ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្អឹងនិងសាច់ដុំ

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

បាក់ឆ្អឹង

តិចនិច​សម្រួល​ការឈឺ​សរសៃជើងខាងក្រោយ

Sciatica ជាការ​ឈឺ​សរសៃ Sciatic ដែល​ជា​សរសៃ​ធំ​បំផុត​នៅ​ជើង​របស់​យើង ដោយ​វាចាប់​ឈឺ​ពីខ្នង​ខាងក្រោយ (Lower Back) រហូត​ដល់​ជើង។ បញ្ហា​នេះ កើតឡើង​លើ​មនុស្ស​ជាច្រើន និង​ជាញឹកញាប់ ប៉ុន្ដែ​វា​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល ២-៣ម៉ោង ឬ ១​ថ្ងៃ។ តែករណី​ខ្លះ បញ្ហា​នេះ អាច​កើតឡើង​រហូត​ដល់​ច្រើនសប្ដាហ៍ តែ​កុំភ័យ មាន​វិធីមួយ​ចំនួន ជួយ​សម្រួល និង​ការពារ​វា​មិនឲ្យ​កើតឡើង​ទៀត។ ១. បង្កើនការហាត់ប្រាណ ការហាត់ប្រាណ ជាមធ្យោបាយ​សំខាន់មួយ ដើម្បី​បង្ការ និង​សម្រួល​បញ្ហា Sciatica មិន​ថា ការហាត់ប្រាណ​បែប Aerobic Exercise (ដើរ រត់ រាំ ហែលទឹក ជិះកង់) ការហាត់ប្រាណបែប Strength Training (លើកទម្ងន់ ប្រើម៉ាស៊ីន​លើក ឬទាញ​ទម្ងន់) និង​ការហាត់ប្រាណ​បែប Flexibility Training (យ៉ូហ្កា ឬ ក្បាច់ថៃជី)។ ២. ពង្រឹង​ដងខ្លួន ការពង្រឹង​ដងខ្លួន អាច​ជួយ​ឲ្យ​សុខភាព​ឆ្នឹងខ្នង​កាន់តែ​ល្អ។ ដងខ្លួន​របស់​យើង មិនមែន​មាន​សាច់ដុំ​ពោះ​ប៉ុណ្ណោះ​ទេ ដែល​ជួយ​រក្សាស្ថិរភាព​ឆ្អឹងខ្នង តែវាមាន​សាចដុំខាងក្រោយ […]


បាក់ឆ្អឹង

ទម្លាប់ប្រចាំថ្ងៃទាំងនេះ បង្កគ្រោះថ្នាក់ដល់សុខភាពដោយមិនដឹងខ្លួន

យើងដឹងហើយ ទម្លាប់​ជក់បារី ផឹកស្រាច្រើន និង​ញ៉ាំអាហារ​ច្រើន ជាពិសេសអាហារ​មាន​រសជាតិ​ផ្អែមខ្លាំង ឬប្រៃខ្លាំង ងាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើងណាស់។ ប៉ុន្ដែ​នៅមាន​ទម្លាប់​គ្រោះថ្នាក់​ជាច្រើន​ទៀត ដោយ​វាប៉ះពាល់​ម្ដង​បន្តិចៗ ពីមួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ ១. ញ៉ាំអាហារ​លឿនៗពេក ការសិក្សាជាច្រើនបង្ហាញ​ថា ការញ៉ាំ​អាហារ​ដោយ​ទំពាលឿនៗ អាចបណ្ដាល​ឲ្យមាន​បញ្ហា​សុខភាព​ជាច្រើន ដូចជា​ឡើងទម្ងន់​យ៉ាងលឿន ហើយ​កើនហានិភ័យ​នៃ​ជំងឺ​បេះដូង ទឹកនោមផ្អែម និង​ដាច់សរសៃឈាម​ខួរក្បាល។ ជាធម្មតា ទាល់តែ​យើង​ញ៉ាំបាយ បាន​រយៈពេល​ប្រមាណ ២០​នាទី ទើបខួរក្បាល​យើងទទួល​សញ្ញា​នៃ​ការឆ្អែត។ ប៉ុន្ដែ​សម្រាប់​អ្នកញ៉ាំ​អាហារ​លឿនៗ ភាគច្រើន ញ៉ាំលើស​កម្រិត មុន​ខួរក្បាល​ទទួល​សញ្ញា​នៃ​ការឆ្អែត អ៊ីចឹងហើយ ទើប​ងាយ​នឹង​ឡើង​ទម្ងន់។ ២. ដុសធ្មេញ​ភ្លាមៗ ក្រោយ​ញ៉ាំអាហារ មានគ្នាយើង​មិនតិចទេ តែងតែ​ដុសធ្មេញ​ភ្លាមៗ ក្រោយ​ញ៉ាំអាហារ​ហើយ។ តែ​យោងតាម​ការសិក្សា​ជាច្រើនបង្ហាញ​ថា យើងគួរ​រង់ចាំ​រហូត​ឲ្យដល់ ៣០នាទី​សិន ចាំដុសធ្មេញ។ ធ្មេញរបស់​យើង ការពារ​ដោយ​កាចាធ្មេញ (Enamel) ហើយ​អាស៊ីដ ដែល​កើតឡើង​ដោយ​អាហារ អាច​ធ្វើ​ឲ្យ​ដាច់កាចាធ្មេញ មានន័យ​ថា ធ្មេញ​របស់យើង មាន​សភាព​ខ្សោយ ក្រោយ​ញ៉ាំអាហារ​ភ្លាមៗ។ ដូច្នេះបើយើង​ដុសធ្មេញ​ភ្លាមៗ មានន័យ​យើងកំពុង​បំផ្លាញ​ធ្មេញ​របស់​យើង​ហើយ។ ៣. ផឹកទឹកដបប្លាស្ទិច ផឹកទឹក​ដបប្លាស្ទិច ជារឿងសុវត្ថិភាព ប៉ុន្ដែ​ដបប្លាស្ទិក មាន​សមាសធាតុ​គីមី​ជាច្រើន ដែល​ចេញមកពេលវា​ត្រូវ​កម្តៅ។ ប្រសិន​បើយើង​ទុក​ដបទឹកប្លាស្ទិច​​ក្នុង​ឡាន […]


ជំងឺរលាកសន្លាក់

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង

និយាយដល់​រឿង​ឈឺ​សន្លាក់ គ្នា​យើង​ច្បាស់​ជា​​គិត​ដល់​ប៉ាម៉ាក់​ អ៊ំៗ​ចាស់ៗ​មិន​ខាន ប៉ុន្តែ​ជំងឺ​នេះ ទោះ​យើង​កំពុង​ស្ថិត​នៅវ័យ​ក្មេង ​ក៏អាច​កត់​បាន​ដែរ ពិសេស​គ្នា​យើង​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​មួយ​ចំនួន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង ទម្លាប់​មិន​ល្អ​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ទាំង​វ័យ​ក្មេ​ងបាន។ ១- លើស​ទម្ងន់ បើទម្ងន់យើង​​កើន​ត្រឹម ​១គីឡូ ក៏​ដោយ ក៏​អាច​បង្កើន​សម្ពាធ​​លើ​សន្លាក់​ជង្គង់​ បណ្តាល​​​ឲ្យ​ខ្នង ត្រគាក និង​ប្រអប់​ជើង ​ឈឺ​បានដូច​គ្នា។ បន្ថែម​ពី​នោះ បញ្ហា​​លើស​ទម្ងន់​ នឹង​​បង្ក​ឲ្យ​មាន​ការ​ហើម និង​​រលាក​លើរាង​កាយបាន។ ហេតុ​នេះ ​គ្នា​យើង​​គួរ​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។ ២- ទម្លាប់​ចុច​​ទូរសព្ទ​ច្រើន ​ចុច​ទូរសព្ទ​ច្រើន ​​ធ្វើ​ឲ្យ​សរសៃ​ពួរ​​​ដៃ​ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ រងការ​រលាក។ លើស​ពី​នេះ ទម្លាប់​ចុច​ទូរសព្ទ​ច្រើន​ ក៏​បណ្តាល​ឲ្យ​​ឆ្អឹង​​ក និង​​សាច់​ដុំ​ស្មា​រង​សម្ពាធ​ ជា​ហេតុ​ឲ្យ​​កន្លែង​ទាំង​នេះ​មាន​បញ្ហា​ បង្ក​ជា​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។ ៣- ឧស្សាហ៍​ពាក់​ស្បែក​ជើង​កែង​ចោត (នារី​ៗ) ស្បែក​ជើង​​​កែង​ចោត​កាន់​តែខ្ពស់ ធ្វើ​​ឲ្យ​ទម្ងន់យើង​​ ដាក់​សម្ពាធ​លើ​ចុង​ប្រអប់​ជើង​​ខាង​មុខ ដោយ​ត្រូវ​ធ្វើ​ការ​ទ្រ​ទម្ងន់​ខ្លាំងជាង​មុន​។ បើ​ពាក់​រាល់​ថ្ងៃ​ទៀត​នោះ ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​សន្លាក់​ប្រអប់​ជើង​ទៅ​ថ្ងៃ​ខាង​មុខ​។ ៤- ស្ពាយរបស់​ធ្ងន់ៗ​ សម្ពាធ​កាបូប​ធ្ងន់​ៗ​ ​ប្រៀប​ដូច​​នឹងការ​បង្កើន​ទម្ងន់ ​ក៏​ជាការ​ដាក់​​សម្ពាធ​​ទៅ​លើ​ផ្នែក​ផ្សេង​ៗរបស់​​សន្លាក់​ឆ្អឹង ពិសេស​ឆ្អឹង​ក និង​ស្មា ​បង្ក​ឲ្យ​​​មាន​បញ្ហា​បាន ដូច្នេះ​គួរ​​លៃ​សម្ពាយ កុំ​ឲ្យ​ធ្ងន់​ខ្លាំង​ពេក។ ៥- មិន​សូវ​ពត់​ពែន​ខ្លួន ចូលចិត្ត​នៅ​ស្ងៀម​​ទ្រឹងៗ មិន​សូវពត់​បត់​បែន​ខ្លួន ក៏មិន​​ល្អសម្រាប់​ឆ្អឹង​សន្លាក់​​​​ដែរ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​លើក​ឡើង​ថា […]


ជំងឺសន្លាក់និងសរសៃពួរ

ប៉ុន្មានក្បាច់នេះ ជួយសម្រួលបញ្ហាជាប់ស្មាបានដោយខ្លួនឯង

ការជាប់ស្មា ជាបញ្ហា​មិនប្រក្រតី ដែលបណ្ដាល​ឲ្យ​ឈឺចាប់ រឹង និង​មិនអាច​ធ្វើ​ចលនា​ស្មា​បាន​ដូច​ធម្មតា​ឡើយ។ ពុំទាន់មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ ពីមូលហេតុ​បង្ក​ឲ្យ​ជាប់ស្មា ប៉ុន្ដែ​ការរលាក​ជាលិកា ត្រូវ​អះអាង​ថា បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ និង​ធ្វើឲ្យ​ស្មា មិន​អាច​បត់បែន​បាន​ដូច​ប្រក្រតី។ ការ​ជាប់ស្មា ធ្វើឲ្យ​យើង​នៅមិន​សុខ​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ដោយ​គ្រាន់តែ​យើង​មាន​ចលនា​រាងកាយ​ប៉ះត្រង់​ស្មា​បន្ដិច វាបណ្ដាល​ឲ្យ​យើង​ឈឺភ្លាម។ បញ្ហា​នេះ មិន​អាច​ព្យាបាល​សះស្បើយ​ភ្លាមៗទេ វាត្រូវការ​ពេល​ច្រើន​បន្ដិច ទើប​ត្រឡប់​មកដូច​ប្រក្រតី​វិញ។ ប៉ុន្ដែ​មាន​វិធី​មួយ​ចំនួន ដែល​យើង​អាច​ធ្វើបាន ដើម្បី​ជួយ​សម្រួល និង​ឆាប់ជា​សះស្បើយ។ ១. ហាត់ប្រាណ​រាងប៉ោល (Pendulum Stretch) យើងឈរ និង​អោនបន្ដិច ហើយ​ទម្លាក់ដៃ​ខាង​ស្មាឈឺ ចុះក្រោម ហើយ​យោល​ជា​រាង​រង្វង់។ យោលឲ្យ​បាន ១០​ជុំ ក្នុង​ទិសដៅ​នីមួយៗ។ នៅពេល​រោគសញ្ញា​កាន់តែ​ធូរស្រាល បង្កើន​អង្កត់ផ្ទិត​នៃ​រំយោល ប៉ុន្ដែកុំបង្ខំ​ខ្លាំងពេក។ ពេល​យើង​បាន​ធូរស្រាល​កាន់តែខ្លាំង យើង​អាច​កាន់​របស់​មាន​ទម្ងន់​ស្រាលៗ និង​យោលវា​បាន។ ២. ហាត់ប្រាណដោយ​ប្រើ​កន្សែង​ទាញ​ក្រោយខ្នង (Towel Stretch) យើង​ប្រើ​ដៃទាំង​សងខាង ចាប់​កន្សែង​នៅខាងក្រោយ​ខ្នង​របស់​យើង ដោយ​ធ្វើ​ឲ្យ​កន្សែង​មាន​រាងផ្ដេក។ បន្ទាប់មក ប្រើ​ដៃខាង​ស្មា​គ្មាន​បញ្ហា ទាញ​កន្សែង​ឡើង​លើ ដើម្បី​ឲ្យ​ដៃខាង​ស្មាឈឺ មាន​ចលនា។ បើសិន​យើង​មិន​ឈឺទេ យើង​ក៏ប្រើ​ដៃខាង​ស្មាឈឺ ទាញ​កន្សែង​ចុះក្រោម​វិញ​ផងដែរ ហើយ​អនុវត្ត​ដូច្នេះ ឲ្យ​បាន​ពី ១០-២០​ដង/ថ្ងៃ។ ៣. […]


ជំងឺសន្លាក់និងសរសៃពួរ

Heel pain (បញ្ហាឈឺ​កែង​ជើង)

និយមន័យ១- អ្វី​​ជាបញ្ហាឈឺ​កែង​ជើង? ក​ជើង​ និង​កំភួន​ជើង ផ្គុំ​ឡើង​ដោយ​ឆ្អឹង ២៦ សន្លាក់ ៣៣ និង​សរសៃ​ពួរ ច្រើន​ជាង ១០០ ខណៈ​កែង​ជើង ​គឺ​ជា​ឆ្អឹង​ធំ​ជាង​គេ​នៅ​ក្នុង​ជើង​។ យើង​អាច​នឹង​មាន​បញ្ហា​​ឈឺ​កែង​ជើង ​បើ​សិនយើង​​ប្រើជើង​​ច្រើន​ពេក ឬ​មាន​របួស​នៅ​កែង​ជើង។ អាការៈឈឺ​ចាប់​ភាគ​ច្រើន​ កើត​ឡើង​នៅ​ខាង​ក្រោម​កែង​ជើង ឬនៅ​ខាង​ក្រោយ​កែង​ជើង ដែល​ជា​កន្លែង​ភ្ជាប់​រវាង​សរសៃ​ពួរកែង​ជើង (Achilles tendon) និង​ឆ្អឹង​កែង​ជើង។ ការ​ឈឺ​ចាប់​នៅ​ក្រោម​កែង​ជើង ឬភាសា​បច្ចេក​ទេស​ហៅ​ថា Plantar Fasciitis (ការ​រលាក​សរសៃ​ពួរ​បាត​ជើង) គឺ​ជា​បញ្ហា​កើត​ឡើង​ញឹក​ញាប់​ជាង​គេ ​ដែល​នាំ​ឲ្យយើង​មាន​បញ្ហា​​ឈឺ​កែង​ជើង។ ការ​ឈឺ​ចាប់​ខាង​ក្រោយ​កែង​ជើង គឺ​ជា​ការ​រលាក​សរសៃ​ពួរអាគីលីស ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Achilles Tendinitis) ដោយ​អាការៈ​ឈឺ​ចាប់​នេះ ក៏​អាច​ប៉ះពាល់​ផ្នែក​ខាង​ក្នុង ​ឬ​ខាង​ក្រៅ​កែង​ជើង​ និង​ក​ជើងបាន​ដូច​គ្នា។ ក្នុង​ករណី​ជា​ច្រើន អាការៈ​ឈឺ​ចាប់​ គឺ​មិន​បង្ក​ឡើង​ដោយសារ​របួស​ទេ ដំបូងវា​នឹង​កើត​ឡើង​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែអាច​ឈាន​ទៅ​ធ្ងន់​ធ្ងរ និង​ពេល​ខ្លះ​អាច​ឈាន​ដល់​ពិការទៀត​ផង។ ជា​ទូទៅ​ បញ្ហា​ឈឺ​កែង​ជើង នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ព្យាបាល ប៉ុន្តែករណី​ខ្លះ ​អាច​នៅ​ឈឺ​យូរ និង​ក្លាយ​ជាជំងឺ​​រ៉ាំរ៉ៃ​ក៏​មាន​។ ២- បញ្ហា​ឈឺ​កែង​ជើង​កើត​ឡើង​ញឹក​ញាប់ដែរ​ទេ? បញ្ហា​ឈឺ​កែង​ជើង (Heel Pain) ជា​បញ្ហា​ក​ជើង​ ដែល​កើត​ឡើង​ញឹក​ញាប់ណាស់។ យ៉ាងណា​ យើង​នៅ​តែ​​អាច​គ្រប់​គ្រង​បាន​ ដោយ​គ្រាន់​តែ​កាត់​បន្ថយ​កត្តា​ប្រឈម​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- […]


វះកាត់ឆ្អឹង

Dental Implant Surgery (វះកាត់​ដាំបង្គោល​ធ្មេញ)

និយមន័យ១- អ្វី​ជាការវះកាត់​ដាំបង្គោល​ធ្មេញ? វះកាត់​ដាំបង្គោល​ធ្មេញ ជា​ភាសា​បច្ចេក​ទេស Dental Implant surgery ជា​ការ​វះកាត់​ជំនួស​ឫស​ធ្មេញ​​ ដោយ​ប្រើ​ដែក​ មាន​រាង​ដូច​ជា​វីស​មួល ដើម្បី​ជំនួស​ធ្មេញ​ខូច ឬ​បាក់ ដោយ​ប្រើ​ធ្មេញ​សប្បនិម្មិត នឹង​អាច​បំពេញ​មុខងារ​ដូច​​ធ្មេញ​ធម្មជាតិ។ ការវះកាត់​ដាំបង្គោល​ធ្មេញ អាច​នឹង​ត្រូវ​ប្រើ​ជំនួស​ឲ្យ​ការ​ពាក់​ធ្មេញទាំង​ក្រាស់ (Denture) ឬ​ការ​ដាក់​ធ្មេញ​មិន​ជាប់​ល្អ។ ការវះកាត់​ដាំបង្គោល​ធ្មេញ ក៏​អាច​ធ្វើ​បាន ​អាស្រ័យ​លើប្រភេទ​បង្គោល​​ត្រូវ​ដាក់ និង​ស្ថាន​ភាព​ឆ្អឹង​ថ្គាម​របស់​យើង​ផ្ទាល់ និង​អាច​រួម​បញ្ចូល​វិធី​សាស្ត្រ​មួយ​ចំនួន​បន្ថែម​ទៀត។ គុណ​ប្រយោជន៍​ធំ​បំផុត​ពី​​វះកាត់​នេះ អាច​ជួយ​ឲ្យ​ធ្មេញ​ថ្មី​ដែល​ដាក់ ​រឹង​មាំ នៅ​ពេល​​ឆ្អឹង​​នៅ​ជុំវិញ​បង្គោល​ជា​សះស្បើយ​រួច។ ដោយសារ​តែ​ការ​ជា​សះស្បើយ​នេះ​ត្រូវ​ការ​ពេល ទើប​វិធីសាស្ត្រ​នេះ​ត្រូវ​ការ​ពេល​រាប់​ខែ​ទើប​រួច​រាល់។ ២- ហេតុ​អ្វី​​ចាំ​បាច់​វះ​កាត់​ដាំ​បង្គោល​ធ្មេញ? ការ​វះកាត់ដាំ​បង្គោល​ធ្មេញ ជា​ការ​វះកាត់​នៅ​ត្រង់​ឆ្អឹង​ថ្គាម​ ដោយ​ជំនួស​ឫស​ធ្មេញ​ដែល​បាន​បាត់​បង់។ ដោយ​សារ​តែ​សារធាតុទីតានីញ៉ូម (Titanium) របស់​បង្គោល​ជ្រាប​ចូល​ឆ្អឹង​ថ្គាម ទើប​ធ្វើ​ឲ្យ​បង្គោល​ធ្មេញ​មិន​របូត ឬមិន​ធ្វើ​ឲ្យ​ខូច​ឆ្អឹង​ ខុស​ពី​វិធីសាស្ត្រ​ដាក់​ធ្មេញ ​ឬ​ត្រូវ​ពាក់​ស្និត​ធ្មេញ​នោះ។ ហើយ​សារធាតុ​ផ្សេងៗ​​ ប្រើ​ក្នុង​វិធីសាស្ត្រ​នេះ គឺ​មិន​ពុក​ផុយ ​ដូច​វិធីសាស្ត្រ​ដាក់​ធ្មេញ​ធម្មតា​នោះ​ទេ។ ជាទូទៅ​វិធីសាស្ត្រ​វះកាត់​ដាំ​បង្គោលធ្មេញ ល្អ​ចំពោះគ្នា​យើង​មាន​ស្ថាន​ភាព​ដូច​ខាង​ក្រោម៖ – បាក់​ បាត់ ធ្មេញ​មួយ ​ឬ​ច្រើន​ – មាន​ឆ្អឹង​ថ្គាម​លូត​លាស់​ពេញ​លក្ខណៈ – មានឆ្អឹងគ្រប់គ្រាន់សម្រាប់ធ្វើការដំាបង្គោល ឬក៏អាចធ្វើការផ្សាំឆ្អឹង – ជាលិកា​មាត់​ មាន​សុខភាព​ល្អ – មិន​មាន​ជំងឺ​​ប៉ះ​ពាល់​ការ​ជា​សះស្បើយ​របស់​ឆ្អឹង – មិន​អាច ឬ​មិន​ចង់​ពាក់​ស្និត​ធ្មេញ (Dentures) – ចង់​ឲ្យ​ការ​និយាយ​បាន​ប្រសើរ​ជាង​មុន – […]


វះកាត់ឆ្អឹង

Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការចាក់ថ្នាំស្ពឹកក្រៅខួរ​ឆ្អឹង​ខ្នង? ចាក់​ថ្នាំ​ស្ពឹក​ក្រៅខួរ​ឆ្អឹង​ខ្នង ជា​ភាសា​បច្ចេកទេស​ហៅថា Epidural Anaesthetic ជា​ការ​ចាក់​ថ្នាំ​ស្ពឹក និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ចូល​ឆ្អឹង​ខ្នង ​ត្រង់​តំបន់​មួយ​ មាន​​ឈ្មោះ​ថា Epidural Space ស្ថិត​នៅ​ជិត​ខួរ​ឆ្អឹង។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​​ស្ពឹក​សរសៃ​ប្រសាទ​ ដើម្បី​បន្ថយ​ការ​ឈឺចាប់​នៅ​តំបន់​មួយ​ចំនួន​នៃ​រាងកាយ។ គេ​អាច​ប្រើ​វិធី​នេះ​តែ​ឯង នៅ​ពេល​យើង​ដឹង​ខ្លួន​ធម្មតា ឬ​បូក​ផ្សំ​ជាមួយ​ថ្នាំ​សន្លប់​ផ្សេង​ទៀត។ វិធី​ចាក់​ថ្នាំ​ស្ពឹក​នេះ អាច​ប្រើ​ក្រោយ​ពេល​វះ​កាត់​ ដើម្បី​បន្ថយ​ការ​ឈឺចាប់។ ការ​ចាក់​ថ្នាំ​ក្នុងតំបន់ Epidural ត្រូវ​ការ​កម្រិត​ថ្នាំ​ខ្ពស់ ឬ​កម្រិត​ទាប ​តែ​ចាក់​ចូល​បន្ត​បន្ទាប់។ ២- ហេតុអ្វី​ត្រូវ​ចាក់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹង​ខ្នង? ចាក់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹងខ្នង ឬចាក់​ក្នុង​​ស្រទាប់ Epidural នៃ​ឆ្អឹង​ខ្នង អាច​បន្ថយ​ការ​ឈឺ​ចាប់ ចំពោះ​​ករណី​ដូច​ខាង​ក្រោម៖ – អំឡុង​ពេល​សម្រាល​កូន – ក្រោយ​ពេល​វះ​កាត់​ដែល​បាន​ប្រើ​ថ្នាំ​សណ្ដំ​អំឡុង​ពេល​វះ​កាត់។ ការ​ចាក់​ថ្នាំ​ស្ពឹកក្រៅ​ខួរ​ឆ្អឹង​ខ្នង ត្រូវពេទ្យ​ប្រើ​ច្រើន​ឆ្នាំ​មក​ហើយ និង​ចាត់​ទុក​ជា​វិធី​មាន​ប្រសិទ្ធិភាព​មួយ ជួយ​​បន្ថយ​ការ​ឈឺចាប់​ក្រោយ​ពេល​វះ​កាត់ និងអំឡុង​ពេល​សម្រាល​កូន។ ទោះ​ជា​យ៉ាង​ណា​ មុន​នឹង​សម្រេច​ចិត្ត​ចាក់​ថ្នាំ​ស្ពឹកក្រៅ​ខួរ​ឆ្អឹង​ខ្នង យើង​ត្រូវ​ដឹង​ពី​គ្រោះថ្នាក់​​អាច​កើត​ឡើង ដោយសារ​បច្ចេកទេស​នៃ​ការ​ចាក់​ថ្នាំ។ វិធីចាក់​ថ្នាំ​ស្ពឹក​នេះ អាច​បណ្ដាលឲ្យ​យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ចំនួន ២ ដូចជា៖ – ចាក់​ចំ​ស្រោម​ខួរ​ឆ្អឹង (Dura) ដែល​ជា​ស្រទាប់​ក្រៅ​បំផុត​នៃ​ខួរ​ឆ្អឹង និង​ខួរក្បាល (កើតមាន ១/១០០ ករណី) – ដាច់​សរសៃ​ប្រសាទ (ករណី​កម្រ)។ កត្តាប្រឈម៣- […]


បាក់ឆ្អឹង

បញ្ហា​របួស​ឆ្អឹង សន្លាក់ សាច់ដុំ និងវិធីសង្គ្រោះ​បឋម

ចំពោះ​គ្នា​យើង ចូល​ចិត្ត​ហាត់​ប្រាណ​ដោយ ​ដើរ រត់ ជិះ​កង់ ឬ​សម្អាត​ផ្ទះ អាច​ប្រឈម​ករណី​របួស ត្រូវប្រើ​ឆ្អឹង សាច់ដុំ និង​សន្លាក់​។ រាង​កាយ​យើង បើ​មិន​មាន​សរីរាង្គ អវយវៈ​ទាំង​នោះ​ទេ នឹង​មិន​អាច​ឈ ដើរ លោត ឬ​សូម្បី​តែ​អង្គុយ​ ក៏​មិន​ស្រួល​ដែរ។ មួយ​ទៀត​ ករណី​ខ្លះ ទោះ​ឆ្អឹង​រឹង​មាំ​យ៉ាង​ណាក៏បាក់ដែរ ហេតុ​នេះត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច ពិសេស​ត្រូវ​ដឹង​តិចនិក​សង្គ្រោះ​ពេល​ជួប​ករណី​នេះផង អាច​ជួយ​ខ្លួន​ឯងផង ក៏​ដូចជា​ជួយ​មិត្តភក្តិ ឬ​សាច់ញាតិយើងបាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​សង្គ្រោះ​បឋម​ពេល​ជួប​ករណី​របួស​ទាំង​នេះ។ ១- ស្វែង​យល់​មុខងារឆ្អឹង សន្លាក់ ​និង​សាច់ដុំ – មុខងារឆ្អឹង៖ ឆ្អឹង​ជា​ជាលិកា​រាង​កាយ​មាន​ការ​​ផ្លាស់ប្ដូរ​ជានិច្ច នឹង​​មាន​មុខងារ​ចាំបាច់មួយ​ចំនួន។ ឆ្អឹង​ទាំង​អស់​ ផ្គុំ​បញ្ចូល​គ្នា ដើម្បី​​បង្កើត​បាន​ជា​គ្រោង​ឆ្អឹង ហើយ​គ្រោង​ឆ្អឹង សាច់ដុំ សរសៃ​ពួរ សរសៃ​ចំណង​ឆ្អឹង (Ligaments) និង​សារធាតុ​ផ្សេង​ទៀតផ្គុំ​គ្នា បង្កើត​បាន​ជា ប្រព័ន្ធ​សាច់ដុំ​ និង​គ្រោង​ឆ្អឹង (Musculoskeletal system)។ គ្រោង​ឆ្អឹង​ផ្ដល់​កម្លាំង លំនឹង និង​ធ្វើ​ការ​រួម​ជា​មួយ​សាច់​ដុំ​ ដើម្បី​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ចលនា។ ឆ្អឹង​ក៏​មាន​នាទី​ ជា​រនាំង​ការពារ​សរីរាង្គ​សំខាន់​ៗ​ក្នុង​រាង​កាយ​ផង​ដែរ។ – មុខងារ​សន្លាក់៖ […]


បាក់ឆ្អឹង

Quadriplegia (ជំងឺ​ខ្វិន​ ឬពិការអវយវៈទាំង ៤​)

និយមន័យ១- ​អ្វី​ទៅ​ជា​ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង​៤? ​ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង ​៤ បណ្ដាល​មក​ពី​ការ​ខូច​ខាត​ទៅ​លើ​សរសៃ​ប្រសាទឆ្អឹង​ខ្នង កើត​ឡើង​នៅ​ពេល​ឆ្អឹង​ខ្នង​រង​ការ​ប៉ះ​ទង្គិច​ ធ្វើ​ឲ្យ​​បាត់​បង់​ការ​ទទួល​វិញ្ញាណ​ និង​ចលនា។ ដៃ​ ប្រអប់ដៃ ទ្រូង​ ជើង ​និង​សរីរាង្គ​អាង​ត្រគាក​ ត្រូវ​បាត់​បង់​ចលនា​បញ្ជា​ទាំង​អស់។ មាន​ផល​វិបាក​ជា​ច្រើន​ នឹង​កើត​មាន​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិចទៅលើឆ្អឹងខ្នង មានដូចជា សម្ពាធឈាមចុះទាបខ្លាំង ឬក៏ចង្វាក់បេះដូងដើរយឺតខុសប្រក្រត្រី បង្ក​ឲ្យ​មាន​ផល​ពិបាកលើ​ការ​ដកដង្ហើម ឬមិនអាចដកដង្ហើមបាន​។ លើស​ពី​នេះ​ អាច​ឡើង​រមាស់​ស្បែក​ និង​ការ​កន្ត្រាក់​សាច់​ដុំ​ខុស​ប្រក្រី។ យើង​ក៏​អាច​មាន​វិបត្តិ​កំណកឈាម​កក ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ជីវិត។ នៅ​ពេល​ខ្លះ​ រាង​កាយមិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជា​ទៅ​លើ​ប្លោក​នោម​ និង​ពោះវៀន​ធំ​បាន​ល្អ​នោះ​ទេ ​ដែល​គេ​ហៅ​ថា​វិបត្តិ Automonic Dysreflexia ​អាច​បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀត​ផង។ ​បើ​មិន​ប្រញាប់​ស្វែង​រក​ការព្យាបាល ​អាច​នឹង​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ បណ្តាល​ឲ្យ​ស្លាប់​​ទៀត​ផង។ បើ​យើង​​មាន​ជំងឺ​ខ្វិន ឬពិការ​​អវយវៈ​ទាំង ​៤​ហើយ​មិន​ព្រម​ព្យាបាល​ ​នឹង​មិន​អាច​ប្រើ​អវយវៈ​រងគ្រោះ​ទាំង​នោះ​បានតែ​ម្ដង។ ២- ​ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង ​៤ ​កើត​ឡើង​ញឹក​ញាប់​​ដែរទេ? ជំងឺ​នេះ​​ឧស្សាហ៍​ជួប​ប្រទះ​ និងអាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់​វ័យ។ ប៉ុន្តែយើងគ្រប់គ្រង និង​បង្ការ តាមរយៈ​ការកាត់​បន្ថយ​កត្តា​ប្រឈម។ រោគ​សញ្ញា៣- ជំងឺ​ខ្វិន​ ឬពិការ​អវយវៈ​ទាំង​ ៤​ មាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ ​អាស្រ័យ​ទៅលើ​ទីតាំង ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ប៉ះ​ទង្គិច​ទៅ​លើ​សរសៃប្រសាទ​ឆ្អឹង​ខ្នង​ ហើយ​សញ្ញា​ជួប​ប្រទះ​ភាគ​ច្រើន​មាន​ដូច​ជា៖ – ទប់​នោម ​ទប់លាមកមិនបាន – […]


វះកាត់ឆ្អឹង

Kidney Dialysis (ស្វែងយល់ពីការលាងឈាម)

និយមន័យ១- អ្វី​ជា​ការ​លាង​​ឈាម?​ តម្រងនោម គឺ​ជា​សរីរាង្គ​មួយគូ ​មាន​ទំហំ​ប៉ុន​ក្តាប់ដៃ​ ស្ថិត​នៅ​អម​សងខាង​ឆ្អឹងខ្នង ​មាន​មុខងារ​ច្រោះ​កាក​សំណល់​ចេញ​ពី​ឈាម។ នៅ​ពេល​តម្រង​នោម​​ដំណើរការមិន​​ប្រក្រតី​ ការ​លាងឈាម ​ត្រូវ​ធ្វើ​ដើម្បីជំនួស​មុខងារ​តម្រងនោម​ ​ហៅថា​ជា​ភាសា​បច្ចេកទេស Kidney Dialysis ខណៈការ​លាង​ឈាម មាន​ច្រើ​នវិធី​ដូចជា៖ – លាង​ប្រព័ន្ធឈាម ​(Hemodialysis)៖ ឈាម​ច្រោះ​តាម​ប្រព័ន្ធច្រោះ​ និង​ម៉ាស៊ីន​ច្រោះឈាម។ – លាង​ក្នុង​ស្រោមពោះ ​(Peritoneal dialysis)៖ ឈាមត្រូវគេ​​ច្រោះ​នៅ​ក្នុង​រាងកាយ បន្ទាប់​ពី​បញ្ចូល​ទឹកសម្អាត​ពិសេស​ក្នុងពោះ។ បច្ចុប្បន្ន មាន​ការ​កើនឡើង​ចំនួន​អ្នក​ជំងឺ​ជុំវិញ​ពិភពលោក​ ទាំងប្រុស ​ទាំងស្រី ដែល​​កើត​ជំងឺតម្រងនោម ​ហើយ​ចាំ​បាច់​ត្រូវ​លាងឈាម។ ២- ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាងឈាម? បើ​តម្រងនោម​ដំណើរការ​មិន​ប្រក្រតី​ ឧទាហរណ៍ មាន​ជំងឺតម្រងនោម​រ៉ាំរ៉ៃ​ (ខូចតម្រងនោម) ដូច្នេះ​តម្រងនោម​មិនអាច​ច្រោះ​ឈាម​បានល្អ​ ធ្វើ​ឲ្យ​កាក​សំណល់​ និង​សារធាតុ​ពុល​កើនឡើងក្នុង​រាងកាយ​ ​អាចបង្ក​គ្រោះថ្នាក់​ ហើយ​បើ​មិន​ព្យាបាល អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ការ​លាង​ឈាម ក្នុង​គោលដៅ​តែ​មួយ​គត់ គឺ​​ច្រោះ​កាកសំណល់​ផ្សេងៗ​ចេញ​ពីឈាម។ ផ្អែក​លើ​កត្តា​ខាងក្រោម ពេទ្យ​នឹង​ប្រាប់​ពេលណា​យើង​​ត្រូវ​ធ្វើការ​លាងឈាម៖ – សុខភាព​ទូទៅ – មុខងារ​តម្រងនោម – រោគ​សញ្ញា – គុណភាព​ជីវិត – តម្រូវការ​ផ្ទាល់ខ្លួន។ យើង​​អាច​កត់​សម្គាល់​រោគ​សញ្ញា​​ខូច​តម្រងនោម​ (កើន​ជាតិពុលក្នុងឈាម)​ ដូចជា ចង់ក្អួត ក្អួត ហើម និងអស់កម្លាំង។ គ្រូពេទ្យ​នឹង​ប្រើ​អត្រា​កម្រិត​ច្រោះ​ឈាម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ