ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

មិនចង់ឲ្យកូនទល់លាមករ៉ាំរ៉ៃ ម៉ាក់ប៉ាចាប់ផ្ដើមអនុវត្តតិចនិកប៉ុន្មាននេះ

កូន​ទល់លាមក​អាច​ជា​រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។ បញ្ហា​ទល់​លាមក​ម្ដង​ម្កាល​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ទល់​លាមក​រ៉ាំ​រ៉ៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ តែ​ច្រើន​មាន​លើ​កុមារ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង។ ចង់ដឹងពី BMI របស់ខ្លួនអត់? គណនា BMI នៅទីនេះ បញ្ហា​ទល់​លាមក​ភាគ​ច្រើន​កើត​លើ​កុមារ​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បាន (ទារក​ចាប់​ពី​៦ខែ​ឡើង) ពី​ព្រោះ​ពោះវៀន​របស់​កុមារ​មាន​ការ​ប្រែ​ប្រួល​ចលនា ដោយ​សារ​តែ​យើង​បន្ថែម​អាហារ​ផ្សេងៗ​ពី​លើ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹក​ដោះ​គោ​ជាដើម។ លោក​ស្រី​បន្ត​ថា ប្រសិន​បើ​កូន​ទល់​លាមក ឬ​ទោះ​ជា​កូន​មិន​ទាន់​ទល់​លាមក​ក្ដី ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ទី១. បង្រៀន​កូន​បន្ទោបង់​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា។ ពេល​វេលា​ល្អ​បំផុត​នោះ​គឺ​ពេល​ព្រឹក បន្ទាប់​ពី​អា​អូន​ញ៉ាំ​អាហារ​រួច ឬ​ក្រោយ​អា​អូន​ភ្ញាក់​ពី​គេង ព្រោះ​វា​ជា​ពេល​ដែល​សាច់ដុំ​ពោះ​វៀន​កន្ត្រាក់​ខ្លាំង ជាហេតុ​ជួយ​ឲ្យ​បត់​ជើង​បាន​ស្រួល។ ទី២. ដាក់​កូន​ឲ្យ​អង្គុយ​លើ​កន្ថោរ​សម​ស្រប​នឹង​គូទ​របស់​អា​អូន ដាក់​ជើង​ស្មើ​លើ​ឥដ្ឋ និង​ក្បាល​ជង្គង់​ឲ្យ​ខ្ពស់​ជាង​ត្រគាក​របស់​កូន។ ទី៣. ជួយ​ធ្វើ​ចលនា​ជើង​របស់​កូន (ចំពោះ​ទារក​តូច) ម៉ាក់​ប៉ា​អាច​ដាក់​កូន​គេង​ឲ្យ​រាប​ស្មើ​លើ​ពូក រួច​យើង​ធ្វើ​ចលនា​ជើង​អាអូន​ដូច​ពេល​យើង​ធាក់​កង់។ ទី៤. ព្យាយាម​ម៉ាស្សា​លើ​ពោះ​កូន​ដោយ​សង្កត់​តិច​ៗ ជា​រង្វង់​តាម​ទ្រនិចនាឡិកា ទី៥. ត្រូវ​មាន​របប​អាហារ​ត្រឹម​ត្រូវ​ឲ្យ​កូន ពិសេស​ឲ្យ​កូន​ញ៉ាំ​ទឹក​បាន​ច្រើន ផ្ដល់​ផ្លែ​ឈើ​សម្បូរ​ជាតិ​កាក​សរសៃ និង​ផ្ដល់​បន្លែ​ឲ្យ​កូន​ញ៉ាំ​ទើប​ល្អ។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូន ចុចទីនេះ  វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្លែ​ចេក ប្រសិន​បើ​ចេក​មិន​សូវ​ទុំ​អាច​ធ្វើ​ឲ្យ​ក្ដៀន តែ​បើ​ចេក​ទុំ​ល្អ​គឺ​ជួយ​បន្ទន់​លាមក។ ទម្លាប់​ក្នុង​ការ​បន្ទោ​បង់​សំខាន់​ណាស់​សម្រាប់​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ហេតុ​នេះ​គួរ​ចាប់​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​អង្គុយ​កន្ថោរ​បត់​ជើង​ឲ្យ​បាន​លឿន​នៅ​ពេល​កូន​ចេះ​អង្គុយ។​ កុំ​អនុញ្ញាត​ឲ្យ​កុមារ​មាន​ទម្លាប់​ឈរ​បន្ទោបង់​ព្រោះ​​ធ្វើ​ឲ្យ​ទល់​លាមក​កាន់​តែ​ខ្លាំង។


ការលូតលាស់អាយុ ៦ឆ្នាំ

ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង

ខណៈការស្តាប់តន្រ្តី ឬចម្រៀងជួយអភិវឌ្ឍខួរក្បាលទារកតាំងពីក្នុងផ្ទៃរហូតដល់ក្រោយកើត ការ​សិក្សា​បង្ហាញថា ការលេង​ឧបករណ៍​តន្រ្តី​មាន​ឥទ្ធិពល​លើ​ការអភិវឌ្ឍ​របស់កូនតូចៗ​ជាងការស្តាប់​តន្រ្តី ឬចម្រៀងទៅ​ទៀត​។ តើការលេងឧបករណ៍តន្រ្តីជួយឱ្យកូនតូចៗអភិវឌ្ឍយ៉ាងណាខ្លះ? ១. បង្រៀនឱ្យក្មេងៗមានភាពអត់ធ្មត់ ក្មេងៗត្រូវរៀនពីរបៀបកាន់ឧបករណ៍តន្រ្តី​ របៀបលេង និងត្រូវអនុវត្តដដែរៗរាប់ខែ រាប់ឆ្នាំដើម្បីចេះ​លេង​ឧបករណ៍​តន្រ្តី​ណាមួយ។ ២. បង្រៀនឱ្យក្មេងមានទទួលខុសត្រូវ ឧបករណ៍តន្រ្តីភាគច្រើនត្រូវការការថែទាំ ដើម្បីឱ្យនៅថ្មី និងបញ្ចេញសំឡេងពីរោះ។ ដូច្នេះក្មេងៗត្រូវថែទាំ និងសម្អាតឧបករណ៍តន្រ្តីជាប្រចាំ។ ៣. បង្កើនជំនឿចិត្តលើខ្លួនឯង ការរៀនឧបករណ៍តន្រ្តីមួយផ្តល់ឱកាសឱ្យក្មេងៗ​អនុវត្ត ស្តាប់មតិកែតម្រូវ និងធ្វើការផ្លាស់ប្តូរ។ នៅ​ពេល​ពួកគេមានការ​រីក​ចម្រើន ពួកគេនឹងបង្កើតទំនុកចិត្ត និងបង្កើនការគោរពខ្លួនឯង។ ៤. បង្កើនជំនាញអាន ពេលលេងឧបករណ៍ភ្លេង ក្មេងៗនឹងត្រូវរៀន​ណោទ​ភ្លេង (អក្សរភ្លេង)។ នៅពេលពួកគេ​ចាប់ផ្តើមចេះអានណោទ​ភ្លេងទើបពួកគេអាចលេងភ្លេងបាន។ ៥. បង្កើនជំនាញប្រើរាងកាយ ពេលលេងឧបករណ៍ភ្លេងខួរក្បាលត្រូវធ្វើការយ៉ាងរហ័ស។ ក្មេងៗត្រូវផ្តោត​អារម្មណ៍លើការ​អាន​ណោទ​ភ្លេង និងការលេងភ្លេង ។ ជាលទ្ធផលក្មេងៗអាចប្រើភ្នែក និងដៃរបស់ពួកគេយ៉ាងជំនាញ។ ៦. លើកកម្ពស់ជំនាញគណិតវិទ្យា តន្ត្រីក៏មានលក្ខណៈប្រហាក់ប្រហែលនឹងគណិតវិទ្យាដែរ ដោយអនុញ្ញាតឱ្យក្មេងៗគិតពិចារណា និង​អភិវឌ្ឍជំនាញដោះស្រាយបញ្ហារបស់ពួកគេ។ កុមារនឹងត្រូវរាប់ និងយល់ចង្វាក់ និងលេងតាម​ចង្វាក់​ដែលទាំងអស់នេះសុទ្ធតែត្រូវប្រើការគិត។ ៧. ជំរុញការបញ្ចេញអារម្មណ៍ខ្លួនឯង ក្មេងៗដែលរៀនលេងឧបករណ៍​ភ្លេងមានភាពច្នៃប្រឌិត និងមានការជ្រើសរើស​ដោយខ្លួនឯង​ដែល​ជាការជំរុញឱ្យមានការបញ្ចេញអារម្មណ៍។ តន្ត្រីគឺជាវិធីមួយដែលក្មេង​ៗអាចបង្ហាញ​ពី​អារម្មណ៍​បាន​យ៉ាង​ងាយស្រួល នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ឬមិនអាចនិយាយចេញ។ ៨. បង្កើនសមត្ថភាពចងចាំ តន្ត្រីបង្រៀនក្មេងៗឱ្យចេះបង្កើត រក្សាទុក និង​ទាញ​ការចងចាំ​ប្រកបដោយ​ប្រសិទ្ធិភាព​ដែល​ស្រដៀង​នឹងការធ្វើលំហាត់ប្រាណខួរក្បាល ព្រោះពួកគេនឹងត្រូវចងចាំពីរបៀបកាន់ឧបរកណ៍តន្រ្តី របៀបលេង ណោទភ្លេង និងចង្វាក់ភ្លេងជាដើម។ ៩. បង្កើនជំនាញសង្គម ខណៈពេលដែលក្មេងៗអាចលេងឧបករណ៍តន្ត្រីតែឯង ក្មេងៗក៏អាចរួបរួមគ្នាបង្កើតជាក្រុមតន្ត្រី ឬ​ចូល​រួមក្រុមតន្រ្តីរបស់សាលា។ ការចូលរួមក្រុមតន្រ្តី​អនុញ្ញាត​ឱ្យក្មេងៗចេះគោរពពេលវេលា រៀន​ពី​របៀបប្រាស្រ័យទាក់ទងគ្នា និងជាពិសេសចេះគោរពគ្នាទៅវិញទៅមក […]


រោគសញ្ញាទូទៅ

ក្មេងៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល

ជំងឺ​ផ្ដាសាយ​ធំ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត ហើយ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់​ជាង​ផ្ដាសាយ​ធម្មតា ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ត្រឹម​ត្រូវ​ជា​មួយ​ពេទ្យ​ទើប​ជា​មក​វិញ។ ដូច​គ្នា​ដែរ ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ ក៏​អាច​មាន​គ្រោះ​ថ្នាក់​សុខភាព​ច្រើន​ដែរ បើ​ម៉ាក់​ប៉ា​រក​វិធី​ព្យាបាល​កូន​ត្រឹម​ត្រូវ។ ក្មេង​តូច​ងាយ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ណាស់​ពិសេស​ពី​មនុស្ស​ពេញ​វ័យ ឬ​សមាជិក​ក្នុង​ផ្ទះ​ជាដើម។ ជំងឺ​ផ្ដាសាយ​ធំ បើ​កើត​លើ​ក្មេង​មាន​អាយុ​ក្រោម ៥ឆ្នាំ (ពិសេស​ក្មេង​ក្រោម​២ឆ្នាំ) នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេ​ឆ្លង។ ​ផ្ដាសាយ​ធំ​ - ផលប៉ះពាល់ មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ អាច​បណ្ដាល​ឲ្យ៖ រលាក​សួត​ធ្ងន់ធ្ងរ បាត់​បង់​ជាតិ​ទឹក ប្រឈម​នឹង​កើត​ជំងឺ​ហឺត បេះដូង ប៉ះពាល់​ដល់​ដំណើរ​ការ​ខួរក្បាល មាន​បញ្ហា​នៅ​Sinus ឬ​ឆ្លង​មេរោគ​ត្រចៀក​ជាដើម។ យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​អាច​ការពារ​មិន​ឲ្យ​ក្មេងៗ​កើត​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ។ វ៉ាក់សាំង​ផ្ដាសាយ​ធំ​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ការ​ការពារ​ដ៏​ល្អ​បំផុត​ប្រឆាំង​នឹង​ជំងឺ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន និង​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន​ផង​ដែរ។ ​ផ្ដាសាយ​ធំ​ - វ៉ាក់សាំង អាច​ចាក់​បាន​ចំពោះ​ក្មេង​ចាប់​ពី​អាយុ​៦ខែឡើង​ទៅ ហើយ​មនុស្ស​ធំ​ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​ការ​ពារ​ខ្លួន​បាន​ដែរ៖ ក្មេង​អាយុ ៦ខែ-៩ឆ្នាំ៖ ត្រូវ​ចាក់ ២ដង (ក្រោយ​ចាក់​ពីរ​ដង​រួច ត្រូវ​ចាក់​រម្លឹក​១ដង/ឆ្នាំ) ក្មេង​អាយុ ៩ឆ្នាំ-មនុស្ស​ពេញ​វ័យ៖ ត្រូវ​ចាក់​តែ​ម្ដង និង​ចាក់​រម្លឹក​១ដង/ឆ្នាំ រៀងរាល់​ឆ្នាំ។ គួរស្វែងយល់បន្ថែម រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ការពារ​ខ្លួន​ពី​ជំងឺ​​គ្រុន​ផ្ដាសាយក្នុង​រដូវ​ភ្លៀង តាម​តិចនិក​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


វ័យកូនចេះដើរនិង​ជិតចូលរៀន

ហេតុផល ៦យ៉ាង ម៉ាក់ប៉ាគួរឱ្យកូនតូចៗរៀនហែលទឹក

បើម៉ាក់ប៉ាចង់ឱ្យកូនហាត់ប្រាណ ម៉ាក់ប៉ា​គួរ​ពិចារណា​កីឡា​ហែលទឹក​ព្រោះក្មេងៗ​ចូល​ចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំង​ធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេង​ៗទៀតជាច្រើន។ ខាង​ក្រោម​នេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។ ១. ហែលទឹកជួយការពារការលង់ទឹក យោងតាម​របាយការណ៍អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ នៅ​ប្រទេស​កម្ពុជាការលង់ទឹក គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​របស់​កុមារ​បន្ទាប់​ពី​ទារក​។ ការចេះ​ហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមាន​សុវត្ថិភាព​នៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។ ​ ២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀប​ទៅនឹងកីឡាពេញ​និយម​​ផ្សេង​ទៀត​ដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅ​ពេល​ដែល​ស្ថិតនៅក្នុងទឹក​ជម្រៅ​ត្រឹមក   ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។ ៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយ​មាន​តុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើន​ការស៊ូទ្រាំ​ដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការ​ហែល​​ទឹក​ស័ក្ដិសម​បំផុតសម្រាប់កុមារធាត់។ ៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen ​អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា […]


ការថែទាំទារក

ទារកទើបកើតពកក្បាល អាចមកពីប៉ះទង្គិចអាងត្រគាកម៉ាក់ៗពេលសម្រាល

ទារក​ទើប​កើត​ពក​ក្បាល អាច​បណ្ដាល​មក​ពី​មាន​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក​ក្បាល​អា​អូន បង្ក​ឡើង​ដោយ​ការ​ប៉ះ​ទង្គិច​ក្បាល​ជាមួយ​នឹង​អាង​ត្រគាក​ម្ដាយ​តាម​រយៈ​ការ​សម្រាល​ដោយ​ធម្មជាតិ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ ការ​ហូរ​ឈាម​បណ្ដាល​ឲ្យ​ទារក​ទើប​កើត​ពក​ក្បាល (Cephalohematoma) ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​លលាដ៍​ក្បាល និង​ស្បែក​ក្បាល​ដែល​មិន​មាន​ប៉ះពាល់​ដល់​សាច់​ខួរ​ក្បាល​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​កុមារ​ដែល​មាន​បញ្ហា​នេះ​មាន​ការ​លូតលាស់​ខួរក្បាល​ធម្មតា។ Cephalohematoma ដំបូង​មាន​លក្ខណៈ​ទន់ៗ បន្ទាប់​មក​វា​វិវត្ត​ទៅ​ជា​រឹង​បន្តិច​ម្ដង​ៗ និង​ត្រូវ​ការ​ប្រើ​រយៈ​ពេល​យូរ ដើម្បី​ឲ្យ​ដុំ​រឹង​នោះ​រលាយ​បាត់ (អាច​ច្រើន​ខែ)។ លោក​ស្រី​បន្ត​ថា ចំពោះ​បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល ដោយ​សារ​ប៉ះ​ទង្គិច​នឹង​អាង​ត្រគាក​ម្ដាយ​មាន​ប្រហែល ១-២% កើត​លើ​ទារក​សម្រាល​តាម​ធម្មជាតិ​ដោយ​ឯក​ឯង និង​៣-៤% សម្រាល​ដោយ​ធម្មជាតិ​ដែល​មាន​ការ​ប្រើ​ឧបករណ៍​ជំនួយ​ក្នុង​ការ​ទាញ​ក្បាល​ទារក។ បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល​នេះ​ដែរ ក៏​មាន​ផ្ដល់​ផល​វិបាក​ដូច​ជា៖ ធ្វើ​ឲ្យ​កុមារ​មាន​ស្បែក​លឿង​រយៈ​ពេល​យូរ ពី​ព្រោះ​ឈាម​ដែល​ហូរ​នៅ​ក្រោម​ស្បែក​នោះ​នឹង​បំប្លែងទៅ​ជា​សារជាតិ​លឿង ធ្វើ​ឲ្យ​កុមារ​មាន​សញ្ញា​ស្លេក​ស្លាំង​ក្នុង​ករណី​ដែល​ឈាម​ហូរ​ច្រើន​ ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ​ដែល​បណ្ដាល​ទារក​ក្ដៅ​ខ្លួន វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ប្រសិន​បើ​ទារក​ទើប​កើត​ពក​ក្បាល ហើយ​មាន​ស្បែក​លឿង ស្លេក​ស្លាំង និង​ក្ដៅ​ខ្លួន (​កម្ដៅ​លើស​ពី ៣៧.៥) ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​គ្រូពេទ្យ។ ទោះ​បី​ជា Cephalohematoma មិន​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​ទារក ប៉ុន្តែ​វា​អាច​មាន​ការ​ភាន់​ច្រឡំ​ជាមួយ​នឹង​បញ្ហា​ផ្សេង​ជា​ជំងឺ​នៅ​តំបន់​ក្បាល​ទារក។


សុខភាពផ្លូវចិត្ត

កូនៗកើតស្ត្រេស ព្រោះរៀនក្នុងផ្ទះយូរ អាចមានរោគសញ្ញាបែបនេះ

អំឡុង​ពេល​កូវីដ-១៩​នេះ តម្រូវ​ឲ្យ​យើង​នៅ​ក្នុង​ផ្ទះ​ច្រើន ដើម្បី​ការ​ពារ​ខ្លួន​ពី​វីរុស​ផ្លូវ​ដង្ហើម​ដ៏​សាហាវ​នេះ ជា​ហេតុ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​​ទៅ​លើ​ក្មេង​ៗ។ ដោយ​សារ​តែ​ការ​ប្រឡង ការ​ពន្យារពេល​ចូល​រៀន​​​ម្ដង​ហើយ​ម្ដង​ទៀត និង​ការ​សិក្សា​តាម​អនឡាញ អាច​ធ្វើ​ឲ្យ​កូន​ៗ​កើត​ស្ត្រេស និង​ឆាប់​មួម៉ៅ​ជាដើម។ ពេល​ខ្លះ ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ជឿ​ទេ​ថា កូន​ៗ​កើត​ស្ត្រេស​ទេ​ ព្រោះ​គិត​ថា​ពួក​គេ​នៅ​ក្មេង គ្មាន​អ្វី​ត្រូវ​គិត​ច្រើន ក្រៅ​ពី​អង្គុយ​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ។ ប៉ុន្តែ បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​ថា អា​អូន​មាន​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ក្នុង​រយៈ​ពេល​ខ្លី​ដូច​ជា អារម្មណ៍​ឆាប់​ប្រែប្រួល ឈឺ​ក្បាល ឈឺ​ចុក​ពោះ ឬ​ផ្ដាច់​ខ្លួន​នៅ​ម្នាក់​ៗ​ឯង។ នេះ​បង្ហាញ​ថា អា​អូន​កំពុង​មាន​អារម្មណ៍​មិន​ល្អ យើង​គួរ​រក​វិធី​ជួយ​កូន​ៗ​បន្ធូរ​អារម្មណ៍ ចៀស​វាង​កូន​មាន​បញ្ហា​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់។ វិធី​ដោះ​ស្រាយ​ កូន​ៗ​កើត​ស្ត្រេស មាន​វិធី​ជា​ច្រើន​ដែល​អាច​ជួយ​កូន​ៗ​សម្រួល​អារម្មណ៍​របស់​ពួក​គេ​បាន ហើយ​ម៉ាក់​ប៉ា​ក៏​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​បំបាត់​បញ្ហា​ស្ត្រេស​ដែល​កើត​មាន​លើ​កូន​ដូច​ជា៖ បង្កើត​បរិយាកាស​ក្នុង​ផ្ទះ​ឲ្យ​មាន​ភាព​រីករាយ មិន​អាប់អួ ដូច​ជា​ញ៉ាំ​បាយ​ល្ងាច​ជុំ​គ្រួសារ និយាយ​លេង​សើច និង​លេង​ហ្គេម​ជា​គ្រួសារ​ជាដើម។ ធ្វើ​ឲ្យ​ផ្ទះ​ជា​កន្លែង​មួយ​មាន​ភាព​ស្ងប់​ស្ងាត់ សុវត្ថិភាព និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​សមាជិក​គ្រួសារ តាម​ដាន​មើល​កម្មវិធី​ទូរទស្សន៍ ហ្គេម​កូន​លេង និង​សៀវភៅ​កូន​អាន ប្រកាន់​យក​ទម្លាប់​មាន​សុខភាព​ល្អ​ដូច​ជា ហាត់​ប្រាណ និង​ការ​ថែទាំ​ខ្លួន​គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ ព្រោះ​កូន​ៗ​ត្រាប់​តាម​ទង្វើ​ឪពុក​ម្ដាយ រៀន​ស្ដាប់​កូន​ៗ​ពេល​ពួក​គេ​រអ៊ូ​ពី​បញ្ហា ដោយ​មិន​ត្រូវរិះគន់​អារម្មណ៍​កូន និងត្រូវ​​ជួយ​កូន​ៗ​រក​ដំណោះ​ស្រាយ​សម​ស្រប​ទៅ​តាម​បញ្ហា។


ការបំបៅដោះ

ទឹកដោះម្ដាយអាចខ្វះសារធាតុមួយចំនួន ម៉ាក់ៗត្រូវខំបំពេញបន្ថែម

ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​ទារក និយាយ​ឲ្យ​ស្រួល​ទៅ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ទិព្វ​អ៊ីចឹង​ដែរ។ អ្នក​ជំនាញ​ជា​ច្រើន​អះ​អាង​ថា ទឹកដោះម្ដាយផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ទារក​លូតលាស់​បាន​ល្អ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ផ្នែក​សារធាតុ​ចិញ្ចឹម​ខ្លះ​ៗ មិន​អាច​ផ្ដល់​ឲ្យ​កូន​គ្រប់​គ្រាន់​ដែរ។ តាម​ពិត​ទៅ ​សារធាតុ​ចិញ្ចឹម និង​កាឡូរី​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​អាច​ប្រែប្រួល​ទៅ​តាម​ចំនួន​ថ្ងៃ​ម៉ាក់ៗ​បំបៅ​ដោះ​កូន ម៉ាក់ៗ​បំបៅ​កូន​ញឹក​ញាប់​ប៉ុនណា និង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ម៉ាក់ៗ​ជាដើម។ អត្ថប្រយោជន៍​ទឹក​ម្ដាយ​ចំពោះ​ទារក និង​ម៉ាក់​ៗ​មាន​ច្រើន​ដូច​ជា អា​អូន​លូត​លាស់​បាន​ល្អ មិន​ងាយ​ឈឺ និង​ម៉ាក់​ៗ​ស្រក​ទម្ងន់​បាន​លឿន និងកាត់​បន្ថយ​កើត​ជំងឺ​មហារីក​ជាដើម​។ ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​ដូច​ជា៖ ជាតិ​ទឹក ប្រូតេអ៊ីន ថាមពល ជាតិ​ខ្លាញ់ កាបូអ៊ីដ្រាត វីតាមីន (វីតាមីន A, វីតាមីនC, វីតាមីនD) ជាតិ​រ៉ែ (ជាតិ​ដែក សូដ្យូម កាល់ស្យូម)។ល។ ខណៈ​ដែល​ទឹក​ដោះ​ម្ដាយ​មាន​ជីវជាតិ​ខ្ពស់​ជួយ​ដល់​ការ​លូតលាស់ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​បាន​ល្អ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​នៅ​ខ្វះ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដូច​ជា៖ វីតាមីន B វីតាមីនK ជាតិ អ៊ីយ៉ូត ជាតិ​ស័ង្កសី។ កង្វះ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ដោះ​ម្ដាយ អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​របស់​កូន​ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ​អាច​ព្យាយាម​បង្គ្រប់​រាល់​វីតាមីន និង​ជាតិ​រ៉ែ​ដោយ​ការ​មាន​របប​អាហារ​ត្រឹម​ត្រូវ សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់​ទ្រ​ទ្រង់​ដល់​រាងកាយ​ខ្លួន និង​ផលិត​ទឹក​ដោះ​សម្រាប់​កូន។ មួយ​វិញ​ទៀត ស្ត្រី​ពពោះ​ក៏​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​កង្វះ​សារធាតុ​ណា​មួយ​អំឡុង​ពេល​ពពោះ ក៏​អាច​បន្ត​ខ្វះ​សារធាតុ​នោះ​ដល់​ពេល​បំបៅ​ដោះ​កូន​ដូច​គ្នា។​


កង្វះអាហារូបត្ថម្ភ

កូនមិនព្រមញ៉ាំអាហារ ម៉ាក់ប៉ាអាចសាកតិចនិកប៉ុន្មាននេះ

ក្នុង​ការ​ចិញ្ចឹម​កូន រឿង​មួយ​ដែល​ម៉ាក់​ប៉ា​ធុញ ខឹង​កូន ពេល​ខ្លះ​ស្ទើរ​ទប់​កំហឹង​មិន​បាន​គឺ​ពេល​ដែល​កូន​មិន​ព្រម​ញ៉ាំ​អាហារ ហើយ​យើង​ត្រូវ​តាម​បញ្ចុក ឬ​ស្រែក​ដាក់​ទម្រាំ​បាន​ញ៉ាំ​បាយ​អស់​ពី​ចាន​ម្ដងៗ។ ប៉ុន្តែ ការ​ស្រែក​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​មិន​មែន​ជា​វិធីសាស្ត្រ​ត្រឹម​ត្រូវ​ទេ ហើយអ្នក​ជំនាញ​បាន​ណែនាំ​តិចនិក​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​តាម​ធម៌​ត្រជាក់វិញ​។ ជុំ​វិញ​បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​ទ្រឹស្ដី​របស់​អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ ទម្រាំ​កុមារ​ព្រម​ទទួល​យក​អាហារ​ថ្មី​មួយ ម៉ាក់​ប៉ា​ត្រូវ​សាក​ល្បង​ផ្ដល់​អាហារ​នោះ​ឲ្យ​កូន​១៥-២០​ដង។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ការ​ញ៉ាំ​អាហារ​មិន​មែន​ជា​ការ​ធ្វើ​សង្គ្រាម មិន​មែន​ជា​ការ​ចាប់​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទេ ប្រសិន​បើ​កូន​មិន​ព្រម​ញ៉ាំ​អាហារ អាច​សាក​ល្បង​ដោះ​ស្រាយ​ជាមួយ​តិចនិក​សាមញ្ញ​ខាង​ក្រោម​នេះ​ដូច​ជា៖​ ទី១. បង្កើត​កាល​វិភាគ​ញ៉ាំ​អាហារ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​កាល​វិភាគ​ច្បាស់​លាស់​ក្នុង​ការ​ញ៉ាំ​អាហារ។ ចំពោះ​កុមារ​តូច យើង​ត្រូវ​ឲ្យ​អា​អូន​ញ៉ាំ​អាហារ​យ៉ាង​តិច ៣​ពេល/ថ្ងៃ (ព្រឹក ថ្ងៃ ល្ងាច) ហេតុ​នេះ​ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​ឲ្យ​កូន​ឲ្យ​ទៀង​ទាត់​ពេល​វេលា។ ទី២. ផ្ដល់​អាហារ​ក្នុង​បរិមាណ​សម​ស្រប៖ ដើម្បី​ដឹង​ថា​អាហារ​សមរម្យ​កម្រិត​ណា​សម្រាប់​កូន យើង​គួរ​ប្រើ​ប្រាស់​ចាន​សម​ស្រប​ទៅ​តាម​កុមារ និង​ប្រើ​ស្លាបព្រា​តូច​ៗ​សម​ស្រប​ទៅ​តាម​មាត់​របស់​កូន។ ជាក់​ស្ដែង ប្រសិន​បើ​យើង​ប្រើ​ចាន ឬ​ស្លាបព្រា​ណា​តូច​ៗ​គួរ​ឲ្យ​ស្រលាញ់ ទាក់​ទាញ ក្មេង​ៗ​ក៏​ចេះ​តែ​ចង់​ញ៉ាំ​អាហារ​តាម​នឹង។ ទី៣. បង្កើត​បរិយាកាស​សប្បាយ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​បរិយាកាស​មួយ​ល្អ និង​រីក​រាយ​ក្នុង​ការ​ញ៉ាំ​អាហារ​សម្រាប់​កូន​ៗ។ កាល​ពី​មុន ពេល​យើង​ចេញ​ក្រៅ​ផ្ទះ​បាន យើង​អាច​នាំ​កូន​ទៅ​លេង​ជា​មួយ​ក្មេង​ៗ​ជុំ​វិញ​ផ្ទះ​បណ្ដើរ បញ្ចុក​បាយ​កូន​បណ្ដើរ តែ​ដោយ​សារ​ឥឡូវ​នេះ យើង​ត្រូវ​នៅ​ក្នុង​ផ្ទះ​ជាប់ អញ្ចឹង​យើង​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ជុំ​គ្នា​ជា​មួយ​មនុស្ស​ធំ ទោះ​អា​អូន​ញ៉ាំ​រាយ​បាយ​ពេញ​នឹង​ក៏​ដោយ។ ទី​៤. ផ្លាស់​ប្ដូរ​អាហារ​ជា​ប្រចាំ៖ កុមារ​ក៏​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​ញ៉ាំ​អាហារ​ដដែល​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កូន​ច្បាស់​ធុញ​ទ្រាន់​មិន​ចង់​ញ៉ាំ​ទេ។ […]


រោគសញ្ញាទូទៅ

វិធីងាយៗដោះស្រាយបញ្ហាគេងមិនលក់លើក្មេងៗកើតអូទីស្សឹម

ក្មេងៗកើតអូទីស្សឹមមួយចំនួនឧស្សាហ៍ជួបបញ្ហាគេងមិនលក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​យល់​សប្ដិ​អាក្រក់ នោម​ដាក់​ពូក គេង​ឆាប់​ភ្ញាក់ ឬ​គុណភាព​គេង​ទូទៅ​មិន​ល្អ។ បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ អាច​បណ្ដាល​ឲ្យ​អា​អូនមាន​អារម្មណ៍​តប់​ប្រមល់ ឆាប់​ខឹង និង​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​កូន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី American Academy of Paediatrics។ ចំពោះ​អា​អូន​កើត​អូទីស្សឹម​វិញ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ការ​និយាយ និង​ចងចាំ​មិន​ល្អ និង​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា​មិន​សមរម្យ​កើត​ឡើង។ ប៉ុន្តែ តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ​អូទីស្សឹម ជួយ​ឲ្យ​គេង​លក់​បាន​ស្រួល​។ ១. បន្ទប់​មាន​ផាសុកភាព បន្ទប់​អា​អូន​​គេង ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្ដៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាព​ងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។ ២. មាន​ទម្លាប់​ល្អ​មុន​គេង យើង​គួរ​បង្កើត​ទម្លាប់​គេង​ល្អ​ៗ​យ៉ាង​ហោច​ណាស់ ១ម៉ោង​មុន​អា​អូន​ចូល​គេង និង​អនុវត្ត​វា​ឲ្យ​ជាប់​ដូច​ជា ដុស​ធ្មេញ អាន​សៀវភៅ​រឿង គួរ​រូប ស្ដាប់​តន្ត្រី ឬ​ម៉ាស្សា​ដែល​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល ឆាប់​គេង​លក់​ស្រួល។ ៣. នាំ​អូន​ទៅ​លេង​ក្រៅ​ផ្ទះ តិចនិក​មួយ​ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​នោះ​គឺ នាំ​អា​អូន​ចេញ​ទៅ​លេង​ក្រៅ​ផ្ទះ​ត្រូវ​ពន្លឺ​ថ្ងៃ និង​មើល​ធម្មជាតិ​ជាដើម។ ការ​ដែល​អា​អូន​ត្រូវ​កម្ដៅ​ថ្ងៃ​ពេល​ព្រឹក (ហាម​ឲ្យ​កូន​លេង​ក្រោម​ពន្លឺ​ថ្ងៃ ពេល​ថ្ងៃ​ត្រង់​ក្ដៅ​ខ្លាំង) ជួយ​បង្កើន​កម្រិត វីតាមីន D ជា​ហេតុ​ជួយ​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​ពេល​យប់។ ៤. ញ៉ាំ​ថ្នាំ​បំប៉ន Melatonin វិធី​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេង​ៗ​កើត​អូទីស្សឹម​មួយ​ទៀត​នោះ​គឺ​ឲ្យ​អា​អូន ញ៉ាំ​ថ្នាំ​បំប៉ន Melatonin មុន​ពេល​ជិត​ចូល​គេង។ […]


ទារក

ទារក​ទើប​កើត​​​ញញឹម​ពេល​គេង​លក់​ មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារក​ទើប​កើត​​​​ញញឹម​នៅ​ពេល​គេង​លក់​ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ណាស់​។ ប៉ា​ម៉ាក់​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា តើ​អា​អូន​កំពុង​តែ​យល់សប្ដិ​ ឬ​កំពុង​តែ​នឹក​ឃើញ​ពី​ពេលវេលា​ដែល​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ​? តាម​ពិត​ទៅ សកម្មភាព​​មួយ​នេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​​វា​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ទាំង​នេះ​។ ១. ទារក​ញញឹម​មុន​ពេល​​ពួក​គេ​កើត​ទៅ​ទៀត​ ​ប៉ា​ម៉ាក់​មួយ​ចំនួន​​អាច​នឹង​​ឃើញ​អា​អូន​ញញឹម​នៅ​ពេល​ដែល​ពិនិត្យ​ផ្ទៃពោះ​។ បើ​យោង​តាម​ការ​សិក្សា​មួយ​លើ​ស្ត្រី​ពពោះ​ច្រើន​ជាង​៥០០​នាក់​អំឡុង​ពេល​ដែល​ពិនិត្យ​ផ្ទៃពោះ​ បាន​រក​ឃើញ​ថា​ ទារក​ចំនួន​៣១​នាក់​កំពុង​តែ​ញញឹម​ ហើយ​ពួក​គេ​ញញឹម​ជា​មធ្យម​មាន​រយៈពេល​៣,២១វិនាទី​។ ក្នុង​ករណី​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ថា​ ​ទារក​ញញឹម​សូម្បី​តែ​នៅ​ក្នុង​ផ្ទៃ​ និង​មុន​ពេល​សម្រាល​។ មួយ​វិញ​ទៀត​ ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ស្ងាប​នៅ​សប្ដាហ៍​ទី​១៨​ នៃ​ការ​ពពោះ​។ នៅ​សប្ដាហ៍​ទី​២៦​ ​អា​អូន​ក៏​អាច​ញញឹម​ ព្រិច​ភ្នែក​ និង​យំ​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។ ២. ស្នាម​ញញឹម​ដំបូង​ជា​សកម្មភាព​​កើត​ឡើង​ដោយ​ឯកឯង​ ជាក់​ស្ដែង សកម្មភាព​ទាំងឡាយ​​របស់​ទារក​នៅ​ក្នុង​ផ្ទៃ គឺ​ជា​សកម្មភាព​ដែល​កើត​ឡើង​ដោយ​ឯកឯង​ ហើយ​វា​ជា​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​រំញោច​ ​នៅ​ពេល​ដែល​អា​អូន​មាន​អារម្មណ៍​សុខុមាលនៅ​ក្នុង​ផ្ទៃ​​ម៉ាក់​ៗ។ ​​ពិត​ណាស់​ អា​អូន​មិន​ដឹង​ខ្លួន​ថា​ពួក​គេ​កំពុង​ញញឹម​ឡើយ​ សូម្បី​តែ​ការ​ធាក់​ ឬ​ជញ្ជក់​មេដៃ​ក៏​ដោយ​។ ​​៣. ពេលវេលា​ត្រូវ​ញញឹម នៅ​ពេល​គេង​ ទារក​ទើប​កើត​ឆ្លង​កាត់​ការ​គេង​ចំនួន​២​ដំណាក់កាល​ គឺ​ការ​គេង​សកម្ម  ​និង​ការ​គេង​ស្កប់ស្កល់។ ការ​គេង​សកម្ម​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សកម្មភាព​ខួរ​ក្បាល​ខ្លាំង​ ហើយ​វា​កើត​ឡើង​ប្រហែល​៦០ ទៅ​៩០​នាទី​ ​បន្ទាប់​ពី​គេង​លក់​។ យ៉ាង​ណា​មិញ​ ការ​គេង​​​ដំណើរការ​ជា​វដ្ដ​ ដូច្នេះ​ចលនា​ភ្នែក​រហ័ស​ នឹង​ជំនួស​ដោយ​ការ​គេង​លក់​ស្កប់ស្កល់​វិញ​។ ៤. ប្រតិកម្ម​ដោយ​ស្នាម​ញញឹម​ ដោយ​សារ​តែ​អា​អូន​មិន​អាច​និយាយ​បា​ន ដូច្នេះ​ហើយ​ទាំង​ការ​ញញឹម​ និង​យំ​ជា​​វិធី​ទំនាក់ទំនង​មូលដ្ឋាន​របស់​ពួក​គេ​។ ​ជា​ធម្មតា​ ការ​ញញឹម​អាច​ជា​ការ​ឆ្លើយតប​​វិជ្ជមាន​ ឬ​អារម្មណ៍​​ស្ងប់​ល្អ​របស់​កូន​។ ចំណែក​ឯ​ការ​ចងចាំ​ល្អ​ៗ​ ដូចជា​សំឡេង​​ ក្លិន​ក្រអូប​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ