ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្អឹងនិងសាច់ដុំ

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

វះកាត់ឆ្អឹង

Pacemaker Insertion (វះកាត់ដាក់ថ្មបេះដូង)

ចំណេះដឹងមូលដ្ឋាន១- អ្វីទៅជាថ្មបេះដូង? ថ្ម​បេះដូង គឺ​ជា​ឧបករណ៍​សម្រាប់​ព្យាបាល​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត។ ថ្ម​បេះដូង គឺ​ជា​ដុំ​ប្រអប់​តូច​មួយ​ដែល​មាន​ចរន្ត​អគ្គិសនី និង​ថ្ម។ ជា​ធម្មតា គេ​យក​ថ្ម​បេះដូង​នេះ​ដាក់​ក្រោម​ស្បែក នៅ​ពី​ក្រោម​ឆ្អឹង​ដង​កាំបិត​បន្តិច និង​ឱ្យ​អគ្គិសនី​ឆ្លង​កាត់​ខ្សែ​មួយ​ឬ​ច្រើន ដែល​រត់​តាម​សរសៃ​ឈាម​វ៉ែន​ចូល​ទៅ​ក្នុង​បេះដូង។ មូលហេតុដែលធ្វើឱ្យចង្វាក់បេះដូងដើរខុសប្រក្រតី ចង្វាក់​បេះដូង​​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្ត​អគ្គិសនី​ដែល​បញ្ជា​មក​ពី​ក្រុម​កោសិកា​បេះដូង​មាន​ឈ្មោះ​ថា Sinus node ។ នៅ​ពេល​បេះដូង​ដើរ​ធម្មតា ចរន្ត​អគ្គិសនី​ធ្វើ​ឱ្យ​ថត​បេះដូង​ខាង​លើ​ទាំងពីរ (atria) កន្ត្រាក់ និង​រលា​ដំណាលៗ​​គ្នា ហើយ​ថត​បេះដូង​ខាង​ក្រោម​ទាំង​ពីរ (ventricles) កន្ត្រាក់ និង​រលា​ដំណាលៗ​គ្នា​ដែរ។ គេ​ប្រើ​ថ្ម​បេះដូង​នេះ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​ដើរ​យឺត ដែល​ថត​បេះដូង​ខាង​ក្រោម​កន្ត្រាក់​យឺត​ពេក មិន​អាច​បញ្ចេញ​ឈាម​គ្រប់​គ្រាន់​មក​ចិញ្ចឹម​រាងកាយ​បាន។ ផលប្រយោជន៍នៃថ្មបេះដូង យើង​អាច​ជួប​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​បេះដូង​លោត​ខុស​ធម្មតា ឬ​មាន​ជំងឺ​ចង្វាក់​បេះដូង​ខុស​ប្រក្រតី។ ចង្វាក់​បេះដូង​លោត​យឺត អាច​បណ្ដាល​ឱ្យ​គាំង​បេះដូង ហើយ​អាច​ស្លាប់​ទៀត​ផង។ ក្រៅ​ពី​នេះ​នៅ មាន​រោគ​សញ្ញា​ដទៃ​ទៀត​ដូចជា វិល​មុខ ងងឹត​មុខ ពិបាក​ដក​ដង្ហើម ឬ​ហើម​ជើង។ ថ្ម​បេះដូង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ផ្ដល់​ចរន្ត​អគ្គិសនី​ទៅ​ភ្ញោច​បេះដូង​ឱ្យ​លោត​តាមធម្មតា​​វិញ។ អត្ថបទពាក់ព័ន្ធ៖ ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម កត្តាប្រឈមមុននឹងសម្រេចចិត្តវះកាត់ដាក់ថ្មបេះដូង ចង្វាក់​បេះដូង​ដើរ​ខុស​ប្រក្រតី អាច​ព្យាបាល​ដោយ​ថ្នាំ​បាន គ្រាន់​តែ​ថ្នាំ​មិន​មាន​ប្រសិទ្ធិភាព​ដូច​ការ​ដាក់​ថ្ម​បេះដូង​ឡើយ។ ទោះ​យ៉ាង​ណា យើង​​ត្រូវ​តែ​យល់​ពី​គ្រោះថ្នាក់ និង​ផលវិបាក​នៃ​ការ​ដាក់​ថ្ម​បេះដូង មុន​នឹង​សម្រេច​ចិត្ត​វះ​កាត់​ដាក់​ថ្ម​បេះដូង​នេះ។ ប្រសិន​បើ​យើង​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​វិបាក​នៃ​ការ​ដាក់​ថ្ម​បេះដូង​នេះ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ឬ​ពេទ្យ​វះកាត់​សម្រាប់​ដឹង​ព័ត៌មាន​លម្អិត។ ស្វែងយល់មុនវះកាត់មុនពេលដាក់ថ្មបេះដូង – យើងត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​យើងបាន ឬកំពុង​​ប្រើ​ថ្មីៗ​នេះ ប្រតិកម្ម​ថ្នាំ […]


បាក់ឆ្អឹង

ដួលគ្រេច ឬមានគ្រោះថ្នាក់ បើមានសញ្ញាទាំងនេះបញ្ជាក់ថាបាក់ឆ្អឹងហើយ

អាការៈ​បាក់​ឆ្អឹង​មាន​២​ប្រភេទ គឺ​ការ​បាក់​ឆ្អឹង​​បិទ​មុខ (ឆ្អឹង​បាក់​ខាង​​ក្នុង មើល​មិន​ឃើញ) និង​ការ​បាក់​បើក​មុខ (ឆ្អឹង​លៀន​ចេញ​មក​ក្រៅ​សាច់)។ នៅ​ពេល​យើង​ដួល ឬ​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ បង្ក​ឲ្យ​បាក់​ឆ្អឹង ហើយ​ឆ្អឹង​នោះ​បាក់​បិទ​មុខ ដែល​យើង​មិន​មើល​​ដឹង​ដោយ​ភ្នែក​ទទេ តើ​មាន​សញ្ញា​អី​សម្គាល់​ខ្លះ? ១. សញ្ញា​បញ្ជាក់​ថា​បាក់ឆ្អឹង បច្ចេកវិទ្យា​ទំនើប គេ​អាច​ដឹង​ថា​ឆ្អឹង​ខាង​ក្នុង​បាក់ ឬ​ស្រាំ ដោយសារ​ការ​ថត​កាំរស្មី​អ៊ិច ក្រៅ​​ពី​នោះ​យើង​ក៏​អាច​ដឹង​តាម​រយៈ​សញ្ញា​សម្គាល់​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ឡើង​រឹង ហើយ​តឹង​អវយវៈ​ដែល​គ្រេច ឬ​ជួប​គ្រោះ​​ថ្នាក់ – ឈឺ​ចាប់​ខ្លាំង – ហើម – មាន​ស្នាម​ជាំ – ខូច​ទ្រង់ទ្រាយ​កន្លែង​​ដែល​បាក់ – សំឡេងឆ្អឹងកកិតគ្នា – ការ​ធ្វើ​ចលនា​មិន​ប្រក្រតី។ ២. ត្រូវ​ធ្វើ​ដូច​ម្តេច​បើ​ឆ្អឹង​បាក់ – ស្អំ​កន្លែង​របួស​ដោយ​ទឹកកក ឬ​ទឹក​ត្រជាក់ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ហើម – បើ​មុខ​របួស​ឆ្អឹងបើក ហាម​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក​ពី​លើ – បើ​បាក់​ដៃ ឬ​ឆ្អឹង​ស្មា ត្រូវ​ដាក់​ដៃ​ដែល​បាក់​ទទឹង​ដង​ខ្លួន ហើយ​ទ្រ​កែង​ដៃ – យក​កន្សែង ឬ​កំណាត់​មក​ចង​ទ្រ​ដៃ​ដែល​បាក់ រួច​ចង​ថ្ពក់​ជាប់​នឹង​ក – បើ​ឆ្អឹង​ជើង​បាក់ ត្រូវ​ចង​អប​ជើង​ជាមួយ​ឫស្សី ឈើ​វែង ឬ​អប​ជាមួយ​ជើ​ងមិន​បាក់ – មិន​ត្រូវ​រុំ​បង់​លើ​កន្លែង​ដែល​បាក់​ឆ្អឹង – មិន​​ត្រូវ​ប្តូរ​ទីតាំង​អវយវៈ​ដែល​​មាន​របួស​ឡើយ – បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ។ អត្ថបទពាក់ព័ន្ធ៖  បញ្ហា​របួស​ឆ្អឹង សន្លាក់ សាច់ដុំ និងវិធីសង្គ្រោះ​បឋម Femoral Neck Fracture (ការបាក់ក្បាលឆ្អឹងភ្លៅ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បាក់ឆ្អឹង

Femoral Neck Fracture (ការបាក់ក្បាលឆ្អឹងភ្លៅ)

និយមន័យ​១– អ្វីជាការបាក់ក្បាលឆ្អឹងភ្លៅ? ការ​បាក់ក្បាល​ឆ្អឹង​​ភ្លៅ ឬ​ក​ឆ្អឹង​ភ្លៅ​គឺ​ជា​ការ​បាក់​ឆ្អឹង​នៅ​តំបន់​ភ្លៅ (femur) ដែល​ស្ថិត​នៅ​ត្រគាក។ សន្លាក់​ឆ្អឹង​ត្រគាក​មាន​រូប​រាង​ដូច​គ្រាប់​បាល់នៅ​ក្បាល​របស់​ឆ្អឹង និង​ប្រឡង់​របស់​វា​។ ការ​បាក់​នៅ​ក​របស់​ឆ្អឹង​ភ្លៅ​គឺ​បាក់​នៅ​ក្រោម​ក្បាល​ឆ្អឹង​ដែល​មាន​រាង​មូល​ដូច​បាល់​នោះ។ ការ​បាក់​ឆ្អឹង​ភ្លៅដែល​មាន​ដាច់​សរសៃ​ឈាម ជា​ធម្មតា​គឺ​មាន​បញ្ហា​ក្នុង​ការ​ព្យាបាល តែ​ភាគ​ច្រើន​អាច​ជា​សះ​ស្បើយ​វិញ​បាន​ក្រោយ​ពី​ការវះកាត់។ ២– តើការបាក់ក្បាលឆ្អឹងភ្លៅកើតច្រើនដែលឬទេ? ការ​បាក់​ក្បាល​ឆ្អឹង​ភ្លៅ​នេះ​កើត​លើស្ត្រី​មាន​វ័យ​ចំណាស់ និង​មាន​ហានិភ័យ​ខ្ពស់​ដោយ​សារ​តែ​ឆ្អឹង​មាន​ភាព​ទន់​ខ្សោយ (ជំងឺពុក​ឆ្អឹង)។ ការ​បាក់​ឆ្អឹង​ភ្លៅ​នេះ​ក៏​ងាយ​កើត​​លើ​អ្នក​ដែល​មាន​ឆ្អឹង​តូច​ស្តើង និង​ខ្សោយ។ ២៥ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៧៥ឆ្នាំ​អាច​មាន​ការ​បាក់​ឆ្អឹង​គល់​ភ្លៅ​​បាន​បណ្តាល​មក​ពី​មាន​ជំងឺ​ពុក​ឆ្អឹង។ រោគ​សញ្ញា១– រោគសញ្ញាបាក់ក្បាលឆ្អឹងភ្លៅ​ រោគ​សញ្ញា​នៃការបាក់ក្បាលឆ្អឹងភ្លៅ​គឺ​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​ត្រគាក គូទ​ឬ​នៅ​ថ្ងាសក្រោម ពិសេស​ពេល​ដែល​ត្រគាក ឬ​ជើង​មាន​ចលនា។ ជើងដែល​របូស​តែងខ្លី​ជាង​ជើង​ដែល​អត់​របួស ហើយ​ក​ជើង​ងាក​ចូល​ក្នុង ក្រោយ​មក​អាច​មាន​ជាំ​ សម្រាប់​មនុស្ស​​ស្គម។ ការ​បាក់​ក្បាល​ឆ្អឹង​ភ្លៅ​​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​អ្នកទាំង​អស់គ្នា​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។ ២– ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យ? បើ​យើង​មាន​របួស ឬ​មាន​ឃើញ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ​មាន​អារម្មណ៍​នៃ​ការ​បាក់​ឆ្អឹង​ដែល​បាន​រៀប​រាប់​ខាង​លើ ​យើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ដែរ​។ ការ​ព្យាបាល​លើ​ស្ត្រីហាក់មាន​ការ​ពិបាក​ ប៉ុន្តែ​បើ​យើង​​ធ្វើ​ការ​វះ​កាត់​អ្នក​អាច​ជា​សះ​ស្បើយ​វិញ​ទាំង​ស្រុង។ យើង​​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ ឈឺ​ចាប់​នៅ​ក្នុង​ត្រគាក​ក្រោយ​វះ​កាត់។ ការ​ឈឺ​ចាប់​នេះ​អាច​បណ្តាល​មក​ពី​ការ​បង្ក​រោគ ហូរ​ឈាម ឬ​រលុង​នៅ​ដែក​ដាក់​ត​ឆ្អឹង។ មាន​បញ្ហា​ក្នុង​ការ​ដើរ អាច​ជា​សញ្ញា​នៃ​ការ​រលុង​នៅ​ដែក​ដាក់​ត​ឆ្អឹង។ មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​រោគ​ដូច​ជា គ្រុន​ក្តៅ ហើម ឬ​ក្រហម​នៅ​កន្លេង​ដែល​វះ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗដែលឧស្សាហ៍ស្ត្រេស ប្រយ័ត្នកើតជំងឺពុកឆ្អឹង! មូល​ហេតុ១– មូលហេតុនៃការបាក់ក្បាលឆ្អឹងភ្លៅ មូល​ហេតុ​នៃ​ការ​បាក់​ឆ្អឹង​នៅ​ត្រគាក​អាច​បណ្តាល​មក​ពី​ការ​ដួល​ធ្ងន់​ធ្ងរ ឬ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ លើ​អ្នក​ដែល​មាន​ឆ្អឹង​ទន់​ខ្សោយ។ កត្តា​ប្រឈម១– កត្តាប្រឈមនៃការបាក់ក្បាលឆ្អឹងភ្លៅ​ កត្តា​ប្រឈម​នៃការបាក់ក្បាលឆ្អឹងភ្លៅ​​មាន៖ អាយុ៖ អត្រា​នៃ​ការបាក់ក្បាលឆ្អឹងភ្លៅ​​គឺ​កើន​ឡើង​ទៅ​តាម​អាយុ​ដោយ​សារ​តែ​មាន​ការ​ថយ​ចុះ​នៃ​ដង់ស៊ីតេ​ឆ្អឹង និង​ម៉ាស​សាច់​ដុំ ជាមួយ​នឹង​មូល​ហេតុ​នៃ​ការ​ដួល ភេទ៖ ប្រហែល​ជា ៧០ភាគ​រយ​នៃ​ការ​បាក់​ឆ្អឹង​នៅ​ត្រគាក​កើត​មានលើ​ស្ត្រី ដោយ​សារ​តែ​ការ​បាត់​បង់​ដង់ស៊ីតេ​ឆ្អឹង​របស់​ស្ត្រី​មាន​ល្បឿន​លឿន​ជាង​បុរស ដែល​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នូវ​កម្រិតអ័រម៉ូន​អឺស្ត្រូសែន​របស់​ស្រ្តី​ក្រោយ​ពេល​អស់​រដូវ។ តែ​បុរស​ក៏​អាច​មាន​កម្រិត​ទាប​នៃ​ដង់ស៊ីតេ​ឆ្អឹង​ធ្ងន់​ធ្ងរ​ដែរ។ មាន​ជំងឺរ៉ាំរ៉ៃ៖ […]


បាក់ឆ្អឹង

Hip Fracture (ការបាក់ឆ្អឹងត្រគាក)

និយម​ន័យ១- អ្វីជាការបាក់ឆ្អឹងត្រគាក? ការ​បាក់​ឆ្អឹង​ដែល​ច្រើនកើត​ជាង​គេ​ គឺ​ជា​ការ​បាក់​ឆ្អឹង​ត្រគាក ហើយ​បាក់​នៅ​មួយ​ភាគ​បួន​ខាង​លើ​នៅ​ឆ្អឹង​ភ្លៅ។ ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​បាក់​ឆ្អឹង​គឺ​អាស្រ័យ​ទៅ​លើ​កម្លាំង​ដែល​បណ្តាល​អោយ​បាក់​ឆ្អឹង។ សម្រាប់​​មនុស្ស​ចាស់ ការ​បាក់ឆ្អឹង​ត្រគាក​អាចថាមិនមែនជារឿង​សាមញ្ញ​ពីព្រោះ​វា​ជា​របួស​ធ្ងន់​ធ្ងរ​ដែល​អាច​ប៉ះ​ពាល់​ដល់​ជីវិត​បាន។ ការ​បាក់​ឆ្អឹង​ត្រគាក​អាច​បន្ថយ​សកម្មភាព​រាង​កាយ​និង​ផ្លាស់​ប្តូរ​ជីវិត​​យ៉ាង​ខ្លាំង។ ប្រហែល​ពាក់​កណ្តាល​នៃអ្នក​ដែល​មាន​ការ​បាក់​ឆ្អឹង​ត្រគាក​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​រស់​នៅ​ដោយ​ឯក​រាជ្យ​បាន​ទេ។ ២- តើការបាក់ឆ្អឹងត្រគាកកើតច្រើនដែលឬទេ? នៅ​ក្នុង​សហ​រដ្ឋអាមេរិក​អត្រា​នៃ​អ្នក​បាក់​ឆ្អឹង​ត្រគាក​មាន​ប្រហែល​ជា ៣៤១ ០០០ នាក់​ជា​រៀង​រាល់​ឆ្នាំ។ អត្រា​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ទ្វេ​ដង​រៀង​រាល់៥ទៅ​៦ ឆ្នាំ​បន្ទាប់​ពី​អាយុ ៦០ឆ្នាំ។ រោគ​សញ្ញា១- រោគសញ្ញានៃការបាក់ឆ្អឹងត្រគាក រោគសញ្ញា​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​មាន៖ – មិន​អាច​កំរើក​បាន​បន្ទាប់​ពី​ដួល – ឈឺ​ចាប់​ធ្ងន់​ធ្ងរ​នៅ​ត្រង់​ត្រគាក ឬ​ក្រលៀន​ – មិន​អាច​ទ្រ​ទម្ងន់​នៅ​លើ​ជើង​​នៅ​លើ​ចំហៀង​ដែល​រង​របួស – មាន​សភាព​រឹង ស្នាម​ជាំ និង​ហើម​នៅ​ជុំវិញ​តំបន់​ត្រគាក​ – ប្រវែង​ជើង​មិន​ស្មើ​គ្នា ធម្មតា​ជើង​ដែល​ត្រូវ​របួស​ខ្លី​ជាង​ជើង​ម្ខាង​ទៀត​ដែល​មិន​ត្រូវ​របួស – ជើង​ដែល​ត្រូវ​របួស​ងាក​ចេញ​ក្រៅ។ រោគសញ្ញា​ទាំង​នេះ​គឺ​កើត​ច្រើន​បំផុត​បន្ទាប់​ពី​ការ​ដួលរងរបួស។ ប៉ុន្តែ​ប្រសិន​បើ​យើង​​មាន​ឆ្អឹង​ស្តើង​បណ្តាល​មក​ពី​ជម្ងឺ​ពុក​ឆ្អឹង ឬ​បញ្ហា​ផ្សេង​ទៀត​យើង​​អាច​នឹង​បាក់​ឆ្អឹង​បាន​ដោយ​គ្មាន​ការ​ដួល។ ប្រសិន​បើ​ការ​បាក់​ឆ្អឹង​ត្រគាក​ហើយ​មិន​អាច​ធ្វើ​ចលនា​បាន​រយៈពេល​យូរ​នោះ​នឹង​មាន​ផល​វិបាក​ដូច​ជា៖ – មាន​ឈាម​នៅ​ជើង ឬ​សួត – មាន​ដំបៅ​នៅ​ខ្នង – រលាក​ផ្លូវ​បង្ហូរ​នោម – រលាក​សួត – ថយ​ចុះ​ទំហំ​របស់​សាច់​ដុំ បង្កើន​ហានិភ័យ​នៃ​ការ​ដួល​និង​របួស។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ដែល​ធ្លាប់​មាន​ការ​បាក់​ឆ្អឹង​ត្រគាក​គឺ​មាន​ការ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ការ​ចុះ​ខ្សោយ​ឆ្អឹង និង​ការ​ដួលដែល​បណ្តាល​ឲ្យ​មាន​ការ​បាក់​ឆ្អឹង​ត្រគាក​ម្តង​ទៀត។ ប្រសិន​បើ​អ្នក​មាន​ចម្ងល់​ ឬ​ការ​ព្រួយបារម្ភ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌​មាន​បន្ថែម។ ២- ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យសង្ស័យ​ថា​បាក់ឆ្អឹង​ត្រគាក? ប្រសិន​បើ​យើង​មាន​រោគសញ្ញា​ណាមួយ​ដែល​បាន​រៀប​រាប់​ខាង​លើ យើង​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ត្រូវ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ព្យាយាម​រក្សា​កំដៅ​ក្នុង​ខ្លួន​នៅ​ពេល​ដែលយើង​​កំពុង​រង់​ចាំ​រថយន្ត។  មូល​ហេតុបង្ក១- មូលហេតុនៃការបាក់ឆ្អឹងត្រគាក ការ​បាក់​ឆ្អឹង​ត្រគាក​កើត​ឡើង​នៅ​ពេល​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ះ​ចំ​ត្រគាក​ដូច​ជា គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ការ​ដួល។ ការ​បាក់​ឆ្អឹង​ត្រគាក​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​គ្នា តែ​ចំពោះ​មនុស្សវ័យចំណាស់ ​ដោយ​សារ​តែ​ឆ្អឹង​​ខ្សោយពី​ភាព​ចាស់ ដូច្នេះ​ការ​បាក់​ឆ្អឹង​ត្រគាក​អាច​កើត​ដោយ​សារ​ការ​ដួល​។ ចំពោះ​អ្នក​ដែល​មាន​ឆ្អឹង​ខ្សោយ ការ​បាក់​ឆ្អឹង​ត្រគាក​អាច​កើត​ដោយ​គ្រាន់​តែ​ឈរ និង​រមួល។ ​កត្តា​ប្រឈម១- កត្តាប្រឈមនៃការបាក់ឆ្អឹងត្រគាក មាន​កត្តា​ជា​ច្រើន​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​រួម​មាន៖ – […]


វះកាត់ឆ្អឹង

General Anaesthetic (ការដាក់ថ្នាំសណ្ដំ)

ចំណេះដឹង​មូល​ដ្ឋានអ្វី​ទៅ​ជា​ការ​ដាក់​ថ្នាំ​សណ្ដំ? ថ្នាំ​សណ្ដំ​ ឬ​គ្នាយើង​ខ្លះតែងហៅថា​ថ្នាំសន្លប់ ជា​ថ្នាំឬ​សារធាតុ​​ដែល​ធ្វើ​ឲ្យយើង​បាត់​ស្មារតី​ទាំង​ស្រុង​ឬ​ដោយផ្នែក។ ថ្នាំសណ្ដំ​​មាន​បី​ប្រភេទ​គឺ ថ្នាំ​ដាក់​ឲ្យសន្លប់ ថ្នាំ​ដាក់​ឲ្យស្ពឹក​តាមតំបន់​​ និង​ថ្នាំ​ស្ពឹក​ធម្មតា។ ពេល​ដាក់​ថ្នាំ​សណ្ដំ​​ អ្នក​ជំងឺ​នឹង​បាត់​បង់​ស្មារតី ​និង​ការ​ដឹង​ញ្ញាណ ហើយ​យើង​​នឹង​មិន​ដឹង​ពីការឈឺចាប់​ពេល​​វះ​កាត់​នោះ​ទេ។ ថ្នាំសណ្ដំ​​ធ្វើ​ការ​បង្អាក់​ការ​នាំ​ពត៌មាន​តាម​សរសៃ​ប្រសាទ ដែល​នេះ​មាន​ន័យ​ថា​ការ​ភ្ញោច​លើ​រាង្គ​កាយ​របស់​យើង​ និង​ខួរ​ក្បាល​​មិនបាន​ទទួល​នោះ​ទេ។ ថ្នាំ​សន្លប់​នេះ​អាចប្រើ​ក្នុង​ទម្រង់​​ជា​ថ្នាំ​ចាក់​ ឬ​ជា​ឧស្ម័នដោយ​គ្រូ​ពេទ្យជំនាញ​ខាង​​ថ្នាំ​សណ្តំ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ប្រើ​ថ្នាំ​សណ្តំ?  សម្រាប់​ការ​វះ​កាត់​មួយ​ចំនួន​ ការ​ដាក់​ថ្នាំ​សណ្តំ​គឺ​ជា​ការ​ចាំ​បាច់​ដោយ​សារ​វា​មាន​សុវត្ថិ​ភាព​ជាង​ ឬជួយ​ឲ្យ​អ្នក​ជំងឺ​មាន​ផាសុខភាពដែល​មិន​ដឹង​ថា​ខ្លួន​បាន​វះ​កាត់​យ៉ាង​ណា​ខ្លះ។ ជា​ពិសេសថ្នាំ​សណ្ដំជួយ​​ចំពោះ​ការ​វះ​កាត់​យូរ ​និង​ឈឺ​ចាប់​ខ្លាំង ដូចជា កាត់​ថង់​ទឹក​ប្រមាត់ វះ​ដេរ​ក្លន​លូន បូម​ខ្លាញ់​ពោះ ​ឬ​កាត់​ស្បូន​ជា​ដើម។ កត្តាប្រឈមកត្តាប្រឈមនៃការដាក់ថ្នាំសណ្ដំ  គ្នា​យើង​​ដែល​មាន​សុខភាព​ល្អ​មិន​សូវ​ជា​មាន​បញ្ហា​ជា​មួយ​ការ​ដាក់​ថ្នាំ​សណ្ដំ​នេះទេ។ ជា​ទូ​ទៅ​ ផល​លំបាកក្រោយ​ពេល​ដាក់​ថ្នាំសណ្ដំ​អាស្រ័យ​នឹង​ប្រភេទ​នៃ​ការ​វះ​កាត់ និង​សុខ​ភាព​ទូទៅ មិន​អាស្រ័យ​តែលើ​ការ​​ដាក់​ថ្នាំ​តែ​ឯងទេ​។ មាន​មនុស្ស​ប្រមាណ​ពី​១ឬ២​ក្នុង​ចំណោម​១០០០នាក់ អាច​នឹង​ភ្ញាក់​កំឡុង​ពេល​ដាក់​ថ្នាំសណ្ដំ​។ ជា​ធម្មតា​អ្នកជំងឺ​​នឹង​មិន​ដឹង​ពី​ការ​ឈឺ​ចាប់​ តែ​អាច​ដឹង​ពី​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន។ ផល​រំខាន​ដែល​អាច​មាន​ដោយ​កម្រ​រួម​មាន៖ ·      របួស​នៅ​កន្លែង​ចាក់​ថ្នាំ ·      ការ​បង្ករោគ ·      បញ្ហា​ក្នុង​ការ​ដក​ដង្ហើម ·      ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ​រយៈពេល​ខ្លី ·      ប្រតិកម្ម កើត​ហឺត ·      ដឹង​ពី​ការ​ឈឺ​ពេល​កំពុង​វះ​កាត់ ·      របួស​មាត់ ធ្មេញ បបូរ​មាត់ឬអណ្តាត ·      របួស​លើ​ប្រអប់​សំឡេង ·      របួស​លើ​សួត ·      គាំង​បេះដូង ·      របួស​ដល់​ខួរ​ក្បាល ·      ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ·      ខ្សោយ​តម្រង​នោម ·      ខូចថ្លើម ·      ពិការអវៈយវៈខាងក្រោម​ ·      ពិការ​ទាំងអវៈយវៈទាំងមូល យើង​​គួរ​យល់​ដឹង​ពី​កត្តា​ប្រឈម​និង​ផល​លំបាកជាមុន […]


បាក់ឆ្អឹង

ឧស្សាហ៍ឈឺកញ្ចឹងក ​ឆ្អឹង​ខ្នង អាចបណ្ដាល​មកពី​បញ្ហា​នេះ

ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ​តាម​ធម្មតា​កើត​មាន​នៅ​ត្រង់​តំបន់​ខ្នង​ផ្នែក​ខាង​ក្រោម ​និង​តំបន់​កញ្ចឹង​ក (ឆ្អឹង​ខ្នង​ត្រង់​ចង្កេះ និង​ឆ្អឹង​ខ្នង​កញ្ចឹង​ក)។ ​ករណី​ខ្លះ ​ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ​អាច​កើត​មាន​នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​លើ (ឆ្អឹង​ខ្នង​​តំបន់​ប្រអប់​ទ្រូង) អាស្រ័យ​លើ​ទីតាំង​នៃ​ទ្រនាប់​ឆ្អឹង​ដែល​បាន​រអិល​ភ្លាត់​ចេញ ហើយ​ការ​ឈឺ​ចាប់​អាច​នឹង​ខុស​ប្លែក​ពី​គ្នា។ ១-​ ផល​វិបាក​នៃ​ទ្រនាប់​ឆ្អឹងខ្នង​​ដែល​បាន​រអិល​ភ្លាត់​ចេញ​មាន​អ្វី​ខ្លះ? ​បើ​ទុក​ចោល​មិន​ព្យាបាល​ទ្រនាប់​ឆ្អឹង​ខ្នង​ដែល​បាន​រអិល​ភ្លាត់​ចេញ​ធ្ងន់ធ្ងរ​ទេ នោះ​វា​អាច​នាំ​ឲ្យ​ខូច​ខាត​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ដែល​ឈាន​ទៅ​ដល់​ខូច​ជា​រៀង​រហូត។ ​ករណី​កម្រ​ណាស់​ដែល​មាន​ទ្រនាប់​ឆ្អឹង​ខ្នង​​បាន​រអិល​ភ្លាត់​ចេញ​អាច​កាត់​ផ្តាច់​សញ្ញា​សរសៃ​ប្រសាទ​ទៅ​កាន់​ខ្នង​ផ្នែក​ខាង​ក្រោម ​និង​ជើង​បាន។ ពេល​បញ្ហា​របៀប​នេះ​កើត​មាន​ឡើង យើង​នឹង​បាត់បង់​ការ​គ្រប់គ្រង​លើ​ប្លោក​នោម។ ទ្រនាប់​ឆ្អឹង​ខ្នងដែល​រអិល​ភ្លាត់​ចេញ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផង​ដែរ​នូវ​ភាព​ស្ពឹក​នៅ​ត្រង់​តំបន់​កញ្ចូញ​គូទ​ពេល​អង្គុយ​លើ​កែប ដូច​ជា ​កែបកង់ ឬម៉ូតូ ជាដើម (saddle anesthesia)​។ នេះ​គឺ​ជា​សភាព​មួយ​នៅ​ពេល​ដែល​ទ្រនាប់​ឆ្អឹង​ដែល​រអិល​ភ្លាត់​ចេញ​បាន​ដាក់​សម្ពាធ​សង្កត់​ទៅ​លើ​សរសៃ​ប្រសាទ​ ហើយ​បង្ក​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​ការ​ទទួល​ដឹង​ញាណ​នៅ​លើ​ភ្លៅ​ផ្នែក​ខាង​ក្រោយ​ជើង និង​ចុង​ពោះវៀន​ក្បែរ​ក្រសាល​គូទ។ មាន​វិធី​ជា​ច្រើន​ដែលអ្នកជំងឺអាច​ធ្វើ ដើម្បី​បន្ថយ​រោគ​សញ្ញា​នៃ​ការ​រអិល​ទ្រនាប់​ឆ្អឹង​ខ្នង តែ​នៅ​ពេល​ខាង​មុខ​អ្នកជំងឺ​​អាច​នឹង​មាន​បញ្ហា​នេះម្ដង​ទៀត​ដូច​គ្នា។ បើ​អ្នក​ជំងឺមិន​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា​ទេ នោះ​ជា​ពេល​ដែល​អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ហើយ ដើម្បី​ឲ្យ​ដឹង​ពី​រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល​ត្រឹមត្រូវ។ ២- តើសញ្ញាទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញមានអ្វីខ្លះ? ទ្រនាប់​ឆ្អឹង​ខ្នងដែល​រអិល​ភ្លាត់​ចេញ​អាច​កើត​មាន​ឡើង​បាន​នៅ​គ្រប់​កន្លែង​នៃ​ឆ្អឹង​ខ្នង។ ប៉ុន្តែ​តាម​ធម្មតា​ករណីនេះកើតមាន​នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​ក្រោម។ របួស​នៅ​តំបន់​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​តំបន់​ជា​ច្រើន​នៅ​ពាក់​កណ្តាល​ខាង​ក្រោម​នៃ​រាង​កាយ ​ដោយ​សារ​តែ​បណ្តាញ​ដ៏​ស្មុគស្មាញ​របស់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​គឺ​ស្ថិត​នៅ​ក្នុង​ឆ្អឹងខ្នង។ រោគសញ្ញានៃទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញរួមមាន៖ ការ​ឈឺ​ចាប់​នៅ​ដៃ ឬ​ជើង៖ ការ​ឈឺ​ចាប់​ដៃ ឬ​ស្មា​ជា​រឿយៗ​កើត​ជា​លទ្ធផល​មក​ពី​ទ្រនាប់​ឆ្អឹង​ដែល​ភ្លាត់​ខុស​កន្លែង​នៅ​ត្រង់​កញ្ចឹង​ក ​ខណៈ​ដែលការ​ឈឺ​ចាប់​ជើង​ តាម​ធម្មតា​ជា​លទ្ធផល​ទ្រនាប់​ឆ្អឹង​ដែល​លៀន​លយ​ចេញ​នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​ក្រោម។ ការ​ឈឺ​ចាប់​ក៏​អាច​នឹង​កើត​មាន​ផង​ដែរ​នៅ​ត្រង់​កំប៉េះ​គូទ ភ្លៅ និង​កំភួន​ជើង ហើយ​ពេល​ខ្លះ នៅ​ផ្នែក​ខ្លះ​នៃ​ប្រអប់​ជើង។ ការ​ឈឺ​ចាប់​កាន់​តែ​អាក្រក់​ឡើង​ ជា​ពិសេស​នៅ​ពេល​​ក្អក កណ្តាស់ ឬ​កម្រើក​ឆ្អឹង​ខ្នង។ ភាពស្ពឹក ឬការស្រពន់ស្កៀប៖ អ្នក​ដែល​មាន​ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​លយ​ចេញ​ជា​រឿយៗ​ជួប​ប្រទះ​នូវ​ភាព​ស្ពឹក ឬ​ភាព​ស្រពន់​ស្កៀប​នៅ​ក្នុង​រាងកាយ។ ទន់ខ្សោយកម្លាំង៖ ពេល​សរសៃ​ប្រសាទ​ត្រូវ​បាន​បំផ្លាញ វា​នឹង​ជះ​ឥទ្ធិពល​ដល់​សាច់ដុំ​ដែល​បាន​គ្រប់​គ្រង​ដោយ​សរសៃ​ប្រសាទ​នោះ។ […]


វះកាត់ឆ្អឹង

Umbilical Hernia Repair​​​ (​ការ​ព្យាបាល​ក្លន​នៅលើ​ផ្ចិត​ក្មេង)​

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះអ្វី​ទៅ​ជា​​​ក្លន​នៅ​ផ្ចិត លើ​កូន​ក្មេង​? ក្លន​នៅ​ផ្ចិត​កូនក្មេង​កើត​ដោយ​សារ​ភាព​​ខ្សោយ​សាច់​ដំុ​ពោះ​។ ​គ្រប់​ទារក​ទាំងអស់​មាន​​ក្លនពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ ហើយជា​ធម្មតា​​​វា​បាត់​មុនពេល​កើត​ តែ​ក៏​នៅ​តែ​មាន​ទារក​១​ក្នុង​ចំ​នោម​៥​នាក់​កើត​មក​មាន​ក្លន​នេះ​ (ក្រោយ​៣៧​សប្តាហ៍)​ដែរ​។​ បើ​កូន​អ្នក​មាន​ក្លន​​ ជា​ធម្មតា​វា​នឹង​ប៉ោងនៅ​ពេល​យំ​ ឬ​ប្រឹង​។​ ក្លន​ផ្ចិត​អាច​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​ពោះ​វៀន​ ឬ​ រចនាសរីរាង្គផ្សេង​ទៀត​ក្នុង​​ពោះ​ រមួល​និង​ស្ទះ​សរសៃ​ឈាម​។​ ទោះ​ជា​គ្មាន​ផល​វិបាក​ពី​ក្មេង​ក៏​អាច​កើត​ពេល​ពេញ​វ័យ​ដែរ​។​ ហេតុ​អ្វី​បាន​ត្រូវ​ធ្វើ​ការវះកាត់លើ​កូន​​ក្មេង? អ្នក​មិន​គួរ​ទុក​កូន​ឲ្យ​មាន​ក្លន​យូរ​ឡើយ​។​ គ្រូ​ពេទ្យ​វះ​កាត់​ដើម្បី​ការ​ពារ​កូនពី​ផល​វិ​បាកធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​នៅ​ពេល​គេ​ពេញ​វ័យ​។​​ ស្វែង​យល់​ពី​កត្តា​ប្រឈមហានិភ័យលើ​​ក្មេង​​​មាន​អ្វី​ខ្លះ? ក្លន​ផ្ចិត​​ធម្មតា​ជាវិញ​មុន​ពេល​ក្មេង​អាយុ​១​ឆ្នាំ​។​ បើ​ក្មេង​អាយុ​ ៣​ឆ្នាំ​ហើយ​នៅ​មិនជា​ អ្នក​គួរ​តែ​នាំ​កូន​​ទៅ​ធ្វើ​ការ​វះ​កាត់​។​ ក្លន​ផ្ចិត​អាច​រើ​ឡើង​វិញ​។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​ពី​ហានិភ័យ និង​ផល​វិ​បាក​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ ស្វែង​យល់ដឹង​ពី​អ្វី​ដែលអាច​កើត​ឡើងគួរ​រៀប​ចំ​អ្វី​ខ្លះ​មុន​ពេល​វះកាត់ក្លនលើ​ក្មេង​? អ្នក​​គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ​អំ​ពី​ថ្នាំ​ដែល​អ្នក​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​ បញ្ហា​សុខ​ភាព​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​​​ អ្នក​នឹង​បាន​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សន្លប់​​​ រួច​ធ្វើ​ការ​ជា​មួយ​គ្នា​។​​ វា​សំ​ខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ឈប់​ញ៉ាំ​​អា​ហារ​ និង​ ផឹក​ទឹក​មុន​ពេល​វះ​កាត់​។​ ​មាន​អ្វី​កើត​ឡើង​​កំឡុង​ពេល​វះកាត់លើ​​ក្មេង​? ការ​វះ​កាត់​ចាប់​ផ្តើម​ឡើង​ដោយ​គ្រូ​ពេទ្យដាក់​​ថ្នាំ​សន្លប់​ មាន​រយៈពេល​​ ១​ម៉ោង​។​ គ្រូ​ពេទ្នឹង​យ​វះ​កាត់​ប្រវែង​ពាក់​កណ្តាល​នៃ​ផ្ចិត​ រួច​បិទ​កន្លែង​ដែល​បើក​ដោយ​ដេរ​ឲ្យ​ជាប់​។​ ​គួរ​ធ្វើ​អ្វី​ខ្លះ​បន្ទាប់​ពីវះ​កាត់រួច? កូន​អ្នក​អាច​ទៅ​ផ្ទះ​បាននៅ​ថ្ងៃ​ដដែល​​ក្រោយ​ការវះ​កាត់​។ កូន​អ្នក​អាចទៅ​រៀន​​​​ធម្ម​​តា​​វិញ​បាន​ក្រោយ​១​ទៅ​៦​សប្តាហ៍​ តែហាម​មិន​ឲ្យ​ធ្វើ​លំ​ហាត់​ប្រាណ​ខ្លាំង​ៗ​។​ ក្មេង​ភាគ​ច្រើនអាច​ជា​សះ​ស្បើយ​បាន​ទាំង​ស្រុង​។​ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែក​វះ​កាត់​។ ការ​ជា​សះស្បើយ​ក្រោយ​ពេល​វះកាត់មាន​អ្វី​កើត​ឡើង​? គ្រប់​ការ​វះកាត់​ទាំង​អស់​អាច​នឹង​ជួប​ហានិភ័យ​មួយ​ចំ​នួន។​ អ្នក​គួរ​តែ​ឲ្យ​គ្រូ​ពេទ្យ​វះ​កាត់ពន្យល់​ពី​​​ហានិភ័យ​ទាំង​នោះ​ដែលអាច​កើតមាន​ដល់​កូន​អ្នក​។​ ផល​វិ​បាក​ដែល​អាច​កើត​ឡើង​មាន​ដូច​ជា​ ប្រ​តិកម្ម​ថ្នាំ​សន្លប់​ដែល​មិន​បាន​គ្រង​ទុក​មុន​ ហូរ​ឈាម​ខ្លាំង​​ ឬ​មាន​ឈាម​កក​​ក្នុងសរសៃវែ៉នជ្រៅ ។​ ផល​វិ​បាក​ជាក់​លាក់​មាន​៖ អាច​មាន​ដុំ​​ក្រោម​របួស​ របួស​រចនាសម្ព័ន្ធ​របស់​ក្លន​ រូប​រាង​មិន​ស្អាត​ អ្នក​អាច​បន្ថយហានិភ័យ​ផល​វិ​បាកកូន​អ្នក​​បាន​ដោយ​ធ្វើ​​​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​ពេល​​ធ្វើ​ការ​ឆ្លុះ​មើល​​ ដូច​ជា​បញ្ឈប់​ការ​លេប​ថ្នាំ​។ អត្ថបទពាក់ព័ន្ធ៖ ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច? មូល​ហេតុ​ទាំង​នេះ […]


វះកាត់ឆ្អឹង

Thyroidectomy For Goitre (​ការ​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​​លើ​អ្នក​ជំ​ងឺ​ពក​ក​)

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​អ្វី​ទៅ​ជា​ការ​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីតលើអ្នកជំងឺពកក​​  ​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​​ គឺ​ជា​រច​នា​សម្ព័ន្ធ​មួយ​នៅ​តំ​បន់​ក​​​ ដែល​​ផលិត​​អរ​ម៉ូន​ ទី​រ៉ុក​ស៊ីន​​ (thyroxin)​​ សំ​រាប់​សំរប​សំរួល​មេ​តា​បូ​​លីស​ក្នុង​ខ្លួន។ ក្រ​ពេញ​នេះ​អាច​រីក​ធំ​បាន។ ​គុណ​សម្បត្តិ​របស់​វា​មាន​អ្វី​ខ្លះ? ​ការ​កាត់​ចេញ​នូវ​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត មិន​ត្រឹម​តែ​ជួយ​កែ​លម្អ​ដល់​រូប​រាង​ក​ វា​​ថែម​ទាំង​អាច​​ជួយ​ការ​ពារ​ ឬជួយ​ព្យា​បាល​ដល់​វិបត្តិ​ផ្លូវ​ដង្ហើម​ ឬវិបត្តិ​នៃ​ការ​លេប​ផង​ដែរ។ ស្វែង​យល់​ពី​កត្តា​ប្រឈមតើកត្តាប្រឈម​កាត់ក្រពេញ​ទីរ៉ូអ៊ីត​មាន​អ្វីខ្លះ? ភាគ​ច្រើន​នៃការរីកក្រពេញទីរ៉ូអុីត(euthyroid multinodular)មិន​ចាំ​បាច់​ធ្វើ​ការ​វះ​កាត់​ ឬព្យា​បាល​ដោយ​ថ្នាំ​ឡើយ​។​​ការ​មើល​អេកូ​​​មាន​ប្រ​យោ​ជន៍​សំ​រាប់​តាម​ដាន​ពី​ទំ​ហំ​នៃ​ដុំ​ពក។​ ដុំ​​ដែល​មាន​ទំ​ហំ​ធំ​ តំ​រូវ​ឲ្យ​ធ្វើ​ការ​កំ​ណត់​ទំ​ហំ​តាម​​ MRI ឬ CT scan​ ដើម្បី​បញ្ជៀស​ការ​គាប​សង្កត់​ទៅ​លើ​បំ​ពង់​ខ្យល់​​ ។​ ការ​ព្យា​បាល​ច្បាស់​លាស់​សំ​រាប់​ (Toxic multinodular goitres​) គឺ​ការ​ធ្វើ​ច្រឹបសាច់​ ឬ​ការ​កាត់​ចេញ​​​ រួច​ធ្វើ​ការ​តាម​ដាន​ដោយ​​ការ​ព្យា​បាល​ដោយ​វិ​ទ្យុ​សកម្ម​​ (radio-iodine therapy​)។​​​ ការ​វះ​កាត់​ធ្វើ​ទៅ​លើពកកធម្មតា​ (Simple goitre)​ ប្រ​សិន​បើ​៖ ​រោគសញ្ញា​គ្លី​និក​ ឬ​ រូប​ភាព​វេជ្ជ​សាស្រ្ត​​ បង្ហាញ​ពី​ការ​គាប​សង្កត់​ ពិ​សេស​ទៅ​លើ​បំ​ពង់​ខ្យល់​។​ Substernal goitres​​ ជំ​រើស​​ល្អ​បំ​ផុត​គឺ​ការ​វះ​កាត់​ចេញ​ ដោយ​សារ​ការ​ធ្វើ​វិ​និច្ឆ័យ​​មាន​ការ​លំ​បាក​​រី​ឯ​​ការ​ពិ​និត្យ​ព្យា​បាល​​​ដោយ​រូប​ភាព​ CTឬ​MRI​ scans​ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​។​ ​​ពក​​កបន្ត​រីក​ធំ​។​ មូល​ហេតុ​ទាក់​ទង​នឹង​​សម្ផស្ស​​ ឧទាហេណ៍​  ទំ​ហំ​ធំ​​ ឬ​ រូប​រាងអា​ក្រក់​។​ វា​មាន​សា​រៈ​សំ​ខាន់​ណាស់​ដែល​អ្នក​គួរ​តែ​យល់​ដឹង​ពី​ហានិភ័យ​ និង​ផល​វិ​បាក​មុន​ពេល​ធ្វើ​ការ​វះ​កាត់​។ អត្ថបទពាក់ព័ន្ធ៖ Thyroid Nodules (ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត) មុន​ពេល​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​វះ​កាត់ គប្បី​ស្វែង​យល់​អំពី​ហានិភ័យ ក៏​ដូច​ជា​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​ជាមុន​សិន។ ក្នុង​ករណី​មាន​ការសង្ស័យ សូម​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។   ស្វែង​ពី​អ្វី​ដែលអាច​កើត​ឡើងគួរ​ត្រៀម​ខ្លួន​​អ្វី​ខ្លះ​មុន​ពេល​វះ​​កាត់ក្រពេញទីរ៉ូអ៊ីត? អ្នក​​គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ​អំ​ពី​ថ្នាំ​ដែល​អ្នក​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​បញ្ហា​សុខ​ភាព​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​​​ អ្នក​នឹង​បាន​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សន្លប់​​ រួច​ធ្វើ​ការ​ជា​មួយ​គ្នា​។​​ វា​សំ​ខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ឈប់​ញ៉ាំ​អា​ហារ​ និង​ផឹក​ទឹក​មុន​ពេល​វះ​កាត់​។​ អ្នក​បាន​ដឹង​ពី​ការ​ណែ​នាំ​​មុន​ពេល​វះ​កាត់​​ដូច​ជា​ ពេល​វេ​លា​សំ​រាប់​ញ៉ាំ​អា​ហារ​។​ ក្នុង​ករណី​ជា​ច្រើន​ អ្នក​ត្រូវ​ផ្តាច់​អា​ហារ​៦ម៉ោង​មុន​ពេល​វះ​កាត់​។​ […]


វះកាត់ឆ្អឹង

Varicose Veins Surgery (ការវះកាត់ជំងឺសរសៃឈាមវ៉ែនរីកធំ)

ចំណេះដឹងមូលដ្ឋាន១. អ្វីទៅជាការវះកាត់សរសៃវ៉ែនរីកធំ ? បញ្ហា​​សរសៃ​​ឈាម​​វ៉ែន​​រីក​ធំ ភាគ​ច្រើន​កើត​នៅ​លើ​កំភួន​​ជើង ជា​ពិសេសនៅផ្នែក​ខាង​ក្រោយ​នៃ​ជង្គង់។ ជាទូទៅបញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន ហើយ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​អំឡុង​ពេល​ពពោះ ឬ​ក៏​ពេល​ដែល​អ្នក​ឈរ​ច្រើន។ ជាទូទៅ វ៉ាល់​ជា​ច្រើន (សន្ទះ​ទប់​ឈាម) របស់​សរសៃ​ឈាម​វ៉ែន​នៅ​នឹង​ជើង ជួយ​ទប់​ឈាម​ដែល​ហូរ​ទៅ​កាន់​បេះដូង​មិន​ឲ្យ​ត្រលប់​ចុះ​មក​ក្រោម​វិញ​។ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​វ៉ាល់​ណាមួយ​មាន​បញ្ហា​នោះ​ឈាម​ដែល​ហូរ​ទៅ​កាន់​បេះដូង​អាច​នឹង​ហូរ​ចុះ​មក​ជើង​វិញ បង្ក​ឲ្យ​កើត​មាន​ជំងឺ​រីក​សរសៃ​ឈាម​វ៉ែន​នេះ។ ២. ហេតុអ្វីបានជាត្រូវព្យាបាលដោយវះកាត់? ការ​​ព្យាបាល​ដោយ​វះ​កាត់​អាច​ជួយ​ទប់​ស្កាត់​​​​រោគ​សញ្ញា ក៏​ដូច​ជាផលវិបាក​ផ្សេង​ៗ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​សរសៃ​ឈាម​វ៉ែន​រីក​ធំ​នេះ។ ជម្រើសនៃការព្យាបាល និងហានិភ័យនៃការវះកាត់គេ​អាច​ធ្វើ​ការ​ព្យាបាល​បញ្ហា​រីក​សរសៃ​ឈាម​វ៉ែន​​នេះតាម​ច្រើន​របៀប។ ចំពោះ​កម្រិត​រាង​ស្រាល គេ​អាច​ជ្រើស​រើស​ការ​ពាក់​ស្រោម​ជើង​បារ​ដើម្បី​រិត​បណ្តឹង​ ក៏​ដូច​ជា​ទ្រទង់​ឈាម​ដែល​បាញ់​ទៅ​កាន់​បេះដូង​មិន​ឲ្យ​ហូរ​ធ្លាក់​ចុះ​មក​វិញ។ វិធីសាស្ត្រ​ផ្សេង​ទៀត​មាន​ដូច​ជា ការ​ចាក់​ថ្នាំ​​​​ឲ្យ​សរសៃ​ឈាម​រួញ​ស្វិត (foam sclerotherapy) ការ​ប្រើ​ចរន្ត​អគ្គិសនី (radio-frequency ablation) ​ ឬ​ក៏​កាំ​រស្មី ដុត​​ជាលិកា​ដែល​ខូច​ខាត (endovenous laser ablation)។ យ៉ាងណាមិញ វិធី​​​ទាំង​នេះ​មិន​អាច​ព្យាបាល​បញ្ហា​សរសៃ​វ៉ែន​រីក​ធំ​នេះ​ឲ្យ​ជា​ដាច់​នោះ​ទេ វា​អាច​នឹង​រើ​ឡើង​វិញ​ក្រោយ​ពេល​ព្យាបាល។   អត្ថបទពាក់ព័ន្ធ៖ ក្បួនងាយៗ បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ហានិភ័យនៃការវះកាត់ មុន​ពេល​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​វះ​កាត់ គប្បី​ស្វែង​យល់​អំពី​ហានិភ័យ ក៏​ដូច​ជា​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​ជាមុន​សិន។ ក្នុង​ករណី​នៅមានការសង្ស័យ ឬមន្ទិលណាមួយ សូម​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។ ចំណុចគួរយល់ដឹងអំពីការវះកាត់១. វិធីសាស្ត្រវះកាត់ ជាទូទៅ ការ​វះ​កាត់នឹង​ធ្វើ​ឡើង​ដោយចាក់ថ្នាំសន្លប់ហើយ​អាច​មាន​រយៈពេល​ពី​២០​នាទី​ទៅ​៣​ម៉ោង ទៅ​តាម​ករណី​នីមួយ​ៗ។ វិធីសាស្ត្រ​វះកាត់​នឹង​អាច​​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ផ្តាច់​សរសៃ​ឈាម​វ៉ែន​ដែល​នៅ​សើៗ​ពី​សរសៃ​ដែល​នៅ​ជ្រៅ នៅត្រង់ ក្រលៀន ឬ​ក៏​ផ្នែក​ខាង​ក្រោយ​ជង្គង់​។ គ្រូពេទ្យ​ប្រហែល​ជា​ត្រូវ​វះ​​កាត់​ច្រើន​កន្លែង​ទៅ​តាម​ប្រវែង​របស់​សរសៃ​ដែល​​រីក​​នោះ។ ចំពោះ​សរសៃ​ឈាម​វ៉ែន​ដែល​ធំ […]


បាក់ឆ្អឹង

ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង

អង្គុយ​កោង​ខ្នង ដង​ខ្លួន​មិន​ត្រង់ អាច​ក្លាយ​ជា​ទម្លាប់ និង​​ឈាន​ដល់​បញ្ហា​ធំ​ៗ យ៉ាងហោច ៤ ពិសេស​​បញ្ហា​​​​ប្រព័ន្ធ​ឆ្អឹង​ខ្នង និង​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​ ដែល​ជាប់​ពាក់​ព័ន្ធ​។​ ១. កំពស់​លូត​មិន​​អស់​ (ឆ្អឹង​លូត​មិន​សព្វ​ល្អ) នៅ​វ័យ​លូត​លាស់ ប្រព័ន្ធ​ឆ្អឹង​​ធ្វើ​ការ​​យ៉ាង​ស្និទ្ធ​ទៅ​នឹង​​សាច់​ដុំ និង​សរសៃ​ផ្សេង​ៗ​សព្វ​​​រាង​កាយ ដូច​នេះ កាយ​វិការ​ដែល​ជា​ទម្លាប់​អង្គុយ គឺ​​មាន​ឥទ្ធិពល​ខ្លាំង​​ទៅ​លើ​ការ​លូត​លាស់​​​ឆ្អឹង ជា​ហេតុ​​ ដែល​គួរ​គប្បី​អង្គុយ​ឱ្យ​ត្រង់​ខ្លួន។ ២. ខូច​ជាលិកា​សន្លាក់​ អង្គុយ​មិន​ត្រង់​ខ្លួន ប្រៀប​ដូច​​ដាក់​បន្ទុក​បន្ថែម​​ទៅ​លើ​ជាតិ​ជាលិកា​ត្រង់​ចំណុច​ដែល​​ឆ្អឹង​សន្លាក់​ភ្ជាប់​គ្នា ពិសេស​ឆ្អឹង​ខ្នង ឆ្អឹង​ស្មា និង​​សន្លាក់​ឆ្អឹង​ជង្គង់។ ដោយ​បញ្ហា​នេះ អាច​ផ្តល់​គុណវិបត្តិ​ទៅ​លើ​ប្រព័ន្ធ​​ឆ្អឹង​​​រ៉ាំ​រ៉ៃ​ក្នុង​រយៈ​ពេល​យូរ ដូច្នេះ​​ទម្លាប់​អង្គុយ​ឱ្យ​ត្រង់​ខ្លួន គឺ​ជា​ផ្នែក​មួយ​សំខាន់​គួរ​យក​ចិត្ត​ទុក​ដាក់។ ៣. កើត​រោគ​រលាក​សន្លាក់​ឆ្អឹង រោគ​រលាក​សន្លាក់​ឆ្អឹង អាច​នឹង​កើត​ឡើង​​ផង​ដែរ ដោយ​ការ​អង្គុយ​​វៀច​ខ្នង ឬ​​កាយ​វិការ​ ទម្រេត​​ខ្លាំង​ទៅ​លើ​ឆ្អឹង​ខ្នង​។ ដើម​ហេតុ​ គឺ​ទម្លាប់​​​មិន​ល្អ​ទាំង​នោះ បន្ថែម​បន្ទុក​ ទៅ​លើ​​គន្លាក់​ឆ្អឹង នឹង​ធ្វើ​ឱ្យ​កើត​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង​​​ ក្នុង​រយៈ​ពេល​ណា​មួយ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់? Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង) ៤. វៀច​ឆ្អឹង​ខ្នង ដូច​ទៅ​នឹង បញ្ហា​សន្លាក់​ឆ្អឹង​​ អង្គុយ​មិន​ត្រង់​ខ្លួន អាច​បណ្តាល​ឱ្យ​ ឆ្អឹង​​ខ្នង​ វៀច និង​​មាន​​បញ្ហា​​ទៅ​ថ្ងៃ​ក្រោយ ដោយ​វា​បំផ្លាញ​​ទ្រង់​ទ្រាយ​ឆ្អឹង​ខ្នង។ ជា​ការ​ណែ​នាំ​​​បង្ការ​ពី​បញ្ហា​ខាង​លើ អ្នក​ជំនាញ​សុខភាព​បាន​ណែ​នាំ នូវ​វិធីសាស្រ្ត​មួយ​ចំនួន​ ដោយ​ការ​ជ្រើស​ប្រភេទ​កៅ​អី ដែល​សម​ល្មម​ទៅ​នឹង កំពស់​ និង​ទំងន់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ