ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ស្រោមដៃស្រោមជើងទារក គួរពាក់ដល់កូនអាយុប៉ុន្មានទើបល្អ?

មាន​ដែល​សង្កេត​ឃើញ​ទេ​ថា គ្រប់​ទារក​ទើប​នឹង​កើតទាំងអស់ សុទ្ធ​តែ​ត្រូវ​ពាក់​ស្រោម​ដៃ ស្រោម​ជើង តែ​ម៉ាក់ប៉ា​ថ្មី​ថ្មោងៗ​មាន​ដឹង​ពេល​ណា​ដែល ទារក​គួរឈប់​ពាក់​ស្រោមដៃ ស្រោម​ជើង​បាន? ខាងក្រោម​នេះ​ជា​ការ​ចែក​បទ​ពិសោធន៍​របស់​ម៉ាក់ៗ​មួយ​ចំនួន ៖ -បងស្រី វុទ្ធី ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់ បាន​ឲ្យ​ដឹងថា “កូន​ខ្ញុំ​ទាំងអស់ សុទ្ធ​តែ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​៣ខែ​ដូចៗគ្នា។” -បងស្រី លីន ក៏​ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់​ដែរ បាន​ឲ្យ​ដឹង​ថា ស្រោម​ដៃ​ស្រោម​ជើង​ពាក់​ឲ្យ​ទារក​រហូត​ដល់​មាន​អាយុ​៣​ខែ ហើយ​ការ​ពាក់​ស្រោម​ដៃ​ទារក​ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​កូន​ខ្វាច​មុខ។ -ចំណែកបង​ស្រី ដាវី ជាបុគ្គលិក ក៏​បាន​ឲ្យ​ដឹង​ដែរថា ការ​ពាក់​ស្រោម​ដៃស្រោមជើង​មិន​មែន​ពាក់​ជាប់​រហូត​មិន​ដោះ​ទេ កាល​ណា​ពាក់​ស្រោម​ដៃ​ជាប់​អាច​ធ្វើ​ឲ្យ​ដៃ​កូន​ក្តោប​ចូល ពិបាក​លា​ដៃ ហើយ​មួយ​វិញ​ទៀត ពេល​ងូត​ទឹក​ឲ្យ​កូន ត្រូវ​ដុស​លាង​សម្អាត​ដៃ​កូន​ឲ្យ​សព្វ​គ្រប់​ច្រក​ល្ហក ជៀស​វាង​កូន​បៀម​ដៃ​មាន​មេរោគ អាច​បណ្តាល​ឲ្យ​ឈឺ​ជំងឺ​ផ្សេងៗ។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​ឲ្យ​យោបល់​ថា បើ​និយាយ​ពី​ការ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​កូន​ដល់​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ម៉ាក់ប៉ា និង​កាល​កំណត់​លូត​លាស់​របស់​កូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ការ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ​គឺ​ល្អ​សម្រាប់​ទារក ដោយ​សារ​វា​ជួយ​កុំ​ឲ្យ​កូនរងារ ស្រូបញើស និង​ជួយ​រក្សា​សីតុណ្ហភាព​ខ្លួន​កូន​ផង​ដែរ ពេល​អាកាសធាតុ​ត្រជាក់។ អត្ថបទពាក់ព័ន្ធ​៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ […]


ជំងឺស្បែក

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ (វីដេអូ)

ស្បែក​ទារក​ទើប​កើត​នៅ​ខ្ចី ​ងាយ​នឹង​មាន​ប្រតិកម្ម​ផ្សេង​ៗ​ដូចជា​រលាក រោល កន្ទួល រមាស់ ឬ​ក្រហម។ ដូចនេះ​ពេល​ស្បែក​កូន​មាន​បញ្ហា​ណា​មួយ ម៉ាក់ប៉ា​គួរ និង​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ឡើយ ព្រោះ​អាច​នាំឲ្យ​មាន​បញ្ហា​កាន់តែ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ: កូន​តូច​ពុល​ចំណី ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន ការថែទាំសុខភាពកូនតូចអំឡុងរដូវក្តៅ (វីដេអូ) ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា? ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ)

ម៉ាក់​ប៉ា​មួយ​ចំនួន​ជ្រើស​​រើស​យក​ទឹក​សុទ្ធ ទឹក​មាន​ជាតិ​រ៉ែ ដែល​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប ឱសថ​ស្ថាន​នានា មក​​ឆុង​ម្សៅ​​ទឹក​ដោះ​គោ​​ឲ្យ​​កូនតូច​ម៉ឹម ខណៈ​មួយ​ចំនួន​តូច​ទៀត​ជ្រើស​រើស​ទឹក​ដាំ​ពុះ។ រវាង​ទឹក​ដាំ​ពុះ ទឹក​បរិសុទ្ធ ទឹក​មាន​​ជាតិ​រ៉ែ តើ​មួយ​ណា​ជា​ជម្រើស​ល្អ​បំផុត​​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម? អត្ថបទពាក់ព័ន្ធ៖ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ WHO អះអាង​ថា ផលិតផលអាហារទារក មានស្ករច្រើនណាស់ ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់


ថ្នាំបង្ការ

ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ

ជា​ធម្មតា​រាល់​ពេល​ចាក់​វ៉ាក់សាំង​រួច​ទារក ឬ​កុមារ​តូច​ៗ​អាច​មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​មាន​បញ្ហា​នេះ​ម៉ាក់ប៉ា​ពិតជា​មាន​ក្ដី​ព្រួយបារម្ភ និង​ស្វែង​រក​ថ្នាំ ដើម្បី​ឲ្យ​កូន​ត្រលប់​មក​សភាព​ដើម​វិញ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់ ឬ​ពេល​កម្ដៅ​ខ្លួន​មិន​ព្រម​ត្រជាក់​យូរ​ថ្ងៃ​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពុល​ថ្លើម​របស់​កូន​តូច​បាន។ រឿង​ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​បន្ទាប់​មក​ទៀត គឺ​មិន​ត្រូវ​ស្ទាប​អង្អែល​កន្លែង​ចាក់ លាប​ប្រេង​កូឡា ឬ​យក​របស់​ក្ដៅ​នៅ​ស្អំ​កន្លែង​ចាក់ ព្រោះ​នាំឲ្យ​កូន​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាមរយៈ​របស់​ទាំង​នោះ និង​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ថ្នាំ​ក្រហម កន្ទួល ឬ​ឡើង​រឹង ហើយ​ពេល​ខ្លះ​ទៅ​ជា​ខ្ទុះ។ មួយ​វិញ​ទៀត​សម្លីអាល់កុល​ដែល​ទុក​ជូត​កន្លែង​ចាក់​នោះ មិន​បាច់​ឈ្លី ឬទុក​លើ​មុខ​របួស​នោះ​យូរ​ពេក​នោះ​ទេ ព្រោះ​សម្លី​នោះ ទុក​ឃាត់​ឈាម​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ប្រើ​នៅ​ពេល​ដែល​កូន​មាន​កម្ដៅ​លើស​ពី ៣៨ អង្សារសេ​ប៉ុណ្ណោះ ហើយ​ការ​ឲ្យ​ថ្នាំ​កូន​គឺ​ចន្លោះ ៤-៦ ម៉ោង​ម្ដង និង​ទៅ​តាម​ទម្ងន់​របស់​កូន។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កូន​អាច​ចុះ​កម្ដៅ​ទៅ​បាន អាស្រ័យ​លើ​ការ​ស្លៀកពាក់​ទៀត​ផង ពោល​គឺ​កូន​ត្រូវ​ស្លៀក​ពាក់​ស្ដើង​ៗ រលុងៗ និង​ដាក់​កូន​ក្នុង​បរិយាកាស​ត្រជាក់ ឬ​ក៏​ងូត​ទឹក​ត្រជាក់​ឲ្យ​បាន​ញឹកញាប់។ ចំណុច​សំខាន់​​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​មិន​គួរ​ដាក់​រុំ​ខ្លួន ឬ​ស្លៀកពាក់​ជិត​ឈឹង​ឲ្យ​កូន​នោះ​ទេ រឹតតែ​មិន​គួរ​ដាក់​កូន​ក្នុង​បន្ទប់​ហប់​ឈឹង​ទៀត​ផង ព្រោះ​នាំឲ្យ​កម្តៅកាន់តែ​កើន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? […]


ជំងឺផ្លូវដង្ហើម

របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ)

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ចំពោះ​រោគ​​សញ្ញា​​នៃ​​ជំងឺ​ដែល​ឆ្លង​តាម​រយៈផ្លូវ​ដង្ហើម​ ពិសេស​ជំងឺ​ផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និង​រាករូស​ជាដើម។ វីដេអូនេះនឹងបង្ហាញប៉ាម៉ាក់ពីរបៀបបាញ់សេរ៉ូមប្រៃចូលច្រមុះកូន បូមសំបោរ ដើម្បីបន្ធូរអាការៈហៀរសំបោរនិងតឹងច្រមុះរបស់កូនតូច។ អត្ថបទពាក់ព័ន្ធ៖  ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច


បញ្ហាសុខភាពកុមារផ្សេងទៀត

នៅផ្ទះពេល COVID-19 បណ្តោយកូនឲ្យធ្វើរឿងនេះយូរ ប្រយ័ត្នធ្លាប់

ក្រោយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​បិទ​គ្រប់​សាលារៀន​ទូទាំង​ប្រទេស ដោយ​សារ​ការពារ​ការ​ឆ្លង​វីរុស covid-19 កូន​តូចៗ មាន​ពេល​នៅ​ផ្ទះ​ច្រើន។ ត្បិត​តែ​មាន​ពេល​សម្រាក​នៅ​ផ្ទះ​ច្រើន​ក៏​ពិត​មែន តែ​បើ​ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​កូន​ធ្វើ​រឿង​ប៉ុន្មាន​ចំណុច​នេះ​ច្រើន អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​ធ្លាប់​ដោយ​មិន​ដឹង​ខ្លួន។ ១.គេង​ហួស​ម៉ោង ទម្លាប់​មួយ​នេះ ម៉ាក់ប៉ា​អាច​គិត​ថា មិន​អី​ទេ ព្រោះ​កូន​មិន​រៀន អ៊ីចឹង​ឲ្យ​គេង​សិន​ទៅ។ ប៉ុន្តែ ឲ្យ​គេង​យូរៗទៅ វា​អាច​ក្លាយ​ទៅ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​ធ្វើ​ឲ្យ​កូន​ធ្លាប់។ ការ​គេង​ហួស​ម៉ោង មិន​ប៉ះពាល់​ដល់​សុខភាព​អី​នោះ​ទេ តែ​ការ​គេង​ហួស​ម៉ោង​ច្រើន​ថ្ងៃ អាច​ជា​សញ្ញា​នៃ​ការ​រំខាន​អារម្មណ៍ ដូចជា​ការ​បាក់​ទឹក​ចិត្ត​ដើម។ ២.មើល​ទូរទស្សន៍​ច្រើន បញ្ហា​នេះ បង​ស្រី លីន ជា​ស្រ្តី​មេផ្ទះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា “កូន​ខ្ញុំ​មួយ​ថ្ងៃៗ មើល​តែ​ទូរទស្សន៍ ហៅ២-៣ម៉ាត់ មិន​ចង់​ឆ្លើយ​ទេ ពេល​ខ្លះ មើល​ដល់​ភ្លេច​បាយ ភ្លេច​ទឹក​អស់​ក៏​មាន”។ ការ​បណ្តោយ​កូន​ឲ្យ​មើល​ទូរទស្សន៍​ច្រើន អាច​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ ហើយ​វា​អាច​ធ្វើ​ឲ្យ​ក្មេង​រៀន​លែង​ចូល​។​ ៣.លេង​ទូរស័ព្ទ កុំព្យូទ័រ ច្រើន​ម៉ោង នេះ​ជា​​សម័យ​ទំនើប ដែល​ឪពុក​ម្តាយ​ភាគ​ច្រើន​ធ្វេស​ប្រហែស ដែល​​ចូល​ចិត្ត​បណ្តោយ​ឲ្យ​កូន​សម្លឹង​មើល​ទៅ​កញ្ចក់​ទូរស័ព្ទ Ipad ឬកុំ​ព្យូទ័រ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​នៅ​ស្ងៀម​បាន។ ផ្ទុយ​ទៅ​វិញ វា​មាន​ផល​ប៉ះពាល​ច្រើន​ដល់​ក្មេង ដូច​ជា វា​អាច​ប៉ះពាល់​ដល់​ភ្នែក​ក្មេង អាច​ជម្រុញ​ឲ្យ​ក្មេង​លើស​ទម្ងន់ ពិបាក​ចូល​គេង​នៅ​ពេល​យប់ ហើយ​អ្វី​ដែល​សំខាន់​នោះ បណ្តោយ​ឲ្យ​កូន​ឃើញ​អ្វីៗ​ដែល​មាន​នៅ​លើ អ៊ីន​ធើណែត​ច្រើន។ ៤.នៅ​តែ​ឯកឯង ចំពោះ​បញ្ហា​នេះ បងប្រុស​ […]


ការថែទាំទារក

ការថែទាំសុខភាពកូនតូចអំឡុងរដូវក្តៅ (វីដេអូ)

អាកាសធាតុ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពី​ត្រជាក់​មក​ក្តៅ​ហើយ ដែល​ជា​ពេល​យើង​ត្រូវ​គិត​គូរ​ពី​ការ​ថែទាំ​សុខភាព ពិសេស​កូន​ក្មេង​តូចៗ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​លម្អិត​ពី​ជំងឺ​ដែល​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ខែ​ក្តៅ និង​វិធី​បង្ការ​មួយ​ចំនួន ដើម្បី​ម៉ាក់​ប៉ា​បាន​ត្រៀម​លក្ខណៈ​ទាន់​ពេល​វេលា។ អត្ថបទពាក់ព័ន្ធ៖ កូន​តូច​ពុល​ចំណី ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ) ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ​​​​ប្រយ័ត្ន​កុំ​ឲ្យ​​កូនតូច​គេងយូរ​​ក្នុង​ឡាន


បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

កុមារ​ដែល​កើត​អូទីស្សឹម​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ជា​ពិសេស​ពី​សំណាក់​ឪពុកម្តាយ ដែល​កិច្ចការ​ទាំង​នោះ​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​នឹង​ធ្វើ​បាន​ណាស់។ បើ​តាម​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា លោក ចាន់ សារិន អាណាព្យាបាល​ដែល​មាន​កូន​អូទីស្សឹម​មាន​ការ​លំបាក​ទាំង​ផ្លូវកាយ ចិត្ត និង​ពេល​វេលា រហូត​មាន​ឪពុកម្តាយ​មួយ​ចំនួន​តូច​សុខ​ចិត្ត​លះបង់​កូន​ចោល ឬ​ប្រគល់​ទៅ​ឲ្យ​អង្គការ​ចិញ្ចឹម។ ខាងក្រោម​នេះ​ជា​កំហុស​ឆ្គង និង​ការ​ទទួលខុស​ត្រូវ​របស់​អាណា​ព្យាបាល​ដែល​មាន​កូន​អូទីស្សឹម ។ កំហុស​ឆ្គង​របស់​អាណាព្យាបាល ១. ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ដោយ​បណ្តែត​បណ្តោយ​ឲ្យ​កូន​ឃ្លាត​ឆ្ងាយ​ពី​សេចក្តី​ស្រលាញ់​របស់​ខ្លួន ២. មិន​បាន​​ចំណាយ​ពេល​ជាមួយ​កូន ដោយ​គិត​តែ​ពី​អារម្មណ៍​ខ្លួន​ឯង ៣. អស់​សង្ឃឹម​ដោយ​មាន​ជំនឿ​ថា វា​កម្មពារ​របស់​ខ្លួន ដាក់​បន្ទុក​លើ​វាសនា ៤. មិន​បាន​ថែ​កូន​ឲ្យ​អស់​សមត្ថភាព តែ​ពឹង​លើ​អ្នក​បម្រើ​ជា​អ្នក​អនុវត្ត ៥. បណ្តោយ​ឲ្យកូន​លេង​សម្ភារៈ​រហូត​ដល់​បាត់បង់​ទំនាក់​ទំនង​គ្រួសារ​ទាំង​ស្រុង ៦. ខ្វះ​ការ​យល់​ដឹង​ពី​សង្គម អៀន​ខ្មាស លាក់​បាំង​កូន ៧. ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ ដោយ​ជឿ​លើ​សង្គម​ជា​អ្នក​កំណត់។ ការ​ទទួល​ខុស​ត្រូវ​របស់​អាណាព្យាបាល ១. យក​ចិត្ត​ទុក​ដាក់​លើ​កូន​ឲ្យ​ដូច​ខ្លួន​ឯង ឬ​ជាង​ខ្លួន​ឯង​បើ​អាច​ទៅរួច ២. ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​បាន ៣. ផ្តល់​សេចក្តី​ស្រលាញ់​ដល់​កូន​ឲ្យ​បាន​គ្រប់​គ្រាន់ ៤. កុំ​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ ដោយ​ពឹង​តែ​លើ​សមត្ថភាព​អ្នក​ដទៃ ៥. ជួយ​កូន​ឲ្យ​បញ្ចេញ​សក្តានុពល​របស់​ពួក​គេ ៦. ដឹង​ពី​ទុក្ខ​លំបាក​របស់​កូន និង​នៅ​ជាមួយ​គេ​ជា​ប្រចាំ ៧. សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ ដែល​អាច​ស្តារ​នីតិសម្បទារ​កូន​បាន។ អត្ថបទពាក់ព័ន្ធ៖ កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់? ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?

វ៉ាក់សាំង​អុតស្វាយ ជាថ្នាំដែលកុមារ​តូច​ៗ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់ ដូចនេះ​ម៉ាក់​ប៉ា​មិន​គួរ​រំលង​វា​ឡើយ។ តើ​វា​មាន​ភាព​ចាំបាច់​យ៉ាង​ម៉េច បាន​ជា​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​គ្មាន​នៅ​ក្នុង​សៀវភៅ​លឿង​វ៉ាក់សាំង​ថ្នាក់​ជាតិ តែ​យើង​អាច​ស្វែង​រក​នៅ​តាម​គ្លីនិក​ឯកជន​បាន ហើយ​តម្លៃ​ក៏​អាច​ទទួល​យក​បាន​ដែរ។ សម្រាប់​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​អុតស្វាយ​ចំពោះ​កុមារ ពោល​គឺ​អាច​ការពារ​រលាក​ខួរក្បាល និង​ស្រោម​ខួរក្បាល ព្រោះ​កោសិកា​ខួរក្បាល​តែង​ប៉ះពាល់​ ហើយ​វា​មិន​អាច​មក​ដូច​ដើម​បាន​ទេ ក្រៅពីនោះវា​បន្សល់​ផល​លំបាក​ដូចជា ពិការ​អវយវៈ ឬ​បញ្ញា​ស្មារតី។ វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ដែរ​ថា រលាក​ស្រោម​ខួរ អាច​បណ្ដាល​មក​ពី​មេរោគ​ជាច្រើន​ផ្សេង​ៗ​គ្នា វ៉ាក់សាំង​ដែល​យើង​យក​កូន​ទៅ​ចាក់​តាម​ការ​កំណត់​របស់​រដ្ឋ​នោះ មិនមែន​ការពារ​រលាក​ស្រោម​ខួរ គ្រប់​មុខ​នោះ​ទេ។ លោក​ក៏​បាន​ណែនាំ​ទៀត​ថា ម៉ាក់ប៉ា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​ដល់​ពេល​កូន​កើតបញ្ហា​នេះ អាច​មាន​វិប្បដិសារី ដោយ​អុតស្វាយកើត​ឡើង​សុះសាច់​គ្មាន​ចន្លោះ ហើយ​អាច​កើត​ចំ​ក្នុង​ច្រមុះ ភ្នែក ត្រចៀក ក្នុង​មាត់ ហើយ​កម្ដៅ​ខ្លួន​កូន​អាច​ឡើង​រហូត​ដល់  ទៅ ៤០ អង្សារសេ ឬ​ឈឺ​រយៈ​ពេល​វែង​ដល់ ១សប្ដាហ៍ ក្រោយ​ជា​ក៏​បន្សល់​ស្លាកស្នាម​ខ្លាំង​ដល់​ស្បែក​ទៀត​ផង។ ក្រោយ​ចាក់ បើ​ទោះ​ជា​កូន​កើត​អុតស្វាយ​ទៀត​ក៏​ពិត​មែន តែស្ថិតក្នុងដំណាក់កាលស្រាល និង​ជួយ​ការពារ​កូន​ពី​ជំងឺរើម​ទៀត​ផង។ ដូចនេះ​សូម​ម៉ាក់​ៗ​កុំ​ប្រហែស ដោយ​កូន​មាន​អាយុ​ចាប់ពី ១២ ខែ​ឡើងទៅ ​បើ​កូន​មិន​ទាន់​កើតអុតស្វាយចន្លោះអាយុចាប់ពី ១-៣ ឆ្នាំ បន្ទាប់មក​ចាក់​នៅ​អាយុ ៤-៦ ឆ្នាំ​ម្ដង​ទៀត។ […]


ការបំបៅដោះ

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់?

ម៉ាក់ៗ ​ដែល​ទើប​តែ​សម្រាល​កូន​រួច ឬ​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​មួយ​ចំនួន បារម្ភ​ខ្លាំង​រឿង​ខ្លាច​លែង​ស្អាត សម្បុរមិនស​ដូច​មុន។ មានម៉ាក់ៗខ្លះ​ប្រើ​ផលិតផល​ប៉ះពាល់​ដល់ស្បែក ឬ​សុខភាព ដូចជា លាប​ឡេ​លាយ ញ៉ាំ​ថ្នាំ ឬ​ម្សៅ​ធ្វើឲ្យ​ស្រក​គីឡូ ស្បែក​ឆាប់​ស​ក៏មាន។ ទាក់​ទង​នឹង​រឿង​លេប​ថ្នាំ​ពពួក Gluta ​ជួយ​ធ្វើ​ឲ្យ​ស្បែក​សពី​ខាង​ក្នុង​ពេល​កំពុង​បំបៅ​ដោះ​កូន​នេះ លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯក​ទេស​ផ្នែក​សម្ភព និង​រោគស្រ្តី​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ណែនាំ​ឲ្យ​ដឹង​ថា ​ក្នុង​អំឡុង​ពេល​ពពោះ សម្រាល​កូនរួច និង​ពេល​កូន​នៅ​បៅ​ដោះ​នៅ​ឡើយ​នោះ ម៉ាក់ៗ​ទាំង​អស់​មិន​ត្រូវ​ប្រើ​ផលិតផល​ថ្នាំ​ផ្តេស​ផ្តាស​​ដែល​គ្មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ពី​អ្នក​ជំនាញ​ឡើយ។ ដូច​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ ក៏​បាន​ឲ្យ​ដឹងដែរ​ថា ចំពោះ​រឿង​ប្រើ​ថ្នាំ Gluta​ ធ្វើ​ឲ្យ​ស្បែកស​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយក៏​មិន​ប្រាកដ​ដែរថា វា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព ដូច​នេះ​យកល្អ បើ​អាច​មិន​គួរ​ប្រើ​ថ្នាំផ្តេសផ្តាស​ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ឡើយ។​ អត្ថបទពាក់ព័ន្ធ៖ កំពុងពពោះ ម៉ាក់ៗគួរញ៉ាំអាហារទាំងនេះ ទើបប្រព័ន្ធការពាររឹងមាំ មិនងាយឆ្លងជំងឺផ្សេងៗ ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ? ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ