ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនកើតជំងឺ G6PD ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំសណ្ដែកម្យ៉ាងនេះដាច់ខាត

ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD លើ​ទារក ឬ​កុមារ គឺ​ជា​ជំងឺ​ពី​កំណើត​មួយ​ដោយ​ឆ្លង​ពី​ម៉ាក់ ឬ​ប៉ា ឬ​ទាំង​ម៉ាក់​ប៉ា​ដែល​កើត​មាន​ជំងឺ​នេះ ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​ក្រូម៉ូសូម X។ ក្មេង​មួយ​ចំនួន​ងាយ​ប្រឈម​នឹង​​ជំងឺ G6PD នេះ​ខ្លាំង ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​លូតលាស់​ក្មេង​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​ផ្នែក​ជំងឺ​កុមារ។ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​​តម​អាហារ​មួយ​ចំនួន ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា ពពួក​សណ្ដែក​ជាដើម។ ជា​ពិសេស​នោះ ក្នុង​ចំណោម​គ្រួសារ​សណ្ដែក​ទាំង​អស់ ម៉ាក់​ប៉ា​គួរ​ចៀស​វាង​សណ្ដែក ហ្វាវ៉ា (Fava bean) ព្រោះ​សណ្ដែក​នេះ ត្រូវ​បាន​គេ​បង្ហាញ​ថា បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង ចំពោះ​អ្នក​ដែល​មាន​ជំងឺ G6PD។ មុន​ពេល​បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង អា​អូន​កើត​ជំងឺ G6PD ដែល​បាន​ញ៉ាំ​សណ្ដែក​ហ្វាវ៉ា​នេះ អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដូច​ជា៖ ឈឺ​ក្បាល វិល​មុខ ចង្អោរ ក្អួត​ជាដើម។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅទីនេះ លោក​បន្ថែម​ថា បើ​កូន​មាន​​ជំងឺ G6PD​នេះ ហើយ​ម៉ាក់​ប៉ា​មិន​ចេះ​ថែ​កូន បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ពេទ្យ​ហាម​ឃាត់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ក្រហម ខូច​គ្រាប់​ឈាម​ក្រហម ឬ​បែក​គ្រាប់​ឈាម​ក្រហម​របស់​ក្មេង ធ្វើ​ឲ្យ​កុមារ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេក​ស្លាំង​មួយ​ទៀត ហើយ​ការ​លូត​លាស់​របស់​ក្មេង​ក៏​មិន​បាន​ល្អ​ដែរ។ មធ្យោបាយ​​​​ល្អ​បំផុត​ក្នុង​ការ​ថែ​ទាំ​កុមារ​ដែល​មាន​ជំងឺ G6PD នេះ គឺ​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​រោគ​សញ្ញា​រើ​ឡើង​ទើប​ជា​ការ​ល្អ ហើយ​ក្នុង​ករណី​កូន​មិន​ស្រួល​ខ្លាំង​ត្រូវ​យក​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ភ្លាម។


ជំងឺឆ្លង

ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង

ដ្បិតតែ​ក្នុង​ខែ​ភ្លៀង​អាកាសធាតុ​ត្រជាក់​ក៏​ពិត​មែន ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​ទឹក​ដក់ អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​បាន ពិសេស​ងាយ​ឆ្លង​ទៅ​កូន​តូចៗ ព្រោះ​អា​អូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្ចី​នៅ​ឡើយ។ តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ពេល​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់ ក្មេង​តូច​ៗ​ភាគ​ច្រើន​តែង​ប្រឈម​នឹង​កើត​ជំងឺ​រដូវភ្លៀង​ដូចជា៖ ១. ជំងឺ​គ្រុន​ចាញ់ – គ្រុនចាញ់​បង្ក​ឡើង​ដោយ​មូស​ដែក​គោល​ញី​ខាំ​ពី​មនុស្ស​ឈឺ រួច​បន្ត​ទៅ​ខាំ​មនុស្ស​ជា។ មូស​ដែក​គោល​ញី​ភាគច្រើន​រស់នៅ​តំបន់​ព្រៃ​ភ្នំ។ រោគ​សញ្ញា​​ជំងឺ​គ្រុនចាញ់​មាន គ្រុន រងា​ញាក់ បែកញើស ក្អួត​ចង្អោរ ដំណាក់កាល​ធ្ងន់ធ្ងរ អាច​វង្វេង​វង្វាន់ ឬ​សន្លប់។ ២. ជំងឺ​គ្រុន​ឈាម – គ្រុនឈាម​កើត​ឡើង​លើ​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់។ ភ្នាក់ងារ​ចម្លង​ជំងឺ​​រដូវ​ភ្លៀង​នេះ​គឺ​មូស​ខ្លា​ញី ដែល​ខាំ​នៅ​ពេល​ថ្ងៃ។ រោគសញ្ញា​ជំងឺ​គ្រុន​ឈាម​មាន​ក្ដៅខ្លួន ឈឺក្បាល ឈឺ​សន្លាក់ ឈឺ​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ល្ហិតល្ហៃ ចេញ​កន្ទួល​ក្រហម​លើ​ស្បែក ក្អួត រាក ក្អក ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​ឈឺពោះ​ខ្លាំង ចេញ​ជាំ​កន្ទួល​លើ​ស្បែក ក្អួត ឬ​បត់​ជើង​ធំ​មាន​ឈាម ឈាម​ច្រមុះ និង​ប្រកាច់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣. ជំងឺ​គ្រុន​ឈីក – ដូចគ្នា​នឹង​ជំងឺ​គ្រុនឈាម​ដែរ គ្រុន​ឈីក​កើត​លើ​មនុស្ស​គ្រប់​វ័យ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ជិតបើកដំណើរការសាលាវិញ តែបើអាអូនមិនចង់ទៅរៀន ម៉ាក់ប៉ាគួរធ្វើម៉េចល្អ?

នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០២១​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។ ការ​ត្រលប់​ទៅ​សាលារៀន​វិញ អាច​ជា​ដំណឹង​ល្អ​សម្រាប់​សិស្ស​ៗ​ជា​ច្រើន ប៉ុន្តែ​សិស្ស​ខ្លះ​ទៀត​អាច​នឹង​ថប់​បារម្ភ ឬ​មិន​ចង់​ចូល​រៀន​នៅ​សាលា​វិញ ពិសេស​អា​អូន​តូចៗ។ តាម​ការ​ឲ្យ​ពី​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​ចូល​រៀន ឬ​ការ​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី​អាច​ជា​រឿង​មួយ​ផ្ដល់​ភាព​តាន​តឹង​ដល់​កូន ចុះ​ទម្រាំ​ការ​ត្រលប់​ទៅ​សិក្សា​ផ្ទាល់​បន្ទាប់​ពី​ការ​បើក​ដំណើរ​ការ​សាលា​រៀន​វិញ អំឡុងពេលកូវីដ-១៩។ កុមារ​អាច​មាន​អារម្មណ៍​ភ័យ ឬ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ត្រលប់​ទៅ​សាលារៀន​វិញ ជា​ពិសេស​ប្រសិន​បើ​ពួក​គេ​បាន​រៀន​នៅ​ផ្ទះ​អស់​ជា​ច្រើន​ខែ​មក​ហើយ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ដូច្នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ពិភាក្សា​ជាមួយ​កូន​ៗ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ ហើយ​ប្រាប់​ពួក​គេ​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ថប់​បារម្ភបែប​នេះ។ និយាយ​ជាមួយ​កូន​ៗ​ស្រួល​បួល​អំពី​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ដែល​ពួក​គេ​អាច​រំពឹង​ទុក​នៅ​សាលា​រៀន​ដូច​ជា ត្រូវ​ការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន​របស់​ពួក​គេ។ បន្ថែម​ពី​លើ​នេះ ម៉ាក់​ប៉ា​គួរ​ប្រាប់​កូន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​វិធាន​ការ​សុវត្ថិភាព ដើម្បី​រក្សា​សិស្ស និង​គ្រូ​ឲ្យ​មាន​សុខភាព​ល្អ មិន​អាច​ចម្លង​ជំងឺ​បាន។ យើង​ក៏​អាច​ប្រាប់​ឲ្យ​កូន​ចូល​រួម​ចំណែក​ការពារ​សុខភាព​ខ្លួន និង​មិត្តភ័ក្ដិ​ដោយ​ការ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ និង​ទឹក​ផង​ដែរ។ ជា​ចុង​ក្រោយ យើង​ក៏​ត្រូវ​រំលឹក​អំពី​ភាព​វិជ្ជមាន​នៃ​ការ​ត្រលប់​ទៅ​រៀន​វិញ​ដូច​ជា ពួក​គេ​អាច​ជួប​ជុំ​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន ហើយ​បន្ត​រៀន​អ្វី​ថ្មីៗ ពេល​បើក​ដំណើរ​ការ​សាលា​រៀន​វិញ។


បញ្ហាការលូតលាស់

ក្មេងលូតលាស់មិនល្អ មិនសូវឆ្លាត អាចមកពីមូលហេតុទាំងនេះ

ក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យកូនលូតលាស់ ធំធាត់ឡើងប្រកបដោយសុខភាពល្អ ចរិតឫកពាថ្លៃថ្នូរ និងប្រាជ្ញាឆ្លាតវៃ។ ប៉ុន្តែ អ្វីដែលម៉ាក់ប៉ាប្រាថ្នាអាចនឹងពិបាកទទួលបាន ព្រោះបើថ្លោះធ្លោយបន្តិច ក្មេងលូតលាស់មិនល្អ បញ្ញាក៏មិនវាងវៃ ពិសេសបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់លើមូលហេតុ ៣ យ៉ាងធំៗ ខាងក្រោមនេះពេលចិញ្ចឹមកូន។ ១. ក្រពះពោះវៀនដំណើរការមិនល្អ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យក្មេងលូតលាស់ខួរក្បាលបានប្រក្រតី។ នេះមានន័យថា បើសុខភាពក្រពះពោះវៀនអាអូនមិនល្អ ស្រូបយកសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ការអភិវឌ្ឍន៍ខួរក្បាលក៏មានភាពយឺតយាវតាមនឹងដែរ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ២. ប្រព័ន្ធការពាររាងកាយខ្សោយ ងាកឈឺៗ បើអាអូនមានប្រព័ន្ធរាងកាយខ្សោយ មានន័យថា កូនងាយនឹងរងផលប៉ះពាល់ពីជំងឺផ្សេងៗ ពិសេសជំងឺកាចសាហាវអាចវាយលុកចូលទៅបង្កគ្រោះថ្នាក់ដល់សុខភាពអាអូន។ បន្ថែមពីលើនេះ ពេលកូនឈឺ ឬមិនស្រួលខ្លួន ម៉ាក់ប៉ាច្បាស់ជាពិបាកផ្ដល់ចំណីអាហារឲ្យកូន ជាហេតុបណ្ដាលឲ្យអាអូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ សម្រាប់រាងកាយ និងអភិវឌ្ឍន៍ខួរក្បាលកូនបានល្អ។ ៣. ខ្វះអាហារូបត្ថម្ភ ដើម្បីលូតលាស់បានល្អ ទាំងរាងកាយ និងប្រាជ្ញា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកូនឲ្យមានសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ យោងតាមខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអង្គការដៃគូបានឲ្យដឹងថា ក្មេងតូចៗដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ អាចទទួលរងគ្រោះថ្នាក់ច្រើនក្នុងរយៈពេលខ្លី និងរយៈពេលវែងដូចជា៖ ផលប៉ះពាល់រយៈពេលខ្លី • ខ្សោយសតិបញ្ញា និងរៀនមិនពូកែ • មានជំងឺ ផលប៉ះពាល់រយៈពេលវែង • […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនពិបាកបន្ទោបង់ខ្លាំង ហើយលាមករឹងមានឈាម ជាសញ្ញាគ្រោះថ្នាក់

ការដែលកូនពិបាកបន្ទោបង់យូរៗម្តង គ្មានបញ្ហាចោទនោះទេ តែបើអាអូនមានបញ្ហាពិបាកជុះញឹកញាប់ ហើយលាមកថែមទាំងរឹង ដែលយើងចំណាំហៅថា ទល់លាមក ឬក្តៀននោះ និងមានលាយឈាមទៀត អាចជាសញ្ញាគ្រោះថ្នាក់។ តាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ កាលណាក្មេងជុះតិចជាង ឬស្មើ២ដង/សប្តាហ៍ ឬលាមកកូនជុះមានទំហំខុសធម្មតា និងរឹងខុសធម្មតា មានន័យថា កូនមានជំងឺទល់លាមក។ ចំពោះមូលហេតុនាំឲ្យក្មេងទល់លាមក លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបញ្ជាក់ថា មិនមែនមកពីកត្តាចំណីអាហារដែលមិនសូវសម្បូរជាតិសរសៃមួយមុខទេ គឺមានកត្តារួមផ្សំផ្សេងទៀត ដូចជាក្មេងមានជំងឺពាក់ព័ន្ធនឹងក្រពះពោះវៀន ក្មេងមិនសូវមានសកម្មភាពរាងកាយជាដើម។ ចំណែកមូលហេតុដែលក្មេងៗជុះមកលាមកក្ដៀនជាប់ជាមួយឈាម ដោយសារអាអូន រហែកទ្វារលាមក គឺជាការរហែក ឬដាច់ស្រទាប់ Mucus នៅក្នុងរន្ធគូទ។ ពេលស្រទាប់នេះដាច់នឹងធ្វើឲ្យមានការឈឺចាប់ និងហូរឈាមមកតាមទ្វារលាមក។ នេះបើតាមការឲ្យដឹងពីប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូនចុចទីនេះ លោកវេជ្ជបណ្ឌិតថា អូនតូចៗដែលមានបញ្ហានេះឈឺចាប់ខ្លាំងពេលបន្ទោបង់ ដែលអាចនៅឈឺរាប់ម៉ោងក្រោយបន្ទោបង់រួច ដោយសារលាមកធំ ឬរឹងខ្លាំង ហើយត្រូវប្រឹងបន្ទោបង់ខ្លាំងពេក។ ម៉ាក់ប៉ាដែលមានកូនជួបបញ្ហានេះ មិនត្រូវបណ្តែតបណ្តោយទុកយូរនោះទេ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យរកមូលហេតុឲ្យច្បាស់ ព្រោះករណីធ្ងន់ធ្ងរខ្លះ អាចមកពីបញ្ហាហូរឈាមក្នុងពោះវៀនរបស់ទារក ឬកុមារ។


ជំងឺឆ្លង

ចូលចិត្តឲ្យអ្នកដទៃឱប-ថើបកូន ប្រយ័ត្នឆ្លងមេរោគម៉្យាងនេះតាមទឹកមាត់

ធម្មតា មិន​ថា​គេ​មិន​ថា​យើង ឲ្យ​តែ​ឃើញ​កូន​ក្មេង​គួរ​ឲ្យ​ស្រលាញ់ ពិសេស​អា​អូន​សាច់​ម៉ាប់ៗ ដឹង​តែ​ចង់​ឱប ថើប ចាប់​ក្រញេច​លេង​ជាមួយ​ហើយ ព្រោះ​គួរ​ឲ្យ​ក្នាញ់​ពេក។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ដឹង​ថា ការ​ថើប​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​មួយ​ប្រភេទ​តាម​ទឹក​មាត់ ធ្វើ​ឲ្យ​អណ្ដើក​ឡើង​ហើម​បាន។ ជំងឺ ម៉ូណូនុយក្លេអូស៊ីស ឬ​ពាក្យ​បច្ចេកទេស​ថា Mononucleosis ភាគ​ច្រើន​កើត​លើ​កូន​ក្មេង និង​ក្មេង​ៗ​វ័យ​ជំទង់ ហើយ​វា​កើត​ច្រើន​បំផុត​ព្រោះ​ជំងឺ​នេះ​ឆ្លង​មេរោគ​តាម​រយៈ​ទឹក​មាត់ ការ​ថើប ផ្លូវ​ដង្ហើម ឬ​ការ​ប្រើ​ប្រាស់​របស់​រួម​ជាមួយ​អ្នក​ផ្ទុក​មេរោគ​នេះ​ដូចជា ញ៉ាំ​របស់​តែ​មួយ ប្រើ​ស្លាប​ព្រា សម​ជាមួយ​គ្នា​ជាដើម។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ។ ចុចត្រង់នេះ ដើម្បីដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក មេរោគ Epstein-Barr (EBV) គឺ​ជា​មូល​ហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស ក៏​ប៉ុន្តែ ក៏​មាន​មេរោគ​ផ្សេង​ទៀត​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​ដូច​គ្នា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ ជា​ធម្មតា​លេច​ឡើង​ចាប់​ពី ៤-៦សប្ដាហ៍ ក្រោយ​ឆ្លង​មេរោគ EBV ហើយ​រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា៖ អស់​កម្លាំង ល្ហិតល្ហៃ ក្ដៅ​ខ្លួន ឈឺ​ក ឈឺ​ក្បាល និង​រាងកាយ ហើម​កូន​កណ្ដុរ​នៅ​ក ឬ​ក្លៀក រីក​ថ្លើម ឬ​អណ្ដើក ឡើង​កន្ទួល វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ថា ផល​វិបាក​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស គឺ​អាច​បែក​អណ្ដើក រលាក​ថ្លើម កើត​ខាន់​លឿង។ល។ ដោយសារ​តែ​វា​អាច​បែក​អណ្ដើក ដូច​នេះ​ហាម​ការ​រត់ និង​ធ្វើ​ការ​ធ្ងន់​ពេល​មាន​ជំងឺ […]


បញ្ហាការលូតលាស់

ប៉ូវអាហារទាំងនេះ ក្មេងៗធាត់លើសទម្ងន់ រងផលវិបាកច្រើនទៅថ្ងៃក្រោយ

ស្របពេលចំណីអាហារសម្បូរបែប ពិសេសក្មេងៗចូលចិត្តពពួកអាហារ Fast food ចំណីអាហារផ្អែមៗទៀតនោះ ម៉ាក់ប៉ាមួយចំនួនឲ្យកូនញ៉ាំតាមចិត្ត ធ្វើឲ្យកូនទៅជាធាត់លើសទម្ងន់។ បញ្ហានេះ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងថា ដឹង​ហើយ​ថា ម៉ាក់ប៉ា​ស្រលាញ់​កូន ចង់​ឲ្យ​កូន​ឆាប់​ធំ  ប៉ុន្តែ​ការ​បំប៉ន​កូន​ហួស​ប្រមាណ ពេក​ក៏​ធ្វើ​ឲ្យ​កូន​ទៅ​ជា​ធាត់​លើស​គីឡូ​ខ្លាំង បែរ​ជា​រង​នូវ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​វិញ។ លោកវេជ្ជបណ្ឌិតថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។ ក្មេង​ដែល​លើស​ទម្ងន់ នៅ​ពេល​ធំ​ពេញ​វ័យ ឬ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។ គណនាទម្ងន់កូន​នៅទីនេះ ទោះ​បី​ជា​បែប​នេះ​ក្តី ក្មេង​ខ្លះ​លើស​ទម្ងន់​មិន​មែន​មកពី​របប​អាហារ​តែ​មួយ​មុខ​នោះ អាច​មក​ពី កត្តា​តំណ​ពូជ ឬឪពុកម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ប្រសិន​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​កូន​ឡើង​គីឡូ​ខ្លាំង ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ និង​រក​វិធី​គ្រប់គ្រង​ការ​ឡើង​គីឡូ​របស់​កូន ដោយ​កាត់​បន្ថយ​អាហារ​ផ្អែម អាហារ​ខ្លាញ់ ពិសេស​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន កុំ​ញ៉ាំ​តែ​សាច់​សុទ្ធ បើ​កូន​ធំ​បន្តិចត្រូវ​ឲ្យ​កូន​មាន​ទម្លាប់់​ហាត់ប្រាណ។


កុមារគ្រប់អាយុចូលរៀន

ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះ ដើម្បីឱ្យកូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង

កុមារដែលមានមានអារម្មណ៍ល្អចំពោះខ្លួនឯង​ ចូលចិត្ត​ខ្លួន​ឯង និង​ឱ្យតម្លៃលើអ្វី​ដែលពួកគេបាន​សម្រេច​។ ចំណែកកុមារដែលខ្វះអារម្មណ៍ល្អចំពោះខ្លួនឯង​តែង​តែ​មិន​សប្បាយ​ចិត្ត និងមិនពេញចិត្តនឹងខ្លួនពួកគេ ដែល​ជា​ហេតុធ្វើ​ឱ្យអូនតូចមានការអភិវឌ្ឍយឺត ឬអាច​បង្កទៅជាជំងឺបាក់ទឹកចិត្ត។ តើ​ប៉ាម៉ាក់ត្រូវធ្វើ​ដូម្តេច​ដើម្បីឱ្យកូនតូចបង្កើនមានអារម្មណ៍ល្អចំពោះខ្លួនឯង? ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចជួយអូនតូចបង្កើន​មានអារម្មណ៍ល្អចំពោះខ្លួនឯង៖ ១. ប្រាប់អូនតូចកុំឱ្យខ្លាចបរាជ័យ៖ ប៉ាម៉ាក់អាចប្រាប់អូនតូចថា មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់បរាជ័យ តែអ្វីដែលសំខាន់ គឺត្រូវរៀនពីកំហុសខ្លួនឯង។ ២. លើកទឹកចិត្តអូនតូចសាកល្បងអ្វីដែលថ្មី៖ ការចេះជំនាញថ្មីៗធ្វើឱ្យអូន​តូចមានអារម្មណ៍​ថាខ្លួន​ឯង​មានសមត្ថភាព និងមានទំនុកចិត្តថាពួកគេអាចដោះស្រាយគ្រប់បញ្ហា។ ៣. លើកសរសើរការខិតខំរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវលើកសរសើរ និងមាន​មោទន​ភាពចំពោះ​ការខិត​ខំរបស់អូនតូចដោយមិនគិតពីលទ្ធផល។ ប៉ាម៉ាក់​​​ត្រូវឱ្យអូនតូចដឹងថា ថ្វីត្បិតការជោគជ័យសំខាន់ តែ​អ្វីដែលរឹតតែសំខាន់​គឺការប្រឹងប្រែងធ្វើអ្វីមួយឱ្យអស់ពីលទ្ធភាព។ ៤. បង្ហាញការស្រឡាញ់ដល់អូនតូច៖ ម៉ាក់ប៉ាត្រូវឱ្យអូនតូចដឹងថា ម៉ាក់ប៉ា​តែងតែ​ស្រឡាញ់​អូនតូច​មិន​ថាមានរឿងអ្វីកើតឡើងក៏ដោយ និងគ្រប់កាលៈទេសៈ។ ការស្រឡាញ់របស់​ប៉ាម៉ាក់ធ្វើឱ្យ​អូនតូច​មានភាពកក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាព។ ៥. តាំងស្នាដៃរបស់អូនតូចនៅក្នុងផ្ទះ៖ នៅពេលអូនតូចឃើញ​សមិទ្ធផលរបស់ពួកគេ​ត្រូវដាក់​តាំង​ក្នុងផ្ទះ ពួកគេនឹងមានមោទនភាពលើខ្លួន​ឯង។ ៦. ឱ្យអូនតូចជួយធ្វើការងារផ្ទះ៖ ការជួយធ្វើការងារផ្ទះខ្លះអាចជួយឱ្យ​អា​អូន​​មានទំនួលខុសត្រូវ មាន​ទំនុកចិត្ត និងមានភាពអត់ធន់។ ៧. ប៉ាម៉ាក់ត្រូវចំណាយពេលវេលាជាមួយអូនតូច៖ ការលេងជាមួយអូនតូច​មិនត្រឹមតែធ្វើឱ្យអូន​តូច​ដឹង​ថាប៉ាម៉ាក់ចូលចិត្តលេងជាមួយអូនតូចប៉ុណ្ណោះទេ អូនតូចថែមទាំងមាន​ទំនុកចិត្តលើខ្លួនឯង​ក្នុង​ការក្លាយខ្លួនជាបុគ្គលដែលមានការទាក់ទាញ និងធ្វើឱ្យអ្នកដទៃសប្បាយចិត្តទៀតផង។ វាក៏​ធ្វើឱ្យ​អូន​តូចរីករាយផងដែរ។ ការសិក្សាបានបង្ហាញថា ការរីករាយកាត់​បន្ថយហានិភ័យ​នៃការកើត​ជំងឺ​បាក់ទឹកចិត្ត និងថប់បារម្ភ។ ៨. ផ្តោតលើភាពខ្លាំងរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអូនតូចចូលចិត្ត និងធ្វើ​បានល្អ និងជួយជំរុញចំណុចខ្លាំងរបស់អូនតូច។ ការផ្តោតលើចំណុចខ្លាំង​ជាជាងចំណុចខ្សោយ​ជួយ​ឱ្យអូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ៩. ឱ្យអូនតូចជ្រើសរើសអ្វីដែលខ្លួនចូលចិត្ត៖ ការឱ្យអូនតូចសម្រេចចិត្ត​ដោយខ្លួនឯងជួយឱ្យអូន​តូច​រៀន​សម្រេចចិត្ត និងមានទំនុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន។ ការជួយអូនតូចក្នុងការបង្កើនការមានអារម្មណ៍ល្អចំពោះខ្លួនឯងគឺសំខាន់ណាស់ ព្រោះការមានអារម្មណ៍ល្អចំពោះខ្លួនឯង​ប៉ះពាល់ដល់​ការសម្រេចចិត្ត ទំនាក់ទំនង សុខភាពផ្លូវចិត្ត និងសុខុមាលភាពទូទៅរបស់អូនតូច។ […]


ការថែទាំទារក

អូនតូចចាប់ពីអាយុ ៩-១២ ខែ ប៉ាម៉ាក់អាចបង្រៀនអីខ្លះ?

ដល់អាយុ ៩-១២ ខែ អូនតូចចេះវារ ឈរ តោងដើរ ឬដើរដោយមានការជួយទប់ អាចមើល​ឃើញ​ពណ៌យ៉ាងច្បាស់ អាចប្រើដៃទាំង ២ ចេះធ្ងល់ ចេះ​រុករក ចាំថារបស់ទុកនៅឯណា និងអាចធ្វើតាម​ការប្រាប់សាមញ្ញជាៗដើម។ ដើម្បីជំរុញដល់ការអភិវឌ្ឍអាអូន នៅដំណាក់កាលនេះ​ម៉ាក់ប៉ាអាច​បង្រៀន​អាអូនតាមរយៈការលេង និងតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចបង្រៀនអូនតូច ដើម្បីជំរុញដល់​ការលូតលាស់​រាងកាយ​ និងការអភិវឌ្ឍបញ្ញាស្មារតីរបស់អូនតូច៖ ១. លេងលាក់របស់៖ ប៉ាម៉ាក់អាចលាក់របស់លេងនៅក្រោយខ្នង ឬក្រោមខ្នើយ រួចសួរអាអូនថា “ឡាន​អូននៅឯណា?” រួចឱ្យអូនតូចរក។ ការលេងបែប​នេះអាចបង្កើនការយល់ដឹង និង​សមត្ថភាព​រុក​រករបស់អាអូន។ ២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះ៖ ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យហៅសមាជិកនៅក្នុងគ្រួសារ និង​បង្រៀនអូនតូចឱ្យស្គាល់ និងហៅឈ្មោះវត្ថុឬ សត្វចិញ្ចឹមដើម្បីឱ្យអូនតូចចាប់អារម្មណ៍ និងបង្កើត​ទំនាក់​ទំនងជាមួយបរិស្ថានជុំវិញខ្លួន និងរៀនពាក្យថ្មីៗ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ៣. បង្រៀនអូនតូចឱ្យប្រើកាយវិការ៖ ម៉ាក់ប៉ាអាចបង្រៀនអាអូនប្រើដៃធ្វើ​កាយវិការមួយចំនួនដូចជា បាយៗ ចាបៗ ប៊ីៗ ទះដៃ កុំមាត់ជាដើម។ ការធ្វើបែបនេះនឹងជួយអាអូនរៀនធ្វើតាមការប្រាប់។ ៤. បង្រៀនអូនតូចពីអវយវៈរាងកាយ៖ ប៉ាម៉ាក់អាចចង្អុល និងប្រាប់ពីភ្នែក​ ច្រមុះ ត្រចៀក មាត់ សក់ ដៃ ជើងរបស់តុក្កតាដល់អូនតូច រួចឱ្យអូនតូចចង្អុលពីភ្នែក ច្រមុះ…របស់អូនតូច និងរបស់ប៉ាម៉ាក់។ […]


ការថែទាំទារក

កូនក្តៅខ្លួន ចង់ឆាប់ត្រជាក់ ឲ្យញ៉ាំថ្នាំបញ្ចុះកម្តៅលើសចំណុះប្រយ័ត្នខូចថ្លើម

តាម​ធម្មតា ពេល​កូន​ក្តៅ​ខ្លួន ម៉ាក់​ប៉ា​តែង​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ តែ​ទោះ​យ៉ាងណា​យើង​មិន​ត្រូវ​ឲ្យ​កូន​លេប​ថ្នាំ​ច្រើន​លើស​លប់​ឡើយ។ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ថ្នាំ​បញ្ចុះ​កម្តៅ ដ្បិត​យើង​អាច​លេប​ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​ពិត​មែន តែការ​លេប​លើស​កំណត់​អាច​ប៉ះពាល់​សុខភាព យូរៗ​ទៅ​ក្មេង​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ទៅ​តាម​អាយុ និង​គីឡូ​របស់​កូន ទៅ​តាម​ម៉ោង​កំណត់ ១ថ្ងៃ​ប៉ុន្មាន​ដង ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា គ្រូពេទ្យ​ឯកទេស​ទូទៅ និង​ជំងឺ​កុមារ បាន​លើក​ឡើង​ថា ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បញ្ចុះ​កម្តៅ ឯ​កម្រិត​នៃ​ការ​ប្រើ​វិញគឺ ១០-១៥ មិល្លីក្រាម ក្នុង​ទម្ងន់កូន១គីឡូក្រាម ញ៉ាំ​ក្នុង​រយៈពេល ៤-៦ម៉ោង/ម្តង។ ចំពោះមូលហេតុនៃការញ៉ាំថ្នាំបញ្ចុះកម្តៅលើសកម្រិតនាំខូចថ្លើម នាយកមន្ទីរពេទ្យកុមារបានពន្យល់ថាថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​បរិមាណច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ