចឹម​ទៅ​ជួប​ពេទ្យ​ទៀងទាត់​ពិតជា​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន​ពី​សត្វ​មក​មនុស្ស​ទៀត​ផង។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

បើ​តាម​ក្បួន​ពេទ្យ អ្នក​ជំងឺ​មិនមែន​សុទ្ធតែ​ត្រូវ​ឲ្យ​បញ្ចូល​សេរ៉ូម​តាម​សរសៃ​ឡើយ តែ​ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ជំងឺ​ខ្លះ​មាន​បញ្ហា​បន្តិចបន្តួច​តែ​បែរជា​ទាមទារ​ការ​ព្យួរ​សេរ៉ូមដែរ ទាំង​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ផង​នោះ។ តើ​ការ​ព្យួរ​សេរ៉ូម​នោះ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ស្ថានភាព​ណា​ខ្លះ? វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​ណា​មួយ​ដែល​អាច​ព្យួរ​សេរ៉ូម​ទៅ​បាន ទាល់តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដូច​ខាងក្រោម៖ ១- រាករូស​ខ្លាំង​កម្រិត​ទី​៣ សម្រាប់​អ្នក​ជំងឺ​រាករូស​ដែល​ត្រូវ​ព្យួរ​សេរ៉ូម​នោះ ទាល់តែ​ចាប់ពី​ដំណាក់កាល​ទី​៣​ឡើង​ទៅ បាន​អនុវត្តន៍​វិធី​នេះ​បាន។ នៅ​ពេល​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​ឃើញ​ថា អ្នក​ជំងឺ​មាន​សភាព​ខ្លាំង​មាន​ទាំង​ក្អួត រាក គេ​អាច​នឹង​ដាក់​សេរ៉ូម ២ ផ្លូវ​ឯ​ណោះ ហើយ​បើ​អ្នក​រាក​កម្រិត​ទី​១ ឬ​ទី​២ ត្រូវ​ចាប់ផ្ដើម​ដោយ​ការ​ផឹក​ទឹក​អូរ៉ាលីត ២- ក្ដៅ​ខ្លួន បើ​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​បាត់បង់​ជាតិ​ទឹក​ដូច​គ្នា ដោយ​ជាតិ​ទឹក​នឹង​បាត់បង់​តាម​ដង្ហើម បាត់​តាម​សរសៃ បាត់​តាម​រយៈ​ស្បែក ក៏​អាច​បញ្ចូល​សេរ៉ូម​ដែរ។ ប៉ុន្តែ​ការ​ដាក់​នេះ​ទៀតសោត​គឺ​ក្នុង​កម្រិត​មួយ​មិន​ធ្វើ​ឲ្យ​លើស​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្មេង​ទៅ​វិញ​ទេ។ ៣- ជំងឺផ្សេង​ៗ ពេល​ខ្លះ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ឲ្យ​អ្នក​ជំងឺ ដើម្បី​ជា​ផ្លូវ​ចាក់​ថ្នាំ ហើយបូករួម​កូន​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់ផង កូន​ល្វើយ អស់​កម្លាំង​រលើង សន្លឹម គឺត្រូវ​បញ្ចូល​តាម​សរសៃ​ដែរ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

ជា​ទូទៅ​យើង​តែង​បង្ហាត់​កូន​ឲ្យ​ចេះ​ដុស​ធ្មេញ នៅ​វ័យ​ប្រហែល ១ ឆ្នាំ​ជាង​ឡើង​ទៅ។ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ណែនាំ​ថា គួរតែ​សម្អាត​តាំងពី​មិន​ទាន់​ដុះ​ធ្មេញ ទើប​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូបនេះបាន​ឲ្យ​ដឹង​ថា ក្មេង​ចេះ​បៅ​ត្រូវតែ​ចេះ​សម្អាត​ក្នុង​មាត់ ដើម្បី​អនាម័យ ធ្មេញ​ដុះ​មក​ស​ស្អាត និង​គ្មាន​ក្លិន​អាក្រក់​ចេញ​ពី​មាត់ ដែល​នេះ​ជា​មូលហេតុ​សំខាន់។ ចំណែក​ឧបករណ៍​ដែល​ត្រូវការ​នោះ​មាន​ដូចជា​កំប្រេស​យក​មក​រុំ​នៅ​ដៃ និង​ទឹកក្ដៅឧណ្ហៗ។ វិធី​ធ្វើ​គឺ​ជ្រលក់​កំប្រេស​ដែល​រុំ​នៅ​ម្រាម​ដៃ​ចង្អុល​ទៅ​ក្នុង​ទឹក​ឧណ្ហៗ​នោះ ហើយ​យក​ទៅ​វាស​ក្នុង​មាត់ ដើម្បី​កម្ចាត់​ជាតិ​ទឹក​ដោះ​ដែល​នៅ​សេសសល់​ជាប់​អណ្ដាត និង​អញ្ចាញ​ធ្មេញ ក្រោយ​កូន​បៅ​រួច។ នៅ​ពេល​កូន​ចាប់ផ្ដើម​ដុះ​ពន្លក​ធ្មេញ​យើង​នៅ​បន្ត​សកម្មភាព​បែប​នេះ​ដដែល រហូត​ដល់​វ័យ ១ ឆ្នាំ ទើប​ចាប់ផ្ដើម​បង្រៀន​ឲ្យ​ចេះ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ច្រាស និង​ថ្នាំ។ នៅ​វ័យ​ចេះ​ដុស​ធ្មេញ​ត្រូវ​ទិញ​ថ្នាំ​សម្រាប់កូន​ក្មេង​​គ្មាន​ជាតិ​ហ្លុយអរ៉ាយ គួរតែ​ដាក់​ថ្នាំ​ឲ្យ​កូន​នៅ​បរិមាណ​តិចតួច​ចាប់ពី​ប៉ុន​គ្រាប់​ស្រូវ​ឡើង​ទៅ ហើយ​នៅ​ពេល​កូន​ដុស​ចាំ​ប្រាប់ឲ្យ​កូន​ស្ដោះ និង​តាម​មើល​កូន​កុំ​ឲ្យ​លេប​ថ្នាំ​ដុស​ធ្មេញ ចៀស​វាង​មាន​បញ្ហា​ផ្សេង​ៗ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ទៅលេងស្រុកខែបុណ្យទាន កុំឲ្យកូនតូចញ៉ាំចំណីចំណុកអស់ទាំងនេះ

ក្នុង​ឱកាស​ឈប់​សម្រាល​ពិធី​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុន​នេះ ប្រាកដជា​មាន​ការ​ជួបជុំសាច់ញាតិ និង​ញ៉ាំ​អាហារ​យ៉ាង​សម្បូរ​បែប។ សម្រាប់​មនុស្ស​ធំ​ ទោះ​ញ៉ាំ​អាហារ​ខុស​ក៏​មិន​សូវ​ចោទ​ជា​បញ្ហា​ដែរ តែ​ចំពោះ​កូន​តូច​វិញ បើ​ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​អាហារ​ចម្រុះ​ពេក អាច​ប៉ះពាល់ដល់សុខភាពទៅវិញ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា កូន​តូច​ចាប់ពី​អាយុ ៦ ខែ​ឡើង​ទៅ មិន​ត្រូវ​ឲ្យ​ញ៉ាំ​អាហារ​ដែល​សល់​ច្រើន​ថ្ងៃ​ឡើយ បើ​ទោះ​ជា​បាន​កម្ដៅ​រួច​ហើយ​ក៏​ដោយ។ ត្រូវ​ធ្វើ​អាហារ​សម្រាប់​ញ៉ាំ ១ ថ្ងៃ ឬ ១ ពេល​ៗប៉ុណ្ណោះ ព្រោះ​អាហារ​ដែល​សល់​យូរ​អាច​ផ្អូម ជូរ បង្ក​ជា​ឈឺ ឬ​ចុក​ពោះ រាករូស ក្អួត​ចង្អោរ។ មួយ​វិញ​ទៀត​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​ផ្ដាំ​មិន​ឲ្យ​កូន​តូច​ផឹក​ភេសជ្ជៈ​កំប៉ុង ទឹក​ក្រូច ស្ករ​សូកូឡា ឬ​ទឹក​កក​ឡើយ ព្រោះ​ភេសជ្ជៈ​ច្រើន​តែ​នាំឲ្យ​ គ្រុន​ក្ដៅ​ ឈឺ​ក រហូត​រលាក​បំពង់ក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គ្រឿង​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន បើ​ញ៉ាំ​យូរ​ៗ​ទៅ​នាំឲ្យ​កូន​កើត​ជំងឺ​ធាត់​លើស​ទម្ងន់ និង​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ​ទៀត​ដូចជា​ទឹកនោមផ្អែម ស្ទះ​សរសៃ​ឈាម​បេះដូង។ ចំណែក​រឿង​នំ ស្ករគ្រាប់ នំ​បន្ទះ​ស្រួយ ឬ​នំ​កញ្ចប់​ៗ​ក៏​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​កូន​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំង​នោះ​បាន​ផលិត​ចូល​គ្នា​នូវ​ស្ករ អំបិល ខ្លាញ់ និង​សារធាតុ​គីមី​យ៉ាង​ច្រើន​ទៀត ដើម្បី​រក្សា​ទុក។ បើ​បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ឥតប្រយោជន៍​ទាំង​នោះ បណ្ដាល​ឲ្យ​ពុក​ធ្មេញ ហើយ​ថ្ងៃមុខ​អាច​មាន​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត។ ដូចនេះ​ដើម្បី​ការពារ​កូន​មិន​ឲ្យ​ឈឺ យើង​ត្រូវ​ត្រៀម​ទុក​ឲ្យ​កូន ពេល​គេ​ទាមទារ​ចង់​ញ៉ាំ​ចំណី​ចំណុក​ផ្លែឈើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ