ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាការលូតលាស់

ម៉ាក់ប៉ាធ្វើការ ពេលត្រលប់ទៅផ្ទះវិញត្រូវធ្វើបែបនេះ មុនប៉ះកូនតូច

អ្នក​មាន​កូន​តូច ពិតជា​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ឆ្លង COVID-19 ស្រប​ពេល​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ រក​ស៊ី​នៅ​ខាង​ក្រៅ​ផ្ទះ។ តែ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​វិធី ៣ យ៉ាង​ខាងក្រោយ ដើម្បី​បង្ការ​មិន​ឲ្យ​មាន​បញ្ហា​ណា​មួយ​ឆ្លង​ទៅ​កូន​តូច​នៅ​ផ្ទះ។ ១- ទៅ​ដល់​ផ្ទះ​ងូត​ទឹក​សិន មុន​ប៉ះពាល់​កូន អារម្មណ៍​ម៉ាក់​ប៉ា​ឃ្លាត​ឆ្ងាយ​ពី​កូន​ពេញ​មួយ​ថ្ងៃ​ពិតជា​នឹករលឹក និង​ចង់​បីបម​ថ្នាក់ថ្នម​កូន​ភ្លាម ពេល​បាន​មក​ដល់​ផ្ទះ តែ​ដើម្បី​សុវត្ថិភាព​កូន យើង​ត្រូវ​ងូត​ទឹក​ដុស​សាប៊ូ ផ្លាស់​ប្តូរសម្លៀកបំពាក់ ឬ​លាង​សម្អាត​ដៃ​ជើង មុខ​មាត់​ជាមុន​សិន ចាំ​ចូល​ទៅ​រក​កូន។ ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាច​ការពារ​កូន​ពី​មេរោគ​កាច​សាហាវ​ផ្សេង​ៗ​បាន។ ២- ពាក់​ម៉ាស់ ប្រសិនបើ​ពេល​វេលា​មិន​គ្រប់គ្រាន់ យើង​ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោម​ដៃ​ សិន ​មិន​ត្រូវ​ប៉ះពាល់​ចំណី​អាហារ ឬ​ទឹកដោះគោ​របស់​កូន​ឡើយ។ បន្ទាប់មក​ឆ្លៀតពេល​វេលា​ទៅ​ងូត​ទឹក សម្អាត​ខ្លួន​ជាមួយ​សាប៊ូ ទើប​អាច​កម្ចាត់​មេរោគ​ផ្សេង​ៗ​បាន។ ៣- ត្រូវ​ប្រាកដ​ចិត្ត​ថា​មិន​បាន​ប៉ះពាល់​អ្នក​ដទៃ ចំពោះ​ខ្លួន​យើង យើង​អាច​ដឹង​បាន​ថា​មិន​មាន​បញ្ហា​អ្វី​ផ្សេង​ៗ​ឡើយ តែ​អ្នក​ដទៃ​យើង​មិន​ដឹង​ទេ​ថា អ្នក​ទាំង​នោះ ប៉ះពាល់ ឬ​មាន​ជំងឺ​អ្វី​ខ្លះ។ ដូចនេះ​បើ​យើង​ចេញ​ពី​ធ្វើ​ការ ត្រូវ​ប៉ះពាល់​កូន​ជា​ចាំបាច់ ត្រូវ​ប្រាកដ​ចិត្ត​ថា​មិន​បាន​ជួប ឬ​ប្រាស្រ័យ​ស្និទ្ធស្នាល​ជាមួយ​អតិថិជន ភ្ញៀវ និងត្រូវតែ​រក្សា​គម្លាត​បាន​យ៉ាង​ល្អ ១ ម៉ែត្រ​កន្លះ។ អត្ថបទពាក់ព័ន្ធ៖ ដំបូន្មានល្អៗ ជុំវិញវិធីបង្ការកូនពីវីរុស COVID-19 ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ […]


ថ្នាំបង្ការ

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ!

ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។ ខាងក្រោម​នេះ​គឺជា​អាការៈ​កូន ក្រោយ​ចាក់​ថ្នាំ​វ៉ាក់សាំង​រួច៖ ឡើង​ក្រហម ហើម ឬ​ឈឺចាប់​នៅ​កន្លែង​ចាក់ថ្នាំ ក្ដៅ​ខ្លួន​ស្ទីញ​ៗ មាន​កន្ទួល​ក្រហម​តិចតួច អាចមានដុំពកលើស្បែក ឈឺក្បាល ឬ​ឈឺខ្លួន ស្រៀវស្រាញ មិន​ចង់​បៅ យំ​រក​រឿង។ ភាគច្រើន​នៃ​ផល​ប៉ះពាល់​ទាំង​នេះ​កើតឡើង ក្នុង​រយៈពេល​ពី ១-៣ ថ្ងៃ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត​អាច​រហូត​ដល់ ១ សប្ដាហ៍។ ក្រោយ​ចាក់វ៉ាក់សាំង យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំរបស់​គ្រូពេទ្យ ដោយ​ឲ្យ​លេបថ្នាំ​តាម​វេជ្ជបញ្ជា ហើយ​បើ​មាន​បញ្ហា​ណា​មួយ​មិន​ច្បាស់​ត្រូវនាំកូនទៅជួបគ្រូពេទ្យ​ម្ដង​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ទារក

រូបមន្តធម្មជាតិ៣ងាយៗ ជួយ​ធ្វើឲ្យ​ជង្គង់ កែងដៃបាត់ជាំខ្មៅយ៉ាងមានប្រសិទ្ធភាព

ចំពោះ​ស្រីៗ​មួយ​ចំនួន មិន​ដែល​ហ៊ាន​ស្លៀក​ពាក់​ខោអាវ​ដៃ​វាល ស្លៀក​រ៉ូប​ខ្លី​ទេ ព្រោះ​តែ​បញ្ហា​មាន​ជង្គង់​ខ្មៅ ក្លៀក​ខ្មៅ ឬ​កែង​ដៃ​ខ្មៅ​ជាដើម តែខាង​ក្រោម​នេះ​ជា ក្បួន​ធម្មជាតិៗបែបងាយៗ​ដើម្បី​បំបាត់​ភាព​ជាំ​ខ្មៅ​លើ​រាង​កាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ១.ម្សៅ Baking Soda និង​ទឹកដោះគោ ​បងស្រី និច ជា​អ្នក​លក់​គ្រឿង​សម្អាង​ម្នាក់​នៅ​ផ្សារ​ឯករាជ្យ៣ បាន​ឲ្យ​ដឹងថា ម្សៅ Baking Soda អាច​ជួយ​ក្នុងការ​កម្ចាត់​កោសិកា​ងាប់​ចេញ​ពី​ស្បែក ហើយ​ចំណែក​ទឹកដោះគោ​វិញ ជួយ​ក្នុង​ការ​ផ្តល់​សំណើម​ដល់​ស្បែក​បាន​ល្អ និង​ភ្លឺ​រលោង។ សម្រាប់​វិធីនេះ អ្នក​ត្រូវ៖​ – លាយ​ម្សៅ ​Baking Soda ជាមួយ​នឹង​ទឹកដោះគោ ចំនួន ១-២ស្លាបព្រា​ស្មើ​គ្នា – បន្ទាប់​មក យក​ទៅ​លាប​លើ​កន្លែង​ដែល​ជាំ​ខ្មៅ – ទុករយៈ​ពេល៣-៥នាទី រួច​លាង​ទឹកចេញ – អនុវត្ត​វិធី​នេះ រាល់​២ថ្ងៃ​ម្តងរហូត​ដល់​កន្លែង​ដែល​ខ្មៅ​ចាប់ផ្តើម​ភ្លឺឡើង។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន ស្បែក​​​ប្រែប្រួល បញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាព​ធ្ងន់​អត់​ដឹង​ខ្លួន ២.ទឹក​ខ្មេះប៉ោម អាស៊ីដ​អាសេទិច នៅ​ក្នុង​ទឹក​ខ្មេះ​ប៉ោមគឺ​ជា​ភ្នាក់ងារ​ជួយ​កម្ចាត់​ភាព​ខ្មៅ​ឲ្យស ហើយ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺបាន​យ៉ាង​ពេញចិត្ត។ ដើម្បី​អនុវត្ត​ក្បួន​នេះ យើង​ត្រូវ៖ – លាយ​ទឹក​ខ្មេះប៉ោម និង​ទឹក​ធម្មតា​ឲ្យ​ស្មើ​បរិមាណ​គ្នា – យក​ក្រដាស ឬ​សំឡី​ជ្រលក់​ចូល បន្ទាប់​មក​យក​ទៅ​បិទ​លើ​ក្បាល​ជង្គង់ កែងដៃ ឬ​កន្លែង​ដែល​ខ្មៅ – ទុក​ចោល​រយៈ​ពេល១៥​នាទី សឹម​លាង​ទឹក​ចេញ – សាក​ល្បង​រូបមន្ត​នេះ ៣-៤ដង​/សប្តាហ៍ រហូត​ឃើញ​មាន​ការ​ប្រែពណ៌​ស្បែក។ ៣.ដំឡូង​បារាំង បងស្រី និច ​ដដែល […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

សញ្ញាបង្ហាញថា យើងជាប៉ាម៉ាក់ចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក

យើង​ប្រហែល​ជា​ធ្លាប់​ឮ​ហើយ​ពី​ការ​ចិញ្ចឹម​កូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក (helicopter parenting)​ និង​ការ​គ្រប់​គ្រង​ពី​ប៉ាម៉ាក់​ជា​ជាង​បណ្តាយ​ឲ្យ​កូន​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​បកស្រាយ​លម្អិត​អំពី​អ្វី​ជា​ការ​ចិញ្ចឹម​កូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក? តើ​សញ្ញា​អ្វីខ្លះ​ដែល​បញ្ជាក់​ថា យើង​ជា​ប៉ាម៉ាក់ដែល​ចិញ្ចឹម​កូន​គ្រប់​គ្រង​កូន​ហួស​ហេតុ​ពេក (Helicopter parents)? តើ​ការ​ចិញ្ចឹម​កូន​បែប​នេះ​ប៉ះពាល់​អ្វីខ្លះ​ដល់​ការ​អភិវឌ្ឍ​កូន?  ហើយ​តើ​ប៉ាម៉ាក់​គួរ​ចិញ្ចឹម​កូន​បែប​ណា​ទើប​កូន​មាន​ភាព​រឹង​ប៉ឹង​ដើម្បី​ជំនះ​ឧបសគ្គ​ដើម្បី​ឲ្យ​កូន​យើង​ចាប់​យក​ឱកាស​នា​ពេល​អនាគត​បាន? តើ​អ្វី​ទៅ​ជា​ការ​ចិញ្ចឹម​កូន​ដោយ​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក (Helicopter parenting)? ការ​ចិញ្ចឹម​កូន​ដោយ​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក ( Helicopter parenting) គឺ​ពាក់ព័ន្ធ​នឹង​កម្រិត​នៃ​ការ​យកចិត្ត​ទុកដាក់ ដែល​អាច​ផ្តល់​ជា​សម្ពាធ​ដល់​កូនៗ ជា​ជាង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពួក​គេ។ Helicopter Parenting នេះ​សំដៅ​លើ​ប៉ាម៉ាក់​ដែល​ចិញ្ចឹម​កូន​ដោយ​គ្រប់គ្រង​កូន​គ្រប់​ពេល​វេលា​ទាំង​អស់។ នេះ​គឺ​ផ្តើម​ពី​ការ​ផ្តល់​ដំបូន្មាន​រហូត​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ជំនួស​កូន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ាម៉ាក់​ហាក់​ដូច​ជា​ជ្រៀត​ជ្រែក​ចូល​ក្នុង​ជីវិត​កូន​ហួស​ហេតុ​ពេក។ អ្នក​ជំនាញ​បាន​លើកឡើង​ថា ការ​ចិញ្ចឹមកូន​ដែល​មាន​ទំនោរ​ទៅ​រក​ការការពារ​ហួស​ហេតុ​ពេក ( Helicopter parenting) គឺជា​ឥរិយាបទ ឬ​សកម្មភាព​ដែល “មិន​អាច​ជួយ​កូន​ឲ្យ​ចេះបត់​បែន​តាម​កាលៈទេសៈ”នោះ​ទេ។ ជា​ញឹកញាប់​ប៉ាម៉ាក់​ដែល​ការពារ​កូន​ជ្រុល​ពេក​នឹង តាម​កូន​គ្រប់​ពេល រហូត​ដល់​ជ្រៀត​ជ្រែក​គ្រប់​សកម្មភាព​ដែល​កូន​ធ្វើ។ ផលប៉ះពាល់​នៃ​ការ​ចិញ្ចឹមកូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួសហេតុ​ពេក ទោះបី​ជា​ការ​ចិញ្ចឹមកូន​ដោយ​ការពារ​ហួសហេតុ​ពេក​នេះ ដោយសារ​បំណង​ល្អ​របស់​ប៉ាម៉ាក់​ក៏ដោយ ការ​ធ្វើបែបនេះ​នឹង​មាន​ផ្តល់​ផល​ប៉ះពាល់​ដល់​កូន​ទៅ​វិញ។ យោង​តាម​អ្នក​ជំនាញ និង​ស្ថិតិ1 ​របស់​ការ​ចិញ្ចឹ​មកូន​បែប​ការពារ​កូនហួសហេតុ​ពេក​នេះ កូន​ស្ថិត​ក្នុង​ហានិភ័យ​នៃ​បញ្ហា​ការ​អភិវឌ្ឍ​អាកប្បកិរិយា​នៅ​ពេល​ដែល​កូនធំ​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ចិញ្ចឹមកូនបែបផ្ដាច់ការ អាចធ្វើឲ្យកូនធំឡើងជួបរឿង​មិនល្អទាំងនេះ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ បើការ​ចិញ្ចឹម​កូន​ដោយ​ការពារ​ហួសហេតុ​ពេក​នេះ​រឹតតែ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ កូន​របស់​យើង​នឹង​អាច​ក្លាយ​ជា៖ – ភ័យខ្លាច និង​បាក់​ទឹកចិត្ត៖ ប៉ាម៉ាក់​បង្ខំ​ឲ្យកូន​ធ្វើអ្វី​ដែល​កូន​មិន​អាច​ធ្វើ​មិនបាន ក្រោយ​មក​ធ្វើ​ឲ្យ​កូន​ចេះ​រិះគន់​ខ្លួន​ឯង​លើ​កំហុស​តិចតួច​ដែល​ពួកគេ​បាន​ធ្វើ។ នេះ​ជា​មូលហេតុ​ដែល​កូន​ចាប់ផ្តើម​កើត​មាន​ភាព​ភ័យខ្លាច និង​បាក់ទឹក​ចិត្ត​បន្តិច​ម្តងៗ។ – ចាប់​ផ្តើម​ខ្វះ​ទំនុក​ចិត្ត​លើខ្លួន​ឯង៖ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់ចង់ឲ្យកូនក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ សាកបង្រៀនតាមវិធីនេះ

១- អ្វីជាការទទួលខុសត្រូវ ការ​ទទួល​ខុស​ត្រូវ (Responsibility) មិន​មែន​មាន​ន័យ​ត្រឹម​តែ​ជា​ការ​មាន​ទំទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ តែក៏​មាន​ន័យ​ថា​ជា​ការ​ទុក​ចិត្ត​ដែល​អ្នក​ដទៃ​អាច​ពឹង​ពាក់​បាន​ជាមួយ​នឹង​ការ​រក្សា​ការ​សន្យា និង​ការ​ប្តេជ្ញា​ចិត្ត។ ការទទួលសុខត្រូវ​សំខាន់​ណាស់​មនុស្ស​យើង​​ត្រូវ​មាន​ទំទួល​ខុស​ត្រូវ​ចំពោះ​អាកប្បកិរិយា​ និង​ត្រូវ​ទទួល​ស្គាល់​កំហុស​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍​។ ការ​ទទួល​ខុស​ត្រូវ គឺ​ជា​កូន​សោរ​នៃ​ភាព​ជោគ​ជ័យ​ទាំង​ផ្នែក​អប់រំ និង​វិជ្ជាជីវៈ និង​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​បង្រៀន​កូនៗយើង​​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​មាន​ទំទួល​ខុស​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន ២- ព័ត៌មានជំនួយសម្រាប់បង្រៀនកូនៗឲ្យមានការទទួលខុសត្រូវ ចាប់ផ្តើមពីក្មេង ការ​បង្រៀន​កូនៗយើងពី​ទំនួល​ខុស​ត្រូវ​គួរ​តែ​ចាប់​ផ្តើម​ឲ្យ​បាន​ឆាប់​តាម​តែអាចធ្វើទៅបាន​។ប៉ាម៉ាក់​អាច​ចាប់​ផ្តើម​នៅ​ពេល​ដែល​កូន​ទើប​តែ​ចេះ​ដើរ​តេះតះ។ ប៉ាម៉ាក់​មិន​ត្រូវ​គិត​ថា​ការ​មាន​ទំទួល​ខុសអាច​រង់​ចាំ​រហូត​ដល់​វ័យ​ជំទង់​នោះ​ដែរ។ ការ​ដាក់​ទំទួល​ខុស​ត្រូវ​លើ​ក្មេង​ជំទង់​ដែល​មិន​ដែល​ធ្វើ​ក្នុង​វ័យ​កុមារ​​គឺ​ជា​កំហុស​មួយ។ ឲ្យកូនៗចេះជួយប៉ាម៉ាក់ ប៉ាម៉ាក់មិន​ត្រូវ​ធ្វើ​ការ​ងារ​ផ្ទះ​តែ​ម្នាក់​ឯង​ឡើយ។ ប៉ាម៉ាក់ត្រូវ​លើក​ទឹក​ចិត្ត និង​ឲ្យ​កូនៗជួយ ទោះបី​ជាកូនៗ​ធ្វើ​យឺត និង​មិន​ស្ទាត់​ជំនាញ​ក៏​ដោយហើយប៉ាម៉ាក់ត្រូវ​សហការ​ជាមួយ​កូន​ៗ​។ ប៉ាម៉ាក់​ត្រូវ​ប្រាដក​ថា​​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​នេះ​ក្នុង​ការ​បង្រៀន​កូន​​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ក្នុង​ពិភព​ពិត​ជាក់​ស្តែង​នេះ។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ បង្ហាញផ្លូវដល់កូនៗ ជំហាន​ដំបូងប៉ាម៉ាក់ត្រូវ​បង្រៀន​កូន​ៗពី​ការ​ងារ​ផ្ទះតិច​តូច។ ដូច​ជា​ប្រសិន​បើកូនៗ​ចង់​ញ៉ាំ​អាហារ​សម្រន់ ប៉ាម៉ាក់​ត្រូវ​បង្ហាញកូន​ពី​កន្លែង​ដែល​យើង​ទុក​ផ្លែឈើ និង​របៀប​ក្នុង​ការ​លាង​សម្អាត។ ប្រសិន​បើ​កូនៗ​បោះ​សម្លៀក​បំពាក់​ដែល​កខ្វក់​នៅ​លើ​ឥដ្ឋ ប៉ាម៉ាក់​ត្រូវ​ដាក់​កន្ត្រក​ខោអាវ​ឲ្យកូនៗឃើញ និង​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ដាក់​សម្លៀក​បំពាក់​ដែល​ប្រើ​រួច។ ប៉ាម៉ាក់គួរចាត់​ចែង​ការងារ​ដែល​សម​ស្រប​ទៅ​នឹង​អាយុ​របស់កូនៗវ័យ​លូតលាស់របស់គេ។ ត្រូវចេះសរសើរកូនៗ ​ក្មេង​តូច​ៗ​ចូលចិត្ត​ចូល​រួម​ធ្វើអ្វីមួយ​ជាមួយ​ប៉ាម៉ាក់ណាស់ ព្រោះថាអូនៗចង់ជួយប៉ាម៉ាក់។ ចំពោះអូនៗ ការ​ងារ​ផ្ទះ​ប្រៀប​បាន​ដូច​ជា​ការ​លេង​ជាង​ការ​ធ្វើ​ការ។ប៉ាម៉ាក់​ត្រូវ​រក្សា​ភាព​រស់​រវើក​ដែល​វិជ្ជមាន​ជាមួយ​នឹង​ការ​សរសើរ​ដល់​កូនៗ។ ប៉ាម៉ាក់ត្រូវ​ប្រើ​ពាក្យ​សរសើរ​ណា​ដែល​ជាក់​លាក់ ជៀស​វាង​ការ​សរសើរ​បែប​ទូទៅ​ដូច​ជា “ល្អ!” ត្រូវ​ប្រាប់កូន​ពី​អ្វី​ដែលខ្លួនគេ​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​សេសើរ​របស់ប៉ាម៉ាក់​កាន់​តែ​មាន​ន័យ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ ជៀសវាងការឲ្យរង្វាន់ ភាព​មាន​ទំទួល​ខុស​ត្រូវ​មិន​មែន​ភាព​មេត្តា​ករុណា​ទេ។ មិន​ត្រូវ​ឲ្យ​កូន​អ្នក​មាន​ទំលាប់​ក្នុង​ការ​រំពឹង​ថា​នឹង​បាន​ទទួល​អ្វី​មួយ​ដែល​សាមញ្ញ​ឡើយ។ ការ​ឲ្យ​រង្វាន់​ដល់​កូនៗ​​សម្រាប់​ការ​ធ្វើ​កិច្ច​ការ​ផ្ទះ អាច​ធ្វើ​ឲ្យ​កូន​​គិត​ថា​ការ​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​មាន​ការ​ចំណាយ។ ប្រសិន​បើ​ប៉ាម៉ាក់ពិត​ជា​ច​ង់​ផ្តល់​រង្វាន់​ដល់​កូនៗ ប៉ាម៉ាក់​គួរ​តែ​ទុក​រង្វាន់​សម្រាប់​ភារកិច្ច​ដែល​លើស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​កូន​។ អត្ថបទពាក់ព័ន្អ៖  ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត ភាពខុសគ្នារវាង IQ និង EQ ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ […]


រោគសញ្ញាទូទៅ

ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?

ម៉ាក់​ៗ​ជាច្រើន​តែងមាន​ចម្ងល់​ទាក់ទង​នឹង​កម្ដៅ​ខ្លួន​កូន​តូច ហើយ​អ្នក​ខ្លះ​ចេះតែ​និយាយ​ថា កូន​ក្ដៅ​ក្បាល ឬ​ក្ដៅ​ខ្លួន​ស្ទីង​ៗ ទាំង​មិន​បាន​យក​អ្វី​ទៅ​វ៉ាស ហើយ​គ្រាន់តែ​យក​ដៃ​ស្ទាប​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា-ចិន បាន​ឲ្យ​ដឹង​ថា ក្ដៅ​ខ្លួន​គឺជា​ការ​ឡើង​សីតុណ្ហភាព​ពី​ក្នុង​ខ្លួន​យើង ដោយ​ការ​វាស់​កម្ដៅ​ចាប់ពី ៣៨ អង្សារសេឡើងទៅ មិនមែន​ស្ទាប​នឹង​បាត​ដៃ។ កម្ដៅ​ដែល​អាច​ឲ្យ​ដឹង​ថា​កូន​ក្ដៅ​ខ្លួន ឬ​អត់ គឺ​យក​ប្រដាប់​វាស់​កម្ដៅ​គាប​ក្លៀក បាញ់​តាម​រន្ធត្រចៀក លើ​ថ្ងាស និង​តាម​រន្ធ​គូទ។ មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាលឲ្យ​កូន​ក្ដៅ​ខ្លួន មាន​ដូចជា​ការ​បាក់តេរី ​វីរុស ដូចជា​ផ្តាសាយ រលាកទងសួត រាករូស និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​ចំនួន។ មាន​បញ្ហា​បាក់តេរី ដូចជា​គ្រុនពោះវៀន រលាក​សួត។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​ក្មេង​ដែល​អាការៈ​ក្ដៅ​ខ្លួន​លើស​ពី ៣៨ ត្រូវ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ តែ​មុន​នឹង​នាំ​ទៅ​ជួប​ពេទ្យ​ត្រូវ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ត្រជាក់​បណ្ដើរ ដើម្បី​បញ្ចុះ​កម្ដៅ ចៀសវាង​កូន​ឡើង​កម្ដៅ​រហូត​ដល់​ប្រកាច់។ មួយ​វិញ​ទៀត​ក្មេង​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន ធ្វើឲ្យ​ក្មេង​បាត់បង់​ជាតិ​ទឹក បេះដូង​ដើរ​ញាប់ ដូច្នេះ​ត្រូវ​ព្យាយាម​ឲ្យ​ក្មេង ផឹកទឹក ទឹកដោះគោ និង​អាហារ ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ផ្សេង​ទៀត​ជា​ចាំបាច់។ ចំពោះ​ការ​ជូត​ខ្លួន​កូន​វិញ​ត្រូវ​រក​កំណាត់​សើម ជូត​ក្រោម​ក្លៀក ក្រោម​ក គន្លាក់​ដៃ​ជើង ទើប​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ ព្រោះ​ទីនោះ​សម្បូរ​សរសៃ​ឈាម តែ​មិន​សូវ​មាន​ប្រសិទ្ធភាព ដូច​ប្រើប្រាស់​ថ្នាំ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ […]


រោគសញ្ញាទូទៅ

ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ កុំសំងំព្យាបាលនៅផ្ទះ

អំឡុង​ពេល​ទាំង​យើង​ទាំង​គេ​កំពុង​ព្រួយ​បារម្ភ​នឹង​ការ​ឆ្លង​រាល​ជំងឺ COVID-19 ម្នាក់ៗ​សំងំ​នៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​សូម្បី​កូន​ឈឺ​ក៏​មិន​ហ៊ាន​នាំ​ទៅ​ពេទ្យ​ដែរ ម៉ាក់ប៉ា​មួយ​ចំនួន​សំងំ​ព្យាបាល​កូន​នៅ​ផ្ទះ។ តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​បារម្ភ​ពី​សុវត្ថិភាព​កូន​ល្អ​ប្រសើរ​ហើយ តែ​ក្នុង​ពេល​នេះ​បើ​មាន​អូន​តូច​ឈឺ ត្រូវ​ប្រញាប់​រួស​រាន់​យក​មក​ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ចៀស​វាង​ស្ថានភាព​ជំងឺ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ មន្ទីរពេទ្យ​កុមារជាតិ​បាន​បញ្ជាក់​ថា ទោះ​ជា​អំឡុង​ពេល​នៃ​ការ​រីករាល COVID-19 មន្ទីរពេទ្យ​នៅ​ទទួល​ពិគ្រោះ ព្យាបាល និង​ចាក់​ថ្នាំបង្ការ​គ្រប់​ប្រភេទ​ដល់​​កុមារ​ទាំងអស់។ បន្ថែម​ពី​នោះ មន្ទីរពេទ្យ​ក៏​រៀបចំ​យន្តការ​យ៉ាង​ហ្មត់ចត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​បាន​បែង​ចែក​ច្រក​ចូល​ពិនិត្យ​ជំងឺ​ប្រកប​ដោយ​សុវត្ថិភាព។ ដើម្បី​ការពារ​សុវត្ថិភាព​ពេល​នាំ​កូន​ទៅ​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា ទាំង​កុមារ និង​ឪពុកម្តាយ ត្រូវ​រក្សា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្បួន​អនាម័យ ដោយ​ត្រូវពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល ឬ​ជែលឲ្យបាន​ញឹកញាប់ តែ​កូន​នៅ​តូច​ក្រោយ​​អាយុ​៦ខែ ត្រូវ​នៅឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ យក​កន្សែង ឬ​ក្រម៉ា​គ្របកូន និង​នៅ​គំលាត​សុវត្ថិភាព​ឆ្ងាយ​ពី​គ្នាយ៉ាង​តិច១ម៉ែត្រ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់គួរស្វែងយល់ នេះជាដំណាក់កាលលូតលាស់ធ្មេញរបស់កូនៗ

ប៉ាម៉ាក់​ដឹងអត់ថាតើ​ដំណាក់​កាល​ណា​ដែល​កូន​ៗ​នឹង​ចាប់​ផ្ដើម​ដុះ​ធ្មេញ? ការ​លូត​លាស់​ធ្មេញ​របស់​កូន​ៗគឺ​​ចាប់​ផ្ដើម​បន្ត​បន្ទាប់​រហូត​ដល់​​ពេញ​វ័យ។ ដើម្បីដឹងកាន់តែច្បាស់ ខាង​ក្រោម​នេះ​ជា​ការ​រៀបរាប់​ពី​ការ​វិវត្តនេះ។ ១- ប្រភេទ​ធ្មេញ ធ្មេញ​ត្រូវ​បាន​បែក​ចែក​ចេញ​ជា ៤ ប្រភេទ​ធំ​ៗ។ មួយ​ផ្នែកៗ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា និង ដើម្បី​គោល​បំណង​ផ្សេងៗ​គ្នាដែរ៖ −Incisors គឺ​ធ្មេញ​នៅ​ខាង​មុខ​ផ្នែក​ខាង​លើ និង ខាង​ក្រោម។ ពេល​ដែល​យើង​ខាំ​អាហារ Incisors ដូច​ជា​កន្ត្រៃ​សម្រាប់​កាត់​ម្ហូប​អាហារ​អញ្ចឹងដែរ។ −Canines គឺមានរាងស្រួច (ចង្កូម) ហើយ​នៅ​អម​សង្ខាង Incisors ។ Canines មាន​តួ​នាទី​ហែក​ម្ហូប​ដាច់​ពី​គ្នាចេញពីគ្នា​។ −Premolars គឺ​ជាធ្មេញ​មាន​រាង​សំប៉ែតៗ​ដែល​នៅ​ខាង​ក្រោយ Canines ហើយ​មាន​តួនាទី​ជា​អ្នក​កិន​កម្ទេច​អាហារ។ −Molars គឺធ្មេញ​​នៅ​ខាង​ក្រោយ Premolars និង ធំៗ​ជាង Premolars ។ ធ្មេញនេះក៏​មាន​រាង​សំប៉ែតៗ​ដែរ ហើយ​មាន​តួនាទី​បំបែក​ម្ហូប​អាហារ។ អត្ថបទគួរអាន៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ ២-ធ្មេញ​មុន​ពេល​កើត គភ៌​បាន​ចាប់​ផ្តើម​ដុះ​ធ្មេញ​ចាប់​តាំង​ពី​នៅ​ក្នុង​ពោះ​ម៉ាក់ៗមក​ម្លេះ។ ជា​ការ​ពិត​ទៅ​ជាលិកា​ធ្មេញ​ ដំបូង​របស់​ទារក​មាន​ចាប់​តាំង​ពី​បាន​កកើត​ក្នុង​ពោះ​ម៉ាក់ៗ​បាន​៦​សប្តាហ៍​មក​ម្លេះ។ សម្បក​ធ្មេញ​ចាប់​ផ្តើម​លូតលាស់​ពេល​ដែល​គភ៌​មាន​អាយុ​បាន​ប្រហែល បី​ទៅ​បួន​ខែ។ ពេល​ដែល​ទារក​កើតមក​ ​ជា​ធម្មតា​​មាន​ធ្មេញ​ដំបូង​(ដែល​ខ្មែរ​យើង​ហៅ​ថា​ធ្មេញ​ទឹក​ដោះ) ២០​តូចៗ​នៅ​ក្រោម​អញ្ចាញ​។ ៣- ធ្មេញ​ក្រោយ​ពេល​កើត ក្មេង​ចាប់​ផ្តើម​ដុះ​ចេញ​ធ្មេញ​នៅ​​អាយុ ៦ ខែ។ ដំណើរ​ការ​ដុះ​ធ្មេញ​ដំបូង​គឺ​ត្រូវ​ប្រះ​អញ្ចាញ​ធ្មេញ​រហូត​បាន​ជា​ធ្មេញ​មួយ​ដែល​អាច​ប្រើ​បាន។ ជា​ទូទៅ​ក្មេង​នឹង​ចេញ​ធ្មេញ​មក​ម្តង​បន្តិចៗ​រហូត​គ្រប់ ២០​ត្រឹម​អាយុ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វីបានជាកូនៗខ្លះមានចរិតព្រហើនកោងកាច?

ក្មេង​ៗខ្លះមាន​ចរិត​ព្រហើន​ ឬកោងកាច ដែលអាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដែល​យើង​អាច​និយាយ​បាន​ថា​ចាប់​ពី​ចារិក​ផ្ទាល់​ខ្លួន រហូត​ដល់​បញ្ហា​សុខភាពរាងកាយ និងបញ្ហា​ផ្លូវ​ចិត្ត។ ដើម្បី​ដោះស្រាយ​ជាមួយ​ក្មេងៗ​ដែល​មាន​បញ្ហា​ដូច​នេះប៉ាម៉ាក់ ឬអាណាព្យាបាល​​ត្រូវ​តែ​យល់​ពី​បញ្ហា​ជាមុន​​សិន។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាល​ឱ្យ​ក្មេង​ៗមានចរិត​ព្រហើន និងអ្វី​ដែលប៉ាម៉ា់ក់​អាចដោះស្រាយ។ អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន ១- មូលហេតុ​ទូទៅ​ដែល​បណ្ដាល​ឱ្យ​ក្មេង​ព្រហើន – ជំងឺ​ផ្លូវអារម្មណ៍​ ក្មេងៗ​​ដែល​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​​​តែង​តែ​ព្រហើន និងមិន​ចេះ​ពិចារណា។ ពេល​ខ្លះ​ក្មេងៗទាំងនេះ​​បាន​បាក់​ទឹក​ចិត្ត និងមាន​អារម្មណ៍ខខឹង​សម្បា​ផង​ដែរ។ – ជំងឺ​វិកល​ចារិក ក្មេង​ដែល​មាន​ជំងឺ​វិកល​ចារិក​គឺ​មិន​ងាយ​ទុក​ចិត្ត​អ្នក​ណា​ឡើយ ពេល​ខ្លះ​មាន​អាការៈ​មិន​ធម្មតា។ ការ​ព្រហើន​របស់​ក្មេងៗ​ប្រភេទនេះ​​ចាប់​ផ្ដើម​មក​ពី​ការ​ភ័យ​ខ្លាច​។ – មាន​ចារិក​ខុស​ពី​ធម្មតា ឥរិយាបថ​គឃ្លើន​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ផ្សេងៗ។ ក្មេងៗ​ដែល​មាន​បញ្ហា​ចរិក​ខុស​ពី​ធម្មតា​អាច​ដឹង​ពី​បញ្ហា​ទាំង​ស្រុង​ដែល​នឹង​កើត​មាន​ដោយ​សារ​សកម្មភាព​របស់​ខ្លួន​ ​ប៉ុន្តែ​​ក៏​នៅ​តែ​ធ្វើ​ដដែល។ – ខួរ​ក្បាល​មាន​បញ្ហា ឬ រង​របួស​ផ្សេងៗ របួស​ដែល​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ដល់​ថ្ងាស​ខ្លាំង ឬ ជំងឺ​ឆ្កួត​ជ្រូក អាច​កើត​មក​ជាមួយ​នឹង​បញ្ហា​ព្រហើន​នេះ​ដែរ។ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​អាច​ពន្យល់​ពី​អ្វី​ដែល​បង្ក​ឱ្យ​មាន​ឥរិយាបថ​ព្រហើន​ក្នុង​ករណី​ទាំង​នេះ​នៅឡើយ។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ ២- គន្លឹះ​ដើម្បី​ដោះស្រាយ​ជាមួយ​ក្មេង​ព្រហើន – ប្រតិកម្ម​រហ័ស​ ប៉ាម៉ាក់​ត្រូវ​ធ្វើយ៉ាងណា​កុំឲ្យ​កូនប្រព្រឹត្តសកម្មភាពមិនគម្បីដដែលៗ និងត្រូវហាមដាច់ខាត​មិន​ឲ្យ​អំពើមិនគ​ប្បីនោះកើតមានជាថ្មី។ ប្រសិន​បើ​កូន​វាយ​ក្មេង​ដទៃ ប៉ាម៉ាក់​ត្រូវ​ទាញ​កូនចេញ​ពី​ក្មេង​ម្នាក់​នោះ​ភ្លាម​ៗ​។ ប៉ាម៉ាក់ក៏​អាច​រំងាប់​អារម្មណ៍​របស់​កូន ឬ ទុក​ឱ្យ​កូន​​រំងាប់​អារម្មណ៍​ខ្លួន​ឯង​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​មួយ។ ការ​ដក​កូន​ចេញ​ពី​កន្លែង​មាន​បញ្ហា​ជា​វិធី​មួយ​ដើម្បី​ឱ្យ​កូនដឹង​ថា​ការ​ព្រហើន​កោង​កាច​របស់ខ្លួន​​នឹង​នាំ​ឱ្យ​​ខាត ឬ​បាត់​បង់​ឱកាស​នៃ​ការ​លេង​សប្បាយ​ជាមួយ​ក្មេង​ដទៃ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ – ធ្វើ​ចិត្ត​អ្នក​ឱ្យ​ស្ងប់ បើ​តាម​កំហឹង​ពេល​ខ្លះប៉ាម៉ាក់​ប្រហែល​ជា​ត្រូវ​វាយ​កូន​ផង ឬ​ក៏ស្រែក​ដាក់​ដើម្បី​ឱ្យ​កូន​ដឹង​ពី​អារម្មណ៍​របស់​យើង។ យ៉ាង​ណា​មិញប៉ាម៉ាក់​គួរ​តែ​អត់​ធ្មត់​បន្តិច។ ការ​ធ្វើ​ទង្វើ​ទាំង​អស់​នេះ​ដាក់​ក្មេង​គឺ​ដូច​ជា​បង្រៀន​កូនឲ្យ​ធ្វើ​ទង្វើ​ទាំង​អស់​នេះ​អ៊ីចឹងដែរ។ កូនៗ​ប្រហែល​ជា​អាច​គិត​ថា​ការ​ព្រហើន​នេះ​ឯង​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប៉ាម៉ាក់ ហើយ​នឹងបន្ត​ធ្វើ​លើក​ក្រោយៗ​ទៀត។ – ភ្ជាប់​ខ្ជួន​ជាមួយ​ច្បាប់ទម្លាប់ ប៉ាម៉ាក់​ត្រូវធ្វើ​ឱ្យ​កូន​ៗ​ដែល​ព្រហើនចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ព្រហើន​របស់​ខ្លួន​ […]


ថ្នាំបង្ការ

ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន

កូន​កើត​មកភ្លាម​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាលរហូតដល់អាយុ ២ ឆ្នាំ។ តែ​ក្រៅពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ម៉ាក់​ៗ​តែង​មាន​ចម្ងល់​ថា តើ​អាច​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត​បាន​ដែរ ឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​វ៉ាក់សាំង​ថ្នាក់​ជាតិ​ម៉ាក់​ៗ ក៏​អាច​ស្វែង​រក​វ៉ាក់សាំង​មួយ​ចំនួន​ទៀត​ដូច​ខាងក្រោម៖ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម A វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំង​ជំងឺ​គ្រុន​ពោះវៀន វ៉ាក់សាំង​ជំងឺ​ស្រឡទែន វ៉ាក់សាំង​រាក វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ទោះ​ជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ពិត​មែន តែ​ជំងឺ​ខ្លះ​នៅតែ​អាច​កើត​មាន​ដដែល តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប និង​មិន​បង្ក​ហានិភ័យ​អ្វី​ខ្លាំងក្លា។ ដូចនេះ​វ៉ាក់សាំង​ថ្នាក់ជាតិ​មិន​គួរ​រំលង​ឡើយ ហើយ​បើ​មាន​លទ្ធភាព អាច​ចាក់​បន្ថែម​នូវ​វ៉ាក់សាំង​ផ្សេងៗ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ