តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វីរុសអូមីក្រុងបំំប្លែង BA.2 អាចវាយលុកខ្លាំងលើសុខភាពមនុស្សចាស់

វីរុសអូមីក្រុងបំំប្លែង BA.2 អាចវាយលុកខ្លាំងលើសុខភាពមនុស្សចាស់

អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ជប៉ុន​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​វ័យ​ចំណាស់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​សារ​ឆ្លង​វីរុស​អូមីក្រុង​បំប្លែង BA.2 ជាហេតុ​បណ្ដាល​ឲ្យ​អត្រា​​មនុស្ស​ចាស់​សម្រាក​មន្ទីរពេទ្យ​កើន​ឡើង​ដល់​កម្រិត​គួរ​ឲ្យ​បារម្ភ​មួយ​ក្នុង​ប្រទេស​ជប៉ុន។ ​នេះ​បើ​យោង​តាម The Japan News

បើ​និយាយ​ពី​រោគ​សញ្ញា ក្រុម​គ្រូពេទ្យ​សង្កេត​ឃើញ​ថា អ្នក​ជំងឺ​វ័យ​ចំណាស់​ទាំង​នោះមាន​ចេញ​សញ្ញា​ជំងឺ​រលាក​សួត​ស្រួច​ស្រាល់​បន្ទាប់​ពី​ឆ្លង​វីរុស​អូមីក្រុង​បំប្លែង BA.2។

យោង​តាម​សារព័ត៌មាន The Daily Express លោក​វេជ្ជបណ្ឌិត Akira Kano នាយក​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ Fujimino ក្នុង​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា កត្តា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចាស់​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​កូវីដ-១៩​កាន់​តែ​ធ្ងន់ធ្ងរ។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

Verifying...

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

“ក្រុម​អ្នក​ជំងឺ​វ័យ​ចំណាស់​បាន​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ​-១៩ យ៉ាង​ហោច​ណាស់​ក៏​គ្រប់​ចំនួន​២​ដូស​ដែរ ប៉ុន្តែ​វា​ហួស​ពេល​យូរ​ដែរ​ហើយ​បន្ទាប់​ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ហើយ​ឥឡូវ​នេះ​អ្នក​ជំងឺ​វ័យ​ចំណាស់​កំពុង​ទទួល​រង​នូវ​ជំងឺ​រលាក​សួត​ស្រួច​ស្រាល់។”

វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា វីរុស​អូមីក្រុង​បំប្លែង BA.2 ត្រូវ​បាន​អ្នក​ជំនាញ​ជា​ច្រើន​លើក​ឡើង​ថា​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ការ​ពិត​ទៅ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​យើង​ប្រឈម​គ្រោះ​ថ្នាក់​បើ​ផ្អែក​ទៅ​តាម​អ្វី​ដែល​រក​​ឃើញលើមនុស្ស​វ័យ​ចំណាស់​​ក្នុងក្នុង​ប្រទេស​ជប៉ុន​​ពេល​បច្ចុប្បន្ន​នេះ។

វីរុស​អូមីក្រុង​បំប្លែង BA.2

គួរអាន៖

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

This omicron variant symptom is becoming more prevalent among the elderly https://www.deseret.com/coronavirus/2022/2/1/22912223/omicron-variant-symptom-elderly-acute-pneumonia

This omicron variant symptom is becoming more prevalent among the elderly https://www.deseret.com/coronavirus/2022/2/1/22912223/omicron-variant-symptom-elderly-acute-pneumonia

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 02/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត