ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

អត្ថន័យភាសាកាយវិការរបស់ទារក ប៉ាម៉ាក់ថ្មោងថ្មីគួរដឹង

ការយល់ពីភាសាកាយវិការរបស់ទារកអាចឱ្យប៉ាម៉ាក់ដឹង និងឆ្លើយតបតម្រូវការរបស់អូនតូច។ តើ​ភាសា​កាយវិការរបស់ទារកប្រាប់អ្វីខ្លះដល់ប៉ាម៉ាក់? ប៉ាម៉ាក់ថ្មោងថ្មីអាចមិនដឹង ឬពិបាកយល់ពីភាសាកាយវិការរបស់ទារក។ ខាងក្រោម​នេះជាអត្ថន័យ​ភាសាកាយវិការរបស់ទារកមួយចំនួន៖ ១. ធាក់ជើងឡើងលើ អូនតូច​អាចរំភើប និង​សប្បាយ​ចិត្ត​​ខ្លាំងដោយសារអូនតូចឃើញប៉ាម៉ាក់ ឬអ្វីមួយដែល​ធ្វើឱ្យ​អូនតូច​ចាប់​អារម្មណ៍ ដូចជា ប្រដាប់ក្មេងលេងដែល​អូន​តូចចូលចិត្ត ឬអាហារ (ប្រសិនបើអូនតូចឃ្លាន)។ ការ​ធាក់ជើង​ឡើង​លើ​​​ជួយ​អូនតូច​​អភិវឌ្ឍ​សាច់ដុំជើង​ដែល​នឹង​ជួយ​ដល់​អូនតូចក្នុង​ការ​វារ។ ដូច្នេះ​ប៉ាម៉ាក់អាចជំរុញឱ្យអូនតូចធាក់ជើង​ឡើង​លើ​​​ដោយបង្ហាញអ្វីដែលធ្វើឱ្យអូនតូចរំភើប។ ២. បែរមុខចេញ កាយវិការនេះអាចមានន័យពីរយ៉ាង។ ទីមួយ អូនតូចប្រហែលជាគ្រាន់​តែព្យាយាមចង់​ដឹងអំពី​អ្វី​ដែល​កំពុងកើតឡើង និង​ ទីពីរអូនតូចអាចខឹងនឹងការរំខានរបស់ប៉ាម៉ាក់។ ប៉ាម៉ាក់ត្រូវ​បណ្តោយ​តាមអូន​តូចបន្តិចសិន។ អូនតូចប្រហែល​ជា​បាន​ឃើញ​​អ្វី ១ ហើយ​ចង់​ដឹង​ថា​វា​ជា​អ្វី។ ពេល​អូនតូចបាន​ដឹង​ពី​ចម្លើយហើយ អូន​តូចនឹងងាកមុខមករកប៉ាម៉ាក់វិញហើយ។​ ៣. ពត់ខ្នង ប្រសិនបើអូនតូចពត់ខ្នងក្នុងអំឡុងពេលបៅ ឬញុំាអាហារមានន័យថា អូន​​តូចលែងចង់បៅ ឬញុំា​អាហារ​ទៀតហើយ។ វាក៏អាចមានន័យថាអូនតូចចុកពោះ ឬមានបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ជាទូទៅបើទារកមានអាយុច្រើនបន្តិចពត់ខ្នងមានន័យថា ពួកគេខកចិត្ត ខឹង ឬអស់កម្លាំង។ ពេលខ្លះ ទារកដែលមានជំងឺអូទីស្សឹម, Rumination (ជំងឺ​ទាក់ទង​នឹងបញ្ហាកាយវិការ) ឬ Kernicterus (ជំងឺ​ទាក់ទង​នឹង​បញ្ហា​ខួរ​ក្បាល​) ក៏ឧស្សាហ៍ពត់ខ្នងដែរ។ ប៉ាម៉ាក់អាចព្យាយាមធ្វើឱ្យអូនតូចស្ងប់។ ប៉ាម៉ាក់​អាច​បង្វែរ​ការ​ចាប់អារម្មណ៍​​​របស់​អូនតូច​ដោយលើ​ក​​ព​អូន​តូច​​ចេញ​ក្រៅ ឬបង្ហាញ​របស់​ដែល​ធ្វើ​ឱ្យ​អូនតូច​ចាប់​អារម្មណ៍។ ប៉ាម៉ាក់​ក៏​អាច​រឺតខ្នងអូនតូច​ថ្នមៗ បំពេរ ឬ​យោល​អូនតូចប្រសិនបើអូនតូច​ងងុយគេង។ ប្រសិនបើអូនតូចនៅតែយំមិនបាត់​ ប៉ាម៉ាក់គួរ​នាំ​អូនតូចទៅជួបគ្រូពេទ្យកុមារ។​ ៤. លាដៃ អូនតូចអាចសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ វាក៏អាចមានន័យថាអូនតូចចេះអ្វីមួយថ្មីដែរដូចជា ការ​អង្គុយ […]


ទារក

ទឹក​នោម​ទារក​ទើបកើតមាន​​ពណ៌​ដូច​ឈាម​ អាច​មក​ពី​សារធាតុ​ម្យ៉ាង​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាម​ប្រឡាក់​ពណ៌​ផ្កា​ឈូក ​ឬ​ពណ៌​ក្រហម​នៅ​លើ​ខោ​ទឹក​នោម​អា​អូន​ អាច​មើល​ទៅ​​ស្រដៀង​នឹង​​ឈាម​ ប៉ុន្តែ​​ភាគ​ច្រើន​ វា​កើត​ឡើង​ដោយ​សារ​តែ​សារធាតុ​គ្រីស្តាល់​អ៊ុយរ៉េត​(Urate crystals)​ក្នុង​ទឹក​នោម​។ ​អ៊ុយរ៉េត ជា​អំបិល​ដែល​បង្កើត​ឡើង​ដោយ​អាស៊ីដ​អ៊ុយរិច ​ហើយ​វា​ក៏​ជា​អាស៊ីដ​សរីរាង្គ​ខ្សោយ​​ដែល​ផលិត​ក្នុង​រាងកាយ​ អំឡុង​ពេល​​ធ្វើ​មេតាប៉ូលីស​​នៃ​ផលិតផល​​មួយ​ចំនួន​នៃ​រាងកាយ​។ គ្រីសា្គល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​ មាន​សំណល់​​ពណ៌​ក្រហម​ ទឹក​ក្រូច ឬ​ផ្កា​ឈូក​។ ​ពិត​ណាស់​ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​​​ទឹក​នោម​អា​អូន​មាន​គ្រីស្តាល់​អ៊ុយរ៉េត​ នៅ​ក្នុង​​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​​បន្ទាប់​ពី​អាអូន​កើត​។ ប៉ុន្តែ​ ការ​បញ្ចេញ​គ្រីស្តាល់​រយៈពេល​យូរ​ អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ មូលហេតុ​អ្វី​បាន​ជា​ទឹក​នោម​​​ទារក​មាន​គ្រីស្តាល់​អ៊ុយរ៉េត? ​​ទារក​អាច​បញ្ចេញ​គ្រីស្តាល់​អ៊ុយរ៉េត​ ដោយ​សារ​តែ​កំហាប់​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ក្នុង​ឈាម​។ អាស៊ីដ​ប្រភេទ​នេះ ជា​ផលិតផល​កាកសំណល់​ដែល​​សំយោគ​នៅ​ក្នុង​ថ្លើម​ ពោះវៀន​ និង​កោសិកា​មួយ​ចំនួន​នៃ​ប្រព័ន្ធ​​ចរន្ត​ឈាម​ នៅ​ពេល​ដែល​រាងកាយ​បំបែក​សារធាតុ​Purines ​ដែល​ជា​​សមាសធាតុ​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​ដំណើរការ​ធម្មជាតិ​នៃ​សមាសធាតុ​អាហារ និង​សារធាតុ​ដែល​បញ្ចេញ​​មក​ក្រៅ ដោយ​សារ​តែ​ការ​ងាប់​កោសិកា​តាម​​ធម្មជាតិ​។ អាស៊ីដ​អ៊ុយរិក​​បាន​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​ទៅ​ដល់​តម្រង​នោម​។ តម្រង​នោម​ច្រោះ​អាស៊ីដ​អ៊ុយរិក​ ដែល​រលាយ​ជាមួយ​សមាសធាតុ​ផ្សេង​ទៀត​ ដែល​មាន​នៅ​ក្នុង​ទឹក​នោម​ ដើម្បី​បង្កើត​អំបិល​អាស៊ីដ​អ៊ុយរិក ហើយ​​សារធាតុ​អ៊ុយរិក​លើស​​ត្រូវ​បាន​បញ្ចេញ​តាម​​ទឹក​នោម​។ លក្ខខណ្ឌ​ខាង​ក្រោម​ អាច​នាំ​ឲ្យ​មាន​កំហាប់​អាស៊ីដ​អ៊ុយរិក​លើស​ក្នុង​ឈាម​ ដែល​នាំ​ឲ្យ​​​មាន​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ខោ​ទឹក​នោម​អា​អូន​។ ១. កង្វះ​ជាតិ​ទឹក​ ​ទឹក​ដោះ​ម្ដាយ ជា​អាហារ​តែ​មួយ​គត់​សម្រាប់​ទារក​ទើប​កើត​សម្រាប់​​រយៈពេល​៦​ខែ​ដំបូង​។ ​អា​អូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ និង​ទឹក​​តាម​រយៈ​​ទឹក​ដោះ​ម្ដាយ​។ កង្វះ​​ការ​បំបៅ​ទឹក​ដោះ​ម្ដាយ អាច​បង្កើន​ហានិភ័យ​នៃ​កង្វះ​ជាតិ​ទឹក​ ដែល​អាច​​នាំ​ឲ្យ​មាន​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​។ បញ្ហា​បំបៅ​ដោះ​ ដូចជា​ម៉ាក់​ៗ​មិន​សូវ​មាន​ទឹក​នោម​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្វះ​ជាតិ​ទឹក​។​ [embed-health-tool-baby-poop-tool] ២. ជំងឺ​តម្រង​នោម​ ជំងឺ​តម្រង​នោម​ ដូចជា​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ អាច​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម​ ដែល​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​ច្រោះ​ឈាម​​​ប្រកប​ដោយ​ប្រសិទ្ធភាព​។ វា​អាច​​នាំ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​គ្រីស្តាល់​អ៊ុយរ៉េត​ក្នុង​​តម្រង​នោម​ និង​បណ្ដាល​ឲ្យ​មាន​ក្រួស​ក្នុង​តម្រង​នោម​​ថែម​ទៀត​ផង​។ ទារក​មួយ​ចំនួន​អាច​ប្រឈម​នឹង​បញ្ហា​តម្រង​នោម​ពី​កំណើត​ ដូចជា​ជំងឺ​ដោយ​សារ​កត្តា​ហ្សែន​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


បញ្ហាការលូតលាស់

មូលហេតុមួយចំនួន​នេះ អាចធ្វើ​ឲ្យ​កូនលូតលាស់យឺត

ក្មេងលូតលាស់យឺតសំដៅលើក្មេងដែលមានល្បឿនលូតលាស់យឺតជាងក្មេងដែលមានអាយុ ភេទ និងជាតិសាសន៍ដូចគ្នា។ ហេតុអ្វីបានជាក្មេងខ្លះលូតលាស់យឺត? ក្មេងលូតលាស់យឺតអាចបណ្តាលមកពីមូលហេតុជាច្រើន៖ ១. កត្តាតំណពូជ ប៉ាម៉ាក់ ឬតាយាយរបស់អូនតូចមានមាឌតូច ឬកម្ពស់ទាប។ ២. កង្វះអាហារូបត្ថម្ភ កង្វះអាហារូបត្ថម្ភ និង​វិបត្តិចំណង់អាហារ គឺជាមូលហេតុទូទៅនៃការលូតលាស់​យឺត។ ៣. ការប្រើថ្នាំមួយចំនួន ថ្នាំព្យាបាលជំងឺពិបាកផ្ចង់អារម្មណ៍ និងស្រៃ្ពស្តេរ៉ូអ៊ីត​សម្រាប់ជំងឺហឺត​ក៏ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការ​លូតលាស់របស់​កុមារដែរ។ ៤. ភាពតានតឹងផ្លូវចិត្ត វេជ្ជបណ្ឌិត Patel បានលើកឡើងថា “កុមារដែលឆ្លងកាត់សង្គ្រាម គ្រោះទុរ្ភិក្ស ជួបអំពើហិង្សា ឬ​រស់នៅ​ក្នុងបរិយាកាស​ដែលមិនមានការបីបាច់ថែ​រក្សា​ត្រឹមត្រូវ​អាចជួបប្រទះភាព​តានតឹងផ្លូវចិត្ត​ដែល​រារាំងពួកគេមិន​ឱ្យ​លូតលាស់បានល្អ”។ ៥. ជំងឺប្រព័ន្ធអង់ដូគ្រីន កង្វះអ័រម៉ូនលូតលាស់ ខ្សោយក្រពេញទីរ៉ូអ៊ីត និងភាពក្រពេញវ័យក៏ប៉ះពាល់​ដល់ការលូតលាស់​កុមារ​ដែរ។ ៦. ជំងឺរុំារ៉ៃ ជំងឺ​រ៉ាំរ៉ៃដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺហឺត ជំងឺឆ្អឹង ជំងឺ Celiac (ជាជំងឺប្រតិកម្មនឹងការញុំាជាតិ gluten ដែលជាប្រូតេអ៊ីននៅក្នុងពពួកស្រូវសាលី) ជំងឺបេះដូង ជំងឺរលាកពោះវៀនធំ និងជំងឺតម្រងនោមជាដើម សុទ្ធតែអាចប៉ះពាល់​ដល់​ការលូត​លាស់​របស់​ក្មេង​។ ៧. ជំងឺទាក់ទងនឹងហ្សែន ជំងឺ Achondroplasia៖ បណ្តាលឱ្យមានការលូតលាស់ឆ្អឹងខ្ចីមិនធម្មតា​ដែលបណ្តាលឱ្យតឿ ជំងឺខ្យោយបញ្ញាពីកំណើត ជំងឺ Noonan៖  ជាជំងឺដែលរារាំងការលូតលាស់ផ្នែកខ្លះនៃរាងកាយ ជំងឺ Russell-Silver៖ ជំងឺដែលបណ្តាលឱ្យកើតមិនគ្រប់គីឡូ និងមិនអាចលូតលាស់បានល្អ ជំងឺ Turner៖ បញ្ហាក្រូម៉ូសូមដែលប៉ះពាល់តែលើ​ក្មេងស្រី កុមារដែលមានការលូតលាស់យឺតអាចត្រូវធ្វើរោគវិនិច្ឆ័យដោយ៖ ការពិនិត្យរាងកាយ៖ ការថ្លឹងទម្ងន់ និងវាស់កម្ពស់របស់កូនធៀបនឹងតារាងកំណើនកុមារ។ ប្រសិនបើអូនតូចមានទម្ងន់តិចជាង និងមាន​កម្ពស់ទាបជាងតារាងកំណើនកុមារ អូនតូចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការលូតលាស់យឺត។ ការធ្វើតេស្តឆ្អឹង៖ គ្រូពេទ្យអាចធ្វើតេស្តឆ្អឹងដោយ​ថតកាំរស្មី X លើដៃ និងកដៃឆ្វេងអូនតូច។ ការធ្វើតេស្តនេះអាចបង្ហាញពីភាពលូតលាស់ឆ្អឹងរបស់អូនតូច។ ការធ្វើតេស្តឈាម៖ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​ទារក មាន​លក្ខណៈ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ញាក់​គ្រាប់​ភ្នែក​ (Nystagmus) ​ជា​ជំងឺ​ដែល​ភ្នែក​ធ្វើ​ចលនា​ដដែល​ៗ មិន​អាច​គ្រប់គ្រង​បាន​ និង​កន្ត្រាក់​ចុះ​ឡើង​។ ពិត​ណាស់​ ជា​ធម្មតា​ ទារក​ធ្វើ​ចលនា​ភ្នែក​ដើម្បី​តាម​មើល​​ប្រដាប់​ប្រដា​​ក្មេង​លេង ឬ​មនុស្ស​ជុំវិញ។ ប៉ុន្តែ សម្រាប់​ទារក​​ដែល​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ ​មាន​ចលនា​ភ្នែក​ញឹកញាប់​ និង​ដដែល​ៗ​។ ជំងឺ​​នេះ ជា​ទូទៅ​កើត​ឡើង​នៅ​ចន្លោះ​ពេល​ដែល​កូន​អាយុ​៦​សប្ដាហ៍ និង​៦​ខែ ហើយ​វា​ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​​ការ​ធ្លាក់​ចុះ​នៃ​គំហើញ របស់​អា​អូន​ផង​ដែរ​។​ រោគសញ្ញា​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​​ទារក​មាន​អ្វី​ខ្លះ​? រោគសញ្ញា​ចម្បង​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ គឺ​ចលនា​ភ្នែក​ញាក់​ៗ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​​កម្លាំង និង​ភាព​ញឹកញាប់​នៃ​ចលនា​ភ្នែក​ទាំង​នេះ មាន​ការ​ប្រែប្រួល​​អាស្រ័យ​លើ​​ទារក​ម្នាក់​ៗ។ ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​អាច​កើត​ឡើង​លើ​ភ្នែក​ម្ខាង​ ឬ​ទាំង​សង​ខាង​។ រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ រួម​មាន​៖ មាន​រំញោច​​នឹង​ពន្លឺ​ ពិបាក​​ក្នុង​ការ​តាមមើល​វត្ថុ​អ្វី​មួយ ចូរ​ពិគ្រោះ​ជាមួយ​នឹង​​គ្រូពេទ្យ​​​ខាង​ភ្នែក​កុមារ​ ប្រសិនបើ​អា​អូន​​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​។ រោគសញ្ញា​មួយ​ចំនួន​ទៀត​ ដូចជា​ព្រិល​ភ្នែក​ ពិបាក​ក្នុង​ការ​មើល​នៅ​ពេល​យប់​  ​វិល​មុខ និង​វិបត្តិ​លំនឹង អាច​កើត​ឡើង​​នៅ​ពេល​ដែល​​កូន​ដល់​វ័យ​ចូល​រៀន​។​​​​​ មូលហេតុ​បង្ក​​ និង​​កត្តា​ហានិភ័យ​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក បញ្ហា​សរសៃ​ប្រសាទ​ពី​កំណើត​ ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ដែល​កើត​ចំពោះ​កុមារ​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖ ជំងឺ​ភ្នែក​ឡើង​បាយ​ពី​កំណើត​  ផឿក ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ បញ្ហា​ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៃ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​ រលាក​ត្រចៀក​ផ្នែក​ខាង​ក្នុង​ ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ បន្ថែម​ពី​នេះ​ វិបត្តិ​​លំនឹង​ក្នុង​ត្រចៀក​ ក៏​អាច​ធ្វើ​ឲ្យ​​ទារក​កើត​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នេះ​ដែរ​។ ចំណែក​ឯ​ជំងឺ​មួយ​ចំនួន​ដូចជា​ ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ  ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ការ​ប៉ះទង្គិច​ ក៏​អាច​បង្ក​ជា​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នៅ​ពេល​ក្រោយ​ដូច​គ្នា។


ការបំបៅដោះ

អាអូនអាយុប៉ុន្មាន ទើបអាចណែនាំទឹកដោះពពែឲ្យបៅបាន?

មកដល់ពេលនេះហើយ ម៉ាក់ប៉ាច្បាស់ជាដឹងហើយថា ម្សៅទឹកដោះពពែមានអត្ថប្រយោជន៍ច្រើនប៉ុនណាចំពោះសុខភាពកូន។ ទឹកដោះពពែ ជាជម្រើសដ៏ល្អដូចម្សៅទឹកដោះគោដែរ សម្រាប់ផ្ដល់ឲ្យកូនញ៉ាំបន្ទាប់ពីទឹកដោះម្ដាយ តែម៉ាក់ប៉ាដឹងទេថា កូនអាយុប៉ុន្មានទើបយើងអាចឲ្យកូនញ៉ាំទឹកដោះពពែ? កើតភ្លាមបៅភ្លាម ឬចាំ៦ខែ-១ខួប ចាំផ្ដល់ឲ្យបៅ? អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ ម្សៅទឹកដោះពពែ ជាទូទៅមានសុវត្ថិភាពអាចឲ្យទារកទើបកើត-អាយុ១២ខែបៅបាន តែ​យ៉ាងណា ជា​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​សុខ​ភា ព​ពិភព​លោក ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​បាន​៦​ខែ​។ ផ្ទុយទៅវិញ ទឹកដោះពពែស្រស់ ឬប្រភេទទឹកដោះគោស្រស់ដែលមិនមែនជាម្សៅទឹកដោះគោ ឬពពែសម្រាប់ទារកទេ គួរតែចៀសវាងឲ្យទារកក្រោម១ឆ្នាំញ៉ាំ។ នេះបើតាមការឲ្យដឹងពី American Academy of Pediatrics (AAP)។ បើប្រៀបនឹងទឹកដោះគោ ទឹកដោះពពែសម្បូរសារធាតុចិញ្ចឹម វីតាមីន និងរ៉ែ ច្រើនជាងទឹកដោះគោ ហើយវាក៏មិនសូវបង្កជាបញ្ហាអាលែកហ្ស៊ីពេលបៅដូចទឹកដោះគោដែរ។ ទឹកដោះពពែមានភាពងាយស្រួលរំលាយជាងទឹកដោះគោ ដោយសារជាតិឡាក់តូស (Lactose) តិចជាងទឹកដោះគោ។ ម៉្យាងវិញទៀត ទឹកដោះពពែផ្ទុកនូវសារធាតុ Prebiotics ប្រហាក់​ប្រហែល​នឹងទឹកដោះម្ដាយ ដែលអាចជួយជំរុញដល់ការរំលាយអាហាររបស់កូន ហើយទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ងាយ​រំលាយបានរហ័សជាងទឹកដោះគោ។ លើសពីនេះ សារធាតុសំខាន់ៗមានក្នុងទឹកដោះពពែជួយអាអូនឲ្យមានប្រព័ន្ធស៊ាំរឹងមាំ ដោយសារសារធាតុចិញ្ចឹមទាំងនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំកូនៗ ការពារសុខភាពកូន ចៀសវាងជំងឺផ្សេងៗ។ យ៉ាងណាមិញ ម៉ាក់ៗគួរតែបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន៦ខែ ឬលើសនេះតាមដែលអាចធ្វើទៅបានដូចការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញច្បាស់លាស់ពីផលិតផលម្សៅទឹកដោះសត្វ មិនថាទឹកដោះពពែ ឬទឹកដោះគោ […]


ការលូតលាស់អាយុ ៦ឆ្នាំ

៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន

ខួរ​ក្បាល​កូនអភិវឌ្ឍ​បាន​លឿន និង​ឆាប់​ចាប់​បាន​ពេល​យើង​បង្រៀន​អ្វី​មួយ​ជាង​មនុស្ស​ធំ ហើយ​ពី​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​ខ្លះ​ខំ​ប្រឹង​បង្រៀន​កូន​ពី​នេះ​ពី​នោះ និង​ផ្ដល់​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ឆ្លាត។ បន្ថែម​ពី​ការ​ផ្ដល់​អាហារូបត្ថម្ភ​ល្អៗ​ដើម្បី​ឲ្យ​កូន​ឆ្លាត ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ បង្ហាត់​ខួរ​ក្បាល​កូន​ឲ្យ​គិត​បាន​រហ័សរហួន។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចទីនេះ ១. បង្វឹក​ខួរក្បាល ពេល​នៅ​តូច ខួរ​ក្បាល​កូន​ប្រៀប​បាន​ដូច​ជា​អេប៉ុង​មួយ​ត្រៀម​ខ្លួន​ក្រេប​ជញ្ជក់​យក​អ្វីៗ​គ្រប់​យ៉ាង​ដែល​អា​អូន​បាន​ដឹង បាន​ឃើញ។ ល្បែង​មួយ​ចំនួន​ដូច​ជាផ្គុំ​រូប អាច​ភ្ញោច​ភាព​ងឿង​ឆ្ងល់ និង​ជំរុញ​ការ​គិត​របស់​ក្មេង។ អនុញ្ញាត​ឲ្យ​កូន​លេង​ល្បែង​ដែល​សមស្រប​ទៅ​តាម​អាយុ ដើម្បី​ជំរុញ​ដល់​ស្មារតី និង​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន។ ២. គេង​គ្រប់​គ្រាន់ ការ​សម្រាក​បាន​គ្រប់​គ្រាន់​សំខាន់​ណាស់​សម្រាប់​ក្មេង យ៉ាង​ហោច​ណាស់​ឲ្យ​កូន​គេង ៨ម៉ោង/យប់។ ការ​គេង​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​កូន​មាន​ស្មារតី​នឹង និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​អា​អូន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្រាយ​បាន​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ ៣. សកម្មភាព​រាងកាយ មិន​ថា​ជា​កីឡា ឬ​គ្រាន់​តែ​ជា​ការ​រត់​លេង​មុខ​ផ្ទះ​ទេ ក្មេង​ៗ​ត្រូវ​ការ​សកម្មភាព​រាងកាយ ដើម្បី​រំញោច​អារម្មណ៍​របស់​ពួក​គេ។ ការ​សិក្សា​មួយ​ដោយ​សាកល​វិទ្យាល័យ Illinois សហរដ្ឋអាមេរិក បាន​អះ​អាង​ថា ក្មេង​ដែល​មាន​សកម្មភាព​រាងកាយ​ច្រើន ជា​ទូទៅ​ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​មាន​កម្រិត​នៃ​ការ​ជឿជាក់ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ជាង​ក្មេង​ដទៃ។ ៤. អាន​សៀវភៅ តិចនិក​មិន​ដែល​បរាជ័យ​ក្នុង​ការ​បង្កើន​សមត្ថភាព​គិត និង​ចំណេះ​ដឹង​របស់​កូន​ៗ​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន។ ក្នុង​ផ្ទះ គួរ​តែ​មាន​សៀវភៅ​រឿង​កុមារ ឬ​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​ច្រើន ទុក​សម្រាប់​កូន​អាន​ពេល​ទំនេរៗ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ក្លាយ​ជា​គំរូ​ល្អ​សម្រាប់​កូន​ដែរ មិន​មែន​មាត់​ថា​ឲ្យ​កូន​អាន​សៀវភៅ ហើយ​ខ្លួន​ឯង​អង្គុយ​ចុច​ទូរស័ព្ទ​ទេ។


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់

ភាពអត់ធ្មត់គឺជាជំនាញមួយដែលជួយកុមារឱ្យចេះគិត និងជួយកុមារបង្កើត​ទំនាក់ទំនងក្នុងសង្គម ព្រមទាំងជួយដល់ការសិក្សាកុមារទៀតផង។ ការបង្រៀនកូនឱ្យ ចេះអត់ធ្មត់ពីតូច​នឹងជួយ​កូន​ច្រើន​នៅថ្ងៃអនាគត។ តើ​មានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយប៉ាម៉ាក់ក្នុងបង្រៀនកូនតូចឱ្យចេះ​អត់ធ្មត់? ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង ៧ ក្នុងការជួយប៉ាម៉ាក់បង្រៀនភាពអត់ធ្មត់ដល់អូនតូច៖ ១. ចាប់ផ្តើមពីតូចនិងចាប់ផ្តើមពីរយៈពេលខ្លី ប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឱ្យមានការអត់ធ្មត់បន្តិចបន្តួចតាំងពីកូននៅតូច។ មុនពេលប៉ាម៉ាក់​ឱ្យ​ទឹកដោះគោកូនញុំា ប៉ាម៉ាក់អាចគ្រាន់​តែ​សុំឱ្យអូនតូចរង់ចាំដោយស្ងៀមស្ងាត់រយៈពេល ១-២ នាទី។ នៅពេលកូនធំបន្តិច ប៉ាម៉ាក់អាចបន្ថែមពេលវេលា​រងចាំ​ដើម្បី​ហ្វឹកហាត់​ចិត្តអត់ធន់របស់​អាអូន។ ២. បង្រៀនឱ្យអូនតូចចេះគ្រប់គ្រងខ្លួនឯង សម្រាប់កុមារ ភាពអត់ធ្មត់គឺជាការរៀនគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ទោះបីជាពួកគេ​មាន​ការព្រួយបារម្ភ អន្ទះសា ឬអស់កម្លាំងក៏​ដោយ​។ ប៉ាម៉ាក់ត្រូវឱ្យអាអូនគ្រប់គ្រងអារម្មណ៍ ខ្លួន​ឯង​ឡើង​វិញ មុនពេលអ្នកបំពេញតាមការ​សុំ​របស់អូនតូច។ ការធ្វើដូច្នេះ នៅពេល​អូនតូចបញ្ចេញ​​​អាកប្បកិរិយា​មិនល្អ បង្រៀនអូន​តូចថាការ​មិនមានភាពអត់ធ្មត់មិនមែន​ជាវិធីដើម្បី​ទទួលបាន​អ្វីដែល​អូន​តូច​ចង់បាននោះទេ។ ៣. ពន្យារពេល ការឱ្យកូនរង់ចាំបន្តិចមុនពេលផ្តល់អ្វីដែលកូនចង់បាននឹងបង្រៀនកូន​ឱ្យ​ចេះអត់ធ្មត់។  ឧទាហរណ៍ ប្រសិនបើម៉ាក់កំពុងលាងចាន ហើយអាអូន​សុំឱ្យម៉ាក់ទៅលេងជាមួយ ម៉ាក់អាចប្រាប់ឱ្យអាអូន​រង់ចាំ​រហូតដល់ម៉ាក់​លាង​​ចានរួចសិន។  ៤. បង្រៀនកូនឱ្យរង់ចាំវេន ការបង្រៀនកូនតូចឱ្យចេះរង់ចាំវេនជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនភាព​អត់ធ្មត់។ ប្រសិនបើ​អា​អូន​មិនអាចរង់ចាំដល់វេនខ្លួនក្នុងការជិះទោង ប៉ាម៉ាក់ត្រូវឧស្សាហ៍​នាំអូនតូចទៅលេងសួន​ដើម្បី​ពង្រឹង​ភាពអត់ធ្មត់របស់​អូនតូច។ ការហ្វឹកហាត់ដដែលៗនឹងជួយឱ្យអូនតូចទម្លាប់នឹងការរង់ចាំយូរ។ ៥. ឱ្យកូនធ្វើសកម្មភាពខ្លះខណៈរង់ចាំវេន លោកស្រី Annie Fox អ្នកនិពន្ធសៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ” “Teaching Kids to Be Good People” បានលើកឡើងថា ប៉ាម៉ាក់គួរឱ្យកូនតូចធ្វើសកម្មភាពខ្លះខណៈពេលកំពុងរង់ចាំវេន។ ប៉ាម៉ាក់អាចឱ្យអាអូន ឈរ​ដូចទាហាន លោតដូចកង្កែប ឬរេចុះរេឡើង​ដូចដើមឈើ​ត្រូវខ្យល់ជា​ដើម​​ដើម្បីបង្វែរអាម្មណ៍អូនតូចពីការរងចាំយូរ។ ៦. ឱ្យកូនលេងល្បែងរង់ចាំ ការលេងល្បែងដូចជា “ […]


ការថែទាំទារក

នេះជាតិចនិកការពារកូនតូចពីភាពរងា គេងលក់ស្រួល

នៅ​ពេល​អាកាសធាតុ​ត្រជាក់ ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​ថែ​ទាំ​សុខភាព​កូន​ឲ្យ​បាន​ដិត​ដល់​ជាង​ធម្មតា ព្រោះ​អាកាសធាតុ​បែប​នេះ​ងាយ​បណ្ដាល​ឲ្យ​កូន​តូច​ឈឺ ពិសេស​នោះ​គឺ​តឹង​ច្រមុះ ឬ​ក្អក​ ពិបាក​គេង​ពេល​យប់​ណាស់។ ប៉ុន្តែ បើ​ពេក​ត្រជាក់ ម៉ាក់​ប៉ា​ខំ​ឃ្លុំ​កូន​ឲ្យ​ជិត​ឆឹង​ពេក ក៏​ពិបាក​ដល់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​កូន​តូច​ពី​ភាព​រងា ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដូចជា៖ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្លៀក​ពាក់​ឲ្យ​កូន​ត្រឹម​ត្រូវ ក្នុង​រដូវ​រងា ឬ​ពេល​អាកាសធាតុ​ចុះត្រជាក់​ វិធី​ល្អ​បំផុត​ដើម្បី​ការពារ​កូន​តូច​ពី​ភាព​រងា និង​មាន​ភាព​កក់​ក្ដៅ​ពេល​គេង គឺ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​កូន​១-២ជាន់ ពោល​គឺ​ស្លៀក​សំលៀក​បំពាក់​ស្ដើង​ល្មម មិន​ក្រាស់​ពេក​។ ២. កំណត់​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ប្រាកដ​ថា កូន​តូច​យើង​មិន​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក ម៉ាក់​ប៉ា​គួរ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ពី ១៨-២០​អង្សារសេ។ ប្រើ​ទែរម៉ូមែត្រ​ក្នុង​បន្ទប់ ដើម្បី​ពិនិត្យ​មើល​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស​នោះ គឺ​កុំ​ដាក់​កូន​ឲ្យ​គេង​នៅ​មុខ​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ។ ៣. ពាក់​ស្រោម​ដៃ​ស្រោម​ជើង យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់​នឹង​ការពារ​កូន​តូច​ពី​ភាព​រងា យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​ជាន់ទៀត​ឲ្យ​កូន ប៉ុន្តែ​គួរ​ចៀសវាង​ឃ្លុំ​ខ្លួន​កូន​ខ្លាំង​ពេក។ ៤. ពិនិត្យ​មើល​កូន មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។


ជំងឺប្រព័ន្ធប្រសាទ

ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍

ជំងឺពិបាកផ្ចង់អារម្មណ៍កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សា​ការ​ផ្តោត​អារម្មណ៍​ និង​មាន​អាកប្បកិរិយាដែលអាច​ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ? កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយ​ចំនួន​អាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាច​បន្តរហូត​ដល់ពេញវ័យ។ ជំងឺនេះកើត​ឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។​ ម្យ៉ាងទៀតក្មេង​ប្រុស ស្រី ដែល​មាន​ជំងឺ​ពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់​អារម្មណ៍​ចែក​ចេញ​ជា​ ៣ ប្រភេទគឺ៖ ១. មិនយកចិត្តទុកដាក់ មិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទេ ឬធ្វើកិច្ចការសាលាខុសច្រើន និងខ្ជីខ្ជា មានបញ្ហាក្នុងការផ្តោតអារម្មណ៍មិនថាពេលធ្វើកិច្ចការ ឬលេង មិនស្តាប់ ទោះបីជាយើងនិយាយជាមួយផ្ទាល់ក៏ដោយ មានការពិបាកក្នុងការធ្វើតាមការណែនាំ ហើយមិនអាចបញ្ចប់កិច្ចការ​សាលា ឬការងារផ្ទះ មានបញ្ហាក្នុងការរៀបការងារ និងសកម្មភាពផ្សេងៗ គេចវេះ ឬមិនចូលចិត្តកិច្ចការដែលត្រូវការការគិតដូចជាកិច្ចការសាលា បាត់សម្ភារៈដែលត្រូវការចាំបាច់សម្រាប់កិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដូចជា តុក្កតា កិច្ចការសាលា ឬ​ខ្មៅដៃជាដើម ងាយបែកអារម្មណ៍ ភ្លេចធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជាធ្វើកិច្ចការផ្ទះ  ២. សកម្មជ្រុលឬធ្វើតាមចិត្ត នៅមិនស្ងៀម មានការពិបាកក្នុងការអង្គុយក្នុងថ្នាក់ ឬក្នុងស្ថានភាពផ្សេងទៀត រត់ជុំវិញ ឬឡើងទីខ្ពស់ក្នុងស្ថានភាពមិនសមស្រប មានបញ្ហាក្នុងការលេង ឬធ្វើសកម្មភាពណាមួយដោយស្ងៀមស្ងាត់ និយាយច្រើនជ្រុល ឆ្លើយមិនបានគិត និងរំខានដល់អ្នកសួរ មានការលំបាកក្នុងការរង់ចាំឱ្យដល់វេនខ្លួន រំខាន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ

ម៉ាក់ប៉ាណាក៏ដូចគ្នាដែរ តែងប្រាថ្នាចង់ឲ្យកូនលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ហើយដើម្បីសម្រេចបំណងប្រាថ្នានេះ ទាមទារឲ្យម៉ាក់ប៉ាថែទាំកូនឲ្យមានសុខភាពល្អ រួមទាំងសុខភាពប្រព័ន្ធរំលាយអាហារកូនដែរ។ កាលណាសុខភាពក្រពះ-ពោះវៀនអាអូនអត់ល្អទេ កូនអាចនឹងជួបឧបសគ្គធំៗ ៣ យ៉ាង រារាំងដល់ការលូតលាស់។ ឧបសគ្គទាំងនោះមានដូចជា៖ ១. កង្វះអាហារូបត្ថម្ភ ក្រពះ-ពោះវៀនមាននាទីចាំបាច់ក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញ៉ាំចូលខ្លួន។ បើសុខភាពប្រព័ន្ធរំលាយអាហារមិនល្អ មានន័យថា អាអូនច្បាស់ជាទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ឲ្យដឹងថា កាលណាបើក្រពះ-ពោះវៀនក្មេងមានសុខភាពល្អ គឺធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចត្រង់នេះ ២. ប្រព័ន្ធការពាររាងកាយខ្សោយ យើងដឹងហើយថា សុខភាពក្រពះពោះវៀន ជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច ដោយសារក្រពះ-ពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ហើយបាក់តេរីល្អៗ រាប់លានមានក្នុងក្រពះ-ពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ នេះមានន័យថា បើអាអូនមានសុខភាពប្រព័ន្ធរំលាយអាហារខ្សោយ ឬមិនល្អ សុខភាពអាអូនក៏ប្រឈមនឹងជំងឺច្រើនដែរ។ ៣. ខួរក្បាលអភិវឌ្ឍន៍មិនល្អ លោកវេជ្ជបណ្ឌិត អ៊ុន យូ បន្តថា ការលូតលាស់ និងអភិវឌ្ឍន៍ខួរក្បាលកូនល្អប្រក្រតីក៏មានជាប់ពាក់ព័ន្ធសុខភាពក្រពះ-ពោះវៀនកូនដែរ។ បើក្រពះ-ពោះវៀនក្មេងល្អ ការស្រូបយកពពួកសារធាតុចិញ្ចឹមដែលគេហៅថា Mico-nutrient ជាសារធាតុចិញ្ចឹមជួយអភិវឌ្ឍន៍ខួរក្បាលកុមារក៏បានល្អ ជាហេតុជួយឲ្យអាអូនមានប្រាជ្ញាឆ្លាតវៃ ឆាប់យល់សាច់ការ។ ហេតុនេះហើយ ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចំពោះរបបអាហារកូន និងសុខភាពប្រព័ន្ធរំលាយអាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ