ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ហេតុផល ៥ យ៉ាងធំៗធ្វើឱ្យទារកមានក្បាលធំ

ក្បាលធំលើទារកកើតឡើង នៅពេលដែលទារកមានទំហំក្បាលធំជាងធម្មតា​ ២ដងបើធៀបទៅនឹងទំហំក្បាលទារកដែលមានអាយុគត៌ ភេទ និងជាតិសាសន៍ដូចគ្នា ។ ភាគច្រើនក្បាល​របស់ទារក​នឹងធំ​លឿន​ខុសធម្មតាក្នុងរយៈពេលប៉ុន្មានខែដំបូងបន្ទាប់ពីសម្រាល និងមាន​ទំហំក្បាលធម្មតានៅអាយុ ១៨-២៤ ខែ។ ហេតុអ្វីទារកខ្លះមានក្បាល​ធំ? ជាធម្មតាក្បាលធំគឺជារោគសញ្ញានៃជំងឺផ្សេងទៀត។ ទារកមានក្បាល​ធំមកពី៖ ១. ទឹកដក់ក្នុងខួរក្បាល ជំងឺ​ទឹកដក់​ក្នុង​ខួរក្បាល គឺជាបញ្ហា​សុខ​ភាព​ដែលមានសារធាតុរាវនៅក្នុងលលាដ៍ក្បាល ជាលទ្ធផលវា​បណ្តាលឱ្យ​ខួរក្បាល​ហើម។ ការ​មានសារធាតុរាវក្នុងលលាដ៍ក្បាលច្រើនបានបន្ថែមសម្ពាធដល់ខួរក្បាលដែលបណ្តាល ឱ្យខូចខួរក្បាល ព្រមទាំងផ្តល់ផលវិបាកដល់សុខភាពជាច្រើន។ ២. កត្តាតំណពូជ ប្រសិនបើទារកដែលមានក្បាលធំមានប្រវត្តិគ្រួសារមានទំហំក្បាលធំជាងធម្មតា នោះទារកក៏ត្រូវ​បាន​ធ្វើរោគវិនិច្ឆ័យថាមានក្បាលធំដែរ តែស្ថានភាពទារកមិនធ្ងន់ធ្ងរទេ ហើយអាចនឹង​មិន​ជួប​ប្រទះ​បញ្ហាសុខភាពអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក្បាលធំមានទំនាក់ទំនង​នឹងជំងឺ​អូទីស្សឹម ក្មេងដែលមានក្បាលធំអាចមានអត្រាខ្ពស់ក្នុងការកើតជំងឺអូទីស្សឹម។ ៣. បញ្ហានៅក្នុងខួរក្បាល បញ្ហាក្នុងខួរក្បាលដូចជាដុំសាច់ក្នុងខួរក្បាលអាចបណ្តាលឱ្យទារកមានក្បាលធំ។ Megalencephaly (នៅពេលទារកមានខួរក្បាលធំ និងដំណើរការខុសប្រក្រតី) និងជំងឺ hydranencephaly (ជំងឺខួរក្បាលដែលអត់មានថ្នេរនៅក្នុងខួរក្បាល ហើយត្រូវបានជំនួស​ដោយថង់​ទឹកដែលផ្ទុកទៅដោយខួរឆ្អឹងខ្នង) ក៏អាចបណ្តាលឱ្យទារកមានក្បាលធំផងដែរ។ ៤. ការហូរឈាមខាងក្នុងខួរក្បាល ការប៉ះទង្គិច ឬរបួសលលាដ៍ក្បាលអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងហើមខួរក្បាល​ក៏អាចបណ្តាលឱ្យមានក្បាលធំបណ្តោះអាសន្នដែរ។ ៥. ការបង្ករោគនៅក្នុងខួរក្បាល ការឆ្លងមេរោគក្នុងខួរក្បាលអាចបណ្តាលឱ្យខួរក្បាល និងលលាដ៍ក្បាលហើម ជាលទ្ធផលធ្វើឱ្យ​ទារក​មានក្បាលធំ។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ មូលហេតុមួយចំនួនទៀតដែលបណ្តាលឱ្យទារកមានក្បាលធំមាន៖ ជំងឺឆ្អឹងទន់ ឬខ្សោយដោយសារកង្វះវីតាមីន D  Sotos syndrome ធ្វើឱ្យរាងកាយលូតលាស់​លឿន​ហួស​ប្រមាណក្នុង​​អំឡុង​ពេលពីរបីឆ្នាំដំបូងនៃជីវិត។ ចង្កោមរោគសញ្ញាជំងឺមេតាប៉ូលីស ជំងឺកកឈាមក្នុងខួរក្បាលរ៉ាំរ៉ៃ កត្តាតំណពូជ តើក្បាលធំមានរោគសញ្ញាអ្វីខ្លះ? ក្នុងករណីក្បាលធំបណ្តាលមកពីកត្តាតំណពូជ គឺ​គ្មានរោគសញ្ញាអ្វីក្រៅពីក្បាលធំទេ ប៉ុន្តែប្រសិន​បើទារកមានក្បាលធំដោយសារលក្ខខណ្ឌសុខភាព ទារកអាចមានរោគសញ្ញាដូចខាងក្រោម៖ បង្ហើយក្បាលប៉ោងធំ ក្អួត ឬមិនសូវបៅ ចលនាភ្នែកមិនប្រក្រតី មានកាយវិការមិនប្រក្រតី ងងុយគេងខ្លាំង ឆាប់មួម៉ៅ ឬខឹង មានការលូតលាស់រាងកាយ និងខ្សោយប្រាជ្ញា ក្បាលធំលឿនជាងធម្មតា មានជំងឺឆ្កួតជ្រូក មានជំងឺអូទីស្សឹម រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រមិនទាន់មានវិធានការណ៍ការពារជំងឺក្បាលធំលើទារកទេ ប៉ុន្តែ​កុមារដែលមានក្បាលធំដែលបណ្តាលមកពីកត្តាតំណពូជមិនត្រូវការការព្យាបាលទេ ព្រោះ​ពួក​គេអាចធំឡើងធម្មតា និងមិនមានបញ្ហាសុខភាពអ្វីឡើយ។


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធីសាស្ត្រ ៥ យ៉ាង ដោះស្រាយបញ្ហាកូនយំតាមម៉ាក់ប៉ាអត់ព្រមលែង

វ័យ​កុមារ​ភាព គឺ​ជា​ពេល​វេលា​ដែល​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ជា​ច្រើន​ផ្នែក​កើត​ឡើង ហើយ​វា​ក៏​ជា​ពេល​វេលា​មួយ​ដែល​ក្មេងៗ ភាគ​ច្រើន​តាម​ម៉ាក់​ប៉ា​ស្អិត​ដូច​តុកកែ។ ជួន​កាល ពេល​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក យើង​ក៏​កើត​អារម្មណ៍​ធុញ​ថប់​ឡើង ព្រោះ​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើ​ការងារ ហើយ​ម៉ាក់​ប៉ា​ខ្លះ​បែរ​ជា​ស្រែក និង​ខឹង​កូន​ព្រោះ​យំ​តាម​ពេក តែ​សកម្មភាព​បែប​នេះ​មិន​ល្អ​ទេ។ ចុចត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន វិធីសាស្ត្រ ៥​ចំណុច​ដោះ​ស្រាយ​កូន​យំ​តាម​ម៉ាក់​ប៉ា ១. កុំ​ដាក់​ទណ្ឌកម្ម​លើ​អាកប្ប​កិរិយា​កូន របៀប​នៃ​ការ​ឆ្លើយ​តប​របស់​ម៉ាក់​ប៉ា​ចំពោះ​អាកប្បកិរិយា​យំ​តាម​របស់​កូន​តូច គឺ​សំខាន់​ណាស់។ យើង​មិន​គួរ​ស្រែក ឬ​ដាក់​ទណ្ឌកម្ម​កូន ដោយ​សារ​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក​ទេ ព្រោះ​យើង​ត្រូវ​ចាំ​ថា កូន​យំ​តាម​ដោយ​សារ​អា​អូន​មិន​ចង់​បែក​ពី​ម៉ាក់​ប៉ា ហេតុ​នេះ​ហើយ យើង​គួរ​និយាយ​ហេតុ​ផល​ប្រាប់​កូន និង​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន ដើម្បី​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​យើង។ ២. យល់​ពី​អារម្មណ៍​កូន ការ​ដែល​ម៉ាក់​ប៉ា​ឲ្យ​កូន​ដឹង​ថា យើង​យល់​ពី​អារម្មណ៍​ពួក​គេ​អាច​ជួយ​ឲ្យ​កូន​បាន​ស្ងប់​ចិត្ត​បន្តិច។ យើង​អាច​និយាយ​ថា ម៉ាក់​ប៉ា​ចង់​នៅ​មើល​រឿង ឬ​លេង​ជាមួយ​កូន​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ទៅ​ធ្វើ​ការ ចាំ​ពេល​មក​វិញ​ម៉ាក់​ប៉ា​នឹង​លេង​ជាមួយ​កូន។ល។ ៣. ជំរុញ​ភាព​ឯករាជ្យ ក្មេង​តូច​មាន​ទំនោរ​មិន​សូវ​ត្អូញត្អែរ​តាម​ម៉ាក់​ប៉ា​ច្រើន ពេល​ពួក​គេ​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ យើង​អាច​ជួយ​បង្កើត​ទំនុក​ចិត្ត​ឲ្យ​កូន​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បំពេញ​ភារកិច្ច​(ដូច​ជា កិច្ច​ការ​ក្នុង​ផ្ទះ ឬ​កិច្ច​ការ​សាលា) ដោយ​ខ្លួន​ឯង។ នៅ​ពេល​ដែល​កូន​ៗ​ដឹង​ថា​អាច​ធ្វើ​អ្វី​មួយ​ដោយ​ឯករាជ្យ នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ៤. កុំ​ភ្លេច​សរសើរ​កូន ការ​សរសើរ​កូន​ៗ​រាល់​ពេល​ពួក​គេ​ធ្វើ​អ្វី​មួយ​បាន​សម្រេច អាច​ជួយ​បង្កើត​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ភាព​ឯករាជ្យ​របស់​ពួក​គេ។ ការ​សរសើរ​កូន​និង​ជួយ​លើក​ទឹក​ចិត្ត​កូន នឹង​កាត់​បន្ថយ​អាកប្ប​កិរិយា​តោង​ម៉ាក់​ប៉ា​ស្អិត មិន​ព្រម​លែង​បាន​ដែរ។ ៥. ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​អ្នក​ដទៃ ជា​ជាង​ទុក​ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​យើង​ច្រើន វា​ក៏​ជា​ការ​ប្រសើរ​ដែរ ប្រសិន​បើ​យើង​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​ចំណាយ​ជាមួយ​សមាជិក​គ្រួសារ​ដទៃ។ មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កូន​យំ​តាម​ម៉ាក់​ប៉ា គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​អារម្មណ៍​ល្អ ឬ​ខ្លាច​មនុស្ស​មិន​សូវ​ស្គាល់​មុខ តែ​យើង​អាច​អនុញ្ញាត​ឲ្យ​កូន​លេង​ជាមួយ​សមាជិក​គ្រួសារ​ដទៃ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង​អាច​ដក​ខ្លួន​ពី​កូន​បាន​ខ្លះ។


ការបំបៅដោះ

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក

ម្សៅទឹកដោះគោ ជាជម្រើសទឹកដោះសត្វដ៏ពេញនិយមដែលម៉ាក់ប៉ាភាគច្រើនជ្រើសរើសផ្ដល់ឲ្យកូនបៅ បន្ទាប់ពីម៉ាក់ៗផ្ដាច់ដោះ តែមិនមែនក្មេងទាំងអស់បៅទឹកដោះគោត្រូវនោះទេ។ ជួនកាលអាអូនអាចអាលែកហ្ស៊ីទឹកដោះគោ ហេតុនេះហើយម៉ាក់ប៉ាគួរដឹងពីរោគសញ្ញាអាលែកហ្ស៊ីទឹកដោះគោកើតឡើងលើកូន។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ កាលណាអាអូនម៉ឹមទឹកដោះគោ ឬញ៉ាំចំណីអាហារណាមួយមួយចូលក្នុងពោះមានប្រតិកម្ម នោះច្បាស់ជាអាលែកហ្ស៊ីជាមួយអាហារទាំងនោះ ហើយបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់ទេ កូនតូចងាយនឹងខ្វះអាហារូបត្ថម្ភ។ រោគសញ្ញានៃការអាលែកហ្ស៊ីទឹកដោះគោ អាចមានពីស្រាលទៅមធ្យម​ដូច​ជា៖ រោគសញ្ញាអាលែកហ្ស៊ីទូទៅបង្កដោយប្រូតេអ៊ីនក្នុងទឹកដោះគោ ប្រូតេអ៊ីនក្នុងទឹកដោះគោអាចបង្កជាបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរលើអាអូន ដោយរោគសញ្ញាអាលែកហ្ស៊ីអាចកើតឡើងភ្លាមៗក្រោយពីកូនបានបៅម្សៅទឹកដោះគោ ហើយរោគសញ្ញាខ្លះអាចលេចចេញច្រើនម៉ោងក្រោយបៅក៏មាន។ រោគសញ្ញាអាចមានពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដោយអាចមានដូចជា៖ ហើមបរិវេណមាត់ ពីបាកលេបអាហារ ក្អួត និងក្អែ រាក ឈាមក្នុងលាមក មិនព្រមបៅ ឈឺក្នុងពោះ ឡើងកន្ទាលត្រអាក រមាស់ ឬត្រអក ករណីកម្រ អាចមានប្រតិកម្មធ្ងន់ធ្ងរ ជាមួយគ្នានេះដែរ ក្មេងខ្លះក៏អាចមាប្រតិកម្មទៅនឹងម្សៅទឹកដោះគោដែលរោគសញ្ញាអាចលេចចេញច្រើនម៉ោងក្រោយបៅ ហើយរោគសញ្ញានេះអាចមានលើប្រព័ន្ធរំលាយអាហារ ស្បែក និងសួត។ រោគសញ្ញាប្រតិកម្មទឹកដោះគោលើប្រព័ន្ធរំលាយអាហារ ឈឺចុកពោះ ហើមពោះ ឬខ្យល់ក្នុងពោះ រាករូស ទល់លាមក រោគសញ្ញាប្រតិកម្មទឹកដោះគោលើសួត និងស្បែក ហៀរសម្បោររ៉ាំរ៉ៃ ក្អករ៉ាំរ៉ៃ តឹងច្រមុះ ឆ្លងមេរោគត្រចៀកញឹកញាប់ កើតជំងឺត្រអក ឡើងកន្ទួលលើស្បែក ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាននៃមន្ទីរសម្រាកព្យាបាល Maxi Care […]


ការបំបៅដោះ

ទាំងនេះ ជាគុណប្រយោជន៍ទឹកដោះពពែលើ​ប្រព័ន្ធភាពស៊ាំកូន

យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា ទឹក​ដោះ​សត្វ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ព្រោះ​អាច​ជួយ​យើង​ឲ្យ​មាន​សុខភាព​ល្អ ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​រាងកាយ ពិសេស​គឺ​ចាំ​បាច់​បំផុត​ចំពោះ​សុខភាព​ក្មេង​តូចៗ។ ទឹក​ដោះ​ពពែ ជា​ប្រភព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​កូន ម៉ាក់​ប៉ា​អាច​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​បាន ដើម្បី​សុខភាព​រឹងមាំ។ ​ ទឹក​ដោះ​ពពែ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មុខ​​​ដូចជា៖ HMOs នុយ​ក្លេ​អូទីត ជាតិ​ខ្លាញ់ ប្រូតេអ៊ីន ប្រូតេអ៊ីន​ប្រភេទ A1 និង​A2 ។ ជា​ធម្មតា ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ជា​ដើម។ លើស​ពី​នេះ ទឹក​ដោះ​ពពែ​មាន​បរិមាណ​សេលេនីញ៉ូម​ច្រើន ដែល​វា​ជា​សារធាតុ​រ៉ែ​ដ៏​កម្រ មាន​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ជា​ហេតុ​ទប់ស្កាត់​ពពួក​មេរោគ​បង្ក​ជា​ជំងឺ​ប៉ះពាល់​សុខភាព​កូនៗ។ ម៉្យាង​វិញ​ទៀត ទឹក​ដោះ​ពពែ​មាន​សមត្ថភាព​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​មិន​ល្អ ផ្ដល់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ផ្ដល់​សារធាតុ​ប្រឆាំង​ការ​រលាក​ដល់​រាងកាយ។ លក្ខណៈ​ពិសេស​នៃ​ទឹក​ដោះ​ពពែ​នេះ​ហើយ ដែល​ផ្ដល់​ប្រយោជន៍​ដល់​ទារក និង​មនុស្ស​ពេញ​វ័យ មិន​អាច​កាត់​ថ្លៃ​បាន​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយ​សារ​ទឹក​ដោះ​ពពែ សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ទឹក​ដោះ​ប្រភេទ​នេះ​​ក៏​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ទូទៅ​របស់​អា​អូន ក្រៅ​ពី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ផង​ដែរ។ តាម​ការ​សិក្សា​ភាគ​ច្រើន ទឹក​ដោះ​ពពែ ក៏​មិន​សូវ​បង្ក​ជា​អាលែកហ្ស៊ី​ដល់​ក្មេង​ដូច​ទឹក​ដោះ​គោ​​ផង​ដែរ​។ ក្នុង​ន័យ​នេះ មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​គោ​មិន​ល្អ​នោះទេ ប៉ុន្តែ​បើ​ប៉ាម៉ាក់​ចង់បាន​អត្ថប្រយោជន៍​បន្ថែម លើស​ពី​អ្វីដែល​ទឹក​ដោះ​គោ​មាន ប៉ាម៉ាក់​អាច​ពិចារណា​លើ​ការ​ជ្រើស​រើស​ទឹក​ដោះ​ពពែ​បាន​ ក្រោយ​ពី​​បំបៅ​ដោះ​កូន​ត្រឹម​ត្រូវ​តាម​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល​។​


ការបំបៅដោះ

កូនបៅទឹកដោះគោ ម៉ាក់ៗកែទម្លាប់ ៤ នេះ កុំឲ្យកូនឈឺច្រើន

ដើម្បីចិញ្ចឹមកូនឲ្យលូតលាស់ និងមានសុខភាពល្អ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ទាំងលើរបបអាហារ ការថែទាំដិតដល់ រួមទាំងការអនាម័យជាដើម។ ចំពោះម៉ាក់ប៉ាដែលឲ្យកូន​បៅ​ទឹកដោះគោ គួរតែកែប្រែទម្លាប់មិនល្អខាងក្រោមនេះចេញ ទើបជំងឺមិនសូវមកតោងខ្លួនកូន ។ ចុចត្រង់នេះដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ១. ផ្ដល់ទឹកដោះគោនៅសល់ឲ្យកូន ម៉ាក់ប៉ាខ្លះ ជ្រុលដៃលាយម្សៅទឹកដោះគោឲ្យកូនបៅអត់អស់ មិនចាក់ចោលទេ បែរជាទុកឲ្យកូនបៅពេលក្រោយទៀត។ នេះជាទម្លាប់អាក្រក់មួយធ្វើឲ្យកូនឧស្សាហ៍ឈឺ ដោយសារទឹកដោះគោកូនម៉ឹមសល់ មិនអាចទុកយូរលើសពីមួយម៉ោងបានទេ។ តាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ កុសល កណិការ ពេលកូនបៅទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះតាមទឹកមាត់កូន ហើយបើយើងទុកយូរម៉ោងបន្តិច កូនយើងបៅទឹកដោះគោដែលនៅសល់អាចបង្កឱ្យកូនឈឺពោះ រាករូសជាដើម។ ២. បន្ថយ ឬបន្ថែមបរិមាណទឹក ឬម្សៅទឹកដោះគោ ការឆុងទឹកដោះគោមានក្បួនខ្នាត និងរង្វាស់ត្រឹមត្រូវ តែទោះយ៉ាងណា ម៉ាក់ប៉ាមួយចំនួនបានបំពានក្បួនច្បាប់ទាំងនោះ នៅពេលកូនមានបញ្ហា ដូចជារាក ឬទល់លាមក។ ជាក់ស្ដែង ពេលកូនទល់លាមក ម៉ាក់តែងបន្ថយបរិមាណទឹកដោះគោ ដោយរក្សាបរិមាណទឹកដដែល ឬក៏រក្សាបរិមាណទឹកដោះគោដដែល តែបន្ថែមបរិមាណទឹកវិញ ដោយគិតថា ការបន្ថែមបរិមាណទឹក អាចកាត់បន្ថយអាការៈទល់លាមកកូនបាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អះអាងថា វិធីនេះមិនត្រឹមត្រូវទេ ថែមទាំងធ្វើឲ្យកូនមានបញ្ហាសុខភាពធ្ងន់ធ្ងរ អាចនឹងខ្វះអាហារូបត្ថម្ភក៏ថាបាន។ ៣. ប្រើទឹកឆុងទឹកដោះគោកូនមិនបានត្រឹមត្រូវ អង្គការសុខភាពពិភពលោក […]


រោគសញ្ញាទូទៅ

ចំណុចមួយចំនួនប៉ាម៉ាក់គួរដឹង ការពាកុំឲ្យកូនក្ដៅខ្លួនប្រកាច់

ទោះ​បី​ជា កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន ពេល​ជា​សះ​ស្បើយ​វិញ​មិន​សូវ​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល បញ្ញា និង​ស្មារតី​ទៅ​ថ្ងៃ​មុខ​ក៏​ពិត​មែន តែ​ក៏​មិន​គួរ​ទុក​ឲ្យ​កូន​ក្ដៅ​ខ្លួន​ដល់​ប្រកាច់​ដែរ ភាគ​ច្រើន​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន បណ្ដាល​មក​ពី​ការខ្វះ​ចំណេះ​ដឹង​របស់​ម៉ាក់​ប៉ា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ។ ចុចត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន លោក​បន្ត​ថា ជា​ធម្មតា កម្ដៅ​មនុស្ស​យើង​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​គឺ​ចន្លោះ ៣៦-៣៧,៣ អង្សារសេ ចំណែក​ការ​ក្ដៅខ្លួន​ដល់​ប្រកាច់​របស់​កូន​ក្មេង​គឺ​ចាប់​ពី ៣៨,៥​អង្សារសេ (ទៅ​តាម​ក្មេង ក្មេង​កាន់​តែ​តូច កាន់​តែ​ងាយ​ប្រកាច់)។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​កំហុស​ឆ្គង​ម៉ាក់​ប៉ា​និយម​ធ្វើ​ពេល​កូន​ក្ដៅ​ខ្លួន​ឈាន​ដល់​ប្រកាច់​ដូច​ជា៖ – ជា​ទូទៅ​ពេល​ក្ដៅ​ខ្លួន អា​អូន​ក៏​ទទួល​បាន​អារម្មណ៍​រងា​ដែរ ហើយ​ភាគ​ច្រើន​ពេល​ឮ​កូន​ស្រែក​ថា​រងា ម៉ាក់​ប៉ា​តាំង​ទាញ​ភួយ ឬ​កន្សែង​មក​ដណ្ដប់​ឲ្យ​កូន ខ្លះ​ទៀត​ចាប់​កូន​កោស​ខ្យល់ ដែល​សកម្មភាព​ទាំង​នេះ​ឲ្យ​កម្ដៅ​កូន​កាន់​តែ​ក្ដៅ​ឡើង​ខ្លាំង។ – ពេល​កូន​ក្ដៅ​ខ្លួន យើង​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​កូន​ត្រជាក់ ដោយ​ជូត​ខ្លួន​នឹង​កន្សែង​សើម ឬ​ងូត​ទឹក (ខ្មែរ​យើង​ខ្លះ​មិន​ហ៊ាន​ជូត​ខ្លួន ឬ​ងូត​ទឹក​ឲ្យ​កូន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត)។ ទាក់​ទង​នឹង​បញ្ហា​ទឹក​ចូល​សួត​នេះ គឺ​មិន​ពិត​ទេ វា​មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​ដល់​សួត​កើត​ទេ។ – ពេល​កូន​ក្ដៅ​ខ្លួន ត្រូវ​ពាក់​អាវ​ស្ដើងៗ ឬ​ដោះ​ចេញ​ទាំង​អស់​តែ​ម្ដង​កាន់​តែ​ល្អ ដាក់​ឲ្យ​ត្រូវ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់ មិន​មែន​យក​ភួយ​ទៅ​រុំ​ខ្លួន​កូន​ទេ (ត្រូវ​ឲ្យ​កូន​ទ្រាំ រងា​ចំពោះ​ក្មេង​ធំ​បន្តិច ពេល​ត្រជាក់​ខ្លួន​វិញ​នឹង​បាត់​រងា​)។ វេជ្ជបណ្ឌិត​រូប​នេះ​ណែនាំ​បន្ថែម​ថា ដើម្បី​ចៀស​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន គឺ​ពេល​ក្ដៅ​ខ្លួន​ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​ត្រូវការ​​វេជ្ជបញ្ជា​បាន និង​ជូត​ខ្លួន​កូន ឬ​ឲ្យ​កូន​ងូត​ទឹក​រហូត​កូន​ត្រជាក់​ខ្លួន។ […]


ការបំបៅដោះ

របៀបជ្រើសរើសកំប៉ុងទឹកដោះគោ និងរក្សាអនាម័យកុំឲ្យមានក្លិនជូរផ្អូម

ជំហានដំបូងក្នុងការជ្រើសរើសកំប៉ុងទឹកដោះគោឲ្យកូនគឺ ម៉ាក់ប៉ាគួរទិញ ១-៣ ប្រភេទកំប៉ុងទឹកដោះគោខុសៗគ្នា មកសាកប្រើសិន ដើម្បីតាមដានថា កូនយើងប្រើបានមួយណាជាងគេ។ លើសពីនេះ ម៉ាក់ប៉ាអាចជ្រើសរើសកំប៉ុងទឹកដោះគោបានដោយ៖ ទិញកំប៉ុងធំ៖ ដើម្បីសន្សំសំចៃលុយបានខ្លះ ម៉ាក់ប៉ាអាចទិញកំប៉ុងទឹកដោះគោទំហំធំស្រាប់ ព្រោះយើងអាចឲ្យអាអូនប្រើបានដល់វ័យធំបន្តិច។ មួយវិញទៀត យើងអាចជ្រើសកំប៉ុងទឹកដោះគោដែលមានលក្ខណៈពិសេសដូចជា វៀចក ឬដបដែលខ្យល់មិនសូវចូលបាន ដើម្បីការពារខ្យល់កុំឲ្យចូលពោះកូនពេលបៅទឹកដោះគោ។ ប៉ូម ឬមិនប៉ូមទឹកដោះ៖ ចំពោះម៉ាក់ៗដែលមិនមានពេលនៅក្បែរកូនច្រើន ខ្លាចមិនអាចបំបៅដោះកូនគ្រប់គ្រាន់ មានបំណងប៉ូមទឹកដោះទុកសម្រាប់ឲ្យកូនបៅ គួរជ្រើសកំប៉ុងទឹកដោះគោម៉ាកដូចគ្នានឹងឧបករណ៍ប៉ូមទឹកដោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួល ប៉ូមរួចដាក់ឲ្យកូនបៅតែម្ដង មិនបាច់ផ្លាស់ប្ដូរកំប៉ុងច្រើនតង់។ អ្វីដែលសំខាន់នោះគឺ ម៉ាក់ប៉ាគួរជ្រើសកំប៉ុងទឹកដោះគោណាដែលគ្មានជាតិ BPA ដោយសារការសិក្សាមួយចំនួនបង្ហាញថា ការប្រើកំប៉ុងទឹកដោះគោមានជាតិ BPA ក្នុងរយៈពេលយូរ អាចបង្កជាផលប៉ះពាល់ដល់សុខភាពកូនបាន។ ដើម្បីដឹងថាកំប៉ុងទឹកដោះគោ​មានជាតិ BPA ឬគ្មាន យើងគួរពិនិត្យមើលនៅខាងក្រោមបាតនៃកំប៉ុងទឹកដោះគោ។ បន្ទាប់ពីចេះជ្រើសកំប៉ុងទឹកដោះគោឲ្យកូនប្រើហើយ រឿងមួយចាំបាច់ដែលម៉ាក់ប៉ាត្រូវដឹងក្រោយពីនេះ គឺការធ្វើអនាម័យកំប៉ុងទឹកដោះគោកូន ធ្វើយ៉ាងណាកុំឲ្យមេរោគតោងជាប់នៅដបទឹកដោះគោ ពេលអាអូនបៅអាចបង្កជាជំងឺបាន។ ដូចចាន ឬស្លាបព្រាដែរ ក្រោយប្រើរួចយើងតែងតែលាងសម្អាតជាមួយសាប៊ូនឹងទឹកស្អាត ប៉ុន្តែចំពោះកំប៉ុងទឹកដោះគោ គ្រាន់តែលាងនឹងសាប៊ូមិនទាន់ចប់ទេ។ តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅពន្យល់ឲ្យដឹងថា ដើម្បីធានាថា កំប៉ុងទឹកដោះកូនមិនមានបាក់ តេរីតោង ពេលប្រើទៅកូនមិនហើមពោះ រាករូស ឬឈឺ បន្ទាប់ពីលាងនឹងសាប៊ូជាមួយទឹកស្អាតរួច […]


ជំងឺផ្លូវដង្ហើម

អាកាសធាតុប្រែប្រួល ម៉ាក់ប៉ាគួរដឹងវីធីការពារកូនពីជំងឺរលាកទងសួត

ជំងឺ​រលាក​ទង​សួត​ភាគ​ច្រើន​កើត​លើ​អា​អូន​អាយុ​ក្រោម ២ឆ្នាំ ហើយ​ច្រើន​តែ​កើត​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់ៗ​ដូច​សព្វ​ថ្ងៃ​នេះ។ ជំងឺ​រលាកទងសួតនេះ អាច​វិវត្ត​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ជា​ហេតុ​ម៉ាក់ៗ​ប៉ា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ចំពោះ​សុខភាព​កូន ពិសេស​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ក្នុង​រដូវ​នេះ។ ជំងឺ​រលាក​ទង​សួត​​បង្ក​ឡើង​ដោយ​ពពួក​វីរុស Respiratory syncytial virus និង​ខ្លះ​ទៀត​អាច​បង្ក​ឡើង​ដោយ​ពួក​មេរោគ Adenovirus ។ ករណី​ជំងឺ​នេះ​ភាគ​ច្រើន​មាន​សភាព​ស្រាល និង​អាច​ព្យាបាល​ជា​សះ​ស្បើយ​ធម្មតា​វិញ​ក្នុង​រយៈ​ពេល​ចាប់​ពី ២-៣សប្ដាហ៍ ប៉ុន្តែ​ក្មេង​ៗ​ខ្លះ​ក៏​អាច​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ​ទាម​ទារ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​មាន។ ចុចទីនេះ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ទង​សួត​​លើ​កុមារ ចំពោះ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​ទង​សួត គឺ​ប្រហាក់​ប្រហែល​នឹង​ជំងឺ​ផ្ដាសាយ​ទូទៅ​ដែរ​ដូច​ជា ហៀរ​សម្បោរ និង​ក្អក។ ប៉ុន្តែ វា​ក៏​អាច​លេច​ចេញ​នៅ​សញ្ញា​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត​ដូច​ជា៖ ក្ដៅ​ខ្លួន ក្អក​ស្ងួត (ក្អក​មិន​បាត់) ពិបាក​ញ៉ាំ​អាហារ ដង្ហក់ ឡើង​ស្វាយ (ក្នុង​ករណី​ធ្ងន់ធ្ងរ)។ ជំងឺ​រលាក​ទង​សួត​​លើ​កុមារ​នេះ មិន​មាន​វ៉ាក់សាំង​ចាក់​ការ​ពារ​សុខភាព​កូន​ពី​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ ម៉្យាង​វិញ​ទៀត បើ​ម៉ាក់​ប៉ា​ឃើញ​កូន​មិន​ស្រួល​គួរ​យក​កូន​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​តាម ហើយ​បើ​អា​អូន​ឈឺ​ជំងឺ​រលាក​ទង​សួត​ គ្រូពេទ្យ​អាច​ផ្ដល់​ជា​ថ្នាំ​បញ្ចុះ​កម្ដៅ សេរ៉ូម​ប្រៃ ឬ​ថ្នាំ​ប្រឆាំង​វីរុស​ឲ្យ​អា​អូន​ញ៉ាំ។ បន្ថែម​ពី​នេះ យើង​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​អា​អូន​ញ៉ាំ​ឲ្យ​ច្រើន ចៀសវាង​កូន​កើត​បញ្ហា​ខ្សោះ​ទឹក អំឡុង​ពេល​ឈឺ។ តិចនិក​បង្ការ​ជំងឺ​រលាក​ទង​សួត​​លើ​កុមារ ម៉ាក់​ប៉ា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​នេះ កុំ​ឲ្យ​កើត​ឡើង​លើ​អា​អូន​បាន​ដោយ​អនុវត្ត​តាម ៥ ​តិចនិក​ខាង​ក្រោម​នេះ​ដូច​ជា៖ លាង​សម្អាត​ដៃម៉ាក់ៗ និង​កូន​ឲ្យ​បាន​ស្អាត និង​ញឹក​ញាប់ ជូត​សម្អាត​របស់​របរ​កូន​លេង​ជា​ប្រចាំ (ចៀស​វាង​អា​អូន​យក​ទៅ​ដាក់​ក្នុង​មាត់ ឆ្លង​មេរោគ​ផ្ទុក​លើ​ប្រដាប់​លេង) ឲ្យ​កូន​នៅ​ក្នុង​ផ្ទះ​រហូត​ទាល់​អា​អូន​ជា​សះ​ស្បើយ សឹម​ឲ្យ​ចេញ​លេង​ក្រៅ កុំ​ឲ្យ​អ្នក​ឈឺ​ផ្ដាសាយ​នៅ​ក្បែរ​កូន​តូច (ពិសេស​ទារក​ទើប​កើត) និង​ចៀសវាង​ជក់​បារី​នៅ​ក្បែរ​កូន។


ការបំបៅដោះ

ចង់ផ្ដាច់ដោះកូនឲ្យបៅម្សៅទឹកដោះគោ ឬពពែ ម៉ាក់ៗគួរដឹងរឿងនេះ

ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​រយៈពេល ៦ ខែ បន្ទាប់​ពី​សម្រាល និង​ការ​បំបៅដោះ​រួម​ជាមួយ​អាហារ រហូតដល់​យ៉ាង​ហោច​ណាស់​អាយុ ១ខួប ឬ​លើស​ពី​នេះ។ ម៉្យាងក្នុង​ការ​ផ្ដាច់​ដោះ មិន​មែន​ចង់​ផ្ដាច់​ៗ​ភ្លាម​នោះ​ទេ យើង​ត្រូវ​ចេះ​ក្បួន​លាយ​ម្សៅ​ទឹក​ដោះ​សត្វ ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​ម្ដាយ​សន្សឹម​ៗ​ឲ្យ​កូន​ស៊ាំ​ជាមុន។​ ពេល​ចាប់​ផ្ដើម​ផ្ដល់​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ​ឲ្យ​កូន​ក្រោយ​ពេល​ផ្ដាច់​ដោះ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា យើង​ណែ​នាំ​អាហារ​ថ្មី​ឲ្យ​កូន​ញ៉ាំ ប្លែក​ពី​ទឹក​ដោះ​យើង។ ជួនកាល ម៉ាក់ៗ​ពិបាក​ក្នុង​ការ​ណែនាំ​កូន​ឲ្យ​បៅ​ម្សៅ​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ ព្រោះអាអូនមិនទាន់ទម្លាប់។ សម្រាប់​ម៉ាក់ៗ​​ដែល​ជ្រើស​រើស​ម្សៅ​ទឹក​ដោះសត្វ​សម្រាប់​កូន​បៅ ក្រោយ​ផ្ដាច់​ដោះ គួរ​អនុវត្ត​តាម​ការណែនាំខាងក្រោមដូចជា៖ – រាល់​ពេល​ឆុង​ម្សៅ​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ឆុង​ទៅតាមការណែនាំត្រឹមត្រូវ​ដែលមាននៅលើសម្បក​កំប៉ុង ឬរបស់​គ្រូពេទ្យជំនាញ។ – ម៉ាក់ត្រូវឆុងទឹកដោះពពែ ឬទឹកដោះគោជាមួយទឹក​ឆ្អិន ឬ​ទឹកស្អាត ដែល​មាន​ការ​ណែនាំពីគ្រូពេទ្យ​។ – ក្រោយ​ពេល​ឆុង​ទឹកដោះពពែ ឬទឹកដោះគោរួច យើងអាចលាយជាមួយទឹកដោះម្ដាយ ផ្ដល់​ឲ្យកូនបៅបាន។ ម៉្យាងវិញទៀត ម៉ាក់ៗអាចឲ្យកូនបៅដោះបន្តិចសិន សឹមផ្លាស់ឲ្យ​កូន​បៅ​​ទឹកដោះពពែ ឬទឹកដោះគោ​តាម​ក្រោយ​។ ចំណាំ៖ ម៉ាក់ៗមិនត្រូវលាយម្សៅទឹកដោះពពែ ឬទឹកដោះគោ ដែលមិនទាន់ឆុងរួចរាល់ ចូលជាមួយទឹកដោះខ្លួនតែម្ដងនោះទេ ហើយម៉ាក់ៗក៏មិនអាចយកទឹកដោះខ្លួន ប្រើជំនួសទឹកឆ្អិន​ ដើម្បីឆុងទឹកដោះគោឲ្យកូនដូចគ្នា។ យ៉ាង​ណា​មិញ បើ​ម៉ាក់ៗ​មិន​ប្រាកដ​ចិត្ត​ថា គួរ​ឲ្យ​កូន​បៅ​​ទឹក​ដោះ​សត្វ​ លាយ​ជាមួយ​ទឹក​ដោះ​ខ្លួន​ឬ​អត់នោះ​ ម៉ាក់ៗ​អាច​ពិគ្រោះ​បន្ថែម​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​។​ ពេល​ផ្លាស់​ប្តូរ​ពីការ​បំបៅ​ដោះ​មក​ឲ្យ​អាអូនបៅ​ទឹក​ដោះ​សត្វ​វិញ ម៉ាក់ៗ គួរ​អនុវត្ត​តាមចំណុច​ខាង​ក្រោម​នេះ​៖ រង់​ចាំ​ដល់​អា​អូន​ឃ្លាន​ល្មម​មិន​ច្រាន​ទឹក​ដោះ​គោ ឬពពែចេញ​ ចាំ​បំបៅ​កូន សាក​ល្បង​ផ្លាស់​ប្ដូរ​ទំហំ […]


ទារកលូតលាស់ឆ្នាំដំបូង

រទេះក្មេងរៀនដើរ មានប្រយោជន៍ចំពោះកូនឬអត់?

ម៉ាក់​ប៉ា​ខ្មែរ​យើង​និយម​ប្រើ​រទេះ​ក្មេង​រៀន​ដើរ ពេល​អា​អូន​លូតលាស់​បាន​អាយុ ៧-៨ខែ ឬ​ពេល​កូន​ចាប់​ផ្ដើម​ចេះ​តោង​ឈរ ព្រោះ​គិត​ថា អាចជួយ​​ឲ្យ​កូន​ឆាប់​ចេះ​ដើរ ណា​មួយ​ម៉ាក់​ប៉ា​អាច​ទំនេរ​ដៃ​បាន​មួយ​កម្រិត។ ផ្ទុយ​ទៅ​វិញ រទេះ​ក្មេង​រៀន​ដើរ មិន​ជួយ​កូន​អភិវឌ្ឍន៍​អ្វីច្រើន​នោះ​ទេ តែ​បែរ​ជា​អាច​បង្ក​​គ្រោះ​ថ្នាក់​ដល់​កូន​បាន​ទៀត បើ​ម៉ាក់​ប៉ា​ភ្លេច​ខ្លួន ទុក​កូន​ចោល។ ចំនួន​របួស​លើ​ទារក​បង្ក​ឡើង​ដោយ​រទេះ​ក្មេង​រៀន​ដើរ​បាន​នាំ​ឲ្យ​រាជរដ្ឋាភិបាល​ប្រទេស​កាណាដា ហាម​ឃាត់​លក់ ផ្សាយ​ពាណិជ្ជកម្ម និង​នាំ​ចូល​ឧបករណ៍​សម្រាប់​ក្មេង​មួយ​នេះ​តាំង​ពី​ឆ្នាំ​ ២០០៤ មក​ម្ល៉េះ។ ត្បិត​តែ​រទេះ​ក្មេង​រៀន​ដើរ ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម៉ាក់​ប៉ា និង​អា​អូន​បាន​សប្បាយ ដើរ​ចុះ​ឡើង​ដោយ​ខ្លួន​ឯង​ក៏​ពិត​មែន ប៉ុន្តែ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ច្រើន​ដល់​កូន ដោយ​សារ​តែ​វា​មាន​កង់​រទេះ​ជួយ​ឲ្យ​កូន​ដើរ​បាន​លឿន ហើយ​កូន​ក្មេង​នៅ​មិន​ទាន់​អាច​ទប់​លំនឹង​ខ្លួន​បាន​ល្អ​ដូច​មនុស្ស​ធំ​ទេ ពោល​គឺ តែ​លឿន​គឺ​លឿន​ហើយ ចាប់​មិន​ទាន់​ទេ។ ពេល​ដែល​អា​អូន​ប្រើ​រទេះ​ក្មេង​រៀន​ដើរ​នេះ កូន​អាច​ដើរ​ទៅ​ចាប់​កាន់ ឬ​ប៉ះ​របស់​របរ​គ្រោះ​ថ្នាក់​ដូច​ជា ចង្ក្រាន​ក្ដៅ ខ្សែ​ភ្លើង និង​កាំ​បិត​ជា​ដើម។ បន្ថែម​ពី​នេះ អា​អូន​អាច​ធ្លាក់​ពី​លើ​កាំ​ជណ្ដើរ បណ្ដាល​ឲ្យ​បាក់​ឆ្អឹង ឬ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​ក៏​ថា​បាន។ ម្យ៉ាង​វិញ​ទៀត រទេះ​ក្មេង​រៀន​ដើរ មិន​ផ្ដល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ ឬ​ជួយ​ឲ្យ​កូន​ឆាប់​ចេះ​ដើរ​បាន​លឿន ដូច​អ្វី​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ធំគិតនោះ​ទេ។ ក្នុង​ការ​លូតលាស់ កូនក្មេង​ទាម​ទារ​ឲ្យមានឱកាស​ក្នុង​ការ​វារ តោង​ឈរ ដែល​អា​អូន​មិន​អាច​ធ្វើ​បាន បើ​ម៉ាក​ប៉ា​ដាក់​កូន​ក្នុង​រទេះ​ក្មេង​រៀន​ដើរ​ញឹក​ញាប់​ និង​យូរៗ​ម៉ោង​នោះ​។ ទោះ​ជា​ម៉ាក់​ប៉ា​គិត​ថា ឲ្យ​កូន​ប្រើ​រទេះ​ក្មេង​រៀន​ដើរ​មិន​មាន​បញ្ហា​យ៉ាង​ណា​ក៏​ដោយ ក៏​គួរ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់ American Academy of Pediatrics(AAP) ដើម្បី​សុវត្ថិភាព​កូន​ដូច​ជា៖  បិត​ទ្វារ ឬ​របង​នៅ​មាត់​កាំ​ជណ្ដើរ ដាក់​កូន​កន្លែង​ណា​យើង​អាច​មើល​ឃើញ ដាក់​កូន​ឲ្យ​ឆ្ងាយ​ពី​ខ្សែ​ភ្លើង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ