backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ផ្តាសាយងាយប្រឈមលើកូនតូចៗ មានរោគសញ្ញាអ្វីខ្លះ? ពេលណាគួរយកកូនទៅពេទ្យ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ផ្តាសាយងាយប្រឈមលើកូនតូចៗ មានរោគសញ្ញាអ្វីខ្លះ? ពេលណាគួរយកកូនទៅពេទ្យ?

​ទារក​ និង​ក្មេង​តូច​ៗ​ ងាយ​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ណាស់ ពីព្រោះ​ប្រព័ន្ធ​ភាព​ខ្សោយ​របស់​អា​អូន​​នៅ​មិន​ទាន់​អភិវឌ្ឍន៍​ពេញលេញ។ ជា​ទូទៅ នៅ​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត ទារក​​អាច​កើត​ជំងឺ​គ្រុន​ផ្តាសាយ​ពី​៦​ ទៅ​៨​ដង​ ហើយ​អាច​ច្រើន​ជាង​នេះ ប្រសិនបើ​ប៉ា​ម៉ាក់​ដាក់​កូន​នៅ​ក្នុង​ទារកដ្ឋាន។

រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្តាសាយ

សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​លើ​ទារក​ ច្រើន​តែ៖

  • ហៀរ​សំបោរ​ ឬ​តឹង​ច្រមុះ
  • ក្តៅ​ខ្លួន
  • ​កណ្តាស់
  • ក្អក
  • មិន​ឃ្លាន​អាហារ
  • ពិបាក​គេង
  • រញ៉ាំរញ៉ូវ។ល។

ក្មេងផ្តាសាយ

ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ?

ប្រសិន​បើ​ទារក​កើត​ជំងឺ​គ្រុន​ផ្តាសាយ​ ប៉ុន្តែ​ពុំ​មាន​ផលវិបាក​ផ្សេង​ៗ​ទៀត​មក​ជាមួយ​ទេ​នោះ កូន​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី​១០ ទៅ​១៤​ថ្ងៃ។ ក្នុង​ករណី​ដែល​ទារក​មាន​អាយុ​តិច​ជាង​៣​ខែ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​កូន​មាន​អាការៈ​ក្តៅ​ខ្លួន ដើម្បី​ជៀសវាង​បញ្ហា​ធ្ងន់ធ្ងរ​កើត​លើ​អា​អូន។ ចំពោះ​ទារក​ដែល​មាន​អាយុ​ចាប់​ពី​៣​ខែ​ឡើង​ទៅ រោគសញ្ញា​គ្រោះថ្នាក់​រួម​មាន​៖

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

  • កូន​នោម​តិច​ជាង​ធម្មតា
  • មាន​សីតុណ្ហភាព​លើស​ពី​៣៨​អង្សា
  • ប្រកាច់​
  • ពិបាក​ដក​ដង្ហើម​
  • ក្អក​មិន​បាត់ ហៀរ​សំបោរ​ខាប់​ជា​ច្រើន​ថ្ងៃ
  • មិន​បៅ ឬ​ថយ​ចំណី និង​ អស់​កម្លាំង​ល្អិតល្ហៃ​ខ្លាំង។

ចំណុចសំខាន់

រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្តាសាយ


សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​លើ​ទារក​ ច្រើន​តែ៖
  • ហៀរ​សំបោរ​ ឬ​តឹង​ច្រមុះ
  • ក្តៅ​ខ្លួន
  • ​កណ្តាស់
  • ក្អក
  • មិន​ឃ្លាន​អាហារ
  • ពិបាក​គេង
  • រញ៉ាំរញ៉ូវ។ល។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម