ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ស្លៀក​ខោទឹកនោមឲ្យកូនមើលទៅស្រួល តែត្រូវដឹងចំណុចតូចៗនេះ

ស្រីៗ​គ្នា​យើង​ណា​ខ្លះ​​ទើប​ក្លាយ​ជា​ម្តាយ​គេ​លើក​ដំបូង​? ដឹង​​វិធី​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ហើយឬនៅ​​? ការស្លៀក​ខោទឹក​នោម​ឲ្យ​កូន​នៅ​ក្នុង​អត្ថបទ​នេះ​សំដៅតែ​លើ​អូនៗ​​តូច​ទើប​តែ​កើត​ មិន​មែន​អូនៗ​ចេះ​រត់ ចេះដើរនោះទេ​។​ អត្ថបទនេះ​នឹង​ប្រាប់​ម៉ាក់​ថ្មី​ថ្មោង​ទើប​មាន​អាអូន​លើក​ដំបូង។​ ស្រីៗ​យើង​​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​មិនខាន​​ដោយ​គ្រាន់​តែ​ធ្វើ​តាម​គន្លឹះ​ទាំង​នេះ។ ១.ត្រៀមរបស់​ត្រូវ​ប្រើ​ មុន​នឹង​ចាប់​ផ្តើមស្លៀក​ខោទឹក​នោម​ឲ្យ​កូន​ ម៉ាក់ៗ​​ត្រូវ​តែ​មាន​អ្វី​ទាំង​អស់​ក្នុង​ដៃ​ឲ្យ​​ហើយ ព្រោះ​ថា​យើង​មិន​អាច​ឃ្លាត​ពី​ទារក​សូម្បី​តែ​មួយ​វិនាទី។ យើង​​ត្រូវ​ការខោ​ទឹក​នោម​ស្អាត​មួយ ទឹក​ក្តៅ​ឧណ្ហៗមួ​យចាន​​​ ក្រណាត់​សម្រាប់​​ជូត​សម្អាត​​មួយ ថ្នាំ​លាប​គូទ​កូន និងក្រណាត់​ទ្រាប់​​ពី​ក្រោម​ទារក​ពេល​ធ្វើ​ការ​ផ្លាស់​ប្តូរ។ ២.ឱប​កូន​នៅ​លើ​ដៃ សូម​ចង​ចាំ​ថា​ ម៉ាក់ៗ​ត្រូវ​តែ​សម្អាត​​ដៃ​មុន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្ទប​ ឬខោកូន។ ដំបូង​ឡើយ​ត្រូវ​ដាក់​កូន​លើ​កន្លែង​រាប​ស្មើមួយ។ បន្ទាប់​មក​ដាក់​ដៃ​ម្ខាង​លើ​កូន​ដើម្បី​កុំ​ឲ្យ​រមៀល​ធ្លាក់។ ជំហ៊ាន​បន្ទាប់​ដោះ​ខោ​ទឹក​នោម​​ដែល​គគ្រិច​នោះ​ចេញ​ ហើយ​លើក​កូន​ឡើង។ ប្រើ​ដៃ​ម្ខាង​ទៀត​ទាញ​កន្ទប់​នោះ​ចេញ​ពី​ខាង​មុខ។ ៣.ជូត​សម្អាត​​ទារក​ទាំង​មុខ​ទាំង​ក្រោយ ជ្រលក់​ក្រណាត់​ស្អាត​នោះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយជូតគូទ​កូន​​ពី​មុខ​ទៅ​ក្រោយ។ សូម​ចងចាំ​ថា​ មិន​ត្រូវ​ជូត​ពី​ក្រោយ​មក​មុខ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​​បាក់​តេរី​រាលដាលពីគូទ​មក​ប្រដាប់ភេទ​ និងធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ទឹក​នោម​កូន ជា​ពិសេស​ចំពោះ​ទារិកា។ ប្រសិន​បើជាកូន​ប្រុស​យើង​​ត្រូវ​ដាក់​ខោទឹក​នោម​ថ្មី​លើ​ប្រដាប់​ភេទ​របស់​កូន​​ ដើម្បី​កុំ​ឲ្យ​កូន​នោម​ដាក់យើង​។ ចុង​ក្រោយយើង​​គួ​ដាក់​កូន​លើ​ក្រណាត់​ក្រាល​ស្អាត និង​​ស្ងួត​ ហើយ​លាប​ថ្នាំ​សម្រាប់​​​ការពារ​គូទ​ឲ្យ​កូន​ មុន​នឹង​ស្លៀក​ខោ​ថ្មី​ទៀត​​។ ៤.សាក​ទំហំ​ខោ​ទឹក​នោម​ទារក ប្រសិន​បើយើង​​មិន​ច្បាស់ ថា​ខោ​ទឹក​នោម ឬ​កន្ទប​ត្រូវ​ជាមួយ​កូន​​ឬ​អត់​នោះ យើង​​អាច​ឆែក​ដោយ​យក​ម្រាម​ដៃ​ពីរ​សង្ខាង​របស់​យើង​ទាញ​វាស់​ជាមួយ​ចង្កេះ​កូន។ សំរាប់​ទារក​ទើប​នឹង​កើត យើង​​គួរ​តែ​ទាញ​ផ្នែក​ខាង​លើ​នៃ​កន្ទប​ឲ្យ​​ផុត​ពី​ផ្ចិត​ដើម្បី​ឲ្យ​​កូន​អាច​ដើរ​ខ្យល់​បាន​ល្អ។ ៥.វិធី​ការ​ពារ​កុំឲ្យ​​​រោលខោទឹក​នោម ការ​រោល​ដោយ​កន្ទប​ គឺ​ជា​បញ្ហា​ដែល​កើត​ញឹកញាប់​​បំផុត​លើ​​ទារក។ ដើម្បី​ការពារ​ការ​រោល​នេះ​យើង​​ត្រូវ​តែ​ផ្លាស់​ប្តូរ​កន្ទប​ ឬ​ខោ​កូន​ឲ្យ​បាន​ញឹកញាប់ លាប​ថ្នាំ​ការពារ និងអាច​ថា​កុំ​ប្រើ​កន្ទប​ប្រសិន​បើ​អាចធ្វើ​​ទៅ​បាន។ ប្រសិន​បើ​ការ​រោល​នេះ​មាន​លក្ខណៈ​យូរ ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ ប្រសិន​បើ​កូន​គ្រុន ស្រប​​​ពេល​ជាមួយ​គ្នា​នឹង​ការ​រោល​នេះ ឬ​ប្រសិន​បើ​ការ​រោល​នេះ​ធ្វើ​ឲ្យ​​ឈឺ​ចាប់ ឡើង​ក្រហម​ជាមួយ​ខ្ទុះ ត្រូវ​នាំ​កូន​ទៅ​ជួប​​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​បាន។


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់ចេះ ៥ក្បាច់ នេះ ជួយបង្កើន​សមត្ថភាព​អានដល់​កូន​

ទោះ​មិន​និយាយ​ ក៏​ប៉ាម៉ាក់​ដឹង​ដែរ​ថា​ការ​អាន​មាន​សារៈ​សំខាន់​បែប​ណា​ដល់អូនៗ មិន​ថា​កូន​​​ជិត​ដល់​អាយុ​ចូល​រៀន ឬ​កំពុង​រៀន​នោះ​ទេ​។ ការ​អាន​​ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្នែក បញ្ញា និង​ស្មារតី​ដល់​កូនៗ​របស់​យើង​ ជួយ​ឲ្យ​អូនៗ​ចេះ​ពាក្យ​ថ្មី​ៗ ជួយ​អូន​ៗ​បាន​រៀន​សូត្រ​ពី​គំនិត​ថ្មីៗ និង​ជួយ​ឲ្យ​អូនៗ​មាន​ការ​ផ្ចង់​អារម្មណ៍ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​អ្វី​មួយ​ជាដើម​​។ តើ​ធ្វើ​ម៉េច​ទើប​ជួយ​កូនៗ​ឲ្យ​ចូល​ចិត្ត​អាន?​ ១. បង្កើត​ទម្លាប់​អាន ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ការ​បង្កើត​ទម្លាប់​អាន មិន​ថា​កូន​ចេះ​អាន​ដោយ​ខ្លួន​ឯង ឬ​ប៉ាម៉ាក់​អាន​ឲ្យ​កូន​ស្ដាប់​នោះ​ទេ គឺ​សុទ្ធ​តែ​ជួយ​បង្កើត​សមត្ថ​ភាព​អាន​ដល់​កូន​នៅ​ថ្ងៃ​ខាង​មុខ។ ថ្វី​បើ​កូន​យើង​មិន​ទាន់​ចេះ​អាន​ក្ដី បើ​ប៉ា​ម៉ាក់​ទម្លាប់​អាន​រឿង​​ឲ្យ​កូន​ស្ដាប់ យូរ​ៗ​ទៅ​នឹង​ធ្វើ​ឲ្យ​កូន​ចង់​អាន​រឿង​ទាំង​នោះ​ដោយ​ខ្លួន​ឯង​​នៅ​ពេល​គេ​ចេះ​អាន​។ ២. រៀបចំ​សៀវភៅ​ឲ្យ​មាន​នៅ​ច្រើន​កន្លែង​ ថ្វី​បើ​កូន​យើង​នៅ​តូច​អាច​ថា​ចូល​ចិត្ត​លេង​ច្រើន​​​មែន តែ​យើង​ត្រូវ​រៀបចំ​ឲ្យ​កូន​រៀន​អាន រៀន​មើល​រូប​ភាព​ផ្សេងៗ​ដែរ។ ប៉ាម៉ាក់​អាច​ព្យាយាម​យក​សៀវ​ភៅ​រូបភាព ឬ​អត្ថបរឿង​ខ្លីៗ​(បើ​កូន​ចេះ​អាន)​ដាក់​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ផ្ទះ​ដូច​ជា​បន្ទប់​គេង​របស់​កូន កន្លែង​កូន​លេង តាម​ធ្នើរ​បន្ទប់​ទទួល​ភ្ញៀវ ក្បែរ​ទូរទស្សន៍​ ឬ​សូម្បី​តែ​ក្នុង​រថ​យន្ត​ក៏​គួរ​មាន​សៀវ​ភៅ​ដែរ។ ការ​ធ្វើ​ដូច​នេះ​ កូន​ងាយ​ស្រួល​ឃើញ និង​អាច​យក​អាន​បាន​គ្រប់​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​។ មួយ​វិញ​ទៀត​ ប៉ា​ម៉ាក់​កុំ​ភ្លេច​ធ្វើ​ជា​គំរូ​ឲ្យ​កូន​បាន​ឃើញ​ផង គឺ​ត្រូវ​អាន​សៀវភៅ​ដែរ។ ​បើ​កូន​បាន​ឃើញ​យើង​អាន​សៀវ​ភៅ​មុន​ចូល​គេង កូន​ក៏​ទំនង​ជា​ចង់​ធ្វើ​ដូច​យើង​ដែរ​។​ ៣.​ផ្ដល់​ឱកាស​ឲ្យ​កូន​ជ្រើស​រើស​សៀវ​ភៅ​ ​ជួន​កាល​កូន​យើង​មិន​សូវ​អាន​សៀវ​ភៅ​ដែល​យើង​មាន​សម្រាប់​ពួក​គេ មិន​មែន​មាន​ន័យ​ថា​កូន​មិន​ចូល​ចិត្ត​អាន​នោះ​ទេ អាច​ថា​កូន​យើង​មិន​ចូល​ចិត្ត​សៀវ​ភៅ​ដែល​យើង​មាន​ទៅ​វិញ​ទេ។ ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​ជ្រើស​រើស​សៀវភៅ​ដែល​កូន​ចូល​ចិត្ត អាច​នាំ​កូន​ទៅ​កាន់​បណ្ណគារ ឲ្យ​កូន​ដើរ​មើល និង​ជ្រើស​រើស​សៀវ​ណា​មួយ​គេ​ពេញ​ចិត្ត​។ កាល​ណា​កូន​បាន​អ្វី​ដែល​គេ​ពេញ​ចិត្ត នោះ​គេ​នឹង​ចូល​ចិត្ត​អាន​ដូច​គ្នា​។​ ៤. ឲ្យ​កូន​អាន​អ្វី​ផ្សេង​ក្រៅពី​សៀវ​ភៅ​ ជួន​កាល​កូន​ក៏​ខ្ជិល​អាន​សៀវភៅ​ដែរ ដូច​នេះ​ប៉ា​ម៉ាក់​ត្រូវ​មាន​វិធី​ផ្សេង​ដែរ។ ឧទាហរណ៍​ថា កូន​ចង់​ទៅ​មើល​ភាព​យន្ត ប៉ាម៉ាក់​ត្រូវ​ឲ្យ​កូន​មើល​តារាង​ពេល​វេលា​បញ្ចាំង​ភាពយន្ត​ដោយ​ខ្លួន​ឯង ជាជាង​យើង​មើល​ជំនួស​កូន។ ដូច​គ្នា​ដែរ បើ​កូន​ចូល​ចិត្ត​ជួយ​ការងារ​ចម្អិន​អាហារ យើង​អាច​ឲ្យ​កូន​អាន​ឈ្មោះ​គ្រឿង​ផ្សំ ឬ​គ្រឿង​ទេស​ផ្សេងៗ​។ ពេល​ខ្លះ​បើ​យើង​ទៅ​ដើរ​លេង​ក្រៅ​ផ្ទះ […]


ជំងឺស្បែក

កូនថ្លោសៗឧស្សាហ៍រលាកស្បែកតាមគន្លាក់ គួរលាបម្សៅឲ្យអត់?

ម៉ាក់ប៉ា​ជា​ច្រើន​និយម​លាប​ម្សៅ​ឲ្យ​ទារក​តូច​ៗ ហើយ​នៅ​ពេល​កូន​ថ្លោស​តែង​ជួប​បញ្ហា​រលាក​តាម​គន្លាក់​ដៃ​ជើង គូទ ក ក្លៀក​ជាដើមនោះក៏ប្រើម្សៅទៅ​លាប​កន្លែង​មាន​បញ្ហា​ដែរ។ តែ​បើ​តាម​គ្រូពេទ្យ​មិន​ឲ្យ​ធ្វើ​បែបនោះ​ឡើយ ព្រោះ​បញ្ហា​ស្បែក​កាន់តែ​រាលដាលខ្លាំងឡើង។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លាប​ម្សៅ​តាម​កន្លែង​កកិត​ទាំង​នោះ​នាំឲ្យ​ស្បែក​កូន​កាន់តែ​រលាក​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ។ នៅ​ពេល​ដែល​យើង​យក​ម្សៅ​ទៅ​លាប​កន្លែង​គន្លាក់​អស់​ទាំង​នោះ ម្សៅ​មិន​បាន​រលាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ ហើយមានតែ​ផ្ដល់​ភាព​កកិត​ឲ្យ​កាន់តែ​ខ្លាំង ហើយ​រលាក​ក៏​កាន់តែ​ខ្លាំង​ដូច​គ្នា។ ដូចនេះ​សម្រាប់​ទារក​ដែល​ថ្លោស​ៗ ឬ​មិន​ថ្លោស​ក៏​ដោយ​បើ​មាន​ស្នាម​រលាក​គួរតែ​ប្រើ​ជា​ជេល ក្រមួនសម្រាប់លាប​តាម​គន្លាក់ អាច​កាត់​បន្ថយ​ការ​កកិត ហើយ​មិន​ងាយ​បង្ក​ឲ្យ​រលាក​ស្បែក​កូន​ឡើយ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ចំណែក​ប្រភេទ​ឡេ​វិញ​វា​មិន​ចាំបាច់​លាប​ក៏​បាន​ដែរ ប្រសិនបើ​កូន​មាន​សុខភាព​ស្បែក​ល្អ​ហើយ​នោះ។ តែ​សម្រាប់​ក្មេង​ខ្លះ​វិញ​មាន​បញ្ហា​ស្បែក​ស្ងួត ឬ​ងាយ​អាលែកហ្ស៊ី​ត្រូវ​ប្រយ័ត្ន​មុន​ជ្រើស​រើស​ផលិតផល​ណា​មួយ​មក​លាប​លើ​ស្បែក​កូន ព្រោះ​ទារក​មាន​ស្បែក​នៅ​ខ្ចី​ខ្លាំង​ណាស់ លាប​របស់​មិន​ល្អ​ណា​មួយ​អាច​បណ្ដាល​ឲ្យ​រលាក ក្រហម និង​ខូច​ស្បែក​តែម្ដង។ លោក​បន្ថែម​ទៀត​ថា មុន​ចង់​ប្រើ​ផលិតផល​អ្វី​លើ​ស្បែក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ស្វែង​យល់​ពី​ប្រភេទ​ស្បែក​កូន​ជាមុន ហើយ​ទើប​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​គួរ​ទិញ​អ្វី​មក​ប្រើ។


ការថែទាំទារក

​ស្រាយចម្ងល់!ម៉ាក់​ប៉ាថ្មីថ្មោង ចង់ដឹងញឹក​ញាប់​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​

សម្រាប់​ម៉ាក់​ប៉ា​ថ្មី​ថ្មោង ការ​ងូត​ទឹក​ឲ្យ​អា​អូន​ទើប​កើត អាច​ជា​រឿង​ពិបាក​មួយ​ដែល​យើង​ត្រូវ​ប្រយ័ត្ន ព្រោះ​អា​អូន​នៅ​ទន់​ខ្លាំង​ពិបាក​កាន់​ផង ណាមួយ​យើង​មិន​ធ្លាប់​ផង។ ហើយ​ក៏​ជឿ​ថា ក្រោយ​អា​អូន​កើត​មក យើង​ច្បាស់​ជា​មាន​សញ្ញា​សួរ​ពេញ​ក្បាល​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​កូន​នោះ។ ១. គួរ​ងូត​ទឹក​ឲ្យ​កូន​ប៉ុន្មាន​ដង/ថ្ងៃ? តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​រាល់​ថ្ងៃ​ទេ យើង​អាច​ងូត​ទឹក ​៣-៤​ដង/សប្ដាហ៍​ក៏​បាន។ ការ​ងូត​ទឹក​ឲ្យ​កូន​ច្រើន​ដង​ពេក អាច​ធ្វើ​ឲ្យ​ប្រេង​ធម្មជាតិ​នៃ​ស្បែក​កូនបាត់បង់ បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ប្រសិន​បើ​យើង​ឆាប់​ប្ដូរ​កន្ទប ឬ​ខោ​ទឹក​នោម​កូន និង​សម្អាត​បាន​ល្អ យើង​សម្អាត​កន្លែង​សំខាន់​រួច​រាល់​បាត់​ហើយ បូក​រួម​ទាំង​មុខ ក និង​នៅ​តាម​តំបន់​គន្លាក់​ដៃ-ជើង​។ល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ងូត​ទឹក​ពេល​ថ្ងៃ ឬ​ពេល​យប់ មួយណា​ល្អ​ជាង​សម្រាប់​កូន? គ្មាន​ពេល​ណា​ល្អ ឬ​មិន​ល្អ​សម្រាប់​ការ​ងូត​ទឹក​ឲ្យ​កូន​ទេ គ្រាន់​តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ពេល​ងូត​ទឹក​ឲ្យ​កូន​ទើប​កើត មិន​ប្រញាប់ ឬ​មាន​អី​មក​រំខាន​បាន​ហើយ។ អ្វី​ដែល​គួរ​ចំណាំ​នោះ គឺ​ពេល​ងូត​ទឹក​ឲ្យ​កូន​ក្រោយ​កូន​បៅ​រួច។ យើង​មិន​គួរ​ឲ្យ​កូន​បៅ​ហើយ​ភ្លាម ងូត​ទឹក​ឲ្យ​កូន​ភ្លាម​ទេ គួរ​ចាំ​ឲ្យ​កូន​ស្រក​ពោះ​សិន សឹម​ងូត​ឲ្យ​។ ៣. ទឹក​គួរ​ដាក់​ឲ្យ​នៅ​សីតុណ្ហភាព​ប៉ុនណា? ទឹក​ក្ដៅ​ឧណ្ហ​ៗ ល្អ​បំផុត​សម្រាប់​ងូត​ឲ្យ​អា​អូន​ទើប​កើត។ មុន​នឹង​ដាក់​កូន​ចូល​ទឹក យើង​ត្រូវ​វាស់​កម្ដៅ​ដោយ​ដៃ​យើង​ជាមុន​សិន បើ​អាចយក​ទែរម៉ូម៉ែត្រមក​វាស់​កាន់​តែ​ល្អ ហើយ​សីតុណ្ហភាព​ទឹក​ត្រឹម ​៣៨​ អង្សារសេ។ ម៉្យាង​ទៀត សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​ក៏​មិន​ត្រូវ​ត្រជាក់​ពេក​ដែរ ព្រោះ​ទារក​សើម​ងាយ​នឹង​រងា​ណាស់។ ៤.ពេល​ងូត​ទឹក​ឲ្យ​កូន​ត្រូវ​កាន់​កូន​យ៉ាង​ម៉េច? ការ​ដែល​កាន់​កូន​ណែន​ដៃ អាច​ជួយ​ទារក​ឲ្យ​មាន​អារម្មណ៍​ស្រួល និង​មាន​សុវត្ថិភាព​នៅ​ក្នុង​អាង​ងូត​ទឹក​ ដោយទប់​ក្បាល និង​ក​កូន​ឲ្យ​ជាប់ ឬ​ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក […]


ជំងឺផ្លូវដង្ហើម

វីរុស RSV កំពុងផ្អើលខ្លាំងនៅថៃនោះ ខ្មែរក៏កើតមានដូចគ្នាដែរគ្រាន់តែមិនផ្ទុះ!

នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​កំពុងតែ​​ផ្ទុះ​វីរុស RSV (Respiratory syncytial virus) ដែល​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ក្មេង​តូច និង​មិនទាន់​មាន​វ៉ាក់សាំង​នៅ​ឡើយ​ទេ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា RSV មិនមែន​ជា​វីរុស​ប្រភេទ​ថ្មី​ទេ វា​កើត​មាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ហើយ​មិន​មែន​តែ​កូន​ក្មេង​អាយុ​ក្រោម​១ ឆ្នាំ​ឡើយ​ដែល​គ្រោះថ្នាក់ មនុស្ស​ចាស់​វ័យ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ក៏​មាន​ហានិភ័យ​ដូច​គ្នា។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា រាល់ថ្ងៃ​ប្រទេស​កម្ពុជា​ក៏​មាន​ឆ្លងឆ្លង​វីរុស​នោះ​ដូចគ្នា គ្រាន់តែ​មិន​ផ្ទុះ​ខ្លាំង​តែ​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ទោះ​ជា​មាន​ហើយ​ក៏​មិន​អាច​ដឹង​ដែរ ទាល់តែ​ធ្វើ​តេស្ត PSR ទើប​អាច​រក​ឃើញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បន្ថែម​ទៀត​ថា RSV គឺជា​វីរុស​ដែល​ឆ្លង​ច្រើន​បំផុត ហើយ​រោគសញ្ញា​វា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ។ វីរុស RSV ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ដំណក់​ទឹក​មាត់ និង​សម្បោរ។ ជា​ទូទៅ​សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ ពេល​ឆ្លង​ចូល​ទៅ​វា​នឹង​ជា​សះស្បើយ​ទៅ​វិញ​ក្នុង​រយៈពេល ១ ទៅ ២ សប្ដាហ៍ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​វា​បង្ក​ទៅ​ជា​ជំងឺ​រលាក​សួត​ខ្លាំង រលាក​សាច់​សួត ជាពិសេស​កើត​ទៅ​លើ​ក្មេង​ក្រោម​អាយុ ១ ឆ្នាំ និង​មនុស្ស​ចាស់​ដែល​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ។ លោក​បាន​បញ្ជាក់​រោគសញ្ញា​ថា ទូទៅ​អាច​ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា គ្រុន​ក្ដៅ ក្អក​ហៀរសម្បោរ ឈឺ​បំពង់ក ប៉ុន្តែ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូចជា ដក​ដង្ហើម​ខ្លី​ៗ ឮ​សូរ​សំឡេង​សួត​ខុស​ធម្មតា និង​ហត់នឿយ ញ៉ាំ​អាហារ​បាន​តិច។ ដូចនេះ​ត្រូវ​ការពារវីរុស RSV […]


ការលូតលាស់អាយុ ៦ឆ្នាំ

រវល់យ៉ាងណា តែបើម៉ាក់ប៉ាឆ្លៀតធ្វើបាន ៣ យ៉ាងនេះ កូននឹងស្រលាញ់ដកចិត្តមិនរួច

ម៉ាក់​ប៉ា​សម័យ​នេះ​រវល់​នឹង​ការងារ​ច្រើន មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​កូន​នោះ​ទេ ទាល់​តែ​ឆ្លៀត​ទើប​មាន​ឱកាស​បាន​នៅ​ក្បែរ​កូន។ តាម​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា ទោះ​រវល់​បែប​ណា​ក្តី តែ​បើ​ម៉ាក់​ប៉ា ធ្វើ​បាន ៣ ចំណុច​ងាយៗ​នេះ នឹង​ក្លាយ​ជា​ឪពុក​ម្តាយ​អស្ចារ្យ កូន​នឹង​ស្រលាញ់​ងប់ងល់។ ១. ស្រលាញ់​កូន​ដោយ​គ្មាន​លក្ខខណ្ឌ នាម​ជា​ឪពុក​ម្តាយ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​បាន​ស្មើៗ​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ ទ្រព្យសម្បត្តិ​ជា​របស់​ក្រៅ​ខ្លួន​ទេ ការ​យក​បេះដូង​ទៅ​ឲ្យ​កូន តាម​រយៈ​ការ​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ដូច​ជា ឱប ថើប ចំណាយ​ពេល​វេលា​ផ្សេង​ជាមួយ​កូន នោះ​កូន​យើង​នឹង​មាន​ភាព​កក់​ក្តៅ មាន​អារម្មណ៍​ល្អ ស្រលាញ់​យើង​កាន់​តែ​ខ្លាំង​ឡើង។ ២. លើក​សរសើរ​កូន ក្មេង​ត្រូវ​ការ​ក្តី​ស្រលាញ់ កម្លាំង​ចិត្ត ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ ត្រូវ​លើក​សរសើរ​កូន​​គ្រប់​ពេល ជា​ពិសេស​នៅ​ពេល​ដែល​កូន​យើង​ធ្វើ​កិច្ចការ​អ្វី​មួយ ទោះ​ជា​បាន​លទ្ធផល​ល្អ ឬ​មិន​ល្អ​ក៏​ដោយ។ ការ​លើក​សរសើរ​ជា​កម្លាំង​មួយ​ជំរុញ​ឲ្យ​កូន​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​រួញរា ហើយ​គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ពេល​ក្រោយ។ ៣. ព្រម​ទទួល​គ្រប់​យ៉ាង​ពី​កូន ទោះ​ជា​កូន​យើង​កើត​មក​មាន​សភាព​បែប​ណា​ក៏​ដោយ យើង​ត្រូវ​ស្រលាញ់ និង​ព្រម​ទទួល​គ្រប់​យ៉ាង ឧទាហរណ៍​ថា កូន​យើង​កើត​មក​មិន​គ្រប់​លក្ខណៈ កើត​មក​ទោះ​ទាប ឬ​ខ្មៅ​ក៏​ដោយ ក៏​នៅ​តែ​ជា​កូន​របស់​យើង​ដែរ ដូច្នេះ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​អស់​បេះដូង និង​កុំ​ប្រៀប​ធៀប​កូន​ជា​អ្នក​ដទៃ។


រោគសញ្ញាទូទៅ

មកដឹងពីកត្តាប្រឈម ធ្វើឲ្យក្មេងៗកើតជំងឺមហារីកឈាម

មហារីក​ឈាម​ជា​ប្រភេទ​ជំងឺធ្វើ​ឲ្យ​ក្មេង​ស្លេក​ស្លាំង ដោយសារ​ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង​មាន​​ភាព​មិន​ប្រក្រតី ហើយ​អាច​កើត​ឡើង​លើ​ក្មេង​គ្រប់​វ័យ ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះ​ទេ។ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វី​បើ​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​ជំងឺ​មហារីក​ឈាម​ក៏​ពិត​មែន តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូចជា បម្រែ​បម្រួល​ហ្សែន បរិស្ថាន​រស់នៅ​ដែល​មាន​ជាតិ​ពុល​ច្រើន ការ​ប្រើ​ថ្នាំ​មួយ​ចំនួន និង​ការ​ប្រឈម​ជាមួយ​សារធាតុ​គីមី​ជា​ដើម។ “នេះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម​វា​អាច​ភ្ញោច ឬ​ជំរុញ​ឲ្យ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម តែ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ក្មេង​ប្រឈម​បញ្ហា​ទាំង​អស់​ហ្នឹង កើត​មហារីក​ឈាម​ទាំង​អស់​នោះ​ទេ ព្រោះ​ទាំង​នោះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម មិន​មែន​មូលហេតុ​នាំ​ឲ្យ​កើត​មហារីក​ឈាម​ទេ"។ លោកវេជ្ជបណ្ឌិតរៀបរាប់។ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​មហារីក​ឈាម​លើ​ក្មេង​មាន​ច្រើន​ប្រភេទ ដែល​ប្រភេទ​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល ខណៈ​ការ​ព្យាបាល​ទៀត​សោត​ទៅ​តាម​កម្រិត ដូចជា ស្រាល មធ្យម និងធ្ងន់។ ក្នុង​ករណី​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ឯ​កម្រិត​ខ្លះ​អាច​ព្យាបាល​បាន តែ​ក្មេង​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​ក្រោយ​ពី​ព្យាបាល​ជា។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ​


វ័យកូនចេះដើរ

លែងឈឺក្បាលពេលកូនទារទិញរបស់របរ ដោយប្រើក្បាច់បដិសេធប៉ុន្មាននេះ

ម៉ាក់​ប៉ា​យើង​មួយ​ចំនួន​ឲ្យ​តែ​ពេល​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​មិន​សូវ​ចង់​យក​កូន​ទៅ​តាម​ទេ ព្រោះ​អា​អូន​ឃើញ​របស់​លេង​ស្អាត ឬ​ការ៉េម​មិន​បាន ដឹង​តែ​ទារ​ទិញ​ហើយ។ បើ​ទារ​មិន​បាន​ដឹង​តែ​ស្រែក​យំ​បែក​ផ្សារ រហូត​ម៉ាក់​ប៉ា​ទិញ​ឲ្យ​ទាល់​តែ​បាន តែ​ការ​ធ្វើ​តាម​ចិត្ត​កូន​បែប​នេះ​មិន​ល្អ​ក្នុង​ការ​ចិញ្ចឹម​កូន​ទេ។ ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម បដិសេធ​ពេល​កូន​ទារ​ទិញ​របស់​របរ លើក​ក្រោយៗ​បាន ដោយ​ដោះ​ស្រាយ​តាម​ក្បួន​ចិញ្ចឹម​កូន​សាមញ្ញៗ ខាង​ក្រោម​។ ១.ឆ្លើយ​តាម​របៀប​កូន​សួរ បើ​កូន​សុំ​ក្នុង​របៀប​គួរ​សម យើង​គួរ​សរសើរ​កូន​សម្រាប់​ការ​ចេះ​និយាយ​គួរ​សម ទោះ​យើង​មិន​ទិញ​របស់​ឲ្យ​កូន​ក៏​ដោយ។ ការ​ដែល​ធ្វើ​បែប​នេះ អាច​ជំរុញ​កូន​ឲ្យ​ប្រើ​ពាក្យ​គួរ​សម និង​និយាយ​បាន​ត្រឹម​ត្រូវ​ជាមួយ​យើង ឬ​ចាស់ៗ​ដទៃ។ តែ​បើ​កូន​ស្រែក ទារ​រងូវៗ ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​សុំ​ឲ្យ​ត្រឹម​ត្រូវ ដោយ​ប្រើ​ពាក្យ​គួរ​សម មិន​ត្រូវ​សួរ​កំបុតៗ ឈ្លើយ​ទេ។ ២.ឲ្យ​ចម្លើយ​ដល់​កូន​ច្បាស់ៗ ការ​ដែល​ម៉ាក់ប៉ា​ឲ្យ​ចម្លើយ​កូន​មិន​ច្បាស់​ដូចជា​ "ចាំ​មើល​សិន​" ឬ "ប្រហែល" អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិនសប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ពួកគេ​នឹង​ទទូច​អង្វរ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​ប្ដូរ​ចម្លើយ។ ដូច​នេះ​ហើយ​ពេល​យើង​និយាយ​ថា "ទេ" គួរ​និយាយ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ដើម្បី​បង្ហាញ​ដល់​ពួក​គេ​ថា​យើង​ពិត​ជា​មាន​ន័យ​បែប​នេះ​មែន។ ៣. មិន​ត្រូវ​ប្ដូរ​ចម្លើយ មិន​ថា​កូន​ទទូច​អង្វរ ឬ​យំ​យ៉ាង​ណា​ទេ កុំ​ចុះចាញ់​ព្រោះ​ការ​ប្តូរ​ចម្លើយ​ទៅ​យល់​ព្រម​តាម​ពួកគេ​អាច​ធ្វើ​ឲ្យ​កូន​គិត​ថា​យើង​មិន​បាន​ប្រាកដ​នឹង​អ្វី​ដែល​បាន​និយាយ​ទេ។ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹងឮ​កូន​តវ៉ា​ថា​ក្មេង​ដទៃ​អាច​ធ្វើ​រឿង​បែប​នេះ​បាន យក​ល្អ​ម៉ាក់ប៉ា​មិន​គួរ​ប្តូរ​ចម្លើយ​ទៅ​យល់ព្រមទេ ប៉ុន្តែ​គួរ​រម្លឹក​ដល់​កូន​ថា​នេះ​ជា​ច្បាប់​របស់​យើង និង​បញ្ចប់​ការ​សន្ទនា​នេះ​ដើម្បី​ចៀសវាង​ជម្លោះ។ ៤.ពន្យល់​ហេតុ​ផល​បដិសេធ ការ​ពន្យល់​ខ្លីៗ​ថា​ហេតុអ្វី​បាន​ជា​យើង​បដិសេធ ដែល​ការ​ពន្យល់​នេះ​អាច​ធ្វើ​ឲ្យ​ការ​បដិសេធ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ក្នុង​ការ​រៀនសូត្រ​​របស់​កូន។ ប្រសិន​ជា​យើង​បដិសេធ​កូន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ កូន​អាច​គិត​ថា​ម៉ាក់ប៉ា​ចិត្ត​អាក្រក់​។ ហេតុ​នេះ​ហើយ យើង​គួរ​ប្រាប់​មូលហេតុ​ឲ្យ​ច្បាស់​ក្រោយ​ពី​បដិសេធ​កូន ​ព្រោះ​នៅ​ពេល​កូន​យល់​ពី​មូលហេតុ​នេះ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ទេ។ ទឹក​ចិត្ត​ម៉ាក់​ប៉ា​ចំពោះ​កូន​ៗ គឺ​ធំធេង​ណាស់ អ្វី​ដែល​កូន​ចង់​បាន ប៉ា​ម៉ាក់​គ្រប់​រូប​ច្បាស់​ជា​ចង់​ផ្ដល់​ឲ្យ​កូន​ហើយ ទោះ​បី​ពេល​ខ្លះ​វា​អាច​ហួស​ពី​សមត្ថភាព​ខ្លួន​ក្ដី។ ហើយ​ការ​និយាយ​ថា "ទេ" ទៅ​កាន់​កូន អាច​ពិបាក​សម្រាប់​យើង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

សំណួរ ចម្លើយ​អំពី​ការ​ប្រើប្រាស់ថ្នាំផ្សះលើកូនប៉ាម៉ាក់​គួរតែដឹង

ពពួកថ្នាំអង់ទីប្យូទិក(Antibiotic) ដែល​យើង​ស្គាល់​ជា​ទូទៅ​ថា ​ជា​ថ្នាំ​ផ្សះ ត្រូវបានប្រើ​ដើម្បី​ព្យាបាល​ការ​​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី មិន​មែន​វីរុស។ នៅ​ពេល​យើង​ប្រើ​ខុស​ អាច​នឹង​បង្ក​ហានិភ័យ​សុខភាព​ជា​ច្រើន ពិសេស​ចំពោះ​ក្មេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ ប៉ាម៉ាក់ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​ស៊ាំ​ថ្នាំ។ ខាងក្រោមនេះ ជាសំណួរ និង​ចម្លើយទាំង១០ អំពីការ​ប្រើប្រាស់ថ្នាំផ្សះ ​ដែល​ប៉ាម៉ាក់​ភាគ​ច្រើន​ចង់​ដឹង​បំផុត។ ១- ថ្នាំ​ផ្សះ​ប្រើ​ព្យាបាល​ផ្តាសាយ​ក្មេងៗបានអត់? ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គឺ​គ្មាន​ប្រសិទ្ធិភាពទេ។ ជាទូទៅ ផ្តាសាយ​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។ ២- ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាលតាំង​ពី​ដំបូង? ករណីភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិកព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើង ​អាចនឹង​មាន​បញ្ហាឆ្លង​​ពពួក​បាក់តេរី ​និងស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ៣- សំបោរពណ៌​លឿង ​ឬ​បៃតង​ ​ជា​សញ្ញាបង្ក​រោគ​ដោយ​បាក់តេរី​? ពេល​ផ្ដាសាយ ជា​រឿង​ធម្មតា​ទេ ​ក្មេង​នឹង​មាន​សំបោរ​ ឬ​ស្លេស្មពណ៌​លឿង​ ឬ​បៃតង​ ហើយ​អាច​មាន​រយៈ​ពេល​ប្រមាណ ១០​ ថ្ងៃ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ […]


ជំងឺស្បែក

តិចនិកថែទាំស្បែកទារកទើបកើត ចៀសវាងរលាក នាំលំបាកដល់កូន

រវាង​ស្បែក​ទារក និង​ស្បែក​មនុស្ស​ធំ​យើង​មិន​ដូច​គ្នា​ទេ ដោយ​សារ​ស្បែក​អា​អូន​មាន​សភាព​ស្ដើង​ជាង។ ហើយ​ក៏​មាន​ន័យ​ថា ស្បែក​អា​អូន​ម៉ដ្ត ទន់ និង​ងាយ​ប្រតិកម្ម​ជាង​ស្បែក​យើង​មនុស្ស​ធំ​ដែរ។ ចំពោះ​ស្បែក​ទារក​ទើប​កើត វា​អាច​ពិបាក​ក្នុង​ការ​ថែ​ទាំ​បន្តិច​សម្រាប់​អ្នក​គ្មាន​បទ​ពិសោធន៍ ឬ​គ្នា​យើង​ដែល​ទើប​ក្លាយ​ជា​ម៉ាក់ប៉ា ប៉ុន្តែ​ខាង​ក្រោម​នេះ ជា​វិធី​ថែ​ទាំ​ស្បែក​អា​អូន​បែប​ធម្មជាតិៗ ជួយ​ដោះ​ស្រាយ​ពី​ចម្ងល់​ម៉ាក់​ប៉ា​ទាក់​ទង​នឹង​ការ​ថែ​ស្បែក​កូន។ ១.ងូតទឹក៖ បើ​យើង​ងូត​ទឹក​ឲ្យ​កូន​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​ធម្មជាតិ​របស់​ស្បែក​កូន បណ្ដាល​ឲ្យ​ស្ងួត ឬ​បែក​ស្រកា​បាន។ យើង​ត្រូវ​ប្រាកដ​សាប៊ូ​ដែល​ប្រើ​លើ​ខ្លួន​កូន មាន​ភាព​ស្រទន់ និង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ប្រើ​កន្សែង​ទន់​ជូត​សម្អាត​កូន​ឲ្យ​បាន​លឿន ចៀស​វាង​អា​អូន​រងា។ ២.លាប​ម្សៅ៖ តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​លាប​ម្សៅ​កូន​ឲ្យ​កូន​ក៏​បាន​ដែរ តែ​បើ​យើង​ចង់​លាប​ឲ្យ​កូន លាប​តិចៗ​បាន​ហើយ មិន​ចាំ​បាច់​បំពោក​ឲ្យ​ហុយ​ពេក​ទេ ព្រោះ​សារធាតុ​ម្សៅ​អាច​ហុយ​ចូល​ច្រមុះ​កូន​ប៉ះពាល់​ដល់​អា​អូន បណ្ដាល​ឲ្យ​កូន​កើត​ជំងឺ ហឺត រលាក​សួត និង​ឈាន​ដល់​កើត​ជំងឺ​មហារីក បើ​ប្រើ​កាន់​តែ​យូរ​ទៅៗ។ ៣.ប្រើ​ផលិត​ផល​ធម្មជាតិ៖ អា​អូន​ទើប​កើត​មាន​ស្បែក​ទន់ និង​ផុយ​ស្រួយ។ ក្រោយ​កើត​មក ស្បែក​អា​អូន​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យ​ស៊ាំនឹង​បរិយាកាស​ខាង​ក្រៅ។ យើង​គួរ​ប្រើ​ផលិតផល​ដែល​ធ្វើ​ឡើង​ពី​ធម្មជាតិ ល្អ​ជាង​ផលិត​ផល​ដែល​ផ្ទុក​ក្លិន​ទឹក​អប់ ឬ​សារធាតុ​ប្រឆាំង​បាក់តេរី លើ​ស្បែក​កូន។ ម៉្យាង​ទៀត យើង​គួរ​តែ​ប្រើ​រាល់​ផលិតផល​ដែល​ផលិត​មក​សម្រាប់​តែ​ទារក​ប្រើ​លើ​អា​អូន​តែ​ប៉ុណ្ណោះ។ ៤.រលាក​គូទ៖ បើ​យើង​ឲ្យ​អា​អូន​ស្លៀក​ខោ​ទឹក​នោម​សើម​យូរ នោះ​កូន​ច្បាស់​ជា​ជួប​បញ្ហា​រលាក​គូទ​មិន​ខាន។ បើ​អាច​យើង​គួរ​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម​អា​អូន​រាល់​ពេល​ដែល​កូន​បត់​ជើង​ហើយ ចៀស​វាង​ផ្អាប់​ប៉ះពាល់​ស្បែក​កូន។ ធម្មតា ការ​រលាក​ស្បែក​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ទេ តែ​បើ​សិន​លាប​ថ្នាំ​មិន​បាត់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ក្មេង។ ៥.កើត​មុន ឬ​ស្រែង​ទឹក​ដោះ៖ ចាប់​ពី​​កើត​រហូត​ដល់ ៤​ខែ ទារក​ប្រមាណ​ជាង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ