ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

អាហារូបត្ថម្ភ

សារធាតុសំខាន់គួរមានក្នុងរបបអាហារ ដើម្បីជួយកូនឲ្យរៀនពូកែ និងឆ្លាតវៃ

សារធាតុសំខាន់យ៉ាងតិច ៥មុខ ត្រូវគេដឹងថាមានប្រយោជន៍ខ្លាំងដល់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធការពាររាងកាយរបស់កូន។ កាលណាកូនមានខួរក្បាលល្អ បូករួមទាំងរាងកាយមាំមួនមិនងាយឈឺទៀត នោះការសិក្សារបស់កូនក៏ល្អទៅតាមហ្នឹងដែរ។ យ៉ាងណាដើម្បីឲ្យកូនមានអ្វីទាំងនេះ ម៉ាក់ប៉ាត្រូវផ្ដល់ឲ្យកូននូវសារធាតុចិញ្ចឹមចម្បងយ៉ាងតិច ៥ មុខនេះដល់កូនឲ្យបានគ្រប់គ្រាន់។ ២. ហ្គេងឃ្លីអូសាយ (Gangliosides) ហ្គេងឃ្លីអូសាយ ជាសារធាតុសំខាន់មួយជួយដល់ប្រព័ន្ធប្រសាទ និងខួរក្បាល។ សារធាតុនេះសម្បូរនៅក្នុងទឹកដោះម្ដាយ ជាពិសេសទឹកដោះដំបូង។ ក្រៅពីនេះ ហ្គេងឃ្លីអូសាយ ក៏ឃើញមាននៅក្នុងផលិតផលទឹកដោះគោម្សៅមួយចំនួនផងដែរ។ ការសិក្សារកឃើញថាហ្គេងឃ្លីអូសាយ ជាសារធាតុសំខាន់របស់ភ្នាសកោសិកាប្រសាទ ហើយវាក៏ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាដើរតួសំខាន់ក្នុងការលូតលាស់របស់ប្រសាទ និងខួរក្បាល។ ដូចគ្នានេះដែរ ហ្គេងឃ្លីអូសាយ នៅក្នុងរបបអាហារក៏គេមានភស្តុតាងបញ្ជាក់ថាមានឥទ្ធិពលជាវិជ្ជមានដល់ដំណើរការចងចាំ ពិសេសសម្រាប់ក្មេងទើបកើត និងពេលដែលខួរក្បាលកំពុងលូតលាស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. HMOs HMOs ជាសារធាតុប្រ៊ីបាយអូទិក (Prebiotics) ពិសេសមួយដែលគេរកឃើញមាននៅក្នុងទឹកដោះម្ដាយ ហើយសារធាតុនេះជួយចិញ្ចឹមបាក់តេរីល្អក្នុងក្រពះពោះវៀន ដែលជាកន្លែងប្រមូលផ្ដុំប្រព័ន្ធការពាររាងកាយប្រហែលជា ៧០ ភាគរយ នៃប្រព័ន្ធការពាររាងកាយដែលមាន។ HMOs ក៏ជាសារធាតុទី 3 សំខាន់ដែលមាននៅក្នុងទឹកដោះម្ដាយ បន្ទាប់ពីជាតិខ្លាញ់ និងឡាក់តូស(lactose )។ HMOs ក្រៅពីមាននៅក្នុងទឹកដោះម្ដាយ ក៏មាននៅក្នុងផលិតផលទឹកដោះគោម្សៅផងដែរ។ ការសិក្សាបង្ហាញថា HMOs ជួយជំរុញបរិមាណបាក់តេរីល្អនៅក្នុងក្រពះពោះវៀន ដែលនេះជាប្រយោជន៍ដល់សុខភាពរាងកាយទាំងមូលមិនថាមនុស្សធំ […]


ដល់អាយុចូលរៀន

EQ ជាអ្វី? គន្លឹះទាំងនេះជួយឲ្យកូនមាន EQ ខ្ពស់​ ចេះដោះស្រាយបញ្ហា!

​EQ ​ជា​សមត្ថភាព​ឆ្លាតវៃ​​​ក្នុង​ការ​យល់​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ និង​អ្នក​ដទៃ ដោយ​អាច​​សង្កេត​ឃើញ យល់​ដឹង និង​អាច​ប្រើប្រាស់​អារម្មណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​មានការ​យល់​ដឹង​ពី​វិធី​ដោះ​ស្រាយ​បញ្ហា​ផង​ដែរ​។ ហេតុអ្វី​ EQ​​មាន​សារៈសំខាន់​សម្រាប់​ក្មេង​ក្នុង​ការ​រៀន​សូត្រ និង​គិត​​ខុស​ប្លែក​ពី​គេ? មុខងារ​ដ៏​សំខាន់​មួយ​របស់​EQ គឺ​របៀប​ដោះស្រាយ​បញ្ហា​ប្រឈម​ ឬ​ឧបសគ្គ​ផ្សេង​ៗ ក៏​ដូចជា​ជួយ​ក្មេង​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ កត្តា​ដែល​ជួយ​ឲ្យ​ក្មេង​ដែល​មាន​EQ​ខ្ពស់​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ ​នៅ​ពេល​ដែល​ខ្លួន​ជួប​បញ្ហា​នឹងការ​សិក្សា​​គេ​នឹង​អាច​ដឹង​ពី​វិធី​ដោះ​ស្រាយ និង​មិន​មែន​ចេះ​តែ​ចង់​បោះ​បោះ​ការ​សិក្សានោះទេ តែ​គេ​អាច​ចេះ​ស្វែង​តក​ជំនួយ និង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ​ផង​ដែរ​។​ ក្មេង​ដែល​មាន​កម្រិត​​ EQ ល្អ​អាចនឹង៖ ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​ខឹង​ ដឹង​ពី​លទ្ធផល​​យ៉ាង​លឿន​ ប្រសិនបើ​ខ្លួន​ស្រែក​ ឬ​បោះ​សៀវភៅ​ចោល​លើ​ឥដ្ឋ គិត​ឃើញ​វិធីសាស្ត្រ​ប្រសើរ​ជាង​មុន​​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​ពន្យល់​ពី​អារម្មណ៍​របស់​ខ្លួន ចង់​សាកល្បង​ម្ដង​ទៀត ទោះ​​ជា​មាន​អារម្មណ៍​ខឹង​ក៏​ដោយ​ ពីព្រោះ​ដឹង​ថា​​ខ្លួន​នឹង​ទទួល​បាន​​អ្វី​ ក្រោយ​ការ​ព្យាយាម​នេះ ស្នើសុំ​ជំនួយ​ពី​​ប៉ា​ម៉ាក់​ ​​ប៉ា​ម៉ាក់​ជំរុញ​ខ្លាំង​ជ្រុល ប៉ុន្តែ​ក្មេង​ដែល​មាន​EQខ្ពស់​​យល់​ពី​អ្វី​ដែល​ប៉ា​ម៉ាក់​ខ្លួន​​ធ្វើ គឺ​ដើម្បី​ឲ្យ​កូន​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ ក្មេង​អាច​សុំ​ពេល​បន្ថែម​ទៀត​ក្នុង​ការ​រៀន​សូត្រ និង​ព្យាយាម​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួន​ឯង ថ្ងៃ​បន្ទាប់​ កូន​អាច​រង់ចាំ​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ និង​ប្រាប់​គ្រូ​ថា​ខ្លួន​ពិបាក​យល់​លំហាត់​នោះ។​​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉េច​ក៏​ក្មេង​ខ្លះ​មាន​EQ​ទាប?​​​ កុមារ​ជា​ច្រើន​មិន​មាន​បញ្ហា​នឹង​EQ​នោះ​ទេ ហើយ​ខ្លះ​ទៀត​មាន​EQ​ខ្ពស់​ថែម​ទៀត​ផង។ យ៉ាង​ណា​មិញ ក្មេង​ដែល​មាន​ជំងឺ​​ពិបាក​ផ្ចង់​អារម្មណ៍​ អាច​នឹង​មិន​បាន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ​ ដោយ​សារ​​តែ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ។ ដូចគ្នា​នេះ​ដែរ​ កុមារ​ដែល​រៀន​ភាសា​កាយវិការ​ ​អាច​នឹង​មិន​យល់​ពី​ស្ថានភាព​ទាំង​នេះ​ទាល់​តែ​សោះ។ [embed-health-tool-heart-rate] គន្លឹះ​ជួយ​ឲ្យ​កូន​មាន​EQខ្ពស់ ពិត​ណាស់ ប៉ា​ម៉ាក់​អាច​ជួយ​ពង្រឹង​EQ​របស់​កូន​បាន​ ដោយ​ការ​ជំរុញ និង​ជួយ​តម្រង់​ទិស​ដល់​កូន។ […]


សុខភាពផ្លូវចិត្ត

កូនដល់វ័យជំទង់ ឧស្សាហ៍ខឹងមួម៉ៅច្រើន អាចមកពីមូលហេតុទាំង ៥ នេះ

ក្មេង​ជំទង់​ប្រឈម​នឹង​​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន​ អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​ និង​លូតលាស់​របស់​ខ្លួន ហើយ​​ទំនាក់ទំនង​រវាង​ប៉ា​ម៉ាក់ និង​កូន​ ក៏​​អាច​មាន​ការ​ប្រែប្រួល​ផង​ដែរ នៅ​ពេល​ដែល​ក្មេង​កាន់​តែ​មាន​ភាព​ឯករាជ្យ។ ពិត​ណាស់​ ប៉ា​ម៉ាក់​អាច​ពិបាក​​ប្រឈម​នឹង​បញ្ហា​មួយ​នេះ និង​​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត ច្របូកច្របល់​ ឬ​ជម្លោះ​រវាង​ប៉ា​ម៉ាក់​ ហើយ​និង​កូន​ផង​ក៏​មាន​។ ហេតុនេះ​ហើយ ការ​យល់​ដឹង​ពី​ឫសគល់​​នៃ​បញ្ហា​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឲ្យ​យើង​ស្វែង​រក​ដំណោះស្រាយ​ដ៏​សមស្រប​ក្នុង​ការ​អប់រំ និង​ទូន្មាន​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព។ មូលហេតុ​ចម្បង​ទាំង​៥ ដែល​នាំ​ឲ្យ​កូន​ចេះ​តែ​ខឹង​មួម៉ៅ​ច្រើន ១. ការ​គាបសង្កត់ ​មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​កូន​ខឹង​មួម៉ៅ​ច្រើន​ជាង​ក្មេង​ៗ​ឯ​ទៀត ហើយ​មូលហេតុ​​មួយ​ក្នុង​ចំណោម​នោះ គឺ​​ប៉ា​ម៉ាក់​តែងតែ​គ្រប់គ្រង​កូន​ក្នុង​ការ​ធ្វើ​រឿងរ៉ាវ​ផ្សេង​ៗ ដែល​អាច​នាំ​ឲ្យ​កូន​ស្រ្តេស និង​ខឹង​ក្រេវក្រោធ​។ ជា​ទូទៅ ក្មេង​ជំទង់​ចង់បាន​ភាព​ឯករាជ្យ​ និង​ចង់​ពឹងពាក់​លើ​ខ្លួន​ឯង​ ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សេង​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ភាព​ពេញវ័យ​ ទន្ទឹម​នឹង​នេះ​ដែរ អារម្មណ៍​របស់​កូន​នឹង​កាន់​តែ​តានតឹង​ជាង​រាល់​ដង នៅពេល​ចាប់​ផ្ដើម​ពេញ​វ័យ​ ដោយ​សារ​​មាន​ការ​បញ្ចេញ​​អ័រម៉ូន​testosterone និង​ estrogen ដែល​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ឬ​ប្រែប្រួល​អារម្មណ៍​ញឹកញាប់។ [embed-health-tool-bmi] ៣. ស្រ្តេស ស្រ្តេស​ដែល​កើត​ចេញ​ពី​បញ្ហា​សង្គម​ សម្ពាធ​នៅ​សាលា និង​សកម្មភាព​ក្រៅ​សាលារៀន​ អាច​ធ្វើ​ឲ្យ​ក្មេង​ជំទង់​មាន​អារម្មណ៍​មួម៉ៅ និង​​ខឹង​សម្បារច្រើន​។ លើស​ពី​នេះ ការ​ខឹង​សម្បារ​នេះ​ក៏​អាច​បណ្ដាល​​មក​ពី​ព្រឹត្តិការណ៍​តក់ស្លុត​មួយ​ចំនួន​ ​ដូចជា​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់ ប៉ា​ម៉ាក់​លែង​លះ​គ្នា ឬ​គ្រោះថ្នាក់​ផ្សេង​ៗ។ ​​​​​​​៤. បញ្ហា​សុខភាព ​​​បញ្ហា​សុខភាព​​មួយ​ចំនួន​ ដូចជា​ជំងឺ​Bipolar disorders ជំងឺ​បាក់​ទឹក​ចិត្ត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលទារក ឬកុមារតូចៗចេញ​អាការៈទាំងនេះ គួរឆាប់បញ្ជូន​ទៅមន្ទីរពេទ្យ

ជួនកាល យើង​អាច​នឹង​​​ពិបាក​ដឹង​បាន​ថា ពេល​ណា​ទារក ឬ​កុមារ​តូច​ៗ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និងគួរ​ឲ្យបារម្ភ។ ប៉ុន្តែ​​ប៉ា​ម៉ាក់ អាច​សង្កេត​មើល​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​កូន​មិន​ស្រួល​ខ្លួន​ធ្ងន់ធ្ងរ និង​គួរ​ប្រញាប់​បញ្ជូន​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ សញ្ញា​នៃ​ជំងឺ​គួរឲ្យបារម្ភ​ដែល​កើត​លើ​ទារក ឬ​កុមារ​តូច​ៗ សីតុណ្ហភាព​ក្នុង​ខ្លួន​ កម្ដៅ​ខ្លួន​ឡើង​ខ្ពស់​ ប៉ុន្តែ​ត្រជាក់​ចុង​ដៃ​ និង​ជើង កម្ដៅ​​ខ្លួន​ឡើង​ខ្ពស់ និង​មិន​បាត់​ទៅ​វិញ ក្រោយ​ពេល​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច ក្ដៅ​ខ្លួន​ខ្លាំង ឬ​ត្រជាក់​ខ្លួន​ខ្លាំង កូន​នៅ​ស្ងៀមស្ងាត់ កូន​ដែល​មាន​អាយុ​តិច​ជាង​៨​សប្ដាហ៍ និង​ក្ដៅ​ខ្លួន​ខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ដកដង្ហើម ដកដង្ហើម​ញាប់ ឮ​សំឡេង​ចេញ​ពី​បំពង់​ក ពេល​ដកដង្ហើម​ [embed-health-tool-due-date] រោគសញ្ញា​ដទៃ​ទៀត ស្បែក​ឡើង​ខៀវ ស្លេកស្លាំង លែង​ដឹង​ខ្លួន​ ឬ​បាត់បង់​ស្មារតី ​យំ​មិន​បាត់​ កម្អួត​មាន​ពណ៌​បៃតង ប្រកាច់​ មាន​អាយុ​តិច​ជាង​៨សប្តាហ៍ ហើយ​មិន​ចង់​ញ៉ាំ​អាហារ​ បើ​​អា​អូន​មាន​រោគសញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​លើ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ច្រើន​កើត​លើ​កុមារ​ ជំងឺ​រលាក​ស្រោម​ខួរ […]


ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]


រោគសញ្ញាទូទៅ

ជំងឺទាំង ៤ឧស្សាហ៍កើតលើកុមារ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

ជា​ទូទៅ ទារក​ និង​កុមារ​ឧស្សាហ៍​ឈឺ​ណាស់​ ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​នៅ​ទន់ខ្សោយ ហើយ​មេរោគ​ងាយ​ឆ្លង​ចូល​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ប្រការ​សំខាន់​ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​អំពី​​​ប្រភេទ​ជំងឺ​​ឧស្សាហ៍​កើត​លើ​ទារក​ និង​កុមារ​ ក៏​ដូចជា​វិធីសាស្ត្រ​ព្យាបាល​នៅ​ផ្ទះ​ដែល​អាច​អនុវត្ត​បាន​ និង​ត្រូវ​បាន​​​ទទួល​ស្គាល់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ។ ខាង​ក្រោម​នេះ ជា​ជំងឺ​ឧស្សាហ៍​កើត និង​វិធីសាស្ត្រ​ព្យាបាល​ដែល​សមស្រប។ ១. ជំងឺ​ផ្ដាសាយ តើ​កូន​មាន​​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ និង​ចេញ​ទឹក​ភ្នែក​ឬ​អត់? មាន​កណ្ដាស់ និង​ក្អក​ដែរ​ទេ? រោគសញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​កូន​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ករណី​ដែល​សីតុណ្ហភាព​​រាងកាយ​របស់​ក្មេង​ក្ដៅ ​នោះ​បាន​ន័យ​ថា​កូន​មាន​ជំងឺ​គ្រុន​ក្ដៅ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​ប្រការ​គួរ​ធ្វើ​៖ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ឬ​ទឹក​​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប ជៀសវាង​នៅ​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ឬ​​នៅ​ជិត​ក្មេង​ដទៃ​ទៀត​ដែល​មាន​ជំងឺ​ បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ក្រដាស​ជូត​មាត់ ដើម្បី​ញើស​សំបោរ​ ឬ​ខ្ទប់​មាត់​ នៅ​ពេល​កណ្ដាស់ នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​ក្មេង​មិន​​ធូរ​ស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ប្រសិនបើ​អា​អូន​មាន​អាការៈ​គ្រុន​ក្ដៅ​​ ​​២. រលាក​ថង់​សួត និង​រលាក​ទង​សួត ​រោគសញ្ញា​​ពិបាក​ដកដង្ហើម​ ដកដង្ហើម​ញាប់​ អាច​បណ្តាល​​មកពី​ផ្លូវ​ដង្ហើម​របស់​ក្មេង​បាន​ឆ្លង​មេរោគ។ ប្រការ​គួរ​ធ្វើ៖ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ទឹក​ផ្លែឈើ​ដែល​មាន​វីតាមីន​Cខ្ពស់ ជៀសវាង​កន្លែង​ដែល​មាន​ផ្សែង​បារី ពីព្រោះផ្សែង​បារី​​អាច​បណ្ដាល​ឲ្យ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន ចូរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​ក្មេង​ពិបាក​ដកដង្ហើម​ ល្ហិតល្ហៃ អស់​កម្លាំង […]


ដល់អាយុចូលរៀន

ប៉ាម៉ាក់ចិញ្ចឹមកូនតែឯងជួបបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបែបណា?

ការ​ចិញ្ចឹម​កូន​តែ​ឯង​ តែង​ជួប​ប្រទះ​នូវ​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ ជា​ពិសេស​ចំពោះ​ម៉ាក់​ៗ​តែ​ម្ដង ដែល​ត្រូវ​ដើរ​តួនាទី​ជា​ប៉ា​ផង និង​ជា​ម៉ាក់​ផង​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ ក៏​ដូចជា​​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ ពិត​ណាស់ ការ​ចិញ្ចឹម​កូន​តែ​ឯង​ អាច​ធ្វើ​ឲ្យ​សេចក្ដី​សុខ និង​ភាព​រីករាយ​របស់​យើង​ត្រូវ​ថមថយ ប្រសិនបើ​យើង​មិន​អាច​​រក​ដំណោះស្រាយ​ឲ្យ​បាន​​សមស្រប​ទៅ​នឹង​​បញ្ហា​​អស់​ទាំង​នោះ​បាន​។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ ជា​បញ្ហា​ទូទៅ​ដែល​ប៉ា ឬ​ម៉ាក់​ចិញ្ចឹម​កូន​តែ​ឯង ​តែង​ប្រឈម​ ក៏​ដូចជា​គន្លឹះ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព។ ១. ភាព​ឯកា ផលវិបាក​មួយ​ដែល​ប៉ា ឬ​ម៉ាក់​ចិញ្ចឹម​កូន​តែ​ឯង ឧស្សាហ៍​ជួប​ប្រទះ គឺ​ភាព​ឯកា និង​ពុំ​មាន​អ្នក​ដែល​អាច​​ពឹង​ពាក់​បាន។ ជាមួយ​គ្នា​នេះ​ដែរ ការ​ចងចាំ​ល្អ​ៗ​ពី​មុន​ក៏​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។ ដំណោះស្រាយ៖ ការ​ផ្លាស់ប្ដូរ​គំនិត​អវិជ្ជមាន​ ទៅ​ជា​ការ​គិត​វិជ្ជមាន​វិញ អាច​ផ្ដល់​ពេលវេលា​ឲ្យ​យើង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​​ច្បាស់។ ប៉ា ឬ​ម៉ាក់​គួរ​ប្រើ​ថាមពល​ក្នុង​​ការ​ធ្វើ​​សកម្មភាព​ដែល​មាន​ប្រយោជន៍​ផ្សេង​ៗ និង​ចំណាយ​ពេល​នៅ​ជាមួយ​កូន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ត្រូវ​ចាំ​ថា កូន​ៗ​ក៏​​​ត្រូវការ​យើង​ជា​កម្លាំង​ជំរុញ​ចិត្ត​​​របស់​ខ្លួន ដូច​ទៅ​នឹង​ប៉ា ឬ​ម៉ាក់​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. កូន​ខ្វះ​វិន័យ​ ដោយ​សារ​តែ​ស្រ្តេស ក្មេង​មួយ​ចំនួន​​អាច​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ​ ដើម្បី​ទាមទារ​​ការ​ចាប់​អារម្មណ៍​ពី​​ប៉ា ឬ​ម៉ាក់ ដែល​ទង្វើ​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នឿយ​ហត់​ខ្លាំង ក្នុង​ការ​បំពេញ​កិច្ចការ​​ផ្សេងៗ។ បញ្ហា​មួយ​ទៀត គឺ​​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​កាត់បន្ថយ​ពេលវេលា​នៅ​ជាមួយ​កូន ទើប​ធ្វើ​ឲ្យ​ក្មេង​​ចាប់ផ្តើម​មាន​អាកប្បកិរិយា​រឹងរូស និង​មិន​ស្ដាប់​បង្គាប់​ប៉ា ឬ​ម៉ាក់។ ដំណោះស្រាយ៖ ក្នុង​ករណី​លែងលះ​គ្នា​ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​ដៃគូ​ជា​រឿយ​ៗ​ អំពី​ការ​បង្រៀន​វិន័យ​សីលធម៌​ដល់​កូន […]


ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

​ពិត​ណាស់ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូច​ប្រហែល​ជា​ពិបាក​ក្នុង​ការ​គេង​បាន​ស្កប់ស្កល់​ណាស់ ពីព្រោះ​​អា​អូន​មិន​ទាន់​ចេះ​​សម្រប​ខ្លួន​ក្នុង​ការ​គេង​​នៅ​ពេល​យប់​បាន​នៅ​ឡើយ។ ជា​ទូទៅ កូន​​តែងតែ​គេង​លក់​មួយ​ភ្លែត​ៗ​​ទាំង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ ហើយ​សូម្បី​តែ​​ពេល​កូន​កាន់​តែ​ធំ​ទៅ​ៗ ក៏​នៅ​តែ​ពិបាក​ក្នុង​ការ​គេង​ ដែល​ជា​ញឹកញយ​ក្មេង​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​ដដែល។ [embed-health-tool-due-date] ​​​​​​មនុស្ស​ពេញវ័យ​​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​? ជា​ទូទៅ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​គេង​រយៈពេល​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ យើង​អាច​ត្រូវការ​គេង​កាន់​តែ​ច្រើន​ ប្រសិនបើ៖ ពិបាក​ភ្ញាក់​នៅ​ពេល​ព្រឹក ងងុយ​គេង​គ្រប់​ពេល មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ ប្រែប្រួល​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ថប់បារម្ភ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​សម្រាក​បាន​គ្រប់គ្រាន់ ជា​ធម្មតា ការ​គេង​របស់​ប៉ា​ម៉ាក់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ដែល​អា​អូន​កើត គឺ​អាស្រ័យ​លើ​​កូន​ទាំងស្រុង​ ប៉ុន្តែ​យើង​នៅ​តែ​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​​ជួយ​ឲ្យ​​គេង​បាន​​គ្រប់គ្រាន់​ ដែល​ប្រការ​នេះ​​មាន​សារៈសំខាន់​​ទាំង​ចំពោះ​ប៉ា​ម៉ាក់​ផ្ទាល់​ និង​ទារក​។   ​មុន​ពេល​ចូល​គេង ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង បង្កើត​ទម្លាប់​ដែល​ជួយ​ឲ្យ​គេង​ស្កប់ស្កល់ ដូចជា​អាន​សៀវភៅ ស្តាប់​ចម្រៀង​។ល។ ជៀសវាង​ញ៉ាំ​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន សូកូឡា ជក់​បារី និង​សារធាតុ​រំញោច​ផ្សេង​ទៀត​នៅ​កៀក​ម៉ោង​គេង។ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង រួម​ទាំង​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​ និងTablets។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ […]


អាហារូបត្ថម្ភ

HMOs ជួយឲ្យកូនមានសុខភាពមាំមួន ប្រឆាំងជំងឺផ្សេងៗ

កូនតូចអាយុតិចជាង  ៦ឆ្នាំ នៅប្រឈមខ្ពស់នឹងការកើតជំងឺផ្សេងៗដូចជាផ្ដាសាយ រាក ឬរលាកបំពង់កញឹកញាប់ បើធៀបទៅនឹងក្មេងមានអាយុច្រើន។ ក្មេងក្នុងវ័យតូចបែបនេះប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារកូនពីជំងឺដែលងាយកើត ងាយឆ្លងទាំងនោះ។ របបអាហារជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងៗទៀត ដើម្បីជួយឲ្យកូនមានសុខភាពមាំមួនមិនងាយឈឺថ្កាត់។ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយកូនឲ្យបានរឹងមាំ ម៉ាក់ៗត្រូវបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន ៦ខែ ឬច្រើនជាងនេះតាមដែលអាចធ្វើទៅបាន។ ទឹកដោះដំបូងរបស់ម៉ាក់មានផ្ទុកសារធាតុសំខាន់ៗ ពិសេស HMOs ដែលមានប្រយោជន៍ខ្ពស់ជួយដល់ប្រព័ន្ធការពាររាងកាយកូនប្រឆាំងនឹងជំងឺនានាបានយ៉ាងមានប្រសិទ្ធភាព។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អ្វីទៅជា HMOs? HMOs ជាគឺជា ប្រ៊ីបាយអូទិក (prebiotics) ពិសេសអាចជួយចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន និងជួយឲ្យប្រព័ន្ធការពាររាងកាយកុមាររឹងមាំ។ HMOs ត្រូវបានគេដឹងថាមាននៅក្នុងទឹកដោះម្ដាយ និងបច្ចុប្បន្នទឹកដោះម្សៅក៏មានបន្ថែមសារធាតុសំខាន់នេះផងដែរ។ HMOs ចែកចេញជា ៥ ប្រភេទសំខាន់ៗ ឬគេហៅថា 5HMOs រួមមាន LNT, 2'-FL, 3-FL, 3'-SL និង6'-SL។ ប្រភេទ HMOs នីមួយៗមានសារសំខាន់សម្រាប់ការលូតលាស់នៃកោសិកាប្រព័ន្ធការពាររាងកាយ ទ្រទ្រង់សុខភាពក្រពះពោះវៀន និងការអភិវឌ្ឍខួរក្បាលរបស់កុមារ។ 2'-FL, 3-FL, 3'-SL និង6'-SL ជួយដល់សុខភាពក្រពះពោះវៀន ប្រព័ន្ធការពាររាងកាយ និងខួរក្បាល ខណៈ […]


ទារក

គន្លឹះ ៥ យ៉ាង ជួយការពារកូនតូចកុំឲ្យងាយ​ឆ្លងមេរោគផ្តេសផ្តាស!

​កូន​តូច​ៗ​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ជា​ពិសេស​នៅ​រដូវ​ភ្លៀង​នេះ​តែ​ម្ដង ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក៏​ដូចជា​ចាត់​វិធានការ​ការពារ​មួយ​ចំនួន​ ដើម្បី​​​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​នានា។ គន្លឹះ​​​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ ការ​លាង​សម្អាត​ដៃ​​ជា​ញឹកញាប់ មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ មុន​ពេល​បី ឬ​ព​កូន ដើម្បី​កាត់បន្ថយ​ហានិភ័យ ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​មាន​អ្នក​ណា​ម្នាក់​​ចង់​ប៉ះពាល់​កូន​តូច ប៉ាម៉ាក់​គួរ​ស្នើសុំ​ឲ្យ​ពួកគាត់​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត​ជា​មុន​សិន។ ២. ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ប្រើប្រាស់​រួច​​​ មួយ​វិញ​ទៀត យើង​ចាំបាច់​ត្រូវ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ដែល​​ប្រើប្រាស់​រួច ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ ប៉ា​ម៉ាក់​គួរ​ប្រើ​ក្រដាស​ជូត​មាត់​ថ្មី​ជានិច្ច នៅ​ពេល​​ជូត​ច្រមុះ ឬ​ភ្នែក​​​អា​អូន​។ ៣. សម្អាត​វត្ថុ​ប្រើប្រាស់​របស់​ទារក​ឲ្យ​ស្អាត​ល្អ បន្ថែម​ពី​នេះ ការ​សម្អាត​​វត្ថុ​ប្រើប្រាស់​ និង​របស់​លេង​ជា​ប្រចាំ​​​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​មេរោគ​អាច​រស់នៅ​លើ​ផ្ទៃ​​ខាង​ក្រៅ​រហូត​ដល់​៤៨​ម៉ោង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ ទន្ទឹម​នឹង​នេះ​ដែរ​ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ ប៉ា​ម៉ាក់​មិន​ត្រូវ​ឲ្យ​កូន​ប៉ះពាល់​នឹង​មនុស្ស​ធំ ឬ​ក្មេង​ៗ​ដែល​មាន​រោគ​សញ្ញា​ផ្ដាសាយ (ដូចជា​ហៀរ​សំបោរ កណ្ដាស់​ ឬ​មិន​ស្រួល​ខ្លួន) ឬ​អ្នក​ដែល​មាន​អាការៈ​ចុក​ពោះ​ឡើយ ។ [embed-health-tool-bmr] ​​​​​៥. បញ្ឈប់​ការ​​ជក់​បារី ជាក់​ស្ដែង ការ​ជក់​បារី​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ទាំង​អ្នក​ជក់​ និង​អ្នក​​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​ទារក​ និង​កុមារ​តែ​ម្ដង​​។ ​ប្រសិនបើ​ក្មេង​តូចៗ​មាន​ជំងឺ​ស្រាប់​ទៀត​នោះ នឹង​កាន់​តែ​ធ្វើ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ប៉ះពាល់​នឹង​ផ្សែង​បារី​ ឬ​នៅ​ក្បែរ​ផ្សេងបារីឡើយ។ ចំណុចសំខាន់ គន្លឹះទាំង៥ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ