បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

នៅ​រដូវ​ភ្លៀង​បែប​នេះ កុមារ​តូច​ៗ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ជា​ពិសេស​បញ្ហា​រាករូស​ នៅ​ពេល​ដែល​កូន​ញ៉ាំ​ទឹក​មិន​ស្អាត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​អាច​បង្ក​ឡើង​មក​ពី​វីរុស ឬ​បាក់តេរី​ ឬ​ការ​ញ៉ាំ​អាហារ ក៏​ដូចជា​ញ៉ាំ​ទឹក​មិន​ស្អាត។ ហានិភ័យ​ធំ​បំផុត​នៃ​ជំងឺ​រាករូស គឺ​ជា​ការ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ រោគសញ្ញា​នៃ​ជំងឺ​រាករូស ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅ​ខ្លួន អស់​កម្លាំង បាត់បង់​ជាតិ​ទឹក​ខ្លាំង រាករូស និង​ប្រកាច់។ វិធី​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រាករូស ១. ក្មេង​​អាយុ​ក្រោម​១​ឆ្នាំ ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ បន្ត​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ក្មេង​អាយុ​លើស​ពី​១​ឆ្នាំ ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ ទឹក​អូរ៉ាលីត្រ ទឹក​ដោះ​គោ ឬ​​ទឹក​ដោះ​គោ​ជូរ ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​​មិន​គួរ​ឲ្យ​​ថ្នាំ​រាក​​ឲ្យ​កូន​​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឡើយ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រោះថ្នាក់​ប្រសិនបើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ។ [embed-health-tool-baby-poop-tool] ​ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ឈឺ​ពោះ​ធ្ងន់ធ្ងរ រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​ បាត់បង់​ជាតិ​ទឹក​ខ្លាំង ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។ ចំណុចសំខាន់ ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់មុន​សម្រេចចិត្តឲ្យ​កូនលេងជាមួយ​ឆ្មា គួរដឹងរឿងទាំងនេះសិន

ប៉ា​ម៉ាក់​ដែល​មាន​ចិញ្ចឹម​ឆ្មា​ក្នុង​ផ្ទះ ហើយ​មាន​កូន​តូច​ទៀត​នោះ​ត្រូវ​តែ​ប្រយ័ត្ន​ ឬ​ត្រូវ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ឆ្មា​ខាំ ឬខ្វាច​កូន​យើង​ឲ្យ​សោះ។ ថ្វីដ្បិត​តែ​ឆ្មា​យើង​ចិញ្ចឹម ជាពិសេស​កូន​ឆ្មា មើល​ទៅ​ដូច​ជា​មាន​សុខ​ភាព​ល្អ​ក៏​ពិត​មែន​តែ​ឆ្មា​នោះ​​ក៏​អាច​មាន​ឆ្លង​បាក់​តេរី​ដូច​គ្នា​។ ពេល​ឆ្មាខាំ ឬខ្វាច អាច​ចម្លង​បាក់តេរីឈ្មោះ Bartonella henselae ​ពីក្នុង​ខ្លួនឆ្មានោះទៅ​កូន​យើង​បាន ដែល​អាច​បង្កជា​ជំងឺ​មួយ​ឈ្មោះថា​ជំងឺ​ឆ្មាខ្វាច (cat-scratch disease )។​ ជំងឺនេះ​អាច​ធ្វើ​ឲ្យ​កូន​យើង​ធ្លាក់​ខ្លួន​ឈើ​ក្នុង​​រយៈ​ពេល​យូរចូល​ដល់​ច្រើ​សប្ដាហ៍ ឬ​ខែ​ផង​ក៏ថា​បាន។ ករណី​ភាគ​ច្រើន ​ជំងឺ​នេះច្រើន​កើន​លើ​ក្មេង​មាន​វ័យ​ក្រោម​២០​ឆ្នាំ។​ ជំងឺនេះ​គឺ​អាច​ឆ្លង​ពីសត្វ​ឆ្មា​មួយ​ទៅសត្វឆ្មា​មួយ​ទៀត​ដោយ​សារចៃលើ​សត្វ​ទាំងនោះ តែ​ជំងឺនេះ​មិន​ចម្លង​ពី​មនុស្ស​ទៅ​មនុស្សនោះទេ។​ ពេល​ឆ្មាមានជំងឺ​នេះខាំឬ​ខ្វាយ​កូន​យើង មិន​មែន​ន័យ​ថា​រោគ​សញ្ញា​នឹង​ចេញ​ភ្លាមៗ​នោះ​ទេ វាអាច​លេច​ចេញ​នៅ​ពេល​មួយ​សប្ដាហ៍​ក្រោយ ឬ​អាច​​យូរ​ជាងនេះ​រហូត​ដល់​មួយ​ខែ​កន្លះ​ក៏​មាន។​ អត្ថបទពាក់ព័ន្ធ៖ បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ? បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម ដួលគ្រេច ឬមានគ្រោះថ្នាក់ បើមានសញ្ញាទាំងនេះបញ្ជាក់ថាបាក់ឆ្អឹងហើយ អាយុ ៣៣ សប្តាហ៍៖ កូនទើបចេះវារ ដើរ​តេះតះ ងាយដួល ប្រយ័ត្នម៉េចខ្លះ? ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់? ជាមួយ​គ្នា​នេះ​ដែរ កូន​យើង​ក៏​អាច​ឆ្លង​ជំងឺ​ឆ្មា​ខ្វាច​នេះ​ពី​ឆ្មា​តាម​រយៈ​ទឹក​មាត់​របស់​​ឆ្មា​ដែល​មាន​ផ្ទុក​បាក់តេរី Bartonella henselae នៅពេលទឹក​មាត់​ឆ្មា​ប៉ះទៅ​នឹង​មុខ​របួសកូន​របស់​យើង​ដែរ។​ ឆ្មាអាច​មាន​ផ្ទុក​បាក់តេរីនេះ តែ​មិន​ប្រាដកថា​ឆ្មានោះមានជំងឺទេ ដោយ​ហេតុនេះ​ហើយ​យើង​ពិបាក​ដឹងថា​ឆ្មាណាមានជំងឺណាស់។​ បើ​តាម​ CDC អាមេរិក ឆ្មា ជាពិសេស​កូន​ឆ្មា ​រហូត​ដល់ទៅ​៤០​ភាគ​រយ​មាន​ផ្ទុក​បាក់​តេរីប្រភេទ​នេះ​ម្ដង​ក្នុង​ជីវិត​របស់​ពួកវា។​ រោគសញ្ញា រោគសញ្ញា​ទូទៅ​របស់ជំងឺ​ឆ្មាខ្វាច​នេះមាន​ដូចជា៖ ហើម​នៅ​កន្លែងឆ្មាខាំ ឬខ្វាច ហើមកូនកណ្ដុរជិតកន្លែងឆ្មាខាំ ឬខ្វាច  អស់​កម្លាំង ឈឺក្បាល អាច​ក្ដៅ​ខ្លួន​រង្វង់​៣៧​អង្សា ឈឺខ្លួន រោគសញ្ញាកម្រកើតមាន​មួយ​ចំនួន​មាន​ដូច​ជា៖ បាត់បង់ចំណង់អាហារ ស្រកគីឡូ និង​  ឈឺក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វីបាន​ជាម៉ាក់ប៉ា ត្រូវបង្រៀនកូន​ឲ្យ​ចេះគិតពិចារណាតាំងពីក្មេងវ័យ?​

ឳពុក​ម្តាយ​ជា​រឿយៗ​យក​ចិត្ត​ទុក​ដាក់​​ជា​សំខាន់​ទៅ​លើ​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​ឲ្យ​សុខ​ភាព​ផ្លូវ​កាយ​របស់​កូន​បាន​ប្រសើរ​ឡើង​ តែកុំភ្លេច​ថា​​សុខ​ភាព​ផ្លូវ​ចិត្ត​ក៏​មិន​មែន​មិន​សូវ​សំខាន់​នោះ​ដែរ​​។​ នៅ​ក្នុង​សម័យ​កាល​ទំនើប​ដ៏​មមាញឺក​នេះ​​​ អ្វី​គ្រប់​យ៉ាង​គឺ​បោះ​ជំហាន​ទៅ​​មុខ​យ៉ាង​​រហ័ស​ ហើយ​ជា​ធម្មតា​បាន​បន្សល់​ទុក​​ឲ្យ​យើង​​សឹង​តែ​គ្មាន​ពេល​មើល​ថែ​ទាំ​ខ្លួន​ឯង​ផង​ ដែល​នាំ​ទៅ​ដល់​ការ​គិត​ និង​អារម្មណ៍​បែប​អវិជ្ជ​មាន​​ទៀត​ក៏​មិន​ដឹង​។​ ដើម្បី​កាត់​បន្ថយ​ភាព​អវិជ្ជ​មាន​នៅ​ក្នុង​ការ​គិត យើង​​គួរ​តែ​ចាប់​ផ្តើម​​ពី​ភាព​​ចម្រើន​ខាង​សតិ​តាំង​តែ​​នៅ​​វ័យ​ក្មេង​។​ បើ​អញ្ចឹង​ ហេតុ​អី​បាន​យើង​​មិន​ចាប់​ផ្តើម​បង្រៀន​កូន​​ពី​ការ​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត និង​សតិ​​ពី​ពេល​នេះ​​ត​ទៅ​? ១- តើអ្វីជា​ការមាន​សតិ? ទស្សនាទាននៃ​ការ​មាន​​សតិ​ តាម​ពិត​ទៅ​សាមញ្ញ​ណាស់​ នោះគឺ​ការ​មាន​មនសិការ​​ និង​ដឹង​នូវ​រឿង ​​អ្វី​ដែល​បាន​ជួប​ប្រទះ និង​​ឆ្លង​​កាត់​ជីវិត​ដោយ​បាន​ធ្វើ​ការ​វិនិច្ឆ័យ​។​ នេះ​គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ខ្លាំង​ដើម្បី​កាត់​បន្ថយ​ភាព​តាន​​តឹង​អារម្មណ៍​ និង​ភាព​ថប់​បារម្ភ​នៅ​ពេល​ណា​​​ដែល​បញ្ហា​កើត​លេច​ឡើង​។​​ ២- គុណប្រយោជន៍នៃភាពមាន​សតិ ភាព​ចម្រើនខាង​​សតិ​ជា​ឧបករណ៍​ដែល​ជួយ​យើង​​ឲ្យ​ដឹង​ខ្លួន​​​ឯង​កាន់​តែ​ខ្លាំង​នូវ​ការ​គិត​ និង​អាកប្ប​កិរិយា​​។​ ហេតុ​នេះ​ ការ​មាន​សតិ នឹងជួយ​យើង​​ឲ្យ​បាន​ប្រសើរ​ឡើង​នូវ​សុខុមាល​ភាព​ជា​ទូទៅ​ដោយ​ផ្តោត​ទៅ​លើ​បច្ចុប្បន្ន​ភាព​​។​ សុខ​ភាព​ផ្លូវ​កា​យ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយ​សារ​ការ​ធូរ​ស្រាល​ពី​ភាព​តាន​តឹង​ផ្នែក​អារម្មណ៍​ សម្ពាធ​ឈាម​ទាប​ និង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​រ៉ាំ​រ៉ៃ​ និង​ដំណេក​​របស់យើង​​​។​ នៅ​លើ​ទិដ្ឋ​ភាព​ផ្លូវ​ចិត្ត​វិញ​ការ​ធ្វើ​សមាធិដើម្បី​បាន​​ភាព​ចម្រើនខាង​​សតិ​​ ជួយ​​​​ព្យា​បាល​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ វិបតិ្ត​មិន​ធម្មតា​នៃ​ការញ៉ាំអាហារ​​ និង​វិបត្តិ​មិន​ធម្មតា​នៃ​ការ​ងប់​គិត​ពី​នេះ​ពី​នោះ​មិន​អស់​មិន​ហើយ​ (OCD)។​ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ សញ្ញាទាំង ៦ នេះបង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះមានអារម្មណ៍ស្រឡាញ់ម៉ាក់ប៉ាហើយ ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ? ៣- គុណ​ប្រយោជន៍​លើ​កុមារ មាន​គុណ​ប្រយោជន៍​ពិសេស​ជា​ច្រើន​នៃ​ភាព​ចម្រើន​ខាង​សតិ​ចំពោះ​កុមារ​ ដោយ​ធ្វើ​ឲ្យ​កុមារ​កាន់​តែ​ប្រសើរ​ឡើង​នូវ​​សតិបញ្ញា ការ​ប្រុង​ស្មារតី​ នាំ​ឲ្យ​កុមារ​អាច​មាន​ការ​ចង​ចាំ​កាន់​តែ​ប្រសើរ​ឡើង​។​ ជំនាញ​​រៀន​សូត្រ​ក៏​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ​ដោយ​សារ​តែ​សមត្ថ​ភាព​ក្នុង​ការ​ផ្តោត​អារម្មណ៍​របស់​ក្មេង​​​។​​ កុមារ​អាច​យល់​បាន​របៀប​ដែល​ចិត្ត​របស់​គេ​បំពេញ​មុខ​ងារ​កាន់​តែ​ប្រសើរ​ឡើង​ ហេតុ​នេះ​បាន​នាំ​ទៅ​ដល់​ការ​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​ឡើង​។​ ៤- គន្លឹះបង្រៀនភាពចម្រើនសតិដល់កុមារ – ត្រូវសាមញ្ញ ពេល​ពិភាក្សា​ភាព​ចម្រើន​សតិ​ជា​មួយ​កូន​​ យើង​ត្រូវ​ធ្វើ​ឲ្យ​សាមញ្ញ​តាម​ដែល​អាច​ធ្វើ​បាន​។​ ភាព​ចម្រើន​សតិ​គឺ​ការ​ដឹង​ ការ​ដឹង​នូវ​ការ​គិត​ អារម្មណ៍​ សម្ផស្ស​វិញ្ញាណ​ និង​វត្ថុ​រឿង​រ៉ាវ​នៅ​ជុំ​វិញ​ខ្លួន​យើង​។​ – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ធ្វើម៉េច​ទើប​បង្រៀន​កូន​ឲ្យ​ចេះទទួល​កំហុស​?​

យើង​​គ្រប់​គ្នា​បាន​ដឹង​មក​ហើយ​ថា​ ការ​ដាក់​ពិន័យ​លើ​កូន​​​មិន​ប្រាកដ​ថា​ពួក​គេ​លែង​ប្រព្រឹត្ត​ខុស​នោះ​ទេ​ ហើយ​ពេល​ខ្លះ​វា​អាច​កាន់​តែ​ធ្វើ​ឲ្យ​កូន​​ព្យាយាម​បិទ​បាំង​កំហុស​ពេល​គេ​ធ្វើ​អ្វី​ខុសទៀត​ផង​។ ហេតុ​នេះ​ហើយ​ក្នុង​នាម​ជាប៉ាម៉ាក់​​ តើ​យើង​គួរ​បង្រៀន​ក្មេង​តូច​ៗ​ដូច​ម្ដេច​ដើម្បី​ឲ្យ​​ចេះ​រៀន​ពី​កំហុស​ខ្លួន​ឯង​? ក្មេង​គឺ​ងាយ​នឹង​ទទួល​​ឥទ្ធិពល​ពី​បុគ្គល​គំរូ​របស់​គេ​ណាស់​ពិសេស​​អ្នក​ដែល​ជិតស្និទ្ធ​ជា​​មួយ​គេ​ឬ​នៅ​ក្បែរ​គេតែ​ម្ដង​។ ក្មេង​ៗ​អាច​​នឹង​មិន​ស្ដាប់​សម្ដី​របស់​យើង​​ ប៉ុន្ដែ​គេ​អាច​នឹង​ធ្វើ​ត្រាប់​​តាម​យើង​ទៅ​វិញ។ កូនៗ​នឹង​ធ្វើ​​តាម​អ្វី​ដែល​យើងបាន​​ធ្វើ​ ហេតុ​នេះ​ហើយ​ត្រូវ​ធ្វើ​ជា​មនុស្ស​គំរូ​ដល់​ពួក​គេ​ ប៉ុន្ដែ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?​ ១–កុំតឹងរ៉ឹងពេក បើ​កូន​​​ធ្វើ​កំពប់​ទឹក​ដោះ​គោ​ដោយ​អ​ចេតនា​ យើង​​មិន​គួរ​ខឹង​នឹងកូន​​​ទេ​ព្រោះ​ថា​កំហឹង​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់កូន​បាន​។ បើ​កូន​ទទួល​បាន​នូវ​ការ​ស្ដី​បន្ទោស នោះ​កូន​នឹង​ដក់ជាប់​​នូវ​ការ​ភ័យ​ខ្លាច​​ ដែល​នេះ​នាំ​ឲ្យ​ពេល​ណា​មួយ​​គេ​ធ្វើ​ខុស​ម្ដង​ទៀត​ពួក​គេ​អាច​យំ។ ហេតុ​​នេះ​ជំនួស​ឲ្យ​ការ​ខឹង​សម្បារ​ និង​បន្លាច​កូន​ យើង​គួរ​កុំ​តឹង​រ៉ឹង​ពេក។ គួរ​ដោះ​ស្រាយ​​ដោយ​សន្ដិវិធី​បាន​ហើយ។ ​  ២–បង្ហាញពីភាពយល់ចិត្ដ ពេល​ណាមួយ​ដែលយើង​​​បដិ​សេធ​នឹង​សំណូម​ពរ​របស់​កូន​ នោះ​យើង​គប្បី​បង្ហាញ​ពី​ការ​យល់​ចិត្ដ​​ទៅ​កូន​ដែរ​។ ក្មេង​ៗ​នឹង​ដឹង​ថា​សំណូម​ពរ​របស់​គេ​អាច​នឹង​មិន​ល្អ​ ប៉ុន្ដែ​យ៉ាង​ហោច​ណាស់​ក៏​ប៉ា​ម៉ាក់​​យល់​ពី​អារម្មណ៍​របស់​គេ​ផង​ដែរ​។  អត្ថបទពាក់ព័ន្ធ៖  ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន ៣–នៅក្បែរកូន​ជានិច្ច ប៉ាម៉ាក់​ត្រូវ​ប្រាកដ​ថា​​មិន​ទៅ​ណា​ចោល​កូន​​ទេ​ ពេល​ណា​ពួក​កូន​​ត្រូវ​ការ​អ្នក​ស្ដាប់​រឿង​ក្នុង​ចិត្ដ​ យើង​​គួរ​នៅ​ក្បែរ​គេ​គ្រប់​ពេល​ នោះ​​វានឹង​​​ធ្វើ​ឲ្យ​កូន​​គិត​ថា​ទោះ​បី​គេ​ជួប​រឿង​ពិបាក​ក្នុង​ជីវិត​យ៉ាង​ណា​ ក៏​គេ​តែង​មាន​អ្នក​ចាំ​ជួយ​គាំ​ទ្រ​ និង​ធ្វើ​ឲ្យ​គេ​ងាយ​ឆ្លង​ផុត​ហើយ​​ស្វែង​រក​ដំណោះ​ស្រាយ​ថ្មី​បាន។   ៤–ចេះយល់ពីអារម្មណ៍របស់កូន ប៉ាម៉ាក់​ត្រូវ​ចេះ​យល់​ពី​អារម្មណ៍​របស់​កូន​ៗ​​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​យើង​​យល់​ពី​កូន​ នោះកូន​​នឹង​រៀន​យល់​ពីយើង​​ដូច​គ្នា​ ហើយ​​តាម​រយៈ​​ការ​ធ្វើ​បែប​នេះ ​ទាំងប៉ាម៉ាក់ និង​កូន​​អាច​មាន​ទំនាក់​ទំនង​ល្អ​ទៅ​វិញ​ទៅ​មក​ និង​យល់​ពី​គ្នា​កាន់​តែ​ច្រើន។​ ៥–ចេះ​និយាយ​សុំទោស ដូច​បាន​និយាយ​ខាង​​លើ​រួច​មក​ហើយ​ ប៉ាម៉ាក់​គឺ​ជា​គំរូ​ល្អ​ដល់​កូន​​។ ពេលយើង​​ធ្វើ​អ្វី​ខុស​ យើង​​​កុំ​រួញ​រា​ក្នុង​ការ​និយាយ​ «សុំទោស»​ និង​ព្យាយាម​ដោះ​ស្រាយបញ្ហា​នេះ​​។ តាម​ឧទាហរណ៍​នេះ​ វា​អាច​ធ្វើ​ឲ្យ​កូនយើង​រៀន​យល់​ពី​របៀប​កែ​ខ្លួន​ពេល​គេ​ធ្វើ​អ្វី​ខុសម្ដងៗ​។ ​  ៦–ចេះអត់ទោស ដរាប​ណា​ក្មេង​ចេះ​ទទួល​កំហុស​តាម​សម្រួល​ នោះ​មាន​ន័យ​ថាយើង​​គួរ​អត់​ទោស​ឲ្យ​កូន​​ ព្រោះ​ពេល​យើង​​ផ្ដល់​ឱកាស​ឲ្យ​កូន​ ពេល​ក្រោយ​កូន​​នឹង​ចេះ​ផ្ដល់​ឱកាស​ដល់​អ្នក​ដទៃ​ទៀត​ដូច​គ្នា​។ តើ​មាន​អ្វី​ដែល​ល្អ​ជាង​ក្មេង​ដែល​ចេះ​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​នោះ​?  ៧–បង្រៀន​កូន​ឲ្យមានចិត្ដមេត្ដា​ កូន​យើង​​អាច​នឹង​ភ្លេច​ឲ្យ​ចំណី​សត្វ​ ឬ​ស្រោច​ទឹក​ផ្កា​ជា​ដើម​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនអាយុក្រោម ១ ឆ្នាំ ម៉ាក់ប៉ាចេះប្រយ័ត្នរឿងទាំងនេះ កូនមានសុវត្ថិភាព

កូន​អាយុ​ក្រោម ១ឆ្នាំ រាង​កាយ​ក៏​នៅ​ខ្ចី ឯ​ប្រព័ន្ធ​ការពារ​ក៏​ខ្សោយ កាល​ណា​មាន​ការ​ប៉ះ​ទង្គិច​អ្វី​មួយ ឬ​ថែទាំ​មិន​បាន​ដិត​ដល់ ងាយ​នឹង​មាន​បញ្ហា​បំផុត។ ដើម្បី​ឲ្យ​កូន​តូច អាយុ​ក្រោម ១ឆ្នាំ លូត​លាស់​បាន​ល្អ មាន​សុវត្ថិភាព លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ថា ម៉ាក់ប៉ា​គួរ​តែ​ចាប់​អារម្មណ៍​រឿង​សំខាន់​ទាំង​ប៉ុន្មាន​នេះ។ - កុំចាប់​ព​កូន៖ រាងកាយ​ក្មេង​នៅ​ខ្ចី សាច់ដុំ​ក​ក៏​ខ្សោយ​ខ្លាំង មិន​អាច​ទ្រទ្រង់​ក្បាល​ក្មេង​បាន​ទេ ប្រសិន​យើង​ចាប់​ព​កូន នៅ​ពេល​ក​មិន​ទាន់​រឹង អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល។ ផ្ទុយ​ទៅ​វិញ​​ បើ​កូន​យើង​នៅ​តូច មិន​ទាន់​រឹង​ក ត្រូវ​លើ​បី​កូន​ថ្នមៗ ដោយ​ដៃ​ទាំង​ពីរ​ទ្រក្បាល និង​ដង​ខ្លួន​កូន​។ - ដាក់​កូន​ឲ្យ​គេងផ្ងារ៖ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា រាល់​ពេល​កូន​យើង​ដេក ត្រូវ​តែ​ដេកផ្ងារ មិន​មែន​ដេក​ផ្អៀង ឬ​ផ្អាប់​មុខ​ទេ កាល​ណា​កូន​រើ​មិន​រួច​អាច​នឹង​ថប់​ដង្ហើម​ស្លាប់។ - កុំ​ឲ្យ​​អ្នក​ជក់​បារី​មក​ជិតកូន៖ ផ្សែង​បារី​មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​នៅ​ក្បែរ ឬ​អ្នក​បឺត​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ប៉ះពាល់​ដូច​គ្នា។ មិន​ថា នៅ​ក្នុង​ផ្ទះ ឬ​ទី​សាធារណៈ ដាច់​ខាត​កុំ​នាំ​កូន​ទៅ​ក្បែរ​អ្នក​ជក់​បារី បើ​ក្នុង​ផ្ទះ​វិញ ត្រូវ​ដាក់​បម្រាម​​សមាជិក​គ្រួសារ​កុំ​ឲ្យ​ជក់​បារី។ - ការពារ​កូ​ន​ពី​ការ​ស្លាក់៖ ចំណី​កូន​តូច​ត្រូវ​តែ​ម៉ដ្ត ឬ​ជា​ចំណែក​តូចៗ​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ញ៉ាំ​ទៅ​ស្លាក់។ ម្យ៉ាង​វិញ​ទៀត យើង​មិន​ត្រូវ​ឲ្យ​កូន​កាន់ ឬ​លេង​របស់​តូចៗ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​បាន។ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ

ច្បាស់ណាស់ថាការវិវឌ្ឍភាសារបស់កូនក្មេងត្រូវមានការជ្រោមជ្រែង​ពីប៉ាម៉ាក់​។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងវ័យកុមារ កាលណាប៉ាម៉ាក់​អាន និងនិយាយទៅកាន់កូនច្រើនប៉ុណ្ណា កាន់តែធ្វើឲ្យ​កូនអាចនិយាយបានត្រឹមត្រូវប៉ុណ្ណោះដែរ និង​អាច​យល់​ដឹង​បាន​​កាន់តែច្បាស់ខាងវេយ្យាករណ៍នៅពេលបន្ទាប់ទៀត។ ក្នុងអត្ថបទនេះយើងនឹងផ្តល់ឲ្យ​ប៉ាម៉ាក់​នូវគន្លឹះខ្លះ​ៗ​ដើម្បីជំរុញការអភិវឌ្ឍភាសារបស់កូន​។ ១- និយាយ និងលើកទឹកចិត្តកូនឲ្យ​និយាយ សំរាប់អ្វីដែលយើង​នឹងធ្វើគឺ ត្រួវនិយាយជាមួយកូនឱ្យបាន​ច្រើន។ ឧទាហរណ៍ ពេលអាហារថ្ងៃត្រង់ត្រូវប្រាប់កូន​ថា  «យើងដល់ម៉ោងញ៉ាំ​អាហារពេលថ្ងៃត្រង់ហើយ ពួកយើងមាន ត្រី ស៊ុត និង ផ្ទី កូនធុំក្លិនវាអត់? ម៉ាកមានយ៉ាអ៊ួរប្លូប៊ឺរីសម្រាប់កូនដែរ​ តើ ចូលចិត្តអត់?» ជាដើម។ ឃ្លាទាំងនេះ​ ប៉ាម៉ាក់​គួរ​ទម្លាប់​និយាយ​ជាមួយ​កូន។​ អត្ថបទពាក់ព័ន្ធ៖  ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ របស់ ៧ មុខកុំឲ្យកូនញ៉ាំដាច់ខាត បើអាយុទើប ១ ខួប ២– អានសៀវភៅឲ្យ​កូន​ស្ដាប់​ ដំបូងប៉ាម៉ាក់​គួរសាកល្បងជាមួយការ​អាន​សៀវភៅខ្លះៗ​​ឲ្យ​កូន​ស្ដាប់​។ សន្សឹមៗ យើង​អាចផ្លាស់ប្តូរទៅសៀវភៅរូបភាព បន្ទាប់​មក ពេលពួកគេចាប់ផ្តើមធំធាត់ឡើង យើង​អាច​ចាប់ផ្តើមឲ្យ​កូន​អានសៀវភៅរឿង។ ពេល​កូន​ចាប់រីកចំរើនជាមួយការអានសៀវភៅ ពួកគេនឹងមានទំលាប់ល្អ ឬចំណូលចិត្តជាមួយសៀវភៅ ឬ​យ៉ាងហោចណាស់​ពេលពួកគេចូលរៀន សៀវភៅមិនមែនជាសត្រូវទៀតទេ។ សៀវភៅសំរាប់ក្មេងមាន​ច្រើន មាន​គ្រប់វ័យ នៅលើទីផ្សារដែលយើង​អាច​រក​ទិញ​បាន​។ ៣– មានចម្រៀងខ្លះ ប៉ា​ម៉ាក់​ច្បាស់ជា​សង្កេត​ឃើញ​ហើយ​ថា​​ក្មេងតូចៗចូលចិត្តភ្លេង⁣ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកកើតមកភ្លាម គេងបើកម៉ាស៊ីនត្រជាក់រហូត អាចមានផលប៉ះពាល់អត់?

ការបើកម៉ាស៊ីន​ត្រជាក់​ដាក់ឲ្យ​កូន​តូច ចំពោះ​ផ្នត់​គំនិត​របស់​ម៉ាក់​ៗ​ខ្មែរយើង​មិន​សូវ​ជា​ពេញនិយមប៉ុន្មានទេ ព្រោះ​គិត​ថា​អាច​បណ្ដាល​ឲ្យ​ផ្ដាសាយ​បាន។ តើ​ការ​យល់​ឃើញ​នោះ​ត្រឹមត្រូវ​កម្រិត​ណា​ទៅ? ស្រាយ​ចម្ងល់​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ទារក​តាំងពី​កើត​មក​ភ្លាម​ ​អាច​ដាក់​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ទៅ​ហើយ។ លោក​បន្ថែម​ថា សីតុណ្ហភាពដែល​សម​ល្មម​សម្រាប់​ទារក​ គឺ​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ហើយ​ក៏​មិន​ត្រូវ​រុំ​ខ្លួន​កូន​ជាមួយ​កន្សែង​ក្រាស់​ៗ​​ដែរ នាំឲ្យ​ក្មេង​ស្អុះស្អាប់​ទៅ​វិញ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​រហូត​ដល់​អាយុ ៦ ខែ អាច​រស់នៅ​សីតុណ្ហភាព​ចន្លោះ​ពី ២០ ទៅ ២៣ អស្សាសេ។ តែ​បើ​ថា​ការ​បើក​ម៉ាស៊ីន​ត្រជាក់​នាំឲ្យ​ផ្ដាសាយ នោះ​មកពី​បើក​នៅ​សីតុណ្ហភាព​ទាប​បំផុត ហើយ​បើ​បើក​កង្ហារ​ដាក់​ចុងជើង​អាច​មាន​កម្ទេច​កម្ទី​ចូល​ទៅ​ក្នុង​ច្រមុះ ងាយ​​អាលែកហ្សី និង​ផ្ដាសាយ ហើយ​ម៉ាស៊ីន​ត្រជាក់​ទៀតសោត​ក៏​ត្រូវ​លាង​សម្អាត​កុំឲ្យ​មាន​ធូលី​ទុំ ព្រោះ​ពេល​បើក​មក កូន​ដក​ដង្ហើម​ស្រូប​យក​ជាតិ​កខ្វក់ចូល​សួត។ លោក​បន្ត​ទៀត​ថា អ្នក​នៅ​ទី​ជនបទ​ខ្លះ​នៅ​មាន​ទម្លាប់​ឲ្យ​ម្ដាយ​អាំង​ភ្លើង ហើយ​កូន​នៅ​ជិត​នោះ​កូន​ទទួល​រង​សីតុណ្ហភាព​ក្ដៅ​ងាយ​ប្រឈម​គ្រោះថ្នាក់​ដល់​កូន។ មួយ​វិញ​ទៀត​អ្នក​ខ្លះ​មិន​ឲ្យ​កូន​ត្រូវ​ខ្យល់ ឬ​ជាតិ​ត្រជាក់​អ្វីទាំងអស់ ថែមទាំង​ស្លៀកពាក់​ជិត​ច្រើន​ជាន់ ពាក់​មួក ស្រោម​ដៃ/ជើង ឲ្យ​ហប់​ជិត​ឈឹង​តែម្ដង កូន​ទៅ​ជា​បែកញើសពេញ​ខ្លួន​មួរមៅ យំ​រក​រឿង​ទៅ​វិញ។ បើ​ចង់​ដឹង​ថា​ក្ដៅ​ស្អុះ​ពេក ឬ​ត្រជាក់​ត្រូវ​ស្ទាប​ទៅ​ចំណុច ៣ ដូចជា​បាត​ដៃ​បាត​ជើង ក្រោម​គុម្ពត្រចៀក បើ​សង្កេត​ឃើញ​កូន​មាន​បែក​ញើស ឬ​ក្រហម​កន្លែង​ទាំង​នោះ​បាន​ន័យ​ថា​ក្ដៅ​ពេក។ តែ​បើ​ឃើញ​បាតដៃ​បាត​ជើង​កូន​ស្លេក ​មាន​ន័យ​ថា​ត្រជាក់​ពេក។ ចំពោះ​ប្រភេទ​សាច់​កំណាត់​សម្រាប់​កូន​ស្លៀកពាក់ គួរតែ​ជ្រើសរើស​ស្ដើង​ជា​កំណាត់​កប្បាស កុំ​ប្រើ​ប្រភេទ​នីឡុង​ឲ្យ​កូន​អី ព្រោះ​នាំឲ្យ​កកិត​ស្បែក និង​រមាស់​ជា​ដើម។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឧស្សាហ៍រលាកបំពង់ក ម៉ាក់ៗគួរចៀសវាង​ឲ្យ​ញ៉ាំអាហារទាំងនេះ

ជំងឺ​រលាក​បំពង់ក​ច្រើន​កើត​ញឹកញាប់​ណាស់​លើ​កុមារ​តូច​ៗ ដោយ​កូន​ខ្លះ​សឹង​តែ​កើត​រាល់​ខែ​ក៏​មាន។ ព្រោះតែ​ចំណាយ​ពេល​ព្យាបាល​យូរ និង​កូន​ត្រូវ​ធ្វើ​ទុក្ខ​ខ្លាំង​ផង​នោះ ម៉ាក់​ៗ​ក៏​មាន​សំណួរ​ថា តើ​របប​អាហារ​ជា​កត្តា​នាំឲ្យ​កើត​ជំងឺ​រលាក​បំពង់ក​នេះ​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​ក៏​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិត​ៗ​នៅ​ក្នុង​ខ្យល់​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈ​កណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​បន្ថែម​ថា ត្បិត​ថា​រលាក​បំពង់ក​ជា​ជំងឺ​ឆ្លង​មែន ប៉ុន្តែ​របប​អាហារ​មួយ​ចំនួន ក៏​ជា​កត្តា​រួមផ្សំ​ធ្វើឲ្យ​កើត​ជំងឺ​នេះ​ដែរ​ដូចជា៖ - អាហារ​ខ្លាញ់៖ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន បំពង ដែល​ប្រើ​ខ្លាញ់​ច្រើន​ដោយ​មិន​បាន​ផឹក​ទឹក​តាមក្រោយ ​​ខ្លាញ់​នឹង​នៅ​​ជាប់​នឹង​ក នាំ​ឲ្យ​វីរុស នៅ​ជាប់​ទី​នោះ ហើយ​វា​​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក យូរ​ៗ​ទៅ​នឹង​ឈឺចាប់ ស្អក ពិបាក​លេប​ទឹក​មាត់ និង​រលាក​ក្រហម​ពេញ​តែ​ម្ដង។ - ភេសជ្ជៈ​កំប៉ុង៖ ប្រភេទ​នេះ​ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​កើត​ជំងឺ​រលាក​បំពង់ក​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​ស្ករ ហើយ​ក្មេង​ៗ​ចូលចិត្ត​ផឹក​ខ្លាំង​ណាស់។ ក្រោយ​ផឹក​ហើយ​បើ​ម៉ាក់ប៉ា​មិន​ឲ្យ​កូន​ខ្ពុរ​​មាត់ និង​ផឹក​ទឹក​ទៅ​តាម​ក្រោយ​ទេ ជិត​ផ្អែម​នឹង​តោង​ជាប់​បំពង់ក ហើយ​យូរ​ៗ​ទៅ​បាក់តេរី ឬ​វីរុស​នឹង​រីក​ដុះដាល​ទៅ​ជា​រលាក។ - នំ​ផ្អែម ឬ​នំ​កញ្ចប់៖ នេះ​ក៏​ជា​អាហារ​ដែល​ក្មេង​តូច​ៗ​ចូលចិត្តដែរ ហើយ​នំ​ខ្លះ​ផលិត​ឡើង​គ្មាន​ជាតិ​ម្សៅ មាន​ជាតិ​​ប្រៃ ផ្អែម ជូរ ឬ​ទុក​យូរ​ហួស​កាល​កំណត់​ជាដើម។ ខ្លះ​ទៀត​ជា​ជា​នំ​លក់​តាម​ផ្លូវ​គ្មាន​អនាម័យ ដែល​ងាយ​ធ្វើឲ្យ​មេរោគ​តោង​ទុំ ពេល​កូន​ញ៉ាំ​ទៅ​ក៏​វា​សម្ងំ​ក្នុង​បំពង់ក យូរៗក្លាយជារលាក​រ៉ាំរ៉ៃ។ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកអាយុប៉ុន្មានទើបដុះធ្មេញ? ពេលធ្មេញដុះពន្លកមានសញ្ញាអីខ្លះ?

ទារក​ចាប់​ផ្តើម​នៅ​អាយុ​ចន្លោះ​ពី ៦-១០ ខែ ហើយ​ដុះ​ធ្មេញ​គ្រប់​នៅ​អាយុ​ប្រមាណ​ជា ៣ឆ្នាំ ដែល​ធ្មេញ​នោះ​មាន​ឈ្មោះ​ថា ធ្មេញ​ព្រៃ ឬ​ធ្មេញ​ទឹក​ដោះ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ទោះ​ជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ខ្លះ​អាច​ដុះ​ធ្មេញ​លឿន​ជាង​នេះ នៅ​អាយុ ៣ ខែ តែ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​រហូត​ដល់ អាយុ ១២ ខែ ក៏​មាន​ដែរ។ នៅ​ពេល​ចាប់​ផ្តើម​ដុះពន្លក​ធ្មេញ​ដំបូង ទារក​អាច​នឹង​រមាស់​អញ្ចាញ​ធ្មេញ ចង់​ខាំ​នេះ​ខាំ​នោះ ហៀរ​ទឹក​មាត់​ច្រើន ឮសំឡេង​ក្រឺតៗចេញ​ពី​មាត់ ឆាប់​ខឹង និង​មាន​ក្តៅ​ខ្លួន។ កូន​ចាប់​ផ្តើម​ដុះធ្មេញ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​កូនដុះ​ធ្មេញ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​របស់​អ្វី​មួយ​ដើម្បី​កូន​ទំពា ដូច​ជា​កង​កៅស៊ូ​ជ័រ​សម្រាប់​​ខាំ ឬ​កន្សែង​ត្រជាក់​ និងត្រូវផ្តល់​អាហារ​​ត្រជាក់ៗ​ដល់​កូន ដូចជា​ទឹក​ផ្លែប៉ោម ឬ​ទឹកដោះ​គោ​ជូរ​ បើ​កូន​មាន​អាយុ​គ្រប់​ដើម្បី​ញ៉ាំ​អាហារ​ទាំង​នោះ ព្រោះ​អាហារ​ត្រជាក់​​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន។ ចំពោះ​វិធី​អនាម័យ និង​ការពារ​ធ្មេញ​កូន​មិន​ឲ្យ​ពុក ឬ​ដង្កូវ​ស៊ីធ្មេញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា ក្រោយ​បំបៅ​ដោះ ឬ​ទឹក​ដោះគោ​រួច ម៉ាក់ៗ​ត្រូវ​យក​កំណាត់​ស្អាត ជ្រលក់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មក​ជូត​នៅ​លើ​អណ្តាត អញ្ចាញ ដើម្បី​សម្អាត​មេរោគ និង​ជាតិ​ទឹកដោះ​ពី​ក្នុង​មាត់​កូន។ បន្ថែម​ពី​នោះ យើង​មិន​ត្រូវ​ឲ្យ​កូន​ចូល​គេង​ដោយ​បៀម​ដប​ទឹក​ដោះ​គោ​ កុំ​ឲ្យ​កូន​បៀម​ដោះ​ពេញ​មួយ​យប់ និង​ឈប់​ប្រើ​ដប​ទឹកដោះ​ពេល​កូន​​អាយុ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មកពីបែបនេះហើយ ទើបអាអូន​កើត​ខ្ទុះ​ទៅ​រន្ធគល់​ត្រចៀក

បើ​យើង​សង្កេត​មើល​នៅ​គល់​ត្រចៀក​របស់​ក្មេង​ខ្លះ ឃើញ​មាន​ប្រហោង​តូច​មួយ​នៅ​ក្បែរ​គល់​ត្រចៀក។ ម៉ាក់​ប៉ា​ខ្លះ ក៏​បាន​ជួប​ប្រទះ​​កូន​មាន​បញ្ហានៅរន្ធ​នៅ​គល់​ត្រចៀក មាន​ហើម ហើយ​និង​ចេញ​ខ្ទុះ។ តើ​បញ្ហា​ខ្ទុះ​ត្រចៀក​នេះ បង្ក​ឡើង​ពី​អ្វី​ទៅ? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា រន្ធ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​រន្ធ​ត្រចៀក (ផ្នែក​ខាង​មុខ ឬ​ខាង​ក្រោយ​នៃ​ត្រចៀក) ហើយ​រន្ធ​នេះ​វា​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ជ្រៅ​ក្រោម​ស្បែក គឺ​ជា Preauricular sinus។ វា​គឺ​ជា​បញ្ហា​ពី​កំណើត​ដែល​ពេល​ក្មេង​កើត​មក​មាន​រន្ធ​តូច​មួយ​នៅ​គល់​ត្រចៀក ជា​ភាព​មិន​ធម្មតា​ពី​កំណើត និង​ជា​តំណ​ពូជ ហើយ​វា​អាច​មាន​នៅ​តែ​ម្ខាង ឬ​ទាំង​សង​ខាង​ត្រចៀក​ក្មេង។ ជា​ធម្មតា រន្ធ​តូច​នៅ​ក្បែរ​គល់​ត្រចៀក​នេះ មិន​បង្ក​ឲ្យ​មាន​ផល​វិបាក ហើយ​ភាគ​ច្រើន​វា​មិន​មាន​រោគ​សញ្ញា​ទេ ប៉ុន្តែ​បើ​មាន​ការ​ឆ្លង​មេរោគ វា​នឹង​ធ្វើ​ឲ្យ៖ ១. ឡើង​ក្រហម ហើម ២.​ មាន​ការ​ឈឺ​ចាប់ ៣. ក្ដៅខ្លួន ៤. អាច​មាន​ខ្ទុះ។ល។ លោក​ស្រីវេជ្ជបណ្ឌិត​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​មាន​ខ្ទុះ គឺ​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប្យូទិច និង​ការ​វះ​បង្ហូរ​ខ្ទុះ​ចេញ។ ស្របគ្នា​នេះ បើ​មាន​ការ​បង្ក​រោគ​ញឹក​ញាប់ ត្រូវ​វះ​កាត់​ភ្ជិត​ផ្លូវ​របស់​រន្ធ​នេះ។ បញ្ហា​នេះ មិន​មាន​គំរាម​កំហែង​ដល់​សុខភាព​ក្មេង​ទេ ប៉ុន្តែប្រសិន​កូន​មាន​រន្ធ​តូច​នៅ​ត្រចៀក ហើយ​មាន​ហើម ចេញ​ខ្ទុះ​ដូច​ដែល​បាន​ប្រាប់ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​អោយ​បាន​ត្រឹម​ត្រូវ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ