វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

សំណួរម៉ាក់ៗឆ្ងល់ច្រើន បំបៅដោះកូនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?

ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ទៅ​លើ​របប​ចំណី​អាហារ ការ​ប្រើ​ថ្នាំ ឬ​ក៏​ចាក់​ថ្នាំ​ជាដើម មិនអ៊ីចឹង​ទេ​កូន​នឹង​ស្រូប​យក​សារធាតុ​ទាំង​នោះ​តាម​រយៈ​ទឹកដោះ។ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់ៗ​ឆ្ងល់​ច្រើន អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ តើ​ម្តាយ​ដែល​បំបៅ​ដោះកូន​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បាន​អត់? ក្រោយ​ចាក់​រួច តើ​គួរ​បំបៅ​ដោះ​កូន​ទេ? បើ​បំបៅ​ដោះ​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​កូន​ទេ?​ ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ទោះ​មិន​បាន ១០០% ក៏​ការ​ឆ្លង​នោះ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​ដែរ។ ពាក់ព័ន្ធ​នឹង​ចម្ងល់​ខាង​លើ អង្គការ​សុខភាព​ពិភព​លោក​ (WHO) ផ្ដល់​ជា​អនុសាសន៍​ថា ប្រសិនបើ​ស្ត្រី​ដែល​កំពុង​បំបៅ​កូន គឺជា​បុគ្គលិក​សុខាភិបាល ឬ​ស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាព ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ នោះ​គួរ​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ជំងឺកូវីដ-១៩។ ការ​បំបៅ​កូន​ផ្ដល់​ប្រយោជន៍​ផ្នែក​សុខភាព​ច្រើន​ដល់​ស្ត្រី និង​កូន​ដែល​កំពុង​ទទួល​បាន​ការ​បំបៅ​ដោះ។  អង្គការ​សុខភាព​ពិភព​លោក​មិន​ណែនាំឱ្យ​ផ្ដាច់ការ​បំបៅ​ដោះ​កូន​ក្រោយ​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩ ​នោះ​ឡើយ ពោល​គឺ​ម៉ាក់ៗ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា។ ក្នុង​បទសម្ភាស​នា​ពេល​កន្លង​មក លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វា៉ក់សាំង​កូវីដ-១៩ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​អំឡុង​ពេល​មាន​ផ្ទៃពោះ​មិន​ទាន់​មាន​ការ​ណែនាំ​ណាមួយ​ឲ្យ​ចាក់​នោះ​ទេ ដោយ​ឡែក​ស្ត្រី​ដែល​បំបៅ​កូន​អាច​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន និង​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា។


វីរុសកូរ៉ូណា

សញ្ញា​ព្រមាន​មួយ​ចំនួន​​​​នៃ​ជំងឺ​កូវីដ-១៩​ ទាក់ទងនឹង​សួត ​គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើង​គួរ​ដឹង!

ជំងឺ​កូវីដ​-១៩​​​ អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក រារាំង​​មិន​អាច​ឲ្យ​​កោសិកា​សួត​លូតលាស់​ឡើង​វិញ ​ក៏​ដូចជា​បង្កើន​ស្លាកស្នាម​សួត​​ថែម​ទៀត​ផង​។ ទោះ​បី​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ក្ដី ​អ្នក​ជំងឺ​អាច​ប្រឈម​នឹង​ផលវិបាក​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​រយៈពេល​វែង​​។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​​យើង​ឆ្លង​ជំងឺ​កូវីដ​-១៩ សួត​​នឹង​ផ្ដល់​សញ្ញា​ ក៏​ដូចជា​រោគ​សញ្ញា​ដំបូង​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​យើង​កំណត់​ពី​វត្តមាន​នៃ​​ជំងឺ​​កូវីដ​-១៩​ ព្រម​ទាំង​​​ចាត់វិធានការ​ប្រឆាំង​នឹង​វីរុស​នេះ​​បាន​ទាន់​ពេលវេលា​។ រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​​​​នៃ​ជំងឺ​កូវីដ-១៩​ ដែល​​ពាក់ព័ន្ធ​នឹង​សួត​ រលាក​បំពង់​ក ក្អក​ស្ងួត​ ឈឺ​ក ពិបាក​ដក​ដង្ហើម​ភ្លាម​ៗ​ ឈឺចាប់​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោម​​សួត​ ឈឺចាប់​នៅ​ក្នុង​ទ្រូង​ ភាព​ខុស​គ្នា​រវាង​សួត​​មាន​សុខភាព​ល្អ និង​សួត​​ឆ្លង​ជំងឺ​កូវីដ​-១៩ ​​​​​​​​បើ​ប្រៀបធៀប​ទៅ​នឹង​សួត​ដែល​មាន​សុខភាព​ល្អ សួត​​អ្នក​ជំងឺ​កូវីដ​​​-១៩ ពោរពេញ​ទៅ​ដោយ​កោសិកា​ភាព​ស៊ាំ​ ដែល​ហៅ​ថា Macrophages។ បន្ថែម​ពី​នេះ វីរុស​កូវីដ​មិន​ត្រឹមតែ​បំផ្លាញ​កោសិកា​ alveolar epithelial ​​ប៉ុណ្ណោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​មាន​ការ​រលាក​ ព្រម​ទាំង​បង្អាក់​សមត្ថភាព​របស់​កោសិកា​ដែល​នៅ​សល់​មិន​ឲ្យ​​ជួសជុល​សួត​ដែល​ខូច​រួច​​ផង​ដែរ​។ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ វីរុស​កូវីដ​-១៩​ អាច​​​ឆ្លង​ចំពោះ​មនុស្ស​គ្រប់​វ័យ​​​ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​មួយ​​ចំនួន​​បាន​បង្ហាញ​ថា មនុស្ស​ចាស់​ និង​​អ្នក​ដែល​មាន​បញ្ហា​សុខភាព​​ដទៃ​ទៀត​ដូចជា​ ជំងឺ​បេះដូង​ មហារីក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​ងាយ​​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​អ្នក​ដទៃ​។ គន្លឹះ​​ការពារ​សួត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ សួត​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​ ដែល​យើង​ចាំបាច់​​​ត្រូវ​ថែទាំ​ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​បន្ទាប់​​យើង​បាន​​ឆ្លង​ជំងឺ​កូវីដ​-១៩​។ ដូចនេះ​ ដើម្បី​ការពារ​សួត​​ពី​​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​ទាំង​នេះ​។ ​ធ្វើ​លំហាត់​ប្រាណ​​បែប​ដកដង្ហើម​យឺត​ៗ​​ បញ្ចូល​របប​អាហារ​ល្អ​ៗ​ រួម​មាន​ផ្លែ​ចេក​ ផ្លែ​ប៉ោម​ ប៉េងប៉ោះ​ និង​ទំពាំង​បាយ​ជូរ​ សាកល្បង​ហាត់​យូហ្គា រត់​តិច​ៗ ឬ​ហែល​ទឹក​ជាដើម​។


វីរុសកូរ៉ូណា

ម្នាក់​ក្នុង​ចំណោម​ ៣នាក់ ឆ្លង​ជំងឺ​កូវីដ-១៩ ដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​រោគ​សញ្ញា

រោគ​សញ្ញា​កូវីដ-១៩ មួយ​ចំនួន​ធំ ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធំ​មែន​ទែន គ្រាន់​តែ​ថា បើ​យើង​ឆ្លង​យូរ ជំងឺ​កូវីដ-១៩ ​អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម និង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​បាន។ នេះ​ចំពោះ​អ្នក​ឆ្លង​កូវីដ-១៩ ​មាន​រោគ​សញ្ញា ចំណែក​ក្នុង​ករណី​ខ្លះ អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ក៏​ប៉ុន្តែ​ក្នុង​ខ្លួន​មាន​ផ្ទុក​វីរុស និង​អាច​ចម្លង​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន។ ករណី​នេះ មាន​ន័យ​ថា យើង​អាច​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ពិសេស​បើ​យើង​រស់​នៅ​ជាមួយ​អ្នក​កើត​កូវីដ-១៩ តែ​យើង​គ្មាន​រោគ​សញ្ញា។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ឲ្យ​ដឹង​ថា អ្នក​ជំងឺ​កូវីដ ១៩ ម្នាក់​ក្នុង​ចំណោម​ ៣ នាក់ ឆ្លង​ជំងឺ​កូវីដ ១៩​ដោយ​មិន​ដឹង​ខ្លួន និង​មិន​មាន​រោគ​សញ្ញា ប៉ុន្តែ​អាច​ចម្លង​វីរុស​ទៅ​អ្នក​ដទៃ​បាន។ បើ​យើង​ឆ្លង​តែ​គ្មាន​រោគ​សញ្ញា​កូវីដ-១៩ ថែម​ទាំង​អាច​ចម្លង​ទៅ​អ្នក​ដទៃ មាន​ន័យ​ថា វា​បង្កើន​ហានិភ័យ​សម្រាប់​សុខភាព​ខ្លួន និង​មនុស្ស​ក្បែរ​ខ្លួន ព្រោះ​យើង​គិត​ថា យើង​មិន​មាន​ផ្ទុក​វីរុស​កូវីដ-១៩។ យ៉ាង​ហោច​ណាស់ អ្នក​ជំងឺ​កម្រិត​ស្រាល ក៏​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​ដែរ​ដូចជា ​ក្អកស្ងួត និង​គ្រុនក្ដៅ បញ្ជាក់​ថា​យើង​កើត​ជំងឺ​កូវីដ-១៩ ​ត្រូវ​ព្យាបាល និង​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក ការពារ​សុខភាព​អ្នក​ដទៃ​ដែរ។ ហេតុ​ដូច​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ​ណែនាំ​យើង​គ្រប់​រូប​បន្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ ១៩​ធម្មតា ឬ​វីរុស​បំប្លែង​កូវីដ-១៩​ ដទៃ​ ដោយ៖ រក្សា​ចម្ងាយ​យ៉ាង​ហោច​ណាស់ ១,៥ម៉ែត្រ​ […]


វីរុសកូរ៉ូណា

បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​នេះ​ មាន​គ្នា​យើង​មួយ​​ចំនួន​ធ្វើការ​ពី​ផ្ទះ ខណៈ​ពេល​​មួយ​ចំនួន​ទៀត ត្រូវ​មក​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន។​ ពិត​ណាស់​ ទោះ​បី​ជា​ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មាន​ហានិភ័យ​​ខ្ពស់​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ក៏​អាច​​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​ដ៏​គ្រោះថ្នាក់​នេះ​​បាន​ផង​ដែរ​​។ យល់​ដឹង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ ជំហាន​ដំបូង​​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩​ នៅ​កន្លែង​ធ្វើការ​ គឺ​ត្រូវ​ដឹង​ថា​ យើង​អាច​ឆ្លង​នៅ​ពេល​​៖ ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើការ​ នៅ​ក្នុង​ការិយាល័យ​ បំពេញ​ការងារ ធ្វើ​ដំណើរការ​​ទៅ​ទី​កន្លែង​ណា​មួយ​ដែល​ត្រូវ​ចាត់​តាំង​ អំឡុង​ពេល​ធ្វើ​ការងារ​ ត្រលប់​ទៅ​ផ្ទះ​វិញ​​ ​​​​ការ​​ដឹង​ច្បាស់​​ថា​យើង​អាច​ឆ្លង​​នៅ​ក្នុង​​ស្ថានភាព​ទាំង​នេះ អាច​ឲ្យ​យើង​រៀបចំ​ផែនការ​​​ល្អ​ប្រសើរ​ ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩។ ​​យើង​ការពារ​ខ្លួន​ ខណៈ​ពេល​ទៅ​បំពេញ​ការងារ​ដោយ​របៀប​ណា​? ការ​សម្អាត​ម៉ូតូ ឬ​ឡាន​​ដោយ​​បាញ់​ទឹក​​អាកុល ​គឺ​ជា​រឿង​ចាំបាច់​មួយ​ ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ​ដែរ ​យើង​គប្បី​ពាក់​ម៉ាស​ជាប់​ជានិច្ច​ និង​ត្រូវ​​លាង​សម្អាត​ដៃ​​នៅ​ពេល​ប៉ះពាល់​នឹង​អ្នក​ណា​ម្នាក់​ ឬ​របស់​អ្វី​មួយ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។ ​ការពារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ការិយាល័យ​ ​១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ គ្នា​យើង​គប្បី​លាង​សម្អាត​ដៃ​​ឲ្យ​បាន​យ៉ាង​តិច​​២០​វិនាទី​ ដោយ​ប្រើ​ទឹក​ ជាមួយ​នឹង​សាប៊ូ។​ ប៉ុន្តែ​ប្រសិនបើ​គ្មាន​សាប៊ូ​ទេ​នោះ យើង​អាច​ប្រើ​ទឹក​អាកុល​ ឬ​ជែល​លាង​សម្អាត​ដៃ​​ជំនួស​វិញ។ ជា​​ទូទៅ យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​ដៃ​៖ នៅ​ពេល​ដែល​យើង​ទៅ​ដល់​ក្រុមហ៊ុន​ ​ បន្ទាប់​ពី​ក្អក​ កណ្ដាស់​ ឬ​ញើស​​សម្បោរ​ នៅ​ពេល​​ដៃ​កខ្វក់​ បន្ទាប់​​ពី​ប្រើប្រាស់​ទីតាំង​រួម​គ្នា​ ដូចជា​នៅ​ពេល​ប្រជុំ​ នៅ​ពេល​ប៉ះពាល់​វត្ថុ​ផ្សេង​ៗ​ដូចជា​លុយ ឯកសារ ជណ្ដើរ​យន្ត មុន​ពេល​ និង​បន្ទាប់​ពី​ញ៉ាំ​អាហារ​ មុន​ពេល​ និង​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​​ បន្ទាប់​ពី​កាន់​សំរាម​ ២. រក្សា​គម្លាត​ពី​អ្នក​ដទៃ ​​​​​​គន្លឹះ​សំខាន់​មួយ​ទៀត​ ដើម្បី​ការពារ​​ការ​​ឆ្លង​ជំងឺ​កូវីដ​​-១៩​នៅ​ក្នុង​ការិយាល័យ​ ​គឺ​​ត្រូវ​រក្សា​គម្លាត​​​ពី​គ្នា​​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​។ ប្រសិនបើ​មាន​ការ​ប្រជុំ​ យើង​គប្បី​រៀបចំ​កៅអី​ឲ្យ​បាន​ត្រឹមត្រូវ​។ បន្ថែម​ពី​នេះ​ យើង​គប្បី​ជៀសវាង​ប៉ះពាល់​នឹង​អ្នក​ដែល​មិន​ស្រួល​ខ្លួន​។ ៣. សម្លាប់​មេរោគ​​​របស់​​ប្រើប្រាស់​​រួម​គ្នា​នៅ​ក្នុង​ការិយាល័យ​ ដើម្បី​បញ្ចៀស​ជំងឺ​កូវីដ​​-១៩ យើង​គប្បី​ជូត​សម្អាត​តុ និង​​សម្ភារៈ​ដទៃ​ទៀត​ ដូចជា​សម្អាត​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ ជា​ពិសេស​នៅ​ពេល​ដែល​ប្រើប្រាស់​រួម​គ្នា។ ​៤. ពាក់​ម៉ាស និង​ជៀសវាង​ប៉ះពាល់​មុខ​ យោង​តាម​WHO […]


វីរុសកូរ៉ូណា

វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

វីរុស​បំប្លែង Delta មាន​សមត្ថភាព​ចម្លង​លឿន និង​គួរ​ឲ្យ​បារម្ភ ព្រោះ​វា​ក៏​អាច​គេច​ពី​ប្រព័ន្ធ​ភាព​ស៊ាំ និង​ក៏​ប្រហែល​ជា​អាច​​មាន​សមត្ថភាព​វាយ​ប្រហារ​ខ្ពស់​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​ដទៃ​ទៀត​ដែរ។ ទន្ទឹម​នឹង​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​​ថា ដោយសារ​​ភាព​​ឆ្លង រហ័ស​​ ទើប​​វីរុស​បំប្លែង Delta ងាយ​ឆ្លង​ចំពោះ​ក្រុម​មនុស្ស​មួយ​ចំនួន ជាពិសេសអ្នក​ដែល​រស់នៅ​តំបន់​មាន​អត្រា​ចា​ក់វ៉ាក់សាំង កូវីដ-១៩ ទាប។ យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​សុខភាព​សាធារណៈ​ចក្រភព​អង់គ្លេស (Public Health England) ឲ្យ​ដឹង​ថា មនុស្ស​វ័យ​ក្មេង (កូន​ក្មេង និង​យុវវ័យ) មិន​ទាន់​ចាក់​វ៉ាក់សាំងកូវីដ ១៩ និង​ចាក់​វ៉ាក់សាំង​មិន​គ្រប់​ដូស (១ដូស) មាន​ហានិភ័យ​ខ្ពស់​ពី​ការ​ឆ្លង​វីរុស​បំប្លែង Delta ខណៈ​​មនុស្ស​វ័យ​ចំ​ណាស់​នៅ​តែ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ស្លាប់​ក្រោយ​ឆ្លង​វីរុស​នេះ។ ចំនួន​ទិន្នន័យ​ចុងក្រោយ​បង្អស់​ពី​ប្រទេស​អង់គ្លេស​មាន​ចំនួន ៩២.០២៩ ករណី​ត្រូវ​បាន​វិភាគ​នៅ​ដើម​ខែ​កុម្ភៈ និង​ពាក់​កណ្ដាល​ខែ​មិថុនា​ហើយ​ត្រូវ​បាន​គេ​សន្មត​ថា​ជា​វីរុស​បំប្លែង Delta។ ក្នុង​ចំណោម​ករណី​ទាំង​នោះ​នៅ​ក្នុង​ក្រុម​មនុស្ស​មិន​ចាក់​វ៉ាក់សាំង ភាគ​ច្រើន​គឺ​ស្ថិត​ក្នុង​ក្រុម​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំ (៥២ ៨៤៦ ករណី) ហើយ​មាន​តែ ៩៧៦ ករណី​ប៉ុណ្ណោះ​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ។ ទោះ​យ៉ាង​ជា​ណា​ក៏​ដោយ ទិន្នន័យ​បាន​បង្ហាញ​ថា​មាន​មនុស្ស​ស្លាប់​ចំនួន ១១៧ នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ក្រោយ​ឆ្លង​វីរុស​បំប្លែង Delta ហើយ​ភាគច្រើន​ជា​ក្រុម​មនុស្ស​អាយុ​លើស​ពី​៥០​ឆ្នាំ។ មាន​អ្នក​ស្លាប់​ចំនួន ៨ នាក់​ក្នុង​ចំណោម​អ្នក​មាន​អាយុ​ក្រោម ៥០ ឆ្នាំ​ដែល​មាន […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ