ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាដឹងទេ ពីអាយុ០-៧ឆ្នាំ ផ្លូវអារម្មណ៍កូនអភិវឌ្ឍន៍ម៉េចខ្លះ?

ផ្លូវ​អារម្មណ៍​កូន ក្នុង​ការ​លូតលាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ប្រែ​ប្រួល​ច្រើន​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ចាប់​អារម្មណ៍។ តាម​ពិត​ទៅ កូន​ក្មេង​ក៏​ចេះ​អន់​ចិត្ត កើត​ស្ត្រេស និង​អាច​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​បាន​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ការ​​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍​ក្មេង​ងាយស្រួន​នោះ​ទេ ឲ្យ​តែ​ម៉ាក់​ប៉ា​យល់​ពី​អ្វី​ដែល​កូន​ចង់​បាន​ទៅ​តាម​អាយុ​អា​អូន។ ដំណាក់​កាល​នីមួយៗ​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​អារម្មណ៍​កូន អាយុ ០-២ឆ្នាំ ៖ កូន​ត្រូវ​ការ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់ប៉ា អាយុ ២-៣ឆ្នាំ ៖ កូន​ធ្វើ​ត្រាប់​តាម​ម៉ាក់ប៉ា អាយ ៣-៤ឆ្នាំ ៖ កូន​ត្រូវ​ការ​ភក្ដី​ភាព​ពី​ម៉ាក់ប៉ា និង​បង​ប្អូន អាយុ ៤-៥ឆ្នាំ ៖ កូន​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម៉ាក់​ប៉ា​ខ្លាំង អាយុ ៥-៦ឆ្នាំ ៖ កូន​ត្រូវ​ការ​ផ្ដល់​ក្ដី​ស្រលាញ់​ចំពោះ​ម៉ាក់​ប៉ា បង​ប្អូន សាច់ញាតិ និង​សត្វ​ចិញ្ចឹម អាយុ ៦-៧ឆ្នាំ​ឡើង ៖ កូន​ត្រូវ​ការ​ចែក​រំលែក​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន និង​រឿង​ក្នុង​ចិត្ត​ជាមួយ​ម៉ាក់​ប៉ា។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ចំណាយ​ពេល​ស្វែង​យល់​ពី​អារម្មណ៍​កូនៗ ពិសេស​ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចូល​រៀន ជា​វ័យ​ដែល​អា​អូន​ចេះ​គិត​បាន​ច្រើន។ កាលណា​ម៉ាក់​ប៉ា​មិន​យល់​ពី​ផ្លូវ​អារម្មណ៍​កូន វា​អាច​បណ្ដាល​ឲ្យ​កូន​អន់​ចិត្ត ធុញ​ថប់ ឬ​កើត​ជា​បញ្ហា​ផ្លូវ​ចិត្ត​ក៏​មាន។ តាម​ពិត​ទៅ ក្មេង​ក៏​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​យើង​មនុស្ស​ធំ​ដែរ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ការ​ស្ដី​បន្ទោស គឺ​ធ្វើឲ្យ​កូន​​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ឡើង ព្រោះ​ពេល​ធ្វើ​ខុស ​​ក្នុង​ចិត្ត​កូន​​មិន​ស្រណុក ឬ​ភ័យខ្លាច​រួច​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ពាក្យ​សម្ដី​ដាក់​កំហិត និង​បង្គាប់បញ្ជា​មួយ​ចំនួន​ក៏​អាច​បំបាក់​ទឹក​ចិត្ត​កូន ព្រោះ​នោះ​ជា​ការ​ដាក់​គំនាប​ដល់​ពួកគេ។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​ទាំង​ឡាយ​គួរ​បញ្ឈប់​ទម្លាប់​ប្រៀបធៀប​កូន​ខ្លួន​ជាមួយ​កូន​គេ​អ្នក​ដទៃ។​


សុខភាពផ្លូវចិត្ត

សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូវីដ-១៩​ ប៉ះពាល់​​​​ផ្លូវ​ចិត្ត​កូន​ ​​​​​​​​​​​​​​​

​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូវីដ-១៩​​​នេះ ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​បាន​កើន​ឡើង​​​ចំពោះ​​មនុស្ស​គ្រប់​វ័យ​ ជា​ពិសេស​​ទៅ​លើ​ក្មេង​ៗ​ ។ រោគសញ្ញា​នៃ​បញ្ហា​ផ្លូវ​ចិត្ត​​ដែល​យើង​តែងតែ​មើល​រំលង​មាន​ដូចជា​​​ឆាប់​ខឹង​ ខ្ជិល​ ឬ​រឹងរូស​។ល។ បញ្ហា​​ចម្បង​ដែល​ក្មេង​ៗ​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន​​មាន​ដូចជា​៖ ១.ការ​ថប់​បារម្ភ កូន​ៗ​កើត​មាន​អាការៈ​ថប់បារម្ភ​នេះ​ឡើង ​ដោយ​សារ​តែ​ការ​ប្រឡង ការ​ពន្យារពេល​ចូល​រៀន​​​ម្ដង​ហើយ​ម្ដង​ទៀត​ និង​ការ​សិក្សា​តាម​អនឡាញ។​ ជា​លទ្ធផល​ ក្មេង​ៗ​អាច​នឹង​មាន​​អារម្មណ៍​រសាប់រសល់ ភ័យ​ស្លន់ស្លោ និង​​​គិត​អវិជ្ជមាន​។ ២. ជំងឺ​​បាក់​ទឹក​ចិត្ត ការ​នៅ​តែ​ក្នុង​ផ្ទះ​រយៈពេល​យូរ​ ជាមួយ​នឹង​ការ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ការ​លេង​ជាមួយ​នឹង​មិត្តភ័ក្ដិ​តិចតួច អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​​បាន​។ ៣. ចំណាយ​ពេល​នៅ​មុខ​អេក្រង់​ទូរទស្សន៍​ ឬ​ទូរស័ព្ទ​កាន់​តែ​ច្រើន​​​ បញ្ហា​នេះ​​អាច​ជា​កត្តា​បង្ក​ឲ្យ​មាន​ការ​ថប់​បារម្ភ និង​ការ​បាក់​ទឹក​ចិត្ត​។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​បង្កើន​អារម្មណ៍​ឯកោ ការ​ប្រៀបធៀប​ខ្លួន​ឯង​នឹង​ក្មេង​ដទៃ​ទៀត​ ក៏​ដូចជា​​គិត​ពី​ព័ត៌មាន​អវិជ្ជមាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ៤. ជំងឺបាក់ស្បាត មួយ​វិញ​ទៀត​ កូន​ៗ​អាច​នឹង​រង​ការបាក់ស្បាត នៅ​ពេល​ដែល​មាន​បញ្ហា​ធំ​ៗ​នៅ​ផ្ទះ​ដូចជា​អំពើ​ហិង្សា​ ការ​ប្រើប្រាស់​សារធាតុ​​ញៀន​ក្នុង​គ្រួសារ ឬ​ការ​ផ្ទុះ​កំហឹង​ញឹកញាប់​ជាដើម​។ ៥. បញ្ចេញ​ប្រតិកម្ម​ផ្នែក​អារម្មណ៍​ខ្លាំង​ជ្រុល ជា​ទូទៅ​ ក្មេង​ៗ​តែងតែ​បញ្ចេញ​ប្រតិកម្ម​ផ្នែក​អារម្មណ៍​ខ្លាំង​ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​សោកសៅ​ អផ្សុក​ និង​ឯកា​។ ៦. មាន​អារម្មណ៍​​ថា​ត្រូវ​គេ​បោះបង់​ចោល បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មិត្តភ័ក្ដិ​មិន​មាន​ពេល​សម្រាប់​ខ្លួន​ ហើយ​ប៉ា​ម៉ាក់​ក៏​រវល់​ជាមួយ​នឹង​ការងារ​​ផ្សេង​ៗ​។ ៧. ប្រព្រឹត្ត​អាកប្បកិរិយា​ដែល​បង្ក​គ្រោះថ្នាក់​ នេះ​រួម​បញ្ចូល​ទាំង​ការ​លេង​ហ្គេម​​ដែល​មាន​លក្ខណៈ​ហិង្សា ឬ​ប្រើប្រាស់​រូប​អាសអាភាស​​ជា​ដើម​។ ប៉ា​ម៉ាក់​អាច​កំណត់​ពី​បញ្ហា​ផ្លូវ​ចិត្ត​របស់​ក្មេង​តាម​របៀប​ណា​? ទាំង​នេះ​គឺ​ជា​ជំហាន​សំខាន់​បំផុត ​ដើម្បី​កំណត់​ពី​បញ្ហា​សុខភាព​របស់​ក្មេង​ ដែល​រួម​មាន​៖ គេង​មិន​លក់​ជា​ញឹកញាប់​ ឆាប់​ខឹង រញ៉ាំរញ៉ូវ​ ចូលចិត្ត​នៅ​តែ​ឯង​ ខ្វះ​ការ​ផ្ដោត​អារម្មណ៍​លើ​អ្វី​មួយ​ ​ខាំ​ក្រចក​ជាប់​ជា​ប្រចាំ​។ល។ ប៉ា​ម៉ាក់​គប្បី​ធ្វើ​យ៉ាង​ណា​? ក្នុង​នាម​ជា​ប៉ា​ម៉ាក់​ យើង​ត្រូវ​ចាត់វិធានការ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​កូន​។ ខាង​ក្រោម​នេះ​​ ជា​គន្លឹះ​មួយ​ចំនួន​ ក្នុង​ការ​ការពារ​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ប្រការ​ចម្បង​ ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​ពេលវេលា​ឲ្យ​កូន​។​ ធ្វើ​ដូច​នេះ​ កូន​ៗ​អាច​នឹង​បើក​ចំហ​ពី​អារម្មណ៍​របស់​ខ្លួន​ឲ្យ​ប៉ា​ម៉ាក់​ដឹង​។ ​ក្លាយ​ជា​អ្នក​ស្ដាប់​ដែល​មាន​ភាព​អត់ធ្មត់​។ ធានា​ថា​កូន​អាច​គេង​លក់​ស្រួល​ និង​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​។ បង្រៀន​កូន​ឲ្យ​ចេះ​​អាណិត​ស្រលាញ់​ខ្លួន​ឯង និង​អនុញ្ញាត​ឲ្យ​​ពួក​គេ​​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​។ ឲ្យ​កូន​បំពេញ​ការងារ​ងាយ​ៗ​ និង​ផ្ដល់​រង្វាន់​ដល់​ពួក​គេ​។ ប្រសិនបើ​​បញ្ហា​ផ្លូវ​ចិត្ត​របស់​កូន​នៅ​តែ​បន្ត​ ប៉ា​ម៉ាក់​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធភាពស៊ាំកូនតូចខ្លាំង ឬខ្សោយ ទាក់ទងនឹងសុខភាពប្រព័ន្ធរំលាយអាហារទេ?

ម៉ាក់ប៉ាដឹងហើយថា ប្រព័ន្ធការពាររាងកាយកូនតូចនៅមិនទាន់ខ្លាំងក្លាដូចយើងមនុស្សធំនៅឡើយទេ ជាហេតុធ្វើឲ្យកុមារឈឺច្រើន។ ម៉្យាងវិញទៀត សុខភាពប្រព័ន្ធរំលាយអាហារក៏ជាផ្នែកមួយធំជាប់ពាក់ព័ន្ធនឹងភាពរឹងមាំ និងភាពខ្សោយរបស់ប្រព័ន្ធការពាររាងកាយកូនតូចផងដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា កាលណាបើប្រព័ន្ធរំលាយអាហារកូនតូចមានសុខភាពល្អ ធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យការលូតលាស់ខួរក្បាលរបស់ក្មេងក៏បានល្អដូចគ្នាដែរ។ សុខភាពក្រពះពោះវៀន គឺជាផ្នែកសំខាន់មួយជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច។ តាមពិតទៅ ក្រពះពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង។ ហើយបាក់តេរីល្អៗ រាប់លានដែលមាននៅក្នុងក្រពះពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ ដោយសារតែសុខភាពក្រពះពោះវៀនត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធទាំងអស់នៅក្នុងរាងកាយ ដូចនេះសុខភាពប្រព័ន្ធរំលាយអាហាររបស់អាអូន អាចប៉ះពាល់ទៅដល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ស្របគ្នានេះ បើសុខភាពក្រពះពោះវៀនមិនល្អ ក៏អាចចូលរួមចំណែកប៉ះពាល់ដល់ស្ថានភាពសុខភាពផ្លូវចិត្តកុមារដែរដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការបាក់ស្បាត (PTSD) ជាដើម។ នេះមានន័យថា បើសុខភាពប្រព័ន្ធរំលាយអាហារកូនមិនល្អ ច្បាស់ណាស់ថាប្រព័ន្ធការពាររាងកាយកូនតូចក៏មិនល្អដូចគ្នា ជាហេតុអាចបណ្ដាលឲ្យអាអូនងាកឈឺៗ។ បន្ថែមពីលើនេះ វេជ្ជបណ្ឌិតឯកទេសរោគកុមារដដែលបន្តទៀត បើម៉ាក់ប៉ាចង់ឲ្យកូនមានសុខភាពប្រព័ន្ធរំលាយល្អ និងប្រព័ន្ធរាងកាយរឹងមាំ យើងត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនដូចជាមានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និង អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់។ […]


សុខភាពផ្លូវចិត្ត

​ទម្លាប់​ស្រែក​គំហក​ដាក់​កូន​ ​អាច​ជះ​ឥទ្ធិពល​លើ​​ផ្លូវ​ចិត្ត​​កូន ​៤ ​យ៉ាង​នេះ

ប៉ា​ម៉ាក់​​អាច​នឹង​ស្រែក​គំហក​ដាក់​កូន​ នៅ​ពេល​ដែល​​យើង​មាន​អារម្មណ៍​នឿយហត់​ ​ស្រ្តេស​ខ្លាំង ឬ​ខឹង​។ ជាក់​ស្ដែង​​ ការ​ស្រែក​គំហក​គ្រាន់​តែ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ ដើម្បី​ដោះស្រាយ​នឹង​អាកប្បកិរិយា​មិន​ល្អ​​របស់​កូន​ប៉ុណ្ណោះ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​​មិន​អាច​គ្រប់គ្រង​អារម្មណ៍​​ និង​សម្ដី​របស់​ខ្លួន​បាន​​ឡើយ​ នៅ​ពេល​ដែល​ខ្លួន​ហត់​នឿយ​។ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ ទង្វើ​នេះ​ជា​ការ​​ដាក់​ពិន័យ​ដ៏​ឃោរឃៅ និង​អាច​​ជះឥទ្ធិពល​មិន​ល្អ​ដល់​ផ្លូវ​ចិត្ត​របស់កូន​ថែម​ទៀត​ផង​។ ១. ធ្វើ​ឲ្យ​កូន​មាន​អាកប្បកិរិយា​កាន់​តែ​អាក្រក់​ ខណៈ​ពេល​ដែល​ការ​ស្រែក​គំហក​ដាក់​កូន អាច​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​ពួកគេ​កំពុង​ធ្វើ​ វា​ក៏​អាច​បង្កើត​បញ្ហា​ជា​ច្រើន​សម្រាប់​ប៉ា​ម៉ាក់​ និង​កូន​នៅ​ថ្ងៃ​អនាគត​ដូច​គ្នា។​ ជា​ធម្មតា​ ក្មេង​ៗ​តែងតែ​ស្វែងយល់​ពី​អ្វី​ថ្មីៗ​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ស្រែក​គំហក​ដាក់​ពួក​គេ​ឲ្យ​ឈប់​ធ្វើ​រឿង​ជាក់លាក់​ណាមួយ​ ពួក​គេ​អាច​​​នឹង​ធ្វើ​រឿង​កាន់​តែ​គ្រោះថ្នាក់​ជាង​នេះ​ទៅ​ទៀត​។ មួយ​វិញ​ទៀត​ ការ​ស្រែក​ឲ្យ​កូន​ក៏​អាច​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​គឃ្លើន​​ ដោយសារ​តែ​ពួកគេ​ស្វែងរក​វិធី​ដើម្បី​ការពារ​សកម្មភាព​របស់​ខ្លួន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ខួរក្បាល​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ស្រែក​គំហក​គឺ​ជា​លទ្ធផល​នៃ​អារម្មណ៍​អវិជ្ជមាន​។ ជា​ទូទៅ​ ខួរ​ក្បាល​របស់​មនុស្ស​យើង​ដំណើរការ​ និង​គិត​ដល់​គំនិត​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​។ ហេតុ​នេះ​ហើយ​ ការ​ស្រែក​គំហក​ដាក់​កូន​ជា​ញឹកញាប់​អាច​ផ្លាស់ប្ដូរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង​។ ៣. អាច​បង្ក​ជា​​​ជំងឺ​បាក់​ទឹក​ចិត្ត​ ចំពោះ​ក្មេង​ដែល​ត្រូវ​ប៉ា​ម៉ាក់​ស្រែក​គំហក​ដាក់​ជា​ញឹកញាប់​ អាច​វិវត្តជា​​អារម្មណ៍​មិន​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង និង​ខ្វះ​ទំនុក​ចិត្ត​ ដោយ​ជឿ​ថា​ខ្លួន​ឯង​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​សកម្មភាព​ផ្សេង​ៗ​។ ជា​លទ្ធផល​ វា​អាច​បណ្ដាល​ឲ្យ​ក្មេង​​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​នៅ​ពេល​ពេញ​វ័យ​។ ៤. ប៉ះពាល់​​សុខភាព​ លើស​ពី​នេះ​ ការ​ស្រែក​គំហក​ធ្វើ​ឲ្យ​ក្មេង​កើត​ស្រ្តេស​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​របស់​ពួក​គេ​ផង​ដែរ​។​ ក្នុង​ករណី​ខ្លះ ​ការ​ស្រែក​គំហក​ឲ្យ​កូន​អាច​បង្ក​ជា​បញ្ហា​សុខភាព​រយៈពេល​វែង​។ ក្មេង​ខ្លះ​អាច​ជួប​បញ្ហា​រលាក​សន្លាក់​ បញ្ហា​ខ្នង​ និង​ក ព្រម​ទាំង​ឈឺក្បាល​ធ្ងន់ធ្ងរ​ ដែល​រោគសញ្ញា​ទាំង​នេះ​អាច​បន្ត​កើត​ឡើង​រហូត​ដល់​ពេល​ពេញ​វ័យ​។ ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​ ដើម្បី​ជៀសវាង​ការ​ស្រែក​គំហក​ដាក់​កូន​? ​​​​ពេល​មាន​អារម្មណ៍​ខឹង​ […]


ការថែទាំទារក

ជ្រើសរើសដបទឹកដោះគោ និងក្បាលដោះជ័របែបណាស័ក្តិសមនឹងកូន?

ពេលយើងទៅហាងបេប៊ីរកមើលទិញដបទឹកដោះគោកូន ចម្ងល់ជាច្រើននឹងលេចឡើងមកថាដបទឹកដោះគោប្រភេទណាគួរទិញមកប្រើ? គួរឲ្យអាអូនប្រើទំហំប៉ុនណា? ឬក្បាលដោះជ័រប៉ុនណាទើបស័ក្ដិសមនឹងកូនយើង? កុំបារម្ភ! ម៉ាក់ប៉ាអាចស្វែងយល់ពីប្រភេទដបទឹកដោះគោដែលស័ក្ដិសមសម្រាប់ទារក តាមប៉ុន្មានចំណុចខាងក្រោមនេះ ដើម្បីកាន់តែងាយស្រួលជ្រើសរើសពេលទៅទិញនៅហាងម្ដងៗ។ ប្រភេទនៃដបទឹកដោះគោ ដបទឹកដោះគោទារកមានច្រើនទំហំ រូបរាង និងវត្ថុធាតុដើម។ ដបទឹកដោះគោខ្លះរាងវែងធម្មតា ខ្លះទៀតវៀចក (ការពារទារកមិនឲ្យលេបខ្យល់) និងដបខ្លះទៀតមានកទូលាយ (ដបកទូលាយងាយស្រួលលាងសម្អាត)។ ដបទឹកដោះគោភាគច្រើនមានដបទឹកដោះគោថ្ម ប្លាស្ទិច silicone ឬដបដែក។ល។ ប្រភេទនៃក្បាលដោះជ័រ ក្បាលដោះជ័រមានកម្រិតសម្រាប់លំហូរទឹកដោះគោខុសៗគ្នា។ ក្បាលដោះជ័រដែលមានលំហូរយឺតបំផុតគឺស័ក្ដិសមសម្រាប់ទារកទើបនឹងកើត។ ម៉ាក់ប៉ាអាចជ្រើសរើសយកក្បាលដោះជ័រជាប្រភេទsilicone (មាំ និងប្រើបានយូរ) ឬក៏ជ័រ latex(ទន់ និងប្រើបានរយៈពេលខ្លី)។ យើងគួរចំណាំផងដែរថា ទារកមួយចំនួនអាលែកហ្ស៊ីនឹងជាតិ latex របស់ក្បាលដោះជ័រ។ ម៉្យាងវិញទៀត យើងត្រូវមានក្បាលដោះជ័របម្រុងទុកផ្លាស់ប្ដូរ ពិសេសគួរប្ដូរនៅពេលដែលក្បាលដោះជ័រកំពុងប្រើបែក ឡើងពណ៌លឿង ស្លេកពណ៌ ឬចាប់ផ្ដើមស្ដើង។ យើងគួរជ្រើសរើសដបទឹកដោះគោប្រភេទណាទើបស័ក្ដិសមនឹងកូន? តាមពិតទៅ ដើម្បីដឹងថា ប្រភេទណាសមនឹងកូនប្រើ ដំបូងយើងគួរទិញ១-៣ដបខុសៗគ្នា សាកប្រើ និងតាមដានថា អាអូនប្រើបានមួយណាជាងគេ។ លើសពីនេះ ម៉ាក់ប៉ាអាចជ្រើសរើសដបទឹកដោះគោបានដោយ៖ ទិញដបធំ៖ ការទិញទឹកដោះគោទំហំធំស្រាប់ អាចជួយម៉ាក់ប៉ាសន្សំសំចៃលុយបានខ្លះ ព្រោះអាចប្រើបានដល់អាអូនធំបន្តិច។ បន្ថែមពីនេះ យើងអាចទិញដបទឹកដោះគោដែលមានលក្ខណៈពិសេសដូចជា វៀចក ឬដបដែលខ្យល់មិនសូវចូលបាន ដើម្បីជួយកុំឲ្យមានខ្យល់ចូលពោះកូនពេលបៅទឹកដោះគោ។ គិតជាមុនបើម៉ាក់ៗមានគម្រោងប៉ូមទឹកដោះ៖ សម្រាប់ម៉ាក់ៗដែលចង់ប៉ូមទឹកដោះខ្លួនទុកសម្រាប់ឲ្យអាអូន គួរទិញដបទឹកដោះគោម៉ាក់ដូចគ្នានឹងប្រដាប់ប៉ូមទឹកដោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួល […]


ការបំបៅដោះ

កូនម៉ឹមទឹកដោះគោ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ទាំងនេះ!

យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ​ដែរ។ ដោយ​ហេតុថា ម្តាយ​មាន​បញ្ហា​សុខភាព ឬ​ត្រូវ​បំពេញ​ការងារ​ឆ្ងាយ​ពី​កូនៗ ម៉ាក់ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ។ ដើម្បី​ឲ្យ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ​បាន​ត្រឹមត្រូវ កូន​លាស់​បាន​ល្អ មិន​សូវ​មាន​បញ្ហា​សុខភាព​ណា​មួយ​កើត​ឡើង​នោះ ម៉ាក់ៗ​ត្រូវ​ដឹង​រឿង​មួយ​ចំនួន​ខាង​ក្រោម។ មុន​ទិញ​ម្សៅ​ទឹក​ដោះគោ យើង​ត្រូវ​ពិនិត្យ​លើ​ការ​បរិច្ឆេទ​លើ​បាត​កំប៉ុង ប្រយ័ត្ន​ទិញ​ចំ​ទឹកដោះ​ហួស​ដឺឡេ​ឲ្យ​កូន​ញ៉ាំ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ត្រូវ​ចេះ​សង្កេត​មើល​កាល​កំណត់ និង​ធាតុ​ផ្សំ​នានា ដើម្បី​ដឹង​ថា កូន​យើង​បៅ​ត្រូវ​ជាមួយ​វា​ដែរ​ឬ​ទេ។ លោក​បន្ថែម​ទៀត​ថា កាល​ណា​របស់​ហួស​ដឺឡេ បាន​ន័យ​ថា​គុណភាព​ធ្លាក់​ចុះ ឬ​ខូច​គុណភាព​ហើយ ដូចនេះ​បើ​កូន​បៅ​ទៅ​ប្រាកដជា​មាន​បញ្ហា​ដូចជា រាក ក្អួត ឈឺពោះ​ជា​ដើម។ លោក​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​ជំងឺ​កុមារ​រូប​នេះបាន​បន្ថែម​ទៀត​ថា កាលណា​ហួស​ដឺឡេ​ហើយ​ម្សៅ​ទឹក​ដោះ​គោ​មាន​សភាព​ឡើង​រឹង​ដុំ​ៗ ដូចនេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវតែ​ប្រយ័ត្ន និង​ពេល​ទិញ​ត្រូវ​ចេះ​មើល​ផលិតផល​ដែល​មាន​ការ​ចុះ​លេខ​ផុត​កំណត់ មាន​ក្រុមហ៊ុន​ច្បាស់លាស់ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ។ ចំពោះ​តិចនិក​នៃ​ការ​ឆុង​ម្សៅ​ទឹក​ដោះ​គោ និង​រឿង​អនាម័យ​ក៏​សំខាន់​ណាស់​ដែរ មិន​អ៊ីចឹង​ទេ​កូន​ម៉ឹម​ទៅ​នឹង​មាន​បញ្ហា​សុខភាព​ទៅ​ជា​ឈឺពោះ ហើមពោះ រាករូស ឬ​ទល់​លាមក​ជាដើម។ ការ​ឆុង​ម្សៅ​ទឹកដោះ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។ វិធី​ឆុង​ទឹកដោះ​កូន​ត្រឹម​ត្រូវ៖ – ត្រូវ​លាង​សម្អាត​ដប គម្រប​ដប និង​ក្បាល​ដោះ​ឲ្យ​បាន​ស្អាត​ជានិច្ច – សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត – ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន – យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ – ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក – លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ – យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ […]


រោគសញ្ញាទូទៅ

មកដឹងមូលហេតុអាអូនតូចៗឈាមច្រមុះ និងវិធីដោះស្រាយ

ត្បិត​តែ​ឈាម​ច្រមុះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​បាន​ជួប​ប្រទះ ប៉ុន្តែ​បើ​វា​កើត​លើ​កូន​ក្មេង​ច្បាស់​ជា​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​កើតជា​ក្ដី​បារម្ភ​ពី​សុខភាព​កូន​ហើយ។ មូលហេតុ​អា​អូន​តូច​ៗឈាម​ច្រមុះ​អាច​មាន​ច្រើន តែ​ភាគ​ច្រើន វា​មិន​ចោទ​ជា​បញ្ហា​ធំ​ដុំ​ដល់​សុខភាព​កុមារឡើយ ហេតុ​នេះ​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​ឈាម​ច្រមុះ​នៅ​លើ​កុមារ ជា​បញ្ហា​មួយ​ដែល​យើង​ជួប​ញឹក​ញាប់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​ផង​ដែរ។ ចំពោះ​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​មាន​ដូច​ជា៖ ទី១. សរសៃ​ឈាម​ក្នុង​ច្រមុះ​កុមារ​មាន​ការ​ផុយ​ស្រួយ ងាយ​នឹង​ដាច់ ទី២. មូលហេតុ​អា​អូន​តូចៗ​ឈាម​ច្រមុះ អាច​ដោយ​សារ​អាលែកហ្ស៊ី រលាក​ច្រមុះ ឬ​ការ​រលាក​នៅ​​​ Sinus ទី៣. អា​អូន​​កង្វះ​វីតាមីន C ទី៤. សីតុណ្ហភាព​ក៏​ជា​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​ដែរ​ដូច​ជា ត្រជាក់​ពេក ឬ​ក្ដៅ​ពេក ទី៥. កូន​កេះ ឬ​អេះ​ច្រមុះ​ខ្លាំង​ពេក វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​បន្ថែម​ឲ្យ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ពេល​អា​អូន​ឈាម​ច្រមុះ​ដូច​ជា៖​ – ឲ្យ​កូន​អង្គុយ​លើ​កៅអី​ឲ្យ​ត្រង់​ខ្លួន និង​ងើយ​ក្បាល​កូន​ឡើង​លើ​បន្តិច (ចៀស​វាង​ងើយ​ឡើង​លើ​ខ្លាំង) – ចៀស​វាង​ឲ្យ​កូន​អង្គុយ​ផ្អែក​ខ្លួន​លើ​កៅអី ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈាម​ហូរ​ចូល​បំពង់​ក បង្ក​ជា​ឈ្លក់​ – យក​កន្សែង​ត្រជាក់​ស្អំ​លើ​ច្រមុះ​កូន​រយៈ​ពេល​១០​នាទី – ឲ្យ​កូន​សម្រាក​ក្រោយ​បាត់​ហូរ​ឈាម និង​ចៀស​វាង​ឲ្យ​កូន​ខំ​ប្រឹង​ញើស​សម្បោរ កេះ ឬ​ញី​ច្រមុះ​ខ្លាំង។ ពេល​ណា​គួរ​យក​កូន​ទៅ​ពេទ្យ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ឃើញ​កូន​ឈាម​ច្រមុះ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ គួរ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ឈាម​ច្រមុះ​ញឹកញាប់ មាន​ញ៉ុក​របស់​របរ​ចូល​ច្រមុះ របួស​តូច​តែ​ហូរ​ឈាម​ខ្លាំង ហូរ​ឈាម​បណ្ដាល​ឲ្យ​អា​អូន​ឈឺ​ក្បាល ឬ​ខ្សោយ ហូរ​ឈាម​ច្រមុះ​ដោយ​សារ​ប៉ះ​ទង្គិច​ក្បាល។ល។


ការបំបៅដោះ

កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ

ក្មេងមួយចំនួនជួបអាការៈហើមពោះញឹកញាប់ ដោយសារប្រព័ន្ធរំលាយអាហាររបស់អាអូននៅខ្ចី និងលេបខ្យល់ចូលទៅក្នុងពោះ ពេលបៅដោះម្ដាយ ឬទឹកដោះគោ។ ចំណែកឯក្មេងខ្លះ អាចហើមពោះដោយសារផលរំខានពីអាហារដែលម៉ាក់ៗញ៉ាំ ឬការធ្វើអនាម័យមិនបានត្រឹមត្រូវ នេះបើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។ ចំពោះម៉ាក់ៗប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរធ្វើតាមប៉ុន្មានចំណុចនេះ ទើបអាចបញ្ចៀសបាននូវអាការៈហើមពោះ។ ១. លាងដបទឹកដោះគោឲ្យស្អាត អនាម័យដបឆុងម្សៅទឹកដោះជារឿងសំខាន់បំផុត កាលយើងលាងមិនបានស្អាតល្អ ឬផ្អាប់ម្សៅទឹកដោះទុកយូរ ទើបយកទៅលាង បាក់តេរី ផ្សិត ឬវីរុសកកើត បង្កទៅជាក្លិនផ្អូមជូរ មានបញ្ហាដល់កូន។ ចំពោះបញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺកុមារ បានលើកឡើងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោនេះ។ លោកបានបន្ថែមទៀត ការលាងសម្អាតមិនមែនលាងឲ្យតែរួចពីដៃដូចរបស់របរមនុស្សធំប្រើប្រាស់ឡើយ ព្រោះកូនក្មេងប្រព័ន្ធការពាររាងកាយមិនទាន់រឹងមាំល្អ កាលណាតែដបមានក្លិនជូរផ្អូម ទារកអាចនឹងរាករូស ហើមពោះភ្លែត។ ២. កូនម៉ឹមទឹកដោះគោដែលនៅសល់ មិនមានការណែនាំណាមួយឲ្យយើងយកទឹកដោះគោកូនម៉ឹមនៅសល់ ទុកឲ្យកូនញ៉ាំពេលក្រោយនោះទេ ត្រូវចាក់ចោល តែទោះយ៉ាងណាម៉ាក់ប៉ាចេះតែស្តាយ ដែលបញ្ហានេះក៏ជាមូលហេតុធ្វើកូនហើមពោះដែរ។ ទឹកដោះនៅសល់កាលណាយើងទុកមិនបានត្រឹមត្រូវ ឬមិនបានគ្របគម្របជិត អាចមានធូលីហុយចូល ឬសត្វល្អិតដូចជា រុយ ស្រមោចវារពីលើ កូនញ៉ាំទៅបើមិនរាករូស ក៏ហើមពោះដែរ។ អ្វីដែលសំខាន់នោះ ទឹកដោះគោកូនម៉ឹមនៅសល់នឹងមានចូលទឹកមាត់កូនក្នុងនោះ ទុកមិនបានយូរនោះទេ មេរោគនឹងបម្លែងទៅពពួកបាក់តេរី ឬផ្សិត យកឲ្យកូនញ៉ាំច្បាស់ជារាករូសមិនខាន។ ៣. […]


ការថែទាំទារក

ម៉ាក់ប៉ាមកដឹងពីមូលហេតុទារកត្អើកញឹកញាប់ និងដំណោះស្រាយ

គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​យល់​ឃើញ​ថា អាការៈ​ត្អើក ជា​អាការៈ​ដ៏​រំខាន​មួយ ពិសេស​ពេល​យើង​កំពុង​ញ៉ាំ​អាហារ​ហើយ​ត្អើក​កើត​ឡើង។ ស្រប​គ្នា​នេះ ទារក​ក៏​អាច​ត្អើក​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​បែរ​ជា​កើត​ក្ដី​បារម្ភ​ទាក់ទង​នឹង​បញ្ហា​ទារក​ត្អើក​ញឹក​ញាប់។ តែ​កុំ​បារម្ភ! អត្ថបទ​នេះ​នឹង​បក​ស្រាយ​ពី​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ និង​ដំណោះ​ស្រាយ​សម្រាប់​ម៉ាក់​ប៉ា​ជួយ​អា​អូន។ ​មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ អាច​បណ្ដាល​មកពី​យើង​ព្យាយាម​​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​បន្ថែម​ឲ្យ​ដឹង​ថា មូល​ហេតុ​ទារក​ត្អើក​ញឹកញាប់ ក៏​អាច​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ។ ក្រៅ​ពី​ការ​ត្អើក​ដោយ​សារ​ម៉ឹម​ដោះ​ម៉ាក់ៗ ឬ​ម៉ឹម​ទឹក​ដោះ​គោ អា​អូន​ក៏​អាច​ត្អើក​ព្រោះ​តែ​ការ​ច្រាល​ក្រពះ​ពោះវៀនដែរ។ ក្នុង​ករណី​ទារក​ច្រាល​ក្រពះ​ពោះ​វៀន ត្អើក​មិន​មែន​ជា​រោគ​សញ្ញា​តែ​មួយ​ទេ នៅ​មាន​សញ្ញា​មួយ​ចំនួន​រួម​ផ្សំ​ទៀត​ដូច​ជា៖ ក្អក ក្អែ មួម៉ៅ យំ ពើង​ទ្រូង (ពិសេស​ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ​រួច)។ ទោះ​ជាង​យ៉ាង​ណា​ក៏​ដោយ មូល​ហេតុ​ទារក​ត្អើក​ញឹក​ញាប់ មិន​មែន​ជា​រឿង​ធំ​ដុំ​របស់​ទារក​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ពេក​ទេ។ យើង​អាច​ដោះ​ស្រាយ​អាការៈ​ត្អើក​លើ​ទារក​បាន​ជា​មួយ​តិចនិក​ដូច​ជា៖ ព្យាយាម​ឲ្យ​កូន​បៅ​បន្ថែម​តិច​ៗ លើក​កូន​ឲ្យ​ផ្កាប់​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិចៗ អាច​ពញ្ញាក់​កូន បើ​កូន​មាន​ភាព​រំញោច។ ចំណាំ៖ បើ​ទារក​ត្អើក​យូរ​ដល់​២​ម៉ោង ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។


ការថែទាំទារក

ក្មេងក៏ចេះពុលឡានដែរ ប៉ុន្មាននេះជាសញ្ញាពុលឡាន និងវិធីដោះស្រាយ

ទារក​ពុល​ឡាន អាច​ជា​បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មិន​សូវ​ឮ​ញឹក​ញាប់​ប៉ុន្មាន​ទេ ប៉ុន្តែ​ទារក​មួយ​ចំនួន​អាច​ពុល​ ពេល​កំពុង​ជិះ​ឡាន​មើល​ទេសភាព​ខាង​ក្រៅ​។ រាល់​ពេល​ពុល​ឡាន ទារក​ខ្លះ​ចេញ​សញ្ញា​ឲ្យ​ម៉ាក់​ប៉ា​ដឹង ខ្លះ​ទៀត​មិន​មាន​សញ្ញា​ថា​អា​អូន​កំពុង​ពុល​ឡាន​ទេ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​ត្រូវ​ចេះ​តាម​ដាន​សម្គាល់​មើល​សញ្ញា​ដោយ​ខ្លួន​ឯង ចៀស​វាង​ក្នុង​ខ្លួន​កូន​ធ្វើ​ទុក្ខ។ ​មិន​ច្បាស់​ទេ​ថា ​ហេតុ​អី​បាន​ជា​បញ្ហា​ពុល​ឡាន​ប៉ះពាល់​ដល់​ទារក និង​កុមារ​មួយ​ចំនួន ពិសេស​កុមារ​អាយុ​ពី ២ ទៅ ១២ ឆ្នាំ​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ដែល​ទារក និង​កុមារ​ពុល​ឡាន​តែង​បង្ហាញ​ដូច​ជា៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​ចង្អោរ ក្អួត បែក​ញើស វិល​មុខ ឈឺ​ក្បាល ល្ហិតល្ហៃ មុខ​មាត់​ស្លេក ហៀរ​ទឹក​មាត់។ល។ ដោយសារ​តែ​ទារក និង​កុមារ​ទើប​តែ​ជិះ​រថយន្ត រាងកាយ​របស់​ពួក​គេ​អាច​ស៊ាំ​នឹង​ចលនា​ឡាន​ពេល​ជិះ​យូរ​ៗទៅ ហើយ​បញ្ហា​ពុល​ឡាន​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​អា​អូន​មិន​ទាំ​ស៊ាំ​នឹង​ការ​ជិះ​ឡាន ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បញ្ហា​ទារក​ពុល​ឡាន​បាន​តាម​តិចនិក​ខាង​ក្រោម​នេះ៖ [embed-health-tool-baby-poop-tool] – ផ្ដល់​អាហារ​សម្រន់​ស្រាល​ៗ​ឲ្យ​កូន​ញ៉ាំ​មុន​ឡើង​ឡាន ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ខ្ពស់ (ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ជូរ​ៗ)។ អាហារ​ល្អ​ៗ ដែល​ត្រូវ​បរិភោគ​រួម​មាន oatmeals នំប៉័ង និង​ចេក​ជា​ដើម។ – ព្យាយាម​បង្វែរ​អារម្មណ៍​កូន​ឲ្យ​ឆ្ងាយ​ពី​អារម្មណ៍​ដ៏​មិន​ស្រួល​ខ្លួន​ដោយ​ការ​ស្ដាប់​វិទ្យុ និយាយ ឬ​ច្រៀង​លេង – ឲ្យ​កូន​សម្លឹង​មើល​ទេសភាព​ខាង​ក្រៅ​ឡាន កុំ​ឲ្យ​កូន​លេង​ហ្គេម ឬ​ឱន​មើល​ទូរស័ព្ទ​ក្នុង​ឡាន – ប្រសិន​បើ​តិចនិក​ខាង​លើ​មិន​ដំណើរ​ការ គួរ​ឈប់​ឡាន​មួយ​រយៈ​សិន ហើយ​ឲ្យ​កូន​គេង​ខ្លួន​ឲ្យ​ត្រង់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ