ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ
ចំនួនអ្នកកើតកូវីដ-១៩ កំពុងតែមានការកើនឡើងសារជាថ្មីម្តងទៀតនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសចិន។ វ៉ារ្យង់ថ្មីនេះ មានឈ្មោះថា B2.2.86 ដែលមានសមត្ថភាពអាចឆ្លងទៅលើអ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសទៅហើយក្តី។ ស្របពេលដែលអ្នកជំនាញ នៅមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីវីរុសបំប្លែងថ្មីនេះ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានចាត់វិធានការយ៉ាងសកម្ម ដើម្បីការពារជនងាយរងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់កូវីដ-១៩ ភីរ៉ូឡា វ៉ារ្យង់ភីរ៉ូឡា Aka BA.2.86 គឺជាវ៉ារ្យង់រងថ្មីនៃអូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអ៊ីស្រាអែល កាលពីខែមីនា ឆ្នាំ២០២៣។ ថ្មីៗនេះ វ៉ារ្យង់មួយនេះបានរីករាលដាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសចិន ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងពីអ្នកជំនាញនៅជុំវិញពិភពលោក ដោយសារតែវាមានការបំប្លែងឆាប់រហ័សជាងវ៉ារ្យង់អូមីក្រុងដើម ហើយព្រមទាំងអាចគេចចេញពីប្រព័ន្ធភាពស៊ាំរបស់យើងថែមទៀតផង។ នេះមានន័យថា សូម្បីតែអ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសយ៉ាងណាក្តី ក៏នៅតែមានហានិភ័យក្នុងការឆ្លងវីរុសនេះដែរ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ តើវ៉ារ្យង់កូវីដ-១៩ថ្មីនេះ គ្រោះថ្នាក់កម្រិតណា? អ្នកវិទ្យាសាស្ត្រកំពុងតែសិក្សាអំពីវ៉ារ្យង់ភីរ៉ូឡា ប៉ុន្តែមិនទាន់ដឹងច្បាស់ពីភាពធ្ងន់ធ្ងរនៃវ៉ារ្យង់ថ្មីមួយនេះឡើយ។ ទោះជាយ៉ាងនេះក្តី គ្នាយើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ចាក់រំលឹក ពាក់ម៉ាស ក៏ដូចជារក្សាគម្លាត។ អានបន្ថែម៖ វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ? ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ ហេតុផល […]