backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ពុល​ចំណី​អាហារ ​ហាម​ធ្វើ​រឿង​នេះដាច់​ខាត បើមិនចង់​ប៉ះពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល · ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 04, 2023

ពុល​ចំណី​អាហារ ​ហាម​ធ្វើ​រឿង​នេះដាច់​ខាត បើមិនចង់​ប៉ះពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង

មួយ​រយៈ​នេះ​សម្បូរ​គ្នា​យើង​ពុល​ចំណី​អាហារ​ណាស់ ទាំង​ក្មេង​ទាំង​ចាស់ ជា​ពិសេស​គឺ​ម្ហូប​អាហារ​ដែល​ទិញ​គេ​ស្រាប់តែម្ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺ​កុមារ។

ការ​ពុល​ចំណី​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត​។ល។ រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ហើយ។ ការ​ឈឺ​ចាប់​ដែល​បង្ក​ឡើង​ដោយ​ការ​ពុល​ចំណី​អាហារ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ​ក៏​មាន។ រោគ​សញ្ញា​ដែល​លេច​ឡើង​មាន​ដូច​ជា៖

– ចង្អោរ ក្អួត

រាក​រូស​ខ្លាំង (ទឹកៗ ឬ​មាន​លាយឈាម)

– ឈឺ ចុក​ពោះ

–​ក្ដៅខ្លួន

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

វេជ្ជបណ្ឌិត ហ៊ាង រតនា បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​គ្នា​យើង​ពុល​ចំណី​អាហារ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ទប់​រាក​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង។ ម៉្យាង​វិញ​ទៀត ក្នុង​ករណី​ដែល​យើង​ពុល​ចំណី​អាហារ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ ដោយ​សារ​ការ​ពុល​ចំណី​អាហារ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ពិសេស​ចំពោះ​ក្រុម​មនុស្ស​ដូចជា៖

មនុស្ស​ចាស់៖ នៅ​ពេល​វ័យ​កាន់​តែ​ចាស់​ទៅៗ ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ខ្លាំង​ក្លា អាច​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​ដូច​កាល​នៅ​ក្មេង​​បាន​ឡើយ។

ស្ត្រី​ពពោះ៖ អំឡុង​ពេល​ពពោះ ការ​ប្រែប្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​ចលនា​ឈាម​រត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ពុល​អាហារ។ ស្ត្រី​ពពោះ​អាច​មាន​ប្រតិកម្ម​ខ្លាំង​ជាង​អ្នក​ដទៃៗ ហើយ​បើ​ក្នុង​ករណី​កម្រ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ។

ទារក ឬ​ក្មេង​តូចៗ៖ ដោយ​សារ​នៅ​តូច ប្រព័ន្ធ​ការពារ​រាង​កាយ នៅ​មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ​នៅ​ឡើយ។

មនុស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ៖ មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម ថ្លើម អេដស៍ ឬ​មួយ​ទទួល​ការ​ព្យាបាល​ដោយ​គីមី ឬ​ការ​ព្យាបាល​ដោយ​កាំរស្មី​សម្រាប់​ជំងឺ​មហារីក កាត់​បន្ថយ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។

អត្ថបទគួរអាន៖

ពុល​ចំណី​អាហារ

ចំណុចសំខាន់


– ពេល​​យើង​ពុល​ចំណី​អាហារ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ទប់​រាក​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង។
– ក្នុង​ករណី​ដែល​យើង​ពុល​ចំណី​អាហារ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ ដោយ​សារ​ការ​ពុល​ចំណី​អាហារ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ពិសេស​ចំពោះ​ក្រុម​មនុស្ស​ដូចជា៖
  • មនុស្ស​ចាស់
  • ស្ត្រី​ពពោះ
  • ទារក ឬ​ក្មេង​តូចៗ
  • មនុស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 04, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម