ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនបញ្ចេញអាកប្បកិរិយាព្រហើនកោងកាច ម៉ាក់ប៉ាណែនាំកូនយ៉ាងម៉េចល្អ?

កូនអាចបញ្ចេញអាកប្បកិរិយាកោងកាចដូចជា ស្រែកខ្លាំងៗ ទាត់ ដាល់ ឬខាំ ដោយសារ​មិន​អាចគ្រប់គ្រងអារម្មណ៍ មិនចេះ ឬមិនដឹងពីវិធីរៀបរាប់​អារម្មណ៍ខ្លួន ដើម្បី​ប្រាប់ម៉ាក់ប៉ាតាមសម្រួល។ តើកត្តាអ្វីខ្លះធ្វើឱ្យកូនមិនអាចគ្រប់គ្រងអារម្មណ៍បាន? ម៉ាក់ប៉ាគួរកែអាកប្បកិរិយាកូន​ដោយ​របៀប​ណា? ១. កត្តាដែលបណ្តាលឱ្យកូនបញ្ចេញអាកប្បកិរិយាកោងកាច ក. កំហឹង ឬភាពច្រណែន អូនតូចអាចត្រូវបានប្រមាថ​ផ្លូវចិត្តដោយត្រូវបងប្អូន ឬមិត្តភក្តិធ្វើ​បាប ឬច្រណែននឹងប្អូន​ដែលម៉ាក់ប៉ា​ស្រឡាញ់ជាង ហើយ​ក៏កើតជាកំហឹង ឬភាព​ច្រណែនក្នុងចិត្ត រួចបញេ្ចញមកក្រៅតាមរយៈអាកប្បកិរិយា​កោងកាច ដោយសារអូនតូចមិនចេះទប់កំហឹង ឬអារម្មណ៍ និងមិនដឹង​ពីវិធីរៀបរាប់​ប្រាប់ម៉ាក់ប៉ា​ពី​អារម្មណ៍​ខ្លួន។ ខ. ការខកចិត្ត នៅពេលកុមារមិនបានអ្វីដូចចិត្ត ឬត្រូវបានបង្ខំឱ្យធ្វើអ្វីដែលខ្លួនមិនចូលចិត្ត អូនតូចមិនអាចទប់​អារម្មណ៍​បាន​ក៏បញ្ចេញចរិតប្រហើន​កោងកាច។​ ឧទាហរណ៍ អូនតូចចង់បានឡានជ័រ តែម៉ាក់ប៉ា​មិន​ទិញ​ឱ្យជាដើម​។ គ. បរិយារស់នៅ បរិយាកាសនៅក្នុងគ្រួសារ ឬសហគមន៍ក៏ជះឥទ្ធិពលដល់អាកប្បកិរិយាកុមារដែរ។ តួយ៉ាង កូន​ដែល​ធំឡើងក្នុងគ្រួសារដែលឪពុកម្តាយតែងតែប្រើពាក្យគំរោះគំរើយ ឈ្លោះប្រកែក ឬវាយតបគ្នា ឬ​ត្រូវឪពុកម្តាយប្រើហិង្សា​ដាក់ ឬស្រែកគំហកដាក់អាចមានអាកប្បកិរិយាកោងកាចដែរ ដោយសារអូនតូចចម្លងគំរូពីឪពុកម្តាយ ឬដោយសារទង្វើរទាំងនេះធ្វើឱ្យអូនតូចមានភាពតាន​តឹងផ្លូវចិត្ត មិនអាចទប់បាន រូចក៏បញ្ចេញ​មក​ក្រៅ​តាមរយៈអាកប្បកិរិយា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. វីធីសាស្រ្តកែប្រែអាកប្បកិរិយាកោងកាចរបស់កូន ក. បង្រៀនកូនបញ្ចេញអារម្មណ៍ កូនមានអាកប្បកិរិយាកោងកាចដោយសារមិនអាចទប់អារម្មណ៍បាន ដូច្នេះម៉ាក់ប៉ាគួរបង្រៀន​កូន​ពីវិធីបញ្ចេញអារម្មណ៍ជំនួស ឱ្យការបញ្ចេញអាកប្បកិរិយាព្រហើនកោងកាចដោយ ច្របាច់តុក្តតា ឬខ្នើយ លោតចុះឡើង យកក្រដាសមួយសន្លឹកមកហែក ដកដង្ហើមវែងៗ ឬប្រាប់ម៉ាក់ប៉ា​ពីអារម្មណ៍​របស់កូនដើម្បីម៉ាក់ប៉ាអាចជួយដោះស្រាយឱ្យកូនជាដើម។ ខ. […]


បញ្ហាប្រព័ន្ធរំលាយអាហារ

គន្លឹះ ៤ យ៉ាង ថែទាំសុខភាពក្រពះពោះវៀនកូនឱ្យល្អ ប៉ាម៉ាក់មិនគួររំលង!

សុខភាពក្រពះពោះវៀនកូនល្អមិនល្អគឺអាស្រ័យទៅលើបាក់តេរីនៅក្នុងពោះវៀន ហើយបាក់តេរី​ល្អ​ៗជួយឱ្យពោះវៀនកូនមានសុខភាពល្អ។ តើបាក់តេរី​ល្អ​ៗ​នៅក្នុងពោះវៀនជួយអ្វីខ្លះដល់ប្រព័ន្ធរំលាយអាហារ សុខភាព​ទូទៅ និងការអភិវឌ្ឍ​ខួរក្បាល​របស់​កូន? ហើយម៉ាក់ប៉ាគួរធ្វើយ៉ាង​ណាដើម្បីជួយបង្កើនបាក់តេរី​ល្អ​ៗ​នៅក្នុងពោះវៀនកូន? ១. នាទីរបស់បាក់តេរីល្អៗនៅក្នុងប្រព័ន្ធរំលាយអាហារ៖ - ជួយរំលាយអាហារ៖ ក្រពះមាននាទីកិនបំបែកអាហារ ហើយពេលទៅដល់ពោះរៀន បាក់តេរីល្អ​ៗ​បំបែកអាហារទៅជាសារធាតុចិញ្ចឹម។ - ស្រូបយកសារធាតុចិញ្ចឹម៖ បាក់តេរីល្អៗក្នុងពោះវៀនជួយ​ឱ្យពោះវៀនស្រូបយកសារធាតុ​ចិញ្ចឹម​ពី​ចំណីអាហារ រួចបញ្ជូនទៅក្នុងចរន្តឈាមដើម្បីចែកចាយទៅចិញ្ចឹមរាងកាយ។ - បញ្ចេញចោល៖ បាក់តេរីល្អៗក្នុងពោះវៀន​ជួយពោះរៀនបញ្ចេញកាក​សំណល់ចំណីអាហារ​ពីរាងកាយ​បាន​ល្អ និងជួយឱ្យកូនចៀសផុតពីបញ្ហាទល់លាមក ហើមពោះ និងឈឺពោះ។ - ការពាររាងកាយ៖ ប្រព័ន្ធភាពស៊ាំរបស់យើង ៧០% គឺស្ថិតនៅក្នុងពោះវៀន ព្រោះ បាក់តេរី ល្អៗ​នៅ​ក្នុង​ពោះវៀន​ក៏មាននាទីកម្ចាត់វីរុស និងបាក់តេរីអាក្រក់ដែលចូលមកយាយីរាងកាយ​កូនដែរ។ - ធ្វើឱ្យអារម្មណ៍ល្អដែលជួយដល់ការអភិវឌ្ឍខួរក្បាល៖  បាក់តេរីល្អៗក្នុងពោះវៀនមាននាទី​បង្កើត​អាស៊ីដ gamma-aminobutyric ដែលបង្កើត​អ័រម៉ូនសម្រាប់គ្រប់គ្រងការថប់បារម្ភ ភាពភ័យខ្លាច និងជួយឱ្យកូនមាន​អារម្មណ៍ល្អ។ បើកូនមានបញ្ហាផ្លូវចិត្ត ខួរក្បាលកូនក៏វិវឌ្ឍ​ដោយមាន​​បញ្ហាដែរ ព្រោះក្រពះពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ​ជាមួយ​​​ខួរក្បាល ដោយសារប្រព័ន្ធទាំងពីរនេះប្រើប្រព័ន្ធប្រសាទ vagus រួមតែមួយ និងប្រើអ័រម៉ូន​បញ្ជា​តែមួយ​ដែលគ្រប់គ្រងអារម្មណ៍។ [embed-health-tool-vaccination-tool] ២. គន្លឹះក្នុងការថែទាំសុខភាពក្រពះពោះវៀនកូន ក. បាក់តេរីល្អ (Probiotics) ម៉ាក់ប៉ាអាចជួយឱ្យ​ពោះរៀនកូនមានសុខភាពល្អដោយឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដូចជាទឹកដោះគោជូរ គីមឈី ជ្រក់។ល។ ដើម្បីបង្កើន និងរក្សា​តុល្យភាព​បាក់តេរីល្អៗ​នៅក្នុងពោះរៀន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខ. Prebiotics ព្រីបាយអូទិក […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនញុំាជាតិផ្អែមច្រើន អាចប៉ះពាល់សុខភាពក្រពះពោះវៀនពេលធំឡើង

ក្មេងៗចូលចិត្តញុំាអាហារមានជាតិផ្អែមៗដូចជា ស្ករគ្រាប់ ដូណាត់ ទឹកក្រូចជាដើមណាស់​ព្រោះពួក​គេ​គិត​ថា​​ឆ្ងាញ់ ប៉ុន្តែតាមការសិក្សាបានឱ្យដឹងថា អាហារទាំងនេះអាចប៉ះពាល់ដល់សុខភាព​ក្រពះពោះវៀន​ក្មេង​នៅពេល​ធំឡើង​ទៀត​ផង​។ តើអាហារ​ទាំងនេះប៉ះពាល់ដល់សុខភាពក្រពះពោះវៀនក្មេងបែបណាខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីស្តារសុខភាពប្រព័ន្ធរំលាយអាហារកូន​ឱ្យល្អឡើងវិញ? ការញុំាជាតិស្ករកែច្នៃច្រើនដែលមានក្នុងអាហារដូចជា ស្ករសម្លី នំខេក បង្អែម ភេជ្ជៈផ្អែមៗ និង​ការ៉េម​ជា​ដើម​ អាច​ធ្វើឱ្យបាត់បង់តុល្យភាពបាក់តេរីល្អៗនៅក្នុងពោះវៀន ព្រោះជាតិស្ករជំរុញឱ្យបាក់តេរីអាក្រក់​នៅក្នុងពោះវៀន​លូតលាស់ ​និងកើនឡើង។ តាមការសិក្សារបស់សាកលវិទ្យាល័យ California-Riverside បានឱ្យដឹង​ថា ការញ៉ាំជាតិផ្អែមច្រើន​ពី​ក្មេងអាចផ្លាស់ប្តូរតុល្យភាពបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនកូនជាអចិន្ត្រៃយ៍ ព្រោះបាក់តេរី​ក្នុង​ពោះវៀន​ក្មេងដុះលូតលាស់ពេញលេញនៅពេលកុមារអាយុ ៥ ឆ្នាំ។ ម្យ៉ាងទៀតការញុំាជាតិស្ករច្រើនបង្កឱ្យមានការរលាកក្នុងខ្លួន និងក្នុងពោះវៀន ហើយយូរៗ​ទៅ​កូន​នឹង​មានជំងឺអូតូអ៊ីម្ញូន (ជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯង) ដែលបង្កឱ្យមានបញ្ហាស្បែក ឬ​អាលែក​ហ្ស៊ី។ [embed-health-tool-due-date] ១. ផលប៉ះពាល់នៃការកើនឡើងបាក់តេរីអាក្រក់ក្នុងពោះវៀនកូន ក្រពះពោះវៀនមានសុខភាពល្អគឺមានតុល្យភាពរវាងបាក់តេរីល្អ (៨០%) និងអាក្រក់នៅក្នុងពោះវៀន (២០%)។ ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងពោះវៀនបង្កឱ្យកូន៖ - ខ្វះសារធាតុចិញ្ចឹម៖ ខ្វះបាក់តេរីល្អៗដើម្បីបំបែក និងស្រូបយកសារធាតុចិញ្ចឹម​ពីចំណី អាហារ​ទៅចិញ្ចឹមរាងកាយ - ងាយឈឺ៖ ប្រព័ន្ធភាពសុំាកូនចុះខ្សោយ ព្រោះកង្វះបាក់តេរីល្អៗដើម្បីប្រយុទ្ធប្រឆាំង​នឹង​បាក់តេរី ឬវីរុសអាក្រក់ពីខាងក្រៅ - មានសុខភាពផ្លូវចិត្តមិនល្អ៖ ពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ការផលិតអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យអារម្មណ៍ល្អ) ក៏ថយចុះដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល - ទល់លាមក៖ ខ្វះបាក់តេរីល្អៗក្នុងការជួយពោះវៀន​បញ្ចេញកាកសំណល់​អាហារ​ពី​រាងកាយ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. តិចនិចស្តារសុខភាពក្រពះពោះវៀនកូន ម៉ាក់ប៉ាអាចស្តារសុខភាពក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងពោះវៀនកូនដោយឱ្យកូន៖ - […]


កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


កង្វះអាហារូបត្ថម្ភ

កូនមានសភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក អាចជាបញ្ហាមួយនេះ

ជំងឺស្លេកស្លាំងអាច​កើត​លើកុមារដែល​បណ្ដាល​មកពី​ខ្វះជាតិដែកហើយ​បណ្តាលឱ្យកុមារស្លេកស្លាំង។ ម៉េចបានជាខ្វះជាតិដែកបង្កឱ្យកុមារស្លេកស្លាំង? ហើយជំងឺនេះបង្កផលវិបាក​សុខភាពអ្វីខ្លះដល់កុមារ? ម៉ាក់ប៉ាគួរការពារកូនពីការខ្វះជាតិដែកដោយរបៀបណា? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ​បាន​ឱ្យ​ដឹងថា ជាតិដែកជាសារធាតុរ៉ែដែលមាន​​មុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា និងជាសារធាតុផ្សំមួយយ៉ាងសំខាន់របស់ហ៊ីម (Heme) ដែលមាននៅក្នុងម៉ូលេគុល​ហេម៉ូក្លូប៊ីន (Hemoglobin) ​របស់​គ្រាប់​ឈាមក្រហម។ ដូច្នេះហើយនៅពេលខ្វះជាតិដែក ការផលិតហ៊ីមនៅ​ក្នុង​គ្រាប់ឈាម​ក្រហមមិនបានល្អ ទើបបង្កឱ្យទៅជាខ្វះគ្រាប់​ឈាមក្រហម ហើយស្តែងជា​ភាព​ស្លេកស្លាំង។ ១. រោគសញ្ញាស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ កុមារដែលស្លេកស្លាំងដោយសារខ្វះជាតិដែកអាចមានរោគសញ្ញាដូចជា៖ ស្លេកស្លាំងជាងក្មេងធម្មតា ចង្វាក់បេះដូងដើរញាប់ (ដកដង្ហើមញាប់) ឆាប់អស់កម្លាំង ឬខ្សោយ មិនសូវលូតលាស់ ក្រចកស្តើង និងងាយរបក ឬអាចរើសញុំាចំណីប្លែកៗដូចជា ដី ធ្យូង ក្បឿង។ល។ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ផលប៉ះពាល់នៃជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ ក. លូតលាស់យឺត គ្រាប់ឈាមក្រហមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកា។ បើកុមារ​ខ្វះ​ជាតិដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ។ ដូច្នេះការដឹកនាំអុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅគ្រប់កោសិកាក៏អត់ល្អដែលជាហេតុធ្វើឱ្យកុមារខ្វះសារធាតុចិញ្ចឹម និងលូតលាស់យឺត។ ខ. ខ្សោយបេះដូង បេះដូងមាននាទីច្រចាច់ឈាមដើម្បីនាំយកសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យកោសិកា។ នៅពេលកុមារស្លេកស្លាំងខ្លាំងដោយសារខ្វះជាតិដែក មានន័យថាការផលិតគ្រាប់ឈាម​មានការថយចុះ។ ពេលនោះ​បេះដូង​ត្រូវខំធ្វើការច្របាច់ឈាមជាងធម្មតា ហើយយូរៗទៅសាច់ដុំ​បេះដូង​​ដែលខំប្រឹងច្របាច់ឈាមបន្ថែមនឹងចុះខ្សោយ។ គ. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន

អាការៈក្តៅខ្លួនឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាព​រាងកាយក្មេងឡើង​កម្ដៅ​ដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាច​កូនប្រកាច់ ឬមាន​ផល​ប៉ះពាល់​ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ? ១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ​បាន​ឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យ​សីតុណ្ហភាព​ខ្លួនកូនចុះត្រជាក់​លឿន​ គឺ​គ្រោះថ្នាក់​ណាស់ ព្រោះថា​អាចធ្វើឱ្យកូន​ប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែល​ដុត​ក្តៅទៅជ្រលក់ទឹកអ៊ីចឹង​ដែរ​។ ម៉ាក់ប៉ាអាចយកទឹកក្តៅ​ឧណ្ហៗ​ មាន​សីតុណ្ហភាព​រង្វង់​ ៣០​អង្សាសេ (ត្រូវ​ទាប​ជាង​កម្ដៅ​ខ្លួន​កូន) មកជូតខ្លួនឱ្យកូន​​ ដើម្បី​ចៀសវាងធ្វើ​ឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោក​ថា ការ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ល្អ​ជាង​ការ​ជូន​ខ្លួន​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​។​ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារនៃមន្ទីរពេទ្យកុមារជាតិ ២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារ​ងូតទឹកទេ ហើយការ​មាន​ទឹក​ក្នុងសួត​បានន័យក្មេងរលាកសួតព្រោះមេរោគ​ចូលក្នុងសួត។ លោក​បន្ត​ថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងា​ដែលអាចធ្វើឱ្យកូនប្រកាច់ បើកូន​ក្តៅខ្លួនខ្លាំង។ យ៉ាងណា លោក​ថា ម៉ាក់ប៉ាអាច​ងូតទឹកក្តៅ​ឧណ្ហៗ​ឱ្យកូនបាន​ ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួនកូន។ [embed-health-tool-vaccination-tool] ៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន ពេលកុមារក្តៅខ្លួន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឱ្យកូនដុះធ្មេញច្រពើស

ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅ ចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញ​ច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញ​ច្រពើសបាន​ដោយវិធីណា? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់​បាន​ឱ្យ​ដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមក​មាន​ឆ្អឹង​ថ្គាម​តូច តែធ្មេញមានទំហំធំៗ  ដែល​ប្រៀប​ដូច​ជា​បន្ទប់តូចមួយហើយ​មានមនុស្សច្រើនដែរ​។ ដូច្នេះធ្មេញ​​ត្រូវ​តែ​ដុះ​ប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញ​ខ្លះដុះទៅក្នុងប្រជ្រៀតគ្នា​ទៅវិញ​ទៅមក។ ១. វិធីការពារកូនកុំឱ្យដុះធ្មេញច្រពើស ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុក​ដាក់ចាប់តាំងពី​អំឡុង​ពេល​កូន​ដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ា​ត្រូវនាំកូន​មក​ជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែល​ត្រូវដក​ចេញ​ហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញ​បានទាន់ពេល ដើម្បីទុកកន្លែងឱ្យ​ធ្មេញ​ថ្មីដុះ​ចេញមកឱ្យត្រង់ជួរ។ [embed-health-tool-vaccination-tool] ២. ផលវិបាកនៃការមានធ្មេញច្រពើស ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖ ពិបាកសម្អាតធ្មេញ៖ អាចបណ្តាលឱ្យកុមារងាយកើតរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) និងរលាក​អញ្ចាញ​ធ្មេញ។ ងាំធ្មេញទំពារ៖ កាលណាងាំធ្មេញអត់ត្រូវគ្នា កុមារមានការពិបាកក្នុងការទំពារ​ដែលធ្វើឱ្យទំពារ​អាហារ​មិនម៉ដ្ឋ ហើយបណ្តាលឱ្យមានបញ្ហាក្រពះ។ នៅពេលធ្មេញខុសងាំ វៀចជួរ ទម្រង់មុខ​កុមារក៏អាច​មាន​បញ្ហាដែរដោយអាចវៀចមុខ វៀចចង្កា និងមានបញ្ហាសន្លាក់ថ្គាមនៅថ្ងៃអនាគត (ហាមាត់​ឮសូរខ្លឹកៗ) ។ ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. វិធីកែខៃធ្មេញច្រពើស វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា

ការមានសុខភាពផ្លូវចិត្តល្អមិនត្រឹមតែជួយឱ្យកុមារអភិវឌ្ឍខួរក្បាលបាន​ល្អ មានគំនិតសុទ្ធិដ្ឋិនិយម និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកនៅជុំវិញបានល្អទេ ថែមទាំងជួយឱ្យក្មេងមាន​សុខភាពល្អ​ទៀត​ផង។ តើកត្តាអ្វីខ្លះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ? ហើយរបបអាហារអ្វីខ្លះ​អាចជួយ​កាត់​បន្ថយ​ភាពតាន​តឹងរបស់កូនៗបាន? ក្នុងជីរភាពរស់នៅប្រចាំថ្ងៃមានរឿងសាមញ្ញជាច្រើនដែលអាចធ្វើឱ្យកុមារ​មានភាពតានតឹង ប៉ុន្តែ​បើ​កុមារជួបភាពតានតឹងខ្លាំងក្នុងរយៈពេលយូរ និងមិនបានរំសាយចេញ ឬបំបាត់ សុខភាពផ្លូវចិត្ត​កុមារ​នឹង​មានភាពប៉ះពាល់ដែលធ្វើឱ្យក្មេងធុញធប់ ល្វើយ គេងមិនលក់ យល់សប្តអាក្រក់ គេងសង្កៀត​ធ្មេញ មិនឃ្លានអាហារ មួម៉ៅ ច្របូកច្របល់ ឬបាក់ទឹកចិត្តជាដើម៖ ១. អាយុ ០ ខែដល់ ១ ខួប ចាប់តាំងពីកើតអ្វីទារកត្រូវការមុនគេគឺការចម្អែតក្រពះដោយបំបៅទឹកដោះ ឬទឹកដោះគោម្សៅ និង​ភាព​កក់ក្តៅដោយត្រូវការសម្លៀកបំពាក់ និងការថ្នាក់ថ្នមពីម៉ាក់ប៉ា។ បើតម្រូវការទារកមិន​ត្រូវបាន​បំពេញ​ទាន់ពេល ខួរក្បាលទារកនឹងបញ្ចេញអ័រម៉ូនស្រេ្តសដែលធ្វើឱ្យទារកមានភាពតានតឹង មិន​សប្បាស​ចិត្ត រួចក៏យំ។ ឧទាហរណ៍ បើម៉ាក់ៗ​​មិនបានបំបៅទារកទៀងពេល ទារកនឹងយំដោយ​សារ​ឃ្លាន។ ២. អាយុ ១ ខួបដល់ ៣ ខួប ទារកអាចមានភាពតានតឹងដោយសារជួប ឬត្រូវរៀនអ្វីថ្មីៗដូចជា រៀនដើរ ប្រើកន្ថោរ ស្លៀកពាក់ មាន​ប្អូនម្នាក់ទៀត ម៉ាក់ប៉ាទៅធ្វើការបាត់មិនសូវរវល់ជាមួយ ឬរលាកគូទជាដើម។ [embed-health-tool-due-date] ៣. អាយុ ៣ ខួបដល់ ៥ ខួប ជាពេលដែលត្រូវរៀនធ្វើអ្វីៗជាច្រើនដូចជារៀននិយាយ ត្រូវចូលសាលា​មតេ្តយ្យ ត្រូវជួបមជ្ឈដ្ឋាន​ខាងក្រៅ ត្រូវបងប្អូន ឬមិត្តភ័ក្តធ្វើ​បាប ឬ​អត់​លេងជាមួយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ខែភ្លៀងអាចបង្កជំងឺប៉ុន្មានមុខនេះដល់កូន ម៉ាក់ប៉ាគួរប្រយ័ត្នខ្ពស់

ខែភ្លៀង ឬរដូវវស្សាធ្វើឱ្យអាកាសធាតុប្រែប្រួលមិនទៀងដូចជា បន្តិចក្តៅ បន្តិចស្រទំ បន្តិចភ្លៀង បន្តិចត្រជាក់ បន្តិចក៏ក្តៅវិញ មានជំនន់ទឹកភ្លៀង និងទឹកដក់ជាដើមដែលជាកត្តា​ងាយបង្កឱ្យ​កុមារ​ឈឺ ព្រោះប្រព័ន្ធការពាររាងកាយក្មេងនៅខ្សោយ។ តើជំងឺឧស្សាហ៍កើតលើកុមារ​នៅខែភ្លៀង​មាន​អ្វីខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីការពារកូនពីជំងឺ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឱ្យ​ដឹង​ថា ជំងឺឧស្សាហ៍កើតលើកុមារ​នៅ​រដូវ​វស្សារួមមាន៖ ១. ជំងឺបង្កដោយមូស ជំងឺបណ្តាលមកពីមូសខ្លាញីខាំ មានជំងឺគ្រុនឈាម និងគ្រុនឈីកដែលបង្កឱ្យមានរោគសញ្ញា​ដូចជា​ក្តៅ​ខ្លួន​មានស្នាមអុចៗក្រហមលើស្បែក ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ និង​សន្លាក់​ដៃជើង។ ​ឯជំងឺគ្រុនចាញ់បង្កឡើង​ដោយ​មូសដែក​គោញីខាំ ហើយមានរោគ​សញ្ញា​​ដូចជា គ្រុន រងារ​ញាក់ បែកញើស ក្អួតចង្អោរ និង​វង្វេង​វង្វាន់ ឬសន្លប់ (ក្នុងករណីធ្ងន់ធ្ងរ )។ ២. ជំងឺរលាកផ្លូវដង្ហើម ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស ហើយមានជំងឺដូចជា ផ្តាសាយ ផ្តាសាយធំ​ រលាក​ច្រមុះ រលាកបំពង់ក ​រលាកទងសួត ហើមសួត និងរលាក​​​សួតជាដើមដែលបណ្តាលឱ្យកុមារមាន​អាការៈ​ដូចជា ក្តៅខ្លួន ហៀរ​សម្បោរ តឹងច្រមុះ កណ្តាស់ ឈឺក្បាល ណែនទ្រូង ឬឈឺទ្រូង ដក​ដង្ហើម​​​ញាប់ ក្អក ឡើងស្លេស្ម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

នេះជាដំណាក់កាលកូន​ត្រូវដូរធ្មេញទឹកដោះ ម៉ាក់ប៉ាគួរដឹង

ជាទូទៅធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើបាក់ ហើយធ្មេញស្រុក (ធ្មេញថ្មី) នឹងដុះមកវិញនៅពេលកុមារមាន​អាយុ​ចាប់​ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។ តើធ្មេញទឹកដោះណានឹងរង្គើបាក់មុនគេ ហើយ​បន្ទាប់​មក​ធ្មេញ​ទឹកដោះណាខ្លះ? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាល​ធ្មេញអេឡេហ្គង់​បាន​បក​ស្រាយ​ថា ជាទូទៅធ្មេញទឹកដោះ​នឹងរង្គើ​បាក់នៅ​ផ្នែកខាងមុខជួរខាងក្រោមមុន បន្ទាប់មកនឹងរង្គើ​បាក់នៅផ្នែក​ខាងមុខជួរខាងលើ។ ធ្មេញទឹកដោះទាំងអស់មានចំនួន​២០ គឺ ខាងលើ១០ និង ខាងក្រោម​១០ ហើយ​ធ្មេញ​ទាំងនេះ​នឹងរង្គើបាក់តាមដំណាក់កាល និងអាយុកាលរបស់ធ្មេញ​នីមួយៗ។​ ធ្មេញចបកាប់ធំ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៦ ទៅ ៧ ឆ្នាំ ធ្មេញទឹកដោះដែលស្ថិតនៅជាប់ធ្មេញចប់កាប់ធំ នឹងរង្គើបាក់នៅចន្លោះអាយុពី ៧ ទៅ ៨ ឆ្នាំ ធ្មេញថ្គាមធំទីមួយដែលស្ថិតនៅជាប់ធ្មេញចង្កូម៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៩ ទៅ ១១ ឆ្នាំ ធ្មេញថ្គាមធំចុងក្រោយ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ១០ ទៅ ១២ ឆ្នាំ ធ្មេញចង្កូម៖ ដូរក្រោយគេគឺនៅចន្លោះអាយុពី ១០ ទៅ ១២ ឬ ១៣ឆ្នាំ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ