ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំឮក​ដល់​ប្រជាពលរដ្ឋ​​​ខ្មែរ​យើង​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានការ​នានា​ ដើម្បី​ការពារ​សុខភាព​​ផ្ទាល់​ខ្លួន​ គ្រួសារ​ និង​សហគមន៍​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​​នេះ។ ក្នុង​នោះ​ផង​ដែរ ក្រសួង​បាន​ដាក់​ចេញ​នូវវិធី​បង្ការ​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ផ្តាសាយ ជំងឺ​ផ្តាសាយ​បក្សី ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​ផ្សេងៗ ដែល​រួម​មាន​៖ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ -ត្រូវ​ចៀសវាង​ការ​ក្អក​ ឫ​កណ្តាស់ ដោយ​មិន​មាន​ការការពារ​ដល់​អ្នក​ដទៃ ដោយ​ត្រូវ​ខ្ទប់​មាត់​ ពាក់​ម៉ាស ឬ​ប្រើ​កន្សែង​ដៃ ឬ​ប្រើ​ផ្នត់​កែង​ដៃ និង​មិន​ត្រូវ​ខាក​ស្តោះ ឬ​បន្ទោរបង់​ពាសវាលពាសកាល -កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​ មាន់​ទា ឈឺ​ ឬ​ងាប់ -ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឫ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​ចោច​សម្អាត​រោម -ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះ​សម្បែង ផ្ទះ​មាន​ពន្លឺ​ចេញ​ចូល ទុក​ដាក់របស់របរ​សម្លៀកបំពាក់​ទាំង​នៅក្នុង និង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ លុប​បំបាត់​ព្រៃ​ស៊ុប​ទ្រុប​ជុំវិញ​ផ្ទះ ដើម្បីកាត់​បន្ថយ​ជម្រក​មូស -ចៀសវាង​ការ​ធ្វើ​ដំណើរ​ ប្រសិនបើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក​ ឫ​ពិបាក​ដកដង្ហើម​ ឫ​មាន​បញ្ហា​សុខភាព​ហើយ​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ -ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ លើស​ពី​៣៨​អង្សាសេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់​ (មិន​ឲ្យ​យឺត​ជាង​៧២​ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន) ហើយ​សូម​កុំ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាម​ៗ​នេះ​ដោយ​ខ្លួន​ឯង ឫ​ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​នៅ​ក្នុង​សេវា​ឯកជន​ដែល​មិន​មាន​សមត្ថភាព​ព្យាបាល​ផ្នែក​ជំងឺ​គ្រុន​ឈាម​នេះ​ឲ្យ​សោះ [embed-health-tool-bmi] -សូម​អាជ្ញាធរ​រាជធានី […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

វីរុសកូរ៉ូណា

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីវីរុសផ្សេងៗ

រោគសញ្ញាជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ

ជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​។ ជំងឺ​នេះ អាច​កើត​ឡើង​នៅពេល​មាន​ការ​ឆ្លង​រោគ​ពី​ផ្នែក​ណា​មួយ​នៃ​រាង​កាយ រាល​ដាល​ទៅ​ដល់សន្លាក់ ឬ​សារធាតុ​រាវ​នៅជុំវិញ​សន្លាក់។ មេរោគ​បង្ក​ឲ្យ​រលាក​សន្លាក់​អាច​ចូល​ទៅ​ក្នុង​រាង​កាយ​​យើង​អំឡុង​ពេល​វះកាត់ ឬ​តាម​រយៈមុខ​របួស។ ការ​ឆ្លង​រោគ​នៅ​សន្លាក់​នេះ ជា​ធម្មតា​កើត​មាន​​លើ​សន្លាក់តែ​មួយ​ប៉ុណ្ណោះ​។​ មូល​ហេតុ ការ​រលាក​សន្លាក់ដោយ​ការ​ឆ្លង​រោគ​​ភាគ​ច្រើន​បង្ក​​ឡើង​ដោយ​សារ​បាក់តេរី។ បាក់​តេរី​ដែល​ឧស្សាហ៍​បង្ក​ឲ្យ​មាន​បញ្ហា​នេះ គឺ Staphylococcus aureus ជា​បាក់តេរី​​រស់​នៅ​លើ​ស្បែក​ធម្មតារបស់យើង​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ​នៅ​សន្លាក់​ផ្សេង​ទៀត​អាច​ជា​វីរុស ឬ​មេរោគ​ផ្សិត​ផងដែរ​។​ [embed-health-tool-pregnancy-weight-gain] ករណី​ភាគ​ច្រើន ការ​ឆ្លង​រោគ​នៅ​សន្លាក់ កើត​មាន​ឡើង​នៅ​ពេល​ដែល​រាង​កាយ​មាន​ឆ្លង​រោគ​នៅ​កន្លែង​ណា​មួយ ហើយ​មេរោគ​នោះ​បាន​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ចូល​ទៅ​កាន់​សន្លាក់។ ករណី​កម្រ​ខ្លះ មេរោគ​ឆ្លង​នេះ អាច​ចូល​ទៅ​កាន់​សន្លាក់​ដោយ​ផ្ទាល់​តាម​រយៈ​មុខ​របួស ឬការ​វះកាត់លើ ឬ​ក្បែរ​សន្លាក់​។​ ​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគ​សញ្ញា ជា​ទូទៅ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ ច្រើន​កើត​មាន​ឡើង​យ៉ាង​ឆាប់​រហ័សដោយ​មាន​ទាំង​ការ ហើម ឈឺ​ចាប់ គ្រុនក្ដៅ​ និងគ្រុន​រងា។ សន្លាក់​ដែល​ឆ្លង​រោគ​ ច្រើន​កើត​មាន​នៅ​សន្លាក់​ជង្គង់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ត្រគាក កជើង និង​កដៃ​ផង​ដែរ​។ ការ​ឆ្លង​រោគ​នៅ​សន្លាក់ មិន​សូវ​កើត​មាន​នៅ​លើ​សន្លាក់​ច្រើន លើស​ពី​មួយ​នោះទេ​។​ បើ​សិន​ជា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ គួរ​ស្វែង​រក​ការព្យាបាល​ពីគ្រូពេទ្យ​។​ ក្រោយពិនិត្យ​ដឹង​ពី​មូល​ហេតុ​ហើយ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ប្រាស់ថ្នាំផ្សះ ឬ​វិធីបង្ហូរ​ទឹក​សន្លាក់។​ ការ​ថែ​ទាំ​ខ្លួន ក្រៅពី​ការ​ថែទាំ​ និង​ព្យាបាល​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ យើង​ក៏​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន និង​ការពារ​សន្លាក់​ដែល​រង​ការ​រលាក​។ បន្ទាប់​ពី​ការ​ឆ្លង​រោគ​លើ​សន្លាក់​បាត់​ទៅ​វិញ យើង​គួរ​ចាប់​ផ្ដើម​ហាត់​ប្រាណ​ស្រាលៗ​ឡើង​វិញ ព្រោះ​វា​អាច​ជួយ​ពង្រឹង​សាច់​ដុំ […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

សញ្ញា​ទាំង​៦ បង្ហាញ​​ពី​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​ធម្មតា​អាច​បណ្ដាល​ឲ្យ​មាន​ការ​​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​។ ប៉ុន្តែ ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀត​ក៏​អាច​បង្ក​​ឲ្យ​មាន​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​នេះ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​គ្រុន​ផ្ដាសាយ​ធំ ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹងច្រមុះ ការ​រលាក​បំពង់​ក សុទ្ធ​តែ​ជា​ប្រភេទ​ផ្សេង​ទៀត​នៃ​ការ​បង្ក​រោគ​​ផ្លូវ​ដង្ហើម​ខាង​លើ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​ស្វែង​យល់​ពី​ការ​​បង្ក​រោគ​​មួយ​នេះ​ តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​​ខាង​​ក្រោម​។ ១. តឹង​ច្រមុះ គ្នា​យើង​ភាគ​ច្រើន​ដែល​​មាន​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​ អាច​មាន​​អាការៈ​តឹង​ច្រមុះ​ ប៉ុន្តែ​អាការៈ​នេះ​ក៏​អាច​បណ្ដាល​មក​ពី​អាលែកហ្ស៊ី និង​គ្រុន​ផ្ដាសាយ​ ក៏​ដូចជា​ការ​បង្ក​រោគក្នុង​ប្រហោង​ឆ្អឹង ដូច​គ្នា ហើយ​ដោយ​សារ​បញ្ហា​សុខភាព​ទាំង​នេះ​សុទ្ធ​តែ​មាន​រោគសញ្ញា​តែ​មួយ​ យើង​មិន​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​​​លើ​អាការៈ​តឹង​ច្រមុះ​​តែ​មួយ​មុខ​ឡើយ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ហៀរ​សំបោរ​ ប្រសិនបើ​យើង​​តឹង​ច្រមុះ យើង​អាច​​ប្រឈម​នឹង​អាការៈ​មួយ​ទៀត​គឺ​ហៀរ​សំបោរ​ ដែល​ជា​រោគ​​សញ្ញា​នៃ​ការ​​បង្ក​រោគ​ផ្លូវ​ដង្ហើមផ្នែក​ខាង​លើ​។ អាលែកហ្ស៊ី​ និង​វីរុស​គ្រុន​ផ្ដាសាយ​ធំ  ក៏​អាច​​បង្ក​ជា​អាការៈ​ហៀរ​សំបោរ​ដែរ​។ ដូចនេះ​ យើង​គប្បី​កំណត់​រោគសញ្ញា​នេះ​ថា​ជា​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើមផ្នែក​​ខាង​លើ​​បាន ក្នុង​ករណី​ដែល​យើង​មាន​រោគសញ្ញា​ដទៃ​ទៀត​អម​ជាមួយ​។ នៅ​ពេល​ដែល​យើង​មាន​អាការៈ​រមាស់​ភ្នែក និង​ហៀរ​សំបោរ​ វា​អាច​ជា​អាលែកហ្ស៊ី​​ប៉ុណ្ណោះ​​។ ៣. ឈឺ​បំពង់​​ក​ ​​​​ការ​ឈឺ​បំពង់​ក​ដែល​កើត​ឡើង​ជា​រឿយ​ៗ​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ផ្ដាសាយ​ធំ​​បណ្ដាល​មក​ពី​​ទឹក​សំបោរ​ធ្លាក់​នៅ​ពី​ក្រោយ​ច្រមុះ​របស់​យើង ។ ជាមួយ​គ្នា​នេះ​ដែរ អាការៈ​ឈឺ​បំពង់​ក​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​នៅ​បំពង់​ក ដែល​ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ​​​ផ្សេង​ទៀត​។ ៤. គ្រុន​ក្ដៅ​ ភាព​ខុស​គ្នា​រវាង​ជំងឺ​ផ្ដាសាយ​ធម្មតា និង​គ្រុន​ផ្ដាសាយ​ធំ គឺ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​អាច​បង្ក​ឲ្យ​មាន​អាការៈ​​គ្រុន​ក្ដៅ​។ ដូច្នេះ​ ប្រសិនបើ​យើង​មាន​អាការៈ​​ដូចជា​តឹង​ច្រមុះ ហៀរ​សំបោរ​ ​ឈឺ​បំពង់​ក និង​គ្រុន​ក្ដៅ វា​អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​។ ៥. ក្អក​គ្មាន​ស្លេស្ម​ ​ទឹក​សំបោរ​ធ្លាក់​នៅ​ពី​ក្រោយ​ច្រមុះ​​នៅ​ពេល​ដែល​យើង​មាន​​ជំងឺ​ផ្ដាសាយ​ធម្មតា អាច​បណ្ដាល​ឲ្យ​មាន​ការ​ក្អក​តិចតួច ហើយ​វា​ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ​។ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ប្លោក​នោម​របស់​យើង​ឆ្លង​មេរោគ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម ​ជា​​ទម្រង់​ទូទៅ​បំផុត​​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ហើយ​ប្រមាណ​៤០%​ទៅ​៦០​%​នៃ​ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​នេះ (ភាគ​ច្រើន​​ឆ្លង​មេរោគ​លើ​ប្លោក​នោម) យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​​ជីវិត​​​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​ទឹក​នោម​ផ្អែម​ ​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជំងឺ​តម្រង​នោម​។ បុរស​ និង​កុមារ​ក៏​អាច​កើត​ជំងឺ​នេះ​ដូច​គ្នា។ យ៉ាង​ណា​មិញ ការ​យល់​ដឹង​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ អាច​ជួយ​ឲ្យ​យើង​ចាត់​វិធានការ​ព្យាបាល​ទាន់​ពេលវេលា​។ ១. នោម​ឈាម​ ឬ​​​មាន​ពពុះ ទឹក​នោម​ដែល​មាន​សុខភាព​ល្អ​គឺ​ថ្លា និង​ស្ទើរ​តែ​គ្មាន​ពណ៌។ ជាក់​ស្ដែង បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​អាច​ផ្លាស់ប្ដូរ​លក្ខណៈ​ទឹក​នោម​បាន​។ ប្រសិនបើ​ទឹក​នោម​របស់​យើង​មាន​ពពុះ​ច្រើន​ជាង​ធម្មតា យើង​អាច​នឹង​​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​ក្នុង​ទឹក​នោម​ ដែល​នេះ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ធ្វើ​ឲ្យ​​រលាក​ជញ្ជាំង​ផ្នែក​​ខាង​ក្នុង​នៃ​ប្លោក​នោម​។ ២. នោម​ញឹកញាប់ រោគ​សញ្ញា​ចម្បង​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ គឺ​នោម​ញឹកញាប់ ទោះ​ជា​យើង​ទើប​តែ​នោម​រួច​យ៉ាង​ណា​ក្ដី​។ នៅ​ក្នុង​លក្ខខណ្ឌ​នេះ​ យើង​មិនមែន​មាន​អារម្មណ៍​​ឈឺ​នោម​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ​នោះ​ទេ ប៉ុន្តែ​វា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ប៉ុណ្ណោះ​។ ៣. ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ ប្រសិនបើ​ទឹក​នោម​មាន​ក្លិន​ខុស​ប្លែក​ពី​ធម្មតា វា​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ជា​ពិសេស ប្រសិនបើ​យើង​មាន​រោគសញ្ញា​ដទៃ​ទៀត​ ដូចជា​ទឹក​នោម​មាន​ពពុះ ឬ​ឈឺ​ចាប់​នៅ​ពេល​នោម​ និង​នោម​ញឹកញាប់​។ ក្នុង​ករណី​ដែល​រោគសញ្ញា​បន្ត​លើស​ពី​១​ថ្ងៃ យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ៤. ឈឺ​ចាប់​ ឬ​ក្រហាយ​​នៅ​ពេល​នោម​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​ វា​ក៏​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។ ៥.គ្រុន​ក្ដៅ​ មិន​មែន​មនុស្ស​​គ្រប់​គ្នា​​ដែល​ឆ្លង​មេរោគ​ប្លោក​នោម​កើត​មាន​អាការៈ​​គ្រុន​ក្ដៅ​នោះ​ទេ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​លេច​ចេញ​រោគ​សញ្ញា​នេះ​ដែរ ហើយ​វា​ក៏​អាច​ជា​សញ្ញា​ដំបូង​ដែល​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​​លើ​ប្លោក​នោម​​។ ៦. ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ តម្រង​នោម​ មាន​ទីតាំង​នៅ​ផ្នែក​ខាង​ក្រោម​ខ្នង​ ហេតុ​នេះ​ហើយ​​ការ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ដែល​រាលដាល​ដល់​តម្រង​នោម​។ ដូច​នេះ អ្នក​ដែល​ប្រឈម​នឹង​អាការៈ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ការ​បង្ក​រោគ​ក្នុង​​បេះដូង​ មាន​រោគសញ្ញា​អ្វី​ខ្លះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ក​រោគ​ក្នុង​បេះដូង​ ជា​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​អាច​នាំ​ឲ្យ​ខូច​បេះដូង និង​​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ បាក់តេរី វីរុស និង​ផ្សិត​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​ក្នុង​បេះដូង។ ជាក់​ស្ដែង បេះដូង​របស់​យើង​មាន​បី​ស្រទាប់​សំខាន់​ៗ ហើយ​វា​ជា​កន្លែង​ដែល​មេរោគ​កកើត​ឡើង។ ប្រភេទ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ រួម​មាន​ ការ​រលាក​ភ្នាស​ក្នុង​បេះដូង ការ​រលាក​សាច់ដុំ​បេះដូង និង​ការ​រលាក​ស្រោម​បេះដូង ។ រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ដោយ​រលាក​ភ្នាស​ក្នុង​បេះដូង ពិត​ណាស់​ រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ដោយ​រលាក​ភ្នាស​ក្នុង​បេះដូង​ អាច​វិវត្ត​យ៉ាង​​ឆាប់​រហ័ស ហើយ​វា​ក៏​អាច​ទៅ​ជា​ធ្ងន់ធ្ងរ​ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​​ផង​ដែរ​។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​ភ្នាស​ក្នុង​បេះដូង​មាន​ដូច​ជា៖ ឈឺ​ទ្រូង ជា​ពិសេស​​នៅ​ពេល​ដកដង្ហើម​ ក្អក​ អស់​កម្លាំង​ គ្រុន​ក្ដៅ គ្រុន​រងាវ  និង​បែក​ញើស​ ឈឺ​សាច់ដុំ ដកដង្ហើម​ខ្លី​ៗ ហើម​នៅ​ក្នុង​ពោះ ឬ​ផ្នែក​ខាង​ក្រោម​ពោះ រោគ​សញ្ញា​ធ្ងន់ធ្ងរ​​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ប្រសិនបើ​គ្នា​យើង​មាន​រោគសញ្ញា​ទាំង​នេះ ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ឈឺ​ទ្រូង​ វង្វេង​ស្មារតី ឬ​ពិបាក​យល់​ការ​និយាយ ផ្នែក​ម្ខាង​នៃ​ផ្ទៃ​មុខ​ធ្លាក់​ចុះ ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ ពិបាក​ក្នុង​ការ​និយាយ​ស្ដី​ ប្រែប្រួល​ចក្ខុវិស័យ​ភ្លាម​ៗ ចុះ​ខ្សោយ​ភ្លាម​ៗ ស្ពឹក​ ឬ​មិន​អាច​កម្រើក​ផ្នែក​ម្ខាង​នៃ​រាងកាយ​ ឬ​ផ្ទៃ​មុខ​បាន​។ កត្តា​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​មាន​អ្វី​ខ្លះ​? សន្ទះ​បេះដូង​សិប្បនិម្មិត ឬ​ឧបករណ៍​ផ្សេង​ទៀត​ក្នុង​បេះដូង ការ​ខូច​ទ្រង់ទ្រាយ​បេះដូង​ពី​កំណើត  ​សន្ទះ​បេះដូង​​ខូច ឬ​មាន​ជំងឺ​ ការ​លាង​ឈាម​សម្រាប់​អ្នក​​ជំងឺ​តម្រង​នោម​ ជំងឺ​អេដស៍​ ធ្លាប់​មាន​​ប្រវត្តិ​​កើត​ជំងឺ​​រលាក​ភ្នាស​ក្នុង​បេះដូង គន្លឹះ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ ជៀសវាង​ការ​ឆ្លង​មេរោគ​លើ​ស្បែក និង​ថែទាំ​ស្នាម​រលាត់​ស្បែក​ និង​ដំបៅ​ឲ្យ​បាន​ស្អាត​ល្អ​។ ថែទាំ​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ និង​ពិនិត្យ​​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់​។


វីរុសកូរ៉ូណា

ពេទ្យជួរមុខរៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩

ជំងឺ​កូវីដ-១៩ ដ្បិត​តែ​មាន​អាការៈ​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធំ​ធម្មតា​ដែរ ប៉ុន្តែ​វា​អាច​ឆក់​យក​ជីវិត​យើង​បាន ប្រសិន​បើ​យើង​ឆ្លង​វីរុស​កូរ៉ូណា ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ ចំពោះ​អ្នក​ដែល​មាន​សុខភាព​ខ្សោយ​ទៀត​នោះ កាន់​តែ​ងាយ​ស្រួល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ពេទ្យ​ជួរ​មុខ​នៅសហរដ្ឋអាមេរិក វេជ្ជបណ្ឌិត Karen Gallardo បង្ហាញ​ប្រាប់​ពី ៧ ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩។ ៧ ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ ដំណាក់​កាល​ទី១៖ អ្នក​ជំងឺ​មាន​អាការៈ​ខ្សោយ​រយៈ​២-៣ថ្ងៃ​ហើយ ឥឡូវ​នេះ​ចាប់​ផ្ដើម​ពិបាក​ដក​ដង្ហើម​ណាស់ ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ កម្រិត​អុកស៊ីហ្សែន​ក្នុង​ខ្លួន​ទាម​ទារ​ឲ្យ​មាន​ការ​ជំនួយ​ពី​ឧបករណ៍​អុកស៊ីហ្សែន​ពី១-៤លីត្រ/នាទី។ ក្រុម​គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំប្រឆាំងវីរុស (antiviral) ស្តេរ៉យ (steroids) ថ្នាំប្រឆាំងកំណកឈាម (anticoagulants ឬmonoclonal antibodies)។ អ្នក​ជំងឺ​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ថ្ងៃ ព្យាបាល​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​បើ​យើង​អាច​ដក​ដង្ហើម​ដោយ​មិន​មាន​ជំនួយ​ពី​ឧបករណ៍​ផ្ដល់​អុកស៊ីសែនបាន​ធម្មតា ក្រុម​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​បាន។ ដំណាក់​កាល​ទី២៖ ដំណាក់​កាល​នេះ អ្នក​ជំងឺ​កាន់​តែ​ដក​ដង្ហើម​ពិបាក​ទៅ​ៗ មាន​អារម្មណ៍​ដូច​កំពុង​លង់​ទឹក​អ៊ីចឹង។ ការ​ព្យាបាល​លើ​សួត​អាច​ជួយ​ឲ្យ​ធូរ​ស្បើយ​បាន​តិចតួច​ណាស់ ហើយ​តម្រូវ​ការ​នៃ​អុកស៊ីហ្សែន​នឹង​កើន​ឡើង​ពី​៤លីត្រ ទៅ១៥-៤០លីត្រ/នាទី។ សកម្មភាព​តូច​តាច​ដូច​ជា បន្ធូរ​អារម្មណ៍ ងើប​អង្គុយ​ក៏​ធ្វើ​ឲ្យ​ហត់​អស់​កម្លាំង​ដែរ ពិបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ។ កម្រិត​អុកស៊ីសែនក្នុង​ខ្លួន​ធ្លាក់​ចុះ​រាល់​ពេល​យើង​ធ្វើ​សកម្មភាព ពេល​នោះ​គ្រូពេទ្យ​នឹង​បញ្ជូន​ទៅ​កាន់​បន្ទប់ ICU ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ដំណាក់​កាល​ទី៣៖ អ្នក​ជំងឺ​ចាប់​ផ្ដើម​​ដក​ដង្ហើមហត់​ខ្លាំង ដើម្បី​បំពេញ​តម្រូវ​ការ​អុកស៊ីហ្សែន​សម្រាប់​រាងកាយ។ គ្រូពេទ្យ​នឹង​បំពាក់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម​ជុំ​វិញ​មុខ​របស់​អ្នក​ជំងឺ ដោយ​ម៉ាស៊ីន​នឹង​ដាក់​សម្ពាធ​ចូល​ទៅ​ក្នុង​សួត ដើម្បី​បើក​សួត ដូច​នេះ​អ្នក​ជំងឺ​នឹង​ទទួល​បាន​អុកស៊ីសែន​គ្រប់​គ្រាន់។​​ ដំណាក់​កាល​ទី៤៖ ការ​ដក​ដង្ហើម​អ្នក​ជំងឺ​កាន់​តែ​ពិបាក​ទៅៗ គ្រូពេទ្យ​អាច​មើល​ដឹង​ថា​អ្នក​ជំងឺ​អស់​កម្លាំង​ខ្លាំង ហើយ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ​ធ្លាក់​ចុះ​នៅ​កម្រិត​ទាប។ […]


វីរុសកូរ៉ូណា

«Mu» វ៉ារ្យ៉ង់ថ្មីរបស់កូវីដ-១៩ កំពុងស្ថិតក្នុង​ដំណាក់កាលតាមដាន

អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា កន្លង​ទៅ​បាន​លើក​ឡើង​ពី​វីរុស​កូវីដ​-១៩ បំប្លែង​ថ្មី​មួយ​មាន​ឈ្មោះ​ថា «Mu» ដែល​វ៉ារ្យ៉ង់​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​កូឡំប៊ី កាលពី​ខែ​មករា​។ អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ដាក់​វ៉ារ្យ៉ង់​ថ្មី​នេះ​ក្នុង​ក្រុម​វ៉ារ្យ៉ង់​ដែល​ត្រូវ​តាម​ដាន និង​បាន​​​និយាយ​ដែរ​ថា​វា​អាច​មាន​ហានិភ័យ​លើ​ភាព​ធន់​នឹង​វ៉ាក់សាំង​ដែរ។ យ៉ាងណា ការ​លើក​ឡើង​នេះ​ អង្គការ​សុខភាព​ពិភព​លោក​ថា​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​​ទៀត​។ គិត​មក​ដល់​ពេល​នេះ​ភាគ​រយ​នៃ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​Mu នៅ​លើ​ពិភព​លោក​នៅ​មានកម្រិត​​ទាប​ក៏​ពិត​មែន តែ​ថា​វា​កំពុង​តែ​កើន​ចំនួន​ឆ្លង​នៅ​អាមេរិក​ខាង​ត្បូង​។ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក វីរុស​បំប្លែង​ថ្មី Mu មាន​ចំនួន​អ្នក​ឆ្លង​នៅ​លើ​ពិភព​លោក​តិច​ជាង​០,១​ភាគ​រយ តែ​ថា​បើ​គិត​ក្នុង​ប្រទេស​កូឡំប៊ី មាន​ដល់​ទៅ​៣៩​ភាគ​រយ និង​នៅ​ប្រទេស​អេក្វាឌ័រ មាន​១៣​ភាគ​រយ​នៃ​អ្នក​ឆ្លង​សរុប​។ ​បច្ចុប្បន្ន​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​កំណត់​ថា​វីរុស​បំប្លែង​ថ្មី​ចំនួន​បួន ជា​ប្រភេទ​គួរ​ឲ្យ​បារម្ភ​គឺ​alpha beta gamma និងdeltaក្នុង​នោះ​មាន​វីរុស​alpha មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ចំនួន​១៩៣ និង​វីរុស​បំប្លែង​ថ្មីdelta មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​​១៧០​។ ចំណែក​វ៉ារ្យ៉ង់​ចំនួន​ប្រាំ​ផ្សេង​ទៀត មាន​ទាំង​Mu ផង​ដែរ កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​។


ឆ្លងបាក់តេរីផ្សេងៗ

ឆ្លង​រោគ​ផ្សិត​​​​ក្រោយ​​​មក​​រដូវ​រួច​ ​បណ្ដាល​មក​ពី​អ្វី​?

ការ​ឆ្លង​មេរោគ​ផ្សិត​បន្ទាប់​ពី​មក​រដូវ​រួច អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ និង​​កត្តា​ជាក់លាក់​មួយ​ចំនួន​ទៀត​។ ពិត​ណាស់​ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​ ជា​ជំងឺ​ទូទៅ​មួយ​ដែល​បណ្ដាល​មក​ពី​ការ​រីក​ធំធាត់​នៃ​មេរោគ​Candida ​ជា​ផ្សិត​ដែល​មាន​នៅ​ក្នុង​ទ្វារ​មាស។ មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ បន្ទាប់​ពី​មក​រដូវ​? ការ​ឆ្លង​មេរោគ​ផ្សិត​បន្ទាប់​ពី​មក​រដូវ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​​ដែល​ប៉ះពាល់​ដល់​តុល្យភាព​នៃ​ផ្សិត​ និង​បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​។ នៅ​ពេល​អ័រម៉ូន​ចាប់ផ្ដើម​​កើន​ឡើង​ និង​ធ្លាក់​ចុះ ជា​ពិសេស​គឺ​អ័រម៉ូន​estrogen វា​អាច​សម្លាប់​បាក់តេរី​ដែល​រស់នៅ​ក្នុង​ទ្វារ​មាស ហើយ​ប្រសិនបើ​មិន​មាន​បាក់តេរី​ប្រឆាំង​នឹង​ការ​លូតលាស់​នៃ​ផ្សិត​ទេ​នោះ ​យើង​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​​ទ្វារ​មាស​​។ ​​​​​កត្តា​ហានិភ័យ​ ស្រី​ៗ​មួយ​ចំនួន​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សិត​ បន្ទាប់​ពី​មក​រដូវ​រួច ប្រសិនបើ​៖ ការប្រើប្រាស់​ថ្នាំ​ផ្សះ៖ ថ្នាំ​ផ្សះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្ចាត់​បាក់តេរី ​ដែល​បណ្ដាល​ឲ្យ​យើង​ឈឺ​។ ប៉ុន្តែ​ វា​ក៏​សម្លាប់​បាក់តេរី​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ​​នាំ​​ឲ្យ​មេរោគ​ផ្សិត​​Candida​លូតលាស់​ និង​បង្ក​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​។ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​៖ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ណា​មួយ​។ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ តែងតែ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដែល​អាច​បណ្ដាល​ឲ្យ​អតុល្យភាព​នៃ​បាក់តេរី និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​។ ជំងឺ​ទឹក​នោម​ផ្អែម​៖ ប្រសិនបើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​មិន​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន​ល្អ​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅ​ពេល​ដែល​​ជាតិ​​គ្លុយកូស​ក្នុង​ឈាម​ខ្ពស់ ផ្សិត​ក៏​អាច​លូតលាស់​បាន​ ពីព្រោះ​វា​បឺត​ជាតិ​ស្ករ​ ដែល​អាច​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ខ្ពស់​​។ កម្រិត​ស្រ្តេស​ខ្ពស់​៖ កម្រិត​ស្រ្តេស​ខ្ពស់​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ទាំងមូល​របស់​យើង​ដូច​គ្នា ជា​ពិសេស​មុខងារ​ភាព​ស៊ាំ​។ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយ​ស្រ្តេស ហានិភ័យ​នៃ​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត​​Candida​នឹង​កើន​ឡើង​។ ការ​ឆ្លង​មេរោគ​ផ្សិត​ម្ដង​ទៀត​៖ ​អ្នក​ដែល​ធ្លាប់​​ឆ្លង​មេរោគ​ផ្សិត​​ អាច​នឹង​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ម្ដង​ទៀត​ បន្ទាប់​ពី​មក​រដូវ​។ នេះ​អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​អនាម័យ​មិន​បាន​ល្អ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ រោគសញ្ញា​ ​​​​​​​មិន​មែន​អ្នក​ដែល​ឆ្លង​មេរោគ​ផ្សិត​សុទ្ធ​តែ​មាន​រោគសញ្ញា​ឡើយ​។ យ៉ាង​ណា​មិញ រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​រួម​មាន​៖ រមាស់​ក្នុង​ទ្វារ​មាស ទឹក​រម្អិល​ពណ៌​ស​ខាប់​ ហើម​ និង​ក្រហម​ទ្វារ​មាស​ នោម​ក្រហាយ​ ស្នាម​រលាត់​ ឬ​ប្រេះ​នៅ​ស្បែក​ស្ដើង​​នៃ​ទ្វារ​មាស​ រោគសញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ គឺ​​ធ្លាក់​ឈាម​តិចតួច​ ហើយ​វា​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​ថា​តើ​ជា​ការ​ធ្លាក់​ឈាម​នៅ​​ពេល​​អស់​រដូវ ឬ​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​។ ហេតុ​នេះ​ហើយ​ ប្រសិនបើ​ស្រី​ៗ​យើង​មាន​ធ្លាក់​ឈាម​តិចតួច​ និង​មាន​រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ […]


វីរុសកូរ៉ូណា

ទាញម៉ាសដាក់ក្រោមចង្ការួចពាក់វិញ ឬស៊កចូលដៃ ដូចយកមេរោគផ្ទប់ច្រមុះ-មាត់

ពាក់​ម៉ាស់ គឺ​ជា​រឿង​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ទើប​តែ​ចាប់​ផ្ដើម​ស៊ាំ​ជាមួយ​ក្នុង​រយៈ​ពេល​ជិត ២ឆ្នាំ​នេះ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​គឺ​កូវីដ-១៩។ ទោះ​យ៉ាង​ណា​ក៏​ដោយ​មាន​ទម្លាប់​មួយ​ចំនួន​ដូច​ជា​ការ​ទាញ​ម៉ាស់​ដាក់​ក្រោម​ចង្កា ឬ​ស៊ក​ម៉ាស់​ចូល​ទៅ​ដើម​ដៃ ជា​ទម្លាប់​មិន​ត្រឹម​ត្រូវ អាច​ឲ្យ​មេរោគ​ឆ្លង​ទៅ​លើ​ផ្ទៃ​ម៉ាស​បាន។ បើ​តាម​វេជ្ជបណ្ឌិត Grace Huang ឯកទេស​ផ្នែក​ទូទៅ​នៃ​គ្លីនិក DTAP ប្រទេស​សឹង្ហបុរី​បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ម៉ាសនៅ​ក្រោម​ចង្កា ឬ​ស៊ក​ចូល​កែង​ដៃ​ជា​ទម្លាប់​អាក្រក់​ក្នុង​ការ​ពាក់​ម៉ាស់ ហើយ​វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​គោល​បំណង​នៃ​ការ​ពាក់​ម៉ាស់ ដើម្បី​ការពារ ឬ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​មក​លើ​យើង​ដែរ។ បញ្ហា​នៃ​ការ​ពាក់​ម៉ាស់​នៅ​ក្រោម​ចង្កា ម៉ាសដែល​ពាក់​រួច​ហើយ​ត្រូវ​បាន​ប៉ះពាល់​ជាមួយ​ដំណកដង្ហើម និង​ទឹក​មាត់ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​របស់​ម៉ាសមាន​លក្ខណៈ​សើម អំណោយ​ផល​សម្រាប់​មេរោគ ដើម្បី​រស់​រាន​មាន​ជីវិត​បាន​យូរ​ជាង​ផ្ទៃ​ស្ងួត។ ចំណែក​ផ្នែក​ខាង​ក្រៅ​នៃ​ម៉ាស​ក៏​ប៉ះពាល់​ជាមួយ​បាក់តេរី វីរុស ឬ​ធូលី​ក្នុង​បរិយាកាស​ខាង​ក្រៅ។ វេជ្ជបណ្ឌិត Huang បន្ត​ថា ការ​ទាញ​ម៉ាស់​ចុះ​មក​ក្រោម​ចង្កា​មាន​ន័យ​ថា ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស​អាច​ប៉ះ​នឹង​មុខ​យើង ពិសេស​នោះ​គឺ​បបូរ​មាត់ បណ្ដាល​ឲ្យ​រាល​ដាល​មេរោគ​ចូល​តាម​មាត់ និង​ផ្ទៃ​មុខ​បាន។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ បញ្ហា​នៃ​ការ​ពាក់​ម៉ាស ឬ​ស៊ក​ម៉ាស់​ចូល​ដៃ វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ពេល​យើង​ដោះ​ម៉ាស​ចេញ ហើយ​ស៊ក​វា​ចូល​ទៅ​កែង​ដៃ ឬ​ដៃ តែ​វា​មិន​ជា​ទង្វើ​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​ទៅ ដើម​ដៃ ឬ​កែង​ដៃ​យើង​អាច​នឹង​ប៉ះពាល់​ផ្ទៃ​វត្ថុ​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន​ប៉ះ​ពាល់​ដោយ​មិន​បាន​ចាប់​អារម្មណ៍ ហើយ​យក​ម៉ាស់​ទៅ​ស៊ក​ចូល បន្ទាប់​មក​យក​ទៅ​ពាក់​នឹង​ផ្ទៃ​មុខ​វិញ ដូច​អញ្ជើញ​មេរោគ​ឲ្យ​ចូល​ក្នុង​រាងកាយ​ខ្លួន​អ៊ីចឹង។ យក​ល្អ យើង​គួរ​តែ​មាន​កាបូប ឬ​ប្រអប់​ស្អាត​មួយ​សម្រាប់​ទុក​ម៉ាស់​ចូល​ពេល​ចាំ​បាច់ ដើម្បី​ការ​ពារ​ម៉ាស់​ពី​បរិយាកាស​ខាង​ក្រៅ និង​អនុវត្ត​តិចនិក​ដូច​ជា៖ – លាង​ដៃ​មុន និង​ក្រោយ​​កាន់​ម៉ាស់ – មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​នឹង​ផ្ទៃ​ម៉ាស់ – ប្រាកដ​ថា​យើង​អាច​ដក​ដង្ហើម និង​និយាយ​បាន​ស្រួល​ពេល​ពាក់​ម៉ាស់ – មិន​ត្រូវ​ដោះ​ម៉ាស់​ចេញ​ទី​សាធារណៈ – […]


វីរុសកូរ៉ូណា

មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ-១៩ ខុសពីការពិតទាំងស្រុង

វ៉ាក់សាំង​កូវីដ-១៩ ប្រៀប​បាន​នឹង​ឱសថ​ចាំបាច់​សម្រាប់​ជួយ​ការពារ​សុខភាព និង​ជីវិត​យើង​ពី​ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​បាន។ ខណៈ​ពេល​វ៉ាក់សាំង​កូវីដ-១៩ ជា​រនាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់ធ្ងរ ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ជុំ​វិញ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វា​ដែរ។ ពាក្យចចាមអារ៉ាម ៥ ធំៗ​ជុំ​វិញ​វ៉ាក់សាំង​កូវីដ-១៩មាន​ដូច​ជា៖ ១. វ៉ាក់សាំង​កូវីដ-១៩ គ្មាន​សុវត្ថិភាព​ព្រោះ​ផលិត​បាន​ក្នុង​រយៈ​ខ្លី ពាក្យចចាមអារ៉ាម​នេះ​គឺ​មិន​ពិត​ទេ។ ទោះ​វ៉ាក់សាំង​កូវីដ-១៩ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ការ​សាក​ល្បង​ព្យាបាល ដើម្បី​ពិនិត្យ​មើល​សុវត្ថិភាព និង​ប្រសិទ្ធភាព​មិន​ត្រូវ​បាន​ប្រញាប់ប្រញាល់​ទាល់​តែ​សោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Dennis Cunningham នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ការ​ត្រួត​ពិនិត្យ និង​ការ​ពារ​ការ​ឆ្លង​មេរោគ​នៅ​​ Henry Ford Health System។ ម៉្យាង​វិញ​ទៀត ជំងឺ​កូវីដ-១៩ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រួសារ​វីរុស​កូរ៉ូណា​ដទៃ​ទៀត​ដែល​ធ្លាប់​កើត​លើ​មនុស្ស​យើង​រួច​ដូច​ជា MERS និង SARS ដូច្នេះ​ក្រុម​គ្រូពេទ្យ​មាន​ការ​ស្រាវជ្រាវ​ពី​មុន​ដែល​អាច​ជា​គំរូ ដើម្បី​ពន្លឿន​ដំណើរ​ការ​ទប់​ទល់​វីរុស​កូរ៉ូណា​លើក​នេះ។ ២. ចាក់​វ៉ាក់សាំង​ហើយ អាច​ជួប​បញ្ហា​អត់​កូន មក​ដល់​ថ្ងៃ​នេះ គ្មាន​ទិន្នន័យ​ពី​ការ​សាក​ល្បង​ព្យាបាល ឬ​ទ្រឹស្ដី​ណា​មួយ​បញ្ជាក់​ថា ហេតុ​អ្វី ឬ​របៀប​ណា​ដែល​វ៉ាក់សាំង​កូវីដ-១៩ បង្ក​បញ្ហា​អត់​កូន​ដល់​អ្នក​ចាក់​ទេ។ ស្ត្រី​ដែល​បាន​ចូល​រួម​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ជំងឺ​កូវីដ-១៩ អាច​មាន​ផ្ទៃ​ពោះ​បាន​ធម្មតា។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ៣. វ៉ាក់សាំង​កូវីដ-១៩ អាច​ផ្លាស់​ប្ដូរ DNA វ៉ាក់សាំង​កូវីដ-១៩ មួយ​ចំនួន​ផលិត​ឡើង​ដោយ​រូបមន្ត mRNA ដើម្បី​ការ​ពារ​យើង។ លោក​វេជ្ជបណ្ឌិត Cunningham បាន​ឲ្យ​ដឹង​ថា mRNA ផ្ដល់​ឲ្យ​កោសិកា​របស់​យើង​នូវ​ប្លង់​មេ​សម្រាប់​រោង​ចក្រ​ដែល​នឹង​បង្កើត​ប្រូតេអ៊ីន […]


ជំងឺឆ្លង

ជំងឺ​ស្រឡទែន​ គ្រោះ​ថ្នាក់ខ្លាំងដែរ កុំប្រហែសពិសេសមនុស្សធំ

ជំងឺ​ស្រឡទែន កើត​ឡើង​ដោយ​ការ​ឆ្លង​វីរុស​នៅ​ក្រពេញ​ទឹក​មាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ត្រចៀក​។ ជំងឺ​ស្រឡទែន អាច​បង្ក​ឲ្យ​មានកាអារៈ​ហើម​នៅ​ត្រង់ក្រពេញ​ទឹក​មាត់​ម្ខាង​ ឬ​ទាំង​​ពីរ​។ ជំងឺ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ចំពោះ​​​​កម្រិត​ស្រាល​ច្រើន​​កើត​លើ​កុមារ​ និង​សម្រាប់​មុស្ស​ធំ​វិញ​​អាច​នឹ​ង​ឈាន​ដល់​អាការៈ​ធ្ងន់ធ្ងរ។ ជំងឺ​មួយ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ខ្លះ​ដែរ ដូច​ជា​ធ្វើ​ឲ្យ​​ពិបាក​ស្ដាប់​ ដែល​ជា​នេះករណី​ធ្ងន់​ធ្ងរ​មួយ តែ​កម្រ​នឹង​កើត​មាន​ដែរ​។ យ៉ាងណា ជំងឺ​ស្រឡទែន នៅ​មិន​ទាន់​មាន​វិធី​សាស្រ្ត​ព្យាបាលជាក់​លាក់​ណាមួយ​នៅ​ឡើង​។​ មូល​ហេតុ​បង្ក ជំងឺ​ស្រឡទែន​បណ្ដាល​មក​ពី​វីរុស​ ដែល​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ទឹក​មាត់​ដែល​មាន​មេរោគ។ ប្រសិន​បើ​យើង​​មិន​មាន​ភាព​ស៊ាំ​ខ្លាំង​ យើង​អាច​ឆ្លង​ជំងឺ​នេះ​​ដោយ​តាម​រយះ​ការ​ដក​ដង្ហើម​​ប៉ះ​តាម​តំណក់​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ដែល​ទើប​តែ​កណ្ដាស់ ​ឬ​ក្អក។ យើង​​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ពី​​ប្រើ​ប្រាស់​​ប្រដាប់​ប្រើ​ប្រាស់​ ឬ​កែវ​ទឹក​រួម​ជា​មួយ​អ្នក​ដែល​មាន​ជំងឺ​ផង​ដែរ​។ រោគ​សញ្ញា មនុស្ស​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​នេះ​អាច​នឹ​ង​មិន​មាន​ចេញ​រោគ​សញ្ញា​ ឬ​មាន​រោគ​សញ្ញា​​ស្រាល។ នៅ​ពេល​ដែល​រោគសញ្ញា​វិវដ្ដ​ជា​ធម្មតា​វា​លេច​ចេញ​ប្រហែល​ពីរ​ទៅ​បី​សប្ដាហ៍​បន្ទាប់​ពី​ការ​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​មេរោគ។ ​រោគ​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រឡទែន​នោះ​គឺ​ក្រពេញ​ទឹក​មាត់​ឡើង​ហើម​ដែល​វា​បណ្ដាល​ឱ្យ​ថ្ពាល់​ឡើង​ប៉ោង​។ សញ្ញា​និង​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន៖ មាន​ការ​ឈឺ​ចាប់​ក្នុង​ក្រពេញ​ទឹក​មាត់​ដែល​ហើម​នៅ​ផ្នែក​ម្ខាង​ឬ​ទាំង​ពីរ​ ឈឺ​ចាប់​នៅ​ពេល​ទំពា​ឬ​លេបអាហារ​ គ្រុន ឈឺ​ក្បាល ឈឺ​សាច់​ដុំ ចុះ​ខ្សោយ​ និង​អស់​កម្លាំង បាត់​បង់​ចំណង់​អាហារ បើ​សិន​ជា​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ និង​សង្ស័យ​ថា​ជាំងឺ​ស្រឡទែន គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។​ ផល​វិបាក​ ផល​វិបាក​នៃ​ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​រីក​ពង​ស្វាសទាំង​សងខាង​ និង​ឈឺ​ចាប់​សម្រាប់​មនុស្ស​ពេញ​វ័យ។ មួយ​វិញ​ទៀត វា​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ដែរ​ ដោយសារតែវីរុស​នេះ​បាន​បង្ក​ការរលាក​នៅ​ខួរ​ក្បាល ដែលអាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ដល់​ជីវិត​បាន​។​ ក្នុង​ករណី​កម្រ​ខ្លះ​វីរុស​បង្ក​ជំងឺ​ស្រឡទែន ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការស្ដាប់ បញ្ហាបេះដូង និង​រលូត​កូន​ផង​ដែរ​។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ