ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

អ្នក​​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ​ឆ្លង​វីរុស​អូមីក្រុង អាច​មាន​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​កូវីដ​-១៩​បំប្លែង​ថ្មី​ ប្រភេទ​អូមីក្រុង​មាន​អត្រា​ឆ្លង​លឿន​បំផុត​ ដែល​យើង​​គ្រប់​គ្នា​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។ យ៉ាង​ណា​មិញ ការ​យល់​​ដឹង​ពី​រោគសញ្ញា​បាន​​​​ឆាប់​រហ័ស​ និង​ព្យាបាល​ទាន់​ពេលវេលា ​គឺ​ជា​រឿង​ដ៏​សំខាន់​​។ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា ​​រោគសញ្ញា​ភាគ​ច្រើន​នៃ​វីរុស​បំប្លែង​ថ្មី​​មាន​លក្ខណៈ​ដូច​គ្នា​ ហើយ​ក៏​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​ដែរ ទោះ​បី​ជា​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ក៏​ដោយ​។ វីរុស​កូវីដ​-១៩​ អូមីក្រុង អាច​​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​កម្រិត​ស្រាល ​វ៉ារ្យ៉ង់​ថ្មី​នៃ​កូវីដ​-១៩ អូមីក្រុង ​មាន​ការ​ឆ្លង​កម្រិត​ស្រាល​ ​ហើយ​រោគសញ្ញា​មួយ​ចំនួន​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​។ ​រោគសញ្ញា​ទាំង​នេះ​រួម​មាន​៖ គ្រុន​ក្ដៅ​ រមាស់​ក​ ឈឺ​ក​ ឈឺ​ក្បាល​ ហៀរ​សំបោរ​ អស់​កម្លាំង​ កណ្ដាស់​ញឹកញាប់​ រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​ដែល​មាន​លក្ខណៈ​ប្លែក​ពី​​វីរុស​ប្រភេទ​មុន​ៗ​​ ​​​​​​​​អ្នក​ជំនាញ​បាន​បង្ហាញ​ថា អ្នក​ជំងឺ​មួយ​ចំនួន​ដែល​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី​ ​ប្រភេទ​អូមីក្រុង បាន​​ត្អូញត្អែរ​ពី​អាការៈ​បែក​ញើស​ខ្លាំង​នៅ​ពេល​យប់​ ដែល​ធ្វើ​ឲ្យ​ប្រឡាក់​ពូក និង​សំលៀក​បំពាក់​របស់​ពួក​គេ​​ថែម​ទៀត​ផង​។ រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ដែល​កើត​ឡើង​លើ​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ ចង្អោរ​ ក្ដៅខ្លួន​តិចតួច ឈឺ​ក​ ឈឺ​ក្បាល​ បាត់បង់​ចំណង់​អាហារ​ និង​ ក្អួត​។​


វីរុសកូរ៉ូណា

វីរុស Omicron មិនទាន់បាត់ផង ចេញ Florona មួយទៀតហើយ

ចំ​ពេល​មាន​ការ​ភ័យ​ខ្លាច​នៃ​រលក​ទី៣ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ករណី​វីរុស​បំប្លែង Omicron ទូទាំង​ពិភពលោក ប្រទេស​អ៊ីស្រាអែល​បាន​រាយការណ៍​ករណី​ថ្មី​ដំបូង​មួយ​នៃ​វីរុស​ថ្មី​គឺ Florona។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ តើ Florona ជា​អ្វី? ជាក់​ស្ដែង Florona ជា​ឈ្មោះ​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​សម្រាប់​ស្ថានភាព​នៅ​ពេល​ដែល​អ្នក​ជំងឺ​កើត កូវីដ-១៩ផង និង​កើត​ជំងឺ Influenza ផង ឬ​ខ្មែរ​យើង​ស្គាល់​ថា​ជា​ជំងឺ​ផ្ដាសាយ​ធំ។ ករណី​ដំបូង​នៃ​វីរុស Florona ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​ទើប​សម្រាល​កូន​ម្នាក់​ក្នុង​មន្ទីរពេទ្យ​នៅ​ទី​ក្រុង Petah Tikva ភាគ​កណ្ដាល​នៃ​ប្រទេស​អ៊ីស្រាអែល។ យោង​តាម​ការ​រាយការណ៍​ដំបូង​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ទេ ហើយ​ចំពោះ​រោគ​សញ្ញា​ក៏​មាន​សភាព​ស្រាល ហើយ​គេ​រំពឹង​ថា​នាង​នឹង​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗនេះ។ រោគ​សញ្ញា​នៃ Florona រោគ​សញ្ញា​នៃ Florona រួម​មាន​គ្រុន​ក្ដៅ​ខ្លាំង ឈឺ​ទ្រូង​ជាប់​គ្នា ឬ​តឹង​ទ្រូង ដក​ដង្ហើម​ខ្លី និង​បាត់បង់​ចំណង់​អាហារ។ វា​ក៏​អាច​នាំ​ឲ្យ​មាន​ស្ថានភាព​នៃ​ការ​ភ័ន្ត​ច្រឡំ និង​ការ​ថប់​បារម្ភ​ផង​ដែរ។ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក រោគ​សញ្ញា​ស្រាល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ជំងឺ​គ្រុន​ផ្ដាសាយ​ អាច​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ចាំបាច់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​របស់ Florona ក៏​អាច​រួម​មាន​រលាក​សួត និង​រលាក​សាច់​ដុំ​បេះដូង​ផង​ដែរ។ តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ការពារ​ខ្លួន​ពី Florona? អនុវត្ត​តាម​វិធានការ​រក្សា​គម្លាត​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ការ​ពាក់​ម៉ាស និង​ការ​ចាក់​វ៉ាក់សាំង​ទាំង​វ៉ាក់សាំង​កូវីដ-១៩ និង​វ៉ាក់សាំង​​ផ្ដាសាយ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ការពារ​ខ្លួន​ពី Florona ។ បន្ថែម​ពី​លើ​នេះ យើង​ត្រូវ​ដឹង​ថា Florona មិន​មែន​ជា​វីរុស​បំប្លែង​នៃ​ជំងឺ​កូវីដ-១៩ […]


វីរុសកូរ៉ូណា

បែកញើសខ្លាំងពេលយប់ ជារោគសញ្ញាមួយរបស់វីរុសបំប្លែងថ្មី Omicron

បច្ចុប្បន្ន​នៅ​ប្រទេស​យើង ក្រ​សួង​សុខាភិបាល​បាន​រាយការណ៍​ពី​​ករណី​វិជ្ជមាន​វីរុស​បំប្លែង Omicron  ចំនួន​ ៤ ករណី។ ទោះ​បី​ជា​មិន​មាន​វីរុស​បំប្លែង​ថ្មី​នេះ​ក៏​ដោយ ក៏​យើង​ត្រូវបន្ត​ការពារ និង​អនុវត្ត​វិធានការ​សុខាភិបាល​តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​ដែរ​។ វិធានការ​ការពារ​ខ្លួន​ចាំបាច់​មួយ​នោះ​ គឺ​ការ​យល់​ដឹង​ពី​ការ​ចម្លង និង​ពី​រោគ​សញ្ញា​ចេញ​ក្រោយ​ឆ្លង​របស់​វីរុស ពិសេស​វីរុស​បំប្លែង​​ថ្មី​នេះ​ឲ្យ​ច្បាស់។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ លោក​វេជ្ជបណ្ឌិត Amir Khan គ្រូពេទ្យ​របស់​សេវា​សុខភាព​ជាតិ​នៃ​ចក្រភព​អង់គ្លេស​បាន​កត់​សម្គាល់​ពី​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​ឲ្យ​យើង​ងាយ​បែង​ចែក​វីរុស​បំប្លែង Omicron ពី​ជំងឺ​ផ្ដាសាយ​ធម្មតា ជំងឺ​កូវីដ-១៩​ ធម្មតា និង​វីរុស​បំប្លែង​ផ្សេងៗ​ដូច​ជា វីរុស Delta ជាដើម។ រោគ​សញ្ញា​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ​នោះ​គឺ ការ​បែក​ញើស​ពេល​យប់។ «ប្រភេទ​នៃ​ការ​បែក​ញើស​ពេល​យប់​ដែល​ប្រហែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ក្រោក​ពី​គ្រែ​ទៅ​ផ្លាស់​ប្ដូរ​ខោ​អាវ ព្រោះ​បែក​ញើស​ខ្លាំង​ពេក»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ខាង​លើ។ រោគសញ្ញា​ផ្សេង​ទៀត​នៃ​វីរុស​បំប្លែង Omicron គឺ​ជា​ការ​រមាស់​បំពង់ក (មាន​លក្ខណៈ​ប្លែក​ពី​ការ​ឈឺ​ក​មួយ​ចំនួន) ក្អក​ស្ងួត អស់​កម្លាំង​ខ្លាំង និង​ឈឺ​សាច់​ដុំ​ស្រាល។ លោក​បន្ត​ថា នេះ​ជា​រឿង​សំខាន់​ដែល​យើង​បន្ត​សិក្សា​ពី​រោគ​សញ្ញា​របស់​វីរុស​ថ្មី ហើយ​បើ​យើង​ចង់​ទប់​ស្កាត់​ការ​រាលដាល Omicron ទូទាំង​ពិភពលោក យើង​ត្រូវ​ធ្វើ​តេស្ដ​លើ​មនុស្ស​ដែល​ចេញ​រោគ​សញ្ញា​ទាំង​នេះ។ បន្ថែម​ពី​នេះ ការ​សិក្សា​ថ្មី​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​របស់ JAMA Network Open បាន​រក​ឃើញ​ថា មនុស្ស ៤នាក់​ក្នុង​ចំណោម ១០​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ ប៉ុន្តែ​នៅ​តែ​អាច​ចម្លង​វីរុស​បង្កើន​ហានិភ័យ​រីក​រាលដាល​នៃ​ជំងឺ​នេះ។


វីរុសកូរ៉ូណា

WHO ណែនាំវិធីសាស្រ្ត ៦យ៉ាង ការពារវីរុស​បំប្លែងថ្មី Omicron

បច្ចុប្បន្ន កម្ពុជា​យើង​បាន​រក​ឃើញ​វត្តមាន​វីរុស​បំប្លែង Omicron មួយ​ករណី​ហើយ ជា​ហេតុ​ដែល​យើង​គ្រប់​គ្នា​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ឲ្យ​មែនទែន។ វីរុស​បំប្លែង Omicron មាន​បម្រែបម្រួល​មួយ​ចំនួន​ធំ ហើយ​វា​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​លឿន​ជាង​វីរុស​បំប្លែង​ប្រភេទ Delta​ទៅ​ទៀត។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ក្បួន​ការពារ​ខ្លួន ៦ ក្បាច់​ណែ​នាំ​ដោយ WHO តាម​ពិត​ទៅ មិន​ថា​ជា​ជំងឺ​កូវីដ-១៩​ធម្មតា ឬ​ជា​វីរុស​បំប្លែង​ថ្មី​ៗដូចជា Omicron ​ទេ បើ​យើង​អនុវត្ត​តាម​ការ​ណែនាំ​ប៉ុន្មាន​ខាង​ក្រោម​ឲ្យ​ខ្ជាប់​ខ្ជួន យើង​មិន​​បារម្ភ​ពី​ការ​ឆ្លង ឬ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ៖ ១. ចាក់​វ៉ាក់សាំង ២. ពាក់​ម៉ាស ៣. រក្សា​គម្លាត​ ៤. បើក​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ក្នុង​កន្លែង​បិទ​ជិត ៥. រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ៦. ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ប្រសិន​បើ​មាន​ចេញ​រោគ​សញ្ញា កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ​នេះ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ដែរ​ថា​ប្រទេស​ចំនួន ៧៧​ហើយ បាន​រាយ​ការណ៍​ពី​វត្ត​មាន​វីរុស​បំប្លែង​ថ្មី Omicron និង​ថា​អាច​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​អាច​មាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ដែរ គ្រាន់​តែ​មិន​ទាន់​បាន​រក​ឃើញ។ ទន្ទឹម​នឹង​នេះ ប្រ​ធាន​អង្គការ​សុខ​ភាព​ពិភព​លោក លោក Tedros ក៏​បាន​ព្រមាន ថា ថ្វី​ត្បិត​តែ​វីរុស​បំប្លែង​ថ្មី Omicron ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ស្រាល​ក៏​ពិត​មែន តែ​ថា​បើ​ចំនួន​ឆ្លង​កើត​ឡើង​ខ្លាំង​នោះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល​ដែល​មិន​បាន​ត្រៀម​ខ្លួន​ជាមុន។


វីរុសកូរ៉ូណា

របាយការណ៍ដំបូងៗថា Omicron មានរោគសញ្ញាសម្គាល់ ៥ សំខាន់

កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ករណី​វិជ្ជមាន​ដំបូង​នៃ​វីរុស​បំប្លែង Omicron នៅ​ប្រទេស​កម្ពុជា​យើង។ បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ ទន្ទឹម​នឹង​នេះ បើ​យោង​តាម​វេជ្ជបណ្ឌិត និង​អ្នក​ជំនាញ​បរទេស​ជឿ​ថា រោគ​សញ្ញា​នៃ​វីរុស​បំប្លែង Omicron ហាក់​ដូច​ជា​មាន​ភាព​ខុស​គ្នា​​ពី​ប្រភេទ​វីរុស​បំប្លែង​មុនៗ។ តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ធំៗ ថា​វីរុស​បំប្លែង​នេះ មាន​សភាព​ស្រាល​ ប៉ុន្តែ​ងាយ​ឆ្លង​ជាង​វីរុស​បំប្លែង​ចាស់ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​កត់​សម្គាល់​ផង​ដែរ​ថា វីរុស​បំប្លែង Omicron មាន​រោគ​សញ្ញា​មិន​ដូច​គ្នា​ទៅ​នឹង​ប្រភេទ Alpha Beta និង Delta នោះ​ទេ។ រោគ​សញ្ញា​ ៥ របស់​វីរុស​បំប្លែង Omicron រមាស់បំពង់​ក (ផ្ទុយ​ទៅ​នឹង​ការ​ឈឺ​បំពង់​ក) ក្អក​ស្ងួត អស់​កម្លាំង​ខ្លាំង ឈឺ​សាច់​ដុំ​ស្រាល បែក​ញើស​ពេល​យប់។ វេជ្ជបណ្ឌិត Angelique Coetzee ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្រ្វិក​ខាង​ត្បូង​ដែល​ជា​មនុស្ស​ដំបូង​គេ​សង្ស័យ​ពី​វីរុស​បំប្លែង Omicron បាន​កត់​សម្គាល់​អ្នក​ជំងឺ​នៅ​គ្លីនិក​ខ្លួន​ថា អ្នក​ជំងឺ​ភាគ​ច្រើន​មាន​បង្ហាញ​រោគ​សញ្ញា​ដែល​ខុស​ពី​ប្រភេទ​វីរុស​បំប្លែង Delta។ វេជ្ជបណ្ឌិតរូបនេះ​បាន​បន្ថែម​​ថា ភាគ​ច្រើន​អ្នក​ជំងឺ​ដែល​ចូល​សម្រាក​នៅ​គ្លីនិក​ចេញ​តែ​រោគ​សញ្ញា​ខាង​លើ មិន​មាន​សញ្ញា​បាត់​បង់​ក្លិន ឬ​រសជាតិ​អ្វី​ដូច​វីរុស​បំប្លែង​មុនៗ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​គួរ​តែ​បន្ត​ការ​ពាក់​ម៉ាស និង​ធ្វើ​អនាម័យ​ដៃ ខ្លួន​ប្រាណ​ឲ្យ​បាន​ស្អាត​ជា​និច្ច ពិសេស​គឺ​អនុវត្ត​តាម​វិធានការសុខាភិបាល​ផ្សេងៗ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន មនុស្ស​ជា​ទី​ស្រលាញ់ និង​សហគមន៍។​


វីរុសកូរ៉ូណា

ក្រោយមានករណីឆ្លង ពេទ្យថៃណែនាំ ៣ ក្បាច់ការពារខ្លួនពីវីរុសបំប្លែង Omicron

វីរុស​បំប្លែង Omicron កំពុង​បន្ត​រាលដាល​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក សូម្បី​ប្រទេស​ថៃ​ក្បែរ​យើង​ក៏​មាន​យ៉ាង​តិចបី​ករណី​នៃ​វីរុស​បំប្លែង​ថ្មី​នេះ​ដែរ។ យ៉ាង​ណា​មិញ បន្ទាប់​ពីរ​​រក​ឃើញ​ករណី​ដំបូង​ក្នុង​ប្រទេស គ្រូពេទ្យ​ជំនាញ​ថៃ​មួយ​រូប​បាន​ណែនាំ​ពី​វិធានការ​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង​ចុង​ក្រោយ​នេះ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ អ្នក​ជំនាញ​ខាង​មេរោគ​នៃ​សាកល​វិទ្យាល័យ Chulalongkorn ប្រទេស​ថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បាន​ណែ​នាំ​តាម​រយៈ​ការ​បង្ហោះ​សារ​លើ Facebook ពី​វិធានការ​ដែល​យើង​អាច​អនុវត្ត​ដើម្បី​ត្រៀម​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង​ Omicron ។ វិធានការ​ការពារ​ខ្លួន​ចម្បង​ដែល​លោក​បាន​ណែ​នាំ​មាន​ដូច​ខាង​ក្រោម​នេះ។ ១. ចាក់​វ៉ាក់សាំង ត្បិត​តែ​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ច្រើន​ប្រភេទ​ដែល​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​នឹង​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​វ៉ាក់សាំង​ទាំង​នោះ​អាច​ការពារ​យើង​ពី​វីរុស​បំប្លែង Omicron។ តែ​ថា​វ៉ាក់សាំង​នៅ​តែ​អាច​ការពារ​យើង​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់។ ទិន្នន័យ​ពី​អាហ្វ្រិក​ខាងត្បូង​បង្ហាញ​ថា ៩០ ភាគរយ​នៃ​អ្នក​ជំងឺ ឆ្លង​វីរុស​បំប្លែង Omicron ដែល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ ។ ២. ធ្វើ​រោគ​វិនិច្ឆ័យ ការ​ឆ្លង​គួរ​តែ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​យ៉ាង​ឆាប់​រហ័ស ហើយ​អ្នក​ជំងឺ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ភ្លាមៗ ដើម្បី​គ្រប់គ្រង​ការ​ចម្លង​រាលដាល​ចូល​ជា​សហគមន៍ ។ ៣. ការពារ យើង​គ្រប់​រូប​គួរ​តែ​បន្ត​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រ៉ឹង​នូវ​វិធានការ​បង្ការ​ជំងឺ​កូវីដ ១៩ ដូច​ជា​ការ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ រក្សា​គម្លាត ការ​ពាក់​ម៉ាស ពិសេស​នោះ​គឺ​អនុវត្ត​វិធានការ ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការ​ពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​នានា​មក​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​ជា​ទី​ស្រលាញ់។


វីរុសកូរ៉ូណា

អ្នក​ជំនាញ​បង្ហើប​ថា​ វីរុស​​បំប្លែង​ថ្មីអូមីក្រុង​​មាន​រោគសញ្ញា​​ស្រាល​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​បី​ជា​វីរុស​បំប្លែង​​ថ្មី​ អូមីក្រុង​ឆ្លង​លឿន​ជាង​Deltaក៏​ពិត​មែន​ ប៉ុន្តែ​អង្គការ​​សុខភាព​ពិភព​លោក​ (WHO) ព្រម​ទាំង​អ្នក​ជំនាញ​ខាង​វីរុស​កូវីដ​-១៩​ ជឿ​ជាក់​ថា​ វ៉ារ្យ៉ង់​អូមីក្រុង​មាន​កម្រិត​ស្រាល​ខ្លាំង ហើយ​វីរុស​មួយ​ប្រភេទ​នេះ មិន​បាន​បង្កើន​អត្រា​មរណភាព​​ចំពោះ​អ្នក​ជំងឺ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ឡើយ​។ បន្ថែម​ពី​នេះ WHOក៏​បាន​អំពាវនាវ​​ឲ្យ​បណ្ដា​ប្រទេស​នានា​ទម្លាក់​ចោល​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ ដោយ​សារ​តែ​របាយការណ៍​កាន់​តែ​ច្រើន​ឡើង​ចេញ​ពី​អាហ្វ្រិក​ខាង​ត្បូង​បង្ហាញ​ថា​ វ៉ារ្យ៉ង់​អូមីក្រុង មិន​មាន​គ្រោះថ្នាក់​ជាង​វ៉ារ្យ៉ង់​Deltaនោះ​ទេ​។ ជាក់​ស្ដែង មិន​ទាន់​មាន​របាយការណ៍​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ស្លាប់​ដោយ​សារ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ឡើយ​។ អ្នក​ជំងឺ​ភាគ​ច្រើន​ ជួប​ប្រទះ​អាការៈ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ ចង្អោរ វិល​មុខ និង​អត្រា​ជីពចរ​ខ្ពស់​ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​ និង​គ្រូពេទ្យ​នៅ​ទូទៅ​អាហ្រ្វិក​ខាង​ត្បូង​។ អ្នក​ជំងឺ​រាប់​រយ​នាក់​​នៅ​ទូទាំង​អាហ្វ្រិក​ខាង​ត្បូង​បាន​រាយការណ៍​​ពី​​អាការៈ​ចង្អោរ​ ឈឺ​ក្បាល អស់​កម្លាំង និង​អត្រា​ជីពចរ​ខ្ពស់​ ប៉ុន្តែ​ពុំ​មាន​អ្នក​ជំងឺ​ណា​ម្នាក់​ជួប​ប្រទះ​ការ​បាត់បង់​រសជាតិ​ ឬ​ក្លិន​ ដែល​​ជា​រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ថ្មី​ដទៃ​ទៀត​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំនាញ​ខាង​វីរុស​ លោក​Marc Van Ranst​ មាន​ប្រសាសន៍​ថា ប្រសិនបើ​វ៉ារ្យ៉ង់​ អូមីក្រុង​​​មាន​រោគសញ្ញា​ស្រាល​ ប៉ុន្តែ​​ឆ្លង​ឆាប់​រហ័ស ​វីរុស​នេះ​អាច​នឹង​ផ្ដល់​ភាព​វិជ្ជមាន​ដល់​យើង​គ្រប់​គ្នា​ទៅ​វិញ។ យ៉ាង​ណា​មិញ លោក​ថា ចាំបាច់​ត្រូវ​តាមដាន​យ៉ាង​ដិតដល់​អំពី​ទិន្នន័យ​អ្នក​ចេញ​​ពី​មន្ទីរពេទ្យ​ទាក់ទង​នឹង​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​នៅ​អាហ្វ្រិក​ខាង​ត្បូង និង​ទូទាំង​ពិភពលោក​ដែរ​។


វីរុសកូរ៉ូណា

ប្រៀបធៀបវីរុសបំប្លែងថ្មី Omicron និង Delta៖ ​យើងត្រូវការវ៉ាក់សាំងថ្មី ឬអត់?

ព័ត៌មាន​វីរុស​បំប្លែង​ថ្មីអូមីក្រុង (Omicron) កំពុង​ផ្ទុះ​​ខ្លាំង ចាប់​តាំង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កំណត់​ថា​វា​ជា​វីរុស​បំប្លែង​មួយ​នៃ​វីរុស​កូវីដ-១៩​គួរ​ឲ្យ​ព្រួយ​បារម្ភ​តាំង​ពី​សប្ដាហ៍​មុន។ ស្រប​គ្នា​នេះ ចម្ងល់​មួយ​ក៏​លេច​ឡើង​ដែរ តើអូមីក្រុង (Omicron) ប្រៀប​ធៀប​ទៅ​នឹង​វីរុស​បំប្លែង Delta ​​ខុស​គ្នា​ដូច​ម្ដេច? កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ វីរុស​បំប្លែង Omicron និង​វីរុស​បំប្លែង Delta ទាំង វីរុស​បំប្លែង​ថ្មី Omicron និង​ Delta សុទ្ធ​តែ​ជា​វីរុស​បំប្លែង​របស់​វីរុស​កូរ៉ូណា ដែល​ជា​វីរុស​ដើម​បង្ក​ជំងឺ​កូវីដ-១៩។ តាម​ការ​ឲ្យ​ដឹង​ពី​លោក William Schaffner អ្នក​ឯកទេស​ជំងឺ​ឆ្លង និង​ជា​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក រាល់​ពេល​ដែល​មេរោគ​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ថ្មី វា​នឹង​កើន​ឡើង​រាប់​លាន​ដង ដែល​ផ្ដល់​ឱកាស​ឲ្យ​វីរុស​បំប្លែង​ខ្លួន​បាន។ វីរុស​បំប្លែង Delta គឺ​ងាយ​ឆ្លង​ជាង​វីរុស​កូវីដ-១៩​ធម្មតា ច្រើន​ជាង​ទ្វេ​ដង ហើយ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ខ្លាំង​ជាង ពិសេស​មនុស្ស​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC)។ ចំពោះ​វីរុស​បំប្លែង​ថ្មី Omicron មាន​ចំនួន​នៃ​ការ​ផ្លាស់​ប្ដូរ​ច្រើន បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ហើយ​វា​ហាក់​ដូច​ជា​អាច​ឆ្លង​ទៅ​មនុស្ស​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩​ពី​មុន​បាន​ថែម​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ការ​បម្រែបម្រួល​ទាំង​នោះ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ប្រូតេអ៊ីន spike ពិត​ប្រាកដ​ដែល​ជា​ផ្នែក​សំខាន់​នៃ​មេរោគ ដែល​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​កោសិកា​នៃ​រាងកាយ​របស់​យើង និង​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ។ អ្វី​ដែល​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ពេល​នេះ​គឺ​ថា​តើ​វីរុស​បំប្លែង​ថ្មី Omicron ឆ្លង​ដូច​វីរុស Delta ឬ​ខ្លាំង​ជាង​វីរុស​បំប្លែង​មុន។ តើ​វ៉ាក់សាំង​ការពារ​កូវីដ-១៩ […]


វីរុសកូរ៉ូណា

ស្ត្រីពពោះឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងថ្មី គភ៌អាចមានបញ្ហាអត់?

កាតព្វកិច្ច​ចាំ​បាច់​បំផុត​របស់​ស្ត្រី អំឡុង​ពេល​ពពោះ​គឺ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​នៅ​ក្នុង​ផ្ទៃ​មាន​សមាជិក​គ្រួសារ​ថ្មី​មួយ​រូប​ទៀត។ យ៉ាង​ណា​មិញ ម៉ាក់ៗ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​កាន់​តែ​ខ្ពស់​ក្នុង​ពេល​នេះ ដោយសារ​មាន​ជំងឺ​កូវីដ-១៩ និង​វីរុស​បំប្លែង​ថ្មី​ជា​ច្រើន​កំពុង​បន្ត​រាល​ដាល​ប៉ះពាល់​ដល់​សុខភាព​យើង ព្រោះ​បើ​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ អាច​ប្រឈម​បញ្ហា​ច្រើន។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះចុចត្រង់នេះ យោង​តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ត្បិត​តែ​ស្ត្រី​ពពោះ​មិន​សូវ​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​ក៏​ដោយ ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ នឹង​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជាង​មនុស្ស​ទូទៅ។ ការ​មាន​ផ្ទៃ​ពោះ បង្ក​ការ​ផ្លាស់​ប្ដូរ​ក្នុង​រាងកាយ និង​សុខភាព​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​ងាយ​ប្រឈម​នឹង​ការ​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ដូចជា​វីរុស​កូរ៉ូណា​នេះ។ ផល​វិបាក​ពេល​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ ១. ទារក​កើត​មុន​ខែ ២. កូន​ស្លាប់​ក្នុង​ផ្ទៃ ៣. ប្រឈម​បញ្ហា​ផ្សេងៗ​អំឡុង​ពេល​ពពោះ។ បន្ថែម​ពី​លើ​នេះ បើ​ម៉ាក់​ៗ​មាន​កត្តា​ដូច​ជា អាយុ​លើស​២៥​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ រស់​នៅ​តំបន់​ឆ្លង​រាលដាល​ខ្លាំង និង​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​  កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ និង​ទទួល​ផល​ប៉ះពាល់​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។ ម៉្យាង​វិញ​ទៀត បច្ចុប្បន្ន​នេះ​មាន​វីរុស​បំប្លែង​ថ្មី Omicron ដែល​កំពុង​រីក​រាល​ដាល​ខ្លាំង​បណ្ដាល​ឲ្យ​ប្រទេស​ជុំ​វិញ​ពិភពលោក​មួយ​ចំនួន​រឹតត្បិត​ការ​ហោះ​ហើរ​ចេញ​ចូល។ ដូច​នេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ ស្ត្រី​ពពោះ​គួរ​តែ​អនុវត្ត​វិធានការ​ការពារ​ដូច​ជា៖ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ​ជានិច្ច រក្សា​គម្លាត​ពី​អ្នក​ដទៃ ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ (បើមានការណែនាំ) ក្អក ឬ​កណ្ដាស់​ខ្ទប់​មាត់ តាមដាន​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់។​


វីរុសកូរ៉ូណា

រោគ​សញ្ញា​មួយចំនួន​​​នៃ​វីរុស​​បំប្លែង​ថ្មី ​អូមីក្រុង គ្រប់គ្នាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​​អាច​ឆ្លង​ឆាប់​រហ័ស​ជាង​វីរុស​ប្រភេទ​មុន​ៗ​ទៅ​ទៀត​។ ជាក់​ស្ដែង វីរុស​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង ហើយ​ឥឡូវ​នេះ​ បាន​រាលដាល​ទៅ​ដល់​ប្រទេស​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​វីរុស​វិវត្តន៍​ រោគសញ្ញា​ទូទៅ​បំផុត​ក៏​មាន​ការ​ប្រែប្រួល​ដូច​គ្នា។ រោគសញ្ញា​កូវីដ​ថ្មី ដែល​ពាក់ព័ន្ធ​នឹង​វ៉ារ្យ៉ង់​អូមីក្រុង​ របាយការណ៍​ចុង​ក្រោយ​បំផុត​ពី​អ្នក​ជំនាញ​ បាន​ព្រមាន​ថា​​ អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​បង្ហាញ​រោគសញ្ញា​ស្រាល​នៃ​ការ​ឆ្លង​ ហើយ​ភាគ​ច្រើន​អ្នក​ជំងឺ​អាច​ជា​សះស្បើយ​ ដោយ​មិន​ចាំបាច់​សម្រាក​នៅ​មន្ទីរពេទ្យ​ឡើយ​។ លោក​Angelique Coetzee ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្រ្វិក​ខាង​ត្បូង​​​ បាន​មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​ទាំង​អស់​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ មាន​រោគសញ្ញា​​ដូច​ខាង​ក្រោម​៖ ​​​​អស់​កម្លាំង​ខ្លាំង​ ឈឺ​សាច់ដុំ​កម្រិត​ស្រាល​ រមាស់​ក និង​ ក្អក​ស្ងួត​ ទោះ​ជា​យ៉ាង​ណា​ក្ដី គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រុន​ក្ដៅ​មិន​មែន​ជា​រោគសញ្ញា​ទូទៅ​​បំផុត​សម្រាប់​អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ឡើយ​។ រោគសញ្ញា​ទូទៅ​នៃ​វីរុស​កូវីដ​-១៩​ ថ្វីត្បិត​​តែ​​មាន​លេច​ឡើង​រោគសញ្ញា​ថ្មី​ៗ គ្នា​យើង​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​រោគសញ្ញា​ទូទៅ​នៃ​វីរុស​កូវីដ​ប្រភេទ​មុន​ៗ​ដែរ​ ហើយ​រោគសញ្ញា​ទាំង​នេះ​ មាន​ដូចជា៖ គ្រុន​ក្ដៅ​ ឈឺ​ក ​ភ្នែក​ក្រហម​ រមាស់​ស្បែក​ រាករូស​ ឈឺ​ក្បាល​រ៉ាំរ៉ៃ​ បាត់បង់​រសជាតិ​ និង​ក្លិន។​ វ៉ាក់សាំង​អាច​ការពារ​យើង​ពី​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​នេះ​បាន​ទេ​? រហូត​មក​ដល់​ពេល​នេះ វ៉ារ្យ៉ង់​អូមីក្រុង​ គឺ​ជា​វីរុស​បំប្លែង​ថ្មី​បំផុត​នៃ​វ៉ារ្យ៉ង់​កូវីដ​-១៩​ ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​ផ្ទុក​​បម្រែបម្រួល​ប្រូតេអ៊ីន​តោង ​(Spike Protein) ​ចន្លោះ​ពី​៤០​ដល់​៥០​ ស្រប​ពេល​​វ៉ារ្យ៉ង់​Delta មាន​​បម្រែបម្រួល​ប្រូតេអ៊ីន​តោង​ត្រឹម​តែ​១៨​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​វីរុស​ថ្មី​នេះ ​អាច​​បង្កើន​ការ​ឆ្លង​ និង​គេច​ចេញ​ពី​ភាព​ស៊ាំ​​​របស់​យើង​បាន​​។ នេះ​មាន​ន័យ​ថា វីរុស​បំប្លែង​ថ្មី​អូមីក្រុង មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រាលដាល​ឆាប់​រហ័ស​ និង​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បច្ចុប្បន្ន​ថែម​ទៀត​ផង​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ