ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត

កង​កម្លាំង​ប្រយុទ្ធប្រឆាំង​ថ្មី​ក្រៅ​ពីវ៉ាក់សាំង​ឬ​ថ្នាំ​ព្យាបាល​អ្នក​ជំងឺកូវីដ​ក្រោយ​វិជ្ជមាន ឥឡូវ​នេះ​អាមេរិក​ប្រកាស​ប្រភេទ​ថ្នាំគ្រាប់ព្យាបាលកូវីដ​ចំនួន​២ប្រភេទ​មុន​នេះ​បន្តិច​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លងរាលដាល ប៉ុន្តែ​អាច​ចាយ​ពេល​រង្វង់​កន្លះ​ឆ្នាំ។ ទោះ​ជា​ថ្នាំ​ត្រូវ​សម្រេច​ផលិត​ក៏ដោយ ប៉ុន្តែ​សង្វាក់​ផលិតកម្ម​អាច​ស៊ីពេល​មិន​តិច​ជាង ៥-៨ខែ​ទេ។ ខាង​ក្រុម​ជំនាញ​កំពុង​យក​ចិត្តទុកដាក់​លើ​ដំណើរការ​ផលិត​ជា​ពិសេស​លើ​កម្រិត​សុវត្ថិភាព ព្រោះ​ថ្នាំគ្រាប់​នេះ​សម្រិតសម្រាំង​បំផុត​ សម្រាប់​ក្រុម​អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្ពស់​បំផុត។ “នេះ​ជា​ដំណឹង​ដ៏គួរ​ឲ្យ​សាទរ​មួយ​របស់​វត្តមាន​ថ្នាំ​គ្រាប់​ដែល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់ ក្នុង​ស្ថានភាព​រុកគួន​ដ៏​លំបាក​បំផុត​ដោយ​សារ​វិបត្តិកូវីដ"។ ឱសថការី​និង​រដ្ឋបាល​ប្រចាំ​សាកលវិទ្យាល័យ​ មជ្ឈមណ្ឌល​វិជ្ជសាស្ត្រ​ Pittsburgh លោក Erin McCreary។ ថ្នាំគ្រាប់​២ប្រភេទ​នេះ FDA អាមេរិក​ថា​ជា​ផលិតផល​របស់​ក្រុមហ៊ុន Pfizer និង​ Merck ដែល​ប្រកាស​ចេញ​កាល​ពី​ខែ​ធ្នូ ២០២១ ក្នុង​គោលបំណង​ជួយ​ឲ្យ​អ្នក​ជំងឺ​កូវីដទាំង​អស់​អាច​លេប ឬ​ព្យាបាល​នៅ​ផ្ទះ ដូច​ជំងឺ​ឆ្លង​ទូទៅ​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ទៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល។ ថ្នាំគ្រាប់​កំពុង​ស្ថិត​ក្នុង​សង្វាក់​ផលិតកម្ម​និង​បញ្ជា​ទិញ​របស់​Pfizer ​នេះ​មាន​ឈ្មោះ​ថា Paxlovid និង Molnupiravir របស់​ Merck។ ភាគី​ក្រុមហ៊ុន​អះអាង​ថា​ខ្លួន​មាន​លទ្ធភាព​ផ្គត់ផ្គង់​ជូន​បាន​តែ ២៥ម៉ឺន​ប្រអប់​ប៉ុណ្ណោះ​ត្រឹម​ចុង​ខែ​នេះ ប៉ុន្តែ​រដ្ឋបាល​អាមេរិក​បញ្ជា​ទិញ​រហូត​ដល់​ទៅ ២០ម៉ឺន​ប្រអប់។ បញ្ជា​ត្រង់​ថា​លទ្ធភាព​ផលិត​នៅ​ទាប ព្រោះ​ភាគី​ក្រុមហ៊ុន​បង្ហាញ​កង្វល់​ថា ទោះ​ដល់​ខែ​មិថុនា ២០២២​នេះ ក៏​ខ្លួន​មិន​អាច​សម្រេច​ការផលិត​តាម​ការ​បញ្ជា​ទិញ​របស់​សេតវិមាន​បាន ១០លាន​ប្រអប់​ដែរ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ តប​ទៅ​នឹង​ក្ដី​បារម្ភ​លើ​រយៈពេល​នឹង​បរិមាណ​អ្នក​សម្របសម្រួល​កម្មវិធី​កូវីដ១៩ របស់​សេតវិមាន​អាមេរិក​ Jeff Zients ផ្ដល់​បទសម្ភាសន៍​ថា រដ្ឋាភិបាល​បាន​សហការ​ជាមួយ​ Pfizer ធ្វើ​យ៉ាង​ណា​ជំរុញ​និង​ពន្លឿន​ការ​ផលិត​ឲ្យ​កាន់​តែ​លឿន​គ្រប់​មធ្យោបាយ​ប៉ុន្មាន​ខែ​នេះ។ ដោយ​ឡែក​ […]


វីរុសកូរ៉ូណា

អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​បំប្លែង​ថ្មី​ ប្រភេទ​អូមីក្រុង មិន​ប៉ះពាល់​ដល់​សួត​ដូច​វ៉ារ្យង់​ដែលតា(Delta)​ឡើយ​ ប៉ុន្តែ​វា​ចូល​ទៅ​ផ្លូវ​ដង្ហើម​ ហើយ​នៅ​ជាប់​នឹង​បំពង់​ក ដែល​បង្ក​ជា​រោគសញ្ញា​ច្រើន​នៅ​សរីរាង្គ​ផ្លូវ​ដង្ហើម​ខាង​លើ​របស់​អ្នក​ជំងឺ​។ អ្នក​ជំងឺ​មួយ​ចំនួន​អាច​មាន​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ តើ​ក្រោយ​ពេល​ជា​សះស្បើយ​ពី​វីរុស​បំប្លែង​ថ្មី​ ប្រភេទ​អូមីក្រុង អ្នក​ជំងឺ​អាច​មាន​រោគសញ្ញា​អ្វី​កើត​ឡើង​? រោគសញ្ញា​មិន​ប្រក្រតី​ក្រោយ​ជា​សះស្បើយ​ពី​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ ពិត​ណាស់​ យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​រោគសញ្ញា​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩​ ឲ្យ​បាន​ត្រឹមត្រូវ​ ដូច​ទៅ​នឹង​រោគសញ្ញា​ដែល​អ្នក​ជំងឺ​ធ្លាប់​ជួប​ប្រទះ​នៅ​អំឡុង​ពេល​ឆ្លង​វីរុស​ដូច​គ្នា។ រោគសញ្ញា​ទាំង​នេះ អាច​មាន​លក្ខណៈ​ខុស​គ្នា​ ហើយ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​ គឺ​អាស្រ័យ​លើ​ភាគរយ​នៃ​ការ​ខូចខាត​ដោយ​សារ​កូវីដ​។ យ៉ាង​ណា​មិញ ក្រុម​គ្រូពេទ្យ​បាន​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​​អាការៈ​​ឈឺ​ខ្នង​ធ្ងន់ធ្ងរ​​ក្នុង​ចំណោម​អ្នក​ជំងឺ​​ដែល​ជា​សះស្បើយ​ពី​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​។ ជាក់​ស្ដែង វ៉ារ្យង់​អូមីក្រុង​ មាន​ការ​ចម្លង​មេរោគ​ឆាប់​រហ័ស​ជាង​វីរុស​កូវីដ​-១៩ប្រភេទ​​​មុន​ៗ ហើយ​វា​មាន​Spike Protein​ច្រើន​ជាង​៣០ ដែល​អាច​ធ្វើ​ឲ្យ​វីរុស​នេះ​​មាន​លទ្ធភាព​​ឆ្លង​​ទៅ​កាន់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​បាន​ផង​ដែរ​។ រោគសញ្ញា​​ទូទៅ​​មួយ​ចំនួន​ របស់​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ ​​​​​ហៀរ​សំបោរ​ ឈឺ​ក​ រមាស់​ក​ តឹង​ច្រមុះ ក្អក​ស្ងួត​ ឈឺ​ក្បាល​ ឈឺ​ខ្នង​​ផ្នែក​ខាង​ក្រោយ​ ឈឺ​សាច់​ដុំ ចង្អោរ​ អស់​កម្លាំង​ខ្លាំង​ កណ្ដាស់ ពណ៌​ស្បែក​ជុំវិញ​បបូរ​មាត់​ និង​ក្រចក​ប្រែប្រួល​។ គួរអាន៖  អ្នក​ទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ តិចនិកការពារកូនតូចៗមិនទាន់ចាក់វ៉ាក់សាំងពីវីរុសបំប្លែងថ្មីអូមីក្រុង វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ អ្នក​​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ​ឆ្លង​វីរុស​អូមីក្រុង អាច​មាន​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


វីរុសកូរ៉ូណា

ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន

បើ​ប្រៀប​ធៀប​នឹង​វីរុស​បំប្លែង​កូវីដ-១៩ ពី​មុនៗ វីរុស​បំប្លែងអូមីក្រុង មាន​សភាព​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​លឿន ប៉ុន្តែ​បង្ក​គ្រោះ​ថ្នាក់​ស្រាល​ជាង។ ហេតុ​នេះ​ហើយ ទើប​មនុស្ស​មួយ​ចំនួន​ធំ ពិសេស​នោះ​គឺ​អ្នក​ចាក់​វ៉ាក់សាំង​រួច​រាល់ លើក​ឡើង​ថា ហេតុ​អ្វី​ចាំ​បាច់​ត្រូវ​បន្ត​ការពារ​ខ្លួន​ខ្លាំង​ម៉េស? មុន​នឹង​ក្រោយ​គង់​តែ​ឆ្លង​ដដែល? ហើយ​ខាង​ក្រោម​នេះ​ជា​ចម្លើយ​ពី​អ្នក​ជំនាញ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ១. ប្រឈម​នឹង​ឈឺ​ធ្ងន់ អ្នក​ស្រាវជ្រាវ​ថា​វីរុស​បំប្លែង អូមីក្រុង ទំនង​ជា​បង្កើន​ករណី​វិជ្ជមាន​តែ​មិន​មាន​រោគ​សញ្ញា​ច្រើន​ជាង​វីរុស​បំប្លែង​មុន​ៗ។ បើ​ចេញ​រោគ​សញ្ញា ភាគ​ច្រើន​ជា​រោគ​សញ្ញា​ស្រាល​ដូច​ជា ឈឺ​ក ឬ​ហៀរ​សម្បោរ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ការ​រីក​រាលដាល​កាន់​តែ​ច្រើន​ឡើង​នៃ​វីរុស​បំប្លែង អូមីក្រុង ទូទាំង​ពិភពលោក​អាច​មាន​ន័យ​ថា មនុស្ស​កាន់​តែ​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ ២. ចម្លង​អ្នក​ដទៃ តាម​លោក Akiko Iwasaki ដែល​សិក្សា​ផ្នែក​ការពារ​មេរោគ​នៅ​សកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ទោះ​ជា​យើង​អាច​នឹង​ឈឺ​ស្រាល​ក្រោយ​ឆ្លង​វីរុស​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ចម្លង​វីរុស​នេះទៅ​អ្នក​ដទៃ​ដែល​មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដូច​ជា មនុស្ស​ចាស់ ឬ​មនុស្ស​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ដោយ​មិន​ដឹង​ខ្លួន។ ៣. ផល​ប៉ះពាល់​រយៈ​ពេល​វែង​មិន​ទាន់​ដឹង​ច្បាស់ ការ​ឆ្លង​​ជំងឺ​កូវីដ-១៩​ធម្មតា ឬ​វីរុស​បំប្លែង​ថ្មី​មុនៗ មិន​ថា​ធ្ងន់ ឬ​ស្រាល ឬ​ការ​ឆ្លង​ក្រោយ​ចាក់​វ៉ាក់សាំង​រួច ជួន​កាល​អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ក្នុង​រយៈ​ពេល​វែង។ មក​ដល់​ពេល​នេះ អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ពី​ផល​ប៉ះពាល់​របស់​វីរុសបំប្លែងថ្មី​អូមីក្រុង ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយ​មនុស្ស​ដែល​មើល​ស្រាល​ការ​ឆ្លង​វីរុស​បំប្លែង​នេះ អាច​នឹង​ប្រឈម​នឹង​ផល​ប៉ះពាល់​យូរ​អង្វែង ប្រសិន​បើ​ឆ្លង។ ៤. ការ​ផ្គត់​ផ្គង់​ថ្នាំ និង​មន្ទីរពេទ្យ​មាន​កំណត់ ការព្យាបាល​វីរុស​បំប្លែងថ្មី​អូមីក្រុងមាន​កម្រិត ដូច្នេះ​គ្រូពេទ្យ​ត្រូវ​តែ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មាន​ឲ្យ​ម៉ត់​ចត់។ ថ្នាំ​អង់ទីករ​ពីរ​ក្នុង​ចំណោម​ថ្នាំ​ទាំង​បី​ដែល​ប្រើ​ក្នុង​អំឡុង​ពេល​រលក​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ខ្លាំង កន្លង​មក​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​អូមីក្រុងនេះ​ទេ។ ម៉្យាង​វិញទៀត​ បើ​រលក​នៃ​ករណី​វិជ្ជមានអូមីក្រុងកាន់​តែ​កើន​ឡើង​ខ្លាំង មន្ទីរពេទ្យ​អាច​នឹង​ទ្រាំ​ទ្រ​មិន​បាន […]


វីរុសកូរ៉ូណា

ក្មេង​ឆ្លង​កូវីដ-១៩ ​អាច​វិវត្តជា​ជំងឺ​ទឹក​នោម​ផ្អែម ​បើ​ចេញ​​រោគសញ្ញា​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩ មនុស្ស​ចាស់​មួយ​ចំនួន​​អាច​វិវត្តទៅ​ជា​ជំងឺ​ផ្សេង​ៗ​។ អ្នក​ជំនាញ​ក៏ បាន​ព្រមាន​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​បញ្ហា​​សុខភាព​មួយ​ធ្ងន់ធ្ងរ​ ដែល​អាច​កើត​ឡើង​បន្ទាប់​ពី​​យើង​បាន​ឆ្លង​វីរុស​កូវីដ-១៩​។ ប៉ុន្តែ​ យើង​ប្រហែល​ជា​មិន​ដឹង​ទេ​ថា វីរុស​កូវីដ​-១៩ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​លើ​កុមារ​ដូច​គ្នា​។ ការ​សិក្សា​ពី​មជ្ឈមណ្ឌល​​គ្រប់គ្រង​ និង​ការពារ​ជំងឺ​ឆ្លងរបស់អាមេរិក(CDC) ថ្វី​ត្បិត​តែ​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​ដែល​ឆ្លង​វីរុស​កូវីដ-១៩​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​បាន​​បង្ហាញ​ថា ចំនួន​នៃ​កុមារ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​បាន​កើន​ឡើង ចាប់​ពី​ពេល​ដែល​វីរុស​នេះ​រាតត្បាត​។ ពិត​ណាស់​ ​កុមារ​ដែល​ជា​សះស្បើយ​ពី​​កូវីដ-១៩​ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ប្រភេទ​២​។ យ៉ាង​ណា​មិញ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ដែល​កើត​លើ​កុមារ​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ ​​ជា​លក្ខខណ្ឌ​សុខភាព​បណ្ដោះអាសន្ន​ ឬ​ជា​រៀង​រហូត​។ សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ​ក្រៅ​ពី​វីរុស​កូវីដ-១៩​ កត្តា​ផ្សេង​ទៀត​ដូចជា​អសកម្ម​ នៅ​អំឡុង​ពេលផ្ទុះការរាល​ដាល​វីរុស​កូវីដ-១៩​ បែបបទ​រស់​នៅ​មិន​ត្រឹមត្រូវ និង​ការ​ឡើង​ទម្ងន់​ សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ចំពោះ​មនុស្ស​ទូទៅ រួម​ទាំង​កុមារ​ផង​ដែរ​។ ជាក់​ស្ដែង រោគសញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​​​ពី​វត្តមាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ រួម​មាន​នោម​ញឹក ស្រក​ទម្ងន់​ ស្រេក​ទឹក​ និង​អស់​កម្លាំង​ខ្លាំង​។ វ៉ាក់សាំង​មាន​សារសំខាន់​ណាស់​ចំពោះ​កុមារ​ ការ​ស្រាវជ្រាវ​បាន​សង្កត់​ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដែល​គ្រប់​អាយុ​គឺ​ជា​រឿង​ចាំបាច់​បំផុត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩។ បន្ថែម​ពី​នេះ​ យើង​គប្បី​ពាក់​ម៉ាស និង​រក្សា​គម្លាត​ដើម្បី​ការពារ​កូន​តូច​ៗ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​បាន​នៅ​ឡើយ​​។ ​


វីរុសកូរ៉ូណា

រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេល​អូមីក្រុងកំពុង​អុកឡុកពិភពលោក

ស្រប​ពេល​ដែល​​កម្ពុជា​យើង​បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​នូវ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ យើង​ក៏​គួរ​ដឹង​ពី​រោគ​សញ្ញា​ដំបូង និង​មិន​គួរ​មើល​រំលង​​ដែល​អាច​កើត​មាន​ បើ​ឆ្លង​អូមីក្រុង​។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ អ្វី​ជា​រោគ​សញ្ញា​ដំបូង​នៃ​វីរុស​បំប្លែងថ្មី​អូមីក្រុង​មិន​គួរ​មើល​រំលង? វេជ្ជបណ្ឌិត Allison Arwady បម្រើ​ការ​នៅ​នាយកដ្ឋាន​សុខភាព​សាធារណៈ​ទីក្រុង Chicago សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ​ថា ការ​ឈឺ​បំពង់​ក​នៅ​តែ​ជា​រោគសញ្ញា​ដែល​កើត​មាន​លើ​អ្នក​ឆ្លង​អូមីក្រុង​ ជាពិសេស​សម្រាប់​អ្នក​ឆ្លង​ក្នុង​កម្រិត​ស្រាល។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ឈឺ​បំពង់ក​ក៏​ដោយ ឬ​ទោះ​បី​ឈឺ​បន្តិច​បន្តូច​ក៏​ដោយ ក្នុង​កាលៈទេសៈ​នេះ​គួរ​តែ​នៅ​ផ្ទះ​ និង​ស្វែង​រក​ការ​ធ្វើ​តេស្ដ ដើម្បី​ដឹង​លទ្ធផល​ថា​ជា​ជំងឺ​ធម្មតា ឬ​ក៏​ជំងឺ​កូវីដ-១៩ ពិសេស​នោះ​គឺ​អ្នក​ឈឺ​ហើយ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ជំងឺ​ផ្ដាសាយ។ ចំពោះ​ក្រុម​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​ហើយ ទោះ​ជា​ឆ្លង​វីរុស​បំប្លែងអូមីក្រុង​ ក៏​មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ប្រឈម​នឹង​ការ​ស្លាប់​ដែរ ហើយ​ភាគ​ច្រើន​បើ​ឆ្លង​ហើយ​តែង​មាន​រោគ​សញ្ញា​ស្រាល​ដូច​ជា ចង្អោរ ក្ដៅខ្លួន​តិចតួច ឈឺ​ក ឈឺ​ក្បាល បាត់បង់​ចំណង់​អាហារ និងក្អួត។ យ៉ាង​ណា​មិញ វេជ្ជបណ្ឌិត Allison Arwady បាន​បន្ថែម​ថា អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ អាច​នឹង​ជួប​ប្រទះ​រោគសញ្ញា​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ពេល​ជំងឺ​កូវីដ-១៩​ រាលដាល​ដំបូងៗ។ ជា​ចុង​ក្រោយ ទោះ​បី​ជា​គ្នា​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​ក៏​ដោយ តែ​ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួន និង​មនុស្ស​ជុំ​វិញ​ខ្លួន យើង​គួរ​តែ​បន្ត​អនុវត្ត​វិធានការ​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​ដូច​ជា ពាក់​ម៉ាស់ រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គួរ​អាន៖  របាយការណ៍ដំបូងៗថា Omicron មានរោគសញ្ញាសម្គាល់ ៥ សំខាន់ អ្នក​ជំនាញ​បង្ហើប​ថា​ វីរុស​​បំប្លែង​ថ្មីអូមីក្រុង​​មាន​រោគសញ្ញា​​ស្រាល​​​​​​​​​​​​​​​​​​​​​​​​​ រោគ​សញ្ញា​មួយចំនួន​​​នៃ​វីរុស​​បំប្លែង​ថ្មី ​អូមីក្រុង […]


វីរុសកូរ៉ូណា

អ្នក​ទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ

ការ​សិក្សា​មួយ​​បាន​លើក​ឡើង​ថា​អ្នក​ទើប​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា​ថ្មី​​​ៗ​ ប្រ​ព័ន្ធ​ការពារ​រាង​កាយ​​ទំនង​ជា​អាច​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩ បាន​ខ្លះ​ដែរ​ ដោយថា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា​មាន​មួយ​ចំនួន​បង្ក​ឡើង​ដោយ​អម្បូរ​វីរុស​កូរ៉ូណា ដូច​វីរុស​កូវីដ​-១៩ ដែរ​។ សារព័ត៌មាន​ BBC បាន​ផ្សាយ​ការ​សិក្សា​មួយ​កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២២ ពី​ការ​សិក្សា​ទ្រង់ទ្រាយ​តូច​មួយ​លើ​មនុស្ស​ចំនួន​ ៥២​នាក់​បាន​រស់​នៅ​ជាមួយ​អ្នក​​ទើប​ឆ្លង​កូវីដ-១៩ និង​​មាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​Nature Communications ។ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​ទើប​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​ធម្មតា​ គឺ​មាន​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​ច្បាស់​លាស់​មួយ ដែល​​អាច​ការពារ​ការ​ឆ្លង​នៅ​លើក​ក្រោយ​ទៀត ដែល​គេ​ជឿ​ថា​ក៏​ទំនង​ជា​អាច​ជួយ​បាន​ខ្លះ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ​ប៉ុន្តែ​អ្នក​ជំនាញ​ក៏​ព្រមាន​ដែរ​ថា អ្នក​ធ្លាប់​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា​មិន​ត្រូវ​រំពឹង​លើ​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ទេ គឺ​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ជា​ចាំ​បាច់​។ វីរុស​កូវីដ-១៩ បង្ក​ឡើង​ដោយ​ពពួក​វីរុស​អម្បូរ​កូរ៉ូណា ហើយ​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​មួយ​ចំនួន​ក៏​បង្ក​ឡើង​ដោយ​អម្បូរ​វីរុស​កូរ៉ូណា​ដែរ​។ ដូច​នេះ​ហើយ​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​ចង់​ដឹង​ថា​ប្រព័ន្ធ​ការពារ​រាង​កាយ​យើង​ដែល​អាច​ប្រឆាំង​នឹង​វីរុស​ផ្ដាសាយ​ធម្មតា​បាន តើ​អាច​នឹង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ផ្សេង​ទៀត​​បាន​ដែរ​ឬ​យ៉ាងណា​។ បើ​ទោះ​ជា​ អ្នក​ជំនាញ​បញ្ជាក់​ថា​ វា​អាច​ជា​កំហុស​ធំ​មួយ បើ​គ្រប់​គ្នា​គិត​ថា​អ្នក​ទើប​ឆ្លង​ជំងឺ​ផ្ដាសាយ​ធម្មតា អាច​មាន​ប្រព័ន្ធ​ការពារ​ដោយ​ស្វ័យប្រវត្តិ​ ប្រឆាំង​នឹង​វីរុស​កូវីដ​-១៩ នោះ ព្រោះ​ថា​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែល​បង្ក​ដោយ​វីរុស​អម្បូរ​កូរ៉ូណា​មាន​ប្រហែល​ពី​ ១០ ទៅ​១៥​ភាគរយ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ជា​អម្បូរ​ផ្សេង​ទៀត​។ ហេតុ​អ្វី​​អ្នក​បាន​ឆ្លង​ជំងឺ​ផ្ដាសា​យ​ធម្មតា​ទំនងអាច​ការពារ​ពី​កូវីដ-១៩ បាន? ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​ទៅ​លើ​ផ្នែក​សំខាន់​នៃ​កោសិកា​ T-Cell របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ អ្នក​សិក្សា​បាន​រក​ឃើញ​ថា​ កោសិកា T-Cells ខ្លះ​បាន​សម្លាប់​វីរុស​ជាក់​លាក់​មួយ​ចំនួន ដូច​ជា​វីរុស​ផ្ដាសាយ ហើយ​ពេល​ជំងឺ​ផ្ដាសាយ​ជា​សះ​ស្បើយ​ឡើង​វិញ​ កោសិកា T-Cells ទាំង​នោះ​នៅ​បន្ត​មាន​វត្ត​មាន​ក្នុង​រាង​កាយ​របស់​យើង និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រឆាំង​នឹង​វីរុស​ដែល​ចូល​មក​ថ្មី​ទៀត​។ កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​លើ​មនុស្ស​ចំនួន​ ៥២​នាក់ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​បាន​រស់​នៅ​ជាមួយ​​ទើប​ឆ្លង​វីរុស​កូវីដ-១៩​។ ពាក់​កណ្ដាល​នៃ […]


វីរុសកូរ៉ូណា

បន្តិចទៀត អូមីក្រុងនឹងចម្លងទៅពាក់កណ្ដាលអឺរ៉ុប

ក្រោយ​មាន​ការ​រីករាលដាន​វីរុស​បម្លែង​ថ្មី អូមីក្រុង តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ដើម​២០២២​នេះ WHO ព្រមាន​ថា​មិន​ដល់ ៨សប្ដាហ៍​ទៀត​ទេ ពលរដ្ឋ​អឺរ៉ុប​កន្លះ​ទ្វីប​នឹង​ឆ្លង​កូវីដ១៩ បម្លែង​ថ្មី (អូមីក្រុង)​មិន​ខាន។ លោក​វេជ្ជបណ្ឌិត Hans Kluge តំណាង​ WHO សង្កត់​ធ្ងន់​ថា​ថ្វីត្បិត​តែ​អូមីក្រុង​មិន​បង្ក​ផល​លំបាក​ធ្ងន់ធ្ងរ​បើ​ធៀប​ទៅ​នឹង​ប្រភេទ​មុនៗ​ក្ដី ប៉ុន្តែ​ប្រភេទ​ថ្មី​នេះ​ចម្លង​លឿន​ណាស់ មិន​ថា​អ្នក​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ​ក៏​ដោយ។ បណ្ដុំ​ព័ត៌មាន​ពិសេស​ពី​កូវីដ១៩  ដើម​សប្ដាហ៍​នេះ ដោយ​បុគ្គលិក​សុខាភិបាល​មួយ​ចំនួន​ឈប់សម្រាក នៅ​អង់គ្លេស​ក្នុង​មួយ​ថ្ងៃ​(ថ្ងៃចន្ទ) មាន​ករណី​ឆ្លង​រាលដាល​ជាង ១៤ម៉ឺន​នាក់​និង​ស្លាប់ ៧៧នាក់។ នៅ​បារាំង​ឯណេះ​វិញ​រដ្ឋមន្ត្រី​សុខាភិបាល​លោក Oliver Veran សម្ដែង​ក្ដី​បារម្ភ​ខ្ពស់​ចំពោះ​បញ្ហា​ចំនួន​មន្ទីរពេទ្យ​បន្ត​កើន​ឡើង ហើយ​ខែ​មករា​នេះ ជា​ពេលវេលា​ដែល​ផ្ដោត​សំខាន់​និង​យក​ចិត្តទុកដាក់​បំផុត​ចំពោះ​ការ​រៀបចំ​ពេទ្យ​បន្ថែម​សម្រាប់​អ្នក​ជំងឺ។ ជុំវិញ​ស្ថានភាព​កូវីដ​វិញ​លោក​ថា អ្នក​ជំងឺ​ Delta ភាគ​ច្រើន​ស្ថិតនៅ​ស្ថានភាព​សង្គ្រោះ​បន្ទាន់​(ICU) ឯ​អូមីក្រុង​មាន​សភាព​ធូរស្រាល​ជាង​បន្តិច​ស្ថិត​នៅ​គ្រែ​ពេទ្យ​ដែល​រដ្ឋាភិបាល​រៀបចំ។ អ្នក​វិជ្ជមាន​ជា​ប្រចាំ ក្បែរ ៩ម៉ឺន​នាក់​នៅ​បារាំង។ ទោះជា​ពិភពលោក​ទាំង​មូល​កំពុង​ស្រែក​រក​ជំនួយ រក​ថ្នាំ​ចាក់វ៉ាក់សាំង​យ៉ាង​ណា​ក្ដី​ជាង ២ឆ្នាំ​មក​នេះ តាំង​ពី​កូវីដ​ចាប់​ផ្ដើម​លាត​សន្ធឹង​ពី​ដែនដីចិន​បាចសាច​គ្រប់ទិសទី​ហើយ​កំពុង​បង្ក​ផលប៉ះពាល់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​យ៉ាង​ណា​ក្ដី នៅ​ប៉ូឡូញ​ឯណេះ​វិញ​ ពលរដ្ឋ​ជិត ៤០% ទៀត​នៅ​មិន​ទាន់​វ៉ាក់សាំង​ការបារ​ជំងឺ​កូវីដ១៩​នៅ​ឡើយ។ បើ​រាប់​ចំនួន​អ្នក​ស្លាប់​វិញ ប៉ូឡូញ​បាត់បង់​ពលរដ្ឋ​ប្រមាណ ១០ម៉ឺន​នាក់​ហើយ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​   ក្រាហ្វិកកើនឡើង​គួរឲ្យ​បារម្ភ​នៅ​អឺរ៉ុបដើម​ឆ្នាំ​២០២២​នេះ មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​ក៏​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដែរ​ចំពោះ​អូមីក្រុង លោក​ថា មួយ​ថ្ងៃ​រុស្ស៊ី​ឆ្លង​ក្បែរ ១០ម៉ឺន​នាក់​រាល់​ថ្ងៃ ហើយ​អ្នក​ស្លាប់​ជាង ៣១ម៉ឺន​នាក់​ពី​អ្នក​វិជ្ជមាន​សរុប ១០,៥ លាន​នាក់។ ថ្ងៃច័ន្ទ​ដើម​សប្ដាហ៍​ដដែល​ភាគី​ផលិត​ថ្នាំ​បង្ការ Pfizer អាច​ចរាចរ​វ៉ាក់សាំង​ពិសេស​ទល់​នឹង​កូវីដ១៩​បម្លែង​ថ្មី អូមីក្រុង​យូរ​បំផុត​ក្នុង​ខែ​មីនា […]


វីរុសកូរ៉ូណា

តិចនិកការពារកូនតូចៗមិនទាន់ចាក់វ៉ាក់សាំងពីវីរុសបំប្លែងថ្មីអូមីក្រុង

មក​ដល់​ពេល​នេះ​ហើយ ម៉ាក់​ប៉ា​ដែល​តែង​តែ​តាមដាន "Hello គ្រូពេទ្យ" ច្បាស់​ជា​ដឹង​ហើយ​ថា ក្មេង​ៗ​ក្រោយ​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​សូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ដូច​មនុស្ស​ចាស់​ទេ។ ជាមួយ​នឹង​ករណី​វីរុស​បំប្លែង Omicron កាន់​តែ​កើន​ឡើង​ក្នុង​ប្រទេស ម៉ាក់​ប៉ា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​សុខភាព​កូន ពិសេស​នោះ​គឺ​អា​អូន​តូចៗ​មិន​ទាន់​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង​បាន។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ តិចនិក​ការពារ​កូន​តូច​មិន​ទាន់​ចាក់​វ៉ាក់សាំង​ពី​វីរុស​បំប្លែងអូមីក្រុង ត្រូវ​ប្រាកដ​ថា​មនុស្ស​គ្រប់​គ្នា​នៅ​ជុំ​វិញ​ខ្លួន​កូន​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូស រួម​ទាំង​ដូស​ជំរុញ។ ប្រសិន​បើ​យើង​បញ្ជូន​កូន​ទៅ​សាលារៀន វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ថា បុគ្គលិក​គ្រប់​រូប​ក្នុង​សាលារៀន​ធ្លាប់​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ គ្រប់​ដូស និង​ពាក់​ម៉ាស់​ជានិច្ច។ ពាក់​ម៉ាស់​ឲ្យ​កូន​ជាប់​ជានិច្ច​មិន​ថា​ស្ថិត​នៅ​ខាង​ក្នុង ឬ​ខាង​ក្រៅ​កន្លែង​ទី​ប្រជុំ​ជន​ណា​មួយ ដូច​ជា​កន្លែង​ក្មេង​លេង​ជាដើម។ ប៉ុន្តែ អ្នក​ជំនាញ​មិន​ណែនាំ​ការ​ពាក់​ម៉ាស់​សម្រាប់​កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ទេ ដោយសារ​ហានិភ័យ​នៃ​ការ​ថប់​ដង្ហើម ដូច្នេះ​ម៉ាក់​ប៉ា​មាន​កូន​អាយុ​ប៉ុន​នេះ​គួរ​រក្សា​គម្លាត​សង្គម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ចៀសវាង​កន្លែង​មាន​មនុស្ស​ប្រមូល​ផ្ដុំ​ច្រើន ជាពិសេស​ក្នុង​ហាង ឬ​ផ្សារ​ទំនើប​ជាដើម និង​គួរ​ពន្យារ​ពេល​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ណាដែល​ប្រឈម​ខ្លាំង។ ឲ្យ​កុមារ​ធ្វើ​តេស្ដ ដោយសារ​ក្មេងៗ​កើត​ជំងឺ​ផ្ដាសាយ​ច្រើន ដូច្នេះ​​សំខាន់​ក្នុង​ការ​ធ្វើ​តេស្ត​នៅ​ពេល​ដែល​ពួក​គេ​មាន​រោគ​សញ្ញា ដើម្បី​មើល​ថា​តើ​​ជា​ផ្ដាសាយ ឬ​ជំងឺ​កូវីដ-១៩។ យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ ពេល​គ្រប់​អាយុ ឬ​ពេល​មាន​វ៉ាក់សាំង​សម្រាប់​ក្មេង​តូចៗ។ អូមីក្រុង​ គឺ​ឆ្លង​ខ្លាំង​ជាង​វីរុស​បំប្លែង​មុនៗ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ហាក់​ដូចជា​មិនសូវ​បង្ក​ភាព​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។ ចំពោះ​រោគ​សញ្ញា​នៃ​វីរុស​បំប្លែងថ្មី​អូមីក្រុង​ លើ​ក្មេង​វិញ វេជ្ជបណ្ឌិត Grace M. Aldrovandi សាស្ត្រាចារ្យ និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ​កុមារ UCLA Mattel ឲ្យ​ដឹង​ថា ជាទូទៅ […]


វីរុសកូរ៉ូណា

វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​ក៏​អាច​ឆ្លង​លើ​កុមារ​ដូច​គ្នា ហើយ​រោគសញ្ញា​អាច​មាន​លក្ខណៈ​ខុស​គ្នា​តិចតួច​​ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា វ៉ារ្យ៉ង់ អូមីក្រុង​​អាច​នាំ​ឲ្យ​អា​អូន​ក្អក​ខ្លាំង​។ កត្តា​នេះ​បណ្ដាល​មក​ពី​កូន​​ដកដង្ហើម​តាម​ផ្លូវ​ដង្ហើម​ដែល​រលាក​។ រោគសញ្ញា​ដទៃ​ទៀត​របស់​វីរុស​បំប្លែង​ថ្មី អូមីក្រុង​​កើត​ចំពោះ​កុមារ​ ដោយ​សារ​តែ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​​ការ​ឆ្លង​មេរោគ​ ប៉ា​ម៉ាក់​គប្បី​​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​នៃ​វីរុស​កូវីដ-១៩​ ប្រភេទ​អូមីក្រុង​ដែល​អាច​កើត​លើ​កូន​ឲ្យ​បាន​ដិតដល់​បំផុត​។ បើ​តាម​របាយការណ៍​បាន​បង្ហាញ​ថា អាការៈ​គ្រុន​ក្ដៅ ហៀរ​សំបោរ​ ឈឺ​ក ឈឺ​ខ្លួន​ប្រាណ​ និង​ក្អក​ ឬ​ក្អក​ស្ងួត សុទ្ធ​តែ​ជា​រោគសញ្ញា​ទូទៅ​ដែល​កូន​អាច​ជួប​ប្រទះ។​ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​វីរុស​កូវីដ​-១៩​ ជា​ពិសេស​វីរុស​ប្រភេទ​ថ្មី​ អូមីក្រុង​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​វិធាន​សុវត្ថិភាព​​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ​រោគសញ្ញា​ផ្លូវ​ដង្ហើម​ខាង​លើ​នៃ​​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ​ ជាក់ស្ដែង​ ថ្វី​ត្បិត​តែ​វ៉ារ្យ៉ង់ អូមីក្រុង​បង្ក​ជា​រោគសញ្ញា​ស្រាល​ក្ដី ប៉ុន្តែ​វីរុស​នេះ​ក៏​អាច​បំផ្លាញ​សរីរាង្គ​ណា​មួយ​នៅ​ក្នុង​រាងកាយ​របស់​យើង​ផង​ដែរ​។ ពិត​ណាស់​ អូមីក្រុង​អាច​បំផ្លាញ​ផ្លូវ​ដង្ហើម​ ដែល​បង្ក​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ​។ រោគសញ្ញា​​ទាំង​នេះ​មាន​ដូចជា​៖ ហៀរ​សំបោរ​ ឈឺ​ក ​រមាស់​ក​ តឹង​ច្រមុះ ក្អក​ស្ងួត​ ឈឺ​ក្បាល​ ឈឺ​ខ្នង​​ផ្នែក​ខាង​ក្រោយ​ ឈឺ​សាច់​ដុំ ចង្អោរ​ អស់​កម្លាំង​ខ្លាំង​ កណ្ដាស់ ពណ៌​ស្បែក​ជុំវិញ​បបូរ​មាត់​ និង​ក្រចក​ប្រែប្រួល​។


វីរុសកូរ៉ូណា

អ្នកវិទ្យាសាស្ត្រប្រទេស Cyprus រកឃើញវីរុសកូនកាត់ថ្មី "Deltacron”

អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស Cyprus អះអាង​ថា បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​នៃ​កូវីដ-១៩ ដែល​រួម​បញ្ចូល​គ្នា​ទាំង​វីរុស​បំប្លែង Omicron និង Delta ឬ​ហៅ​កាត់​ថា វីរុស​បំប្លែង Deltacron។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ លោក Leonidos Kostrikis ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ជីវសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Cyprus និង​ជា​ប្រធាន​មន្ទីរ​ពិសោធន៍​បច្ចេកវិទ្យា និង​មេរោគ​ម៉ូលេគុល បាន​ដាក់​ឈ្មោះ​វីរុស​ប្រភេទ​ថ្មី​នេះ​ថា Deltacron ។ សាស្ត្រាចារ្យ Kostrikis បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ពី​បណ្ដាញ​ទូរទស្សន៍ Cyprus TV, Sigma TV កាល​ពី​ថ្ងៃ​សុក្រ​ថា "បច្ចុប្បន្ន​នេះ​មាន​ការ​ឆ្លង​វីរុស Omicron និង Delta ហើយ​យើង​បាន​រក​ឃើញ​ថា​មាន​វីរុស​បំប្លែង​ថ្មី​មួយ​ទៀត​ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​វីរុស​ទាំង​២​ខាង​លើ​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​ករណី​ចំនួន ២៥ ត្រូវ​បាន​រក​ឃើញ។" លោក​បាន​បន្ថែម​ថា យើង​នឹង​ឃើញ​នៅ​ពេល​អនាគត​ថា​តើ​វីរុស​បំប្លែង​កូន​កាត់ Deltacron នឹង​មាន​ការរីករាលដាលខ្លាំង​ ឬ​ក៏យ៉ាងណា។ ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​ស្រាវជ្រាវ Cypriot បាន​បញ្ជូន​ព័ត៌មាន​ស្ដី​ពី​វីរុស​បំប្លែង​កូន​កាត់ Deltacron ទៅ​កាន់ GISAID ដែល​កំពុង​តាម​ដាន​ពពួក​វីរុស​បំប្លែង​ថ្មីៗ។ យ៉ាង​ណា​មិញ វីរុស​បំប្លែង​ថ្មី​ដែល​កំពុង​ជា​ក្ដី​បារម្ភ​ខ្លាំង​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ វីរុស​បំប្លែង Omicron ដែល​កំពុង​រីក​រាល​ដាល​ជុំ​វិញ​ពិភពលោក រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។ ខណៈ​ពេល​ដែល Omicron […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ