ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្អឹងនិងសាច់ដុំ

ជំងឺរលាកសន្លាក់

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

វះកាត់ឆ្អឹង

Haemorrhoidectomy (វះកាត់ឫសដូងបាត)

ចំណេះដឹងមូលដ្ឋាន១- អ្វីទៅជាការវះកាត់ឬសដូងបាត? វះកាត់​ ឫស​ដូងបាត ​ជា​វិធី​​​ព្យាបាល​ជំងឺ​ឫសដូងបាត ដែល​ជា​ដុំ​សាច់​មាន​រាង​ទន់​នៅ​ក្នុង​រន្ធគូទ​ ធ្វើឲ្យ​ងាយ​ហូរ​ឈាម​ពេល​បត់​ជើង​ធំ។ ដុំសាច់​នេះ ​អាច​ធ្វើ​ឲ្យ​ឈឺ​ និង​រមាស់​ ហើយ​ពេល​រីក​ធំ ​អាច​លាន​ចេញ​មក​ក្រៅ​តាម​រន្ធ​គូទ​តែ​ម្តង។ ឫស​ដូងបាត ​វិវត្ត​ម្ដង​បន្ដិចៗ ​រយៈពេល​យូរ​ បង្ក​ឲ្យ​យើង​ទល់​លាមក​ ហើយ​ជា​ទូទៅ​ អាច​ជា​ជំងឺ​តំ​ណ​ពូជ ពិសេស​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ។ ២- ហេតុអី្វចាំបាច់វះកាត់? ឫសដូង​បាត ​​អាច​ព្យាបាល​តាម​វិធី​សាមញ្ញ​ ដូច​ជា​ផឹក​ទឹក​ឲ្យ​ច្រើន​ និង​ទទួល​ទាន​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​ច្រើន។​ក្នុង​ករណី​វិធី​ខាង​លើ​មិន​បាន​ផល​ ​គួរ​តែ​ទៅ​ពេទ្យព្យាបាល​ គ្រូពេទ្យ​អាច​ជ្រើសរើស​ការ​ព្យាបាល​ដោយ​ចង ឬ​ចាក់​ថ្នាំ​ឲ្យ​ស្វិត​ជ្រុះ​ខ្លួន​ឯង។ បើ​នៅ​តែ​មិន​បាន​ផល​ទៀត ​​ឬ​ដុំសាច់​ឫស​ដូង​ធំ​ពេក អាច​ត្រូវ​វះកាត់​​​ចេញ​តែ​ម្តង ហើយ​ដុំសាច់​កម្រនឹង​ដុះ​ឡើង​វិញ​ណាស់។ ​កត្តា​ប្រឈម៣- កត្តាប្រឈមមានអ្វីខ្លះ? ជា​ទូទៅ ​រាល់​​ការ​វះ​ទាំង​អស់​តែង​មាន​ហានិភ័យ​ ហេតុ​នេះ​គួរសាក​សួរ​គ្រូពេទ្យ​ពី​កត្តា​ប្រឈម​ទាំងនោះ។ ផលវិបាក​អាច​កើត​មាន​រាល់​ពេល​វះកាត់​ មាន​ដូចជា​ ប្រតិកម្ម​​ជាមួយ​ថ្នាំ​សន្លប់​ ហូរ​ឈាម​ច្រើន​ ឬ​មានកើត​ដុំ​កំណក​ឈាម​ (កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន​​ DVT) និង​ផលវិបាក​មួយ​ចំនួន​ដូចជា៖ – កាត់​ឫសដូងបាត​មិនអស់ – នោម​ទាស់ – ស្ទះ​រន្ធ​គូទ – ដុះ​ឫស​លើ​ស្បែក – រហែក​រន្ធ​គូទ – លាមក​ហូរ​មិន​ឈប់ ដើម្បី​កាត់​បន្ថយផល​វិបាក​ទាំងនេះ យើង​គួរ​គោរព​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ ​ធ្វើ​ការ​ឆ្លុះ​មើល​រន្ធគូទ ក៏​ដូច​ជា​តម​ ​និង​​លេប​ថ្នាំជាដើម។ គប្បី​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ ​និង​ផលវិបាក​ទាំង​អស់ ​មុន​ពេល​វះកាត់ និង​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យករណី​មាន​មន្ទិល​សង្ស័យ។ ស្វែងយល់មុនវះកាត់៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់? ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ថ្នាំ​ពេទ្យ​យើង​កំពុង​ប្រើ​ ប្រភេទ​អាលែកហ្ស៊ី ឬ​​មាន​ជំងឺផ្សេង​ ​មុន​ពេល​វះកាត់ ត្រូវ​ដឹង​លក្ខខណ្ឌ​ញ៉ាំ​អាហារ […]


វះកាត់ឆ្អឹង

Lung Biopsy (តេស្តច្រឹបកោសិកាសាច់សួតទៅពិនិត្យ)

ចំណេះដឹងមូលដ្ឋាន១- អ្វី​​ជា​ការ​ច្រឹប​កោសិកា​សួត? ច្រឹប​កោសិកា​សួត គឺ​ជា​តេស្ត​ដើម្បី​យក​ចេញ​​បំណែក​តូចៗ​នៃ​ជាលិកា​សួត​ដោយ​ប្រើ​ម្ជុល។ វិធី​នេះ​អាច​ធ្វើ​ទៅ​បាន ដោយ​គ្រូពេទ្យ​ឯកទេស​ខាង​រូបភាព​វេជ្ជសាស្ត្រ ក្នុង​គោល​បំណង​ពិនិត្យ​បញ្ហា​ផ្សេងៗ​របស់​សួត ពេល​តេស្ត​មួយ​ចំនួន​មិន​អាច​មើល​ឃើញ ឬ​កំណត់​បញ្ហា​ច្បាស់។ ២- ហេតុ​អ្វី​​ត្រូវ​ច្រឹប​កោសិកា​សាច់​សួត? ច្រឹប​កោសិកា​សាច់​សួត​យក​ទៅ​ពិនិត្យ​ ដើម្បី​ទទួល​បាន​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​មួយ ដែល​ជា​ធម្មតា​តេស្ត​នេះ​អាច​កើត​ឡើង​ក្នុង​ករណី៖ – ធ្វើ​រោគ​វិនិច្ឆ័យ​​បញ្ហា​សួត ​ដូចជា Sarcoidosis (ជំងឺ​រលាក​ប៉ះពាល់​​សរីរាង្គ​ជាច្រើន​ ពិសេសលើ​សួត និងក្រពេញ​ទឹក​រងៃ) ឬ Pulmonary Fibrosis (ជំងឺ​បណ្តាលឲ្យសួត មាន​ស្នាម ​រឹង​ក្រិន)។ ករណី​កម្រ​មួយ​ចំនួន តេស្តនេះ​ក៏​ដើម្បី​រក​មើល​ជំងឺ​រលាក​សួត ពេល​ណា​មានការធ្វើ​រោគវិនិច្ឆ័យ​មិន​ច្បាស់​លាស់​ដូច​ជា៖ – សង្ស័យ​ថា​អាច​ជា​មហារីក​សួត – វាយ​តម្លៃ​ភាព​មិន​ប្រក្រតី​ ​រួម​ផ្សំការ​ធ្វើ​តេស្ត​ផ្សេង​ទៀត ដូចជា ការ​ថត​កាំរស្មីអ៊ិច ឬ​​ថត​ស្កេន។ ​ច្រឹប​យក​កោសិកា​សួត​។ ​កត្តា​ប្រឈម៣- កត្តា​ប្រឈមមានអ្វីខ្លះ? ច្រឹបសាច់សួត ជាទូទៅមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ លុះត្រាតែអាការៈជំងឺមានសភាពធ្ងន់ធ្ងរ ឬមានជំងឺសួតរ៉ាំរ៉ៃ។ បើយើងមានបញ្ហាក្នុងផ្លូវដង្ហើមធ្ងន់ធ្ងរ ភ្លាមៗក្រោយតេស្ត យើងអាចនឹងកាន់តែពិបាកដកដង្ហើមជាងមុនទៀត។ ច្រឹបយកសាច់សួត ធ្វើឡើងដោយប្រើឧបករណ៍ប្រុងកូស្កូពី និងប្រើម្ជុល ជាធម្មតាមានសុវត្ថិភាពជាងការច្រឹបដោយវះបើកទ្រូង ឬវះកាត់ទ្រូងប្រើវីដេអូជំនួយ (Video-Assisted Thoracoscopic Surgery ឬ VATS)។ ព្រោះប្រើវីដេអូ អាចជួយកាន់តែងាយស្រួលច្រឹបយកកោសិកាចេញ ច្រឹបបានល្អ ងាយកំណត់បញ្ហាចម្បង ក៏ដូចជួយកំណត់ទិសដៅព្យាបាលបានកាន់តែមានប្រសិទ្ធភាព។ ច្រឹបសាច់សួតដោយប្រើឧបករណ៍ប្រុងកូស្កូពី និងប្រើម្ជុល […]


វះកាត់ឆ្អឹង

Cardiac Catheterization (ថត​សរសៃ​ឈាម​បេះដូង)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការថត​សរសៃ​ឈាម​? ថត​សរសៃ​ឈាម​បេះដូង​ (Cardiac Catheterization ឬ Coronary Angiogram) ជា​តេស្ត​សម្រាប់​រក​មើល​សរសៃ​ឈាម​បេះ​ដូង​ ​ថត​បេះដូង​ និង​ប្រឹស​បេះដូង មាន​បញ្ហា ឬ​អត់។ ថត​សរសៃ​ឈាម​បេះដូង ជួយ​ផ្តល់​ពត៌​មាន​មួយ​ចំនួន​ពី​បេះដូង​​ដែល​តេស្ត​ផ្សេងៗ​មិន​អាច​រក​ឃើញ។ ២- ហេតុ​អ្វី​​ត្រូវថត​សរសៃ​ឈាម​បេះដូង? ក្នុង​ករណី ​គ្រូពេទ្យ​​សង្ស័យ​ យើង​មាន​សរសៃ​ឈាម​បេះដូង​រួម​តូច ​ស្ទះ ខូច​ប្រឹស ឬ​ខ្សោយ​បេះ​ដូង តេស្ត​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​មិន​ខាន។ កត្តាប្រឈម៣- កត្តា​ប្រឈម​គ្រោះមាន​អ្វី​ខ្លះ? បេះដូង​ និង​សរសៃ​ឈាម​បេះដូង គឺ​ពិបាក​ពិនិត្យ​ពេល​ធ្វើតេស្ត​ថត​ដោយ​កាំ​រស្មីអ៊ិច ហេតុ​នេះ​ដាក់​សារ​ធាតុ​ចាប់​ពណ៌ (Contrast Agents) ធ្វើ​ឡើង​ជា​ជំនួយ​បង្ហាញ​ច្បាស់​ពី​សាច់​ដុំ​បេះដូង​ និង​សរសៃ​ឈាម ​ងាយ​ស្រួល​មើល​បាន​ច្បាស់ ​ជា​ស្រមោល​ស​ខ្មៅ​ពេល​បញ្ចាំង​កាំ​រស្មីអ៊ិច។ សារ​ធាតុ​ចាប់​ពណ៌ ជា​សារធាតុ​ជាតិ​អ៊ីយ៉ុង ​នឹង​បញ្ចេញ​ចោល​ទៅ​តាម​ទឹក​នោម​ ឬ​លាមក​វិញ​ ដោយ​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​នោះ​ឡើយ។ យ៉ាង​ណា​ នៅ​អាច​មាន​ប្រតិកម្ម ឬ​អាលែកហ្ស៊ី ​ពិសេស​ប្រតិកម្ម​ជាមួយ​អាហារ​សមុទ្រ​(គ្រឿងសមុទ្រ) តម្រូវ​ឲ្យ​យើង​ប្រាប់​គ្រូ​ពេទ្យ​ជា​មុន។ ដោយ​សារ​ទម្រង់​នេះធ្វើ​ទៅ​លើ​បេះ​ដូង​ផ្ទាល់ អាច​នឹង​មាន​គ្រោះ​ថ្នាក់ ហើយ​ទោះ​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​កម្រ​នឹង​កើត​មាន ប៉ុន្តែ​កត្តា​ប្រឈម​ទាំងនោះ​នៅ​តែ​មាន​ភាគរយ​អាច​កើត​ឡើង​ដូចជា៖ – ជាំ – ហូរ​ឈាម – ខូច​តម្រង​នោម – បង្ក​រោគ – មាន​កំណក​ឈាម – គាំង​បេះ​ដូង – ដាច់​សរសៃ​ឈាម​ខួរ​ក្បាល – ដាច់​សរសៃ​ឈាម​ដែល​ម្ជុល​ឆ្លង​កាត់ – ចង្វាក់​បេះដូងមិន​ទៀងទាត់ – រហែក​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង និង​សាច់​ជាលិកា​បេះដូង – ប្រតិកម្ម​ជាមួយ​សារ​ធាតុចាប់​ពណ៌ […]


វះកាត់ឆ្អឹង

Glaucoma Surgery (វះកាត់ព្យាបាលជំងឺទឹកដក់បាតភ្នែក)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការវះកាត់ព្យាបាលជំងឺ​ទឹកដក់បាតភ្នែក?  វះកាត់​ព្យាបាល​ជំងឺ​ទឹក​ដក់​បាត​ភ្នែក ​ជា​ការ​វះ​កាត់​ដើម្បី​បន្ថយ​ហានិភ័យ​ខូច​ខាត​​សរសៃ​ប្រសាទ​ភ្នែក (Optic Nerve) ដែល​ជា​នាំ​យក​រូប​ភាព​ពី​ស្រទាប់​រ៉េទីន​ ទៅ​កាន់​ខួរ​ក្បាល​ ហើយ​បក​ប្រែ​ជា​រូប​ភាពឲ្យ​យើង​បាន​ឃើញ​ពី​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន។ ជំងឺ​ទឹក​ដក់់​បាត​ភ្នែក ​ជា​ជំងឺ​ដែល​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក​កើន​ឡើង​ ដោយ​សារ​សារ​ធាតុ​រាវ​ក្នុង​ភ្នែក​បញ្ចេញ​មិន​ត្រឹម​ត្រូវ និង​អាច​ធ្វើឲ្យ​​ខូចខាត​​សរសៃ​ប្រសាទភ្នែក។ ជំងឺ​នេះ ឧស្សាហ៍​​កើត​ណាស់ មនុស្ស​ម្នាក់​​ក្នុង​ចំណោមម​ ៥០នាក់ អាយុ​លើស​ពី ៤០ឆ្នាំ កើត​មាន​ជំងឺ​នេះ។ បើ​សិន​ជា​ធ្ងន់​ធ្ងរ​ខ្លាំង អាច​បណ្តាល​ឲ្យ​​ខ្វាក់​ភ្នែក​ទាំង​សង​ខាង។ ក្នុង​ករណី​ខ្លះ សរសៃ​ប្រសាទ​ភ្នែក ​អាច​នឹង​ខូច​ ទោះ​បី​សម្ពាធ​ក្នុង​ភ្នែក​នៅ​កម្រិត​ធម្មតា​ក៏​ដោយ។ ២- ហេតុអ្វីត្រូវវះកាត់ព្យាបាល​ទឹកដក់បាតភ្នែក?  ការ​វះ​កាត់​នេះ​ ដើម្បី​បន្ថយ​សម្ពាធ​ក្នុង​ភ្នែក​ ដោយ​បង្កើត​ច្រក​សម្រាប់ទឹក​ហូរ​ចេញ​ពី​គ្រាប់​ភ្នែក។ យ៉ាង​ណា​ ការ​វះ​កាត់​ក៏​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ក្នុង​គ្រាប់​ភ្នែក​ផងដែរ។ កត្តាប្រឈម៣- កត្តាប្រឈមវះកាត់ព្យាបាល​ទឹកដក់បាតភ្នែកមាន​អ្វី​ខ្លះ?  ជា​ធម្មតា​មុន​ពេល​សម្រេច​វះ​កាត់ ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​ដក់​បាត​ភ្នែក គឺ​ជា​ជម្រើស​ដំបូង បើ​គ្មាន​ប្រសិទ្ធ​ភាព ពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើ​ការ​វះកាត់ ដោយ​ប្រើកាំរស្មី​ឡាស៊ែរ ខណៈការ​វះ​កាត់នៅ​តែ​មិន​អាច​ព្យាបាល​បាន ទើប​ពេទ្យនឹង​ព្យាបាល​ដោយ​វះ​កាត់​បើ​ផ្លូវទឹក​ចេញ​ពី​ភ្នែក ដែល​វិធី​នេះ ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​ការ​វះ​កាត់​ជំងឺ​ភ្នែក​ឡើង​បាយ។ បញ្ហាកើត​មាន​ញឹក​ញាប់​ក្រោយ​ការ​វះកាត់​នោះ ​គឺមានស្លាក​ស្នាម ហើយ​ស្លាក​ស្នាម​​នេះ​អាច​នឹង​រារាំង​រន្ធ​បង្ហូរ​ទឹក​ចេញ​ពីភ្នែក ធ្វើភ្នែក​មាន​សម្ពាធ ដំណើរ​ការ​ខុស​ប្រក្រតី ហើយ​បើ​សិន​ជា ​ទឹក​មិន​អាច​ហូរ​ចេញ​បាន​ល្អ​ទេ នោះ​អាច​នឹង​ត្រូវ​វះ​កាត់​បន្ត​ទៀត។ ពេល​កំពុង​វះកាត់​ ជា​ទូទៅ​គេ​នឹង​ប្រើ​ថ្នាំ Mitomycin ដើម្បី​ការ​ពារកុំ​ឲ្យ​មាន​​ស្លាក​ស្នាម ឬ​សន្លាក់​ ដោយថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើ​ច្រើនជាងថ្នាំ​ 5-fluorouracil នៅ​អំ​ឡុង​ពេល​វះ​កាត់​ តែ​មិន​អាច​ប្រើ​ក្រោយ​ពេល​វះកាត់​ឡើយ។ ឯ​ថ្នាំ […]


វះកាត់ឆ្អឹង

Thoracoscopy (តេស្តឆ្លុះប្រអប់ទ្រូង)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​ឆ្លុះ​មើល​ប្រអប់​ទ្រូង? តេស្ត​ឆ្លុះ​មើល​ប្រអប់​ទ្រូង សំដៅ​លើ​វិធី​ឆ្លុះ​រក​បញ្ហា​នៅ​ចន្លោះ​ស្រោមសួត (ទីតាំង​​នៅ​ចន្លោះ​គែម​ខាង​ក្រៅ​សួត ​និង​គែម​ខាងក្នុង​​ឆ្អឹង​ជំនី)។ ២- ហេតុអ្វីត្រូវឆ្លុះ​ប្រអប់ទ្រូង? តេស្ត​នេះធ្វើ​ឡើង ក្នុង​គោល​បំណង​រក​វិធី​ប្រកប​ដោយ​ប្រសិទ្ធភាព ព្យាបាល ​ជំងឺ​ទឹក​ក្នុង​ស្រោម​សួត ឬ​ខ្យល់​ក្នុង​ស្រោមសួត ជា​មូលហេតុ​នាំ​ឲ្យ​សួតក្រពឹត។ ​កត្តា​ប្រឈម៣- កត្តា​ប្រឈមមាន​អ្វី​ខ្លះ? ការ​ឆ្លុះ​ប្រអប់​ទ្រូង គ្មាន​សុវត្ថិភាព​ទេ បើយើង​ធ្លាប់​វះកាត់​សួត​ពី​មុន អាចមាន​បញ្ហាហូរ​ឈាម​ធ្ងន់ធ្ងរ​ ឬ​មិន​អាច​ដក​ដង្ហើម​មួយ​ចំហៀង​សួត ព្រោះ​សួត​ម្ខាង​អាច​ហើម​ខ្លះ ឬ​ហើម​ទាំង​ស្រុង​ ក្នុង​ពេល​ដំណើរ​ការ​តេស្ត។ ការ​ថត​កាំ​រស្មីអ៊ិច ឬ​ថត​ស្កេន​ អាច​ផ្តល់​ពត័មាន​បន្ថែម ហើយ​ពេល​ខ្លះ​តេស្ត​នេះ អាចនឹង​មាន​ការ​ច្រឹប​សាច់សួត ដោយគ្រូពេទ្យនឹង​ចាក់​ម្ជុល​តាម​ទ្រូង។ យល់​ពី​កត្តា​ប្រឈម​ និង​ផល​វិបាក​មុន​ពេល​ធ្វើ​ការ​វះ​កាត់ ជា​រឿង​សំខាន់​បំផុត​ ហើយ​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព ជម្រើស​ល្អ​បំផុត​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ​ផ្នែក​វះកាត់។ ស្វែងយល់ដំណើរការតេស្ត៤- គួរ​ត្រៀម​អ្វីខ្លះ​មុន​ឆ្លុះ​ប្រអប់​ទ្រូង? ប្រាប់​គ្រូពេទ្យ​បើ​យើង​មាន​ផឹក​ថ្នាំ​ទប់​កំណក​ឈាម​ ពពួក NSAIDs ដូចជា​ Aspirin, Ibuprofen ឬថ្នាំ Naproxen ក៏​ដូច​ជា​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត។ គ្រូពេទ្យ​អាច​ឲ្យ​ឈប់​ប្រើ​​ថ្នាំ​ទាំង​នេះ មុន​ដំណើរ​តេស្ត។ ទោះ​ជា​ប្រើ​ឱសថ​រុក្ខជាតិ​ ឬ​អាហារ​បំប៉ន ក៏​ត្រូវ​ជូន​ដំណឹង​គ្រូពេទ្យ​ដូច​គ្នា។ ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​តម​អាហារ ឬ​ផឹក​ទឹក ១២ ម៉ោង​មុន​ពេល​ដំណើរ​ការ​តេស្ត។ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​តាម​សរសៃ ឬ​សេរ៉ូម​មុន​ពេល​ដំណើរ​ការ ហើយ​អាច​នឹង​ប្រើ​ថ្នាំ​សណ្តំ។ ៥- មានអ្វីខ្លះកើតឡើងអំឡុង​ពេល​ឆ្លុះ​ប្រអប់​ទ្រូង? តេស្ត​ឆ្លុះ​ប្រអប់​ទ្រូង​ ​ពេល​ខ្លះ​ត្រូវប្រើ​ថ្នាំសណ្តំ ដោយ​ចំណាយ​ពេល​ប្រហែល ៤៥នាទី ទាំង​ការ​ចោះទ្រូង​ និងដាក់​ម៉ាស៊ីន​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ