រោគសញ្ញាថ្មីៗនៃវ៉ារ្យង់អូមីក្រុងXE គ្នាយើងគួរដឹង

    រោគសញ្ញាថ្មីៗនៃវ៉ារ្យង់អូមីក្រុងXE គ្នាយើងគួរដឹង

    ​យើង​បាន​ដឹង​ហើយ​ថា​ វ៉ារ្យង់​អូមីក្រុង​មាន​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​កូវីដ​-១៩​មុន​ៗ​​។ ប៉ុន្តែ​ ថ្មី​ៗ​នេះ​ មន្ត្រី​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​វីរុស​បំប្លែង​ថ្មី​មួយ​ប្រភេទ​ទៀត​ គឺ​វីរុស​កូវីដ​-១៩ ប្រភេទ​XE ដែល​មាន​អនុភាព​ឆ្លង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​​​។ វីរុស​ប្រភេទ​XEនេះ ជា​ការ​​រួម​​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។

    អង្គការ​សុខភាព​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ អត្រា​នៃ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត គឺ​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​BA.2ដល់​ទៅ​១០%​ ដែល​ធ្វើ​ឲ្យ​វីរុស​បំប្លែង​ថ្មី​នេះ ក្លាយ​ជា​វីរុស​ដែល​ឆ្លង​លឿន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​។

    អូមីក្រុងXE

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    រោគសញ្ញា​ថ្មី​នៃ​វីរុស​កូវីដ​-១៩

    ខណៈ​ពេល​ដែល​វីរុស​កូវីដ​-១៩ បង្ហាញ​​​រោគសញ្ញា​ជា​ច្រើន​ សេវា​សុខាភិបាល​ជាតិ​នៃ​ចក្រភព​អង់គ្លេស​​បាន​បន្ថែម​រោគសញ្ញា​​មួយ​ចំនួន​ទៀត​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ។

    រោគសញ្ញា​ទាំង​នេះ​រួម​​មាន​៖

    • ដកដង្ហើម​ខ្លី​ៗ​
    • អស់​កម្លាំង​ខ្លាំង
    • ឈឺ​ខ្លួន​ប្រាណ​
    • ឈឺ​បំពង់​ក​
    • ឈឺ​ក្បាល​ខ្លាំង​
    • ហៀរ​សំបោរ
    • ​រាករូស​
    • មិន​ឃ្លាន​អាហារ​
    • មិន​ស្រួល​ខ្លួន​

    រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​នៃ​វីរុស​កូវីដ​-១៩​​ មាន​ដូចជា ក្ដៅ​ខ្លួន​ ក្អក​មិន​បាត់​ បាត់បង់​ក្លិន​ និង​រសជាតិ​​។ យ៉ាង​ណា​មិញ ជា​មួយ​នឹង​វត្តមាន​នៃ​វីរុស​បំប្លែង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ គ្នា​យើង​គួរ​​យល់​ដឹង​ឲ្យ​បាន​ច្បាស់លាស់​​ពី​រោគសញ្ញា​ថ្មី​ៗ​ ​ទើប​ជា​ការ​ប្រសើរ​។

    អានបន្ត​៖

    ចំណុចសំខាន់

    ខណៈ​ពេល​ដែល​វីរុស​កូវីដ​-១៩ បង្ហាញ​​​រោគសញ្ញា​ជា​ច្រើន​ សេវា​សុខាភិបាល​ជាតិ​នៃ​ចក្រភព​អង់គ្លេស​​បាន​បន្ថែម​រោគសញ្ញា​​មួយ​ចំនួន​ទៀត​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ។
    រោគសញ្ញា​ទាំង​នេះ​រួម​​មាន​៖
    • ដកដង្ហើម​ខ្លី​ៗ​
    • អស់​កម្លាំង​ខ្លាំង
    • ឈឺ​ខ្លួន​ប្រាណ​
    • ឈឺ​បំពង់​ក​
    • ឈឺ​ក្បាល​ខ្លាំង​
    • ហៀរ​សំបោរ
    • ​រាករូស​
    • មិន​ឃ្លាន​អាហារ​
    • មិន​ស្រួល​ខ្លួន​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 06/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម