ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

សុខភាពស្បែក

ហេតុអ្វីស្បែក​ប្រែ​ប្រួលនៅពេលវ័យកាន់តែចាស់​​?

ទៅតាមពេលវេលា សុខភាពស្បែកយើង​នឹងមានអាយុចាស់ទៅៗដូច​នឹង​វ័យ​យើង​ដែរ​។ ការស្វែងយល់អំពីសុខភាពស្បែកអាចជួយយើង​ឲ្យរកដំណោះស្រាយដើម្បីកាត់បន្ថយភាពចាស់បាន។ ១- ស្វែងយល់អំពីការផ្លាស់ប្តូរពីដំណាក់កាលនៃស្បែក ស្បែកទារក ស្បែកមនុស្សពេញវ័យ និងកុមារមានចំនួនស្រទាប់ដូចគ្នា។ ស្រទាប់នីមួយៗនៃស្បែកគឺមានសភាពស្តើង។ កោសិកាស្បែករបស់កុមារមិនមានភាពតឹងទេ ដែលវាងាយនឹងដាច់រហែកជាងមនុស្សពេញវ័យ។ នៅអាយុ ៤ ឆ្នាំសក់ ក្រចក ស្បែក និងក្រពេញខ្លះនៅក្នុងខ្លួនមានការវិវឌ្ឍ ប៉ុន្តែស្បែក គឺមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ ជាហេតុធ្វើឲ្យស្បែកងាយនឹងមានប្រតិកម្មជាមួយនឹងកាំរស្មីយូវី។ នៅអាយុ ១២ឆ្នាំ ទើបរចនាសម្ព័ន្ធស្បែកចាប់ផ្តើមដំណើរការដូចមនុស្សពេញវ័យ។ Woman taking care of her skin ២- សុខភាពស្បែកនៅពេលពេញវ័យ នេះជាដំណាក់កាលដ៏ពិបាកមួយសំរាប់យុវជនជាច្រើន។ ការផ្លាស់ប្តូរអ័រម៉ូនបានបង្កើតជាផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើស្បែក ប៉ុន្តែមិនមែនកើតលើមនុស្សគ្រប់គ្នានោះទេ។ ជាទូទៅការផ្លាស់ប្តូរអ័រម៉ូននឹងជំរុញ​ក្រពេញសេបូម (sebaceous glands) ធ្វើការខ្លាំងជាងមុន។ ស្បែកនឹងមានការកើនឡើងនូវជាតិរំអិល។ បើ​យើង​​មិន​យក​ចិត្ត​ទុក​ដា​ក់​លើ​​សុខភាពស្បែកឲ្យ​បាន​ត្រឹមត្រូវវា​នឹងឡើងក្រាស់។ ជាលទ្ធផលធ្វើឲ្យស្បែកឡើងរដិបរដុប និងងាយឡើងមុននៅលើស្បែក។ នេះ​ជាមូលហេតុដែលក្មេងជំទង់ជាច្រើនប្រឈមមុខនឹងការកើតមុនធ្ងន់ធ្ងរជាមួយនឹងការរាល​ដាល​ពេញមុខ។ ៣- សុខភាពស្បែកនៅអាយុ ២៥ឆ្នាំ ភាពចាស់មានរោគសញ្ញាមួយចំនួន។ រចនាសម្ព័ន្ធដែលមានពីធម្មជាតិមានស្រទាប់ស្បែកខាងលើ (epidermis) និងស្រទាប់ស្បែកខាងក្នុង (dermis) ធម្មតាមានសភាពស្តើង ហើយមិនរឹងមាំទេ។ ដូច្នេះហើយបានជាអ្នកតែងតែសង្កេតឃើញមានស្នាមជ្រួញនៅកន្ទុយភ្នែក មាត់ ថ្ងាស ឬចន្លោះចុងចិញ្ចើម។ គណនា BMI នៅទីនេះ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤-​ […]


អាហារូបត្ថម្ភ

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ ​(វីដេអូ)

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​ចិត្ត​រឿង កូន​ៗ​អាយុ​២-៣​ឆ្នាំ​ហើយ តែ​ឲ្យ​ញ៉ាំ​បាយ អត់​ចេះ​ញ៉ាំ មួយ​ថ្ងៃ​ៗ​ផឹកតែ​ទឹក​ដោះ​គោ។ បើ​ចង់​ឲ្យ​កូន​ងាក​មក​ញ៉ាំ​បាយ​ដូច​ក្មេង​ធម្មតា មាន​វិធី​អី​ល្អ​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​បាន​ដូច​គេ​ដូច​ឯង​? ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​កូន​ធំ​ៗ អាយុ២-៣ឆ្នាំ​ហើយ តែ​អត់​ញ៉ាំ​បាយ ញ៉ាំ​តែ​ទឹក​ដោះ​គោ ក្មេង​នោះ​អាច​ប្រឈម​នឹង​កង្វះ​ជីវជាតិ​មួយ​ចំនួន និង​អាច​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត។ សម្រាប់​មធ្យោបាយ​ដែល​ចង់​ឲ្យ​កូន​ងាក​ទៅ​ញ៉ាំ​បាយ​ពេល​ជាមួយ​មនុស្ស​ធំ​ដែរ គឺ​អាស្រ័យ​ទៅ​លើ​ព្យាយាម​របស់​ម៉ាក់​ប៉ា។ ទី១. នៅ​ពេល​ញ៉ាំ​បាយ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍​អី​ទេ គឺ​ឲ្យ​កូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ញ៉ាំ​បាយ​មួយ​មុខ​គត់​។ ទី២. ម៉ាក់​ប៉ា​ត្រូវ​មាន​សិល្បៈ​ក្នុង​ការ​បញ្ចុក​បាយ​កូន លួង​លោម​កូន ហើយ​ត្រូវ​ព្យាយាម​រហូត​ទាល់​កូន​ចេះ​ញ៉ាំ​បាយ បើ​មិន​ដូច្នេះ​ទេ កូន​នៅ​តែ​អត់​ចេះ​បាយ​អ៊ីចឹង។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា "ព្រោះ​តែ​ខ្លាច​កូន​ធំ​មិន​ចេះ​ញ៉ាំ​បាយ​ចឹង​ហើយ ទើប​ពេទ្យ​ណែនាំ​ថា ពេល​កូន​អាយុ​គ្រប់៦​ខែ​ឲ្យ​ញ៉ាំ​អាហារ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​បន្ថែម​ពី​លើ ការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ព្រោះ​វា​ដូច​បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​ផ្សេង​បន្តិច​ម្តង​ៗ​ទៅ​តាម​វ័យ រហូត​កូន​ចេះ​ញ៉ាំ​បាយ​"។​​​ លោក​វេជ្ជបណ្ឌិត​ថា បើ​ម៉ាក់​ប៉ា​មាន​កូន​ធំ​អត់​ចេះ​ញ៉ាំ​បាយ មិន​បាច់​ទៅ​រំពឹង​ថ្នាំ​ដែល​ធ្វើ​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ​វិញ​ទេ ពពួក​វីតាមីន​ដែល​ភាគ​ច្រើន​ឃើញ​ម៉ាក់​ប៉ា​ឲ្យ​កូន​ញ៉ាំ គ្រាន់​តែ​ជួយ​បំពេញ​ជីវជាតិ​ដែល​ខ្វះ និង​ភ្ញោច​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ គឺ​មាន​តែ​ការ​ច្នៃ​ប្រឌិត​របស់​ម៉ាក់​ប៉ា​ទើប​អាច​ជួយ​បាន។​


ការថែទាំទារក

កូនតូចៗ​រលាក​គូទមកពីមូលហេតុច្រើនយ៉ាង​ តែកុំបារម្ភនេះជាដំណោះស្រាយ

ក្មេង​តូចៗ ពិសេស​ក្មេង​ស្លៀក​ខោទឹក​នោម ងាយ​នឹង​រលាក​គូទ​ណាស់។ ចំពោះ​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ឧស្សាហ៍​រលាក​គូទ​វិញ​ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មាន​ច្រើន ដូច​ជា​ក្មេង​រាក​ញឹក​ញាប់ ការ​មិនបាន​លាង​សម្អាត​គូទ​កូន​ឲ្យ​បាន​ស្អាត​ល្អ​ពេល​នោម ឬ​ជុះ ផ្អាប់​កន្ទប​កូន​ទុក​យូរ​ពេក កូន​អាលែកហ្ស៊ី​ជាមួយ​កន្ទប ឬ​ខោ​ទឹក​នោម ឆ្លង​មេរោគ​ផ្សិត ​បាក់​តេរី ឬវីរុស ជាដើម។ តើ​ត្រូវ​ដោះស្រាយ​បែប​ណា​ពេល​កូន​តូច​រលាក​គូទ? - ត្រូវលាប​ក្រែម​ជុំវិញ​បរិវេណ​គូទ​កូន ក្រោយ​សម្អាត​គូទ ឬ​ងូត​ទឹក​រួច - ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន - ឲ្យកូន​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ​ហឹរ ឬផ្អាប់ - ធ្វើ​អនាម័យ​រាងកាយ និង​គូទ​កូន​ជាប់​ជា​ប្រចាំ - ជ្រើស​រើស​កន្ទប ឬ​ខោទឹក​នោម ដែលទ​ន់ ហើយ​ជក់​ទឹក - ត្រូវ​ផ្លាស់ប្តូរ​កន្ទប​កូន​ឲ្យ​ញឹក​ញាប់។ ចំពោះ​ក្មេង​រលាក​គូទ​ដោយសារខោទឹកនោមវិញអ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បានលើកឡើងថា នៅ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ទេ ហើយត្រូវ៖ – ក្រោយ​កូន​ជុះ ឬ​នោម​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ធម្មតា – បន្ទាប់​មក​ជូត​សម្អាត​គូទ​កូន​ដោយ​កំណាត់​ស្ងួត ទន់ – ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹកញាប់ – បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម – ពេល​កូន​បត់​ជើង​ធំ ត្រូវ​ប្រញាប់​ដូរ​ភ្លាម កុំ​ផ្អាប់​ទុក​យូរ។ អ្នកគ្រូបានបន្តថា ​ទារក​ទើប​កើត​ច្រើន​ណាស់​កើត​រោល រមាស់ ព្រោះ​សាច់​ខោ​ទឹកនោមមាន​សារជាតិ​គីមី ហើយ​សារជាតិ​គីមី​នេះ​បាន​ទៅ​ប៉ះ​ទឹកនោម​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​ជួប​ប្រទះ​ក្រហម […]


សុខភាពផ្លូវចិត្ត

៦ ជំនាញគួរបង្រៀនកូនតាំងពីតូច (វីដេអូ)

ជំនាញ​ផ្សេងៗ​ក្នុង​ជីវិត​គឺ​ជា​មេរៀន​ដ៏​សំខាន់​មួយ​សម្រាប់​ក្មេងៗ​ដើម្បី​ប្រើប្រាស់​ពេញ​មួយ​ជីវិត។ ប៉ុន្តែ​ក្មេងៗ​មួយ​ចំនួន​មិន​បាន​រៀន​ពី​ជំនាញ​ទាំង​នេះ​រហូត​ដល់​ពេល​ពួកគេ​ចូល​រៀន​នៅ​វិទ្យាល័យ។ ជំនាញ​ក្នុង​ជីវិត​ទាំង​នេះ​អាច​បង្រៀន​ដល់​ក្មេងៗ​បាន​តាំង​ពី​គេ​នៅ​តូច។ យក​ល្អ​ប៉ាម៉ាក់​គួរ​បង្រៀន​ជំនាញ​ទាំង​នេះ​ដល់​កូន ទោះ​បី​ពួក​គេ​មិន​​ទាន់​ចូល​រៀន​ក៏​ដោយ​។ ១. ការ​សម្រេច​ចិត្ត ការ​សម្រេច​ចិត្ត​បាន​ល្អ​គឺ​ជា​ជំនាញ​មួយ​ដែល​ក្មេង​គ្រប់​រូប​គួរ​រៀន​តាំង​ពី​នៅ​តូច​។ ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​ដោយ​ឲ្យ​កូន​តូច​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​តូចតាច​ដូចជា​ការ​ជ្រើសរើស​រសជាតិ​ការ៉េម​ ពណ៌​សម្លៀក​បំពាក់​​ដែល​​គេ​​ចង់​​ពាក់ ឬ​ជ្រើសរើស​ប្រដាប់​លេង ជាដើម​។ នៅ​ពេល​ដែល​ក្មេង​ឈាន​ទៅ​ដល់​វ័យ​ចូល​រៀន ពួកគេ​អាច​ចាប់ផ្ដើម​ស្វែងយល់​អំពី​រង្វាន់​ដែល​គេ​ទទួល​បាន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​​ល្អ និង​​ផល​វិបាក​ពី​ការ​សម្រេចចិត្ត​មិន​ល្អ​របស់​ពួកគេ។ ២. សុខភាព និង​អនាម័យ ការ​យល់​ដឹង​ពី​សុខភាព និង​អនាម័យ​គឺ​អាច​ចាប់ផ្ដើម​តាំង​ពី​កូន​នៅ​តូច​បាន​។ ប៉ាម៉ាក់​តែង​ប្រាប់​កូន​តូចៗ​ឲ្យ​ងូត​ទឹក​សម្អាត​ខ្លួន ដុស​ធ្មេញ លាង​ដៃ និង​ផ្លាស់​សម្លៀកបំពាក់​ ប៉ុន្តែ​ប៉ាម៉ាក់ទំនង​​មិន​ដែល​ប្រាប់​ពី​មូលហេតុ​ទេ។ ដូចនេះ​ប៉ាម៉ាក់​គួរ​ប្រាប់​កូន​តូច​ពី​មូលហេតុ​ត្រូវ​ថែទាំ​សុខភាព និង​រឿង​ត្រូវ​រក្សា​អនាម័យ ពោល​គឺ​អាច​ប្រាប់​កូន​ថាអ្វីទាំងនេះ​ជា​​ផ្នែក​សំខាន់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ ៣. ការ​គ្រប់គ្រង​ពេល​វេលា ប៉ាម៉ាក់​គ្រប់​រូប​ដឹង​ហើយ​ថា​ការ​គ្រប់គ្រង​ពេលវេលា​គឺ​អាច​ជួយ​យើង​បាន​ច្រើន ហើយ​ក្មេង​ក៏​អាច​ចាប់ផ្ដើម​រៀន​ពី​ការ​គ្រប់គ្រង​ពេលវេលាតាំងពី​តូច​ដូច​គ្នា​។ ការ​បង្រៀន​ការ​គ្រប់គ្រង​ពេល​វេលា​ដល់​កូន​មិន​ត្រឹមតែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​បែង​ចែក​ម៉ោង​​ធ្វើ​កិច្ចការ​អ្វីមួយ ឬ​បង្កើត​កាលវិភាគ​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​ទេ ប៉ុន្តែ​នៅ​អាច​បង្រៀន​ពួកគេ​ឲ្យ​ចេះ​លៃ​ពេលវេលា​ក្នុង​ការ​ធ្វើ​កិច្ចការ​​​ប្រចាំ​​ថ្ងៃ​​តាំង​​ពី​ក្រោក​ពី​គេង​ និង​ការ​ធ្វើការ​ទៀង​ម៉ោង។ ៤. ការ​គ្រប់គ្រង​ថវិកា ប៉ាម៉ាក់​តែង​បង្រៀន​កូន​តូច​ឲ្យ​ចេះ​រាប់​លុយ ឬ​ការ​គិត​លេខ​ធម្មតាៗ​។ ប៉ាម៉ាក់​ក៏​អាច​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​ថវិកា​ដោយ​បង្រៀន​ពួកគេ​ឲ្យ​សន្សំ និង​ចាយ​ចេះ​គិត​ជាដើម។ ការ​គ្រប់គ្រង​ថវិកា​គឺជា​រឿង​ដែល​ពិបាក​សម្រាប់​មនុស្ស​ពេញ​វ័យ ដូចនេះ​ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​បង្រៀន​កូន​ពី​ការ​ចាយ​លុយ​តាំង​ពី​ក្មេង​ដែល​នេះ​អាច​ជួយ​ពួកគេ​ចេះគ្រប់​គ្រង​ការ​ចំណាយ​នៅ​ពេល​គេ​ធំឡើង​ និង​​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង។ ៥. ការ​សម្អាត​ផ្ទះ ប៉ាម៉ាក់​មួយ​ចំនួន​គិត​ថា​ការ​ធ្វើ​ការងារ​ផ្ទះ​ដោយ​ខ្លួនឯង​អាច​មាន​ភាព​ងាយ​ស្រួល​ជាង ប៉ុន្តែ​តាម​ពិត​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ក្នុងការ​បង្រៀន​កូន​ឲ្យ​ចេះ​សម្អាត​ផ្ទះ​ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​ត្រូវ​ចេះ​នៅ​ពេល​ពួកគេ​ធំ​ឡើង​ ឬ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន។ ជាដំបូងៗ​ប៉ាម៉ាក់​អាច​ចាប់ផ្តើម​បង្រៀន​កូន​ឲ្យ​ចេះ​រៀប​ចំ​គ្រែ​គេង ឬ​រៀបចំ​ប្រដាប់​លេង​របស់​ពួកគេ ជាដើម​។ ៦. ការ​បោក​សម្លៀកបំពាក់ ការ​បង្រៀន​កូន​ឲ្យ​ចេះ​បោក​សម្លៀកបំពាក់ ឬ​រៀបចំ​សម្លៀកបំពាក់​ដែល​បោក​ហើយ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​ពួកគេ​ទេ​ នៅ​អាច​ជួយ​ដល់​ប៉ាម៉ាក់​ផង​ដែរ។ កូន​តូច​អាច​រៀន​បាន​ច្រើន​ពី​ការ​ជួយ​ប៉ាម៉ាក់​បោក​សម្លៀកបំពាក់​​ដូច​ជា​ការ​បែង​ចែក​ពណ៌ និង​​ប្រភេទ​​ជាដើម​។ កូន​​តូច​ដែល​ចូលរៀន​បឋមសិក្សា​ហើយ​អាច​រៀន​ធ្វើ​កិច្ចការ​​នេះ ឬ​​ប្រើប្រាស់​​ម៉ាស៊ីន​​បោក​​គក់។ នៅ​​ពេល​ពួក​គេ​ធំ​​ឡើង ពួក​គេ​​អាច​​​ធ្វើ​​ដោយ​​ខ្លួន​ឯង​​បាន​។


ការលូតលាស់អាយុ ៦ឆ្នាំ

រឿង ៥យ៉ាង ប៉ាម៉ាក់មិនគួរនិយាយ​ទៅ​កាន់​កូនឡើយ

ដូច​ដែល​យើង​បាន​​ដឹង​ស្រាប់​ហើយ​ថា​ កូនៗ​តែងតែ​សង្កេត​មើល​ប៉ា​ម៉ាក់​របស់​ខ្លួន​ ហើយ​ពួកគេ​នឹង​រៀន​ពី​​យើង​​ ក៏​ដូចជា​ចាប់​យក​នូវ​​ទម្លាប់​ទាំង​នោះ​​មក​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​​របស់​កូនៗ​។ ដូចនេះ​ ​ប៉ា​ម៉ាក់​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​រាល់​ទង្វើ​ និង​ពាក្យ​សំដី​​របស់​ខ្លួន​។ ជា​ការ​ពិត​ពាក្យ​សម្ដី​​ខ្លះ​ នឹង​នៅ​ដិតដាម​ជាប់​នឹង​អារម្មណ៍​របស់​កូន​ៗ ​ព្រម​ទាំង​​​អាច​ផ្លាស់ប្ដូរ​​គំនិត​របស់​ពួកគេ​ចំពោះ​យើង​ជា​ប៉ា​ម៉ាក់​ថែម​ទៀត​ផង​។ ​យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យើង​ប្រើ​ពាក្យ​សម្ដី​​ល្អៗ​ ឬ​អប់រំ​កូន​ដោយ​ការ​ប្រៀន​ប្រដៅ​ មិន​មែន​ជា​ការ​ស្តី​បន្ទោស​នោះ​ កូន​ៗ​ក៏​អាច​ទទួល​បាន​នូវ​អារម្មណ៍​កក់ក្តៅ​ និង​​​​យល់​ថា​ខ្លួន​មាន​ប៉ា​ម៉ាក់​ដែល​ចាំ​ជួយ​​លើក​ទឹកចិត្ត​ពួកគេ​ជា​រៀង​រហូត​។ ហេតុដូច្នេះ​ហើយ​ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​កូនៗ​ ​​ព្រមទាំង​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​គិត​វិជ្ជមាន​ក្នុង​ជីវិត​ ប៉ា​ម៉ាក់​ដាច់ខាត​កុំ​និយាយ​ពាក្យ​ទាំងនេះ​ទៅ​កាន់​កូន​ៗ​ឲ្យ​សោះ​។ ១. កូន​គេ​​ពូកែ​​ជាង​កូន​ខ្លួន​ឯង ការ​ប្រៀបធៀប​គឺ​ជា​រឿង​​អាក្រក់​បំផុត​ ដែល​ប៉ា​ម៉ាក់​តែងតែ​ធ្វើ​ជា​ប្រចាំ​។ ជា​ទូទៅ​ ប៉ា​ម៉ាក់​ខ្លះ​ចូលចិត្ត​ប្រៀបធៀប​កូន​ខ្លួន​ឯង​ជាមួយ​នឹង​កូន​អ្នក​ដទៃ​​ ហើយ​ឲ្យ​កូនៗ​រៀន​ពី​ក្មេង​ទាំងនោះ។ ​ទង្វើ​នេះ​ ​មិន​ត្រឹម​តែ​​គ្មាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ​​ទេ​ តែ​វា​​ក៏​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ការ​គោរព​ខ្លួន​ឯង​របស់​ក្មេងៗ​​ផង​ដែរ​​។ មួយវិញទៀត​ កូន​ៗ​នឹង​បាត់បង់​នូវ​ទំនុក​ចិត្ត​​ចំពោះ​ខ្លួន​ឯង​ ព្រម​ទាំង​ចាប់​ផ្ដើម​សង្ស័យ​អំពី​សមត្ថភាព​របស់​ពួកគេ​ថែម​ទៀត​ផង​។ ​ជា​ជាង​ការ​ប្រៀបធៀប​កូន​ទៅ​នឹង​ក្មេង​ដទៃ ប៉ា​ម៉ាក់​គួរ​តែ​ព្យាយាម​បង្រៀន​ដល់​ពួក​គេ​​​អំពី​របៀប​កសាង​ខ្លួន​ឲ្យ​រីកចម្រើន​ និង​ឲ្យ​កូនៗ​ជឿជាក់​លើ​ទេពកោសល្យ​របស់​ខ្លួន​វិញ​​ ទើប​ជា​ការ​ប្រសើរ​។ ២. កូន​នៅ​ក្មេង​ណាស់​ កុំ​ចង់​ដឹង​អី នៅ​ពេល​ដែល​ប៉ា​ម៉ាក់​និយាយ​ពាក្យ​នេះ​ទៅ​កាន់​កូន ​មាន​​ន័យ​ថា​ ប៉ា​ម៉ាក់​កំពុង​តែ​ដាក់​កំហិត​លើ​សមត្ថភាព​គិត​របស់​ក្មេង​។ ចូរ​ព្យាយាម​ឆ្លើយ​​សំណួរ​​របស់​ពួកគេ​ឲ្យ​​បាន​ល្អ​បំផុត​ ​និង​​មាន​លក្ខណៈ​ជា​​ព័ត៌មាន​ដើម្បីឲ្យ​កូន​ៗ​អស់​ចម្ងល់​។ ប្រសិនបើ​កូនៗ​ សួរ​​សំណួរ​​ដែល​មិន​សមរម្យ​ ចូរ​ព្យាយាម​ឆ្លើយតប​ដោយ​វិធី​ផ្សេង​ ជា​ជាង​មិន​​រវីរវល់​នឹង​ពួកគេ​ ពី​ព្រោះ​​បើ​ទោះ​បី​ជា​យើង​​មិន​ឆ្លើយ​ ក៏​ពួកគេ​អាច​រក​ចម្លើយ​ពី​ប្រភព​ផ្សេង​បាន​ដែរ​។ ​​៣. ប៉ា​ម៉ាក់​មិន​ជឿ​កូន​ទេ​ ​ប្រសិន​បើ​កូន​ៗ​​​ហ៊ាន​​បើកចំហ​ចិត្ត​​របស់​ពួកគេ​ ដោយ​ប្រាប់​រឿង​អ្វី​មួយ​ដល់​យើង​ ប៉ា​ម៉ាក់​គួរ​តែ​ទទួល​យក​ និង​ជឿ​ជាក់​លើ​កូន​។ […]


រោគសញ្ញាទូទៅ

កូននិយាយច្រើនពេលក្ដៅខ្លួន មកពីប៉ះពាល់ខួរក្បាល ឬយ៉ាងម៉េច?

កូន​និយាយ​ច្រើនពេលក្ដៅ​ខ្លួន​ អាចជាបញ្ហាមួយម៉ាក់ប៉ាខ្លះជួបប្រទះ បើ​ទោះ​ជា​កម្ដៅ​ក្នុង​ខ្លួន​មិន​ដល់ ៣៩ អង្សាសេ​ក៏​ដោយ តើ​នោះ​បណ្ដាល​មកពី​អ្វី? ឬមកពីប៉ះពាល់ខួរក្បាល ឬយ៉ាងមេច? ចម្ងល់​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បកស្រាយ​ថា មក​ពី​គេជាក្មេង​​រឹងមាំ ហើយ​ការ​និយាយ​បន្លប់​ព្រោះ​ភ័យ រងា និង​ពិបាក​ក្នុង​ខ្លួន។ លោក​បាន​បន្ថែម​ថា ក្មេង​ខ្លះ​ពេល​ក្ដៅ​ខ្លួន​មិន​និយាយ​អ្វី​ទាំងអស់ គិត​តែ​ពី​យំ ឬ​សឺ​ៗ​ចង់​តែ​គេង​រហូត តែ​ក្មេង​និយាយ​ច្រើន​ពេល​ក្ដៅ​ខ្លួន ព្រោះ​គេជា​កូន​ស្និទ្ធ​ជាមួយ​ម៉ាក់ប៉ា និង​ដឹង​ថា​យើង​បាន​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​គេ​បាន​ច្រើន ទើប​ចង់​រាយរាប់​ប្រាប់ តែ​ដោយសារ​តែ​នៅ​តូច​ពេក​ទើប​មិន​ដឹង​ប្រាប់​ថា​ឈឺ ឬ​ពិបាក​បែប​ណា។ ពេល​ពិបាកក្នុងខ្លួន មនុស្សធំខ្លះក៏មួរម៉ៅ ហើយ​ក្មេង​ចង់​បង្ហាញ​អារម្មណ៍​ប្រាប់​យើង ដោយ​ការ​និយាយ​នេះ​និយាយ​នោះ​មិន​ឈប់ ហើយ​បើ​សួរ​ថា​ឈឺ​ត្រង់​នេះ​មែន គេ​អាច​ងក់ក្បាល​ប្រាប់​ថា​ឈឺ​ត្រង់​នេះ ត្រង់​នោះ​បាន​ខ្លះ​ៗ តែ​មិន​អស់​សេចក្ដី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បន្ថែម​ថា ហេតុផល​មួយ​ទៀត​គេ​អាច​ជា​ក្មេង​ឆ្លាត និយាយ​ច្រើន សួរដេញដោល​មិន​ឈប់ ទើប​ពេល​ក្ដៅ​ខ្លួន​ក៏​រហូត​ទៅ ឲ្យ​យើង​ស្ដាប់​ឮ​កាន់តែ​ច្រើន ហើយ​ក្មេង​បែប​នេះ​ទោះ​មិន​ឈឺ​ក៏​និយាយ​ច្រើន និង​រវៀសរវៃ​ជាង​ក្មេង​ដទៃ​ដែរ ចំពោះ​ក្មេង​បែបនេះ​ក៏​មិន​ងាយ​ឈឺ​គេង​ស្ទិក​នៅ​មួយ​កន្លែង​ដែរ។ លោក​បញ្ជាក់​ទៀត​ថា ក្មេង​ដែល​ក្ដៅ​ខ្លួន​ដោយសារ​រលាក​បំពង់ក ផ្ដាសាយ គ្រុន​ក្ដៅ​អី​អស់​នោះ ទោះ​ជា​ក្ដៅ​ខ្លាំង​ដល់ ៤០ អស្សាសេ ក៏​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ដែរ ហើយ​កម្ដៅ​ក្ដៅ​ខ្លួន​ខ្លាំង​ក៏​មិន​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល​ដែរ។ […]


រោគសញ្ញាទូទៅ

កូនតូចឧស្សាហ៍បែកញើសច្រើន មានបញ្ហាអីអត់?

ប៉ាម៉ាក់​មាន​កូន​តូច ឬ​ទើប​នឹង​កើត​ប្រាកដ​ជា​ឆ្ងល់​មិន​ខាន​បើ​ឃើញ​អូនៗ​ភ្ញាក់​ពីគេង​មាន​ញើស​សើម​ជោក ពិសេស​នៅ​​ពេល​យប់។ ការ​​បែក​ញើស​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​ក្ដី អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ការ​បែក​ញើស​លើ​កូន​តូច ឬកូន​ទើប​កើត​ក៏​ជា​រឿង​ធម្មតា​ដែរ​ក្នុង​ករណី​ជា​ច្រើន​។​ ម៉េច​បាន​កូន​បែប​ញើស​ច្រើន? រឿង​មួយ​ដែល​ម៉ាក់ៗ​គួរ​ដឹង​គឺ​ថា​អូន​នៅ​តូច កាយ​សប្បទា​នៅ​ក្មេង​ខ្ចី និង​កំពុង​តែ​ហ្វឹក​ហាត់​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាង​កាយ។ ពេល​ខ្លះទៀត ម៉ាក់ៗ​អាច​ពាក់​អាច​ឲ្យ​អូនៗ​ច្រើន​ជាន់​ពេក ធ្វើ​ឲ្យ​អូនៗ​ក្ដៅ នាំឲ្យ​បែកញើស​ដែរ។ យ៉ាង​ណា​កុំ​ចេះ​តែ​ស្មាន តស់​ស្វែង​យល់​ពី​មូល​ហេតុ​ទាំង​អស់​គ្នា។ ១. កូន​យំខ្លាំង​ ការ​យំ​ សម្រាប់​អូនៗ​ទើប​កើត ប្រៀប​ដូច​ជា​មនុស្ស​ធំ​ធ្វើការ​ធ្ងន់​អ៊ីចឹង​ដែរ ដែល​ត្រូ​វការ​ថាមពល​ខ្លាំង។ ដូច​នេះ ប្រសិនជា​អូនៗ​យំខ្លាំង ឬ​យំ​ក្នុង​រយៈពេល​យូរ អូនៗ​អាច​នឹង​មាន​ញើស​ចេញ​ច្រើន ហើយ​មុខ​ឡើង​ក្រហម​ទៀត​ផង​។ បើ​សិន​ជា​បែក​ញើស​ដោយ​សារ​តែ​ការ​យំ នោះ​ញើស​​នឹង​បាត់​ទៅ​វិញ នៅ​ពេល ​អា​អូន​ឈប់​យំ។​ ​២. ពាក់​អាវ​ច្រើន​ជាន់ ម៉ាក់ៗ​ខ្លះ​ពាក់​អាវ​ឲ្យ​កូន​ច្រើន​ជាន់​ហើយ ថែមទាំង​​ដណ្ដប់​ភួ​យ​ឲ្យ​ទៀត ព្រោះ​ខ្លាច​កូន​រងារ​ ដែល​នេះ​វា​មិន​ជា​រឿង​អាក្រក់​អីទេ តែ​ថា​បើ​​ពាក់​អាវ ឬគ្រប់​ច្រើន​ជាន់​ពេក អាច​ធ្វើ​ឲ្យ​កូន​ក្ដៅស្អុះស្អាប់ ពិបាក​នៅ និង​ធ្វើ​ឲ្យ​ចេញ​ញើស​ ព្រោះ​ស្បែក​មិន​អាច​ដកដង្ហើម​បាន​។​ ៣. ផ្ដាសាយ ក្ដៅ​ខ្លួន ឬ​ឆ្លង​រោគ បើ​អូនៗ​ស្រាប់តែ​ចេញ​ញើស​ច្រើន ដែល​ពីមុន​មិន​សូ​វ​បែក​ញើស​ នោះ​អាច​ថា​លើក​នេះ​អូនៗ​មាន​ជំងឺ​ផ្ដាកសាយ ឬ​ឆ្លង​រោគ​ហើយ​។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​​រោគ ហើយ​ម៉ាក់ៗ​គួរ​វាស់​កម្ដៅ​កូន​មើល​ដែរ។ ជា​ធម្មតា​យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​បាន​ដើម្បី​បន្ធូរ​​រោគសញ្ញា ប៉ុន្តែ​យើង​ក៏​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ ពិសេស​អូនៗ​អាយុ​តិ​ច​ជាង​៦ខែ។ ៤. មានជំងឺ​Hyperhidrosis ជំងឺ​ ​hyperhidrosis ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ចេញ​ញើស​ច្រើន​ហួស​ហេតុ […]


ការបំបៅដោះ

ពិតអត់ ការបំបៅ​ដោះកូនធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?

ជា​ការ​ល្អ​ណាស់​ដែល​ម៉ាក់ៗ​សម្រេច​ចិត្ត​បំបៅ​ដោះ​កូន ដែល​ការ​បំបៅ​ដោះ​កូន​នេះ​មាន​គុណ​ប្រ​យោជន៍​ច្រើន​យ៉ាង​ដល់​ម៉ាក់ៗ និង​កូន​ផង​ដែរ តែ​ថា​ម៉ាក់ៗ​ក៏​អាច​ជួប​បញ្ហា​ធ្លាក់​ចុះ​ចំណង់​​​ផ្លូវ​ភេទ​​ក្នុង​រយៈពេល​បំបៅ​ដោះ​កូន​នេះ​។ ជា​ដំបូង​យើង​គួរ​ឆ្លៀត​និយាយ​បន្តិច​ពី​គុណ​ប្រ​យោជន៍​ដែល​កូន​បៅ​ដោះ​ទទួល​បាន។ កូន​ដែល​បាន​បៅ​ដោះ​ម្ដាយ​នឹង​មិន​ងាយ​ឆ្លង​រោគ កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​កើត​អាលែកហ្ស៊ី ជំងឺ​ហឺត ជំងឺ​មហារីក​ខ្លះ ហើយ​ក៏​ទំនង​ជា​កូន​មិន​ងាយ​លើស​ទម្ងន់ ធាត់ ឬ​វិវត្ត​ទៅជា​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មាន​​កូលេស្តេរ៉ូល​​ខ្ពស់​ដែរ​។​ ចំពោះ​ម៉ាក់ៗ​វិញ​ក៏​បាន​គុណ​ប្រ​យោជន៍​ដូច​គ្នា ដូច​ជា​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ដោះ និង​អូវែ ហើយ​ក៏​ទំនងជា​អាច​កាត់​បន្ថយ​ហានិភ័យ​កើតមាន​ជំងឺ​ពុក​ឆ្អឹង​ក្រោយ​អស់​រដូវ​ផង​ដែរ។ ​ហេតុ​អ្វី​ការ​បំបៅ​ដោះ​កូន​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ? ​ការសិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៥ បាន​រក​ឃើញ​ថា​ស្រ្តី​បំបៅ​ដោះ​កូន​ភាគ​​ច្រើន​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​លើ​គ្រែ​វិញ ពោល​គឺ​យូរ​ជាង​អ្នក​មិន​បំបៅ​ដោះ​កូន។​ ក្រោយ​សម្រាល​កូន អ័រម៉ូន​អឺស្រ្តូហ្សែន​នឹង​ធ្លាក់​ចុះ ដែល​អ័រម៉ូន​ប្រ​ភេទ​នេះ​ជួយ​រក្សា​សំណើម​ និង​ភាព​បត់បែន​នៅ​ទ្វារ​មាស ហើយ​បើ​អ័រម៉ូន​នេះ​ថយ​ចុះ នឹង​ធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត ពេល​រួមភេទ​មានការ​ឈឺ​ចាប់។​ បើ​យើង​រួមភេទ នៅ​ពេល​នេះ យើង​នឹង​ដៃ​គូ​គួរ​តែ​ព្យាយាម​បង្កើត​អារម្មណ៍​ស្រើប​ស្រាល​មុ​ន​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​។​​​ ទទន្ទឹម​នឹង​នេះ​ដែរ ​កម្រិត​អ័រម៉ូន prolactin និងoxytocin​ ក៏​កើន​ឡើង។ អ័រម៉ូន​ទាំងពីរ​នេះ​អាច​មាន​ឥទ្ធិ​ពល​មក​រំខាន​ដល់​ចំណង់​ផ្លូវ​ភេទ​​របស់​ស្រីៗ​យើង​។ មូល​ហេតុ​គឺ​ថា អ័រម៉ូន​ទាំង​ពីរ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ឬ​ស្រស់ស្រាយ​ពេល​បំបៅ​ដោះ​កូន ជា​ហេតុ​នាំ​ឲ្យ​ទាំង​​អារម្មណ៍​ និង​រាងកាយ​​របស់​ស្រីៗ​យើង​ទទួល​បាន​​ភាព​រីករាយ​​ពី​ការ​បំបៅ​ដោះ​កូន។ ដូចនេះ អារម្មណ៍​ដែល​ចង់​រួម​ភេទ​ក៏​ថយ​ចុះ​តាម​ហ្នឹង​ដែរ​ ដោយ​យើង​មិន​មាន​អារម្មណ៍​ត្រូវការ​ការ​ស្ទាបអង្អែល ឬ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នោះ​ទេ​។​ យ៉ាងណា ក៏​នៅ​តែ​អាច​មាន​រឿង​បញ្ច្រាស​មក​វិញ​ដែរ។ ការ​កើន​ឡើង​នៃ​អ័រម៉ូន និង​ការ​ប៉ះ​​ពេល​កូន​បៅ​ដោះ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មួយ​ចំនួន​កើតមាន​ចំណង់​ផ្លូវ​ភេទ​ដែរ ព្រោះ​ថា​ដោះ​ជា​កន្លែង​ងាយ​ទទួល​រំញោច​បំផុត​។ ពេល​ខ្លះ​យើង​នឹង​អាច​សម្គាល់​ខ្លួន​ឯង​ថា​ អាច​ឆាប់​មាន​អារម្មណ៍​ស្រើប​ស្រាល​ ដែល​នេះ​កើត​ចេញ​ពី​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន និង​ការ​ប៉ះ​នេះ​ដែរ​។ ក្រៅពី​បញ្ហា​អ័រម៉ូន ម៉ាក់ៗ​ក៏​អាច​មក​ពី​ការ​នឿយហត់ ដោយ​សារ​ការ​មើល​ថែកូន បំបៅដោះកូន និង​មិន​សូវ​បាន​គេង​គ្រប់គ្រាន់​ជា​ដើម ដែល​នេះ​សុទ្ធ​តែ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ស្រីៗ​យើង​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ដែរ។​ យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ដែរ​ថា​អាការៈ​បាត់បង់​ […]


អាហារូបត្ថម្ភទារក

អាអូនគ្រប់ ៦ ខែ ក្រុមអាហារល្អៗនេះ ធានាញ៉ាំទៅលូតលាស់លឿន សុខភាពរឹងមាំ

ជា​ទូទៅ នៅ​ពេល​ដែល​អា​អូន​បាន​អាយុ ៦​ខែ​ឡើង ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម​ណែនាំ​ចំណី​អាហារ​ផ្សេងៗ​ទៅ​ឲ្យ​កូន​បាន ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ប៉ុន្តែ ក្រៅ​ពី​បន្ថែម​អាហារ​ក្រៅ​ឲ្យ​កូន ម៉ាក់ៗ​ត្រូវ​បន្ត​បំបៅ​ដោះ ឬ​បំបៅ​ទឹក​ដោះ​គោ​ឲ្យ​អា​អូន​ដដែល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ CDC អាមេរិក។ ក្នុង​ពេល​ដែល​ទើប​នឹង​ចាប់ផ្ដើម​ដំបូង ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្រៅ​យក​ឆ្អែត​តែ​ម្ដង​ទេ ពោល​គឺ​ត្រូវ​ផ្ដល់​នៅ​ពេល​ដែល​កូន​បៅ​រួច ប្រៀប​បាន​នឹង​ការ​ឲ្យ​កូន​ញ៉ាំ​នំ​លេង​ដែរ។ អាហារ​ទាំង​នេះ សុទ្ធ​តែ​អាច​ដាក់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន​ដូច​ជា៖ - ស៊ុត (ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ) - អាហារ​មាន​ជាតិ ​gluten ដូច​ជា ស្រូវ​សំឡី ឬបាលេ(Barley) - ពពួក​គ្រាប់​ធញ្ញជាតិ (មុន​នឹង​ឲ្យ​កូន ត្រូវ​កិន​ឲ្យ​ម៉ដ្ត) - សណ្ដែក​សៀង - សាច់​ត្រី។ល។ ក្រៅ​ពី​នេះ យើង​អាច​ផ្ដល់​ជា​បន្លែ​ដែល​មិន​សូវ​ផ្អែម​ដូច​ជា ស្ពៃ ឬ ​broccoli ជាដើម ដើម្បី​ឲ្យ​អា​អូន​បាន​ស៊ាំ​ជាមួយ​រសជាតិ​ច្រើន បូក​រួម​ទាំង​បន្លែ​ល្វីង មិន​មែន​តែ​ផ្អែម​មួយ​មុខ ហើយ​វា​ក៏​ជួយ​កុំ​ឲ្យ​កូន​រើស​ចំណី​នៅ​ពេល​ធំ​ឡើង​ដែរ។ ម៉ាក់​ប៉ា​ត្រូវ​ចំណី នៅ​ពេល​ដែល​ចម្អិន​អាហារ​ឲ្យ​អា​អូន​មិន​ត្រូវ​ថែម​អំបិល ឬ​ស្ករ​ទេ។ អាហារ​ដែល​មាន​ជាតិ​ប្រៃ​ពេក​មិន​ល្អ​សម្រាប់​អា​អូន​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​តម្រង​នោម​កូន រី​ឯ​អាហារ​ផ្អែម​អាច​ធ្វើ​ឲ្យ​ពុក​ធ្មេញ។ មួយ​វិញ​ទៀត យើង​អាច​បន្ថែម​បរិមាណ​អាហារ និង​ប្រភេទ​អាហារ​ទៅ​តាម​ក្រុម​អាហារ​ដែល​ល្អ​ដល់​ការ​ធំធាត់​របស់​កូនៗ​បាន​ដូច​ជា៖ បន្លែ៖ broccoli  ផ្កា​ខាត់​ណា​ស សណ្ដែក ទំពាំង​បារាំង (asparagus) ការ៉ុត […]


ដល់អាយុចូលរៀន

ក្រុមវីតាមីនទាំងនេះ ជួយសុខភាពកូនៗមិននឹកស្មានដល់

យើងជាម៉ាក់ប៉ា ច្បាស់ជាចង់ឲ្យកូនទទួលបានអ្វីគ្រប់យ៉ាងដើម្បីមានសុខភាពល្អ ជាពិសេសសម្រាប់ក្មេងៗជិតពេញវ័យ។ កាលណាកូនៗទទួលបានសារធាតុចិញ្ចឹម ឬវីតាមីនគ្រប់គ្រាន់ កាយសម្បទារឹងមាំ សុខភាពក៏ល្អ និងមានប្រាជ្ញាល្អជាងក្មេងធម្មតា។ វីតាមីនទាំងប៉ុន្មានខាងក្រោម សុទ្ធតែល្អសម្រាប់ក្មេងវ័យជំទង់ ម៉ាក់ប៉ាគួរចាប់ផ្ដើមបន្ថែមក្នុងរបបអាហារប្រចាំកូនៗ។ វីតាមីន A៖ ជួយដល់ភ្នែកមើលច្បាស់ ជួយដល់ការលូតលាស់ទូទៅ សុខភាពស្បែក និងជួសជុលជាលិកាផ្សេងៗ។ យើងអាចរកវាបាននៅក្នុង បន្លែពណ៌ទឹកក្រូច ដូចការ៉ុត ដំឡូងជ្វា ល្ពៅ និងផលិតផលធ្វើពីទឹកដោះគោ។ វីតាមីន B៖ ជួយការផលិតកោសិកាថ្មី និងការរំលាយអាហារ។ ចំពោះវីតាមីនមួយនេះ យើងអាចទទួលបានតាមអាហារដូចជា សាច់ ត្រី ទឹកដោះគោ គ្រាប់ធញ្ញជាតិ ឬស៊ុត។ សម្រាប់ក្មេងៗដែលមិនចូលចិត្តញ៉ាំសាច់ អាចញ៉ាំជាថ្នាំវីតាមីនបំប៉ន វីតាមីនB12 បន្ថែមសម្រាប់រាងកាយក៏បាន។ កាល់ស្យូម៖ ជួយពង្រឹងឆ្អឹងឲ្យរឹងមាំ រក្សាសរសៃប្រសាទ និងសាច់ដុំដំណើរការបានល្អ និងជួយឲ្យបេះដូងមានសុខភាពល្អ។ ចំពោះកាល់ស្យូម គ្នាយើងដឹងហើយថា វាសម្បូរនៅក្នុងទឹកដោះគោ និងផលិតផលដែលផលិតចេញពីទឹកដោះគោ បន្លែបៃតង សណ្ដែក។ល។ ស័ង្កសី៖ ជួយរាងកាយប្រឆាំងជំងឺ និងទប់ទល់ការឆ្លងមេរោគ។ វាក៏ជួយដល់ការលូតលាស់កោសិកា និងជួយឲ្យស្នាមរបួស ឆាប់ជាសះស្បើយដែរ។ សារធាតុស័ង្កសីនេះសម្បូរជាងគេនៅក្នុងសាច់ពណ៌ក្រមៅ គ្រាប់ធញ្ញជាតិដូចសណ្ដែកដី គ្រាប់Almond និងពពួកសណ្ដែកជាដើម។   វីតាមីនC […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ