មិនធ្លាប់មាន! អ្នកឆ្លងកូវីដនៅសៀងហៃកើនដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ

    មិនធ្លាប់មាន! អ្នកឆ្លងកូវីដនៅសៀងហៃកើនដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ

    ទីក្រុង​សៀងហៃ​​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ​-១៩​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​​ពី​មុន​មក​ ដែល​មាន​អ្នក​​ឆ្លង​​ច្រើន​ជាង​​១៣ ០០០​នាក់​ក្នុង​មួយ​ថ្ងៃ និង​​មនុស្ស​ចំនួន​២៥​លាន​នាក់​កំពុង​តែ​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​។ ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​ដ៏​ធំ​មួយ​ ​​ទី​ក្រុង​នេះ​បាន​រក​ឃើញ​​ការ​រីក​រាលដាល​ដ៏​​ខ្លាំងក្លា​នៃ​វ៉ារ្យង់​អូមីក្រុង ដែល​នាំ​ឲ្យ​ករណី​​ឆ្លង​កូវីដ​-១៩​​ សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១៦ ៤១២​ករណី​ ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​​មាន​​​ ចាប់​តាំង​ពី​មាន​ការ​​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​​នេះ​។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ អ្នក​ឆ្លង​កូវីដ​-១៩​ នៅ​ទីក្រុង​សៀងហៃ​មាន​ចំនួន​១៣ ៣៥៤​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​​ ដែលបាន​​កើន​ឡើង​ពី​៩ ០០៦ករណី ​នៅអាទិត្យ​ ក៏​ដូចជា​ស្ទើរ​តែ​គ្មាន​ករណី​ឆ្លង​សោះ​នៅ​ដើម​ខែ​មីនា​។ ទន្ទឹម​នឹង​នេះ​ដែរ​ បុគ្គលិក​ពេទ្យ​រាប់​ពាន់​នាក់​បាន​មក​ដល់​ទីក្រុង​នេះ ដើម្បី​ជួយ​​ក្នុង​ការ​ធ្វើតេស្ត​។ ចំណែក​ឯ​ជំនួញ​ និង​រោងចក្រ​មួយ​ចំនួន​នៅ​តែ​បន្ត​​បិទ​ទ្វារ​ ហើយ​​រោងចក្រ​នៅ​​សៀងហៃ​របស់​ក្រុមហ៊ុន​Tesla Inc. ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​​អស់​រយៈពេល​​២​សប្ដាហ៍​មក​ហើយ​។

    បិទខ្ទប់២

    អានបន្ត​៖

    ប្រទេស​ចិន​ជា​ប្រទេស​ចុងក្រោយ​បង្អស់​ក្នុង​ពិភព​លោក​ ដែល​នៅ​តែ​បន្ត​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ស្រប​ពេល​​ប្រទេស​​ដទៃ​ទៀត​​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​នឹង​​វីរុស​រាតត្បាត​ដ៏​កាច​សាហាវ​​មួយ​នេះ ដែល​​រួម​មាន​ប្រទេស​សិង្ហបុរី អូស្រ្តាលី និង​ណូវែលសេឡង់​ ដោយ​ប្រទេស​ទាំង​នេះ​បាន​​ចាប់ផ្ដើម​បើក​ប្រទេស​ឡើង​វិញ នៅ​ពេល​ដែល​ចំនួន​អ្នក​​ចាក់​វ៉ាក់សាំង​ស្ថិត​នៅ​ក្នុង​​ចំនួន​​ដ៏​ប្រសើរ​មួយ​។

    ចំណុចសំខាន់

    ទីក្រុង​សៀងហៃ​​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ​-១៩​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​​ពី​មុន​មក​ ដែល​មាន​អ្នក​​ឆ្លង​​ច្រើន​ជាង​​១៣ ០០០​នាក់​ក្នុង​មួយ​ថ្ងៃ និង​​មនុស្ស​ចំនួន​២៥​លាន​នាក់​កំពុង​តែ​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​។ ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​ដ៏​ធំ​មួយ​ ​​ទី​ក្រុង​នេះ​បាន​រក​ឃើញ​​ការ​រីក​រាលដាល​ដ៏​​ខ្លាំងក្លា​នៃ​វ៉ារ្យង់​អូមីក្រុង ដែល​នាំ​ឲ្យ​ករណី​​ឆ្លង​កូវីដ​-១៩​​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១៦ ៤១២​ករណី​ ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​​មាន​​​ ចាប់​តាំង​ពី​មាន​ការ​​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​​នេះ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 05/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម