វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

៣ ចំណុចសំខាន់ យើងគួរដឹងពីវីរុសបំប្លែងថ្មី Delta

វីរុស​បំប្លែង​ថ្មីDelta កំពុង​ក្លាយ​ជា​វីរុស​កូវីដ-១៩ វាយលុក​ពាស​ពេញ​ពិភពលោក​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ក៏​មាន​ករណី​នាំ​ចូល​មក​ស្រុក​ខ្មែរ​យើង​ដែរ។ វីរុស​បំប្លែង Delta ត្រូវ​បាន​រក​ឃើញ​ថា ជា​វីរុស​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​ឥណ្ឌា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោកស្រី Soumya Swaminathan ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ នៃ​អង្គការ​សុខភាព​ពិភពលោក (WHO)។ ១. តើ​វីរុស​បំប្លែង​ថ្មី Delta បង្ក​រោគ​សញ្ញា​ធ្ងន់ធ្ងរ ឬ​ធ្វើ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​កម្រិតណា? ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​វីរុស​នេះ​គឺ​ចាំបាច់ ប៉ុន្តែ​មាន​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា វីរុស​បំប្លែង​ថ្មី Delta អាច​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន បើ​ឆ្លង​វា។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា វិបសាយ The Lancet បាន​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​វីរុស​បំប្លែង​ថ្មី Delta នៅ​ប្រទេស Scotland អះអាង​ថា ហានិភ័យ​នៃ​ការ​ចូល​មន្ទីរពេទ្យ​ពី​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទ្វេ​ដង ចំពោះ​អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​ឆ្លង​វីរុស Alpha។ អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​រាយការណ៍​ពី​រោគ​សញ្ញា​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង Delta នេះ។ របាយការណ៍​ពី​កម្មវិធី​តាមដាន​រោគសញ្ញា វ៉ាក់សាំង​ដែល​មនុស្ស​ច្រើន​ជាង​៤លាន​នាក់​កំពុង​ប្រើ​ប្រាស់​ក្នុង​ចក្រភព​អង់គ្លេស​បង្ហាញ​ថា រោគ​សញ្ញា​របស់​ជំងឺ​កូវីដ-១៩​ ឥឡូវ​នេះ​គឺ​ឈឺ​ក្បាល ឈឺ​ក ហៀរ​សម្បោរ និង​ក្ដៅ​ខ្លួន ស្រដៀង​នឹង​រោគ​សញ្ញា​ផ្ដាសាយ​ធំ​ដែរ។ ចំណែក​ឯ​នៅ​សហរដ្ឋ​អាមេរិក​វិញ អ្នក​ជំនាញ​អះ​អាង​ថា ដង្ហក់ ក្អក និង​បញ្ហា​សួត​ផ្សេង​ទៀត​ជា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ-១៩ និង​នៅ​ក្នុង​ករណី​ខ្លះ […]


វីរុសកូរ៉ូណា

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទដំណើរការផ្សារអូឡាំពិក ១៤ថ្ងៃ

នៅរសៀល​ថ្ងៃទី២ កក្កដា ២០២១ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឡាំពិក​រយៈពេល ១៤ថ្ងៃ ពីថ្ងៃទី០៣-១៦ កក្កដា ២០២១ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។ ក្នុង​ប្រការ២ នៃ​សេចក្តី​សម្រេចរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចែង​ថា សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើ​ម្បី​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវតាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ការ​ប្រកាស​បិទ​ផ្សារ​អូឡាំពិក​នេះ ធ្វើ​ឡើង​បន្ទាប់​រក​ឃើញ​អាជីវករ និង​សន្តិសុខ តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ជា​បន្ត​បន្ទាប់ ដោយ​គ្រាន់​តែអាជីវករ​ និង​​សន្តិសុខ  ៤៥នាក់ ដែល​​បាន​​យក​​សំណាក​​កាល​​ពី​យប់ថ្ងៃទី១ មិថុនា ២០២១ រក​ឃើញ​វិជ្ជមាន ១៨នាក់ុំ


វីរុសកូរ៉ូណា

ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩

ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ ១៩ បាន​ពេល​ ម្សិលមិញនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រកាស​លក់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ (Covid-19 Rapid Antigen Test) ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​តម្លៃ ៣,៧ដុល្លារ/ឧបករណ៍ ដើម្បី​យក​ប្រើ​ប្រាស់​តេស្ត​លើ​បុគ្គលិក​របស់​ខ្លួន។ តើ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ មាន​លក្ខណៈ​ពិសេស និង​ប្រសិទ្ធភាព​កម្រិត​ណា? តាម​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ អាច​រក​ឃើញ​អង់ទីហ្សែននៃ​វីរុស​បាន​លឿន​ជាង​ការ​ធ្វើ​តេស្ដ​ PCR ងាយ​ស្រួល​យក​តាម​ខ្លួន អាច​ប្រើ​នៅ​នឹង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩ ងាយ​ស្រួល​ប្រើ មិន​ចាំ​បាច់​មាន​ឧបករណ៍​ជំនួយ​ច្រើន ឬ​ជំហាន​រៀប​ចំ​ស្មុគ​ស្មាញ​ហើយ​ចេញ​លទ្ធផល​លឿន មិន​ចាំ​យូរ ត្រឹមតែ ១៥នាទី​ប៉ុណ្ណោះ។ ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នា​ព្រឹក​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ ដែល​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល មាន ៤​ប្រភេទ និង​មាន​ប្រសិទ្ធភាព​ល្អ។ "ប្រសិទ្ធភាព​ល្អ អ៊ីចឹង​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​មាន​ការ​ទទួល​ស្គាល់ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ហើយ​បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​ប្រើ​ប្រាស់​នូវ​ឧបករណ៍​តេស្ត​ទាំង​នោះ សម្រាប់​ការ​រុក​រក ស្រាវ​ជ្រាវ"។ ចំពោះ​ការ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ នេះ លោក​ជំទាវ​ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ទិញ​ឧបករណ៍​តេស្ត​ដែល​មាន​ការ​បិទ​បញ្ជិកា​ត្រឹមត្រូវ ក្នុង​ករណី​យើង​ប្រើ​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស អាច​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើ​តេស្តេ​តែ​ម្តង។ "ឧទារហណ៍​ថា […]


វីរុសកូរ៉ូណា

បើកមិនទាន់បានប៉ុន្មានផង រកឃើញអាជីវករនៅផ្សារអូឡាំពិកជាច្រើននាក់ឆ្លងកូវីដ ១៩

រូបភាព៖ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក ក្នុង​ចំណោម​អាជីវករ​ និង​សន្តិសុខ ផ្សារ​អូឡាំពិក ៤៥នាក់ ដែល​បាន​យក​សំណាក​កាល​ពី​យប់ថ្ងៃទី១ មិថុនា ២០២១ រក​ឃើញ​វិជ្ជមាន ១៨នាក់ ហើយ​បន្ត​យក​សំណាក​នៅ​ព្រឹក​នេះ​ទៀត។ គណៈ​កម្មការ​គ្រប់​គ្រង​ផ្សារ​អូឡាំពិក​នៅ​ព្រឹក​នេះ​ក៏​បាន​ប្រកាស​នៅ​ផេក​របស់​ខ្លួន​ឲ្យ​បងប្អូន​អាជីវករផ្សារ​អូឡាំពិក​ទាំងអស់ អញ្ជើញ​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​បឹង​កេង​កង​ ឱ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បញ្ជាក់​ថា​បងប្អូន​អវិជ្ជមាន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​មិន​ទាន់​ការ​សម្រេច​ថា ត្រូវ​​ផ្អាក​ដំណើរ​ការ​ផ្សារ​អូឡាំពិក​នៅ​ឡើយ ដោយ​គណៈ​​កម្មការ​​គ្រប់​គ្រង​​ផ្សារ​​អូឡាំពិក​អះអាង​ថា រង់ចាំ​ការ​សម្រេច​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ។​ គួរបញ្ជាក់​ថា កាល​ពី​ប៉ុន្មានថ្ងៃ​កន្លង​ទៅ​ ក៏​មាន​ការ​ផ្ទុះ​ការ​ឆ្លងរាល​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​​អាជីវករ​ជាច្រើន​រយនាក់នៅ​​ផ្សារ​បឹងកង​ដែរ ដោយរដ្ឋបាល​រាជធានី​​ភ្នំពេញ​ សម្រេច​បិទ​ខ្ទប់​​​ផ្សា​រ​បឹង​កេងកង ​រយៈពេល ១៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រហូត​​ដល់​​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​​២០២១។


វីរុសកូរ៉ូណា

ផ្ទុះកូវីដខ្លាំងនៅខេត្តតំបន់ទេសចរណ៍២នេះ រកឃើញអ្នកឆ្លងជាង១០០នាក់

តួឆ្លងរាលរាលជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាប និងកំពត មានកើនឡើងខ្ពស់ គឺរកឃើញចំនួនអ្នកវិជ្ជមានកូវីដ ១៩ ដល់ទៅជាង១០០នាក់ នៅថ្ងៃទី០១ កក្កដា ២០២១។ ១. ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានបង្ហាញពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់ ២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ សរុបអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទូទាំងខេត្តសៀមរាប មានចំនួន ១២៦៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៨៣នាក់ ស្លាប់ ១៣នាក់ និង ៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យដំដែក និងវិទ្យាល័យអង្គរ។ ២. ខេត្តកំពត ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា នៅថ្ងៃទី១ កក្កដា ២០២១ មានករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៣៣នាក់។ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ទូទាំងខេត្តកំពត មានចំនួន ១៦៥២នាក់ ក្នុងនោះកំពុងសម្រាកព្យាបាលចំនួន ៦៨២នាក់ ជាសះស្បើយ ៩៥៣នាក់ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ