៣- វិធីដោះស្រាយ
បើឈឺចាប់កជើងបណ្ដាលមកពីរបួស មិនបាច់ទៅពេទ្យទេ នៅផ្ទះក៏អាចព្យាបាលភ្លាមៗបានដែរ។ វិធីទាំងនេះមាន៖
– គួរផ្អាក ឬកុំធ្វើចលនាដើរចុះឡើង អំឡុងពេលកជើងមានរបួស
– ធ្វើចលនា ឬទៅណាមកណា គួរប្រើឈើច្រត់ជំនួយ
– ប្រើទឹកកកដាក់ក្នុងថង់ស្អំលើរបួសរយៈពេល ១៥ ទៅ ២០ នាទី រៀងរាល់ម៉ោងនៅថ្ងៃដំបូង។ ២ ថ្ងៃក្រោយមក បន្តធ្វើបែបនេះរៀងរាល់ពី ៣ ទៅ ៤ ម៉ោងម្ដង
– ប្រើបង់រុំរបួស ដោយរុំស្រាលៗ ព្រោះការរុំតឹងពេកអាចបណ្ដាលឲ្យស្ពឹកម្រាមជើង
– ព្យាយាមរក្សាកជើងឱ្យនៅខ្ពស់ជាងកម្រិតបេះដូង ដោយកល់ខ្នើយនៅក្រោមកជើងដែលកំពុងឈឺដើម្បីបន្ថយការឈឺចាប់
– លេបថ្នាំបំបាត់ការឈឺចាប់ ដូចជា ថ្នាំ acetaminophen ibuprofen ឬ meloxicam ជាដើម។
នៅពេលការឈឺចាប់ថយចុះ គួរបន្តសម្រាកបន្ថែមទៀតរហូតដល់ជាសះស្បើយទាំងស្រុង សឹមចាប់ផ្ដើមធ្វើការងារដូចធម្មតា។
៤- បើកជើងកំពុងឈឺ
កជើងដែលកំពុងឈឺចាប់ដោយរបួស អាចត្រូវការពេលច្រើនសប្ដាហ៍ ឬច្រើនខែដើម្បីជាសះស្បើយទាំងស្រុង។ ទោះជាការឈឺចាប់ និងស្នាមហើមបានធូរស្រាលក៏ដោយ ក៏ស្ថានភាពកជើងរបស់យើងប្រហែលមិនទាន់មានកម្លាំងរឹងប៉ឹងដូចដើមនៅឡើយទេ។ ដូច្នេះ អ្វីដែលយើងគួរធ្វើ គឺត្រូវចាប់ផ្ដើមធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីជួយពង្រឹងកជើង និងការពារកុំឱ្យរបួសរើឡើងវិញ។ មិនគួរហក់លោត ឬរត់ខ្លាំងៗ បើដឹងខ្លួនថា កជើងអត់ទាន់ស្រួល។
៥- រឿងគួរធ្វើ ពេលឈឺកជើង
– រក្សាទម្ងន់ឲ្យបានល្អ ដើម្បីបន្ថយសម្ពាធលើកជើង
– កម្ដៅសាច់ដុំមុនពេលហាត់ប្រាណ។ ការអង្គុយសណ្ដូកជើងត្រង់ ទាញ ឆ្វេងស្ដាំៗ ជាជម្រើសល្អបំផុត
– មិនគួរលេងកីឡាណាដែលបញ្ចេញកម្លាំងលើសលុបពេក បង្កបញ្ហាដល់កជើងសាជាថ្មី
– ទ្រនាប់ជើងមានកែងខ្ពស់ គួរចៀសវាង
– ប្រើទ្រនាប់ជំនួយជើងសម្រាប់ការពារបន្ថែមទៀត
– បើឈឺកជើងបណ្ដាលមកពីជំងឺរលាកសន្លាក់ យើងប្រហែលជាត្រូវការប្រើថ្នាំមួយចំនួនដើម្បីបំបាត់ការឈឺចាប់ ដូចជា ថ្នាំប្រឆាំងការរលាក (NSAIDs) និងថ្នាំលាបបំបាត់ការឈឺចាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕