ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺស្បែក

ទាំងនេះជាបញ្ហាស្បែកទារកទើបនឹងកើត តែងជួបប្រទះញឹកញាប់

សុខភាព​ទារក​ទើប​នឹង​កើត​មាន​សភាព​ទន់ខ្សោយ​នៅ​ឡើយ ដូចនេះ​ម៉ាក់ប៉ា ឬ​អ្នក​ថែរក្សា​ត្រូវ​ប្រយ័ត្ន​គ្រប់​យ៉ាង ហើយស្បែក​ក៏​ងាយ​រង​គ្រោះ​ដូចគ្នាដែរ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​ស្បែក​ងាយ​ជួប​បញ្ហា​ច្រើន តែ​ករណី​ខ្លះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង និង​ខ្លះ​ទៀត​ត្រូវ​រក​ជំនួយ​វេជ្ជសាស្ត្រ។ លោក​បន្ថែម​ទៀត​ថា បញ្ហា​ស្បែក​ដែល​កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​សូវ​បារម្ភ ដូច​ករណី​យើង​យក​អ្វី​ទៅ​លាប​ផ្ដេសផ្ដាស​ឡើយ។ ខាងក្រោម​ជា​បញ្ហា​ស្បែក​ដែល​ទារក​ទើប​កើត តែង​ជួប​ប្រទះ៖ ១- កន្ទួល​ស​ៗ​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូច​ៗ​ពណ៌​ស ឬ​លឿង​​លើ​​មុខ​របស់​ទារក ជា​សញ្ញា​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ ជា​ធម្មតា​ អាការៈ​នេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ២- របក​ស្បែក បញ្ហា​របក​ស្បែក​លើ​ទារក​មិនមែន​បណ្ដាល​មកពី​រោល​ទឹក​ភ្លោះ​ឡើយ។ របក​ស្បែក​អាច​គ្រាន់​តែ​ជា​ករណី​ស្រាល ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ ឬ​ឆ្លង​តាម​មេរោគ​តាម​ទ្វារ​មាស​ជាដើម។ ក្នុង​ករណី កូន​របក​ស្បែក​តិច​តួច វា​អាច​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្មេង​ប៉ុណ្ណោះ។ ៣- ចែងថ្ងៃ កន្ទួល​ខ្ទុះ​តូច​ៗ ពណ៌​ក្រហម​ដែល​មាន​​ពងបែក​ច្រើន​កើត​មាន​នៅ​លើ​ខ្នង មុខ បរិវេណ​ដើម​ទ្រូង​​ទារក នេះ​ជា​រោគ​សញ្ញា​របស់​ចែងថ្ងៃ ឬ​ចំហាយក្ដៅ​ដែល​ពាក្យ​បច្ចេកទេស​ហៅថា Miliaria។ Miliaria កើត​ឡើង​ដោយសារ​ការ​កក​ស្ទះ​រន្ធញើស ហើយ​ជា​ពិសេស​​កើត​​តែ​​​ពេល​ដែល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។ ៤- ស្រែង​ទឹកដោះ ស្រែង​ទឹក​ដោះ ជា​ការ​រលាក​ក្រហមៗ ហើយ​មាន​ខ្ទុះ​សៗ​នៅ​លើមុខ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ឲ្យកូនលែងទល់លាមក នេះជាតិចនិករើសអាហារបំប៉នកូន

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ឈឺ​ក្បាល​ញឹក គឺ​កូន​ឧស្សាហ៍​ទល់​លាមក ជុះ​មិន​ដែល​ទៀង​ទេ ហើយ​ពេល​ជុះ​ម្តងៗ កូន​ត្រូវ​ប្រឹង​យូរ ស្រែក​ផង​យំ​ផង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ បាន​លើក​ឡើង​ថា បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​​  ​ក្មេងៗ​ទល់​លាមក គឺ​កត្តា​ចំណី​អាហារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​ជ្រើស​រើស​អាហារ​បំប៉ន​កូន​មិន​បាន​ត្រឹម​ត្រូវ។ ៣ ចំណុច ខាង​ក្រោម​នេះ​ជា​តិច​និក​ជ្រើស​រើស​អាហារ​បំប៉ន​កូន ដើម្បី​ឲ្យ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ ចៀស​វាង​បញ្ហា​ទល់​លាមក។ ១. ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​សម្បូរ​ជាតិ​សរសៃ កូន​ធំ​បន្តិច អាច​ញ៉ាំ​ចំណី​អាហារ​បាន ម៉ាក់​ប៉ា​មិន​ត្រូវ​បណ្តោយ​ឲ្យ​ញ៉ាំ​អី​តាម​ចិត្ត​ចង់​នោះ​ទេ ព្រោះ​ក្មេង​ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ ញ៉ាំ​តែ Fast food មិន​ចង់​ញ៉ាំ​បន្លែ ផ្លែឈើ​នោះ​ទេ។ ទម្លាប់ និង​ចំណង់​ចំណូល​ចិត្ត​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្មេងៗ​ទៅ​ជា​មាន​បញ្ហា​ក្រពះ​ពោះវៀន ឧស្សាហ៍​ទល់​លាមក។ យើង​​គួរ​តែ​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ចម្រុះ​មុខ មាន​ទាំង​សាច់ ស៊ុត ត្រី ពិសេស​បន្លែ និង​ផ្លែឈើ ដែល​សម្បូរ​ជាតិ​សរសៃ ចៀស​វាង​អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់​ច្រើន។ ២. ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​សម្បូរ​ជាតិ​កាក​សរសៃ និង​ព្រីបាយអូទិក ចំពោះ​កូន​ផឹក​ម្សៅ​ទឹក​ដោះ​វិញ ឪពុក​ម្តាយ​មិន​គួរ​ប្រើ​ផលិត​ផល​តាម​គ្នា​នោះ​ទេ ត្រូវ​ចេះ​ជ្រើស​រើស​ម្សៅ​ទឹកដោះ​គោ​ណា​ដែល​មាន​រូបមន្ត​ផ្សំ​ពី​ជាតិ​កាកសរសៃ និង​ព្រីបាយអូទិក ដែល​ទាំង​២​មុខ​នេះ ជួយ​បញ្ចៀស​បញ្ហា​ទល់​លាមក​របស់​ក្មេងៗ​បាន​ល្អ ឯ​សុខភាព​ក្រពះ​ពោះវៀន​កូន​ក៏​គ្មាន​បញ្ហា​ចោទ​ដែរ។ ៣. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទឹក​មាន​តួនាទី​សំខាន់​​ទ្រទ្រង់​រាងកាយ​ដូច​គ្នា​នឹង​ចំណី​អាហារ​ដែរ បែប​នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​កូន​បាត់​បង់​ជាតិ​ទឹក និង​មាន​បញ្ហា​ដល់​ក្រពះ​ពោះវៀន​ទៀត។ ក្រៅ​ទឹក​ស្អាត ឪពុក​ម្តាយ​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​បន្ថែម​ក៏​បាន តែ​ត្រូវ​ចៀស​វាង​ទឹក​ផ្លែឈើ […]


ថ្នាំបង្ការ

ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ

ជំងឺ​ផ្ដាសាយ ជា​ជំងឺ​ទូទៅ​មួយ​ដែល​យើង​ឈឺ​ហើយ មិន​សូវ​ព្រួយ​បារម្ភ ព្រោះ​វា​កម្រ​បង្ក​ជា​បញ្ហា​ធ្ងន់ តែ​បើ​កើត​ផ្ដាសាយ​លើ​អា​អូន​តូច​ៗ វា​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​មិន​ខាន។ ក្មេងៗ​ក្រោម​អាយុ ​៥ ​ឆ្នាំ ងាយ​ប្រឈម​នឹង​បញ្ហា​ធ្ងន់​បង្ក​ឡើង​ដោយ​ផ្ដាសាយ​ធំ ដូច​ជា រលាក​សួត ខ្សោះ​ជាតិ​ទឹក ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​អាច​ខូច​មុខងារ​ខួរ​ក្បាល​បាន​ដែរ។ នេះ​បើ​តាមមជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​ជំងឺ​ឆ្លង CDC អាមេរិក។ ស្រប​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ ពន្យល់​ថា តាម​ពិត​ទៅ ជំងឺ​ផ្ដាសាយ អាច​កើត​ឡើង​បាន​ដោយ​ច្រើន​កត្តា​ដូច​ជា៖ ទី១. ផ្ដាសាយ​ដោយ​ប្រតិកម្ម ទី២. ផ្ដាសាយ​ដោយ​អាលែកហ្ស៊ីអាកាសធាតុ​ ទី៣. ផ្ដាសាយ​ដោយ​ឆ្លង​ពពួក​វីរុស ឬ​បាក់តេរី ជាដើម។ វេជ្ជបណ្ឌិត​នៃ​គ្លីនិក​កុមារ មុនីឃីត​រូប​នេះ បន្ត​ថា ភាគ​ច្រើន​អា​អូន​ឈឺ​ផ្ដាសាយ​ដោយ​សារ​​តែ​ឆ្លង​វីរុស ហើយ​យើង​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។ ប៉ុន្តែ វ៉ាក់សាំង​នេះ អាច​ការពារ​បាន​តែ​វីរុស​ធំៗ​កាចៗ​ទេ បើ​ផ្ដាសាយ​តិចតួច​ធម្មតា កូន​យើង​នៅ​តែ​អាច​កើត​ដូច​គ្នា ព្រោះ​វីរុស​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​បាន​ទាំង​អស់​ទេ។ ដូច​គ្នា​នេះ ម៉ាក់​ប៉ា​ក៏​អាច​ការពារ​កូនៗ​ពី​ជំងឺ​ផ្ដាសាយ​ជាមួយ​នឹង​វិធី​ការ​ពារ​ដែល​យើង​គួរ​ធ្វើ​ជា​ប្រចាំ​បាន​ដែរ​ដូច​ជា៖ ដាក់​កូន​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ដែល​ឈឺ​ផ្ដាសាយ ខ្ទប់​ច្រមុះ មាត់ ពេល​កណ្ដាស់ ឬ​ក្អក​ជាមួយ​ក្រដាស រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ត្រឹមត្រូវ (កុំ​ភ្លេច​លាង​ដៃ) លាង​ដៃ​ឲ្យ​បាន​ស្អាតៗ​ជានិច្ច លាង​សម្អាត សម្លាប់​មេរោគ​កន្លែង​ដែល​កខ្វក់ ញ៉ាំ​អាហារ​ត្រឹម​ត្រូវ […]


ទារកលូតលាស់ឆ្នាំដំបូង

ក្មេងតូចឆ្អឹងនៅទន់ បើឧស្សាហ៍ដាក់ឲ្យឈរ ធ្វើឲ្យជើងវៀច ជារឿងពិតអត់?

ក្មេង​ទើប​កើត បើ​តាម​ចាស់​ៗ​ច្រើន​តែ​ថ្នម​មិន​ឲ្យ​បញ្ឈរ ឬ​អង្គុយ​ឡើយ ព្រោះ​ខ្លាច​បាក់​មុខ ឬ​ជើង​កោង​ជាដើម។ តើ​នោះ​គឺជា​រឿង​ពិត​ដែរឬ​ទេ? ចម្ងល់​នេះ​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ បាន​បកស្រាយ​តាម​ឯកសារ​របស់ WHO ថា​ ការ​ដើរ​មុន​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ និង​មិន​ធ្វើ​ឲ្យ​វៀច​ជើង​របស់​កូន​ទើប​នឹង​កើត​ប៉ុន្មាន​ខែ​នោះ​ទេ។ លោក​បាន​តាម​បញ្ជាក់​ថា ការ​ពិសោធន៍​ជាច្រើន​បង្ហាញ​ថា ក្មេង​អាច​រៀន​ដើរ​ចាប់​ពី ៣ ខែ​ក៏​មិន​ធ្វើ​ឲ្យ​វៀច ឬ​កោង​ជើង​ដែរ តែ​គេ​តម្រូវ​ឲ្យ​ក្មេង​រៀន​ដើរ​ដែល​ល្អ​បំផុត​នៅ​វ័យ​ចាប់ពី ៧ ខែ​ឡើង ព្រោះ​សាច់​ដុំ​ក្មេង​រឹង​មាំ​ល្អ ជាង​វ័យ​នៅ​ខ្ចី។ ចំណែក​ឆ្អឹង​កូន​នៅ​វ័យ ៣ ខែ​អី​នេះ​គឺ​មិន​ទាន់​រឹងមាំ​ឡើយ តែ​មិនមែន​មាន​ន័យ​ថា​ឆ្អឹង​ទន់ អាច​វៀច​ឡើយ។ ជើង​វៀច​មិន​ទាក់ទង​នឹង​ការ​ដើរ​មុន​អាយុ ឬ​ក្រោយ​ទេ តែទាក់ទង​នឹង​ជំងឺ​ពី​កំណើត ឬកើត​មិន​គ្រប់​ខែ​ជាដើម និងកត្តា​ហ្សែន​ជាដើម។ ​ វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ការវាយតម្លៃ​ថា​ជើង​កូន​វៀច ឬ​កោង គឺ​គ្រូពេទ្យ​ជំនាញ​អ្នក​ធ្វើ​មិនមែន​ជា​យើង​ឡើយ ហើយ​កូន​ទើប​នឹង​កើត​មក​យើង​តែង​ឃើញ​ជើង​កូន​មាន​លក្ខណៈ​ជា​រង្វង់​ពេល​គេង​នោះ មិនមែន​ជា​បញ្ហា​ជើង​កោង​ឡើយ ពេល​កូន​ធំ​បន្តិច​ម្ដង​ៗ រូបរាង​កាយ​នឹង​លូតលាស់​ពេញ​លក្ខណៈ ហើយ​ក៏​ធម្មតា​ដូច​យើង​វិញ។ ដូចនេះ​កុំព្យាយាម​ពត់ ឬ​តម្រង​ជើង​កូន​ទាំង​គ្មាន​ជំនាញ ឬ​មិន​ដឹង​ពី​ស្ថានភាពអ្វីទាំងអស់ ព្រោះ​នាំឲ្យ​កើត​មាន​បញ្ហា​ដល់​កូន​ទៅ​វិញ​ទេ។


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ

ប៉ា​ម៉ាក់​ភាគ​ច្រើន នៅ​ពេល​ដែល​កូន​ៗ​ធ្វើ​អំពើ​មួយ​យើង​មិន​ពេញ​ចិត្ត ឬ​ធ្វើ​ខុស បើ​មិន​បាន​វាយ​កូន​មួយ​ដៃ​ដូច​នៅ​មិន​សុខ ព្រោះ​ខ្លាច​កូន​នៅ​តែ​ខូច។ ប៉ុន្តែយើង​ត្រូវ​ដឹង​ថា ការ​ដែល​ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​វាយ​ដំ​កូន​ដោយ​សារ​ចង់​កែ​ទង្វើ​ឆ្គាំ​ឆ្គង​របស់​កូន​ចេញ មិន​មែន​ជា​តិចនិក​ល្អ ដូច​ដែល​យើង​គិត​ទេ ហើយ​បែរ​ជា​ផ្ដល់​ការ​ចងចាំ​មិន​ល្អ​ដល់​កូន​ថែម​ទៀត។ ក្នុង​ករណី​ដែល​កូន​មិន​ស្ដាប់​បង្គាប់ យើង​មិន​ចាំ​បាច់​វាយ ឬ​ស្រែក​គំហក​ដាក់​កូន​ទេ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន ជំនួស​ដោយ​ការ​បង្រៀន​លួង​លោម​កូន មិន​អាច​កែ​ប្រែ​ទង្វើ​ខុស​ឆ្គង​របស់​កូន​បាន​ទេ ហើយ​លើស​ពី​នេះ វា​អាច​ធ្វើ​ឲ្យ​ចរិត​កូន​កាន់​តែ​យ៉ាប់៖ - ការ​ដាក់​ទណ្ឌកម្ម​កូន អាច​ធ្វើ​ឲ្យ​កូន​ចេះ​និយាយ​កុហក ដើម្បី​គេច​ពី​ការ​វាយ ឬ​ស្ដី​ឲ្យ​របស់​ម៉ាក់​ប៉ា ហើយ​កូន​អាច​ទម្លាក់​កំហុស​ទៅ​ឲ្យ​អ្នក​ផ្សេង ជាដើម - ការ​ដាក់​ទណ្ឌកម្ម​មិន​ជួយ​សម្រួល​ដល់​អារម្មណ៍​កូន​ទេ បែរ​ជា​ធ្វើ​ឲ្យ​កូន​គិត​ថា ម៉ាក់​ប៉ា​មិន​ស្រលាញ់​ហើយ​លាក់​ទុក​អារម្មណ៍​ខ្លួន រហូត​ផ្ទុះ​ចេញ​មក​ក្រៅ​នៅ​ថ្ងៃ​ណា​មួយ - ទំនាក់​ទំនង​រវាង​កូន និង​ម៉ាក់​ប៉ា​នឹង​ត្រូវ​ថយ​ចុះ​នៅ​ពេល​ដែល​យើង​វាយ​កូន ស្រែក​គំហក​ខ្លាំង​ៗ​ដាក់​កូន - យើង​គិត​ថា ការ​ដាក់​ទណ្ឌកម្ម​កូន​នឹង​ធ្វើ​ឲ្យ​កូនស្គាល់​កំហុស ឬ​កែ​ប្រែ​ចរិត​មក​ត្រឹម​ត្រូវ​វិញ តែ​ពេល​ខ្លះ យើង​កាន់​តែ​ដាក់​ទណ្ឌកម្ម កូន​កាន់​តែ​ល្មើស​សម្ដី​យើង ធ្វើ​រឿង​អាក្រក់​ៗ​លើស​ដើម - ចំពោះ​ក្មេងៗ នៅ​ពេល​ដែល​យើង​ងាក​វាយ ងាយ​ស្រែក​ឲ្យ អា​អូន​ច្បាស់​ជា​គិត​ថា ម៉ាក់​ប៉ា​មិន​ស្រឡាញ់ ហើយ​អាច​បណ្ដាល​ឲ្យ​កូន​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ឬ​អាច​ប៉ះពាល់​ទៅ​ដល់​ផ្លូវ​ចិត្ត​របស់​កូន​ថែម​ទៀត។ល។ នៅ​ពេល​ដែល​កូន​មួរ​ម៉ៅ កិកកុក ឬ​មាន​ចរិត​មិន​សម​រម្យ យើង​ត្រូវ​រក​មូល​ហេតុ​ច្បាស់​មុន​សិន​ថា […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យកូនឆាប់ចេះអាន ម៉ាក់ប៉ាអាចជួយកូនតាមវិធីទាំងនេះ

នៅ​អាយុ ​៥ ​ឆ្នាំ​ដំបូង​របស់​កុមារ ផ្នែក​ខួរ​ក្បាល​​មាន​ការ​វិវត្តលឿន​បំផុត ដូច​នេះ​ការ​​ជំរុញ​​ការ​គិត​ពិចារណារ តាម​ការ​អាន​ ជា​​ប្រយោជន៍​ធំ​មួយ​ជួយ​សមត្ថភាព​ពួក​គេ នៅ​ពេល​ចូល​សាលា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ John Hutton អ្នក​​​ដឹក​នាំ​ការ​ស្រាវជ្រាវ ដោយ​មន្ទីរពេទ្យ​ Cincinnati Children នៅ​សហរដ្ឋ​អាមេរិក។ មាន​តិចនិក​ល្អ​ណា អាច​ជួយ​ម៉ាក់​ប៉ា​ជំរុញ​ការ​អាន​របស់​កូន​ឲ្យ​ល្អ​ទេ? នៅ​ពេល​កូន​កំពុង​រៀន​អាន ហើយ​កូនៗ​មាន​ភាព​លំបាក​ក្នុង​ការ​អាន​ដោយ​ខ្លួន​ឯង ម៉ាក​ប៉ា​អាច​ជួយ​កូន​បាន​ដោយ​ប្រើ​វិធី​ច្រើន​យ៉ាង​ដែល​ក្នុង​នោះ​មាន​ដូច​ជា៖ បង្កើត​ទម្លាប់​អាន៖ ការ​អាន​ជាមួយ​កូន​ជា​ប្រចាំ​អាច​ពង្រឹង​សមត្ថភាព​អាន​កូន​បាន​ច្រើន​ផ្នែក​ដូច ការ​យល់​សាច់​រឿង ចេះ​ពាក្យ​ច្រើន ចេះ​បញ្ចេញ​សំឡេងឲ្យ​ត្រូវ​តាម​ពាក្យ។ល។ ទោះ​បី​ជា​កូន​មិន​ទាន់​ចេះ​អាច​ខ្លួន​ឯង​ក្ដី យើង​ត្រូវ​អាន​ជាមួយ​កូន​រហូត ពួក​គេ​ចេះ​អាន​ដោយ​ខ្លួន​ឯង និង​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​ការ​អាន។ រក​សៀវភៅ​ដែល​កូន​ចូលចិត្ត៖ បើ​កូន​មើល​ទៅ​ដូច​មិន​ចង់​អាន ឬ​លេង​អ្វី​ផ្សេងៗ​ពេល​យើង​អាន​ឲ្យ​ស្ដាប់ អាច​មក​ពី​វា​មិន​មែន​ដែល​រឿង​កូន​ចូល​ចិត្ត ឬ​ចង់​ដឹង។ យើង​គួរ​បង្ហាញ​ឲ្យ​កូន​ស្គាល់​នូវ​ប្រភេទ​សៀវភៅ​ខុស​គ្នា​ៗ ដើម្បី​ឲ្យ​កូន​ស្វែង​រក​សៀវភៅ​ដែល​ត្រូវ​នឹង​ចំណាប់​អារម្មណ៍​របស់​កូន។ លេង​ល្បែង​ទាយ​អក្សរ៖ ពេល​ដែល​កំពុង​អាន យើង​អាច​លេង​ល្បែង​ទាយ​អក្សរ​ជាមួយ​កូនៗ ដោយ​ឲ្យ​កូន​ទាយ​ពី​ពាក្យ​ដែល​នឹង​ត្រូវ​អាន​បន្ទាប់ ឬ​អាច​ឲ្យ​កូន​ប្រកប​អក្សរ​ផង​ក៏​បាន។ ម៉ាក់​ប៉ា​ក៏​អាច​ឲ្យ​កូន​រៀន​ទាយ​ពី​ហេតុ​ការ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ក្រោយ​ៗ​បាន​ដែរ។ បង្កើត​ឱកាស​ឲ្យ​កូន​អាន​បាន​ច្រើន៖ ចង់​ឲ្យ​កូន​អាន​បាន​ល្អ មិន​ចាំ​បាច់​ទាល់​បើក​សៀវភៅ បាន​អាន​កើត​ទេ។ យើង​អាច​ឲ្យ​កូន​អាន​ពាក្យ ឬ​ឃ្លា​ផ្សេងៗ​ដែល​យើង​ជួប​ប្រទះ​ក្នុង​ការ​រស់​នៅ​សព្វ​ថ្ងៃ​ក៏​បាន​ដែរ។ ឧទាហរណ៍. ពេល​ទៅ​មើល​កុន ឲ្យ​កូន​អាច​ចំណង​ជើង​រឿង ពេល​ធ្វើ​ដំណើរ ឲ្យ​កូន​អាន​ផ្លាក​សញ្ញា​ចរាចរណ៍​។ល។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ចំណាយ​ពេល​អាន […]


ទារកលូតលាស់ឆ្នាំដំបូង

ទារកស្លាប់ភ្លាមៗបណ្តាលមកអី? គួរបង្ការម៉េចខ្លះ?

យើង​សង្កេត​ឃើញ​ថា ជំងឺ​កាច​សាហាវ​ភាគ​ច្រើន​កើត​មាន​នៅ​លើ​មនុស្ស​ធំ មិន​សូវ​ជា​កើត​មាន​ទៅ​លើ​កុមារ ឬ​ទារក​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ចំពោះ​ទារក ក៏​មាន​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​បាន​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។ សម្រាប់​ជំងឺ​ដែល​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​ទារក​អាយុមិន​ទាន់​គ្រប់​ ១ឆ្នាំ គឺ​ជំងឺ​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ទារក​ភ្លាមៗ (SIDS)។ អ្វី​ទៅ​ជា​អាការៈនៃ​ការ​ស្លាប់​ទារក​ភ្លាមៗ? អាការៈ​នៃ​ការ​ស្លាប់​ទារក​ភ្លាមៗ គឺ​ជា​ការ​ស្លាប់​របស់​ទារក​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ហើយ​វា​ច្រើន​កើត​ឡើង​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ ហើយ​ជា​ទូទៅ​វា​កើត​ឡើង​អំឡុង​ពេល​ទារក​គេង។ ​ការ​ស្លាប់​ទារក​ភ្លាមៗ​នេះ មាន​ភាព​ស្មុគ​ស្មាញ ហើយ​ចំពោះ​មូល​ហេតុ​ដែល​កើត​មាន​ជំងឺ​នេះ​គឺ​មាន​ច្រើន ប៉ុន្តែនៅ​ស្រុក​ខ្មែរ​យើង​មិន​មាន​ការ​ធ្វើ​កោសល្យវិច្ច័យទេ ដូច​នេះ​យើង​មិន​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​កំណត់​មូល​ហេតុ​ច្បាស់​លាស់​ទេ​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ  ពោល​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង កម្រ​នឹង​មានអាការៈ​នៃ​ការ​ស្លាប់​ទារក​ភ្លាម​ៗ​នេះ កើត​មាន​ណាស់។ ទោះ​បី​ជា​ជំងឺ​មួយ​នេះ មិន​ទាន់​អាច​ពន្យល់​បាន​ច្បាស់​លាស់​នៅ​ឡើយ​ថា​វា​កើត​មាន​បណ្តាល​មក​ពី​អី ក៏​ប៉ុន្តែ ខាង​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ពី​កត្តាមួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​របស់​ទារក​ឲ្យ​កើត​ជំងឺ​ទារក​ស្លាប់​ភ្លាមៗ​ដូចជា៖ -ភេទ៖ ទារក​ប្រុស​មាន​ហានិភ័យ​កើត​ជំងឺ​នេះ​ជាង​ទារក​ស្រី -អាយុ៖ ទារក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ចន្លោះ​អាយុ​ពី ​២-៤ខែ -ផ្សែង៖ ទារក​ដែល​នៅ​ជាមួយ​អ្នក​ជក់​បារី -ប្រវិត្ត​គ្រួសារ៖ ទារក​ដែល​ក្នុង​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​កើត​ឡើង -មិន​គ្រប់​ខែ៖ ទារក​មិន​គ្រប់​ខែ និង​ទម្ងន់​មិន​គ្រប់ស្តង់ដារ ក៏​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ដែរ។ កត្តាប្រឈមអំឡុងពេលពពោះ អំឡុងពេល​ពពោះ ម៉ាក់ៗ​ក៏អាចបង្កើនហានិភ័យកើតជំងឺSIDSនេះដែរ ជាពិសេសម៉ាក់ដែលមានបញ្ហាដូចជា៖ មានអាយុក្រោម២០ឆ្នាំ ជក់បារី ប្រើគ្រឿងញៀន ឬស្រា ខ្វះការថែទាំសុខភាពពេលពពោះ។ល។ ចំពោះ​អាការៈ​ទារក​ស្លាប់​ភ្លាមៗ​នេះ ខាង​ក្រុម​គ្រូ​ពេទ្យ​មិន​ប្រាកដ​ថា ការពារ​មិន​ឲ្យ​កើត​ឡើង​បាន ឬ​មិន​បាន​នោះ​ទេ តែ​ម៉ាក់​ប៉ា​អាច​អនុវត្ត​តាម​វិធី​ដូច​ជា៖ - បំបៅ​ដោះ​កូន - ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ទារក - អនុវត្ត​ការ​គេង​ឲ្យ​ត្រឹម​ត្រូវ - ដាក់​កូន​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ - មិន​គួរ​ឲ្យ​កូន​គេង ផ្អៀង ឬ​ផ្កាប់​មុខ​។ល។​


រោគសញ្ញាទូទៅ

កូនតឹងច្រមុះផ្ដាសាយគួរបន្តក់ ឬឆ្ពង់សេរ៉ូមប្រៃ? មួយណាអាចកាត់បន្ថយអាការៈបានល្អ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! កូន​ដែល​កើត​ជំងឺ​ផ្ដាសាយ​ហៀរ​សម្បោរ តឹង​ច្រមុះ ក្រៅ​ពី​ការ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ម៉ាក់ប៉ា​អាច​ឆ្ពង់​ច្រមុះ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​កាត់​បន្ថយ​អាការៈ​ទាំង​នោះ។ តែ​ក្នុង​ជម្រើស ២ នេះ​មួយ​ណា​ល្អ​សម្រាប់​កូន​ជាង? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ដក​ដង្ហើម​បាន​ស្រួល​ពិតជា​សំខាន់​ចំពោះ​សុខភាព​កូន​តូច ហើយ​ការ​តឹង​ច្រមុះ ពិតជា​រំខាន និង​នាំឲ្យ​មួម៉ៅ​រក​រឿង​ច្រើន។ ក្នុង​ចំណោម​មធ្យោបាយ​ទាំង ២ ដោយ​ការ​ប្រើ​សេរ៉ូម​ប្រៃ​ដូច​គ្នា ការ​ឆ្ពង់​គឺ​មាន​ប្រសិទ្ធិភាព​ជាង​ការ​បន្តក់ ប៉ុន្តែ​ក្មេង​ខ្លះ​មិន​ចូលចិត្ត​ផ្សែង​ដែល​ចេញ​ពី​ម៉ាស៊ីន ទើប​មិនងាយ​ឲ្យ​ឆ្ពង់។ លោក​បាន​បន្ត​ថា តឹង​ច្រមុះ​អាច​បន្តក់​បាន តែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ការ​ឆ្ពង់​ឡើយ ព្រោះ​ពេល​តឹង សាច់​ច្រមុះ​ខាង​ក្នុង​បាន​ហើម​ទៅ​ហើយ​មិនមែន​បណ្ដាល​មកពី​ស្លេស​ឡើយ។ នៅ​ពេលតឹងច្រមុះបាន​ឆ្ពង់ សាច់​ហើម​ក្នុង​ច្រមុះ​នោះ​អាច​បង្រួម​មក​វិញ​ខ្លះ ទើប​វា​ងាយ​ក្នុង​ការ​ដក​ដង្ហើម​ឡើង​វិញ។ តែ​ចំពោះ​កូន​ដែល​មាន​បញ្ហា​ឡើង​ស្លេស្ម ហៀរ​សម្បោរ គឺ​អាច​បន្តក់​បាន ព្រោះ​ពេល​ជាតិ​សេរ៉ូម​ប្រៃ​នោះ​ចូល​ទៅ គឺ​ពង្រាវ​ស្លេស​នោះ​បាន​យ៉ាង​ល្អ។ ចំណែក​វិធី​កាន់តែ​មាន​ប្រសិទ្ធិភាព​មួយ​ទៀត គឺ​ការ​លាង​ដោយ​ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ពី​ច្រមុះ​ម្ខាង ឲ្យ​ស្លេស្ម ឬ​សម្បោរ​ចេញ​មកម្ខាង​ទៀត ប៉ុន្តែ​វិធី​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​ឲ្យ​ស្ទាត់​ជាមុន​សិន ចៀសវាង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទៅ​វិញ ប្រសិនបើបាញ់​ខុស​បច្ចេកទេស។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទោះជាពេល​តឹង​ប្រើ​វិធី​ឆ្ពង់​បាន​ប្រសិទ្ធិភាព​លឿន​ជាង​មែន ប៉ុន្តែ​កុមារ​នៅតែ​ត្រូវ​វបន្តក់​​សេរ៉ូម​ប្រៃ ទើបកម្ចាត់​មេរោគដែល​មាន​នៅ​ក្នុង​ច្រមុះ ២ ឬ​៣​តំណក់ ដើម្បីបន្សើម និង​សម្អាត​កាក​សំណល់​រឹង​ៗ​ក្នុង​ច្រមុះ។ នៅ​ពេល​កូន​មាន​បញ្ហា​តឹង​ច្រមុះ […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍

ដ្បិត​តែ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ អាច​ធ្វើ​ឲ្យ​កូន​រវល់ មិន​រក​រឿង​ម៉ាក់​ប៉ា​មែន ប៉ុន្តែ​យើង​មិន​អាច​បណ្ដោយ​ឲ្យ​កូន​អង្គុយ​តែ​នៅ​ពី​មុខ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​ទេ។ ហេតុ​នេះ​ហើយ ការ​កំណត់​ពេល​មើល​ទូរស័ព្ទ លេង​ហ្គេម ឬ​សម្លឹង​មើល​ទូរទស្សន៍​ចំពោះ​កូន គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​នៅ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​បច្ចេកវិទ្យា​ដូច​សព្វ​ថ្ងៃ។ ខាង​ក្រោម​នេះ ជា​តិចនិក​ងាយ​ៗ ម៉ាក់​ប៉ា​អាច​ប្រើ ដើម្បី​កាត់​បន្ថយ​ពេល​អា​អូន​មើល​អេក្រង់​យូរ​បាន។ ១. ធ្វើ​ជា​គំរូ​ល្អ ក្មេងៗ​និយម​ត្រាប់​តាម​ទង្វើ​ដែល​ពួក​គេ​ឃើញ​មនុស្ស​ជុំ​វិញ​ខ្លួន​ធ្វើ​ញឹក​ញយ ជា​ពិសេស​ម៉ាក់​ប៉ា​តែ​ម្ដង។ បើ​កូន​ៗ​ឃើញ​យើង​អាន​សៀវភៅ ពួក​គេ​អាច​ចង់​អាន​សៀវភៅ​ដូច​ម៉ាក់​ប៉ា ហើយ​បើ​ឃើញ​យើង​មើល​ទូរស័ព្ទ និយាយ​ដើម​គេ កូនៗ​ច្បាស់​ជា​រៀន​តាម​ទង្វើ​អស់​នោះ​មិន​ខាន។ ២. ធ្វើ​តួនាទី​ជា​ឪពុក​ម្ដាយ វា​ជា​ការងារ​របស់​យើង​ជា​ម៉ាក់ប៉ា​ដែល​ត្រូវ​ជំរុញ​ឲ្យ​កូន​មាន​ឥរិយាបថ​ត្រឹម​ត្រូវ និង​កែ​ឫក​ពារ​មិន​សមរម្យ​ចេញ ហើយ​យើង​ត្រូវ​ពន្យល់​ពី​ហេតុផល​ដល់​កូន ថា​ហេតុ​អ្វី​បាន​ជា​ធ្វើ​បែប​នេះ​ល្អ ធ្វើ​បែប​នេះ​មិន​ល្អ​សម្រាប់​យើង។ ៣.ជំរុញ​កូន​ធ្វើ​សកម្មភាព​ផ្សេង ក្រៅ​ពី​ការ​លេង​ទូរស័ព្ទ យើង​អាច​ឲ្យ​កូន​ងាក​ទៅ​រក​ការ​អាន​សៀវភៅ លេង​ជា​មួយ​របស់​លេង សង់​ផ្ទះ គូរ​រូប លេង​កីឡា ឬ​អាច​ឲ្យ​កូន​ចូល​រួម​លេង​ជាមួយ​ក្មេងៗ​ដទៃ​ដែល​នៅ​ជិត​គ្នា​ក៏បាន។ ការ​ដែល​ឲ្យ​កូន​ចូល​រួម​ធ្វើ​សកម្មភាព​ថ្មី​ផ្សេងៗ អាច​បង្កើន​គំនិត​ច្នៃ​ប្រឌិត​របស់​កូន និង​អាច​ជួយ​ដល់​សុខភាព​ទូទៅ​របស់​កូន​បាន។ ៤. កំណត់​ម៉ោង​មើល​ទូរស័ព្ទ យើង​អាច​កំណត់​ម៉ោង​លេង​ទូរស័ព្ទ ឬ​ទូរទស្សន៍​បាន​ដោយ​ប្រើ​កម្មវិធី​កំណត់​នាទី​នៅ​ក្នុង​គ្រឿង​អេឡិចត្រូនិក​នោះ​បាន (ឧ.បើ​យើង​កំណត់​ម៉ោង​មើល​២​ម៉ោង នោះ​ទូរស័ព្ទ​នឹង​ប្រាប់​យើង​ឲ្យ​បិទ ឬ​អាច​កំណត់​ឲ្យ​បិទ​ខ្លួន​ឯង​តែ​ម្ដង)។ យើង​ក៏​អាច​និយាយ​ដាច់​ណាត់​ជាមួយ​កូន​ថា​មើល​ទូរស័ព្ទ​បាន​ប៉ុនណា ត្រូវ​ឈប់​នៅ​ពេល​ណា​បាន​ដូច​គ្នា។ ៥. លេង​ជាមួយ​កូន មាន​នាម​ជា​ម៉ាក់​ប៉ា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ មួយ​ថ្ងៃ​ៗ​មមាញឹក​នឹង​ការងារ​រក​ចំណូល​ផង ការងារ​ផ្ទះ​ផង ស្ទើរ​តែ​គ្មាន​ពេល​បាន​នៅ​ក្បែរ​កូន​ពេញ​លេញ។ ដូច​នេះ គួរ​ចំណាយ​ពេល​លេង​ជាមួយ​កូន ទោះ​ពេល​តិច​ក្ដី ច្រើន​ក្ដី វា​អាច​ធ្វើ​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​មួយ​ពេល​ឃើញ​មុខ​ប៉ា​ម៉ាក់។ តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគ​កុមារ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ធម៌ត្រជាក់ បង្រៀនកូនពីខុសមកត្រូវ ដោយមិនធ្វើឲ្យកូនខ្លាចប៉ាម៉ាក់

ម៉ាក់​ប៉ា​គ្រប់​រូប​ចង់​បាន​អ្វី​ៗ​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ និង​ចង់​ឲ្យ​កូន​ចេះ​ដឹង​ខុស​ត្រូវ ទើប​ខំ​ប្រឹង​បង្រៀន​កូនៗ​តាំង​ពី​តូច​មក​ឲ្យ​ស្គាល់​អ្វី​ល្អ អ្វី​អាក្រក់។ ការ​ជួយ​កូន​ឲ្យ​យល់​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​សកម្មភាព​ដែល​ពួក​គេ​ធ្វើ ក៏​ដូច​ជា​ការ​បង្រៀន​ពី​អាកប្បកិរិយា​ល្អ​ៗ​ដល់​កូន គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​លូតលាស់​ធំ​ឡើង​ដោយ​ភាព​វិជ្ជមាន។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ចេះ​តិចនិក​បង្រៀន​កូន​ឲ្យ​ដឹង​ខុស​ត្រូវ តាំង​ពី​ក្មេង ដើម្បី​ឲ្យ​ពួក​គេ​លូត​លាស់​ធំ​ឡើង ក្លាយ​ជា​បុគ្គល​ល្អ​មួយ​រូប ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។ ១.បង្ហាញ​ការ​យល់​ចិត្ត និង​អំពើ​ល្អ ម៉ាក់​ប៉ា​អាច​បណ្ដុះ​ទំនាក់​ទំនង​ដែល​កូន​ៗ​អាច​ទទួល​បាន​អារម្មណ៍​នៃ​ក្ដី​ស្រលាញ់ យល់ចិត្ត ជា​គ្រឹះ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​អារម្មណ៍ និង​ការ​យល់​ចិត្ត​អ្នក​ដទៃ​របស់​កូន​ៗ។ ២.បង្ហាញ និង​ប្រាប់ បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​ខុស​មក​ត្រូវ​ដោយ​ពាក្យ​ពេចន៍ និង​អាកប្ប​កិរិយា​ទន់ភ្លន់ ថ្នមៗ។ កាល​ណា​យើង​និយាយ​ស្រួល​បួល​ជាមួយ​ក្មេង កូន​នឹង​មិន​ភ័យ ហើយ​ងាយ​ស្ដាប់​បង្គាប់​យើង ជាង​ពេល​ដែល​យើង​ស្រែក​គំហក​ដាក់ ធ្វើ​ឲ្យ​កូន​ខ្លាច។ ៣.យក​ចិត្ត​ទុក​ដាក់​ទៅ​កូន ក្មេងៗ​គ្រប់​រូប ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ចាស់ៗ​ក្បែរ​ខ្លួន ជា​ពិសេស​ម៉ាក់​ប៉ា ហើយ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​ល្អ​នោះ​គឺ ការ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ជំរុញ​កូន​ឲ្យ​មាន​ចរិត​ល្អ និង​បោះ​បង់​ចោល​ទង្វើ​មិន​ល្អ​ដែល​កូន​មាន។ ៤.សុំទោស​កូន ពេល​ធ្វើ​ខុស ពេល​ដែល​យើង​ធ្វើ​ខុស ទោះ​យើង​មាន​នាម​ជា​ម៉ាក់​ប៉ា ក៏​ត្រូវ​សុំ​ទោស​កូនៗ​ដែរ។ នេះ​បង្ហាញ​ឲ្យ​កូន​ឃើញ​ថា យើង​ទទួល​កំហុស និង​ឲ្យ​តម្លៃ​ទៅ​លើ​ការ​គិត និង​អារម្មណ៍​របស់​កូន។ លើស​ពី​នេះ វា​ក៏​អាច​ក្លាយ​ជា​គំរូ​មួយ​ដ៏​ល្អ សម្រាប់​កូន​ពេល​ធំ​ឡើង ឲ្យ​មាន​ទំនួល​ខុស​ត្រូវ។ ៥.ណែនាំ​កូន​ឲ្យ​ចេះ​ជួយ​អ្នក​ដទៃ លើក​ទឹក​ចិត្ត​ឲ្យ​កូន​ជួយ​អ្នក​ដទៃ តាម​ដែល​កូន​អាច​ធ្វើ​ទៅ​បាន។ ទោះ​បី​ជា​ទង្វើ​នោះ​តូច​តាច​ដូច ជួយ​រើស​របស់ ឬ​ជួយ​ធ្វើ​ការងារ​ក្នុង​សង្គម​ទេ វា​អាច​ជា​ឱកាស​មួយ​ឲ្យ​កូន​យល់​ដឹង​ពី សប្បុរស​ធម៌ ឬ​ការ​គោរព​អ្នក​ដទៃ។ល។ ម៉ាក់​ប៉ា​ទាំង​អស់​អាច​មាន​តិចនិក​បង្រៀន​កូន​ឲ្យ​ធ្វើ​អំពើ​ល្អ​ច្រើន​យ៉ាង​ខុសៗគ្នា។ អ្វី​ដែល​សំខាន់​នោះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​មិន​ត្រូវ​ប្រើ​អំពើ​ហឹង្សា វាយ ទាត់​កូន​រាល់​ពេល​កូន​ធ្វើ​ខុស ឬ​ពេល​ដែល​កូន​មិន​ស្ដាប់​បង្គាប់​ទេ។ ការ​ប្រើ​ធម៌​ក្ដៅ​មក​បង្រៀន​កូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ