ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

វិធីបង្ការជំងឺអាប់សែសុដន់ ម៉ាក់ៗគួរដឹងពេលបំបៅដោះកូន

ជំងឺអាប់សែសុដន់ ឬបូសសុដន់គឺជាការរលាកជាលិកាសុដន់​ដែលបណ្តាល ឱ្យមាន​ខ្ទុះនៅ​ក្នុង​សុដន់។ ជាធម្មតាបញ្ហា​នេះបណ្តាលមកពីការឆ្លងបាក់តេរីចូលទៅក្នុងសុដន់តាមរយៈក្បាលសុដន់ ស្នាម​ប្រេះ​នៅក្បាលសុដន់ ឬស្បែកជុំវិញក្បាលសុដន់។ ការស្ទះរន្ធទឹកដោះក៏​អាចវិវដ្ដទៅ​ជាអាប់សែ​សុដន់​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា ភាគច្រើនជំងឺអាប់សែសុដន់កើតឡើងលើស្ត្រីបំបៅដោះ​កូន​។ តើម៉ាក់ៗបំបៅដោះត្រូវធ្វើអ្វីខ្លះដើម្បីបង្ការខ្លួនពីការកើតជំងឺអាប់សែសុដន់? ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ ម៉ាក់ៗកំពុងបំបៅដោះកូន​អាចការពារជំងឺអាប់សែសុដន់ដោយ៖ សម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះជាប្រចាំជាមួយសាប៊ូដែលមានជាតិកាត់​កម្រិតខ្សោយ និងទឹក រួចជូតថ្នមៗជាមួយកន្សែងស្អាត ជាពិសេសពេលមានរបួស ឬដាច់រលាត់ ចៀសវាងពាក់អាវ ឬអាវទ្រនាប់តឹងពេក លាបប្រេងដូងផ្តល់សំណើមដល់ស្បែកជុំវិញក្បាលដោះ និងក្បាលដោះ​ដើម្បី​ការពារ​ការ​ប្រេះ តែ​ត្រូវជូតសម្អាតឱ្យស្អាតល្អមុនពេលឱ្យអូនតូចបៅ ឧស្សាហ៍លាងដៃ កុំឱ្យឆ្លងបាក់តេរី ឱ្យអូនតូចបៅឱ្យអស់ទឹកដោះពីសុដន់ម្ខាងៗ ចៀសវាងការស្ទះទឹកដោះ រក្សា​អនាម័យ​ឲ្យកូន​ស្អាតជាប្រចាំ នៅពេលបំបៅដោះកូន ម៉ាក់ៗត្រូវប្រាកដថាអូនតូចបៅបានត្រឹមត្រូវ និងត្រូវផ្តល់ភាពកក់ក្តៅ​និងក្តីស្រឡាញ់ដល់អូនតូច ដើម្បីជំរុញឱ្យអូនតូចបៅបានច្រើន និងមិនខាំក្បាលដោះ បន្ទាប់ពីបំបៅដោះរួច ម៉ាក់ៗត្រូវជូតសម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះឱ្យស្អាត ព្រមទាំងទុកឱ្យស្ងួត ជំងឺអាប់សែសុដន់កើតលើស្រ្តី​មិន​បំបៅដោះកូន​៖ មានរបួសលើសុដន់ ប្រេះក្បាលសុដន់ មានជំងឺទឹកនោមផ្អែម ឬមានបញ្ហាប្រព័ន្ធការពាររាងកាយ ចោះក្បាលសុដន់ វះកាត់កែសុដន់ អាប់សែសុដន់មិនមែនជាជំងឺតំណពូជទេ។ ម៉ាក់ៗដែលកើតអាប់សែ​សុដន់នៅតែអាច​បន្តបំបៅ​ដោះ​ជាធម្មតា មិនឆ្លងទៅទារកទេ។ បន្ទាប់ពីព្យាបាលអាប់សែសុដន់ហើយ ម៉ាក់ៗក៏ត្រូវបន្តបំបៅ​កូន​ដោយ​ទឹកដោះដដែល​ ដើម្បីការពារការកើតអាប់សែសុដន់ឡើងវិញ។


ការបំបៅដោះ

ហេតុផលនេះហើយ ទើបម៉ាក់ៗមួយចំនួនជ្រើសរើសទឹកដោះពពែឲ្យកូនបៅ

ការ​បំបៅ​ដោះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម និង​អត្ថ​ប្រយោជន៍​សុខភាព​ឲ្យ​កូន ហើយ​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ម៉ាក់ៗ បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៦​ខែ​ក្រោយ​សម្រាល និងកាន់​តែ​ល្អ​បើ​អាច​បំបៅ​ដោះ​កូន​ដល់​អាយុ​ពីរ​ឆ្នាំ​។ យ៉ាងណា​ ម៉ាក់​ៗ​មួយ​ចំនួន​មិន​អាច​បំបៅ​ដោះ​កូន​បាន​យូរ​ដល់​ពីរ​ឆ្នាំ​នោះ​ទេ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន ក៏​អាច​ជ្រើស​រើស​​យក​ម្សៅ​ទឹក​ដោះ​សត្វ​ឲ្យ​កូន​បៅ​បន្ត​​។ ភាគ​ច្រើន បើ​យើង​គិត​ដល់​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​សត្វ មាន​តែ​ម្សៅ​ទឹក​ដោះ​គោ​ទេ ដែល​យើង​នឹក​ឃើញ​មុន​គេ តែ​ឥឡូវ​នេះ ម្សៅ​ទឹក​ដោះ​ពពែ ក៏​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​សម្រាប់​ឲ្យ​អា​អូន​បៅ​ដែរ ពិសេស​នោះ​គឺ​ចំពោះ​ក្មេង​ៗ​ដែល​មាន​បញ្ហា​អាលែកហ្សី​ទឹក​ដោះ​គោ។ អត្ថប្រយោជន៍​ជា​ច្រើន​របស់​ម្សៅ​ទឹក​ដោះ​ពពែ​ខាង​ក្រោម​នេះ អាច​ជា​ហេតុ​ផល​ម៉ាក់​ប៉ា​គួរ​ជ្រើស​យក​ឲ្យ​កូន​បៅ​បន្ត ក្រោយ​ម៉ាក់ៗ​បាន​បំបៅដោះ​កូន​តាម​ការណែ​នាំ​របស់​ក្រ​សួង​៖ ១. ងាយ​ស្រួល​រំលាយ ជា​ទូទៅ ទឹក​ដោះ​ពពែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​រំលាយ​ជាង​ទឹក​ដោះ​គោ ព្រោះ​ថា​​មាន​ជាតិឡាក់តូស (Lactose) តិច​ជាង​ទឹក​ដោះ​គោ​។ ទឹក​ដោះ​ពពែ​ផ្ទុក​នូវ​សារធាតុ Prebiotics ស្រដៀង​នឹង​ទឹកដោះ​ម្ដាយ ដែល​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​កូន ហើយ​ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​តូច​ៗ ទន់ ដែល​ពេល​ចូល​ដល់​ក្នុង​ពោះវៀន ងាយ​ស្រួល​រំលាយ និង​រំលាយ​បាន​រហ័ស​ជាង​ទឹក​ដោះ​គោ។ ២. សម្រួល​បញ្ហា​អាលែកហ្ស៊ី អត្ថប្រយោជន៍​មួយ​ទៀត​នៃ​ម្សៅ​ទឹក​ដោះ​ពពែ មិន​សូវ​បង្ក​ឲ្យ​កើត​បញ្ហា​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ ព្រោះ​ដូច​ដែរ​បាន​រៀប​រាប់​តាំង​ពី​ចំណុច​ខាង​លើ ទឹក​ដោះ​ពពែ មាន​ផ្ទុក​ជាតិ​ឡាក់​តូសទាប ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រំលាយ។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា រវាង ៤០-១០០% នៃ​មនុស្ស​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ មិន​ជួប​បញ្ហា​នេះ​ទេ ពេល​ផឹក​ទឹក​ដោះ​ពពែ។ ៣. សម្បូរ​ជាតិ​ខ្លាញ់​ល្អ នៅ​ក្នុង​ទឹក​ដោះ​ពពែ មាន​ផ្ទុក​ខ្សែ​ច្រវាក់​អាស៊ីដ​ខ្លាញ់​ច្រើន​ជាង​ទឹក​ដោះ​គោ។ អាស៊ីដ​ខ្លាញ់ polyunsaturated ទាំង​នេះ មិន​ត្រឹម​តែ​ល្អ​សម្រាប់​​​ប្រព័ន្ធ​រំលាយ​អាហារទេ​ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​ចាត់​ទុក​ជា​ខ្លាញ់​ល្អ​ដល់​រាងកាយ​ផង​ដែរ។ ប្រភេទ​ខ្លាញ់​ល្អ​ទាំង​នេះ […]


អាហារូបត្ថម្ភ

កូនញ៉ាំអាហារទាំងនេះគ្រប់គ្រាន់ មិនបារម្ភរឿងអន់កម្ពស់

កម្ពស់​កូន​យើង ភាគ​ច្រើន​គឺ​អាស្រ័យ​ទៅ​តាម​កម្ពស់​របស់​ម៉ាក់ប៉ា ឬ​សាច់ញាតិ ពោល​គឺ​បណ្ដាល​មក​ពី​កត្តា​ហ្សែន។ បន្ថែម​ពី​លើ​កត្តា​ហ្សែន របប​អាហារ ឬ​សារធាតុ​ចិញ្ចឹម​ក៏​ដើរ​តួ​នាទី​សំខាន់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង និង​កម្ពស់​របស់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ទើប​វា​ជា​ការ​ចាំបាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​អាហារ​ណា​ល្អ និង​គួរ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​កូន ជួយ​ដល់​ការ​ពន្លូត​កម្ពស់​របស់​អា​អូន។ ១. សារធាតុ​ចិញ្ចឹម​ចាំបាច់​ដល់​ការ​លូត​កម្ពស់​កូន អំឡុង​វ័យ​លូតលាស់ កូន​ៗ​ត្រូវ​ការ​របប​អាហារ​ដែល​មាន​តុល្យភាព និង​ធ្វើ​សកម្មភាព​រាងកាយ​ណា​ដែល​ជួយ​ដល់​ការ​លូត​កម្ពស់​កូន​ដូច​ជា លេង​កីឡា​បាល់​បោះ ឬ​ហែល​ទឹក​។ល។ ហើយ​សម្រាប់​សារធាតុ​ចិញ្ចឹម​ចាំបាច់ ផ្ដល់​ជំនួយ​ដល់​ការ​លូត​កម្ពស់​កូន​មាន​ដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ។ ២. កំពូល​អាហារ​ជួយ​ដល់​ការ​លូត​កម្ពស់​កូន ស៊ុត៖ ស៊ុត ផ្ដល់​ប្រូតេអ៊ីន​យ៉ាង​តិច៦.៥ក្រាម និង​មាន​ផ្ទុក​សារធាតុ​អាស៊ីដ អាមីណូ។ នេះ​បណ្ដាល​ឲ្យ​ស៊ុត​ជា​ប្រភព​សម្បូរ​ប្រូតេអ៊ីន​មួយ​ល្អ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​ក្មេង។ បន្ថែម​ពី​លើ​នេះ ស៊ុត​ក៏​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​ដូចជា វីតាមីនD ខ្លាញ់​អូមេហ្គា៣ សេឡេញ៉ូម ដែល​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ទូទៅ​របស់​អា​អូន។ ទឹកដោះគោ៖ ប្រូតេអ៊ីន វីតាមីន D និង​ជាតិរ៉ែ​ដូច​ជា ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញេសូម​នៅ​ក្នុង​ទឹកដោះគោ ជួយ​ទ្រទ្រង់​ការ​លូតលាស់​ឆ្អឹង​អា​អូន។ យក​ល្អ​ម៉ាក់​ប៉ា​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ទឹកដោះ​គោ​ស្រស់​យ៉ាងតិច​មួយ​កែវ/ថ្ងៃ ដើម្បី​បំពេញ​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​កម្ពស់​កូន ឬ​អាច​ឲ្យ​កូន​ញ៉ាំ​យ៉ាអួរ​ជំនួស​ក៏​បាន។ សណ្ដែក​សៀង៖ សណ្ដែក​សៀង​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ និង​ពោរពេញ​ទៅ​ដោយ​ហ្វូឡាត វីតាមីន កាបូអ៊ីដ្រាត និង​ជាតិ​កាក​សរសៃ ចាំបាច់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​កូន។ បើ​ម៉ាក់​ប៉ា​បន្ថែម​ទឹក​សណ្ដែក​សៀង ឬ​តៅហ៊ូ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អា​អូន​រឹត​តែ​ពិសេស​ដល់​ការ​លូត​កម្ពស់​កូន។ សាច់​ក្រហម៖ […]


ការថែទាំទារក

កូនជ្រាំងអណ្តាតមកមូលហេតុអីខ្លះ? ដោះស្រាយបែបណា?

បញ្ហា​ជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​បញ្ហា​នេះ​ចំពោះ​ទារក​អាច​ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ប៉ា​ម៉ាក់ ព្រោះ​អា​អូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ចុះ​ជំងឺ​ជ្រាំង​អណ្ដាត​ទារក​ និង​កុមារកើត​ឡើង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី ហើយ​មាន​វិធី​អ្វី​ល្អ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បាន? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត និង​មូលហេតុ​ដទៃ​ទៀត​មាន​ដូចជា៖ ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។   វិធីព្យាបាលជំងឺជ្រាំងអណ្ដាតលើទារក ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​សាមញ្ញ​មួយ​ចំនួន​រួមមាន៖ ទី១. ដាំ​ទឹក​ឲ្យ​ពុះ​ហើយ​ទុក​ឲ្យ​នៅ​ក្ដៅ​ឧណ្ហៗ ទី២. បង់​អំបិល​ស្អាត​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ​ឱ្យ​ប្រៃ​ល្មម ទី៣. យក​កំណាត់​ទន់ៗ​ស្អាត ដែល​បាន​ស្ងោរ​សម្លាប់​មេ​រោគ​ហើយ​មក​ជ្រលក់​ទឹក​អំបិល​ក្ដៅ​ឧណ្ហៗ​នោះ​ជូត​សម្អាត​ក្នុង​មាត់ លើ​អណ្ដាត​ឲ្យ​បាន​ញឹក​ញាប់​(៤-៥ដង/ថ្ងៃ) ប៉ុន្តែ មិន​អាច​ជូត​ខ្លាំង​ពេក​ទេ​ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ឈឺ ឬ​ឈាម​បាន។ ផ្ទុយ​ទៅវិញ​បើ​ម៉ាក់ប៉ា​យក​កំណាត់​មិន​ស្អាត ឬ​មិន​បាន​សម្លាប់​មេ​រោគ​ជា​មុន​ទេ​នោះ​ការ​សម្អាត​នឹង​ក្លាយ​ជា​ការ​ចម្លង​មេ​រោគ និង​ធ្វើ​ឲ្យ​ជំងឺ​ជ្រាំង​លើ​កូនកាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​វិធី​ព្យាបាល ក្រៅ​ពី​អនុវត្ត​តាម​តិចនិក​ខាង​លើ ម៉ាក់​ប៉ា​អាច​ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។


ការលូតលាស់អាយុ ៦ឆ្នាំ

ក្មេងតូចលេងច្រើន មានអត្ថប្រយោជន៍ដល់ការលូតលាស់

គ្នា​យើង​មាន​ដែល​សង្កេត​មើល៍​អត់? ព្រោះ​តែ​ចង់​ឲ្យ​កូន​ឆ្លាត កូន​ធំ​មិន​ទាន់​ស្រួល​បួល​ផង ម៉ាក់​ប៉ា​មួយ​ចំនួន​ចាប់​ផ្ដើម​បង្រៀន​អក្សរ បង្រៀន​លេខ​ឲ្យ​កូន​ចេះ​ចាំ ហើយ​មិន​ចង់​ឲ្យ​កូន​មាន​ពេល​លេង​ច្រើន​ពេក​ទេ ខ្លាច​កូន​រៀន​ខ្សោយ តែ​តាម​ពិត​ទៅ អា​អូន​លេង​ច្រើន ទទួល​បាន​ការ​អភិវឌ្ឍ​ច្រើន​ផ្នែក​ណាស់​អំឡុង​ពេលកំពុង​កូន​លូតលាស់។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ គ្រាន់​តែ​លេង​សោះ អាច​ជួយ​អភិវឌ្ឍ​ដល់​ការ​លូតលាស់​កូន​បាន​យ៉ាង​ម៉េច​ខ្លះ? បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​បក​ស្រាយ​​ថា ការ​លេង​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កុមារ​តូច​ លើស​ពី​ការ​ឲ្យ​កូន​រៀន​លេខ រៀន​អក្សរ​ទៅ​ទៀត។ អត្ថប្រយោជន៍​នៃ​ការ​លេង​មាន​ដូច​ជា៖ – អភិវឌ្ឍន៍​ការប្រើ​សាច់ដុំធំៗ ដែល​ធ្វើ​ឲ្យ​កូន​លូតលាស់​ដោយ​មាន​ភាព​ស្វាហាប់ រហ័សរហួន – អភិវឌ្ឍន៍​ការប្រើសាច់ដុំតូចៗ ជួយ​ឲ្យ​កុមារ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​ចលនា​ម្រាម​ដៃ (កាន់​ខ្មៅ​ដៃ) និង​ភ្នែក – អភិវឌ្ឍន៍​ផ្នែក​ភាសា  កុមារ​ឆាប់​យល់​ពី​គំនិត​អ្នក​ទៃ និង​ចេះ​ប្រើ​ភាសា ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​ម៉ាក់​ប៉ា – អភិវឌ្ឍន៍​ទំនាក់ទំនង​សង្គម  អា​អូន​នឹង​ក្លាយ​ជា​ក្មេង​ដែល​មាន​ទំនាក់​ទំនង​សង្គម​ល្អ ក្លាហាន ចេះ​យល់​ចិត្ត​អ្នក​ដទៃ – អភិវឌ្ឍន៍​ភាព​ច្នៃ​ប្រឌិត អនុញ្ញាត​ឲ្យ​អា​អូន​ស្វែង​យល់​ពី​មូលហេតុ ឬ​របៀប​ដែល​អ្វី​មួយ​កើត​ឡើង និង​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ។ ការ​លេង​មាន​សារ​សំខាន់​ចំពោះ​ការ​អភិវឌ្ឍ ព្រោះ​បាន​​ចូល​រួម​ចំណែក​ដល់​ការ​យល់​ដឹង​ផ្នែក​រាងកាយ និង​អារម្មណ៍​របស់​អា​អូន។ ជា​ពិសេស​នោះ វា​ក៏​ផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​ម៉ាក់​ប៉ា​បាន​បង្រៀន​កូន​តាម​រយៈ​ការ​លេង និង​ចំណាយ​ពេល​បាន​ច្រើន​ជា​មួយ​កូនៗ។ ជា​ចុង​ក្រោយ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ហេតុ​ដូច្នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ជំរុញ​ការ​លេង​របស់​កូន​ៗ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កូន​ទទួល​បាន​កុមារភាព​ដ៏​រីករាយ​ដែល​ជា​ការ​ចង​ចាំ​ដ៏​ល្អ​របស់​ពួក​គេ។


ការបំបៅដោះ

ទឹក​ដោះ​គោ និង​ទឹក​ដោះពពែ ខុសប្លែកគ្នា​បែបណាខ្លះ?

នៅ​ពេល​​និយាយ​ពី​ទឹក​ដោះ​សត្វ​ យើង​តែង​តែ​គិត​ដល់​ទឹកដោះគោ​​មុន​គេ​មិន​​ខាន​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ទឹកដោះ​សត្វ​មួយ​ប្រភេទ​ទៀត​កំពុង​ទទួល​ការ​ពេញ​និយម​នៅ​ជុំវិញ​ពិភព​លោក​ដែរ​នោះ​​​​គឺ​ទឹក​ដោះ​ពពែ​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​មាន​​អត្ថប្រយោជន៍​ពិសេស​​ពី​ធម្មជាតិ​​​ ​ច្រើន​យ៉ាង​។ បើ​អ៊ីចឹង តើទឹកដោះពពែ និង​ទឹកដោះគោ​មាន​ភាព​ខុស​គ្នា​បែប​ណា​ខ្លះ? តស់​យើង​​ស្វែង​យល់​ទាំង​អស់​គ្នា​៖ ១. ប្រូតេអ៊ីន បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​តែង​កើត​លើ​ក្មេង​ក្រោម​អាយុ​៣ឆ្នាំ​ ទាក់​ទង់​ទៅ​នឹង​ទឹក​ដោះ​គោ​ គឺ​បញ្ហា​ទល់លាមកដោយសារ​តែ​ទឹកដោះ​ប្រភេទ​នេះ​មាន​ប្រូតេអ៊ីន​មួយ​ប្រភេទ​ហៅថា Alpha s1 Caseinខ្ពស់​។ បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ធ្វើ​ឲ្យ​ក្មេង​ជួប​បញ្ហា​ដូច​ជា​ទល់លាមក ហើម​ពោះ ពិបាក​រំលាយ​អាហារ ក្អែ និង​មាន​រោគ​សញ្ញា​ជំងឺ​សើ​ស្បែក​ជា​ដើម​។ ដោយ​ឡែក​សម្រាប់​ទឹក​ដោះ​ពពែ​វិញ មាន​បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ៨៩​ភាគ​រយ​តិច​ជាង​ទឹក​ដោះ​គោ ដែល​មិន​បង្ក​ឲ្យ​ក្មេង​ជួប​បញ្ហា​ទាំងនេះទេ​។ ជំនួស​មក​វិញ ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​តូច​ៗ ទន់ ដែល​ពេល​ចូល​ដល់​ក្នុង​ពោះវៀន​ ងាយ​ស្រួល​រំលាយ និង​រំលាយបាន​​រហ័ស​។ ២. ប្រូតេអ៊ីន​ប្រភេទ A1 និង​A2 ទឹក​ដោះ​គោ​ធម្មតា​មាន​ប្រូតេអ៊ីន​ពីរ​ប្រ​ភេទ​លាយ​បញ្ចូល​គ្នា​ គឺ​ប្រូតេអ៊ីន​A1 និង A2 ប៉ុន្តែ​ក្នុង​ទឹក​ដោះ​ពពែ​វិញ​មាន​តែ​ប្រ​ភេទ A2 តែ​មួយ​មុខ​ប៉ុណ្ណោះ​។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​មួយ​ចំនួន​កើត​ចេញ​ពី​ប្រូតេអ៊ីន​A1។ ​នេះ​ជា​មូល​ហេតុ​មួយ​​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ញ៉ាំ​ទឹក​ដោះ​ពពែ មាន​ប្រូតេអ៊ីន​A2 ងាយស្រួល​រំលាយ​ និង​ទន់​ពេល​ចូល​ដល់​ក្នុង​ពោះ​វៀន​។ ៣. ជាតិខ្លាញ់ ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​​ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ដោយ​ហេតុ​ថា​មូលេគុល​ជាតិ​ខ្លាញ់​ក្នុង​ទឹក​ដោះ​ពពែ​តូច​ជាង​ច្រើន​ដង​ បើ​ធៀប​ទៅ​នឹង​​មូលេគុល​ជាតិ​ខ្លាញ់​មាន​ក្នុង​ទឹក​ដោះ​គោ​។ មួយ​វិញ​ទៀត​ទឹក​ដោះ​ពពែ​ក៏​មាន​អាស៊ីដ​ខ្លាញ់​ចង្វាក់​ខ្លី […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងអាយុប៉ុន្មាន ទើបអាចប្រើថ្នាំសុលក្តៀនបាន?

បញ្ហា​ក្ដៀន​ ឬទល់លាមកតែងតែកើតឡើងជាញឹកញាប់ចំពោះកុមារតូចៗ ដែល​ធ្វើឱ្យលាមកអូនតូច ឡើងរឹង និងពិបាកបញ្ចេញមកក្រៅ។ ជាទូទៅ​ប៉ា​ម៉ាក់​តែងប្រើថ្នាំសុល​ក្តៀនដើម្បីជួយបន្ទន់​លាមក​អូន​តូច។ តើក្មេងអាយុ​ប៉ុន្មានទើបអាចប្រើថ្នាំសុលក្តៀនបាន? ឱសថការី ប៉េង វួចងី បានលើកឡើងថា ទារកចាប់ពីអាយុ ៦ ខែឡើងទៅទើប​អាចប្រើថ្នាំសុល​ក្តៀន​បាន​ ករណីទារកអាយុក្រោម ៦ ខែទល់លាមកយូរ ប៉ាម៉ាក់ប្រើ​គ្រប់​វិធីសាស្រ្ត​ជួយអូនតូច​ហើយនៅ​តែមិនបាត់ទល់លាមក ប៉ាម៉ាក់គួរនាំអូន​តូចទៅជួបគ្រូពេទ្យជំនាញ​កុមារប្រសើរជាង​ទិញថ្នាំសុល​ដោយ​ខ្លួនឯង។ ចំណែកអូនតូចដែលមានអាយុលើស ៦ ខែទល់លាមកយូរ ប៉ាម៉ាក់សុលហើយត្រូវ​សុល​ទៀត​ក៏ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យជំនាញកុមារដែរ។ ឱសថការី​រូប​នេះ​ក៏​បាន​បន្តថា ថ្នាំ​សុល​ខុស​គ្នា​ទៅ​តាម​ប្រភេទ​ថ្នាំ ថ្នាំ​ខ្លះ​អាច​ប្រើ​បាន​ចំពោះ​ក្មេង​អាយុ ៦ខែ ខ្លះ​ទៀត​១ឆ្នាំ ឬក៏លើសពីនេះ ហេតុនេះចៀសវាងកូនមានបញ្ហា យើងត្រូវសាកសួរឱសថការី ឬគ្រូពេទ្យឲ្យបានច្បាស់មុននឹងប្រើ។ អូនតូចដែលក្តៀន ឬទល់លាមកមានអាការៈដូចជា៖ ឈឺពោះ (ឈឺបាត់ៗ) មិនសូវឃ្លាន ឆាប់ខឹង ឬមួមៅ ហើមពោះ និងមានដុំពក (ដុំលាមក) រឹងៗ ប្រសិនបើយើងសង្កត់​លើ​ពោះ​អូនតូចថ្នមៗ ឈឺពេលប្រឹងបត់ជើងដោយសារប្រេះរន្ធគូទ (ប្រេះស្បែកបន្តិចនៅជុំវិញ​រន្ធគូទ) អត្ថន័យពណ៌ និងរូបរាងលាមកទារក ឱសថការីរូបនេះក៏បានបន្ថែមថា ក្នុងករណីអូនតូច​ទល់លាមក​ម៉ាក់ប៉ាអាចសាកល្បង​ម៉ាស្សា​ពោះ​អូនតូចថ្នមៗពីលើចុះក្រោមដើម្បីជួយសម្រួលចលនាពោះវៀនឱ្យឆាប់បញ្ចេញលាមកមកក្រៅ និង​ឱ្យ​អូនតូចញុំាទឹកឱ្យបានច្រើន។ ជាពិសេសប៉ាម៉ាក់ត្រូវបញ្ជូលបន្លែ និងផ្លែឈើ​ក្នុងរបបអាហារ​របស់​អូនតូចក្នុងករណីអូនតូចមានអាយុចាប់ពី ៦ ខែឡើងទៅ ឬអាចញុំាអាហារបាន ដើម្បីជួយអូន​តូច​បន្ទោបង់​មុននឹងសុលឱ្យអូនតូច។


ជំងឺឆ្លង

ជិតដល់រដូវជួបជុំបងប្អូន ម៉ាក់ប៉ាប្រយ័ត្នប្រយែងសុខភាពកូនៗពីកូវីដ-១៩

រដូវ​ភ្ជុំ​បិណ្ឌ​ជិត​ឈាន​ចូល​មក​ហើយ ភាគ​ច្រើន​គ្នា​យើង​មួយ​ចំនួន​ច្បាស់​មាន​ការ​ជួប​ជុំ​គ្រួសារ​បន្តិច​បន្តួច បន្ទាប់​ពី​ត្រលប់​មក​ពី​វត្ត​វ៉ា​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​ភ្លេច​ការពារ​ខ្លួន និង​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​ពី​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង Delta ឡើយ ពិសេស​សុខភាពកូន​តូច​ៗ ព្រោះ​វា​ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ មិន​ថា​ជួប​ជុំ​មនុស្ស​តិច ឬ​ច្រើន​ក្ដី។ បើ​ប្រៀប​ធៀប​នឹង​មនុស្ស​ធំ រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង ហើយ​សុខភាព​ក្មេង​ក៏​មិន​ងាយ​ទ្រុឌ​ទ្រោម​ដូច​សុខភាព​មនុស្ស​ធំ​ដែរ ក្រោយ​ឆ្លង​វីរុស​កូវីដ-១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រយុទ្ធ​ជំងឺ​ឆ្លង​អាមេរិក (CDC) ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រប​គ្នា​នេះ ដើម្បី​ការពារ​សុខភាព​កុមារ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ កម្ពុជា​យើង​បាន​អនុញ្ញាត​ឲ្យក្មេង​ក្រោម​អាយុ១២ ដល់​ក្រោម ១៨ឆ្នាំ ចាក់​វ៉ាក់សាំង​កូវីដ-១៩ តាំង​ពី​ថ្ងៃទី០១ សីហា ២០២១​មក​ម្ល៉េះ។ យ៉ាង​នេះ​ក្ដី អា​អូន​ក្រោម​១២​ឆ្នាំ និង​ក្មេង​ៗ​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​នៅ​តែ​ប្រឈម​ការ​ឆ្លង​ជំងឺ​នេះ ហេតុ​នេះ​ម៉ាក់​ប៉ា​គួរ​តែ​ចេះ​ពី​វិធានការ​ការ​ពារ​សុខភាព​កូន​ៗ​ពី​ការ​ឆ្លង​មេរោគ​កាច​សាហាវ​ដូច​ខាង​ក្រោម៖ ១. ប្រាកដ​ថា​កូន​ៗ​លាង​ដៃ​បាន​ត្រឹម​ត្រូវ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត​ញឹក​ញាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត Maria Van Kerkhove បម្រើ​ការ​នៅ​អង្គការ​សុខភាព​ពិភពលោក(WHO) ។ ២. ម៉ាក់​ប៉ា​អាច​ប្រើ​អាល់កុល​លាង​ដៃ​កូន​បាន ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP) អះអាង​ថា ក្មេង​ៗ​ក្រោម​អាយុ ៥​ឆ្នាំ​មិន​គួរ​ប្រើ​ទេ ព្រោះ​អាច​ពុល យក​ល្អ​លាង​នឹង​សាប៊ូ  […]


ការលូតលាស់អាយុ ៦ឆ្នាំ

បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន ជាមួយវិធីងាយៗនាំសុភមង្គលចូលគ្រួសារ

ធម្មតា ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​អនុស្សាវរីយ​ក្នុង​គ្រួសារ ម៉ាក់​ប៉ា​តែង​នាំ​កូន​ៗ​ចេញ​ទៅ​ដើរ​លេង​ក្រៅ​ផ្ទះ ឬ​តាម​ខេត្ត​ជាដើម ប៉ុន្តែ​ដោយ​សារ​តែ​កូវីដ-១៩ ទើប​យើង​ពិបាក​ទៅ​ណា​មក​ណា។ ប៉ុន្តែ ចំណង​រវាង​ម៉ាក់ប៉ា និង​កូន​ៗ អាច​កាន់​តែ​ស្និទ្ធស្នាល រឹង​មាំ​ឡើង​ជាមួយ​នឹង​វិធី ឬ​ទម្លាប់​សាមញ្ញ​ៗ ដែល​យើង​អាច​ធ្វើ​វា​ឡើង​ជា​ប្រចាំ​ថ្ងៃ។ ខាង​ក្រោម​នេះ ជា​វិធីសាស្ត្រ​សាមញ្ញ​ៗ បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន អាច​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​បាន​ដូច​ជា៖ ១. ញ៉ាំ​អាហារ​ជុំ​គ្នា តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​អាហារ​ជា​ប្រចាំ​ក្នុង​គ្រួសារ​ជាមួយ​កូនៗ និង​អត្ថប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​វិជ្ជមាន​របស់​កូន​ដូច​ជា សុខភាព ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ សុខភាព​ផ្លូវ​ចិត្ត ផ្លូវ​អារម្មណ៍​រឹងមាំ ចរិត​ឫកពា​ល្អ និង​បង្កើន​សមត្ថភាព​សិក្សា​ផង​ដែរ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ២. លេង​ជាមួយ​គ្នា វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់​ប៉ា-កូន​នោះ​គឺ​ការ​ចំណាយ​ពេល ឬ​លេង​ជាមួយ​គ្នាឲ្យ​បាន​ច្រើន។ រក​ល្បែង​ណា​ដែល​យើង​អាច​អប់រំ​កូន​បាន ប្រសិន​បើ​យើង​ចង់​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​កូន និង​ជំរុញ​ឲ្យ​កូន​មាន​ជំនាញ​សង្គម​ខ្លាំង ចរិត​ឫកពា​សមរម្យ។ ៣. ឱប​កូនៗ​ឲ្យ​ច្រើន ការ​ឱប​មិន​ត្រឹម​តែ​ជា​តិចនិក​អស្ចារ្យ​មួយ​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​មិន​ឲ្យ​យើង​ឈឺ​បាន​ទៀត​ផង។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ Scientific American។ ដូច​នេះ ម៉ាក់ប៉ា​គួរ​ឱប​កូន​ៗ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​កូន​ៗ​ដឹង​ថា យើង​ស្រលាញ់​ពួក​គេ​ប៉ុនណា។ ៤. បង្ហាញ​ពី​ក្ដី​ស្រលាញ់​រាល់​ថ្ងៃ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​កូន មិន​ចាំ​បាច់​ជា​កាដូ​ថ្លៃៗ ឬ​ទាល់​តែ​មាន​ពិធី​ជប់​លៀង​ធំ​ដុំ​អី​នោះ​ទេ យើង​គ្រាន់​តែ​ធ្វើ​រឿង​តូច​តាច​សាមញ្ញ​ៗ ដូចជា និយាយ​ថា​ម៉ាក់​ប៉ា​ស្រលាញ់​កូន ស្ដាប់​រាល់​បញ្ហា ឬ​រឿង​ដែល​កូន​និយាយ​ឲ្យ​ស្ដាប់​ដោយ​មិន​វិនិច្ឆ័យ​ខុស​រឿង ផ្ដល់​ចំណាប់​អារម្មណ៍​ដល់​កូន​ជាដើម។ វិធី​ទាំង​នេះ​ច្បាស់​ជា​អាច​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់​ប៉ា-កូន បាន​កាន់​តែ​ខ្លាំង​ឡើង និង​ធ្វើ​ឲ្យ​កូន​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ​ពី​ម៉ាក់​ប៉ា។ ៥. ឲ្យ​កូន​ជួយ​កិច្ចការ​ក្នុង​ផ្ទះ តាម​ធម្មជាតិ ក្មេងៗ​ចូល​ចិត្ត​ជួយ​យក​អាសា​ម៉ាក់​ប៉ា​ណាស់ […]


ជំងឺឆ្លង

ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ

ជំងឺគ្រុនឈាម​ ម៉ាក់​ប៉ា​ត្រូវ​តែ​ប្រយ័ត្ន​កូន​ពី​ជំងឺ​រដូវ​ភ្លៀងនេះ​ឲ្យ​មែន​ទែន ពិសេស​​គឺនៅ​ក្នុង​រដូវ​ភ្លៀង​វស្សា​បែប​នេះតែ​ម្ដង។ ក្ដៅ​ខ្លួន ឡើង​កន្ទួល គឺ​ជា​រោគ​សញ្ញា​ដែល​ម៉ាក់​ប៉ា​ភាគ​ច្រើន​ចំណាំ​ជា​អាការៈ​របស់​ជំងឺ​គ្រុន​ឈាម តែ​បើ​អា​អូន​ចេញ​អាការៈ​ផ្សេងៗ​ដូច​ជា​ប៉ោង​ពោះ ឬ​ជុះ​មកលាមក​មាន​លាយ​ឈាម វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ​ហើយ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា រោគសញ្ញាប៉ោងពោះ ឬអាអូនជុះមកមានលាយឈាម អាចគ្រាន់តែជារោគសញ្ញារួមផ្សំរបស់ជំងឺគ្រុនឈាម ប៉ុន្តែរោគសញ្ញាទូទៅរបស់ជំងឺនេះ ម៉ាក់ប៉ាគួរកត់សម្គាល់ឲ្យបានច្បាស់មានដូចជា៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះជាដើម។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូស​ខ្លា​ញី ហើយ​រោគ​សញ្ញា​សំខាន់​ទី​១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។ ស្រប​គ្នា​នេះ​ដែរ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ