អ្នកជំងឺដែលមិនបង្ហាញរោគសញ្ញា អាចចម្លងទៅអ្នកដទៃបានអត់?
ក្នុងករណីដែលអ្នកជំងឺអុតស្វា មានចេញរោគសញ្ញា យើងអាចនឹងមានការប្រុងប្រយ័ត្នខ្ពស់ ដោយនៅឲ្យឆ្ងាយ និងជៀសវាងប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលមិនបង្ហាញរោគសញ្ញា ក៏នៅតែអាចចម្លងទៅអ្នកដទៃបានដូចគ្នា ដែលកត្តានេះអាចបង្កើនហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លងជំងឺអុតស្វា។
ចង់គណនា BMI ចុចទីនេះ!
ហេតុអ្វីបានជាអ្នកជំងឺអុតស្វាខ្លះគ្មានរោគសញ្ញា?
អ្នកជំងឺមួយចំនួនអាចគ្មានរោគសញ្ញានៅអំឡុងពេលបង្ករោគដែលរយៈពេលពី៥ ទៅ២១ថ្ងៃ។ ក្នុងករណីកម្រខ្លះ យើងអាចនឹងឃើញមានរោគសញ្ញាតិចតួច ដែលពិបាកកត់សម្គាល់។ ប្រសិនបើគ្នាយើងមានប្រព័ន្ធភាពស៊ាំរឹងមាំ ហើយមេរោគដែលចូលក្នុងរាងកាយតិចតួច នោះយើងអាចនឹងគ្មានរោគសញ្ញា ប៉ុន្តែអាចចម្លងទៅអ្នកផ្សេងបាន។ ការសិក្សាថ្មីមួយបានបង្ហាញថា បុរសចំនួនបីនាក់ដែលឆ្លងវីរុសអុតស្វានេះ មិនមានលេចចេញរោគសញ្ញាអ្វីឡើយ។ អ្នកទាំងបីសុទ្ធតែបញ្ជាក់ថា ខ្លួនមិនមានរោគសញ្ញានៅមុន និងក្រោយយកសំណាកនោះទេ។