វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

ក្រសួងណែនាំពីវិធីធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះត្រឹមត្រូវដោយខ្លួនឯង

តេស្ត​រហ័ស​កូវីដ ១៩ ៤ ប្រភេទ​ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​គ្នា​យើង​ប្រើ​ប្រាស់ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល យើង​ធ្វើ​តេស្ដ​ដោយ​ខ្លួន​ឯង ក្នុង​ករណី​ចេញ​រោគ​សញ្ញា​សង្ស័យ​កើត​កូវីដ ១៩ ប៉ុន្តែ​មិន​អាច​រក​កន្លែង​ធ្វើ​សំណាក​បាន។ ប៉ុន្តែ តេស្ដ​រហ័ស​កូវីដ ១៩ ក៏​មាន​ក្បួន​ធ្វើ​ត្រឹម​ត្រូវ មិន​មែន​ចេះ​តែ​ត្បារ​យក​សំណាក​ហើយ​នោះ​ទេ។ ក្រសួង​សុខាភិបាល បាន​បង្ហាញ​ពី​របៀប​ធ្វើ​តេស្ដ​រហ័ស​កូវីដ ១៩​នៅ​តាម​ផ្ទះ តាម​ស្ដង់ដារ ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ និង​ចៀសវាង​ប៉ះពាល់​សំណាក បណ្ដាល​ឲ្យ​ឆ្លង​មេរោគ។ ខាង​ក្រោម​នេះ ជា​ការ​ធ្វើ​តេស្ដកូវីដ ១៩ ដោយ​ខ្លួន​ឯង ទៅ​តាម​ជំហាន​នីមួយៗ​ដូចជា៖ មុន​ពេល​ពិនិត្យ​តេស្ដ​រហ័ស​កូវីដ-១៩ ជំហាន​ទី១ ៖ ជា​ដំបូង យើង​ត្រូវ​រក​ទីតាំង​ដែល​មាន​ភាព​សម​ស្រប ហើយ​យើង​អាច​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​បាន ដោយ​មិន​ចាំ​បាច់​ពាក់​ឯកសណ្ឋាន PPE ដូច​គ្រូ​ពេទ្យ​ក៏​បាន តែ​ត្រូវ​មាន​សម្ភារៈ​សំខាន់ ៣ ​យ៉ាង​គឺ ម៉ាស់ របាំង​មុខ និង​ស្រោម​ដៃ។ ជំហាន​ទី២៖ ពិនិត្យ​មើល​ប្រភេទ​តេស្ដ កាល​បរិច្ឆេទ និង​សេចក្ដី​ណែនាំ ជំហាន​ទី​៣៖ ពិនិត្យ​មើល​ទៅ​លើ​ឧបករណ៍​ឲ្យ​គ្រប់​មុខ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​ដោយ​ឧបករណ៍​មាន សូលុយស្យុង​ប៊ូហ្វ័រទីប តម្បារ គម្រប បន្ទះ​តេស្ដ​រហ័សកូវីដ-១៩ និង​ហ្វឺត។ ពេល​ដំណើរ​ការ​តេស្ដ​រហ័ស​កូវីដ-១៩ ជំហាន​ទី១៖ ហែក​កញ្ចប់​តេស្ដរហ័ស​កូវីដ-១៩ រួច​សរសេរ​ឈ្មោះ និង​កាលបរិច្ឆេទ​លើ​បន្ទះ​តេស្ដ​រហ័ស​ឲ្យ​បាន​ត្រឹម​ត្រូវ ជំហាន​ទី២៖ ត្បារ​យក​សំណាក​ពី​ក្នុង​រន្ធ​ច្រមុះ​ឲ្យ​ដល់​ជញ្ជាំង​ច្រមុះ​ខាង​ក្នុង ដោយ​បង្វិល​៣-៤​ជុំ រួច​ដក​តម្បារ​ចេញ​មក​វិញ ជំហាន​ទី៣៖ ដាក់​តម្បារសម្លី​ទៅ​ក្នុង​បំពង់​ទីប​សូលុយស្យុង […]


វីរុសកូរ៉ូណា

តំណាង WHO បង្ហាញកង្វល់ អំពីការឆ្លងរាលដាលកូវីដនៅកម្ពុជាពុំធូរស្រាល

តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំកម្ពុជា លោក​ជំទាវ​វេជ្ជបណ្ឌិត Li Ailan បាន​លើក​ឡើង​ពី​កង្វល់ អំពី​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​វីរុសកូវីដ-១៩ នៅ​កម្ពុជា ដែលហាក់​ពុំ​​ធូរស្រាល​នៅ​ឡើយ។ លោកជំទាវ​បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម Twitter ថា ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្មី និង​ស្លាប់​ថ្មី នៅ​សប្តាហ៍​នេះ​នៅ​តែ​បន្ត​កើន​ឡើង បើ​ទោះ​ជា​កម្ពុជា​បាន និង​កំពុង​ប្រយុទ្ធ​នឹង​វីរុសកូវីដ-១៩ យ៉ាង​ស្វិតស្វាញ​យ៉ាង​ណា​ក៏​ដោយ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា វិធានការ​ការពារ​ដែល​មាន​ស្រាប់​ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​ត្រូវ​តែ​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ថ្មីៗ​ជា​បន្ថែម​ទៀត។ ចំណែក​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​វិញ ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ខ្លាំង ដែល​កម្ពុជា​អាច​នឹង​ឈាន​ហួស​បន្ទាត់​ក្រហម ក្នុង​ករណី​ដែល​បុគ្គល​មួយ​ចំនួន​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធានការ​ការពារ​ឱ្យ​បាន​ហ្មត់ចត់​ទេ​នោះ។ គួរ​បញ្ជាក់ថា ស្ថានភាព​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​១សប្តាហ៍​កន្លង​ទៅ​នេះ ករណី​ឆ្លង​ក្នុង​រង្វង់​ ជាង៨០០-៩០០នាក់/ថ្ងៃ ឯ​ករណី​ស្លាប់​វិញ​មាន ជាង២០-៣០នាក់/ថ្ងៃ ដែល​តួលេខ​នេះ​ហាក់​ខ្ពស់​ខ្លាំង។



វីរុសកូរ៉ូណា

អ្នក​មិន​ទាន់​ចាក់វ៉ាក់សាំងកូវីដ១៩ ប្រឈម​ខ្ពស់នឹង​វ៉ារ្យ៉ង់ Delta

បន្ទាប់​ពី​បាន​ប្រមូល​​ទិន្នន័យ​អស់​រយៈពេល​ជា​ច្រើន​ខែ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ឯកភាព​គ្នា​ថា​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​Delta ជា​ប្រភេទ​វ៉ារ៉្យង់​​ឆ្លង​លឿន​បំផុត​មួយ​ក្នុង​ត្រកូល​វីរុស​កូរ៉ូណា​។ វីរុស​បំប្លែង​ថ្មី​នេះ​អាច​រាល​ដាល​​លឿន​ជាង​វីរុស​កូវីដ១៩ ដែល​រក​ឃើញ​ដំបូង​រហូត​ដល់​២២៥​ភាគ​រយ​។ ការសិក្សា​ថ្មី​មួយ​ចេញ​ផ្សាយ​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ពន្យល់​លម្អិត​ពី​មូល​ហេតុ​ដែល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​នេះ​ឆ្លង​លឿន​។ វីរុស​បំប្លែង​ថ្មី ​Delta មិន​ត្រឹម​តែ​ចម្លង​លឿន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​វិវត្ត​លូតលាស់​លឿន​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​របស់​អ្នក​ជំងឺ​លឿន និង​ក្នុង​កម្រិត​ខ្ពស់​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​របស់​ខេត្ត​Guangdong ប្រទេស​ចិន​។ ការ​សិក្សា​បញ្ជាក់​ទៀត​ថា ពេល​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta វ៉ារ្យ៉ង់​ កម្រិត​វីរុស​ឆ្លង​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​១ ០០០​ដង​ខ្ពស់​ជាង​វីរុស​កូវីដ​១៩ ដែល​រក​ឃើញ​ដំបូង​ៗ​។​ បន្ថែម​ពី​នេះ អ្នក​ឆ្លង​Delta វ៉ារ្យ៉ង់ ហាក់​មាន​ចេញ​រោគ​សញ្ញា​លឿន​​ភ្លាម​ៗ​ដែរ​។ ជា​មធ្យម វ៉ារ្យ៉ង់​ប្រភេទ​Deltaនេះ​អាច​រក​ឃើញ​ក្នុង​រយៈពេល​បួន​ថ្ងៃ ខណៈ​វ៉ារ្យ៉ង់​ដើម អាច​រក​ឃើញ​ក្នុង​រយៈពេល​ប្រាំ​មួយ​ថ្ងៃ​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា អ្នក​ឆ្លង​វ៉ារ្យ៉ង់ Delta អាច​ចម្លង​នៅ​អ្នក​ផ្សេង​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ឆ្លង​រួច​ដែរ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ជា​យោបល់​ថា អ្នក​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​វិជ្ជមាន​កូវីដ​១៩ ក្នុង​ដំណាក់​កាល​នេះ​ត្រូវ​ធ្វើចត្តាឡីស័ក១៤ថ្ងៃ​​ភ្លាម​ៗ​ដែរ។ មួយ​វិញ​ទៀត ក្រុម​អ្នក​វិទ្យាសាស្រ្ត​ជំរុញ​ឲ្យ​​គ្រប់​គ្នា​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញ​លេញ​។ តាម​រយៈ​តួលេខ​នៅ​សហរដ្ឋអាមេរិក អ្នក​ដែល​ស្លាប់​ដោយ​សារ​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Delta ៩៩,៥% ជា​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។ ​អ្នក​ជំនាញ​របស់​CDC អាមេរិក អះ​អាង​ថា​៖ «យើង​ក៏​បាន​រក​ឃើញ​ថា​វ៉ាក់សាំង​បាន​បង្ការ​កុំ​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ត្រូវ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ឬ​ក៏​ស្លាប់​ដោយ​សារ​វ៉ារ្យ៉ង់​Delta»។ ប្រ​ហាក់​ប្រហែល​គ្នា​នេះ​ដែរ ទី​ភ្នាក់​ងារ​សុខ​ភាព​សាធារណៈ​របស់​អង់គ្លេស​បាន​រក​ឃើញ​ដែរ​ថា​វ៉ារ្យ៉ង់​Delta អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លង​​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ពី​រ​ដង​ខ្ពស់​ជាង​វ៉ារ្យ៉ង់​ប្រភេទ​Alpha ហើយ​អ្នក​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​មាន​ហានិភ័យ​ខ្ពស់​បំផុត​។


វីរុសកូរ៉ូណា

តេស្ដកូវីដ-១៩ នៅផ្ទះ អាចបង្កហានិភ័យបាន បើមិនចេះប្រើ ឬដឹងក្បួនយកសំណាក

ការ​ធ្វើ​តេស្ដ​កូវីដ-១៩ នៅ​ផ្ទះ​អាច​ជា​ជម្រើស​ដ៏​មាន​ប្រយោជន៍​សម្រាប់​គ្នា​យើង​ដែល​មិន​អាច​ទៅ​រក​កន្លែង​យក​សំណាក​បាន ប៉ុន្តែ​មាន​រឿង​សំខាន់​មួយ​ចំនួន​ដែល​យើង​ត្រូវ​ដឹង​អំពី​ទម្រង់​នៃ​ការ​ធ្វើ​តេស្ដ​រហ័ស​កូវីដ-១៩​ នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ ហានិភ័យ​តេស្ដ​កូវីដ-១៩ នៅ​ផ្ទះ​យើង​គួរ​ដឹង ១. ភាព​វិជ្ជមាន និង​អវិជ្ជមាន៖ ដូច​គ្នា​នឹង​ការ​ធ្វើ​តេស្ដ​ដទៃ​ទៀត​ដែរ វា​អាច​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ​ទោះ​បី​យើង​ផ្ទុក​វីរុស (False Negative) ឬ​លទ្ធផល​វិជ្ជមាន​ពេល​យើង​មិន​មាន​វីរុស (False Positive)។ ២. ការ​ធ្វើ​តេស្ដ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ បើ​គ្មាន​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​ទេ ការ​យក​សំណាក​អាច​មិន​បាន​ត្រឹម​ត្រូវ​ដោយ​ហេតុ​ថា​ការ​យក​ផ្ទាល់​ខ្លួន​ឯង​នៅ​ច្រមុះ ឬ​បំពង់​ក មិន​ត្រូវ​តាម​តំបន់ ឬ​ក៏​មិន​ដល់​តំបន់​ដែល​វីរុស​ស្ថិត​នៅ ដូច​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បង្ហោះ​លទ្ធផល​តេស្ដ​លើ​អនឡាញ អាច​នឹង​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​វេជ្ជសាស្ត្រ​ឡើយ។ ការ​សិក្សា​បង្ហាញ​ថា ការ​ធ្វើ​តេស្ដ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​គ្រូពេទ្យ គឺ​មិន​ត្រឹម​ត្រូវ​ជាង​ការ​ធ្វើ​ដោយ​គ្រូពេទ្យ​ទេ។ មែន​ទែន​ទៅ យើង​ត្រូវ​ត្បារ​យក​សំណាក​តាម​រន្ធ​ច្រមុះ​ឲ្យ​ជ្រៅ​ជិត​ដល់​គុម្ព​ត្រចៀក មិន​មែន​ត្បារ​យក​ត្រឹម​រន្ធ​ច្រមុះ​ខាង​ក្រៅ​រាក់​ៗនោះ​ទេ។ ៣. លទ្ធផល​មិន​ប្រាកដ​ប្រជា៖ ប្រសិន​បើ​យើង​ភ្លេច​ជំហាន និង​នីតិ​វិធី​ណែនាំ​ត្រៀម​មុន​ពេល​ការ​ធ្វើ​តេស្ដ ឬ​ការ​យក​សំណាក​របស់​យើង​មិន​ត្រឹម​ត្រូវ ខណៈ​ពេល​ដែល​យើង​មាន​វីរុស ហើយ​ការ​ធ្វើ​តេស្ដ​នេះ​បែរ​ជា​ទទួល​លទ្ធផល​អវិជ្ជមាន​ទៅ​វិញ។ បើ​ការ​តេស្ដ​នៅ​ផ្ទះ​មាន​លក្ខណៈ​វិជ្ជមាន វា​ជា​ការ​ប្រសើរ​ដែល​យើងត្រូវ​តែ​ប្រាប់​គ្រូពេទ្យ​ ហើយ​អាច​ធ្វើ​ឲ្យ​លទ្ធផល​របស់​យើង​ត្រូវ​បាន​បញ្ជាក់​ពិត​ប្រាកដ​ដោយ​ការ​ធ្វើ​តេស្ដ​រក​ម៉ូលេគុល​វីរុស​កូវីដ ១៩ (PCR test) វិធី​នេះ យើង​អាច​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត ពិសេស​ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ដែល​អាច​បណ្ដាល​ឲ្យ​ឈឺ​បាន។ ៤. ការ​ធ្វើ​របាយការណ៍​ត្រឹម​ត្រូវ៖ ការ​ធ្វើ​តេស្ដ​ខ្លះ​ទាមទារ​ឲ្យ​យើង​មាន​ទូរស័ព្ទ ឬ​កុំព្យូទ័រ​យួរ​ដៃ ដើម្បី​រាយការណ៍​ពី​លទ្ធផល​តេស្ដ​របស់​យើង​ទៅ​កាន់​អាជ្ញាធរ ឬ​បុគ្គលិក​សុខាភិបាល ដោយ​សារ​វា​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់​តេស្ដ ធ្វើ​ដូច​នេះ […]


វីរុសកូរ៉ូណា

ភ្នំពេញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដហើយ ខណៈតួលេខអ្នកឆ្លងថ្មីនៅតែច្រើន

ថ្ងៃទី៨ កក្កដា ម្សិល​មិញ​នេះ រាជធានី​ភ្នំពេញ​បាន​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំងកូវីដ-១៩​ ហើយ ដោយ​មាន​អ្នក​ចាក់​សរុប​ប្រមាណ​ជិត​ ២លាន២សែន​នាក់ ខណៈតួលេខ​អ្នក​ឆ្លង​ថ្មីមាន​ប្រមាណ ២០០-៣០០នាក់​ជាង ​ក្នុង១ថ្ងៃ​។ ថ្លែង​ក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួន ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​ចំណោម​ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ពុំ​មាន​នរណា​ម្នាក់​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ។ ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា នេះ​ជា​ជោគជ័យ​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ទោះបី​ជា​បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​២០០-៣០០នាក់​ជាង​ក្នុង ១ថ្ងៃ​ក៏​ពិត​មែន តែ​ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​នោះ​មាន​សុខភាព​មាំមួន ស្ថានភាព​ជំងឺ​មិន​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​ហើយ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ឯក​ឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង ១លាន៧សែន នាក់​នោះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ជា​យថាហេតុ ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ ១៩ មិន​ទាន់​ថមថយ​នៅ​ឡើយ។


វីរុសកូរ៉ូណា

របៀបប្រើតេស្តរហ័សរកអង់ទីហ្សែនកូវីដ ៤ ប្រភេទ ទទួលស្គាល់ដោយក្រសួង

គិតត្រឹមថ្ងៃទី០៧ កក្កដា ២០២១ នេះ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ផ្ដល់​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែន​កូវីដ-១៩ ចំនួន ៤ ប្រភេទ។ ឧបករណ៍តេស្តទាំង ៤ ប្រភេទនោះ ក្រសួងសុខាភិបាលអនុញ្ញាតប្រើប្រាស់សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល បណ្តាច្រកទ្វារចេញ-ចូលប្រទេស ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។ ក្នុង​គោលការណ៍​ណែនាំ​ប្រតិបត្តិ ស្តី​ពី​ការ​ប្រើប្រាស់​តេស្តរហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ បានបញ្ជាក់ថា បុគ្គល​ដែល​មាន​ការ​សង្ស័យ​ឆ្លង​កូវីដ-១៩ អាច​ប្រើ​ប្រាស់​តេស្ដ​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ ដោយ​ខ្លួន​ឯង អនុវត្ត​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​តាម​វិធីសាស្ត្រ​នៃ​ការ​ប្រើប្រាស់ និង​ការ​គ្រប់​គ្រង​កាក​សំណល់​របស់​តេស្ដ​រហ័ស​អង់ទីហ្សែនកូវីដ-១៩ ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​កូវីដ-១៩​ ជា​យ​ថា​ហេតុ។ វិធីសាស្ត្រ​ប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ៤ ប្រភេទ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ១.  PANBIOTM COVID-19 Ag RAPID TEST DEVICE (ក្រុមហ៊ុន ABBOTT) ២. SARS-CoV-2 Rapid Antigen Test 25T (ក្រុមហ៊ុន ROCHE ) ៣. STANDARD Q COVID-19 Ag Test (ក្រុមហ៊ុន SD Biosensor) ៤. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ