វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន ពន្យល់ពីមូលហេតុអ្នកចាក់វ៉ាក់សាំងកូវីដហើយនៅតែឈឺ ឬស្លាប់

ក្នុងចំណោមអ្នកស្លាប់ដោយសារកូវីដ ១៩ មួយចំនួនបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួច។  លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា កាលណាយើងចាក់ដូសលើកទី១ហើយ ទោះវ៉ាក់សាំងអ្វីក៏ដោយ ការផលិតបាននូវកងការពារ ដែលយើងហៅថា អង្គបដិបក្ខសម្រាប់ខ្លួនយើង ត្រូវការរយៈពេលមួយសម្រាប់បង្កើត មិនមែនចាក់ភ្លាមបង្កើតបានភ្លាមទេ។ លោកជំទាវថា ហេតុដូច្នេះហើយបានជាមានតម្រូវការចាក់ដូស្តលើកទី២ ដើម្បីជំរុញឲ្យមានការបង្កើតបាននូវអង្គបដិបក្ខនៅក្នុងសរីរាង្គរបស់យើង។ ដូច្នេះហើយបានជាការចាក់លើកទី១ហើយ លើកទី២តម្រូវឲ្យមានការចាក់ជាចាំបាច់ ដោយមានចន្លោះនៃការចាក់អាស្រ័យទៅតាមគោលការណ៍វ៉ាក់សាំងនីមួយៗ ។ ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ តែបែរជាឈឺ លោកជំទាវពន្យល់ថា កាលណាចាក់លើកទី១ហើយ សរីរាង្គមិនទាន់បង្កើតកងការពារបានទេ អ៊ីចឹងនៅក្នុងដំណាក់កាលនោះ ប្រសិនបើអ្នកចាក់នោះមិនបានអនុវត្តនូវវិធានការការពារទេ ដោយយល់ច្រឡំស្មានតែចាក់ហើយភ្លាម ខ្លួនមានកងការពារភ្លាម នោះធ្វើឲ្យលទ្ធភាពនៃការចម្លងវីរុសកូវីដ ១៩ វាយលុកចូលក្នុងសរីរាង្គខ្លួនបាន។ ខណៈសរីរាង្គមិនទាន់មានកងការពារនេះ យើងមិនអាចឈ្នះវីរុសកូវីដ ១៩ បានទេ ដូច្នេះលទ្ធភាពនៃការឆ្លង លទ្ធភាពនៃការឈឺ លទ្ធភាពនៃការស្លាប់មានគ្រប់ពេលវេលាទាំងអស់នៅក្នុងចន្លោះពេលនៃការចាក់វ៉ាក់សាំង។ ត្បិតតែយើងបានចាក់វ៉ាក់សាំងដូសលើកទី២ហើយ ចាក់ហើយភ្លាមឈឺ នេះបង្ហាញថា សរីរាង្គរបស់យើងមិនទាន់បង្កើតអង្គបដិបក្ខប្រាណបានទេ គឺត្រូវការពេលវេលាមួយដើម្បីជំរុញឲ្យបង្កើតបានកងការពារ។ "អ៊ីចឹងប្រសិនបើបុគ្គលនោះបានឆ្លងកូវីដ ១៩ នៅក្នុងចន្លោះនៃការចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ហើយមិនទាន់មានការវិវត្ត ឬមិនមានចេញរោគសញ្ញាអី ដោយបុគ្គលនោះមិនដឹង អ៊ីចឹងមកចាក់លើកទី២ ក្រោយចាក់លើកទី២ហើយ រោគសញ្ញាចេញ អ៊ីចឹងវ៉ាក់សាំងក៏មិនមានលទ្ធភាពវាយលុកទៅកូវីដ ១៩ […]


វីរុសកូរ៉ូណា

ស្រុកកោះធំ និងស្អាង ខេត្តកណ្តាល មានអ្នកឆ្លងកូវីដ ១៩ ជាង ៧០នាក់

ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២១ រក​ឃើញ​អ្នក​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ៩៦នាក់ ក្នុង​នោះ​ភាគច្រើន​លើសលប់​ជា​អ្នក​រស់​នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ និងឃុំរការខ្ពស់ ស្រុកស្អាង ខេត្ត​កណ្តាល គឺ​មាន​ដល់​ទៅជាង ៧០​នាក់។ ក្រៅ​ពី​ខេត្ត​កណ្តាល នៅ​ភ្នំពេញ​មាន​អ្នក​ឆ្លង ១៨នាក់ ស្វាយរៀង ៣នាក់ និង​ត្បូង​ឃ្មុំ ១នាក់។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៩៦២នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១៤៤៤នាក់ – ព្យាបាល​ជា​សះស្បើយ ១០៧៨នាក់ – កំពុង​សម្រាក​ព្យាបាល ៨៨៤នាក់ – ស្លាប់ ៨នាក់។



វីរុសកូរ៉ូណា

វ៉ាក់សាំង Sinovac ទើបមកដល់ស្រុកខ្មែរក្តៅៗ ចាក់បានវ័យណាខ្លះ? ចាក់ប៉ុន្មានដូស?

ព្រឹកមិញ​នេះ​វ៉ាក់សាំង Sinovac របស់​ប្រទេស​ចិន ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ចំនួន ១លាន៥សែន​ដូស​បាន​​ដល់​ហើយ។ តើ​មនុស្ស​វ័យ​ណា​ខ្លះ​អាច​វ៉ាក់សាំង​នេះ​បាន? ហើយ​ចាក់​ប៉ុន្មានដូស​ដែរ? ឆ្លើយសំណួរ​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង Sinovac នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​អះអាង​ថា លក្ខខណ្ឌ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង Sinovac មិន​ខុស​ពី​វ៉ាក់សាំង Sinopharm ប៉ុន្មាន​នោះ​ទេ ពោល​គឺ​វ៉ាក់សាំង​នេះ​អាច​ចាក់​បាន​ចាប់​អាយុ ១៨ឆ្នាំ​ឡើងទៅ ឯ​ប្រសិទ្ធភាព​អាច​ពី ៧០-៨០%។ ចំពោះ​សុពលភាព​នៃ​ការ​ប្រើប្រាស់​វិញ មាន​រយៈ​ពេល ៣៦ខែ តែ​លោក​ជំទាវ​ថា ក្រុមហ៊ុន Sinovac​ ណែនាំ​ឲ្យ​ចាក់​ក្នុង​រយៈពេល ៦ខែ ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចំណែក​ចំណុះ​វ៉ាក់សាំង Sinovac ក្នុង១ដប មាន ០,៥មិល្លិលីត្រ ហើយ​ម្នាក់​ត្រូវ​ចាក់ ២ដូស ក្នុង​ចន្លោះ ២សប្តាហ៍។ ចំពោះ​អ្នក​ដែល​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំ​កាយ ឬ​ឡើង​កម្តៅ មិន​អាច​ចាក់​វ៉ាក់សាំង​ Sinovac បាន​ទេ។ លោក​ជំទាវ​បាន​បន្ត​ថា កម្ពុជា​បញ្ជា​ទិញ​វ៉ាក់សាំង Sinovac នេះ ក្នុង​តម្លៃ ១០ដុល្លារ/ដូស ដូច្នេះ​សរុប​ទាំងអស់ ១៥លាន​ដុល្លារ។


វីរុសកូរ៉ូណា

វ៉ាក់សាំងចិន Sinovac ១.៥លានដូស កម្ពុជាបញ្ជាទិញមកដល់ព្រឹកនេះ

វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់​ប្រទេស​ចិន ប្រមាណជា ១.៥លានដូស ដែល​កម្ពុជា​បាន​បញ្ជា​ទិញ នឹង​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ ក្រសួង​សុខាភិបាល​នឹង​រៀបចំ​ពិធី​ទទួល​វ៉ាក់សាំង ស៊ីណូវ៉ាក់  នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ឯកឧត្តម រង្សី វិសុត្យ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម វាង វិនជាន ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា។


វីរុសកូរ៉ូណា

កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីវីរុសកូវីដ-១៩

មនុស្ស​ចាស់​មាន​សុខភាព​មិន​មាំ​ទាំ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាង​ក្មេង​ៗ ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក៏​ចុះ​ខ្សោយ​ពិបាក​ទប់​ទល់​នឹង​ជំងឺ ឬ​ការ​ឆ្លង​មេរោគ និង​វីរុស​ផ្សេងៗ ហើយ​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ក៏​ពិបាក យឺត និង​ស្មុគ​ស្មាញ​ទៀត។ អំឡុង​ពេល​នេះ គ្នា​យើង​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ឪពុក​ម្ដាយ​ចាស់​របស់​យើង ខ្លាច​គាត់​ឆ្លង​វីរុស​កូវីដ-១៩ នេះ ប៉ះពាល់​ដល់​សុខភាព ឬ​អាច​បាត់​បង់​ជីវិត​បាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​ថែទាំ​សុខភាព​មនុស្ស​ចាស់ យើង​អាច​សាកល្បង​ការពារ​ពួក​គាត់​ពី​វីរុស​កាច​សាហាវ​កូវីដ-១៩​ បាន​ដូច​ជា៖ ១. ប្រាកដ​ថា យើង​មាន​សុខភាព​ល្អ ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​មើល​ថែ​សុខភាព​មនុស្ស​ចាស់ គឺ​ត្រូវ​ប្រាកដ​ថា យើង​ខ្លួន​ឯង​ផ្ទាល់​មិន​មាន​ផ្ទុក​វីរុស​នេះ ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ការពារ​ពី​ក្រសួង​សុខាភិបាល​ដូច​ជា៖ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ស្អាត​ជានិច្ច ចៀស​វាង​កន្លែង​មនុស្ស​ច្រើន ក្អក ឬ​កណ្ដាស់ខ្ទប់​មាត់ ច្រមុះ​ជាមួយ​កន្សែង ក្រដាស ឬកែងដៃ មិន​ត្រូវ​ប៉ះពាល់​បរិវេណ​ផ្ទៃមុខ សម្អាត សម្លាប់​មេរោគ​លើ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ និង​ឧបករណ៍​ជំនួយ​ដែល​ឪពុកម្ដាយ​យើង​ប្រើ (ឧ.រទះ​រុញ ឈើ​ច្រត់...) ២. ទិញ​របស់​របរ​ដោយ​ខ្លួន​ឯង យោង​តាមអង្គការ UNICEF បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​នេះ យក​ល្អ យើង​គួរ​ចេញ​ទៅ​ទិញ​អ៊ីវ៉ាន់ បន្លែ សាច់​ទុក ឬ​របស់​របរ​ត្រូវ​ការ​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ដោយ​ខ្លួន​ឯង និង​កុំ​ឲ្យ​មនុស្ស​ចាស់​ចេញ​ទៅ​ខាង​ក្រៅ។ មួយ​វិញ​ទៀត អ្វី​ដែល​សំខាន់​នោះ គួរ​ពិនិត្យ​មើល​លើ​ថ្នាំ​ដែល​ពួក​គាត់​ចាំ​បាច់​ប្រើ​ប្រាស់​ជា​ប្រចាំ បើ​អាច​យើង​គួរ​ទិញ​ថ្នាំ​នោះ​ស្ដុក​ទុក​សម្រាប់​គាត់​ជា​ពិសេស។ ៣. បង្រៀនពីបច្ចេកវិទ្យា នៅ​ក្នុង​ស្ថានភាព​បែប​នេះ យើង​ម្នាក់​ត្រូវ​ការ​រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទូទៅ បើ​មិន​ចាំ​បាច់​មិន​គួរ​ចេញ​ពី​ផ្ទះ ដូច​នេះ​អាច​ត្រូវ​សង្ងំ​ក្នុង​ផ្ទះ​ច្រើន​ថ្ងៃ អាច​បណ្ដាល​ឲ្យ​ធុញ​ថប់​អារម្មណ៍។ […]


វីរុសកូរ៉ូណា

រាងកាយកូនក្មេង ឆ្លើយតបនឹងការឆ្លងកូវីដ-១៩ បានល្អជាងមនុស្សចាស់?

យើង​ឃើញ​ហើយ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ករណី​នៃ​ការ​ឆ្លង​កូវីដ​មាន​ការ​កើន​ឡើង​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​យើង ក្នុង​នោះ​មាន​ទាំំង​អ្នក​ជំងឺ​ចាស់ និង​ក្មេងៗ ​រហូត​ដល់​អាយុ​២​ខែ​ក៏មាន។ ខណៈ​ពេល​ដែល​ក្មេង​ៗ​អាច​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ​បាន​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​បញ្ចេញ​អាការៈ​ឈឺ​ដូច​មនុស្ស​ធំ​ធម្មតា​ទេ។ ក្មេង​ៗ​ភាគ​ច្រើន​ដែល​កើត​ជំងឺ​នេះ បញ្ចេញ​រោគ​សញ្ញា​ស្រាល ឬ​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​តែ​ម្ដង។ ហេតុ​អី​បាន​រាងកាយ​កូន​ក្មេង​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ-១៩​ខុស​ពី​មនុស្ស​ធំ? តាម​ការ​ឲ្យ​ដឹង​ពី​ Mayoclinic ថា មិន​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​ណា​មួយ​អាច​បញ្ជាក់​ពី​សំណួរ​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ អ្នក​ជំនាញ​មួយ​ចំនួន​អះ​អាង​ថា កូន​ក្មេង​អាច​មិន​ទទួល​ផល​ប៉ះពាល់​អាក្រក់​ដូច​មនុស្ស​ធំ​ទេ បើ​ឆ្លង​កូវីដ-១៩ ពី​ព្រោះ​មាន​វីរុស​ផ្លូវ​ដង្ហើម​មួយ​ចំនួន​បង្ក​ជា​ជំងឺ​ដូច​ផ្ដាសាយ​ដែរ។ ដោយ​សារ​តែ​កូន​ក្មេង​ភាគ​ច្រើន​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួក​គេ អាច​ក្លាយ​ជា​រនាំង​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន​ល្អ​ជាង​មនុស្ស​ធំ។ វា​ក៏​អាច​ទៅ​រួច​ដែរ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​ធ្វើ​អន្តរកម្ម​ជាមួយ​វីរុស​នេះ ខុស​គ្នា​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ពេញ​វ័យ។ មនុស្ស​ធំ​ខ្លះ ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ឆ្លើយ​តប​នឹង​វីរុស​នេះ ជាហេតុ​បណ្ដាល​មាន​ការ​ខូច​ខាត​លើស​ដើម​ដល់​សុខភាព។ ផ្ទុយទៅវិញ កុមារ​មួយ​ចំនួន​ក៏​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ជីវិត​ពី​វីរុស​កូវីដ-១៩​ នៅ​ពេល​ឆ្លង​បាន​ដែរ។ ក្មេង​ខ្លះ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​គ្រូពេទ្យ អាច​ត្រូវ​ការ​សង្រ្គោះ​បន្ទាន់ និង​ត្រូវ​ការ​ជំនួយ​ពី​ឧបករណ៍ ដើម្បី​ដក​ដង្ហើម។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC)។ លើស​ពី​នេះ ក្មេង​ដែល​ប្រឈម​គ្រោះ​ថ្នាក់​សុខភាព​ខ្លាំង​នៅ​ពេល​ដែល​ឆ្លង​ជំងឺ​នេះ​រួមមាន៖ មាន​ជំងឺធាត់ ទឹក​នោម​ផ្អែម ហឺត បេះ​ដូង អាយុ​ក្រោម​ ២​ឆ្នាំ កើត​មិន​គ្រប់​ខែ។ល ទន្ទឹម​នឹង​នេះ វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ទើរ​តែ​គ្រប់​ប្រទេស ហើយ​ភាគ​ច្រើន​អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​ទាំង​នោះ​បាន​ជា​មនុស្ស​ធំ​ពេញ​វ័យ​ចាប់​ពី​១៦ឆ្នាំ​ឡើង​ទៅ។ ហេតុ​នេះ​ហើយ មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​កំពុង​ចាប់​ផ្ដើម​សិក្សា​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​វ៉ាក់សាំង​លើ​ក្មេង​អាយុ​ ១២​ឆ្នាំ និង​ក្មេង​អាយុ​ក្រោម​នេះ។


វីរុសកូរ៉ូណា

ក្រុមមនុស្សទាំងនេះ បើឆ្លងកូវីដ១៩ អាចមានរោគសញ្ញាធ្ងន់ធ្ងរ

រោគ​សញ្ញា​ជំងឺ​កូវីដ​១៩ អាច​មាន​ស្ថាន​ភាព​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មិន​មាន​ចេញ​រោគ​សញ្ញា​ទាល់តែ​សោះ និង​អ្នក​ខ្លះ​ទៀត​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ រហូត​ត្រូវ​ការ​ការ​សង្គ្រោះ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​ដក​ដង្ហើម​ផង​។​ អ្នក​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ ឬ​មាន​ជំងឺ​ប្រ​ចាំ​កាយ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សួត ជំងឺ​បេះដូង ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ធាត់​ខ្លាំង គឺ​ជា​ក្រុម​មនុស្ស​ដែល​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​វិវត្ត​ទៅជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បើ​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​។​​ ១. មនុស្ស​វ័យ​ចំណាស់​ មនុស្ស​គ្រប់​វ័យ​ មិន​ថា​កូន​ក្មេង ឬ​មនុស្ស​ចាស់​ទេ សុទ្ធ​តែ​អាច​ឆ្លង​រីរុស​កូវីដ​១៩។ ប៉ុន្តែ​ វា​ប៉ះពាល់​ខ្លាំង​លើ​មនុស្ស​វ័យ​កណ្ដាល និង​មនុស្ស​វ័យ​ចំណាស់​។ កត្តា​ប្រឈម​ការ​វិវត្ត​រោគ​សញ្ញា​ទៅ​ជា​ធ្ងន់​ធ្ងរ​ ផ្អែក​ទៅ​តាម​អាយុ​ដែរ ពិសេស​អ្នក​មាន​អាយុ​៨៥​ឆ្នាំ ឬ​លើស​ពី​នេះ។ សម្រាប់​អង្គការ​សុខភាព​ពិភព​លោក​គិត​ពី​ត្រឹម​អាយុ​លើស​​ពី​៦០​ឆ្នាំ​​។ សម្រាប់​នៅ​សហរដ្ឋអាមេរិក​វិញ ៨០ភាគរយ​នៃ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩ ជា​មនុស្ស​មាន​វ័យ​៦៥ឆ្នាំ ឬ​លើស​ពី​នេះ។​ រោគ​សញ្ញា​កូវីដ១៩ វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ​បើ​មនុស្ស​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ថែមទៀត​នោះ​។ ២. អ្នក​មាន​ជំងឺ​សួត​ វីរុស​កូវីដ​១៩ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សួត ដូច​នេះ​បើ​​យើង​មាន​បញ្ហា​​សួត រោគ​សញ្ញា​នឹង​វិវត្ត​កាន់តែ​អាក្រក់​ឡើង​។​ រោគ​សញ្ញា​កាន់តែ​អាក្រក់​បើ​យើង​មាន​បញ្ហា​សួត​ទាំង​នេះ​៖ ជំងឺសួត​រ៉ាំរ៉ៃ ជំងឺ​មហារីក​សួត ​បញ្ហា​សួត​មួយ​ចំនួន​ទៀត​ក៏​អាច​បង្កើត​ឱកាស​​ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​កូវីដ​១៩ កាន់​តែ​ធ្ងន់​ធ្ងរ​ដែរ​៖ ជំងឺ​Cystic fibrosis (ជា​ជំងឺ​មួយ​ដែល​ទឹក​រំអិល​ប្រមូល​ផ្ដុំ​ច្រើន​នៅ​ក្នុង​ខ្លួន និង​ទៅ​បាំង​ផ្លូវ​ដង្ហើម ) ជំងឺ Pulmonary Fibrosis (ជំងឺ​បណ្តាលឲ្យសួត មាន​ស្នាម ​រឹង​ក្រិន) ជំងឺ​ហឺត​កម្រិតមធ្យម ឬ​ធ្ងន់ធ្ងរ ៣. ជំងឺបេះដូង ទឹកនោមផ្អែម និង​ធាត់​ខ្លាំង​ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បើ​ឆ្លង​កូវីដ​១៩​។ ជំងឺ​ទាំង​នោះ​មាន​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជំងឺបេះដូង​ធ្ងន់ធ្ងរ […]


វីរុសកូរ៉ូណា

បុរសម្នាក់ស្លាប់ដោយសារជំងឺកូវីដ ១៩ នៅព្រឹកនេះ មានអាយុត្រឹម ៣៨ឆ្នាំ ជា DJ

នៅព្រឹកថ្ងៃទី ២៥ មីនា នេះ មានបុរស ២ នាក់ ស្លាប់ដោយសារជំងឺកូវីដ ១៩។ បុរសម្នាក់ក្នុងចំណោម ២នាក់ដែលស្លាប់នោះ មានម្នាក់អាយុ ត្រឹម ៣៨ឆ្នាំប៉ុណ្ណោះ។ បុរសរូបនោះ ឈ្មោះ ឈាន ប៊ុនធឿន ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត៌មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺ និងបានរកឃើញ វិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ២០២១។ បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺ​កូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាំងធ្ងនធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់ និងលើសឈាមផងដែរ។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ