ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​ទារក មាន​លក្ខណៈ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ញាក់​គ្រាប់​ភ្នែក​ (Nystagmus) ​ជា​ជំងឺ​ដែល​ភ្នែក​ធ្វើ​ចលនា​ដដែល​ៗ មិន​អាច​គ្រប់គ្រង​បាន​ និង​កន្ត្រាក់​ចុះ​ឡើង​។ ពិត​ណាស់​ ជា​ធម្មតា​ ទារក​ធ្វើ​ចលនា​ភ្នែក​ដើម្បី​តាម​មើល​​ប្រដាប់​ប្រដា​​ក្មេង​លេង ឬ​មនុស្ស​ជុំវិញ។ ប៉ុន្តែ សម្រាប់​ទារក​​ដែល​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ ​មាន​ចលនា​ភ្នែក​ញឹកញាប់​ និង​ដដែល​ៗ​។ ជំងឺ​​នេះ ជា​ទូទៅ​កើត​ឡើង​នៅ​ចន្លោះ​ពេល​ដែល​កូន​អាយុ​៦​សប្ដាហ៍ និង​៦​ខែ ហើយ​វា​ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​​ការ​ធ្លាក់​ចុះ​នៃ​គំហើញ របស់​អា​អូន​ផង​ដែរ​។​ រោគសញ្ញា​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​​ទារក​មាន​អ្វី​ខ្លះ​? រោគសញ្ញា​ចម្បង​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ គឺ​ចលនា​ភ្នែក​ញាក់​ៗ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​​កម្លាំង និង​ភាព​ញឹកញាប់​នៃ​ចលនា​ភ្នែក​ទាំង​នេះ មាន​ការ​ប្រែប្រួល​​អាស្រ័យ​លើ​​ទារក​ម្នាក់​ៗ។ ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​អាច​កើត​ឡើង​លើ​ភ្នែក​ម្ខាង​ ឬ​ទាំង​សង​ខាង​។ រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ រួម​មាន​៖ មាន​រំញោច​​នឹង​ពន្លឺ​ ពិបាក​​ក្នុង​ការ​តាមមើល​វត្ថុ​អ្វី​មួយ ចូរ​ពិគ្រោះ​ជាមួយ​នឹង​​គ្រូពេទ្យ​​​ខាង​ភ្នែក​កុមារ​ ប្រសិនបើ​អា​អូន​​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​។ រោគសញ្ញា​មួយ​ចំនួន​ទៀត​ ដូចជា​ព្រិល​ភ្នែក​ ពិបាក​ក្នុង​ការ​មើល​នៅ​ពេល​យប់​  ​វិល​មុខ និង​វិបត្តិ​លំនឹង អាច​កើត​ឡើង​​នៅ​ពេល​ដែល​​កូន​ដល់​វ័យ​ចូល​រៀន​។​​​​​ មូលហេតុ​បង្ក​​ និង​​កត្តា​ហានិភ័យ​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក បញ្ហា​សរសៃ​ប្រសាទ​ពី​កំណើត​ ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ដែល​កើត​ចំពោះ​កុមារ​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖ ជំងឺ​ភ្នែក​ឡើង​បាយ​ពី​កំណើត​  ផឿក ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ បញ្ហា​ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៃ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​ រលាក​ត្រចៀក​ផ្នែក​ខាង​ក្នុង​ ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ បន្ថែម​ពី​នេះ​ វិបត្តិ​​លំនឹង​ក្នុង​ត្រចៀក​ ក៏​អាច​ធ្វើ​ឲ្យ​​ទារក​កើត​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នេះ​ដែរ​។ ចំណែក​ឯ​ជំងឺ​មួយ​ចំនួន​ដូចជា​ ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ  ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ការ​ប៉ះទង្គិច​ ក៏​អាច​បង្ក​ជា​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នៅ​ពេល​ក្រោយ​ដូច​គ្នា។


ការបំបៅដោះ

អាអូនអាយុប៉ុន្មាន ទើបអាចណែនាំទឹកដោះពពែឲ្យបៅបាន?

មកដល់ពេលនេះហើយ ម៉ាក់ប៉ាច្បាស់ជាដឹងហើយថា ម្សៅទឹកដោះពពែមានអត្ថប្រយោជន៍ច្រើនប៉ុនណាចំពោះសុខភាពកូន។ ទឹកដោះពពែ ជាជម្រើសដ៏ល្អដូចម្សៅទឹកដោះគោដែរ សម្រាប់ផ្ដល់ឲ្យកូនញ៉ាំបន្ទាប់ពីទឹកដោះម្ដាយ តែម៉ាក់ប៉ាដឹងទេថា កូនអាយុប៉ុន្មានទើបយើងអាចឲ្យកូនញ៉ាំទឹកដោះពពែ? កើតភ្លាមបៅភ្លាម ឬចាំ៦ខែ-១ខួប ចាំផ្ដល់ឲ្យបៅ? អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ ម្សៅទឹកដោះពពែ ជាទូទៅមានសុវត្ថិភាពអាចឲ្យទារកទើបកើត-អាយុ១២ខែបៅបាន តែ​យ៉ាងណា ជា​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​សុខ​ភា ព​ពិភព​លោក ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​បាន​៦​ខែ​។ ផ្ទុយទៅវិញ ទឹកដោះពពែស្រស់ ឬប្រភេទទឹកដោះគោស្រស់ដែលមិនមែនជាម្សៅទឹកដោះគោ ឬពពែសម្រាប់ទារកទេ គួរតែចៀសវាងឲ្យទារកក្រោម១ឆ្នាំញ៉ាំ។ នេះបើតាមការឲ្យដឹងពី American Academy of Pediatrics (AAP)។ បើប្រៀបនឹងទឹកដោះគោ ទឹកដោះពពែសម្បូរសារធាតុចិញ្ចឹម វីតាមីន និងរ៉ែ ច្រើនជាងទឹកដោះគោ ហើយវាក៏មិនសូវបង្កជាបញ្ហាអាលែកហ្ស៊ីពេលបៅដូចទឹកដោះគោដែរ។ ទឹកដោះពពែមានភាពងាយស្រួលរំលាយជាងទឹកដោះគោ ដោយសារជាតិឡាក់តូស (Lactose) តិចជាងទឹកដោះគោ។ ម៉្យាងវិញទៀត ទឹកដោះពពែផ្ទុកនូវសារធាតុ Prebiotics ប្រហាក់​ប្រហែល​នឹងទឹកដោះម្ដាយ ដែលអាចជួយជំរុញដល់ការរំលាយអាហាររបស់កូន ហើយទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ងាយ​រំលាយបានរហ័សជាងទឹកដោះគោ។ លើសពីនេះ សារធាតុសំខាន់ៗមានក្នុងទឹកដោះពពែជួយអាអូនឲ្យមានប្រព័ន្ធស៊ាំរឹងមាំ ដោយសារសារធាតុចិញ្ចឹមទាំងនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំកូនៗ ការពារសុខភាពកូន ចៀសវាងជំងឺផ្សេងៗ។ យ៉ាងណាមិញ ម៉ាក់ៗគួរតែបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន៦ខែ ឬលើសនេះតាមដែលអាចធ្វើទៅបានដូចការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញច្បាស់លាស់ពីផលិតផលម្សៅទឹកដោះសត្វ មិនថាទឹកដោះពពែ ឬទឹកដោះគោ […]


ការលូតលាស់អាយុ ៦ឆ្នាំ

៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន

ខួរ​ក្បាល​កូនអភិវឌ្ឍ​បាន​លឿន និង​ឆាប់​ចាប់​បាន​ពេល​យើង​បង្រៀន​អ្វី​មួយ​ជាង​មនុស្ស​ធំ ហើយ​ពី​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​ខ្លះ​ខំ​ប្រឹង​បង្រៀន​កូន​ពី​នេះ​ពី​នោះ និង​ផ្ដល់​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ឆ្លាត។ បន្ថែម​ពី​ការ​ផ្ដល់​អាហារូបត្ថម្ភ​ល្អៗ​ដើម្បី​ឲ្យ​កូន​ឆ្លាត ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ បង្ហាត់​ខួរ​ក្បាល​កូន​ឲ្យ​គិត​បាន​រហ័សរហួន។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចទីនេះ ១. បង្វឹក​ខួរក្បាល ពេល​នៅ​តូច ខួរ​ក្បាល​កូន​ប្រៀប​បាន​ដូច​ជា​អេប៉ុង​មួយ​ត្រៀម​ខ្លួន​ក្រេប​ជញ្ជក់​យក​អ្វីៗ​គ្រប់​យ៉ាង​ដែល​អា​អូន​បាន​ដឹង បាន​ឃើញ។ ល្បែង​មួយ​ចំនួន​ដូច​ជាផ្គុំ​រូប អាច​ភ្ញោច​ភាព​ងឿង​ឆ្ងល់ និង​ជំរុញ​ការ​គិត​របស់​ក្មេង។ អនុញ្ញាត​ឲ្យ​កូន​លេង​ល្បែង​ដែល​សមស្រប​ទៅ​តាម​អាយុ ដើម្បី​ជំរុញ​ដល់​ស្មារតី និង​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន។ ២. គេង​គ្រប់​គ្រាន់ ការ​សម្រាក​បាន​គ្រប់​គ្រាន់​សំខាន់​ណាស់​សម្រាប់​ក្មេង យ៉ាង​ហោច​ណាស់​ឲ្យ​កូន​គេង ៨ម៉ោង/យប់។ ការ​គេង​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​កូន​មាន​ស្មារតី​នឹង និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​អា​អូន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្រាយ​បាន​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ ៣. សកម្មភាព​រាងកាយ មិន​ថា​ជា​កីឡា ឬ​គ្រាន់​តែ​ជា​ការ​រត់​លេង​មុខ​ផ្ទះ​ទេ ក្មេង​ៗ​ត្រូវ​ការ​សកម្មភាព​រាងកាយ ដើម្បី​រំញោច​អារម្មណ៍​របស់​ពួក​គេ។ ការ​សិក្សា​មួយ​ដោយ​សាកល​វិទ្យាល័យ Illinois សហរដ្ឋអាមេរិក បាន​អះ​អាង​ថា ក្មេង​ដែល​មាន​សកម្មភាព​រាងកាយ​ច្រើន ជា​ទូទៅ​ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​មាន​កម្រិត​នៃ​ការ​ជឿជាក់ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ជាង​ក្មេង​ដទៃ។ ៤. អាន​សៀវភៅ តិចនិក​មិន​ដែល​បរាជ័យ​ក្នុង​ការ​បង្កើន​សមត្ថភាព​គិត និង​ចំណេះ​ដឹង​របស់​កូន​ៗ​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន។ ក្នុង​ផ្ទះ គួរ​តែ​មាន​សៀវភៅ​រឿង​កុមារ ឬ​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​ច្រើន ទុក​សម្រាប់​កូន​អាន​ពេល​ទំនេរៗ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ក្លាយ​ជា​គំរូ​ល្អ​សម្រាប់​កូន​ដែរ មិន​មែន​មាត់​ថា​ឲ្យ​កូន​អាន​សៀវភៅ ហើយ​ខ្លួន​ឯង​អង្គុយ​ចុច​ទូរស័ព្ទ​ទេ។


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់

ភាពអត់ធ្មត់គឺជាជំនាញមួយដែលជួយកុមារឱ្យចេះគិត និងជួយកុមារបង្កើត​ទំនាក់ទំនងក្នុងសង្គម ព្រមទាំងជួយដល់ការសិក្សាកុមារទៀតផង។ ការបង្រៀនកូនឱ្យ ចេះអត់ធ្មត់ពីតូច​នឹងជួយ​កូន​ច្រើន​នៅថ្ងៃអនាគត។ តើ​មានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយប៉ាម៉ាក់ក្នុងបង្រៀនកូនតូចឱ្យចេះ​អត់ធ្មត់? ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង ៧ ក្នុងការជួយប៉ាម៉ាក់បង្រៀនភាពអត់ធ្មត់ដល់អូនតូច៖ ១. ចាប់ផ្តើមពីតូចនិងចាប់ផ្តើមពីរយៈពេលខ្លី ប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឱ្យមានការអត់ធ្មត់បន្តិចបន្តួចតាំងពីកូននៅតូច។ មុនពេលប៉ាម៉ាក់​ឱ្យ​ទឹកដោះគោកូនញុំា ប៉ាម៉ាក់អាចគ្រាន់​តែ​សុំឱ្យអូនតូចរង់ចាំដោយស្ងៀមស្ងាត់រយៈពេល ១-២ នាទី។ នៅពេលកូនធំបន្តិច ប៉ាម៉ាក់អាចបន្ថែមពេលវេលា​រងចាំ​ដើម្បី​ហ្វឹកហាត់​ចិត្តអត់ធន់របស់​អាអូន។ ២. បង្រៀនឱ្យអូនតូចចេះគ្រប់គ្រងខ្លួនឯង សម្រាប់កុមារ ភាពអត់ធ្មត់គឺជាការរៀនគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ទោះបីជាពួកគេ​មាន​ការព្រួយបារម្ភ អន្ទះសា ឬអស់កម្លាំងក៏​ដោយ​។ ប៉ាម៉ាក់ត្រូវឱ្យអាអូនគ្រប់គ្រងអារម្មណ៍ ខ្លួន​ឯង​ឡើង​វិញ មុនពេលអ្នកបំពេញតាមការ​សុំ​របស់អូនតូច។ ការធ្វើដូច្នេះ នៅពេល​អូនតូចបញ្ចេញ​​​អាកប្បកិរិយា​មិនល្អ បង្រៀនអូន​តូចថាការ​មិនមានភាពអត់ធ្មត់មិនមែន​ជាវិធីដើម្បី​ទទួលបាន​អ្វីដែល​អូន​តូច​ចង់បាននោះទេ។ ៣. ពន្យារពេល ការឱ្យកូនរង់ចាំបន្តិចមុនពេលផ្តល់អ្វីដែលកូនចង់បាននឹងបង្រៀនកូន​ឱ្យ​ចេះអត់ធ្មត់។  ឧទាហរណ៍ ប្រសិនបើម៉ាក់កំពុងលាងចាន ហើយអាអូន​សុំឱ្យម៉ាក់ទៅលេងជាមួយ ម៉ាក់អាចប្រាប់ឱ្យអាអូន​រង់ចាំ​រហូតដល់ម៉ាក់​លាង​​ចានរួចសិន។  ៤. បង្រៀនកូនឱ្យរង់ចាំវេន ការបង្រៀនកូនតូចឱ្យចេះរង់ចាំវេនជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនភាព​អត់ធ្មត់។ ប្រសិនបើ​អា​អូន​មិនអាចរង់ចាំដល់វេនខ្លួនក្នុងការជិះទោង ប៉ាម៉ាក់ត្រូវឧស្សាហ៍​នាំអូនតូចទៅលេងសួន​ដើម្បី​ពង្រឹង​ភាពអត់ធ្មត់របស់​អូនតូច។ ការហ្វឹកហាត់ដដែលៗនឹងជួយឱ្យអូនតូចទម្លាប់នឹងការរង់ចាំយូរ។ ៥. ឱ្យកូនធ្វើសកម្មភាពខ្លះខណៈរង់ចាំវេន លោកស្រី Annie Fox អ្នកនិពន្ធសៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ” “Teaching Kids to Be Good People” បានលើកឡើងថា ប៉ាម៉ាក់គួរឱ្យកូនតូចធ្វើសកម្មភាពខ្លះខណៈពេលកំពុងរង់ចាំវេន។ ប៉ាម៉ាក់អាចឱ្យអាអូន ឈរ​ដូចទាហាន លោតដូចកង្កែប ឬរេចុះរេឡើង​ដូចដើមឈើ​ត្រូវខ្យល់ជា​ដើម​​ដើម្បីបង្វែរអាម្មណ៍អូនតូចពីការរងចាំយូរ។ ៦. ឱ្យកូនលេងល្បែងរង់ចាំ ការលេងល្បែងដូចជា “ […]


ការថែទាំទារក

នេះជាតិចនិកការពារកូនតូចពីភាពរងា គេងលក់ស្រួល

នៅ​ពេល​អាកាសធាតុ​ត្រជាក់ ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​ថែ​ទាំ​សុខភាព​កូន​ឲ្យ​បាន​ដិត​ដល់​ជាង​ធម្មតា ព្រោះ​អាកាសធាតុ​បែប​នេះ​ងាយ​បណ្ដាល​ឲ្យ​កូន​តូច​ឈឺ ពិសេស​នោះ​គឺ​តឹង​ច្រមុះ ឬ​ក្អក​ ពិបាក​គេង​ពេល​យប់​ណាស់។ ប៉ុន្តែ បើ​ពេក​ត្រជាក់ ម៉ាក់​ប៉ា​ខំ​ឃ្លុំ​កូន​ឲ្យ​ជិត​ឆឹង​ពេក ក៏​ពិបាក​ដល់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​កូន​តូច​ពី​ភាព​រងា ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដូចជា៖ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្លៀក​ពាក់​ឲ្យ​កូន​ត្រឹម​ត្រូវ ក្នុង​រដូវ​រងា ឬ​ពេល​អាកាសធាតុ​ចុះត្រជាក់​ វិធី​ល្អ​បំផុត​ដើម្បី​ការពារ​កូន​តូច​ពី​ភាព​រងា និង​មាន​ភាព​កក់​ក្ដៅ​ពេល​គេង គឺ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​កូន​១-២ជាន់ ពោល​គឺ​ស្លៀក​សំលៀក​បំពាក់​ស្ដើង​ល្មម មិន​ក្រាស់​ពេក​។ ២. កំណត់​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ប្រាកដ​ថា កូន​តូច​យើង​មិន​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក ម៉ាក់​ប៉ា​គួរ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ពី ១៨-២០​អង្សារសេ។ ប្រើ​ទែរម៉ូមែត្រ​ក្នុង​បន្ទប់ ដើម្បី​ពិនិត្យ​មើល​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស​នោះ គឺ​កុំ​ដាក់​កូន​ឲ្យ​គេង​នៅ​មុខ​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ។ ៣. ពាក់​ស្រោម​ដៃ​ស្រោម​ជើង យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់​នឹង​ការពារ​កូន​តូច​ពី​ភាព​រងា យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​ជាន់ទៀត​ឲ្យ​កូន ប៉ុន្តែ​គួរ​ចៀសវាង​ឃ្លុំ​ខ្លួន​កូន​ខ្លាំង​ពេក។ ៤. ពិនិត្យ​មើល​កូន មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។


ជំងឺប្រព័ន្ធប្រសាទ

ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍

ជំងឺពិបាកផ្ចង់អារម្មណ៍កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សា​ការ​ផ្តោត​អារម្មណ៍​ និង​មាន​អាកប្បកិរិយាដែលអាច​ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ? កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយ​ចំនួន​អាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាច​បន្តរហូត​ដល់ពេញវ័យ។ ជំងឺនេះកើត​ឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។​ ម្យ៉ាងទៀតក្មេង​ប្រុស ស្រី ដែល​មាន​ជំងឺ​ពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់​អារម្មណ៍​ចែក​ចេញ​ជា​ ៣ ប្រភេទគឺ៖ ១. មិនយកចិត្តទុកដាក់ មិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទេ ឬធ្វើកិច្ចការសាលាខុសច្រើន និងខ្ជីខ្ជា មានបញ្ហាក្នុងការផ្តោតអារម្មណ៍មិនថាពេលធ្វើកិច្ចការ ឬលេង មិនស្តាប់ ទោះបីជាយើងនិយាយជាមួយផ្ទាល់ក៏ដោយ មានការពិបាកក្នុងការធ្វើតាមការណែនាំ ហើយមិនអាចបញ្ចប់កិច្ចការ​សាលា ឬការងារផ្ទះ មានបញ្ហាក្នុងការរៀបការងារ និងសកម្មភាពផ្សេងៗ គេចវេះ ឬមិនចូលចិត្តកិច្ចការដែលត្រូវការការគិតដូចជាកិច្ចការសាលា បាត់សម្ភារៈដែលត្រូវការចាំបាច់សម្រាប់កិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដូចជា តុក្កតា កិច្ចការសាលា ឬ​ខ្មៅដៃជាដើម ងាយបែកអារម្មណ៍ ភ្លេចធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជាធ្វើកិច្ចការផ្ទះ  ២. សកម្មជ្រុលឬធ្វើតាមចិត្ត នៅមិនស្ងៀម មានការពិបាកក្នុងការអង្គុយក្នុងថ្នាក់ ឬក្នុងស្ថានភាពផ្សេងទៀត រត់ជុំវិញ ឬឡើងទីខ្ពស់ក្នុងស្ថានភាពមិនសមស្រប មានបញ្ហាក្នុងការលេង ឬធ្វើសកម្មភាពណាមួយដោយស្ងៀមស្ងាត់ និយាយច្រើនជ្រុល ឆ្លើយមិនបានគិត និងរំខានដល់អ្នកសួរ មានការលំបាកក្នុងការរង់ចាំឱ្យដល់វេនខ្លួន រំខាន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ

ម៉ាក់ប៉ាណាក៏ដូចគ្នាដែរ តែងប្រាថ្នាចង់ឲ្យកូនលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ហើយដើម្បីសម្រេចបំណងប្រាថ្នានេះ ទាមទារឲ្យម៉ាក់ប៉ាថែទាំកូនឲ្យមានសុខភាពល្អ រួមទាំងសុខភាពប្រព័ន្ធរំលាយអាហារកូនដែរ។ កាលណាសុខភាពក្រពះ-ពោះវៀនអាអូនអត់ល្អទេ កូនអាចនឹងជួបឧបសគ្គធំៗ ៣ យ៉ាង រារាំងដល់ការលូតលាស់។ ឧបសគ្គទាំងនោះមានដូចជា៖ ១. កង្វះអាហារូបត្ថម្ភ ក្រពះ-ពោះវៀនមាននាទីចាំបាច់ក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញ៉ាំចូលខ្លួន។ បើសុខភាពប្រព័ន្ធរំលាយអាហារមិនល្អ មានន័យថា អាអូនច្បាស់ជាទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ឲ្យដឹងថា កាលណាបើក្រពះ-ពោះវៀនក្មេងមានសុខភាពល្អ គឺធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចត្រង់នេះ ២. ប្រព័ន្ធការពាររាងកាយខ្សោយ យើងដឹងហើយថា សុខភាពក្រពះពោះវៀន ជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច ដោយសារក្រពះ-ពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ហើយបាក់តេរីល្អៗ រាប់លានមានក្នុងក្រពះ-ពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ នេះមានន័យថា បើអាអូនមានសុខភាពប្រព័ន្ធរំលាយអាហារខ្សោយ ឬមិនល្អ សុខភាពអាអូនក៏ប្រឈមនឹងជំងឺច្រើនដែរ។ ៣. ខួរក្បាលអភិវឌ្ឍន៍មិនល្អ លោកវេជ្ជបណ្ឌិត អ៊ុន យូ បន្តថា ការលូតលាស់ និងអភិវឌ្ឍន៍ខួរក្បាលកូនល្អប្រក្រតីក៏មានជាប់ពាក់ព័ន្ធសុខភាពក្រពះ-ពោះវៀនកូនដែរ។ បើក្រពះ-ពោះវៀនក្មេងល្អ ការស្រូបយកពពួកសារធាតុចិញ្ចឹមដែលគេហៅថា Mico-nutrient ជាសារធាតុចិញ្ចឹមជួយអភិវឌ្ឍន៍ខួរក្បាលកុមារក៏បានល្អ ជាហេតុជួយឲ្យអាអូនមានប្រាជ្ញាឆ្លាតវៃ ឆាប់យល់សាច់ការ។ ហេតុនេះហើយ ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចំពោះរបបអាហារកូន និងសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

អាហារល្អសម្រាប់សុខភាពក្រពះ-ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស

សុខភាពក្រពះ-ពោះវៀនកូន ពិតជាមានសារសំខាន់ណាស់ក្នុងការលូតលាស់ និងអភិវឌ្ឍន៍របស់កូនៗ។ បើតាមអ្នកជំនាញ សុខភាពទូទៅ និងខួរក្បាលកូន ច្បាស់ជាលូតលាស់បានល្អ បើប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អ។ ចុចត្រង់នេះ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ហេតុអ្វីចាំបាច់ផ្ដោតលើសុខភាពក្រពះ-ពោះវៀន? ម៉ាក់ប៉ាត្រូវយល់ថា ក្នុងក្រពះ-ពោះវៀន មានបាក់តេរីល្អៗ រាប់លានសម្រាប់ទ្រទ្រង់សុខភាពទូទៅរបស់កូន ពិសេសគឺមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ជួយឲ្យអាអូនចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួន។ លោកវេជ្ជបណ្ដិត អ៊ុន យូ សញ្ញាប័ត្រពីប្រទេសបារាំង និងកូរ៉េ បានលើកឡើងថា បើសុខភាពប្រព័ន្ធរំលាយអាហារល្អ អាចជួយកូនស្រូបយកសារធាតុចិញ្ចឹមបានល្អ ជួយដល់ការលូតលាស់ទាំងរាងកាយ និងខួរក្បាលរបស់កុមារ។ អាហារល្អសម្រាប់ក្រពះ-ពោះវៀនកូន • យ៉ាអ៊ួរ៖ មានផ្ទុក Probiotics ដែលជំរុញការលូតលាស់របស់បាក់តេរីល្អនៅក្នុងក្រពះ-ពោះវៀន​កូន។ • ទឹក៖ ជួយរក្សាសំណើមក្នុងខ្លួន ជួយដល់ការរំលាយអាហារដោយនាំអាហារចូលទៅក្នុងក្រពះពោះវៀនបានល្អ និងជួយការពារបញ្ហាទល់លាមក។ • បន្លែ ផ្លែឈើ៖ ផ្លែឈើ និងបន្លែណាមានជាតិសរសៃខ្ពស់ ជួយដល់ការរំលាយអាហារ ជាហេតុល្អចំពោះសុខភាពក្រពះ-ពោះវៀន។ ផ្លែប៉ោម សណ្ដែក និងផ្លែឈើមានសម្បកជំនួយដល់ការរំលាយអាហារ ម៉ាក់ប៉ាគួរផ្ដល់ឲ្យកូនញ៉ាំជាប្រចាំទើបល្អ។ • អាហារសម្រន់លាយបញ្ចូលគ្នា៖ ម៉ាក់ប៉ាអាចផ្ដល់ឲ្យកូនញ៉ាំនូវអាហារសម្រន់ដូចជា ការ៉ុតជាមួយទឹកជ្រលក់ប្រភេទ ranch ឬផ្លែប៉ោមជាមួយប៊ឺរសណ្ដែកដី ជួយអាអូនឆ្អែតបានយូរ មិនងាយញ៉ាំអាហារផ្ដេសផ្ដាសបង្កជាបញ្ហារាករូសជាដើម។ បន្ថែមពីនេះ បើម៉ាក់ប៉ាមិនសូវមានពេលគ្រប់គ្រាន់សម្រាប់រៀបចំអាហារឲ្យកូន អាចជ្រើសយកផលិតផលទឹកដោះគោណាមួយសម្បូរជាតិ SYNBIOTICS […]


ដល់អាយុចូលរៀន

ឃើញកូនតូចប្រើដៃឆ្វេង ប៉ាម៉ាក់គួរកែអត់?

ប៉ាម៉ាក់អាចសង្កេតឃើញអូនតូចចូលចិត្តប្រើដៃឆ្វេង ឬដៃស្តាំចាប់តាំងពីអូន​តូចមានអាយុ ១ខួប​កន្លះ​រ ឬ២ ខួបម្ល៉េះ។ យ៉ាងណាមិញក៏មាន​អូន​តូចមួយ​ចំនួននឹង​បង្ហាញការ​ចូលចិត្ត​ប្រើដៃ​ឆ្វេង ឬដៃខាងស្តាំនៅអាយុ ៤​ ឬ ៦ ឆ្នាំដែរ។ ក្នុងករណីប៉ាម៉ាក់ឃើញអូនតូចប្រើដៃឆ្វេង ប៉ា​ម៉ាក់​គួរ​​កែ​ឬ​ទេ? ការប្រើដៃដៃឆ្វេងឬស្តាំត្រូវបានកំណត់តាំងពីអូនតូចនៅក្នុងផ្ទៃម្ល៉េះ។ ដៃដែលអូនតូច​ចូលចិត្ត​ប្រើ​មាន​ទំនាក់ទំនងទៅនឹងផ្នែកនៃខួរក្បាលដែល​អូន​តូចប្រើសម្រាប់ការគិត។ បើអូនតូចប្រើដៃឆ្វេង មាន​ន័យថាអូនតូចប្រើខួរក្បាលខាងស្តាំសម្រាប់គិត។ បើប៉ាម៉ាក់បង្ខំអូនតូចឱ្យប្រើដៃស្តាំ ប៉ាម៉ាក់នឹងរំខានដល់របៀបដែលខួរក្បាល​របស់អូនតូចគិត និង​ដំណើរការតាមធម្មជាតិ។ រាងកាយរបស់អូនតូច​​អាចបដិសេធ​នឹងទម្លាប់​ដែល​ប៉ាម៉ាក់​ព្យាយាម​បង្ខំ​ពួក​គេ ជាលទ្ធិផល​អូន​តូចអាចរងផលប៉ះពាល់រយៈពេលវែង ឬខ្លី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកចុចទីនេះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. ផលប៉ះពាល់រយៈពេលវែង អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវឃើញថា បើ​ប៉ាម៉ាក់​បង្ខំ​កូន​ឱ្យប្រើ​ដៃ​ខាង​ណា​មួយ​ដែល​មិនមែន​ជា​សមត្ថភាព​ពី​កំណើត ​អូនតូចនឹងអាច៖ សរសេរអក្សរមិនស្អាត មានបញ្ហាក្នុងការផ្តោតអារម្មណ៍ មានបញ្ហាក្នុងការចងចាំ និយាយត្រដិត អស់កម្លាំង មានជំងឺផ្លូវចិត្ត ២. ផលប៉ះពាល់រយៈពេលខ្លី ឧទាហរណ៍ខ្លះនៃផលប៉ះពាល់រយៈពេលខ្លីដូចខាងក្រោមអាចជាសញ្ញាព្រមាន​ដែលអាចប៉ះពាល់ដល់បុគ្គលិកលក្ខណៈ និងជីវិតប្រចាំថ្ងៃរបស់អូនតូច៖ ខាំក្រចកដៃ នោមដាក់ខោពេលគេង អៀន អស់កម្លាំង មានបញ្ហាក្នុងការប្រកបពាក្យ ឬសរសេរអក្សរ មានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍ បើ​ប៉ាម៉ាក់​បង្ខំ​ ឬកែកូន​ពីការប្រើដៃឆ្វេងមក​ប្រើ​ដៃ​ស្តាំដែល​មិនមែន​ជា​សមត្ថភាព​ពី​កំណើត​នោះ​នឹងធ្វើ​ឱ្យ​អូន​តូច​មាន​​បញ្ហា​ផ្លូវកាយ និងផ្លូវចិត្តដែលអាចបង្កទៅជាបញ្ហាដែលត្រូវការការព្យាបាល ឬបណ្តុះបណ្តាលបន្ថែមនៅថ្ងៃអនាគត។ ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”? វិធីសាស្រ្ត […]


បញ្ហាប្រព័ន្ធរំលាយអាហារ

វិធី​ងាយ​ៗ​ជួយ​ប៉ាម៉ាក់​ដោះស្រាយ​បញ្ហា​ទល់​លាមក​របស់​កូន​

គ្មាន​ប៉ាម៉ាក់​ណា​ចង់​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​អាការៈ​ឈឺពោះ​ មិន​ស្រួល​ខ្លួន​​ដោយ​សារ​តែ​បញ្ហា​ទល់​លាមក​​នោះ​ទេ​។ ទន្ទឹម​នឹង​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ​ប៉ា​ម៉ាក់​ៗ​ក៏​អាច​សាក​ល្បង​តិច​និក​បី​យ៉ាង​នេះ​ដែរ​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ទល់​លាមក​របស់​​កូន​។ ១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ និង​ទឹក​ឲ្យបាន​គ្រប់​គ្រាន់​ ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូច​ជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​មាន​ជាតិ​សរសៃ​ខ្ពស់​។ កូន​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ គួរ​ទទួល​បាន​ជាតិ​សរសៃ​​ប្រហែល​១៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ចំណែក​ក្មេង​អាយុ​ពី​៤ឆ្នាំទៅ​៨​ឆ្នាំ​គួរ​ទទួល​បាន​ជាតិ​សរសៃ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​កូន​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ល្អ​ម៉ាក់​ៗ​គួរ​ឲ្យ​កូន​​ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។ ​ក្មេង​​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ អាច​ត្រូវ​ការ​សារធាតុ​រាវ​ប្រហែល​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​គិត​ទាំង​ទឹក និង​ទឹក​ដោះ​ ឬ​ទឹក​ដោះ​គោ​ដែល​អូន​ៗ​បៅ​។ ២. ម៉ាស្សា​ពោះ​​កូន វិធី​មួយ​ទៀត​ បើ​កូន​ជួប​បញ្ហា​ទល់​លាមក ម៉ាក់ៗ​អាច​សាកល្បង​ម៉ាស្សា​ពោះ​ឲ្យ​កូន​នៅ​ពេល​ព្រឹក និង​មុន​ចូល​គេង​​។ ម៉ាក់​ៗ​មិន​គួរ​ធ្វើ​ម៉ាស្សា​ឲ្យ​កូន​ភ្លាម​ៗ​មុន​ ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ ឬ​បៅ​នោះ​ទេ។ ការ​ម៉ាស្សា​អាច​ជា​វិធី​ដ៏​មានប្រយោជន៍ ជួយ​ឲ្យ​ការ​ទល់លាមក​កូន​តូច​បាន​ធូរស្រាល​។ ម៉ាក់​ៗ​ត្រូវ​លញ់​បាត​ដៃ​ទាំង​ពី​ឲ្យ​មាន​កម្ដៅ​បន្តិច​ រួច​ចាំ​ម៉ាស្សា​លើ​ក្បាល​ពោះ​កូន​ថ្នមៗ​។ វិធី​ម៉ាស្សា​គឺ​ម៉ាក់​ៗ​ដាក់​ដៃ​សង្កត់​ថ្នមៗ​លើ​ក្បាល​ពោះ​កូន​ និង​រំកិល​បាត​ដៃ​ជា​រង្វង់​ជុំវិញ​ពោះ​កូន​តាម​ចលនា​ទ្រនិច​នាឡិកា​។ ៣. តាម​ដាន​របប​អាហារ​កូន ម៉ាក់​ៗ​អាច​កត់ចំណាំ​ពី​របប​អាហារ​កូន​ញ៉ាំ​ប្រចាំ​ថ្ងៃ ឬ​ការ​បៅ​​របស់​កូន​ដើម្បី​ស្វែង​រក​មូល​ហេតុ​ពិត​ប្រាកដ​។ បើ​សិន​​ម៉ាក់​ៗ​ឲ្យ​កូន​បៅ​ទឹក​ដោះ​សត្វ ហើយ​កូន​មាន​បញ្ហា​ទល់​លាមក​ម៉ាក់​ៗ​​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ជ្រើស​រើស​ផលិត​ផល​ត្រឹម​ត្រូវ​សម្រាប់​កូន។ ក្មេង​ខ្លះ​មាន​បញ្ហា​ជាមួយ​នឹង​ទឹក​ដោះ​គោ ហើយ​ការ​ប្ដូរ​មក​ប្រើ​ទឹក​ដោះ​ពពែ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​ម៉ាក់​ៗ​ដែរ​។ ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​ពេទ្យ?​ ​បើ​កូន​បត់​ជើង​ធំ​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ នោះ​​កូន​ជួប​បញ្ហា​​ទល់​លាមក​ហើយ​។ ក្មេង​ទល់​លាមក​មាន​លាមក​រឹង​ពិបាក​ជុះ ពេល​ជុះ​ឈឺ​ចាប់​អាច​ធ្វើ​ឲ្យ​កូន​យំ ឈឺ​ក្នុង​ពោះ និង​ពេល​ខ្លះ​អាច​មាន​​ឈាម​ក្នុង​​​លាមក​ផង​។​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ជា​កូន​មាន​បញ្ហា​ទល់លាមក​ញឹក​ញាប់ ឬ​បញ្ហា​ពិបាក​ជុះ​កើត​មាន​យូរ​ជាង​ពីរ​សប្ដាហ៍ និង​អាច​មាន​ចេញ​រោគ​សញ្ញា​បន្ថែម​ទៀត​ដូច​ជា​ក្ដៅ​ខ្លួន​ ស្រក​ទម្ងន់ មិន​ញ៉ាំ​អាហារ ឬ​បៅ និង​មាន​ឈាម​ក្នុង​លាមក​ជា​ដើម​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ