បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

នៅ​រដូវ​ភ្លៀង​បែប​នេះ កុមារ​តូច​ៗ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ជា​ពិសេស​បញ្ហា​រាករូស​ នៅ​ពេល​ដែល​កូន​ញ៉ាំ​ទឹក​មិន​ស្អាត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​អាច​បង្ក​ឡើង​មក​ពី​វីរុស ឬ​បាក់តេរី​ ឬ​ការ​ញ៉ាំ​អាហារ ក៏​ដូចជា​ញ៉ាំ​ទឹក​មិន​ស្អាត។ ហានិភ័យ​ធំ​បំផុត​នៃ​ជំងឺ​រាករូស គឺ​ជា​ការ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ រោគសញ្ញា​នៃ​ជំងឺ​រាករូស ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅ​ខ្លួន អស់​កម្លាំង បាត់បង់​ជាតិ​ទឹក​ខ្លាំង រាករូស និង​ប្រកាច់។ វិធី​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រាករូស ១. ក្មេង​​អាយុ​ក្រោម​១​ឆ្នាំ ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ បន្ត​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ក្មេង​អាយុ​លើស​ពី​១​ឆ្នាំ ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ ទឹក​អូរ៉ាលីត្រ ទឹក​ដោះ​គោ ឬ​​ទឹក​ដោះ​គោ​ជូរ ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​​មិន​គួរ​ឲ្យ​​ថ្នាំ​រាក​​ឲ្យ​កូន​​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឡើយ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រោះថ្នាក់​ប្រសិនបើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ។ [embed-health-tool-baby-poop-tool] ​ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ឈឺ​ពោះ​ធ្ងន់ធ្ងរ រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​ បាត់បង់​ជាតិ​ទឹក​ខ្លាំង ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។ ចំណុចសំខាន់ ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ត្រូវដឹង!

អង់ទីប្យូទិក(Antibiotic) ត្រូវ​យើង​​ស្គាល់​ថា​ជា​ថ្នាំ​ផ្សះ ប្រើ​ដើម្បី​ព្យាបាល​ការ​​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី មិន​មែន​វីរុស។ នៅ​ពេល​យើង​ប្រើ​ខុស​ អាច​នឹង​បង្ក​ហានិភ័យ​សុខភាព​ជា​ច្រើន ពិសេស​ចំពោះ​ក្មេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ ប៉ាម៉ាក់ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​ស៊ាំ​ថ្នាំ។ ១០ សំណួរ​ក្នុង​អត្ថបទ​នេះ ជា​អ្វី​ដែល​ប៉ាម៉ាក់​ភាគ​ច្រើន​ចង់​ដឹង​បំផុត ពាក់​ព័ន្ធ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​បាន។ ១- ថ្នាំ​ផ្សះ​ប្រើ​ព្យាបាល​ផ្តាសាយ​ក្មេងៗបានអត់? ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គឺ​គ្មាន​ប្រសិទ្ធិភាពទេ។ ជាទូទៅ ផ្តាសាយ​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។ ២- ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាលតាំង​ពី​ដំបូង? ករណីភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិកព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើង ​អាចនឹង​មាន​បញ្ហាឆ្លង​​ពពួក​បាក់តេរី ​និងស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ  ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ៣- សំបោរពណ៌​លឿង ​ឬ​បៃតង​ ​ជា​សញ្ញាបង្ក​រោគ​ដោយ​បាក់តេរី​? ពេល​ផ្ដាសាយ ជា​រឿង​ធម្មតា​ទេ ​ក្មេង​នឹង​មាន​សំបោរ​ ឬ​ស្លេស្មពណ៌​លឿង​ ឬ​បៃតង​ ហើយ​អាច​មាន​រយៈ​ពេល​ប្រមាណ ១០​ ថ្ងៃ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ ក៏​អាច​បណ្តាល​មក​ពី​បាក់តេរី​ដូច​គ្នា ស្រប​ពេល​ក្មេង​កើត​ផ្តាសាយ ក្មេង​​អាច​មានការ​ក្អក​ រួម​ជាមួយ​ស្លេស្ម​ ឬ​សំបោរ​ពណ៌​លឿង ឬ​ពណ៌​ខៀវច្រើន​ជាង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រ័យ្នពុលថ្នាំខូចថ្លើម តម្រងនោម

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ពេល​កូន​នៅ​តូច​ការ​ថែទាំ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ពោល​សង្កេត​សឹង​គ្រប់​ដង្ហើម​ចេញ​ចូល ចៀសវាង​ពេល​មាន​បញ្ហា ឬ​ឈឺ​ថ្កាត់​ជួប​ការ​លំបាក​ច្រើន​យ៉ាង ក្នុង​នោះ​រឿង​លេប​ថ្នាំ​ជា​កត្តា​ចម្បង។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ក្រោម​អាយុ​ក្រោម ២ ឆ្នាំ​ម៉ាក់ប៉ា​ត្រូវ​ថែរក្សា​ឲ្យ​បាន​ហ្មត់ចត់ កុំឲ្យ​ឈឺ​ថ្កាត់​ផ្ដេសផ្ដាស ព្រោះ​ពេល​ឈឺ​​គឺ​ពិបាក​មើល​ថែណាស់ ណាមួយ​បើ​ឈឺចុកចាប់​កន្លែង​ណា​ក៏​ពិបាក​នឹង​ប្រាប់ ហើយមួយ​វិញ​ទៀត​យើង​ចេះតែ​ចង់​ឲ្យ​កូន​ជា​ឆាប់​រហូត​បញ្ចុក​ថ្នាំ​លើស​កម្រិត។ ដែល​ប្រការ​នេះ​ហើយ​​បណ្ដាល​ឲ្យ​មាន​ករណី​ខ្លះ កូន​ពុល​ថ្នាំ​ដោយសារ​ក​ម្រិតថ្នាំ​លើស​ពី​អាយុ និង​ទម្ងន់​កូន រហូត​ស្លាប់​ក៏​មាន។ លោក​បន្ថែម​ថា ពេល​កូន​ឈឺ​ម៉ាក់​ប៉ា​មានតែ​យក​កូន​ទៅ​រក​គ្រូពេទ្យ​ឲ្យ​ជួយ​ពិនិត្យ​ព្យាបាល​តែ​ប៉ុណ្ណោះ មិន​អាច​ចេះតែ​សន្និដ្ឋាន​ខ្លួនឯង​ផ្ដេសផ្ដាស ហើយ​ទៅ​ផ្សំ​ថ្នាំ​ឲ្យ​កូន​លេប​នោះ​ទេ។ ចំពោះ​អាការៈ​ពុល​ថ្នាំ បណ្ដាល​ឲ្យ​ពុល​លើ​សរីរាង្គ​ថ្លើម​ដែល​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន ហើយ​ពពួក​ថ្នាំ​អាណាព្យាបាល​ប្រើ​លើស​ភាគច្រើន​គឺ​ពពួក​ប៉ារ៉ាសេតាមុល ដែល​​មកពី​កូន​មាន​ជំងឺ​ក្ដៅ​ខ្លួន និង​គ្រុន​ផ្ដាសាយ ហៀរ​សម្បោរ​ជាដើម។ ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​អាច​មាន​ផល​ប៉ះពាល់​តិចតួច ឬ​ខ្លាំង​អាស្រ័យ​លើ​កម្រិត​​ថ្នាំ​ដូច​គ្នា​ដែរ ហើយ​អាច​ឃើញ​ភ្លាម​ៗ ឬ​យូរអង្វែង​ទៅ​មុខ។ មាន​ន័យ​ថា​បើ​ប្រើ​ច្រើន​លើស​កម្រិត​ប៉ះពាល់​ទៅ​លើ​កោសិកា​ថ្លើម​ក៏​ខ្លាំង បើ​តិច​វា​ប៉ះពាល់​ទៅ​លើ​ថ្លើម​តិច​ដូច​គ្នា។ កម្រិត​នៃ​ការ​លើស​នោះ ប្រសិនបើ​យើង​ឲ្យ​កូន​លេប​ ១៥០ mg/kg ក្នុង១ដូស លើស​កម្រិត​ធម្មតា ១០ ដូស ឬ​លេប​ច្រើន​ដង​លើស​កម្រិត​ធម្មតា ( កូន​ក្មេង​គេ​ឲ្យ​លេប ១០-១៥ mg/kg​ ក្នុង១ដូស) […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងកើតមហារីកឈាមព្យាបាលម្ដងហើយ អាចលាប់ឡើងវិញទៀតអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​អស់ ជំងឺ​មហារីក​ឈាម​ជា​ជំងឺ​ធ្ងន់ធ្ងរមួយ​ដែល​កើត​ឡើង​ទាំង​លើ​ក្មេងៗ និង​យុវវ័យ​ តែ​សម្រាប់​ក្មេង​តូច​ៗ​យើង​ជាអាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ ជំងឺ​មហារីក​ឈាម​ស ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​ខ្នង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម និង​ប្លាកែត​បាន​គ្រប់​គ្រាន់ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយ។ ជំងឺ​នេះ​អាច​មាន​សភាព​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ មាន​គ្រោះ​ថ្នាក់​ច្រើន និង​ពិបាក​ព្យាបាល។ បើ​ព្យាបាល​ជា​ម្ដង​ហើយ អាច​កើត​មហារីក​ឈាម​ម្ដង​ទៀត​អត់? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យាបាល​ហើយ​អាច​កើត​ឡើង​វិញ​ម្ដង​ទៀត​នោះ គឺ​មានដែល​យើង​ហៅ​សាមញ្ញ​ៗ​ថា លាប់​ជំងឺ​ឡើង​វិញ​។ ជំងឺ​មហារីក​ឈាម​នៅ​លើ​ក្មេង ត្រូវ​ពេទ្យ​ចែក​ចេញ​ទៅ​តាម​កម្រិត​ដូច​ជា ស្រាល មធ្យម និង​ធ្ងន់ធ្ងរ។ កម្រិត​នៃ​ជំងឺ​មហារីក​ឈាម​លើ​ក្មេង​ខ្លះអាច​ព្យាបាល​ជា តែ​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ ក្រោយ​បញ្ចប់​ការ​ព្យាបាល​រួច (ឧ.៣-៥ឆ្នាំ)។ ចំណែក​កម្រិត​ខ្លះ​ទៀត ក្រោយ​ការ​ព្យាបាល​រួច ក្មេងៗ​អាច​ជា​ដាច់​ពី​ជំងឺ​មហារីក​ឈាម​នេះ រហូត​អស់​មួយ​ជីវិត។ ប៉ុន្តែ បើ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ​នោះ គឺ​មិន​អាច​ព្យាបាល​បាន​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ។ ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ បន្ត​ថា បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ហើយ ភាគ​រយ​ច្រើន​គឺ​មិន​មាន​ផល​ប៉ះពាល់​អី​ផ្សេង​ទៅ​ដល់​សុខភាព​ក្មេង ពេល​លូតលាស់​ទៅ​ថ្ងៃ​មុខ​ទេ ក៏​ប៉ុន្តែ វា​មាន​កត្តា​ប្រឈម​តិច​តូច​ដែរ ដូច​ជា ទាក់​ទង​នឹង​បញ្ហា​បង្ក​កំណើត (ឧ.ក្មេង​ប្រុស​អាច​ប្រឈម​នឹង​ការ​ថយ​ចុះ​នៃ​ការ​បង្ក​កំណើត ពេល​ពេញ​វ័យ)។ លោក​ថា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

Thalassemia ជាជំងឺតំណពូជ កូនឆ្លងពីម្តាយឪពុក តែកើតហើយត្រូវព្យាបាល ១ ជីវិត

Thalassemia ជាជំងឺគ្រាប់ឈាមក្រហមពីកំណើត ឬហៅម្យ៉ាងទៀតថា ជាជំងឺតំណពូជពីឪពុក ឬម្តាយ ឬអាចទាំងម្តាយទាំងឪពុកដែលមានជំងឺនេះ រួចបន្តទៅកូន ដែលធ្វើឲ្យរាងកាយមានអេម៉ូក្លូប៊ីនតិចជាងធម្មតា ដែលមិនអាចដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយបាន។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់ថា ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។ លោក​វេជ្ជបណ្ឌិត​ថា នៅ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ​ដែល​ពី​មុន​មាន​អត្រា​កើត Thalassemia  ច្រើន តែ​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះវិញ ដោយសារ​តែ​មានគោល​នយោបាយ​ជាតិ គឺ​រាល់​ពេល​​ដែល​​ស្ត្រី និង​​បុរស​​រៀបការ ឬ​​មាន​​គម្រោង​​យក​​កូន គឺ​តម្រូវ​ឲ្យធ្វើ​តេស្ត​ទាំង ២នាក់ រក​ជំងឺ Thalassemia។ "ការ​​ដែល​​អ្នក​​ទាំង ២  មាន​​ផ្ទុក​​ជំងឺ Thalassemia […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រយ័ត្នម៉ាក់ៗសក់វែង អាចនាំទុក្ខដល់កូនទើបកើត តែរុំដៃជើងកូនយូរ គ្រោះថ្នាក់ដល់កាត់ម្រាមចោល

កន្លង​មក​យើង​ធ្លាប់​ឃើញ​អ្នក​សម្រាល​កូន ពេល​ជិត​ដល់​ថ្ងៃ​នាំ​គ្នា​ទៅ​កាត់​សក់​ខ្លី​អស់ ព្រោះ​វា​មិន​សូវ​ធ្ងន់​ក្បាល និង​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ថែទាំ​សក់ ព្រោះ​ជាប់​ថែទាំ​កូន​តូច។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា កាត់​សក់​ឲ្យ​នៅ​ខ្លី​ល្អ​ទាំង​ខ្លួន​ឯង និង​កូន​តូច។ ល្អ​ចំពោះ​ខ្លួន​ឯង គឺ​មិន​ចាំបាច់​ចំណាយ​ពេល​យូរ​កក់ សិត ផ្លុំ ឬ​កៀប​ឲ្យ​ស្អាត​អ្វី​នោះ​ទេ បើ​សក់​ខ្លី​ងាយ​ស្រួល​ខ្លាំង​ដោយ​មិន​សំពីងសំពោង ឬ​វែង​អន្តាយ​ពិបាក​ចូល​មុខ​មាត់។ លោក​បាន​បន្ថែម​ទៀត​ថា កន្លង​មក​ព្រោះ​តែ​ម៉ាក់ៗសក់​វែង​ពេក នាំ​ទុក្ខ​ដល់​កូន​ជួប​បញ្ហា «Hair-Thread Tourniquets Syndrome» ដែល​ជា​ករណី​កើត​ញឹកញាប់​លើ​ទារក និង​កុមារ ជា​ពិសេស​អាយុ​ចន្លោះ​ពី ២ ទៅ ៦ ខែ។ វា​កើត​ឡើង​ដោយសារ​សក់​យើង​ទៅ​រុំ​នឹង​ម្រាម​ដៃ ម្រាម​ជើង ឬ​អវយវៈ​ភេទ​​ក្មេង​ប្រុស (ពេល​ខ្លះ​ជា​សក់​កូន​ខ្លួនឯង តែ​ភាគច្រើន​ជា​សក់​របស់​ម៉ាក់ប៉ា និង​មនុស្ស​ធំ​ដែល​ក្មេង​កាន់) ឬ​ពេល​ខ្លះ​អាច​ជា​កៅស៊ូ​កង​ចងសក់ និង​របស់​យឺត​ៗ​ផ្សេង​ទៀត​ដែល​នៅ​ជិត ហើយ​កូន​យក​មក​លេង។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​ថា ការ​រុំ​រឹត​បែប​នេះ បើ​យើង​មិន​ដឹង​នៅ​រយៈពេល​យូរ​អាច​ធ្វើឲ្យ​អវយវៈ​នោះ​ស្លាប់​កោសិកា​ដោយសារ​គ្មាន​ឈាម និង​អុកស៊ីសែនទៅ​ចិញ្ចឹម ដែល​ជា​ហេតុ​អាច​ត្រូវ​កាត់​ម្រាម​ដៃ ម្រាម​ជើង ឬ​អវយវៈ​នោះ​តែម្ដង។ ក្មេង​តូច​ៗ​ពេល​មាន​បញ្ហា​អ្វី​មួយ​គ្នា​មិន​ចេះ​ប្រាប់​យើង​ទេ បើ​ឈឺ ឬ​ពិបាក​អ្វី​មួយ​មាន​តែ​យំ ដូច្នេះ​អាណា​ព្យាបាល​ត្រូវ​ចេះ​សង្កេត បើ​ត្រូវ​ការ​ជំនួយ​ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ជា​បន្ទាន់។ មួយ​វិញ​ទៀត​ប្រសិនបើ​ម៉ាក់​ៗ​ចង់​ទុក​សក់​វែង​ត្រូវ​ចង បួង​លើក​ឲ្យ​ខ្ពស់​ៗ ឲ្យ​ផុត​ពី​ដៃ​កូន​ចាប់​បោច ឬ​ទាញ ហើយ​ការ​ទុក​សក់​វែង​នេះ​ទៀត​សោត​ពិបាក​សម្រាប់​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ ព្រោះ​ត្រូវ​ធ្លាក់​ចូល​ភ្នែក​កូន នាំឲ្យ​ឈឺចាប់​មួយ​ផ្នែក​ទៀត។


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ត្រូវដឹង បើ​ចេញ​រោគ​សញ្ញា​ទាំងនេះ អូនៗ​អាលែកហ្ស៊ីនឹងអាហារ​ហើយ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ប៉ា​ម៉ាក់​​ធ្លាប់​ដឹង​អត់​ថា​អាហារ​មួយ​ចំនួន​អាច​អាលែកហ្ស៊ី​ជាមួយ​កូន​យើង​បាន។ ដូច​នេះ​ហើយ​ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នឹង​រោគ​សញ្ញា​មួយ​ចំនួន​ ព្រោះ​ថា​បើ​អូនៗ​នៅ​តូច គឺមិន​អាច​ប្រាប់​យើង​​ពី​អាការៈ​បាន​ច្បាស់​នោះដែរ។​​ ១. រោគ​សញ្ញា​អាលែកហ្ស៊ី​អាហារមាន​អ្វី​ខ្លះ? បើ​អូន​ៗ​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ រោគ​សញ្ញា​នឹង​ចេញ​ភ្លាម​ៗ​ដែរ អាច​ថា​តែ​ប៉ុន្មាន​​នាទី​បន្ទាប់ពី​ញ៉ាំ​អាហារ ទៅ​កន្លះ​ម៉ោង ឬ​តិចជាង​ពីរ​ម៉ោង។ ពេល​កូន​យើង​មាន​​បញ្ហា​នេះ រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ក្អួត តឹង​ច្រមុះ ហៀរសម្បោរ និង​ប្រតិកម្ម​នៅ​លើ​ស្បែក​រមាស់ ចេញ​​កន្ទាលត្រអាក​ ដកដង្ហើម​ញាប់ៗ ហើម​អណ្ដាត និង​បបូរមាត់ ក៏​អាច​​កើត​មាន​ឡើង​ដែរ​​ ហើយ​ពេល​ខ្លះ​ក៏​អាច​មាន​អាការៈ​រាករូស​ដែរ។ ​ពេល​ខ្លះ​កូន​យើង​មិន​អាច​រៀប​រាប់​ពី​រោគ​សញ្ញា​នៃ​អាលែក​ហ្ស៊ី​បាន​ទេ ដូច​នេះ​ប៉ាម៉ាក់​អាច​សួរនាំ​កូន ឬ​ក៏​កូន​​អាច​រៀប​រាប់​ចំណុច​មួយ​ចំនួន​ដូចជា៖ អូនៗ​ថា​មានអ្វី​ជាប់​នៅ​បំពង់ក អូនៗ​ថា​អណ្ដាត​រីកធំ និង​ រមាស់​មាត់​ ២. ​អាហារ​ណា​ខ្លះ​អាច​ធ្វើ​ឲ្យ​ក្មេងអាលែកហ្ស៊ី? អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​អាលែក​ហ្ស៊ី ភាគច្រើន​គឺ​មាន​ស៊ុត ពពួក​សណ្ដែក ទឹកដោះគោ និង​ល្ង ខណៈ​មនុស្ស​​ធំៗ​វិញ​ច្រើន​អាលែក​ហ្ស៊ី​នឹង​ពពួក​បង្គារ ឬបង្កង​ ជា​ដើម​។ ៣. ពេលណា​ត្រូវ​ប្រ​ញាប់​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ? ប៉ាម៉ាក់​ត្រូវ​ចេះ​សង្កេត បើ​ឃើញ​ថា​កូន​យើង​ចេញ​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រ​ញាប់​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ៖ ពិបាក​ដកដង្ហើម ពិបាក​លេប​អាហារ ឈឺទ្រូង វង្វេង ជីពចរ​ខ្សោយ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនមិនសូវលូតលាស់ អាចពាក់ព័ន្ធសុខភាពក្រពះពោះវៀនទេ?

កូនមិនសូវលូតលាស់ ឯទម្ងន់ក៏ឡើងមិនគ្រប់ អាចមកពីបញ្ហាច្រើនយ៉ាង ក្នុងនោះក៏មានពាក់ព័ន្ធនឹងសុខភាពក្រពះពោះវៀនរបស់ក្មេងដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា ប្រព័ន្ធរំលាយអាហារក្មេងល្អ មិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍខួរក្បាល និងរាងកាយទៀតផង។ ម៉ាក់ប៉ាមានដឹងអត់ ប្រព័ន្ធរំលាយអាហារក្មេងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន អ៊ីចឹងហើយទើបយើងចាំបាច់ត្រូវផ្តល់ការថែទាំ បំប៉នចំណីអាហារឲ្យបានល្អ នោះទើបសុខភាពកូនក៏ល្អ លាស់លាស់លឿនទាំងផ្នែករាងកាយ និងបញ្ហាស្មារតី។ ធ្វើម៉េចដើម្បីឲ្យក្រពះពោះវៀនក្មេងមានសុខភាពល្អ? លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហានេះអាចថាជារឿងងាយផង លំបាកផងសម្រាប់ឪពុកម្តាយគ្រប់រូប ដោយហេតុថា វាអាស្រ័យទៅប្រព័ន្ធការពាររាងកាយកូន របបអាហារផ្តល់ឲ្យកូន កត្តាអនាម័យទាំងការរស់នៅ និងហូបចុក។ ក្នុងនោះលោកវេជ្ជបណ្ឌិតថា ការបំប៉នអាហារកូន ដោយហេតុថាការទទួលបានអាហារគ្រប់គ្រាន់ សម្បូរជីវជាតិ សម្បូរជាតិកាកសរសៃ ហើយចម្អិនដោយមានអនាម័យខ្ពស់នោះ មិនត្រឹមតែក្រពះ-ពោះវៀនកូនទេមានសុខភាពល្អ ការលូតលាស់រាងកាយក៏ល្អដូចគ្នា ហើយបន្ថែមពីនោះយើងត្រូវនាំកូនធ្វើលំហាត់ប្រាណដែរ។ បញ្ហាប្រព័ន្ធអាហារក្មេងជួបញឹកញាប់មានអីខ្លះ? ត្រូវដោះស្រាយបែបណា? ទល់លាមក៖ ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ផង គួបផ្សំនឹងការផ្តល់របបអាហារមិនបានត្រឹមត្រូវទៀតនោះ ងាយប្រឈមបញ្ហាទល់លាមកញឹកញាប់។ ដូចនេះ ម៉ាក់ប៉ាត្រូវធ្វើយ៉ាងណាឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពិសេសផ្តល់អាហារសម្បូរនូវជាតិកាកសរសៃ ពិសេសឲ្យញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយកូនផឹកម្សៅទឹកដោះគោ ត្រូវចេះជ្រើសរើសប្រភេទណាដែលសម្បូរជាតិកាកសរសៃច្រើន។ ឈឺពោះ៖ ក្មេងមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំអីចូលទៅងាយនឹងធ្វើឈឺពោះ ហើមពោះ ឬផោមញឹកញាប់ ឯបន្ទោរបង់លាមកមិនទៀងទាត់នោះទេ។ ឡេះឡះ យំមួរម៉ៅ៖ ក្រពះពោះវៀនក្មេងមិនសូវល្អ បង្កឲ្យចុក ឆ្អល់ពោះ ហើយសញ្ញាដែលម៉ាក់ប៉ាអាចសម្គាល់បាននោះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ដឹងថា ទារកមានជំងឺខាន់លឿង ឬអត់ សាកធ្វើតាមវិធីងាយៗមួយនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជំងឺ​ខាន់​លឿង​កើត​ឡើង​ភាគ​ច្រើន​លើ​ទារក​កើត​មិន​គ្រប់​ខែ ដោយសារ​តែ​ថ្លើម​ទារក​ទើប​កើត​នៅ​ខ្ចី មិន​អាច​បំលែង ឬ​បញ្ចេញ​ជាតិ ប៊ីលីរូប៊ីន ដែល​បណ្តាល​ឲ្យ​ចេញ​ពណ៌​លឿង​នៅ​លើ​ស្បែក និង​ភ្នែក។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា ជំងឺ​ខាន់​លឿង​លើ​ទារក បង្ក​ឲ្យ​មាន​ឡើង​លឿង​លើ​ស្បែក​ និង​ភ្នែក ដែល​​ជា​សញ្ញា​បញ្ជាក់​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ ហើយ​​ជា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ថ្ងៃ​ទី ​២-៤ ​ក្រោយ​សម្រាល។ ដើម្បី​ចង់​ដឹង​ថា​ទារក​មាន​ខាន់​លឿង ​ឬ​អត់ ត្រូវ​​សង្កត់​ថ្នម​ៗ​ទៅ​លើ​ថ្ងាស​ ឬ​ច្រមុះ​។ បើ​កន្លែង​សង្កត់ មាន​ឡើង​លឿង មាន​​ន័យ​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ​កម្រិត​ស្រាល។ ​បើ​សង្កត់​ទៅ​មិន​មាន​ការ​ប្ដូរ​ពណ៌​ទេ ​​ឬ​គ្រាន់​តែ​ស្លេក​ មាន​​ន័យ​ថា ទារក​​គ្មាន​ជំងឺ​ខាន់​លឿង​​ទេ។ ពិនិត្យ​មើល​ទារក​នៅ​ក្រោម​ពន្លឺ​ស្រាល​ៗ​ ឬ​ក៏ក្រោម​កម្ដៅ​ថ្ងៃ ​បើ​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ ករណី​ភាគ​ច្រើន​ មិន​បង្ក​ជា​បញ្ហា​នោះ​ទេ​ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​ជា​ជំងឺ​។ អាការៈ​ឡើង​លឿង​ធ្ងន់ធ្ងរ​ បង្កើន​ហានិភ័យ​ឲ្យ​ជាតិ​ប៊ីលីរូប៊ីន ​ជ្រៀត​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​​ បើ​ទារក​មាន​សញ្ញា​ដូចជា​៖ – ស្បែក​ទារក​ឡើង​លឿង​កាន់​តែ​ខ្លាំង – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

សង្កេតផង! បើទារកបែកញើសពេលធ្វើសកម្មភាពអស់នេះ អាចមានបញ្ហាបេះដូងពីកំណើត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ធម្មតា ទារក​ដែល​កើត​មក​មាន​ខ្លះ​សុខភាព​ល្អ ឯ​ខ្លះ​ទៀត​ប្រទះ​នឹង​បញ្ហា​សុខភាព​តាំង​តែ​ពី​កើត​មក​ដូច​ជា មាន​បញ្ហា​បេះ​ដូង​ជាដើម។ តែ​បើ​កូន​មាន​បញ្ហា​នេះ អា​អូន​អាច​នឹង​បញ្ហា​សញ្ញា​ បែកញើស ដែល​ស្រដៀង​នឹង​អាការៈ​សាមញ្ញ​ៗ ភាគ​ច្រើន​យើង​មិន​សូវ​ចាប់​អារម្មណ៍។ "ប្រសិន​បើ​ទារក​មាន​បញ្ហា​បេះ​ដូង​ពី​កំណើត មិន​ថា​ពេល​អា​អូន​យំ បៅ​ដោះ​ម្ដាយ ឬ​គេង​ទេ គឺ​អា​អូន​នឹង​បែក​ញើស ព្រោះ​កូន​ត្រូវ​ការ​ប្រឹង​នៅ​ពេល​ធ្វើ​អ្វី​មួយ​"។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង រៀបរាប់។ ជា​ទូទៅ ការ​បែក​ញើស​ទៅ​លើ​ទារក​គឺ​ជា​រឿង​ធម្មតា​ដែល​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ខ្លាំង​ទេ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​បែក​ញើស​របស់​អា​អូន​អាច​បញ្ជាក់​បាន​ថា កូន​កំពុង​មាន​ជំងឺ​អ្វី​មួយ​ហើយ ជា​ពិសេស​គឺ​ជំងឺ​បេះ​ដូង​នេះ​តែ​ម្ដង។ ចំពោះ​ទារក​ដែល​មាន​បញ្ហា​ជំងឺ​បេះដូង គឺ​អា​អូន​ត្រូវ​ប្រើ​កម្លាំង​ច្រើន ដែល​បណ្ដាល​ឲ្យ​ទៅ​ជា​បែក​ញើស​។ ស្រប​គ្នា​​នេះ​ដែរ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ ​មជ្ឈមណ្ឌល CDC អាមេរិក​ឲ្យ​ដឹង​ថា រោគ​សញ្ញា​ជំងឺ​បេះ​ដូង​ពី​កំណើត​លើ​ទារក គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ ព្រោះ​ខ្លះ​វា​ចេញ​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​រោគ​សញ្ញា។ រីឯ​ទារក​ខ្លះ​ទៀត​អាច​មាន​រោគ​សញ្ញា​ដូច៖ - ក្រចក ឬ​បបូរ​មាត់​ឡើង​ខៀវ - ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​ញាប់ៗ - មាន​សភាព​ហត់ៗ​ពេល​កំពុង​បៅ ធ្វើឲ្យបែកញើស - ងងុយ​គេង ។ល។ ទាក់​ទង​នឹង​ការ​បែក​ញើស​វិញ លោក​ស្រី​បញ្ជាក់​ថា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលទារកស្ទះរន្ធទឹកភ្នែក ម៉ាក់ប៉ាអាចដោះស្រាយដោយវិធីសាស្ត្រទាំងនេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ធម្មតា យើង​ជា​ម៉ាក់​ប៉ា ច្បាស់​ជា​ព្រួយ​បារម្ភ​ហើយ​ឲ្យ​តែ​ឃើញ​កូន​មាន​បញ្ហា​អ្វី​មួយ​ដែល​យើង​គិត​ថា​មិន​ប្រក្រតី។ ជួន​កាល បញ្ហា​នោះ​គ្រាន់​តែ​ជា​បញ្ហា​សាមញ្ញ​ដែល​កើត​មាន​លើ​អា​អូន​ពី​កំណើត​ដែល​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ឲ្យ​អូន ដូច​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​ជាដើម។ បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​លើ​ទារក​គឺ​ជា​បញ្ហា​មាន​ពី​កំណើត​ដែល​កើត​មាន​ប្រហែល ​៣០%​លើ​ទារក។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពេក​ទេ បើ​អា​អូន​កើត​ជំងឺ​នេះ ពី​ព្រោះ​វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​វា ​៩០%​ នឹង​បាត់​ទៅ​វិញ​នៅ​អាយុ​ ៩ខែ​ - ​១​ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង។ ក្នុង​ករណី​ដែល​អា​អូន​តូច មាន​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក ប៉ា​ម៉ាក់​អាច​ដោះ​ស្រាយ​តាម​វិធី​ខាង​ក្រោម ដើម្បី​ជួយ​សម្រួល​ដល់​ភ្នែក​កូន​ដូច៖ ស្អំ​កន្សែង​ក្ដៅ​ឧណ្ហៗ៖ ជា​រៀង​រាល់​២-៣​ម៉ោង​ម្ដង យក​កន្សែង ឬ​ដុំ​សម្លី​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ រួច​ពូត​ឲ្យ​ស្ងួត​ទឹក​បន្ដិច យក​ទៅ​ស្អំ​ថ្នម​ៗ​លើ​រន្ធ​ទឹក​ភ្នែក​របស់​កូន រួច​ជូត​បណ្ដោយ​តាម​ភ្នែក​ថ្នមៗ។ ប្រសិន​បើ​កូន​ស្ទះ​រន្ធ​ទឹក​ភ្នែក​ទាំង​សង​ខាង យើង​ត្រូវ​យក​ម្ខាង​ស្អាត​នៃ​កន្សែង ឬ​ដុំ​សម្លីទៅ​ជូត​ភ្នែក​មួយ​ទៀត ឬ​អាច​ប្រើ​កន្សែង ឬ​ដុំ​សម្លី​ថ្មី​ក៏​បាន។ ម៉ាស្សា​ភ្នែក​កូន៖ យើង​អាច​ម៉ាស្សា​លើ​រន្ធ​ទឹក​ភ្នែក​កូន​ថ្នមៗ ដោយ​យក​ម្រាម​ដៃ​មួយ​ទៅ​ញី​ជា​រង្វង់​មូល​ត្រង់​រន្ធ​ទឹក​ភ្នែក​កូន។ អំឡុង​ពេល​ម៉ាស្សា ម៉ាក់​ប៉ា​ត្រូវ​ប្រើ​កម្លាំង​តិច​បំផុត មិន​ត្រូវ​ញី​ខ្លាំង​ពេក ហើយ​សង្កត់​ទៅ​លើ​ភ្នែក​កូន​ទេ។ បើ​អាច នៅ​ពេល​ដែល​យក​កូន​ទៅ​ពិនិត្យ យើង​អាច​សុំ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ក្មេង​បង្ហាញ​ពី​របៀប​ម៉ាស្សា​ភ្នែក​សម្រាប់​បញ្ហា​នេះ។ ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ប្រសិន​បើ​ភ្នែក​អា​អូន​ឆ្លង​មេរោគ​ទៀត គ្រូពេទ្យ​នឹង​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ថ្នាំ​បន្តក់​ភ្នែក ដើម្បី​ជួយ​កម្ចាត់​មេរោគ​ចេញ។ ជា​ធម្មតា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ