វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

មកដឹងពីតេស្ដរកអង់ទីករការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច

អង់ទីករ​ការពារ​ជា​ភ្នាក់ងារ​មួយ​ក្នុង​រាងកាយ​ចាំ​ប្រឆាំង​រាល់​មេរោគ និង​វីរុស​បណ្ដាល​ឲ្យ​យើង​ឈឺ​បាន។ បច្ចុប្បន្ន​នេះ គ្នា​យើង​មួយ​ចំនួន​ធំ​ច្បាស់​ជា​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ បាន​គ្រប់​ដូស និង​ប្រហែល​ជា​ឆ្ងល់​ថា ខ្លួន​យើង​ដុះ​អង់ទីករ​ការពារ​ជំងឺ​កូវីដ-១៩​ ហើយ​ឬ​នៅ។ ខាង​ក្រោម​នេះ ជា​ការ​បក​ស្រាយ​របស់​គ្រូពេទ្យ​ជំនាញ​អំពី​តេស្ដ​អង់ទីករ​ការពារ​កូវីដ-១៩ និង​ប្រភេទ​វ៉ាក់សាំង។ ១. អ្វី​ទៅ​ជា​អង់ទីករ? តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ពេល​យើង​ឆ្លង​មេរោគ ឬ​ពេល​ចាក់​វ៉ាក់សាំង ខ្លួន​យើង​នឹង​ផលិត​អង់ទីករ និង​កោសិកា​ជើង​ចាស់ (Lymphocytes B និងT)។ ពេល​មេរោគ​ឆ្លង​លើក​ទី​២ ឬ​ចាក់​វ៉ាក់សាំង​លើក​ទី​២ នោះ​អង់ទីករ​នឹង​ដុះ​ច្រើន ហើយ​ក៏​មាន​ដុះ​កោសិកា​ជើង​យ៉ាង​ច្រើន​ដែល​លាក់​ខ្លួន​នៅ​ក្នុង​កូន​កណ្ដុរ និង​ខួរ​ឆ្អឹង​ត្រៀម​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ​សារ​ជា​ថ្មី។ លោក​បន្ត​ថា មែន​ទែន​ទៅ វីរុស​កូវីដ-១៩​ អាច​ឲ្យ​ដុះ​អង់ទីករ​ច្រើន​ប្រភេទ។ ដើម្បី​ឲ្យ​គ្នា​យើង​ងាយ​ស្រួល​យល់ វេជ្ជបណ្ឌិត​រូប​នេះ​បាន​លើក​ឧទាហរណ៍​ថា យើង​ប្រដូច​មេរោគ​ទៅ​នឹង​ផ្លែ​សាវម៉ាវ វា​មាន​ព្រុយ សំបក សាច់ និង​គ្រាប់។ ពេល​ឆ្លង​មេរោគ​ចូល ឬ​ពេល​ចាក់​វ៉ាក់សាំង ​Sinopharm ឬ Sinovac (ផលិត​ឡើង​ពី​មេរោគ​ងាប់) នឹង​មាន​ដុះ​អង់ទីករ​ប្រឆាំង​ព្រុយ សំបក និង​សាច់ តែ​មិន​មាន​អង់ទីករ​ប្រឆាំង​នឹង​គ្រាប់ទេ ព្រោះ​គ្រាប់​ផ្ទុក​គ្រឿង​សម្គាល់​ខ្លួន (RNA) មិន​អាច​ឲ្យ​មាន​ដុះ​អង់ទីករ​ប្រឆាំង​នឹង​គ្រាប់​ទេ គឺ​អង់ទីករ​ប្រឆាំង​នឹង​ព្រុយ​ដែល​មាន​នាទី​រារាំង​កុំ​ឲ្យ​តោង​ជាប់ និង​ចូល​ទៅ​ក្នុង​កោសិកា​ផ្លូវ​ដង្ហើម​ហើយ​នាំ​ឲ្យ​យើង​ឈឺ។ ដូច​នេះ​ហើយ​ទើប ប្រទេស​ជឿនលឿន​គេ​ផលិត​វ៉ាក់សាំង​ឲ្យ​បង្កើត​តែ​អង់ទីករ​ប្រឆាំង​នឹង​ព្រុយ ដោយ​មិន​ខ្វល់​នឹង​អង់ទីករ​ផ្សេង​ទៀត​ទេ។ វ៉ាក់សាំងកូវីដ-១៩​ ទាំង​នោះ​មាន Pfizer […]


វីរុសកូរ៉ូណា

សម្តេចចេញបញ្ជាឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តរកជំងឺកូវីដលើបុគ្គលិកដោយខ្លួនឯង

ថ្លែង​​នៅ​​ព្រឹក​​ថ្ងៃទី០១ កក្កដា ២០២១ នេះ ក្នុងពិធីដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា សម្តេច​​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជា​​ឲ្យ​ក្រុមហ៊ុន​​ឯកជន​​ធ្វើ​​តេស្ត​​សំណាក​រក​កូវីដ​លើ​បុគ្គលិក​ខ្លួន​ឯង។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​និយោជក​គ្រប់​គ្រង​បុគ្គលិក​កម្មករ ដោយ​អាច​ធ្វើ​តេស្ត​រក​ជំងឺកូវីដ ១៩ លើ​បុគ្គលិករបស់​ខ្លួន មិន​ចាំបាច់​ហៅ​គ្រូពេទ្យ​ទៅ​ធ្វើ​តេស្ត​នោះ​ឡើយ។ ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​តេស្ត​សំណាក​រក​វីរុស​កូវីដ​លើ​បុគ្គលិក​ខ្លួន​ឯង​នេះ ដើម្បី​ចៀស​វាង​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង ហើយ​គ្រប់​គ្រង​ជំងឺ​កូវីដ ១៩ បាន​កាន់​តែ​រហ័ស។


វីរុសកូរ៉ូណា

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​របាយការណ៍​វ៉ាក់សាំង​ប្រភេទ mRNA (Pfizer, Moderna) អំពី​ករណី​កម្រ​នៃ​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩។ ស្រប​គ្នា​នេះ​ដែរ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ប្រឆាំង​ជំងឺ​អាមេរិក (CDC) បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២១​នេះ ប្រព័ន្ធ​រាយការណ៍​ព្រឹត្តិការណ៍​វ៉ាក់សាំង (VAERS) បាន​រក​ឃើញ​​១០០០ជាង​ករណី​នៃ​ការ​រលាក​សាច់ដុំ​បេះដូង និង​ការ​រលាក​ជាលិកា​ជុំវិញ​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក។ ករណី​នៃ​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ប្រភេទ mRNA នេះ​ជា​ករណី​មិន​សូវ​កើត​មាន​ច្រើន​ទេ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​របស់​អ្នក​ស្រាវជ្រាវ​ឃើញ​ថា មនុស្ស​ដែល​ត្រូវ​បាន​រាយការណ៍​ពី​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​នោះ​ភាគ​ច្រើន​ជា​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ធំ​ពេញ​វ័យ។ CDC អាមេរិក​បន្ត​ឲ្យ​ដឹង​ពី​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​ពិត​ដូចជា៖ – ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​ជំទង់​អាយុ​ចាប់​ពី​១៦ឆ្នាំ​ឡើង​ទៅ – ច្រើន​កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូស​ទី២ ច្រើន​ជាង​ដូស​ទី១ ក្នុង​ចំណោម​ប្រភេទ​វ៉ាក់សាំង mRNA (Pfizer, Moderna) – កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ថ្ងៃ។ រោគសញ្ញា​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​គួរ​តាមដាន ឈឺ​ទ្រូង ដង្ហក់ មាន​អារម្មណ៍​ថា​បេះដូង​លោត​ញាប់។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី CDC អាមេរិក ​នៅ​តែ​បន្ត​ឲ្យ​ប្រជាជន​អាមេរិក​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ប្រភេទ mRNA ដដែល ព្រោះ​មាន​តែ​វ៉ាក់សាំង​ទេ​ដែល​អាច​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩​បាន​ល្អ​បំផុត។


វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន លើកឡើងថា ស្ថានភាពជំងឺកូវីដ ១៩​ សឹងតែឈានផុតបន្ទាត់ក្រហមហើយ

លោក​​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និង​​ជា​​អ្នក​​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា ស្ថានភាព​ជំងឺ​កូវីដ ១៩ បាន​ឈាន​ដល់​បន្ទាត់ក្រហម សឹងតែឈានផុតបន្ទាត់ក្រហម​ហើយ។ "ឥលូវ​ហ្នឹង​យើង​សឹង​តែ​ឈាន​ផុត​​បន្ទាត់ក្រហមហើយ អ៊ីចឹង​យើង​អត់​ចង់​ឲ្យ​ស្ថានភាព​នៃ​ការ​វាយលុក​ជំងឺកូវីដ ១៩ លើស​ពី​បន្ទាត់​ក្រហម​របស់យើង​ទេ កាលណា​លើស​ចូល​ទៅ​បន្ទាត់​ក្រហម​ហើយ​បងប្អូន​ពិបាក​ណាស់ ដែល​ចូល​ទៅ​ដល់​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅ​សហគមន៍​របស់យើង"។ ថ្លែង​ប្រាប់ BTV លោក​ជំទាវថា កាលណា​តែ​ជំងឺ​កូវីដ ១៩ រាតត្បាត​ទ្រង់ទ្រាយ​ធំ​ចូល​ទៅ​ក្នុង​សហគមន៍ ដែល​ហួស​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និងព្យាបាល​ជំងឺ ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ ១៩ មាន​ចំនួន​ច្រើន ឯ​ប្រជាពលរដ្ឋ​ក៏​មាន​ពិបាក​ក្នុង​ការ​របប​រកស៊ី ដែលប្រការ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​ប្រទេសជាតិ។​ ការ​លើក​ឡើង​បែបនេះ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ មួយរយៈ​ចុងក្រោយ​នេះ​មាន​ការ​កើន​ឡើង ឯ​ចំនួន​ក៏​ស្លាប់​ក៏​ច្រើន ហើយ​កម្ពុជា​ក៏បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ជា​បន្ត​បន្ទាប់ ដែល​មក​ពេល​នេះ ចំនួន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta កើន​ដល់ ២២នាក់​ហើយ។ ក្នុង​ស្ថានភាព​នេះ លោក​ជំទាវ​ថា យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ ១៩ ឲ្យ​បាន​សកម្ម​ផុត។ គិតត្រឹម​ព្រឹក​ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុបទូទាំង​ប្រទេស ៤៩ ២២៥នាក់ ក្នុង​នោះ​ព្យាបាលជា​សះស្បើយ ៤៣ ៤៧៣នាក់ និង​មាន​អ្នក​ស្លាប់ […]


វីរុសកូរ៉ូណា

ហេតុអ្វីវីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ ​Delta ​គួរឲ្យខ្លាច?

ក្រ​សួង​សុខាភិបាល​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ បាន​ប្រកាស​ថា​​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​Delta ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​ចំនួន​៧​ករណី​។ វីរុស​​បំប្លែង​ថ្មី​នេះ​ត្រូវ​​បាន​រក​ឃើញ​​ដំបូង​នៅ​ប្រទេស​ឥណ្ឌា និង​​កំពុង​មាន​វត្ត​មាន​នៅ​ប្រទេស​ជាង​៩០​​ហើយ​គិត​មក​ដល់​ពេល​នេះ​។ វីរុសកូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Delta ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្រ្ត និង​អង្គការ​សុខភាព​ពិ​ភព​លោក​ចាត់​ទុក​ថា​ជា​វីរុស​ដែល​ឆ្លង​លឿន និង​បង្ក​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បំផុត​មួយ​បើ​ធៀប​ទៅ​នឹង​វីរុស​កូវីដ​១៩ ប្រភេទ​ផ្សេង​ដូច​ជា​Alpha និង​Beta និង​វីរុស​រក​ឃើញ​នៅ​អ៊ូហាន​ប្រទេស​ចិន​។ ហេតុ​អ្វី​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​Delta គួរ​ឲ្យ​ខ្លាច?​ វីរុស​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​លឿន​ជាង​វីរុស​កូវីដ​១៩ ប្រភេទ​Alpha រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស​​៦០​ភាគរយ និង​ឆ្លង​លឿន​ជា​វីរុស​កូវីដ១៩ រក​ឃើញ​ដំបូង​នៅ​អ៊ូហាន ប្រទេស​ចិន​៥០​ភាគ​រយ​។​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​អះអាង​ថា​វីរុស​បំប្លែង​ថ្មី​នេះ​មាន​សមត្ថភាព​ចម្លង​លឿន​ និង​គួរ​ឲ្យ​បារម្ភ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​វា​អាច​គេច​ពី​ប្រព័ន្ធ​ភាព​ស៊ាំ និង​ក៏​ប្រហែល​ជា​អាច​​មាន​សមត្ថភាព​វាយ​ប្រហារ​ខ្ពស់​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Beta រក​ឃើញ​នៅ​អាហ្វ្រិក​ខាង​ត្បូង​​ផង​ដែរ​។ ​ដូច​គ្នា​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ប្រធានាធិបតី​អាមេរិក​លោ Joe Biden​ បាន​អំពាវ​នាវ​ឲ្យ​​ពល​រដ្ឋ​របស់​ខ្លួន​ត្រូវ​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​ ដោយ​បាន​អះអាង​ថា​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Delta នេះ​ឆ្លង​លឿន​​លើ​មនុស្ស​មាន​​វ័យ​ចន្លោះ​ពី​១២​ទៅ​២០​ឆ្នាំ​។ បន្ថែម​ពី​នេះ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា អង្គការ​សុខភាព​ពិ​ភព​លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា និង​ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិ​ភាព និង​អនុវត្ត​វិធានការណ៍​សុខាភិបាល​ផ្សេងៗ​ទៀត​។ អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ថា​៖ «គ្រប់​គ្នា​មិន​អាច​គិត​ថា​មាន​សុវត្ថិភាពពីកូវីដ១៩​ ដោយ​គ្រាន់​តែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ពីរ​ដូស​នោះ​ទេ យើង​នៅតែ​ត្រូវការ​ពារ​ខ្លួន​ជា​និច្ច​…​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​យើង​ និង​បញ្ឈប់​ការ​ចម្លង​វីរុស​បាន​នោះ​ទេ​»។ ​បន្ថែម​ពី​នេះ សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យាល័យ Queen Maryនៅ​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស​បាន​លើក​ឡើង​ដែរ​ថា​៖ «​ការ​រួម​បញ្ចូល​គ្នា​នៃ​កម្រិត​ឆ្លង​លឿន ភាព​សាហាវ និង​អាច​គេច​ពី​វ៉ាក់សាំង​ផង ធ្វើ​ឲ្យ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta ជា​វ៉ារ្យ៉ង់​មួយ​ដ៏​គ្រោះ​ថ្នាក់​បំផុត និង​ពិបាក​គ្រប់គ្រង​​»។ បើ​និយាយ​ដល់​វ៉ាក់សាំង​វិញ The Wall Street […]


វីរុសកូរ៉ូណា

ផ្ទុះការឆ្លងកូវីដ ១៩ នៅផ្សារបឹងកេងកង រកឃើញអ្នកឆ្លងជិត ២០០នាក់ហើយ

នៅ​រសៀលថ្ងៃទី​២៨ មិថុនា ២០២១នេះ អាជ្ញាធរខណ្ឌ​​បឹង​កេង​កង​​បា​ន​​សម្រេច​​បិទ​​ខ្ទប់​​ផ្សារ​​បឹងកេងកង​​ជា​​បន្ទាន់ ក្រោយ​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូវីដ ១៩ ជិត ២០០នាក់ ដែល​​ភាគ​ច្រើន​​ជា​​អាជីវករ​​ផ្សារ​​នេះ​​តែ​​ម្តង។ អាជ្ញាធរ​ខណ្ឌ​បឹងកេង​ក៏​ណែនាំ​អាជីវករ និង​អ្នក​ដែល​បាន​ចេញ​ចូល​ផ្សារ​បឹងកេងកង​​ពីថ្ងៃទី ២១-២៦ មិថុនា ទៅ​ផ្តល់​សំណាក​រក​វីរុសកូវីដ ១៩ នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង។​ បើតាម​​​​សេចក្តី​សម្រេច​​របស់​​រដ្ឋបាល​រាជធានី​​ភ្នំពេញ​ បាន​បញ្ជាក់ថា សម្រេច​បិទ​ខ្ទប់​​​ផ្សា​រ​បឹង​កេងកង មាន​ទីតាំង​​​ស្ថិត​​​ក្នុង​​​សង្កាត់​​​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​​កេងកង រាជធានី​ភ្នំពេញ ដែល​​មាន​​ករណី​​វិជ្ជមាន​​កើត​ឡើង​​ថ្មី​ក្នុង​​ចំណោម​​បុគ្គលិក​-​កម្មករ និង​អាជីវករ ដើម្បី​​ប្រយុទ្ធ​ ​និង​​ទប់ស្កាត់​​ការ​​ឆ្លង​រាលដាល​​នៃ​​ជំងឺ​​កូ​វី​ដ​-១៩ ​រយៈពេល ១៤ថ្ងៃ គិត​ចាប់​ពី​​ម៉ោង​​សូន្យ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រហូត​​ដល់​​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​​២០២១ ។ ​


វីរុសកូរ៉ូណា

រកឃើញវីរុសបំប្លែងថ្មី Delta នាំចូលពីថៃច្រើនករណី ក្រសួងប្រកាសថា វីរុសនេះសាហាវជាងមុន១៥ដង

ថ្ងៃនេះ​ក្រសួង​សុខាភិបាល​បាន​​ប្រកាស​ថា កម្ពុជា​រក​ឃើញ​ការ​នាំ​ចូល​នូវ​ជំងឺ​កូវីដ ១៩ វីរុស​បំប្លែងថ្មី​ប្រភេទ Delta ច្រើន​ករណី លើ​ពលករ​ចំណាកស្រុក​ត្រលប់​ពី​ប្រទេស​ថៃ ។ ក្នុង​សចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​ពង្រឹង​ការ​អនុវត្តន៍​វិធានការ​ការពារ ការ​ចម្លង​វីរុសកូវីដ ១៩ (រួម​ទាំង​ពពួក​បំប្លែងថ្មី) បានបញ្ជាក់​ថា ការ​ដក​ពិសោធន៍​ការ​ចម្លង​នៃ​វីរុស​បំប្លែង​ថ្មី Delta នៅ​ប្រទេស​មួយ​ចំនួន មាន​សភាព​សាហាវ​ខ្លាំង​ជាង​វីរុសកូវីដ ១៩ បំប្លែងមុនៗ​ប្រហែល​ដល់​ទៅ ១៥ដង។ ក្រៅ​ពី​ការ​ចម្លង​មាន​សភាព​សាហាវ​ខ្លាំង គេ​នៅ​មិនទាន់​ដឹង​ថា​ វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta នេះ​មាន​អត្តចរិត​បែបណា និង​នៅ​កន្លែង​ណា​ដែរ ហើយរហូត​ដល់​បច្ចុប្បន្ន​ក៏​មិន​អាច​ដឹង​ដែរ​ថា បុគ្គល​ដែល​បាន​ឆ្លង​វីរុស​នេះ​បាន​ប៉ះពាល់​អីខ្លះ? ស្របពេល​ដែលបុគ្គល​កើតជំងឺ​កូវីដ ១៩ ក៏​ប្រហែល​ជា​មិនដឹងថា​ខ្លួន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ផង។ ការពារ​ខ្លួន​ពី​វីរុសកូវីដ ១៩ ទាំង​វីរុស​ពី​មុន និង​បំប្លែង​ថ្មីប្រភេទ Delta ក្រសួង​សុខាភិបាល​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន កុំ​ភ្លេច​ខ្លួន​ឲ្យសោះ ត្រូវចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​តាម​បែប​គន្លង​ថ្មី។ ខាងក្រោម​នេះ​ជា​សេចក្តី​ជូន​ព័ត៌មាន​លម្អិតរបស់​ក្រសួង​សុខាភិបាល ស្តីពីការ​ពង្រឹង​ការ​អនុវត្តន៍​វិធានការ​ការពារ ការ​ចម្លង​វីរុសកូវីដ ១៩ (រួម​ទាំង​ពពួក​បំប្លែងថ្មី)។


វីរុសកូរ៉ូណា

ការសិក្សា៖ កូវីដ១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

ពេល​កូវីដ១៩ ផ្ទុះ​ឡើង​ដំបូង​ៗ​​ក្រុម​អ្នក​វិទ្យាស្រ្ត​​បាន​ដឹង​ពី​របៀប​ដែល​វីរុស​ SARS-CoV-2 បង្ក​ជំងឺ​កូវីដ១៩ ចូល​ទៅ​ក្នុង​កោសិកា និង​បង្ក​ជា​ការ​ឆ្លង​ជំងឺ។ សម្រាប់​វ៉ាក់សាំង និង​វិធី​ព្យាបាល​ដោយ​អង់ទីករ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រំខាន​ដល់​ផ្លូវ​ដែល​វីរុស​ចូល​ទៅ​ក្នុង​កោសិកា​តាមរយៈ​​ធ្មួល​​(Receptor) គេ​ហៅ​ថា​ACE2។ ពេល​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វិជ្ជសាស្រ្ត​របស់​សាកល​វិទ្យាល័យ Washington បាន​រក​ឃើញ​ថា​ការ​បំប្លែង​ខ្លួន​​បាន​ធ្វើ​ឲ្យ​វីរុសSARS-CoV-2 ​មាន​លទ្ធ​ភាព​ចូល​ទៅ​ក្នុង​កោសិកា​តាម​ផ្លូវ​ផ្សេង​មួយ​ទៀត​ ដែល​មិន​ចាំ​បាច់​មាន​ធ្មួល​ ACE2 នោះ​ទេ​។ លទ្ធ​ភាព​ដែល​វីរុស​អាច​ចូល​តាម​ផ្លូវ​ផ្សេង​ទៅ​ក្នុង​កោសិកា​នេះ អាច​ជា​លទ្ធ​ភាព​មួយ​ទៀត​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​អង់ទីករ​ ឬ​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។ យ៉ាងណា ការសិក្សា​នេះ មិន​ទាន់​បាន​រក​ឃើញ​ការ​វាយ​ប្រហារ​បែប​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ ក៏​បាន​បង្ហា​ញ​ដែរ​ថា​វីរុស​អាច​ប្រែ​ប្រួល​ក្នុង​វិធី​មិន​នឹក​ស្មាន​ដល់​ និង​រក​ផ្លូវ​ផ្សេង​ដើម្បី​ឆ្លង​មក​មនុស្ស​។ ការ​សិក្សា​នេះ បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​និយាយ​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ពេល​គិត​ដល់​មនុស្ស​លើ​ពិភព​លោក​ត្រូវ​ប្រយុទ្ធ​នឹង​វីរុស​ដែល​មាន​យន្តការ​ច្រើន​​​ក្នុង​ការ​ចម្លង​ទៅ​កាន់​កោសិកា​​មនុស្ស​បែប​នេះ​​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ពេល​នេះ​មិន​អាច​កំណត់​បាន​ទេ​ថា​វីរុស​បង្ក​ជំងឺ​កូវីដ​១៩ អាច​ចូល​ទៅ​កាន់​កោសិកា​តាម​វិធី​ណា ពេល​វីរុស​នេះ​មិន​ចូល​តាម​កោសិកា​ធ្មួល​ACE2។ អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​អាច​មាន​កោសិកា​ធ្មួល​ប្រភេទ​ផ្សេង​ទៀត តែ​ថា​ពេលនេះ​​​ពួក​ខ្លួន​មិន​ទាន់​បាន​រក​ឃើញ​ថា​ជា​អ្វី​នៅឡើយ​ ដោយ​គ្រាន់​តែ​គិត​ថា​ធ្មួល​មួយ​ប្រភេទ​នេះ​ក៏​ទំនង​ជា​មាន​ភាព​ស្រដៀង​គ្នា​នឹង​ធ្មួល​ACE2។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ