វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

ចេញពីធ្វើការចូលផ្ទះ កុំភ្លេចធ្វើតាមតិចនិកនេះ ចៀសវាងនាំកូវីដ-១៩ តាមខ្លួន

ទោះ​មាន​ការរីករាលជំងឺកូវីដ ១៩ ដោយសារ​ការងារ ឬ​របរ​រកស៊ី មាន​គ្នា​យើង​មួយ​ចំនួន​នៅ​តែ​ត្រូវ​ចេញ​ក្រៅ​ផ្ទះ ដែល​អាចប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ។ ដូច​នេះ តិចនិក​ខាង​ក្រោម​ប៉ុន្មាន​នេះ ជួយ​យើង​សម្អាត​ខ្លួន​យើង​ពី​វីរុស​កូវីដ-១៩ ក្រោយ​ចេញ​ពី​ធ្វើ​ការ​ចូល​ផ្ទះ ចៀស​វៀង​នាំ​កូវីដ-១៩​ជាប់​ខ្លួន​មក​ជាមួយ​ដែរ។ មុន​ពេល​ទៅ​ធ្វើ​ការ យក​អាល់កុល ឬ​ទឹក​លាង​ដៃ​តាម​ខ្លួន​រហូត ពាក់​ម៉ាសឲ្យ​ជាប់ ចម្អិន​អាហារ​ថ្ងៃ​ត្រង់ រួច​យក​ទៅ​ធ្វើ​ការ (បើ​អាច ចៀស​វាង​ចេញ​បាយ​ក្រៅ) អំឡុង​ពេល​ធ្វើ​ការ សម្លាប់​មេរោគ​លើ​ទូរស័ព្ទ កុំព្យូទ័រ ឬ​ឧបករណ៍​យើង​ប្រើ​នៅ​កន្លែង​ធ្វើ​ការ​ជា​ប្រចាំ លាង​សម្អាត​រាល់​ពេល​ប្រើ​ប្រាស់​របស់​រួម​គ្នា​ហើយ ចៀស​វាង​ការ​ចាប់​ដៃ​គ្នា សម្លាប់​មេរោគ​កន្លែង​ញ៉ាំ​បាយ​ថ្ងៃ ទាំង​មុន​ពេល​ញ៉ាំ និង​ក្រោយ​ពេល​ញ៉ាំ រក្សា​គម្លាត​ពី​អ្នក​ដទៃ ពាក់​ម៉ាសពេល​ធ្វើ​ការ​ (បើ​អាច) ក្រោយ​ពេល​ធ្វើការ សម្លាប់​មេរោគ​លើ​ទូរស័ព្ទ​ដៃ កាបូប​យួរ និង​ឧបករណ៍​ផ្សេង​ៗ​ក្រោយ​ធ្វើការ ទុក​របស់​មិន​ចាំ​បាច់​យក​ទៅ​ផ្ទះ​នៅ​កន្លែង​ធ្វើ​ការ​ដូច​កុំព្យូទ័រ ឯកសារ​នានា ​(បើ​អាច) ដោះ​ខោ​អាវ​កខ្វក់​ដាក់​ក្នុង​កន្ត្រក​មួយ​កន្លែង ឬ​ដាក់​បោក​តែ​ម្ដង​ពេល​ដល់​ផ្ទះ ងូត​ទឹក​ភ្លាម​ពេល​ទៅ​ដល់​ផ្ទះ ត្រូវ​ចាំ​ថា យើង​ត្រូវ​គិត​ពី​សុវត្ថិភាព​សុខភាព​យើង និង​អ្នក​រស់​នៅ​ជាមួយ​យើង​ជា​ចម្បង​ពេល​ចេញ​ទៅ​ធ្វើ​ការ ហេតុ​ដូច​នេះ​យើង​ត្រូវ​ចៀស​វាង​កន្លែង​មនុស្ស​ច្រើន ឬ​កន្លែង​ដែល​មាន​មនុស្ស​ឆ្លង​ច្រើន​ករណី និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​សុវត្ថិភាព​យើង គ្រួសារ​របស់​យើង និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន។


វីរុសកូរ៉ូណា

ត្រឹម១ថ្ងៃប៉ុណ្ណោះ មានស្ត្រីខ្មែរ ៣នាក់ ស្លាប់ដោយសារជំងឺកូវីដ ១៩

នៅ​ថ្ងៃទី ៣១ មីនា​ ២០២១ ម្សិល​មិញ​នេះ មានស្ត្រីខ្មែរ ៣នាក់ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នេះ​បើ​តាម​សេចក្តី​ជូនព័ត៌មាន​ជា​បន្ត​បន្ទាប់​របស់​ក្រសួង​សុខាភិបាល។ ១. ស្ត្រីជនជាតិ​ខ្មែរ អាយុ ៥៦ឆ្នាំ រស់​នៅ​សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ រក​ឃើញ​​វិជ្ជមាន​​នៅ​ថ្ងៃទី២៦ មីនា ស្លាប់​នៅ​ថ្ងៃទី៣១ មីនា ម៉ោង១០៖៣០នាទីព្រឹក នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត។ ២. ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ ២៨ឆ្នាំ រស់នៅ​ភូមិ​បឹងសាឡាង សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ រក​ឃើញ​វិជ្ជមាន​នៅ​ថ្ងៃទី៣០ មីនា ស្លាប់នៅថ្ងៃទី៣១ មីនា ម៉ោង ២៖៤០នាទីរសៀល នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ ៣. ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៥៦ឆ្នាំ រស់នៅ​សង្កាត់​បឹងព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ រក​ឃើញ​វិជ្ជមាននៅថ្ងៃទី២៧មីនា ស្លាប់នៅថ្ងៃទី ៣១ មីនា ២០២១ វេលាម៉ោង ៤៖៥០នាទី​រសៀល នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ គិត​​ត្រឹម​ថ្ងៃទី ៣១ មីនា ២០២១ នេះ ​មាន​​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ […]


វីរុសកូរ៉ូណា

ស្ត្រីខ្មែរអាយុ ២៨ឆ្នាំ នៅឫស្សីកែវ ស្លាប់ដោយសារជំងឺកូវីដ ១៩

ស្រ្តី​ខ្មែរ​អាយុ ២៨ឆ្នាំ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ នៅរសៀលថ្ងៃទី៣១ មីនា នេះ។ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្ត្រីរូបនេះ​រក​ឃើញ​វិជ្ជមាន​នៅ​ថ្ងៃទី ៣០ មីនា  ដោយ​អ្នក​ជំងឺមាន​សភាពធ្ងន់ធ្ងរ​តាំងពី​ពេល​ចូល​សម្រាក​ពេទ្យ ព្រោះ​មាន​ជំងឺ​ប្រចាំកាយ ជំងឺ​ផ្អែម​ប្រភេទ ១ និង​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ ដំណាក់កាល​ចុង​ក្រោយ ទើប​ក្រុមគ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។ គួរ​បញ្ជាក់ថា នេះ​ជា​ករណី​ទី១៣ នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា ចាប់​តាំង​ពី​មាន​ការ​រីករាលដាល​ជំងឺនេះ​មក។


វីរុសកូរ៉ូណា

អនុក្រឹត្យថ្មី ហាមឃាត់ការធ្វើដំណើរពីម៉ោង ៨យប់-៥ភ្លឺ នៅតំបន់ផ្ទុះកូវីដ ១៩

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ ស្តី​ពីវិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ នៅ​ក្នុង​មាត្រា ៧ ការ​រឹតត្បិត ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ចរាចរណ៍​ចេញ-ចូល នៃ​អនុក្រឹត្យ​នោះ​បាន​ចែងថា​ការ​ធ្វើ​ចរាចរណ៍​ចេញ-ចូល​ភូមិសាស្ត្រ​នៃ​តំបន់ ឬ​ទីកន្លែង​ណាមួយ ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ ១៩ អាច​ត្រូវ​រឹតត្បិត ឬ​ហាមឃាត់ លើក​លែង​តែ​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សាធារណៈ​ចាំបាច់​និង​បន្ទាន់ ឬ​សេវា​ដឹក​ជញ្ជូន​ទំនិញ។ ដោយ​នៅ​ក្នុង​មាត្រា ៨ បម្រាម​គោចរ​វិញ បាន​ចែង​ថា រាល់​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​អនុញ្ញាត ដូច​មាន​ចែង​ក្នុង​មាត្រា ៤ នៃ​អនុក្រឹត្យ​នេះ មិន​ត្រូវ​ធ្វើ​ឡើង​នៅ​ចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើក​លែង​ចំពោះ​ការ​ធ្វើ​ដំណើរ​ដោយ​សុខភាព​បន្ទាន់ មូលហេតុ​ចាំបាច់​និង​បន្ទាន់​ក្នុង​គ្រួសារ ការ​ដឹក​ជញ្ជូន​ទំនិញ ការ​បំពេញ​កាតព្វកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ។ នៅក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះបានចែងថា ការ​ធ្វើដំណើរ​ចេញ​ពី​លំនៅដ្ឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន អាច​ត្រូវ​រឹតត្បិត ឬ​ហាមឃាត់ លើក​លែង​ករណី​ចាំបាច់​មួយ​ចំនួន។ ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីផ្ទះ មានដូចជា ទៅទិញគ្រឿងបរិភោគនិងសម្ភារៈចាំបាច់ប្រចាំថ្ងៃ ទៅមន្ទីរពេទ្យ ទៅឱសថស្ថាន ទៅបំពេញការងារ ទៅប្រកបអាជីវកម្ម ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងករណីបន្ទាន់ក្នុងគ្រួសារជាដើម។


វីរុសកូរ៉ូណា

ស្អែកនេះ ស្ថាប័នរដ្ឋ និងឯកជន ៨ ក្រុម មានអាទិភាពចាក់វ៉ាក់សាំង Sinovac មុនគេ

នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២១​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ (គ.វ.ក-១៩) បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង Sinovac ដែល​ទើប​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​២៦ ខែ​មីនា ឆ្នាំ​២០២១ ក្រោយ​ការ​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល ក្នុង​ជំហាន​ដំបូង​ចំនួន ១លាន៥សែនដូស ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នឹង​ត្រូវ​អនុវត្ត​ឲ្យ​ចាក់​នៅ ​ថ្ងៃ​ទី០១ ខែ​មេសា ស្អែកនេះ។ ក្រសួង​សុខាភិបាល​បាន​បន្ត​ឲ្យ​ដឹង​ថា ​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប ៧៤៥.០០០នាក់ (​ដូស​ទី១) សម្រាប់​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) នៅ​ថ្ងៃ​ស្អែក​នេះ ជូន​ក្រុម​មនុស្ស​ដែល​ដល់​វេន​នា​ពេល​នោះ​មាន​ដូច​ជា៖ ១. ក្រុម​គ្រូពេទ្យ បុគ្គលិក និង​មន្រ្តី​សុខាភិបាល​ជួរ​មុខ (សេវា​រដ្ឋ និង​សេវា​សុខាភិបាល​ឯក​ជន​ស្រប​ច្បាប់ និង​ដែល​មាន​បញ្ជី​ឈ្មោះ​ត្រឹម​ត្រូវ បាន​ផ្ញើ​ជូន គ.វ.ក-១៩ ឬ​ទៅ​មន្ទីរ​សុខាភិបាល​រាជ​ធានី-ខេត្ត រួច​ហើយ) ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ដែល​ពុំ​ទាន់​បាន​ចាក់​ពី​មុន ២. រដ្ឋ​សភា ព្រឹទ្ធសភា និង​ក្រុម​គ្រួសារ ដែល​មាន​បញ្ជី​ឈ្មោះ​ផ្ញើ​ជូន គ.វ.ក-១៩​រួច​ហើយ ៣. អ្នក​សារ​ព័ត៌មាន​ដែល​ពុំ​ទាន់​បាន​ចាក់​ពី​មុន (ដែល​មាន​បញ្ជី​ឈ្មោះ​ត្រឹម​ត្រូវ​បាន​ផ្ញើ​ជូន គ.វ.ក-១៩ តាម​រយៈ​ក្រសួង​ព័ត៌មាន ឬ​ទៅ​មន្ទីរ​សុខា​ភិបាល​រាជធានី-ខេត្ត រួច​ហើយ) ៤. កង​កម្លាំង និង​មន្ត្រី​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ដែល​ពុំ​ទាន់​បាន​ចាក់​ពី​មុន​នៅ​តាម​រាជធានី-ខេត្ត (​ចាំបាច់​ត្រូវ​មាន​បញ្ជី​ឈ្មោះ​រៀប​ចំ​ដោយ​អាជ្ញាធរ​រាជធានី-ខេត្ត)​ ៥. មន្ត្រី​រាជការ​ស៊ីវិល រួម​ទាំង​បុគ្គលិក​កិច្ច​សន្យា​ទាំង​អស់​នៅ​គ្រប់​ក្រសួង ស្ថាប័ន នៅ​ថ្នាក់​ជាតិ […]


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងរួច ឈឺ ឬហើមនៅកន្លែងចាក់ ត្រូវធ្វើម៉េច?

គ្រប់​វ៉ាក់សាំង​ទាំង​អស់ រួម​ទាំង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ផង ក្រោយ​យើង​ចាក់​រួច​តែង​តែ​មាន​ផល​រំខានខ្លះៗ។ តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំងរួច មាន​ដូចជា ឈឺ ឬ​ហើម​តិចតួច​នៅ​កន្លែង​ចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ។ ផល​រំខាន​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល ២-៣ ថ្ងៃ។ ក្នុង​ករណី​មាន​ផល​រំខាន​ខាង​លើ​នេះ យើង​អាច​លេប​ថ្នាំ​បំបាត់ការ​ឈឺចាប់ ឬ​ថ្នាំ​បញ្ចុះ​កម្តៅ បើ​សិន​ជា​មិន​មាន​បញ្ហា​សុខភាព ដែល​ពេទ្យ​ហាម​មិន​ឲ្យ​លេប​ថ្នាំ​ប្រភេទ​នេះ។ តែ​ប្រសិន​បើ​ឈឺ ឬ​ហើម​តិច​តួច​នៅ​កន្លែង​ចាក់ យើង​អាច​ស្អំ​ជាមួយ​កំណាត់​សើម​ត្រជាក់​ដែល​ស្អាត។ ទោះ​ជា​ដឹង​ថា ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​មាន​ផល​រំខាន​បែប​នេះ​ក្តី តែ​ពេទ្យ​ហាម​ដាក់​ខាត​ការ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​ថ្នាំ​បញ្ចុះ​កម្តៅ​មុន​ពេល​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ផល​រំខាន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ