វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា


វីរុសកូរ៉ូណា

មន្ត្រីនគរបាលត្បូងឃ្មុំម្នាក់ ឆ្លងកូវីដ ១៩ បានទៅច្រើនកន្លែង មានទាំងភ្នំពេញ

មន្ដ្រី​នគរបាលម្នាក់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំម្នាក់ វិជ្ជមានកូវីដ ១៩ បាន​ធ្វើ​ដំណើរ​ទៅ​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត រួម​ទាំង​រាជធានី​ភ្នំពេញ ហើយ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​មនុស្ស ៨នាក់ និង​ប្រយោល ១៤នាក់។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្តត្បូងឃ្មុំ បាន​បញ្ជាក់​ថា មន្ត្រីនគរបាលរូបនេះមានអាសយដ្ឋាននៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំពោះទីតាំង​របស់​មន្ត្រី​នគរបាល​រូបនោះ​បានទៅ រួមមាន ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ពេទ្យធ្មេញ អេ ឌេន ស្ថិត​ក្នុង​ស្រុក​ពញាក្រែក, មាត់​ទន្លេ​សិប្បនិម្មិត​ខេត្តត្បូងឃ្មុំ អាហារដ្ឋាន តាលី បឹងសាឡាង អាហារដ្ឋាន ៧១ នៅជិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ រដ្ឋបាល​ខេត្តត្បូងឃ្មុំ ក៏​បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​បុរស​ខាងលើ ទៅ​យក​សំណាក​នៅ​គ្រប់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។


វីរុសកូរ៉ូណា

សារពីគ្រូពេទ្យក្នុងការ​​ស្រោច​ស្រង់​ជីវិត​​អ្នក​ជំងឺ​កូវីដ-១៩​! អានហើយរន្ធត់ចិត្ត

អំឡុង​ពេល​មានករណីឆ្លងវីរុសកូវីដ-១៩ ក្រុមគ្រូពេទ្យប្រៀបបាននឹងកងទ័ពអាវស ចាំចុះពិនិត្យ និងព្យាបាលអ្នកជំងឺ​កូវីដ-១៩ ដោយមិនខ្លាចរអា ទាំងយប់ទាំងថ្ងៃ ប្រយុទ្ធជាមួយវីរុសដែលយើងមើលមិនឃើញ។ ឆ្លង​​កាត់​សមរភូមិ​ដ៏​សែនគ្រោះថ្នាក់​មួយ​នេះ មានគ្រូពេទ្យមួយរូបបានសរសេរសំណេរមួយរាយរ៉ាប់ពីអារម្មណ៍ពិត និងការសង្គ្រោះប្រជាជនពីជំងឺកូវីដ-១៩។ ក្នុង​នាម​ជា​គ្រូពេទ្យ​ជួរ​មុខ វា​ពិបាក​ខ្លាំង​ណាស់ តែ​ក៏​ត្រូវ​ស៊ូ​ទ្រាំ ស្ម័គ្រ​ចិត្ត​ធ្វើ​ដើម្បី​ប្រជាជន​យើង។ មិនមែន​ខ្ញុំ​មិន​ខ្លាច មិន​មែន​ខ្ញុំ​មិន​តក់​ស្លុត ក្នុង​ការ​ចុះ​ជួយ​ស្រោច​ស្រង់​ជីវិត​ព្យាបា​អ្នក​ជំងឺ​កូវីដ-១៩​ នោះ​ទេ ហើយ​មិនមែន​ខ្ញុំ​មាន​ជីវិត​អមតៈ​នោះ​ដែរ​តែ​នេះ​ជា​កាតព្វកិច្ច​របស់​ពេទ្យ។ ខ្ញុំ​ក៏​មាន​ជីវិត​មួយ​មាន​គ្រួសារ មាន​ពុក​ម៉ែ​ចាស់ មាន​ប្តី​ប្រពន្ធ មាន​កូន​រង់​ចាំ​ខ្ញុំ​ដូច​អ្នក​ដែរ តែ​ខ្ញុំ​ត្រូវ​តែ​ពុះពារ​ដើម្បី​សេច​ក្តី​សុខ​របស់​ប្រជាជន​ខ្ញុំ។ នេះ​ជា​សំណេររៀបរាប់​របស់​លោក​វេជ្ជបណ្ឌិតម្នាក់ដែលកំពុងសង្គ្រោះជីវិតប្រជាជនពីជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត​បន្ត​ថា ទាំង​កាយ​ទាំង​ចិត្ត មិន​ចង់​ឃើញ​អ្នក​ជំងឺ​ណា​ម្នាក់​បាត់​បង់​ជីវិត និង​ប្រាថ្នា​ឲ្យ​អ្នក​ជំងឺ​ព្យាបាល​ឆាប់​ជា ដើម្បី​ឆាប់​ត្រឡប់​ទៅ​ផ្ទះ​ជុំ​គ្រួសារ​វិញ ទើប​គ្រូពេទ្យ​ជួរ​មុខ​លះ​បង់​ខ្លួន​ប្រឡូក​ជាមួយ​វីរុស​ដែល​យើង​មើល​មិន​ឃើញ ព្រោះ​គ្រូពេទ្យ​ក៏​សង្ឃឹម​ថា​បាន​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ​វិញ​ដូច​គ្នា។ “រាល់​ថ្ងៃ រត់​ទាំង​យប់​ទាំង​ថ្ងៃ ឈរ​ហាល​ថ្ងៃ​ហាល​ខ្យល់ ក្តៅ​រាប់​ម៉ោង​នៅ​​មុខ​ផ្ទះ​គេ ក្នុង​សម្លៀកបំពាក់​ក៏​ហប់​ពិបាក​ដកដង្ហើម​ ដើម្បី​ទទួល​អ្នក​ជំងឺ និង​ដឹក​យក​ទៅ​ព្យាបាល។" វេជ្ជបណ្ឌិត​រូប​នេះ​ថែម​ទៀត​ថា អ្នក​ពាក់​ម៉ាស់​ថា​ហប់​ពិបាក​ដក​ដង្ហើម តែ​វា​ងាយ​ស្រួល​ឆ្ងាយ​ណាស់​ជាង​ដក​ដង្ហើម​តាម​បំពង់​ខ្យល់។ អ្នក​ថា​អផ្សុក​ណាស់​នៅ​ក្នុង​ផ្ទះ មិន​បាន​ជួប​ជុំ​មិត្តភក្តិ ដើរ​ផឹក​ស៊ី ចូល​ហូប​តាម​ហាង​នា​នា តែ​ខ្ញុំ​គិត​ថា ការ​នៅ​ផ្ទះ វា​ងាយ​ស្រួល​ឆ្ងាយ​ណាស់ ឆ្ងាយ​ជាង​ការ​រស់​នៅ​ក្នុង​ពេទ្យ។ សូម​អ្នក​យល់​ថា ជីវិត​អ្នក​មាន​តម្លៃ​​នៅ​ពេល​ជំងឺ​មិន​ទាន់​មក​ដល់ តែ​ពេល​អ្នក​ឆ្លង​ជំងឺ អ្នក​នឹង​យល់​ថា ការ​ជា​សះ​ស្បើយ​ពី​ជំងឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ដូច្នេះ​សូម​អ្នក​រក្សា​ការ​អនុវត្ត​វិធាន​ការ ៣​ការពារ ៣កុំ របស់​សម្តេច​តេជោ ឱ្យ​បាន​ខ្ជាប់​ខ្ជួន […]


វីរុសកូរ៉ូណា

អាការៈក្រោយចាក់វ៉ាក់សាំង និងសញ្ញាបញ្ជាក់ថា មានបញ្ហា

ជា​ទូទៅ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​របស់​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ។ ភាគ​ច្រើន​វា​អាការៈ​ទាំង​នោះ​មិន​បង្ក​ការគំរាម​កំហែង​ដល់​សុខភាព​ទេ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ដែរ។ ដូច​គ្នា​នេះ​ដែរ ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ អាច​ជួយ​ការពារ​យើង​ពី​ការ​​ឆ្លង​វីរុស​នេះ តែ​វា​បង្ក​ឲ្យ​រាងកាយ​យើង​បញ្ចេញ​សញ្ញា​ជា​ផល​រំខាន​តិច​តួច​ដែល​បញ្ជាក់​ថា រាងកាយ​យើង​កំពុង​បង្កើត​អង់ទីករ​ការពារ​ជំងឺ​នេះ។ អាការៈ​រំខាន​ពី​ការ​ចាក់​វ៉ាក់សាំង​អាច​បណ្ដាល​ឲ្យ​យើង​ពិបាក​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)។ ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង លើ​ដៃ (កន្លែង​ចាក់)៖ ឈឺ ឡើង​ក្រហម ឬ​ហើម លើ​រាងកាយ៖ ហត់ អស់​កម្លាំង ឈឺ​ក្បាលឈឺ​សាច់ដុំ ព្រឺ​សម្បុរ ក្ដៅ​ខ្លួន ឬ​ចង្អោរ ចង់​ក្អួត។ល។ តិច​និក​គួរ​ដឹង​ក្រោយ​ចាក់​វ៉ាក់សាំង ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ពី​ការ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ដូច​ជា​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ពេល​យើង​ឈឺ​កន្លែង​មុខ​ម្ជុល​ជាដើម។ តែ​វា​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់​វ៉ាក់សាំង​ទេ។ ក្នុង​ករណី​មួយ​ចំនួន​ធំ រាល់​ការ​ឈឺ​ចាប់​បង្ក​ឡើង​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច នឹង​បាត់​ទៅ​វិញ ហើយ​យើង​មិន​ចាំបាច់​បារម្ភ​ពេក​ទេ។ ផ្ទុយ​វិញ​បើ​មាន​ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម គួរ​ទាក់ទង​ទៅ​ខាង​មន្ទីរពេទ្យ ឬ​គ្រូពេទ្យ​ព្រោះ​វា​អាច​ជា​សញ្ញា​មាន​បញ្ហា​ដល់​សុខភាព​ដូច​ជា៖ ១. កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង ២. ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ ​២-៣​ថ្ងៃបន្ទាប់​ពី​ចាក់​ថ្នាំ។ CDC បាន​បញ្ជាក់​ទៀត​ថា ផល​រំខាន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​ពិបាក​ធ្វើ​កិច្ច​ការធម្មតា​ប៉ុន្មាន​ថ្ងៃ បើ​វា​មិន​បាត់​ទៅ​វិញ មាន​ន័យ​ថា ការ​ចាក់​វ៉ាក់​សាំង​មាន​បញ្ហា​ហើយ ត្រូវ​ប្រញាប់​រក​ជំនួយ។


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងកូវីដ ១៩ រួច ពេទ្យឲ្យធ្វើម៉េច? តមអីខ្លះ ទើបមានប្រសិទ្ធភាព?

ខណៈ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ មិន​ទាន់​មាន​សញ្ញា​ថមថយ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​យើង​ក៏​បាន​ពន្លឿន​ទៅ​តាម​នោះ​ដែរ។ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​កូវីដ ១៩ រួច តើ​គ្រូពេទ្យ​តម្រូវ​ឲ្យ​អ្នក​ចាក់​ធ្វើ​អីខ្លះ ឬ​ក៏​តម​អីខ្លះ ទើប​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង? ក្រសួង​សុខាភិបាល​បាន​ចេញ​ប្រការ​ត្រូវ​ចង​ចាំ​ចំនួន ៣ ក្រោយ​ចាក់​វ៉ាក់សាំង​រួច៖ ១. ត្រូវ​បន្ត​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ក្នុង​រយៈពេល ៧ម៉ោង ចៀស​វាង​សកម្មភាព​ប្រើ​កម្លាំង​ធ្ងន់ធ្ងរ គេង និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ ២. ត្រូវ​បន្ថែម​ថាមពល ប្រូតេអ៊ីន វីតាមីន និង​អាហារ​ជីវជាតិ។ ក្នុង​រយៈពេល ១សប្តាហ៍ ចៀសវាង​អាហារ​មាន​ជាតិ​ហឹរ មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង ពិសេស​អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​ជាតិ​អាល់កុល អាច​នាំ​ឲ្យ​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង ឬ​ធ្វើ​ឲ្យ​វ៉ាក់សាំង​បាត់បង់​ប្រសិទ្ធភាព។ ៣. ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្ការ​ជំងឺផ្តាសាយ ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ក្នុង​រយៈពេល ១២ម៉ោង ពេល​ងូតទឹក​ត្រូវ​បិទ​បង់​ស្អិត ឬ​បង់​បិទ​ដំបៅ​ការពារ​កន្លែង​ចាក់វ៉ាក់សាំង និង​ក្រោយ ១២ ម៉ោង ពេល​ងូត​ទឹក មិន​ត្រូវ​ប៉ះពាល់​កន្លែង​ចាក់​វ៉ាក់សាំង។




វីរុសកូរ៉ូណា

ខេត្តព្រះសីហនុត្រឹម១ថ្ងៃ មានអ្នកឆ្លងកូវីដ ១៩ ជិត១៥០នាក់

រកឃើញ​ករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៧៩នាក់ ក្នុងមានអ្នករស់នៅខេត្តព្រះសីហនុដល់ទៅ ១៤២នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។ ក្រៅពីករណីវិជ្ជមានខាងលើ ក៏មានស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៤៣ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នេះបើ​តាម​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ២១៤៧នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១៦២២នាក់ – ព្យាបាល​ជា​សះស្បើយ ១១៣២នាក់ – កំពុង​សម្រាក​ព្យាបាល ១០០៥នាក់ – ស្លាប់ ៨នាក់។


វីរុសកូរ៉ូណា

ស្ត្រីជនជាតិខ្មែរម្នាក់ទៀតហើយ ស្លាប់ដោយសារជំងឺកូវីដ ១៩

ស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់ រស់នៅ​ខេត្ត​ព្រះសីហនុ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩។ បើ​តាម​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រឹក​នេះ អ្នក​ជំងឺ​ខាងលើ​ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។ លោក​ជំទាវបាន​បន្ត​ថា មូលហេតុនាំ​ឲ្យអ្នក​ជំងឺ​ឈាន​ដល់ស្លាប់ ដោយសារ​មានជំងឺឈាមក្នុងក្រពះ​ធ្ងន់ធ្ងរ និង​ធ្លាក់ឈាមច្រើន បូក​ជាមួយ​ជំងឺកូវីដ ១៩ ផង ធ្វើឲ្យ​ស្ថានភាព​អ្នក​ជំងឺ​ស្ថិតក្នុង​ភាព​ធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យ​មិន​អាច​ជួយ​សង្រ្គោះបាន។ ការ​ស្លាប់​របស់​ស្រ្តី​ខាងលើ ជា​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ទី៩ ហើយ​នៅ​កម្ពុជា ចាប់​ពី​មាន​ការ​រីករាលដាល នៃជំងឺ​កូវីដ ១៩។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ