វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា


វីរុសកូរ៉ូណា

តួលេខក្រសួងសុខាភិបាលថ្ងៃនេះ កូវីដ ១៩ ឆក់យកជីវិតពលរដ្ឋខ្មែរ ១០នាក់

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មាន​ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន ១០នាក់ ដោយសារ​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​សុខាភិបាល។ អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ ទាំង ១០នោះ រួមមាន៖ ១. ស្ត្រីជនជាតិ​ខ្មែរ អាយុ ៦៣ឆ្នាំ រស់​នៅ​សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ២. បុរស​ជនជាតិខ្មែរ អាយុ ៧៧ឆ្នាំ រស់នៅ​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ៣. បុរស​ជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ រស់នៅ​សង្កាត់​បឹងសាឡាង ខណ្​ឌទួលគោក រាជធានី​ភ្នំពេញ ៤. បុរស​ជនជាតិខ្មែរ អាយុ ៦៤ឆ្នាំ រស់នៅ​សង្កាត់​ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៥. បុរស​ជន​ជាតិខ្មែរអាយុ ២៤ឆ្នាំ រស់នៅ​ក្រុងបាវិត ខេត្តស្វាយរៀង ៦. បុរស​ជនជាតិ​ខ្មែរ អាយុ ៤២ឆ្នាំ រស់នៅ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ៧. បុរស​ជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅ​សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៨. ស្ត្រី​ជនជាតិខ្មែរ អាយុ ៦៧ឆ្នាំ […]


វីរុសកូរ៉ូណា

មានមូលហេតុតែ ៣នេះប៉ុណ្ណោះ ទើបអ្នករស់នៅតំបន់ក្រហម អាចចេញពីផ្ទះបាន

បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​បិទខ្ទប់ ដែល​ជា​តំបន់​ក្រហម អាច​ចេញ​ពី​ផ្ទះ​បាន លុះ​ណា​តែ​មាន​មូលហេតុ​សំខាន់ ៣ ប៉ុណ្ណោះ នេះបើតាមការ​លើក​ឡើងរបស់​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព។ មូលហេតុសំខាន់ទាំង៣នោះរួមមាន៖ ១.សុខភាពបន្ទាន់ ២.ទៅ​យក​សំណាក​វិភាគ​រក​មេរោគកូវីដ-១៩ និង ៣.ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដូសទី២។ ចំពោះ​ពលរដ្​ឋដែល​រស់​នៅក្នុង​តំបន់​បិទ​ខ្ទប់ តែ​មិនមែន​ជា​តំបន់​ក្រហម អាច​ធ្វើ​ដំណើរ​បាន ក្រោម​ហេតុផល​ដូចជា៖ ១. សុខភាព​បន្ទាន់ ២. ទៅ​រក​សំណាក​វិភាគរកកូវីដ ១៩ ៣. ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ ដូសទី២ ៤. ទៅ​កន្លែង​លក់​ម្ហូបអាហារ ឬ​កន្លែង​លក់សម្ភារៈចាំបាច់​ប្រចាំថ្ងៃ ៣ដង/សប្តាហ៍ ៥. ទៅ​ឱសថស្ថាន និង​កន្លែង​លក់​ហ្គាស​សម្រាប់​ចម្អិន​អាហារ។ ខាងក្រោម​នេះ​ជាតារាង​ប្រៀបធៀបវិ​ធានការ​ពាក់ព័ន្ធនឹង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើ​របស់​ពលរដ្ឋរស់នៅ​ក្នុង​តំបន់​បិទខ្ទប់។


វីរុសកូរ៉ូណា

តួលេខហក់ឡើងកាន់តែខ្ពស់ ត្រឹម១ថ្ងៃ ខ្មែរយើងមានអ្នកឆ្លងកូវីដ ១៩ ជាង ៦០០នាក់

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី​២២ មេសា ២០២១ មាន​ករណី​វិជ្ជមានកូវីដ ១៩ ដល់​ទៅ ៦៥៥នាក់ ដែល​តួលេខ​នេះ​ខ្ពស់​ជាប៉ុន្មាន​ថ្ងៃ​មុន។ ក្រៅ​ពី​អ្នកឆ្លងទាំងជាង ៦០០ករណី ក៏​មាន​អ្នក​ជា​សះស្បើយ​ពី​កូវីដ ១៩ ចំនួន ២២៤នាក់ និងស្លាប់ ២នាក់។ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ៨៨៤៨ករណី – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៨៣០២នាក់ – ព្យាបាល​ជា​សះស្បើយ ៣១៤៨នាក់ – កំពុង​សម្រាក​ព្យាបាល ៥៦៣៣នាក់ – ស្លាប់ ៦១នាក់។


វីរុសកូរ៉ូណា

ម៉េចបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅឆ្លងកូវីដ១៩?

​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពិតជា​មាន​ប្រសិទ្ធភាព និង​ក៏​ជា​ជា​ឧបករណ៍​ចាំបាច់​មួយ​​ក្នុង​ការ​ជួយ​គ្រប់​គ្រង​ស្ថានភាព​វិបត្តិ​កូវីដ១៩ កំពុង​កើត​មាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ CDC អាមេរិក​។ យ៉ាងណា វ៉ាក់សាំង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ការ​ពារ​អ្នក​ចាក់​រួច​រាល់​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នោះ​ទេ​។ CDC អាមេរិក​ថា​នៅ​មាន​ភាគរយ​តិចតួច អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​នៅ​តែ​អាច​ឆ្លង​ជំងឺកូវីដ១៩ ហើយ​ខ្លះ​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ឬ​អាច​ស្លាប់​ក៏​មាន​។​ បើ​តាម​ប្រ​ភព​ដែល អ្នក​បាន​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​តូច​នៅ​អាច​មាន​ឆ្លង​វីរុស​កូវីដ១៩ ដោយ​មិ​ន​ចេញ​រោគសញ្ញា តែ​ថា​អ្នក​ចាក់​វ៉ាក់សាំង ក៏​មាន​ភស្តុតាង​បញ្ជាក់​ថា អាច​ជួយ​ការពារ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​មិន​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដក​ដង្ហើម​ផង​ដែរ​។ ចំណែក​នៅ​ខាង​អឺរ៉ុប​វិញ ក្រុម​អ្នក​ជំនាញ​បញ្ជាក់​ថា ការ​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ជា​រឿង​ល្អ​ប្រសើរ​ជាង​ការ​មិន​បាន​ចាក់​។ អ្នក​ជំនាញ​នៅ​អឺរ៉ុប​ថា​ថ្វី​បើ​វ៉ាក់សាំង​មិន​អាច​មាន​ប្រសិទ្ធ​ភាព​ការពារ​វីរុសកូវីដ១៩ បាន​១០០​ភាគរយ តែថា​វ៉ាក់សាំង​ពិត​ជា​បាន​ជួយ​​អ្នក​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ឈឺ​ធ្ងន់​ពេល​ឆ្លង​ជំងឺ និង​មិន​មាន​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​។ ១. ហេតុអ្វី​មាន​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​នៅ​តែ​ស្លាប់​ដោយសារ​កូវីដ១៩? ​មិន​ថា​នៅ​អាមេរិក​ទ ឬនៅ​ប្រទេស​អាល្លឺម៉ង់ទេ​ ក៏​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩ ​ទោះបី​ជា​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ក៏​ដោយ​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​អាល្លឺម៉ង់​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​កូវីដ១៩​ទោះ​បី​បាន​ចាក់​វ៉ាក់សាំង គឺ​អាច​មាន​មូល​ហេតុ​ពីរ​យ៉ាង។ មូល​ហេតុ​ទី​១ គឺ​អ្នក​នោះ​បាន​ឆ្លង​រួច​ហើយ​មុន​ពេល​ចាក់​វ៉ាក់សាំង និង​មូលហេតុ​មួយ​ទៀត គឺ​អ្នក​ចាក់​វ៉ាក់សាំង​ បាន​ឆ្លង​វីរុស​នោះ​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​។ បើ​តាម​អ្នក​ជំនាញ​អាល្លឺ​ម៉ង់ រាង​កាយ​យើង​ត្រូវ​ការ​ពេល​ប្រហែលជា​ពីរ​សប្ដាហ៍ ដើម្បី​កសាង​ប្រព័ន្ធ​ការ​ពារ​មួយ​ពេញ​លេង​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​។ មាន​ន័យ​ថា វ៉ាក់សាំង​អាច​ការពារ​មនុស្ស​យើង​បាន​ពីរ​សប្ដាហ៍​ក្រោយ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។ ​​​២. ចំណុច​​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ត្រូវ​បន្ត​ធ្វើ​ CDC អាមេរិក​បាន​ណែ​នាំ​ថា ទោះ​បី​ជា​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ហើយ​ក៏​ដោយ ក៏​អ្នក​ដែល​បាន​ចាក់​រួច​ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត ពេល​ចេញ​ក្រៅ និង​លាង​សម្អាត​ដៃ និង​មិន​គួរ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​នោះ​ដែរ​។ ជាពិសេស​ត្រូវ​បន្ត​តាម​ដាន​សុខភាព​របស់​ខ្លួន​ ក្រែង​មាន​រោគ​សញ្ញា​កូវីដ​១៩​ ពិសេស​បើ​យើង​បាន​ទៅ​តំបន់ ឬ​កន្លែង​មាន​មនុស្ស​ឈឺ​។ ដូច​គ្នា​ដែរ […]


វីរុសកូរ៉ូណា

មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ស្របច្បាប់ (មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព) ប្រើ​ប្រាស់ Rapid antigen test Covid-19 ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩​។ ចំពោះ​តេស្ដ​រហ័ស ឬ Rapid antigen test Covid-19​ អាច​រក​ឃើញ​អង់ទីសែន​​នៃ​វីរុស​បាន​លឿន​ជាង​ការ​ធ្វើ​តេស្ដ​ PCR ហើយ​ការ​ធ្វើ​តេស្ដ​រហ័ស​នេះ​មាន​គុណ​សម្បត្តិ​ដូច​ជា៖ ងាយ​ស្រួល​យក​តាម​ខ្លួន អាច​ប្រើ​នៅ​នឹង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩ ងាយ​ស្រួល​ប្រើ មិន​ចាំ​បាច់​មាន​ឧបករណ៍​ជំនួយ​ច្រើន ឬ​ជំហាន​រៀប​ចំ​ស្មុគ​ស្មាញ តម្លៃ​សមរម្យ​ជាង​តេស្ដ​ស្ដង់​ដា​នៅ​ក្នុង​មន្ទីរពិសោធន៍ ចេញ​លទ្ធផល​លឿន មិន​ចាំ​យូរ។ ទោះ​បី​ជា​ការ​ធ្វើ​តេស្ត​នេះ លឿន​រហ័ស​និង​ងាយស្រួល​ប្រើ​ក៏​ដោយ តែក៏មាន គុណវិបត្តិ ដែរ ពោល​គឺលទ្ធផល​អវិជ្ជមាន​មិន​ពិត​ដែល​អាច​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​វីរុស​ដោយ​មិន​បាន​ដឹង​ខ្លួន។ ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន លទ្ធផល​នៃ​ការ​ធ្វើ​តេស្តរហ័ស ត្រូវ​បាន​បង្រ្គប់​ដោយ​ការ​ធ្វើ​តេស្ត PCR បន្ថែម​ម្តង​ទៀត ជា​ពិសេសសម្រាប់​លទ្ធផល​អវិជ្ជមាន ដើម្បី​ចៀសវាង​លទ្ធផល​អវិជ្ជមាន​មិន​ពិត ​(False Negative)។ ប៉ុន្តែ ប្រសិន​បើ​លទ្ធផល​ចេញ​វិជ្ជមាន​មិន​ពិត (False Positive) មាន​ន័យ​ថា យើង​តេស្ដ​វិជ្ជមាន តែ​មិន​មាន​ឃើញ​ចេញ​រោគ​សញ្ញា ភាគ​រយ​ខ្ពស់​ណាស់​ថា យើង​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​នេះ ហើយ​ករណី​វិជ្ជមាន​មិន​ពិត​ក៏​កម្រ​កើត​មាន​ដែរ។ តេស្ត […]


វីរុសកូរ៉ូណា

ផ្សារនៅភ្នំពេញ១៤ ហើយត្រូវបិទបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់កូវីដ១៩

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃទី​២១ ខែមេសា ​ផ្សារ​ចំនួន​១៤​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ ម៉េត មាសភក្ដី បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១ នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​មេសា នៅ​ទីក្រុង​ភ្នំពេញ​មាន​ផ្សារ​សរុប​ចំនួន​១៤ ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ១៩។ បើ​តាម​អ្នក​នាំ​ពាក្យ​រួប​នេះ ផ្សារ​ទាំង​នោះ​រួម​មាន​៖​ ១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា) ២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង) ៣. ផ្សារចាស់ (ខណ្ឌដូនពេញ) ៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ) ៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន) ៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ) ៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ) ៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ) ៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ) ១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ) ១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ) ១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក) ១៣. ផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយ (ខណ្ឌសែនសុខ) ១៤. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ