ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ដល់អាយុចូលរៀន

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង គួរដឹងតិចនិចចិញ្ចឹមកូនប្រកបដោយភាពរីករាយ

ទោះ​ជា​ត្រូវ​ចិញ្ចឹម​បីបាច់​ដោយ​ប៉ា ឬ​ម៉ាក់​តែ​ឯង ក៏​កូន​អាច​ទទួល​បាន​ភាព​រីករាយ និង​សុខភាព​ផ្លូវ​ចិត្ត​ល្អ​ដូច​ក្មេង​ឯ​ទៀត​ដែរ ប្រសិនបើ​ប៉ា​ ឬ​ម៉ាក់​ចិញ្ចឹម​បីបាច់​កូន​​ប្រកប​ដោយ​ភាព​កក់​ក្ដៅ តែង​នៅ​ក្បែរ​កូន​រាល់​ពេល​ដែល​កូន​ត្រូវការ និង​ចេះ​បត់បែន​ដោយ​ភាព​ឆ្លាតវៃ។ កសាង​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​កូន​​ ពិត​ណាស់​ ទំនាក់ទំនង​វិជ្ជមាន​នៅ​ក្នុង​​គ្រួសារ ​អាច​ជួយ​ឲ្យ​ក្មេង​មាន​អារម្មណ៍​សុវត្ថិភាព និង​ទទួល​បាន​​ក្ដី​​ស្រលាញ់។ ទាំង​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ ដែល​ប៉ា​ ឬ​ម៉ាក់​អាច​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូន៖ ចំណាយ​ពេល​នៅ​ជាមួយ​កូន ដោយ​ជជែក​លេង​​ជាមួយ​កូន​នៅ​ម៉ោង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជំនួស​ឲ្យ​ការ​មើល​ទូរទស្សន៍។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ច្រៀង​កម្សាន្ត ឬ​និយាយ​រឿង​កំប្លែង​​ឲ្យ​កូន​ស្ដាប់​នៅ​ម៉ោង​គេង​។ និយាយ​រឿង​ដែល​កូន​ចូលចិត្ត ដូចជា​រឿងរ៉ាវ​ទាក់ទង​នឹងកីឡា តន្ត្រី ឬ​សៀវភៅ។ យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ដោយ​ការ​ញញឹម សើច និង​ឱប​កូន​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំណាយ​ពេល​ខ្លះ​​​នៅ​ជាមួយ​កូន​ម្នាក់​ៗ ប្រសិនបើ​យើង​មាន​កូន​ច្រើន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​មាន​អាកប្បកិរិយា​ល្អ នៅ​ពេល​ដែល​យើង​ចិញ្ចឹម​កូន​តែ​ឯង ការ​កំណត់​វិធាន និង​វិន័យ​ច្បាស់លាស់​អាច​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព ប៉ុន្តែ​សម្រាប់​ប៉ា ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង អាច​មាន​ភាព​លំបាក​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​នឿយ​ហត់​ ឬ​ស្រ្តេស ឬ​ប្រសិនបើ​កូន​មាន​បញ្ហា​អាកប្បកិរិយា។ យ៉ាង​ណា​មិញ យើង​អាច​សាកល្បង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​មាន​អាកប្បកិរិយា​ល្អ ដោយ​វិធីសាស្រ្ត​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ទទួល​ស្គាល់​អារម្មណ៍​កូន លើក​ទឹក​ចិត្ត​កូន​ឲ្យ​និយាយ​ចេញ​មកក្រៅ​​ នៅ​ពេល​ដែល​កូន​ខឹង ឬ​មិន​ពេញ​ចិត្ត​ ហើយ​យើង​នៅ​ចាំ​ស្ដាប់​កូន​ជានិច្ច ប៉ុន្តែ​ប៉ា ឬ​ម៉ាក់​គួរ​ពន្យល់​ថា​ទោះ​ជា​កូន​ខឹង​ខ្លាំង​ប៉ុនណា ក៏​មិន​គួរ​បញ្ចេញ​អាកប្បកិរិយា​​មិន​សមរម្យ​នោះ​ដែរ។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច […]


ដល់អាយុចូលរៀន

កូនក្រចេះនិយាយអាចមកពីកត្តាទាំងនេះ ប៉ាម៉ាក់ដោះស្រាយបែបណា?

ពិត​ណាស់​ កុមារ​ម្នាក់​ៗ​មាន​ជំនាញ​ និង​ការ​លូតលាស់​​មិន​ដូច​គ្នា​ទេ ហើយ​ការ​​រៀន​ភាសា និង​​​​​និយាយ​ស្ដី​ក៏​ស្ថិត​នៅ​វ័យ​​ខុស​គ្នា​ដែរ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ស្វែង​យល់​ខ្លះ​ៗ​ពី​ការអភិវឌ្ឍ​លើ​ជំនាញ​​ភាសា​ និង​ការ​និយាយ​របស់​កូន​ នោះ​អាច​ឲ្យ​​យើង​ដឹង​​កាន់​តែ​ច្បាស់​ថា​អា​អូន​ប្រឈម​នឹង​បញ្ហា​និយាយ​ស្ដី​​ដែរ​ឬ​យ៉ាង​ណា។ ​​​​​អ្វី​ទៅ​ជា​ការ​​​ក្រ​ចេះ​និយាយ​ស្ដី ឬ​ចេះ​ភាសា​យឺត​? កុមារ​ដែល​ប្រឈម​នឹង​បញ្ហា​ចេះ​​ភាសា​យឺត​​​ អាច​និយាយ​ជា​ពាក្យ​មួយ​ម៉ាត់ ពីរ​ម៉ាត់​ ប៉ុន្តែ​មិន​អាច​បង្កើត​ជា​ឃ្លា​បាន។ កុមារ​ដែល​ប្រឈម​នឹង​បញ្ហា​និយាយ​ស្ដី​យឺត អាច​ប្រើ​ពាក្យ​ ឬ​ឃ្លា​​ដើម្បី​បង្ហាញ​ពី​គំនិត​ផ្ទាល់​ខ្លួន​បាន​ ប៉ុន្តែ​យើង​ពិបាក​យល់​ន័យ​របស់​កូន​។ [embed-health-tool-due-date] សញ្ញា​នៃ​ការ​​​ក្រ​ចេះ​និយាយ​ស្ដី ឬ​ចេះ​ភាសា​យឺត ​ប្រសិនបើ​អា​អូន​មិន​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​ទេ​នោះ ប៉ា​ម៉ាក់​គួរ​នាំ​កូន​​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​សញ្ញា​ដែល​ប៉ា​ម៉ាក់​គួរ​តាមដាន​ឲ្យ​បាន​ដិតដល់៖ ត្រឹម​អាយុ​១២ខែ៖ កូន​មិន​ប្រើ​ភាសា​កាយវិការ ដូចជា​ចង្អុល​ ឬ​បក់​ដៃ​ ត្រឹម​អាយុ​១៨​ខែ៖ ចូលចិត្ត​ប្រើ​កាយវិការ​ជាង​និយាយ​ស្ដី ត្រឹម​អាយុ​១៨​ខែ៖ មាន​​បញ្ហា​ក្នុង​ការ​ត្រាប់​តាម​សំឡេង ពិបាក​យល់​លើ​ការ​ណែ​នាំ​ងាយ​ពី​អាព្យាបាល​ ត្រឹម​អាយុ​២​ឆ្នាំ​៖ អាច​ធ្វើ​ត្រាប់​តាម​ពាក្យ​សម្ដី ឬ​សកម្មភាព ប៉ុន្តែ​មិន​អាច​និយាយ​ចេញ​ជា​ពាក្យ​ ឬ​ឃ្លា​ដោយ​​ឯកឯង។ ត្រឹម​អាយុ​២​ឆ្នាំ​៖ និយាយ​បាន​តែ​​ពាក្យ​មួយ​ចំនួន​ដដែល​ៗ ហើយ​មិន​អាច​ប្រើ​​ភាសា​ផ្ទាល់​មាត់​ ដើម្បី​សន្ទនា​លើស​ពី​តម្រូវ​ការ​របស់​ខ្លួន​បាន។ ត្រឹម​អាយុ​២​ឆ្នាំ​៖ មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​ងាយ​ៗ​បាន​។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​​ពិគ្រោះ​យោបល់​​ជាមួយ​គ្រូពេទ្យ​ផង​ដែរ ប្រសិនបើ​កូន​និយាយ​ពិបាក​យល់​ជាង​កុមារ​​​មាន​​វ័យ​ស្រករ​គ្នា។ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​ថា កុមារ​ប្រហែល​ជា​៥០%​​អាច​និយាយ​បាន​នៅ​ពេល​ដែល​មាន​វ័យ​២​ឆ្នាំ និង​៧៥%​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​៣​ឆ្នាំ។ ត្រឹម​អាយុ​៤​ឆ្នាំ កុមារ​អាច​និយាយ​ស្ដាប់​យល់​ច្រើន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ក្មេង​​​​ក្រ​ចេះ​និយាយ​ស្ដី ឬ​ចេះ​ភាសា​យឺត​បណ្ដាល​មកពី​មូលហេតុ​អ្វី? ក្មេង​​​​ក្រ​ចេះ​និយាយ​ស្ដី […]


ទារក

ប៉ាម៉ាក់គួរដឹង! ទាំងនេះជាសញ្ញាបញ្ជាក់ថាអាអូនបៅ ឬញ៉ាំច្រើនជ្រុល

ជា​ទូទៅ នៅ​ពេល​ដែល​អា​អូន​ញ៉ាំ​ឆ្អែត ឬ​ឃ្លាន​ កូន​តែងតែ​បង្ហាញ​ជា​តម្រុយ​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ប៉ុន្តែ ជួនកាល​​ប៉ា​ម៉ាក់​ថ្មីថ្មោង ​អាច​មិន​បាន​​ចាប់អារម្មណ៍​​សញ្ញា​ទាំង​នេះ ហើយ​​ផ្ដល់​ចំណី​ដល់​កូន​ច្រើន​ជ្រុល​​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ ដើម្បី​ដឹង​ថា​អា​អូន​ញ៉ាំ​ច្រើន​ជ្រុល​ ឬ​អត់​ ប៉ា​ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ សញ្ញា​បញ្ជាក់​ថា​អា​អូន​បៅ ឬ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ក្អែ​មិន​ឈប់ អាការៈ​ហើម​ពោះ និង​ហ្គាស ចុក​ពោះ​ញឹកញាប់ គន្លឹះ​បញ្ចៀស​ការ​បំបៅ ឬ​ផ្ដល់​អាហារ​ច្រើន​ជ្រុល​ដល់​ទារក ​១. បំបៅ​ដោះ​ គ្រូពេទ្យ​កុមារ​បាន​បញ្ជាក់​ថា​ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​អត្រា​ញ៉ាំ​ឆ្អែត​ជ្រុល​តិចតួច ​បើ​ទោះ​បី​ជា​អា​អូន​នៅ​ខាំ​​ក្បាល​សុដន់​​ម៉ាក់​ជាប់​មិន​ព្រម​លែង​ក៏​ដោយ។ នេះ​ដោយ​សារ​តែ​​ក្បាល​សុដន់​ម៉ាក់​មិន​​ហូរ​ទឹក​ដោះ​​ចេញ ដូច​ទៅ​នឹង​ដប​ទឹក​ដោះ​គោ​ឡើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្កើត​​កាលវិភាគ​បំបៅ​ដោះ ឬ​ផ្ដល់​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ម៉ាក់​គួរ​បង្កើត​កាលវិភាគ​បំបៅ​​ដោះ​​កូន ដើម្បី​ធ្វើ​ឲ្យ​អា​អូន​ឃ្លាន​នៅ​ម៉ោង​ដដែល​ និង​អាច​ញ៉ាំ​អាហារ​ទៀងទាត់​​ពេលវេលា​ ព្រម​ទាំង​បញ្ចៀស​ការ​ញ៉ាំ​ច្រើន​ជាង​ធម្មតា។ [embed-health-tool-due-date] ៣. សង្កេត​មើល​សញ្ញា​​កូន​ឃ្លាន ម៉ាក់ៗ​អាច​រក​មើល​សញ្ញា​ដែល​​បញ្ជាក់​ថា​កូន​ឃ្លាន​ ដូចជា​ជញ្ជក់​ម្រាម​ដៃ។ ជា​ទូទៅ ទារក​ដែល​ឃ្លាន នឹង​​ជញ្ជក់​​ទឹក​ដោះ​ភ្លាម​ៗ។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ៤. ជៀសវាង​បង្ខំ​ឲ្យកូន​បៅ នៅ​ពេល​ដែល​កូន​​​បៅ​ឆ្អែត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាឬម៉ាក់ចិញ្ចឹមកូនតែឯង អាចសាកតិចនិកទាំង៥បង្កើតទំនាក់ទំនងល្អជាមួយកូន

ថ្វី​ត្បិត​តែ​ការ​ចិញ្ចឹម​កូន​​តែ​ឯង មាន​ការ​ពិបាក​ ព្រម​ទាំង​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​តែ​ចាំបាច់​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​​កូន​​ជានិច្ច​។ ជា​ទូទៅ កុមារ​ចាប់ផ្ដើម​រៀន​ពី​បរិយាកាស​ជុំវិញ​តាម​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ ឬម៉ាក់ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ក្ដី​​ស្រលាញ់​ពី​ប៉ា ឬ​ម៉ាក់​ គឺ​ជា​​​អ្វី​ដែល​កូន​ចង់​បាន។​​ ហើយ​អ្វីទាំងនេះ​ក៏​​គ្រឹះ​នៃ​ទំនាក់ទំនង​នៅ​ថ្ងៃ​អនាគត​​​រវាង​ប៉ា​ ឬម៉ាក់​ និង​កូន​ផង​ដែរ។ ហេតុនេះ​ហើយ​ ប៉ា​ ឬម៉ាក់​​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ​១. បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន ​​​​​យើង​រាល់​គ្នា​តែង​តែ​ត្រូវការ​ក្ដី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ហើយ​កូន​ៗ​ក៏​មិន​ខុស​គ្នា​ដែរ ​ពួក​គេ​ចង់​បាន​​ភាព​ទន់ភ្លន់​ ពាក្យពេចន៍​ល្អ​ៗ និង​ការ​ឱប​ដ៏​កក់​ក្តៅ​ពី​ប៉ា​ម៉ាក់។ ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ ដោយ​ការ​មើល​ភ្នែក​ និង​ញញឹម​ដាក់​កូន​​ ដើម្បី​ឲ្យ​កូន​ទទួល​អារម្មណ៍​ល្អ​ៗ និង​ការ​យក​ចិត្ត​ទុក​ដាក់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ចំណាយ​ពេល​ស្ដាប់​កូន​និយាយ ​​ជា​រឿយ​ៗ​ កូន​ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​​ដោយ​ប៉ា​ ឬ​ម៉ាក់​តែ​ឯង តែង​ជួប​ការ​ពិបាក​ដូច​គ្នា។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​កសាង​ទំនាក់ទំនង​រឹងមាំ ដោយ​ការ​​ជជែក​ជាមួយ​កូន​ និង​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​ ប៉ា​ ឬម៉ាក់​គួរ​តែ​ឲ្យ​កូន​ដឹង​ថា យើង​នៅ​ចាំ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កូន​ រាល់​​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។ ៣. លេង និង​ញ៉ាំ​អាហារ​ជា​មួយ​គ្នា ការ​លេង​មាន​សារៈសំខាន់​ណាស់​ ចំពោះ​ការអភិវឌ្ឍ​របស់​ក្មេង។ លើស​ពី​នេះ ការ​លេង​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​ ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​នឹង​កូន​ដែរ​។ រី​ឯ​ការ​ញ៉ាំ​អាហារ​ជាមួយ​កូន​ អាច​ជួយ​ឲ្យ​ការ​សន្ទនា​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ទ្វេ​ដង​ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា

ប៉ា​ម៉ាក់​ណា​ក៏​មិន​ខុស​គ្នា​ដែរ​ តែង​តែង​ចង់​ឃើញ​កូន​មាន​សុខ​ភាព​ល្អ​ជៀសឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ពិសេស​មាន​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​ល្អ បាន​ន័យ​ថា​កូន​មាន​បញ្ញា​ស្មារតី​ល្អ និង​រៀន​បាន​ពូ​កែ ឬ​គេ​ហៅ​ថា​កូន​មាន​ IQ ខ្ពស់ ​។ ប៉ុន្តែ​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ទាំង​នេះ​មិន​មែន​កើត​ចេញ​មក​ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ា​ម៉ាក់​នោះ​ទេ​។ ​របប​អាហារ​ត្រឹម​ត្រូវ មជ្ឈដ្ឋាន​រស់​នៅ និង​ការ​ហ្វឹក​ហាត់​ខួរ​ក្បាល​ពី​តូច​បាន​ល្អ​ គឺ​ជួយ​ឲ្យ​កូន​មាន​ការ​វិវត្ត​ខួរ​ក្បាល​បាន​ល្អ​ ជួយ​បង្កើន​កម្រិត​ IQ របស់​កូន​​។ ទោះបី​ជា​ខួរ​ក្បាល​ក្មេង​បន្ត​លូត​លាស់​ចាប់​តាំងពី​ទើប​កើត​រហូត​ដល់​វ័យ​ជំទង់​ក្ដី ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​​ ៨​ឆ្នាំ​ដំបូង​ជា​ពេល​ដែល​ខួរ​ក្បាល​កូន​ត្រូវ​លូត​លាស់ កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​​ការ​សិក្សា​ សុខ​ភាព​ និង​ជោគជ័យ​នៃ​ជីវិត​នា​ថ្ងៃ​អនាគត។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ IQ ជា​អ្វី​​​​?​ IQ គឺ​ជា​ខ្នាត​មួយ​ដែល​គេ​វាស់​វែង​ទៅ​សមត្ថភាព​នៃការ​ស្វែង​រក​ហេតុផល និង​ដោះស្រាយ​បញ្ហា ដែល​គេ​គិត​ថា​ក្មេង​មានកម្រិត ​IQ ខ្ពស់​មាន​លទ្ធ​ភាព​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា​​។ កម្រិត ​IQ ជាមធ្យម​នៅ​ត្រឹម​ ១០០ ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ថា​មនុស្ស​ប្រហែល​ជា ៦៨ ​ភាគ​រយ​មាន​ IQ ចន្លោះ​ពី​ ៨៥​ ទៅ ១១៥​។ សម្រាប់​អ្នក​មាន​កម្រិត​ IQ ខ្ពស់​ជាង​ ១៤០ ត្រូវ​គេ​ចាត់ទុក​ថា​ជាមនុស្ស​មាន​ពិ​ន្ទុខ្ពស់​អស្ចារ្យ​ម្នាក់​។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

គួរដឹង! ប្រព័ន្ធរំលាយអាហារកូនមិនល្អ អាចប៉ះពាល់ការលូតលាស់ខួរក្បាល

បញ្ហាប្រព័ន្ធរំលាយអាហារមិនត្រឹមតែធ្វើឱ្យកូនមិនស្រួលក្នុងពោះទេ ថែម​ទាំងប៉ះពាល់ដល់​ការ​លូតលាស់​រាងកាយ និងការអភិវឌ្ឍខួរក្បាលរបស់កូនទៀត។ តើប្រព័ន្ធរំលាយអាហារមានទំនាក់​ទំនងអ្វីនឹងខួរក្បាល?  បញ្ហាប្រព័ន្ធរំលាយអាហារ​ឧស្សាហ៍​កើត​លើកុមារមានអ្វីខ្លះ? ម៉ាក់ប៉ា​គួរធ្វើ​ម៉េច​ការពារកូនពីបញ្ហាទាំងនេះ? ១. ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​រំលាយអាហារ និង​ខួរ​ក្បាល ខួរ​ក្បាល​មាន​​ឥទ្ធិពល​ផ្ទាល់​​លើ​ក្រពះ​ពោះវៀន។ ជា​ឧទាហរណ៍ ពេល​យើង​គិត​ចង់​ញ៉ាំ​អ្វី​មួយ នោះ​ក្រពះ​ក៏​បាន​ចាប់​ផ្ដើម​បញ្ចេញ​សារធាតុ​សម្រាប់​បំបែក​អាហារ​រួច​ស្រេច​ទៅ​ហើយ​ដែរ​។ ផ្ទុយ​មក​វិញ បើ​ក្រពះ​ពោះ​វៀន​មាន​​បញ្ហា ខួរក្បាល​ក៏​មិន​ល្អ​ដែរ ព្រោះ​ថា​រាល់​បញ្ហា​នៅ​ក្រពះ​ពោះ​វៀន​នឹង​មាន​សញ្ញា​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល​។ ជាក់​ស្ដែង​នៅ​ពេល​​ណាមួយ​ មិន​ថា​មនុស្ស​ធំ ឬ​កូន​ក្មេងដែល​មាន​បញ្ហា​ក្រពះ​ពោះ​វៀន នឹង​អាច​កើត​មាន​បញ្ហា​ស្រេ្តស ថប់បារម្ភ និង​បាក់ទឹក​ចិត្ត​ផង​ដែរ​។ នេះ​ក៏​ដោយ​សារ​តែ​ខួរ​ក្បាល និង​ក្រពះ​ពោះ​វៀន​មាន​ទំនាក់​​ទំនង​គ្នា​នោះ​ឯង​។​ ដូច​នេះ​បើ​ក្រពះ​ពោះវៀន​មិន​ល្អ ខួរក្បាលកូនក៏វិវឌ្ឍទៅដោយមានបញ្ហាដែរ។ ផ្ទុយមកវិញ បើ​សុខភាព​ខួរក្បាលមិនល្អ ក្រពះពោះវៀនក៏មានបញ្ហាដែរ។​ ២. បញ្ហាប្រព័ន្ធរំលាយអាហារកើតញឹកញាប់លើកុមារ ក. ច្រាលទឹកអាស៊ីដក្រពះ កុមារក៏អាចមានបញ្ហាច្រាលទឹកអាស៊ីដក្រពះដែរដោយសារទឹកអាស៊ីដ​ក្រពះច្រាលចូលបំពងអាហារហើយធ្វើឱ្យរលាកបំពង់អាហារ និងបង្កឱ្យកូន​ក្រហាយទ្រូង ចង្អោរ និងចុកចុងដង្ហើម។ កត្តា​បង្ក​រួមមាន៖ ញុំាអាហារមានជាតិខ្លាញ់ ឬជាតិអាស៊ីដ (ជាតិជូរ) ច្រើន ឡើងគីឡូ (បង្កើនសម្ពាធក្នុងក្រពះ) ញុំាច្រើនជ្រុល ឬគេងភ្លាមបន្ទាប់ពីញុំាអាហាររួច ខ. ទល់លាមក កុមារងាយនឹងទល់លាមកព្រោះញុំាទឹកតិច ញុំាអាហារមានជាតិសរសៃទាប មិនហាត់ប្រាណ ញុំា​អាហារ ឬភេជ្ជៈមានជាតិស្ករ និងខ្លាញ់ខ្ពស់ច្រើន ឬស្រេ្តស​ជាដើម​ ដែលធ្វើឱ្យក្រពះ​ពោះវៀន​មាន​បញ្ហា​ក្នុងការរំលាយអាហារ និងពិបាក​បញ្ចេញកាកសំណល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គ. រាក កុមារអាចឧស្សាហ៍រាកដោយសារពុលចំណីអាហារ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ទាំងនេះជាសញ្ញាបញ្ជាក់ថាកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងក្រពះពោះវៀនថយចុះ ហើយបាក់តេរីអាក្រក់កើនឡើង។ បាក់តេរីល្អៗក្នុងក្រពះពោះវៀន​មាននាទីគ្រប់គ្រង​បាក់តេរី​អាក្រក់។ មានរឿងអ្វីកើតឡើងពេលកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន? ម៉ាក់ប៉ា​គួរ​ជួយកូនតាមវិធីណា? ១. រោគសញ្ញាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន ក. បញ្ហាក្នុងការរំលាយអាហារ ពេល​កូន​​មាន​អតុល្យាភាព​បាក់​តេរី​ក្នុង​ពោះ​វៀន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ កូន​អាច​មាន​បញ្ហា​ហ្គាស​ក្នុង​ពោះ​វៀន ហើម​ពោះ ក្រ​ហាយ​ទ្រូង ទល់​លាមក ឬ​រាក​ជាដើម​។ បើ​សិន​ជា​ប៉ា​ម៉ាក់​សង្កេត​ឃើញ​កូនមាន​បញ្ហា​ទាំង​នេះកើត​លើ​កូន នោះ​បង្ហាញ​សុខភាពក្រ​ពោះ​ពោះ​វៀន​កូន​កំពុង​មាន​បញ្ហា​ដែរ​ហើយ​។​ ខ. មានអារម្មណ៍មិនល្អ តុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនធ្វើឱ្យកូនមានអារម្មណ៍មិនល្អ និងមានបញ្ហាក្នុងការគេង។ ​អ័រម៉ូន serotonin គ្រប់គ្រងអារម្មណ៍ និងការគេងរបស់មនុស្ស​យើង​រហូត​ដល់​ ៩០% គឺផលិត​ដោយ​បាក់តេរី​ល្អៗនៅក្នុងពោះវៀន ខណៈខួរក្បាលយើងផលិតអ័រម៉ូននេះតែ ១០% ។ ពេលកូន​មាន​បញ្ហា​ក្រពះ​ពោះ​វៀន ការ​ផលិត​អ័រម៉ូន​ប្រភេទនេះ​ក៏​ថម​ថយ​ទៅ​តាម​​ហ្នឹ​ង​ដែរ​។​ ចំណែក​ឯការ​គេង​មិន​គ្រប់​គ្រាន់ក៏បណ្តាលឱ្យកូនស្រ្តេស និងល្ហិតល្ហៃគ្មានកម្លាំងដែរ។ គ. ឡើង ឬស្រកទម្ងន់ អតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបង្កឱ្យរាងកាយកូនពិបាកស្រូបយកសារធាតុចិញ្ចឹម ពិបាក​​គ្រប់គ្រងជាតិស្ករក្នុងឈាម និងរក្សាទុក​ជាតិខ្លាញ់ ដោយសារខ្វះ​បាក់តេរី​ល្អៗ​ក្នុង​ក្រពះ​ពោះវៀន ដូច្នេះ​កូនអាចឡើង ឬស្រកទម្ងន់ដោយគ្មានមូលហេតុ។ ឃ. រលាកស្បែក ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងក្រពះពោះវៀន​អាច​បណ្តាលឱ្យពោះវៀន​កូនរលាក ហើយ​អាច​បង្ក​ឱ្យ​បាក់តេរី ជាតិពុល ឬភាគល្អិតចំណីអាហារមិនទាន់រំលាយ​ជ្រាបចូលរចន្តឈាម​តាមជញ្ជាំង​ពោះវៀន​ដែល​បង្កឱ្យកូនកើតជំងឺត្រអក ឬមានបញ្ហាស្បែកផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ង. មានជំងឺអូតូអ៊ីម្ញូន កូនអាចមានជំងឺអូតូអ៊ីម្ញូនដោយសារប្រព័ន្ធភាពសុំាវាយប្រហាររាងកាយ​​ខ្លួនឯងដូចជា អាលែកហ្ស៊ី កើតត្រអក ឬហឺត ជាដើម។ អតុល្យ​ភាព​​​បាក់តេរីក្នុងក្រពះពោះវៀន​បង្កើន​ការរលាក​ក្នុង​ក្រពះ​ពោះវៀន​ដែលជះឥទ្ធិពលដល់ដំណើរការប្រព័ន្ធភាពសុំាព្រោះប្រព័ន្ធការពាររាងកាយ​យើង ៧០% មាន​​ក្នុងក្រពះពោះវៀន។ [embed-health-tool-due-date] ២. វិធីស្តារតុល្យភាពបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀនកូនដោយ៖ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើមិនចង់ឲ្យកូនប្រើគ្រឿងអេឡិចត្រូនិកច្រើន ប៉ាម៉ាក់គួរធ្វើរឿងទាំងនេះ

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ អាចជួយ​ឲ្យ​កុមារ​ទទួល​បាន​សុខភាព​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​កូន​អសកម្ម​ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាពរបស់កូនជាមិនខាន​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​​អង្គុយ​មើល​ទូរទស្សន៍ លេង​ហ្គេម ប្រើ​កុំព្យូទ័រ សុទ្ធ​តែ​អាច​នាំ​ឲ្យ​​​ប្រឈម​បញ្ហា​ផ្សេង​ៗ​ ដូចជា​ឡើង​ទម្ងន់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ឧបករណ៍​អេឡិចត្រូនិក​របស់​កូន ដោយ​បង្កើត​ទម្លាប់​កម្សាន្ត​ផ្សេង​ៗ​សម្រាប់​កូន ឬដាក់កំណត់ពេលវេលា​ឲ្យបាន​ច្បាស់​លាស់​។ ១. កំណត់​ម៉ោង​​មើល​វីដេអូ ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ទូរទស្សន៍ កុំព្យូទ័រ និង​វីដេអូ​ហ្គេម មក​ត្រឹម​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​យ៉ាង​ច្រើន​បំផុត ដោយ​ជៀសវាង​ដាក់​ទូរទស្សន៍​ក្នុង​បន្ទប់​កូន​ ឬ​មើល​ទូរទស្សន៍​​អំឡុង​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ជា​ទូទៅ កូន​ៗ​តែង​ចាត់​ទុក​ប៉ា​ម៉ាក់​ជា​គំរូ ហេតុនេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​ប្រកាន់​ខ្ជាប់​អាកប្បកិរិយា​​វិជ្ជមាន​ និង​សកម្ម​ជានិច្ច ពីព្រោះ​អាកប្បកិរិយា​ទាំង​នេះ អាច​​​​ធ្វើ​ឲ្យ​កូន​យក​តម្រាប់​តាម​ ក៏​ដូចជា​ជួយ​បង្កើន​ទម្លាប់​សកម្ម​ដល់​កូន​ពេញ​មួយ​ជីវិត​របស់​គេ។ [embed-health-tool-due-date] ៣. ឲ្យ​កូន​សាកល្បង​រឿងរ៉ាវ​ថ្មី​ៗ ​ជួនកាល​ ប៉ា​ម៉ាក់​អាច​បង្ខំ​ឲ្យ​កូន​ចូលរួម​លេង​កីឡា និង​​ធ្វើ​សកម្មភាព​ដែល​កូន​មិន​ពេញចិត្ត។ ប៉ុន្តែ តាម​ពិត​ទៅ ការ​ផ្ដល់​ឱកាស​ឲ្យ​កូន​ចាប់​យក​អ្វី​ដែល​ថ្មី​ អាច​បង្កើន​ភាព​រីករាយ​​អំឡុង​ពេល​ដែល​កូន​ធ្វើ​លំហាត់​ប្រាណ។ អត្ថបទគួរអាន៖ ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”? វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់ ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម្សៅលាបទារក និងកុមារផ្ទុកសារធាតុអាសបេស្ដុស បង្កគ្រោះថ្នាក់អ្វីខ្លះ?

ផលិតផលម្សៅលាបទារក និង​កុមារ ១២ប្រភេទ រក​ឃើញ​ថាមានផ្ទុកសារធាតុគ្រោះថ្នាក់ អាសបេស្ដុស (Asbestos) នេះ​បើ​តាម​ការបញ្ជាក់​របស់ អគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ផលិតផលនាំចូលទាំងនោះផលិតដោយក្រុមហ៊ុនចំនួន៥ និង នាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ឆ្លងកាត់ការយកសំណាកគំរូពិសោធន៍ស្វែងរកសារធាតុពុលដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ ពិសេសទារក និង​កុមារ ក.ប.ប បង្ហាញថា ផលិតផលជំនួន១២មុខជាប្រភេទម្សៅលាបទារក និង កុមារ មានផ្ទុកសារធាតុ អា​សបេស្ដុស ជាធាតុអាចបង្កគ្រោះថ្នាក់កើតជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក.ប.ប បានបញ្ជាក់ទៀតថា សារធាតុនេះគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងវិស័យ គ្រឿងសម្អាងជាដាច់ខាតព្រោះបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ពិសេសបង្កឲ្យកើតជាជំងឺមហារីកបាន។ មកទល់ពេលនេះរដ្ឋា​ភិបាលបានសម្រេចចាត់វិធានការ តម្រូវឲ្យក្រុមហ៊ុន ប្រមូលផលិតផលទាំងនេះពីផ្សារមកវិញ និងផ្អាកដំណើរការក្រុមហ៊ុនបណ្ដោះអាសន្ន នឹងរង់ចាំការសម្រេចបន្ដទៀត។ តើសារធាតុអាសបេស្ដុសជាអ្វី? អាសបេស្ដុស គឺជាសារធាតុរ៉ែចម្រុះដែលបង្កើតឡើងពីធម្មជាតិ វាមានរាងជាសរសៃតូចៗល្អិត ស្វិត រឹងមាំ អាចធន់នឹង កម្ដៅ ពន្លឺ ការកកិត និងមិនចម្លងអគ្គិសនី។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យដូចជា គ្រឿងសំណង់ យានយន្ដ ជ័រប្លាស្ទិក […]


ជំងឺប្រព័ន្ធប្រសាទ

កូនមានការអភិវឌ្ឍយឺត អាចមានសញ្ញាទាំងនេះ ប៉ាម៉ាក់គួរសង្កេតមើល

​ប៉ា​ម៉ាក់​អាច​​មាន​ការ​ព្រួយបារម្ភ​ច្រើន​​ ប្រសិនបើ​ដឹង​ថា​កូន​មាន​ការអភិវឌ្ឍលូតលាស់យឺតយ៉ាវ។ យ៉ាង​ណា​មិញ បញ្ហា​​មួយ​នេះ​អាច​ធ្វើការ​ដោះស្រាយ​បាន​ ហើយ​ក៏​មិន​អាច​កំណត់​ពី​ភាព​ឆ្លាតវៃ​នា​ពេល​អនាគត​របស់​ក្មេង​នោះ​ដែរ។ ពិត​ណាស់​ ក្មេង​ម្នាក់​ៗ​​មាន​ការ​លូតលាស់​ និង​ចេះ​ដឹង​ខុស​ៗ​គ្នា ហើយ​ការអភិវឌ្ឍយឺតយ៉ាវ​សំដៅ​លើ​កុមារ​ដែល​មិន​ទាន់​​ទទួល​បាន​ជំនាញ​អភិវឌ្ឍន៍​​ដែល​រំពឹង​ទុក បើ​ធៀប​ទៅ​នឹង​ក្មេង​ដែល​មាន​អាយុ​ស្របាល​គ្នា។ ភាព​យឺតយ៉ាវ​នេះ​ កើត​ឡើង​នៅ​ផ្នែក​នៃ​មុខងារ​​សរសៃ​ប្រសាទ សម្ដី ភាសា ការ​យល់​ដឹង ការ​លេង​ និង​ជំនាញ​សង្គម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ ​កត្តា​ដែល​​អាច​រួម​ចំណែក​នៅ​​មុន​ពេល​កូន​​កើត​ អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល​ រួម​មាន​៖ លក្ខខណ្ឌ​ហ្សែន​ ឬ​តំណ​ពូជ​ដូចជា​​ជំងឺ​Down syndrome វិបត្តិ​មេតាប៉ូលីស របួស​ខួរ​ក្បាល​ដោយ​សារ​អង្រួន​ ឬ​រលាក់​ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ប៉ះពាល់​នឹង​សារធាតុ​ពុល​មួយ​ចំនួន​ ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​ផ្សេង​ៗ។   សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍយឺតយ៉ាវ ​​​​​សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ ដែល​អាច​កើត​លើ​កុមារ​ ព្រម​ទាំង​មាន​ការ​ប្រែប្រួល​អាស្រ័យ​លើ​លក្ខណៈ​ជាក់លាក់។ ជួនកាល​ ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​​សញ្ញា​ទាំង​នេះ នៅ​ពេល​ដែល​កូន​នៅ​តូច​ៗ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ទៀត ប៉ា​ម៉ាក់​​ត្រូវ​រង់ចាំ​រហូត​​ទាល់​តែ​កូន​ចូល​រៀន​​។ រោគសញ្ញា​ទូទៅ​ រួម​មាន​៖ រៀន​សូត្រ និង​អភិវឌ្ឍយឺតយ៉ាវ​ជាង​ក្មេង​អាយុ​ស្របាល​គ្នា ចេះ​ក្រឡាប់ អង្គុយ​ វារ ឬ​ដើរ​យឺត​ជាង​ធម្មតា ពិបាក​ក្នុង​ការ​​ទំនាក់ទំនង​ ឬ​ចូលរួម​ក្នុង​សង្គម​ជាមួយ​ក្មេង​ដទៃ​​​ ពិបាក​និយាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ