វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

បុរសជនជាតិចិនម្នាក់ ស្នាក់នៅ Prince Tower ស្លាប់ដោយសារកូវីដ ១៩

បុរស​ជនជាតិ​ចិន អាយុ ៤២ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ បើ​តាម​សេចក្តី​ជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បុរស​រូបនោះ​រស់នៅ Apartment Prince Tower សង្កាត់​វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ស្លាប់​នៅ​ថ្ងៃទី០៤ មេសា​២០២១។ អ្នក​ជំងឺ​កូវីដ ១៩ ខាង​លើ​រក​ឃើញ​វិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ២៧ មីនា ២០២១ ហើយ​ស្ថានភាព​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរតាំង​ពី​ពេល​ចូល​សម្រាកពេទ្យ​ដំបូង។ តាមការ​សន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​បុរស​រូបនេះ​ស្លាប់ដោយសារ​ខ្សោយ​សួត​ធ្ងន់ធ្ងរ និង​រលាក​សួត​សងខាង​ដោយសារ​ជំងឺកូវីដ ១៩។ នេះជា​ករណី​ស្លាប់ទី២១ ដោយសារ​ជំងឺកូវីដ ១៩ នៅ​កម្ពុជា ចាប់តាំង​​ពី​មានការ​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩។



វីរុសកូរ៉ូណា

ថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ ជិត១០០នាក់ ជាសះស្បើយជាង៣០០នាក់

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្រ​សួង​សុខាភិបាល​ប្រកាស​ថា​តួលេខ​អ្នក​ឆ្លង​កូវីដ១៩ ក្នុង​ថ្ងៃទី​២ ខែ​មេសា មានជិត១០០នាក់ និងជាសះស្បើយជាង​៣០០​នាក់។ អ្នក​ជំងឺ​កូវីដ១៩ រក​ឃើញ​ថ្មីនេះមាន​៩៩​នាក់ ជា​ករណី​ឆ្លងក្នុង​ព្រឹត្តិការណ៍​​សហគមន៍​២០កុម្ភៈ និងមាន​អ្នក​ជាសះស្បើយ​៣២៩នាក់​។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី៣ ខែមេសាឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ២៦៤៥នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២១១៦នាក់ – ព្យាបាល​ជា​សះស្បើយ ១៥៨៥នាក់ – កំពុង​សម្រាក​ព្យាបាល ១០៣៦នាក់ – ស្លាប់១៩នាក់។


វីរុសកូរ៉ូណា

ឃុំមួយនៅខេត្តកណ្តាល មានអ្នកឆ្លងកូវីដ ១៩ ជាង ១០នាក់

ឃុំជ្រៃលាស់ ស្រុក​ពញាឮ ខេត្តកណ្តាល រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១២នាក់ នៅថ្ងៃទី០១ េមសា នេះ។ អ្នកជំងឺកូវីដ ១៩ ទាំង ១២នាក់នោះជាខ្មែរទាំងអស់ មានស្ត្រី ៦នាក់ បុរស ៥នាក់ និងកុមារម្នាក់  ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្តាល នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២ ខែមេសាឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ២៥៤៦នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០១៧នាក់ – ព្យាបាល​ជា​សះស្បើយ ១២៦៥នាក់ – កំពុង​សម្រាក​ព្យាបាល ១២៧០នាក់ – ស្លាប់ ១៦នាក់។


វីរុសកូរ៉ូណា

តួលេខអ្នកឆ្លងកូវីដ ១៩ នៅតែខ្ពស់ដល់ទៅ ៦៩នាក់ ក្នុងនោះស្វាយរៀងជិត ៣០នាក់

នៅថ្ងៃទី១ មេសា ២០២១ តួលេខ​អ្នក​ឆ្លង​កូវីដ ១៩ មានចំនួន ៦៩នាក់ និងជាសះស្បើយ ១៦នាក់ នេះបើ​តាម​​សេចក្តី​​ជូន​ព័ត៌មាន​​របស់​​ក្រសួង​​សុខាភិបាល។ អ្នក​ជំងឺ​កូវីដ១៩ រក​ឃើញ​ថ្មីនេះ ៦៨នាក់ ជា​ករណី​ឆ្លងក្នុង​ព្រឹត្តិការណ៍​​សហគមន៍​២០កុម្ភៈ និង​ម្នាក់​ទៀត​ជា​អ្នក​ដំណើរ​ចូល​មក​កម្ពុជា។ អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈនេះ នៅ​ស្វាយរៀង​តួលេខ​ខ្ពស់​ជាងគេ មាន​អ្នក​ឆ្លង​ដល់​ទៅ ២៨នាក់ ភ្នំពេញ ២៣នាក់ កណ្តាល ១៣នាក់ និង​ព្រះសីហនុ ៤នាក់។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២ ខែមេសាឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ២៥៤៦នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០១៧នាក់ – ព្យាបាល​ជា​សះស្បើយ ១២៦៥នាក់ – កំពុង​សម្រាក​ព្យាបាល ១២៧០នាក់ – ស្លាប់ ១៦នាក់។


វីរុសកូរ៉ូណា

ជក់បារី ហើយឆ្លងកូវីដ-១៩ ប្រឈមនឹងការស្លាប់ខ្ពស់ជាងអ្នកធម្មតា

ការ​ជក់​បារី​នេះ មិន​មាន​ផ្ដល់​ប្រយោជន៍​អ្វី​ឡើយ​ដល់​សុខភាព​យើង​សូម្បី​តែ​បន្តិច ហើយ​បែរ​ជា​ផ្ដល់​ផល​ប៉ះពាល់​ដល់​ដល់​រាងកាយ សុខភាព​ទូទៅ ជា​ពិសេស​នោះ​សួត​យើង​។ CDC អាមេរិច​បាន​ឲ្យ​ដឹង​ថា អ្នក​ជក់​បារី​ងាយ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​សួត ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ហើយ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ជំងឺ​ឆ្លង​ជា​សកល​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​វីរុស​កូវីដ-១៩​ទៀត​នោះ ធ្វើ​ឲ្យ​ជក់​បារី​កាន់​តែ​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ ប៉ះពាល់​ទៅ​ដល់​សួត​ខ្លាំង​ជាង​អ្នក​ធម្មតា។ ទន្ទឹម​គ្នា​នេះ អង្គការ​សុខាភាព​ពិភព​លោក (WHO) បាន​ពន្យល់​ឲ្យ​ដឹង​ថា អ្នក​ជក់​បារី​ក៏​ដោយ ឬ​អ្នក​ជក់​បារី​អេឡិច​ត្រូនិច​ក៏​ដោយ​ សុទ្ធ​តែ​ប្រឈម​នឹង​ការកើត​ជំងឺ​កូវីដ-១៩​ខ្ពស់​ដោយ​សារ ពួក​គេ​ត្រូវ​កាន់​បារី​នៅ​នឹង​ដៃ​ដែល​អាច​មាន​ផ្ទុក​វីរុស ឬ​អាច​ឆ្លង​តៗគ្នា​តាម​រយៈ​ការ​ហុច​ឲ្យ​គ្នា​ជក់​លាយ​គ្នា ​(ដូច​ជា​បារី​អេឡិច​ត្រូនិក Vape ឬshisha ជាដើម)។ WHO បន្ត​ទៀត​ថា តាម​ភស្តុតាង​វិទ្យសាស្ត្រ​ដែល​យើង​មាន​ឥឡូវ​នេះ​បញ្ជាក់​ថា ភាព​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​លើ​អ្នក​ជក់​បារី​មាន​ភាគ​រយ​ខ្ពស់​ជាង​មនុស្ស​ដែល​មិន​ជក់​បារី។ ការ​ជក់​បារី​បណ្ដាល​ឲ្យ​ខូច​មុខ​ងារ​ដំណើរ​ការ​របស់​សួត​យើង ធ្វើ​ឲ្យ​វា​ពិបាក​ទប់​ទល់​ជាមួយ​នឹង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្សេងៗ​ដូច​ជា​ជំងឺ​កូវីដ-១៩ ដ៏​កាច​សាហាវ​នេះ​ជាដើម។ ប្រសិន​បើ​អ្នក​ជក់​បារី​ឆ្លង​ជំងឺ​កូវីដ-១៩ នោះ​សុខភាព​របស់​ពួក​គេ​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់ ដោយសារ​សួត​របស់​ពួក​គេ​រង​ការ​ខូច​ខាត​ពី​ការ​ជក់​បារី​ម្ដង​រួច​មក​ហើយ។ ថ្នាំ​ជក់ ឬ​Tobacco ជា​កត្តា​ហានិភ័យ​ចម្បង​បង្ក​ជា​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​មហារីក​ផ្លូវ​ដង្ហើម និង​ជំងឺ​ទឹក​នោម​ផ្អែម ជា​ហេតុ​បណ្ដាល​ឲ្យ​ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​ទាំង​ប៉ុន្មាន​នេះ មាន​ភាគ​រយ​ខ្ពស់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ពេល​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-២៩​រួច​ហើយ។​


វីរុសកូរ៉ូណា

អ្នកបំពានបម្រាម ត្រូវដកហូតមធ្យោបាយធ្វើដំណើរ និងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ

ព្រឹក​មិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​សម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះ​អាសន្ន ដោយ​ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ជំងឺ​កូវីដ ១៩។ នៅ​ក្នុង​សេចក្តី​សម្រេច​នោះ បាន​ផ្អាក​ការ​ធ្វើ​ចរាចរ និង​សកម្មភាព​អាជីវកម្ម​ពី​ម៉ោង ៨យប់ ដល់​ម៉ោង ៥ភ្លឺ រយៈពេល ២សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃទី១ ខែ​មេសា នេះ​ត​ទៅ លើក​លែង​តែ​ករណី​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ។ ក្នុង​ករណី​មាន​អ្នក​បំពាន​នឹង​សេចក្តី​សម្រេច​នេះ សមត្ថកិច្ច​នឹង​ចាប់​យក​មធ្យោបាយ​ធ្វើ​ដំណើរ រួម​មាន​ម៉ូតូ ឡាន​ជា​ដើម​នោះ ទៅ​រក្សា​ទុក​នៅ​ខណ្ឌ ឯ​អ្នក​បំពាន​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈពេល ១៤ថ្ងៃ។ "យើង​កុំ​ចាំបាច់​ឃាត់​គាត់ តែ​យើង​រក្សា​ទុក​មធ្យោបាយ​ធ្វើ​ដំណើរ ឧទាហរណ៍​ថា បើ​គាត់​ជិះ​ម៉ូតូ យក​ម៉ូតូ​គាត់​ទុក ហើយ​ឲ្យ​មនុស្ស​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ បើ​គាត់​ជិះឡាន​យក​ឡាន​ទៅ​ទុក ហើយ​ឲ្យ​មនុស្ស​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ គ្រប់ ១៤ថ្ងៃ ទើប​ឲ្យ​គាត់​មក​ទទួល​សម្ភារៈ​វិញ"។ នេះ​ជា​សារ​សំឡេង​របស់អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួន ស្រេង បញ្ជា​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទាំង១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ។ បន្ថែម​ពី​នោះ អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក បើ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​ឃើញ​ថា មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច នោះ​នឹង​អនុវត្ត​នូវ​ការ​ផាក​ពិន័យ​បន្ថែម​ទៀត។


វីរុសកូរ៉ូណា

ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ផ្សេងទៀត ស្លាប់នៅមន្ទីរពេទ្យខ្មែរ-សូវៀត

ស្ត្រីខ្មែរ​ម្នាក់​ទៀត​ហើយ ដែល​មាន​វិជ្ជមាន​កូវីដ ១៩ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅ​ព្រឹកថ្ងៃទី០១ មេសានេះ។ ស្ត្​រីរូប​នោះ អាយុ ៦៧ឆ្នាំ រស់នៅ​សង្កាត់​ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រកឃើញ​វិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ​បើតាមការ​បញ្ជាក់​ពី​ក្រុមគ្រូពេទ្យ​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ពាក់​ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ក្រសួង​សុខាភិបាល មិន​ទាន់​ចេញ​សេចក្តី​បញ្ជាក់ថា ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ឬយ៉ាង​ណា​នោះ​ទេ

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ