វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

សង្កាត់-ខណ្ឌនៅរាជធានីភ្នំពេញប៉ុន្មាននេះ មានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេ

នៅ​​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ ​បាន​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​ក្នុង​ខណ្ឌ និង​សង្កាត់​ដូច​ខាង​ក្រោម។ ១. ខណ្ឌ ពោធិ៍​សែនជ័យ (ចោមចៅ១ ២ និង​៣, កាកាប១) ២. ខណ្ឌ មានជ័យ (ស្ទឹង​មាន​ជ័យ១ និង៣ ចាក់​អង្រែ​លើ, ចាក់​អង្រែ​ក្រោម) ៣. ខណ្ឌ ដង្កោ (ពងទឹក ដង្កោ ព្រែក​កំពឹស ស្ពានថ្ម) ៤. ខណ្ឌ កំបូល (កំបូល កន្ទោក ស្នោរ) ៥. ខណ្ឌ សែនសុខ (គោកឃ្លាង ឃ្មួញ អូរបែក​ក្អម) ៦. ខណ្ឌ ឫស្សីកែវ (ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះ១ ទួលសង្កែ១ ស្វាយប៉ាក) ៧. ខណ្ឌ ៧មករា (មនោរម្យ មិត្តភាព អូរឫស្សី២ វាលវង់ អូរឫស្សី១) ៨. ខណ្ឌ ទួលគោក (បឹងកក់២ […]


វីរុសកូរ៉ូណា

ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីករ ក្រោយចាក់វ៉ាក់សាំងកូវីដ ១៩?

ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ប្រកាស​ដាក់​លក់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីករ​ការពារ​ជំងឺ​កូវីដ ១៩ ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។ តើ​ចាំបាច់​ទេ​ក្នុង​ការ​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីករ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ ១៩? សំណួរ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា ឆ្លើយ​ថា គ្មាន​ការ​ចាំបាច់​ទេ​​ចំពោះ​​ការ​ធ្វើ​​តេស្ត​រហ័ស​រក​អង់ទីករ​លើ​បុគ្គល​ដែល​បាន​ចាក់​​វ៉ាក់សាំង​កូវីដ ១៩ រួច​នោះ ដោយ​ហេតុផល​ថា វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចាក់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុង​គ្រា​អាសន្ន​រួច​ហើយ។ លោកស្រី​បន្ត​ថា វ៉ាក់សាំង​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។ លោកស្រី​សង្កត់​ធ្ងន់ថា អង្គការ​សុខភាព​ពិភព​លោក​មិន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទៅ​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីករ​នោះ​ទេ ព្រោះ​ថា​ឧបករណ៍​នេះ​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយទេ។ ក្នុង​កាលៈទេសៈ​នេះ លោក​ស្រី​ថា ពលរដ្ឋ​គួរ​ណា​កុំ​ចំណាយ​ថវិកា​ដើម្បីទិញ​ឧបករណ៍​នេះ អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវឲ្យបានគ្រប់គ្នា ដើម្បី​ការពារ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង​ពី​ជំងឺ​កូវីដ ១៩។


វីរុសកូរ៉ូណា

វីរុសកូវីដ-១៩ បំប្លែងថ្មី Delta គួរបារម្ភម៉េចខ្លះ? ចាក់វ៉ាក់សាំងអាចការពារបានកម្រិតណា?

កាល​ពី​ថ្ងៃ​ទី ១៨ មិថុនា ២០២១ យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ ឲ្យ​ដឹង​​ថា កម្ពុជា​បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.617-2 (Delta) លើ​អ្នក​ដំណើរ​ចំនួន ៧នាក់។ តើ​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta គួរ​បារម្ភម៉េច​ខ្លះ? ចាក់​វ៉ាក់សាំង​អាច​ការពារ​បានកម្រិត​ណា? ប្រធានផ្នែកវិទ្យាសាស្ត្រ នៃ​អង្គការ​សុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បាន​ប្រកាស​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី Delta (ប្រភពចេញពីប្រទេសឥណ្ឌា)  កំពុង​ក្លាយ​ជា​វីរុស​វាយលុក​ពាស​ពេញ​ពិភពលោក​ហើយ។ អ្នកវិទ្យាសាស្ត្រកំពុងមានការព្រួយបារម្ភប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ លើវីរុស​បំប្លែង Delta នេះ។ លោក​ស្រី​បន្ត​ថា វីរុស​បំប្លែង ​Delta អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​លឿន និង​មាន​ភាព​កាច​សហាវ​ជាង​វីរុស​កូវីដ-១៩​ ដើម ហើយ​វា​ក៏​ត្រូវ​បាន​សន្មត​ថា​ជា​វីរុស​បំប្លែង​ទី​៤ ដែល​អង្គការ​សុខភាព​ពិភព​លោក​ព្រួយ​បារម្ភ និង​តាម​ដាន​វីរុស​នេះ​ឲ្យ​បាន​ហ្មត់ចត់។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) ក៏​បាន​ចាត់​ទុក​វីរុស​បំប្លែង​ Delta នេះ​ថា ជា​វីរុសបំប្លែង​គួរ​ឲ្យ​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​អង្គារ ទី​២២ មិថុនា ២០២១។ ការ​សិក្សា​ពី​វីរុស Delta ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន វ៉ាក់សាំង​គ្រប់​ដូស ឬ​២ដូស​មាន​ប្រសិទ្ធភាព​យ៉ាង​ហោច ៨៨% […]


វីរុសកូរ៉ូណា

អ្នកជំងឺកូវីដម្នាក់ទៅជប់លៀងនៅបារក្នុងសង្កាត់ទួលទំពូង១ ដោយមិនបានពាក់ម៉ាស

អ្នក​ជំងឺកូវីដ ១៩ ម្នាក់ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង នៅ​ហាងបារ La Petangue ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទូលទំពូង១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ដោយ​មិន​បាន​ពាក់ម៉ាស។ តាម​ការ​ប្រកាស​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩ អ្នក​ជំងឺ​រូប​នោះ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ចូលរួម​កម្មវិធី​ជប់​លៀង​នៅ​ទីតាំង​ខាងលើ ដោយ​មិន​បាន​ពាក់​ម៉ាស​ដូចគ្នា​ប្រមាណ ២០នាក់ នៅ​ចន្លោះ​ម៉ោង ២១៖០០ ដល់ម៉ោង ១៖៣០ ថ្ងៃទី១២ មិថុនា ឈាន​ចូល​ព្រឹក​ថ្ងៃទី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ ដើម្បី​សុវត្ថិភាព អនុ​គណៈកម្មការ​ស្រាវជ្រាវ​​ជំងឺ​កូវីដ ១៩ ស្នើ​ឲ្យ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ទាំង​អស់ ដាក់​ខ្លួន​ដាច់​ដោយ​ឡែក និង​យក​ចិត្ត​ទុកដាក់ តាម​ដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទី​កន្លែង​នេះ។ ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺ​បំពង់ក ដក​ដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វើ​តេស្ដ។


វីរុសកូរ៉ូណា

ក្រោយព្យាបាល កូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?

ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ស្រដៀង​នឹង​ផ្ដាសាយ​ធំដែរ តែ​វា​មាន​ភាព​សាហាវ​ជាង​ផ្ដាសាយ​ឆ្ងាយ ព្រោះ​វីរុស​នេះ​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​លឿន។ ដោយ​សារជំងឺ​កូវីដ-១៩ ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ វាយ​លុក​ទៅ​លើ​ផ្លូវ​ដង្ហើម ក្រោយព្យាបាលយើង​ក៏អាចមានផលប៉ះពាល់តិចតួចអាស្រ័យទៅតាមកម្រិតឈឺ។ ​ផល​ប៉ះពាល់​សួត​រយៈ​ពេល​ខ្លី​លើ​អ្នក​ធ្លាប់​ឆ្លង​កូវីដ​មាន​អ្វី​ខ្លះ? យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) អ្នក​កើត​កូវីដ-១៩​កម្រិត​មធ្យម​អាច​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ក្រោយ​ព្យាបាល និង​រយៈ​ពេល​៣-៦​សប្ដាហ៍​សម្រាប់​កម្រិត​ធ្ងន់ធ្ងរ។ ការ​ស្ទង់​មតិ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីតាលី បង្ហាញ​ថា ៣៩% ​នៃ​អ្នក​ជំងឺ​កូវីដ-១៩​ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សុខភាព​វិល​ត្រលប់​ដូច​ដើម​នៅ​ ១៤-២១​ថ្ងៃ បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​រួច។ ស្រដៀង​គ្នា​នេះ​ដែរ ការ​សិក្សា​មួយ​នៅ​លើ​អ្នក​ជំងឺ​ ១៤៣​នាក់ ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​តែ​១៣%​ ប៉ុណ្ណោះ ដែល​គ្មាន​បង្ហាញ​រោគ​សញ្ញា​ដទៃ​ក្រោយ​ព្យាបាល​រួច​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ។ អ្នក​ធ្លាប់​ឆ្លង​កូវីដ-១៩ ក្រោយ​ព្យាបាល​រួច​មួយ​ចំនួន​ធំ​តែង​មាន​អាការៈ​អស់​កម្លាំង ឈឺ​ចាប់​តាម​សន្លាក់ និង​ឈឺ​ចុក​ចាប់​ទ្រូង។ ជំងឺ​កូវីដ-១៩​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​រហូតទេ? លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ចំពោះ​អ្នក​ជំងឺ​កូវីដ-១៩​ដែល​មាន​ជំងឺ​សួត​ស្រាប់ អាច​កាន់​តែ​រង​ផល​ប៉ះពាល់​ខ្លាំង ប្រសិន​បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ដូច​ជា​ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជាដើម។ យោង​តាម​របាយការណ៍​របស់​ជំងឺ​ SARS និងMERS អះ​អាង​ថា ៥០% ​នៃ​អ្នក​ជំងឺ​កូវីដ-១៩ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ