ទន្ទឹមនឹងនេះ ការជាសះស្បើយពីកូវីដ-១៩ អាចជាបទពិសោធន៍ដ៏តានតឹងសម្រាប់អ្នកជំងឺជាច្រើន។ គ្នាយើងខ្លះអាចនឹកឃើញការចងចាំមិនល្អ ឬយល់សប្ដិអាក្រក់ជាដើម។ ការថប់បារម្ភ ការបារម្ភ និងរូបភាពទាំងឡាយសុទ្ធតែអាចប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់យើងបាន។
គណនា BMI
គណនា BMR
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
៣. រលាកខួរក្បាល
កូវីដ-១៩ក៏អាចបង្កឲ្យមានការរលាកខួរក្បាលលើមនុស្សចំនួនមួយតូចដូចគ្នា។ ក្នុងករណីនេះ គ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យ ព្រមទាំងបង្ហាញភស្តុតាងនៃជំងឺរលាកខួរក្បាល ហើយផលប៉ះពាល់របស់ជំងឺនេះ គឺអាស្រ័យលើផ្នែកណាមួយនៃខួរក្បាលដែលត្រូវបានប៉ះពាល់ រួមទាំងបញ្ហាក្នុងការផ្ដោតអារម្មណ៍ ពិបាកចងចាំ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា សម្រេចចិត្ត ឬរៀបចំផែនការ។

៤. ខូចប្រព័ន្ធផ្លូវដង្ហើម (ARDS)
ជាមួយគ្នានេះដែរ អ្នកជំងឺកូវីដ-១៩ បានវិវត្តទៅជាជំងឺផ្លូវដង្ហើមដែលបណ្ដាលមកពីការរលាកសួតធ្ងន់ធ្ងរ ហៅថាជំងឺខូចប្រព័ន្ធផ្លូវដង្ហើម។ អ្នកកើតជំងឺនេះ ច្រើនតែពឹងផ្អែកលើឧបករណ៍ជំនួយការដកដង្ហើម (Mechanical ventilator)។ ពិតណាស់ ខួរក្បាលពឹងផ្អែកលើអុកស៊ីហ្សែន ហើយប្រសិនបើកម្រិតអុកស៊ីហ្សែនទាបក្នុងរយៈពេលណាមួយ វាក៏អាចប៉ះពាល់ដល់ខួរក្បាល និងជះឥទ្ធិពលលើការចងចាំ ក៏ដូចជាការគិតរបស់យើងដែរ។
អានបន្ថែម៖
យើងអាចគ្រប់គ្រងបញ្ហាលើការចងចាំ ឬការគិតដោយវិធីណា?
ដើម្បីគ្រប់គ្រងផលប៉ះពាល់ទៅលើការចងចាំ និងការគិត យើងចាំបាច់ត្រូវគ្រប់គ្រងលើសកម្មភាពប្រចាំថ្ងៃជាមុនសិន។ ការស្ដាប់ឧបករណ៍តន្ត្រីប្រភេទស្ងប់ស្ងាត់ អាចជួយឲ្យការផ្ដោតអារម្មណ៍របស់យើងកាន់តែប្រសើរ។ បន្ថែមពីនេះ គ្នាយើងគួរសម្រាកជាទៀងទាត់ និងផ្ដល់រង្វាន់ដល់ខ្លួនឯងនៅពេលបញ្ចប់កិច្ចការដ៏យ៉ាប់យ៉ឺនណាមួយ។
មួយវិញទៀត យើងក៏អាចប្រើប្រាស់ទូរស័ព្ទដៃក្នុងការកត់ត្រារឿងរ៉ាវដែលត្រូវធ្វើមួយចំនួនផងដែរ។ ការបង្កើតទម្លាប់ប្រចាំថ្ងៃដែលស័ក្ដិសមចំពោះយើង អាចកាត់បន្ថយតម្រូវការលើខួរក្បាល ហើយការរៀបចំផែនការច្បាស់លាស់ ក៏មានប្រសិទ្ធភាពជួយឲ្យយើងសម្រេចកិច្ចការកាន់តែប្រសើរជាងមុន។
ចំណុចសំខាន់
ក្រោយជាសះស្បើយពីកូវីដ យើងអាចនឹងភ្លេចភ្លាំងច្រើន ក៏ដូចជាប្រឈមនឹងការគិតចុះខ្សោយ។ មូលហេតុបង្កឲ្យអ្នកជំងឺមួយចំនួនជួបប្រទះបញ្ហាទាំងនេះ គឺដោយសារតែកត្តាមួយចំនួន ដែលកើតមានអំឡុងពេលឆ្លងវីរុសកូវីដ-១៩ ដែលមានដូចជា៖
១. អស់កម្លាំង
២. ភ័យខ្លាច និងថប់បារម្ភ
៣.រលាកខួរក្បាល
៤. ខូចប្រព័ន្ធផ្លូវដង្ហើម