backup og meta

កត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យគ្រាប់ឈាមសកើនឡើង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 25, 2022

កត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យគ្រាប់ឈាមសកើនឡើង?

តើអ្វីទៅគឺជាគ្រាប់ឈាមស? គ្រាប់ឈាមសគឺជាកោសិកាគ្រាប់ឈាមមួយប្រភេទដែលផលិតចេញមកពីខួរឆ្អឹង មក​ជាមួយគ្រាប់ឈាមក្រហម និង ប្លាកែត។ ឈាមសមានតួនាទីសំខាន់ជួយការពាររាងកាយ ប្រយុទ្ធប្រឆាំងជំងឺ ការរលាក និងការឆ្លងមេរោគផ្សេងៗ ព្រោះវាជាផ្នែកមួយនៃប្រព័ន្ធការពារមិនអាចខ្វះបាន។ ដូច្នេះការកើនឡើងបរិមាណគ្រាប់ឈាមស ​អាច​មក​ពី​កត្តា​មួយ​ចំនួន​។​

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

Neutrophilia leukocytosis៖ គឺការកើនឡើងគ្រាប់ឈាមសដើម្បីប្រឆាំងទៅនឹងការរលាក និង ការខូចខាតជាលិកាក្នុងរាងកាយ។

Lymphocytosis៖ ការកើនឡើងឈាមសដើម្បីការពារ ប្រព័ន្ធទឹករងៃក្នុងរាងកាយ។

Monocytosis៖ ការកើនឡើងឈាមសដើម្បីជួយពង្រឹងទៅប្រព័ន្ធការពារ កុំឲ្យឆ្លងពពួកបាក់តេរី និងមេរោគ។

Eosinophilia៖ ការកើនឡើងឈាមសប្រឆាំងទៅនឹងការរលាក ការឆ្លងមេរោគ និងភាពមិនប្រក្រតីនៃការប្រព័ន្ធ​ការពារ។

Basophilia៖ ការកើនឡើងគ្រាប់ឈាមស ដើម្បីប្រឆាំងទៅនឹងការឆ្លងពពួកប៉ារ៉ាសិត និងប្រឆាំងការអាលែកហ្ស៊ី។

ការកើនឡើងគ្រាប់ឈាមសក្នុងរាងកាយ មិនមែនគ្មានមូលហេតុនោះទេ ព្រោះវាអាចបញ្ជាក់បានថា ក្នុងរាងកាយរបស់យើងកំពុងតែមានបញ្ហាអ្វីមួយកើតឡើង តួយ៉ាងដូចជាការឆ្លងមេរោគ ការឆ្លងបាក់តេរី ការរងរបួស ការ​អា​លែកហ្ស៊ី ឬមានជំងឹផ្សេងមកបៀតបៀនសុខភាពរបស់យើង។

លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និង​ឈាម មានប្រសាសន៍ថាពេល​ចំនួនគ្រាប់ឈាមសឡើងត្រឹម២០ពាន់ គឺ​ដោយសារតែមានមេរោគ ឬបាក់តេរី ចូលឈ្លានពានខ្លួនយើង ហើយខួរឆ្អឹងក៏ផលិតគ្រាប់ឈាមសច្រើន ដើម្បីទប់ទល់ជាមួយនឹងពពួកបាក់តេរី និងមេរោគទាំងនោះ។ ផ្ទុយទៅវិញ បើឈាម​ស​ឡើង​ច្រើន​លើសពី១០០ពាន់ គឺ​ជា​សញ្ញា​កើតជំងឺមហារីកឈាមហើយ។

កត្ដាសំខាន់ៗដែលបណ្ដាលឲ្យកើនបរិមាណគ្រាប់ឈាមស

ត្រៀមកើតទឹកនោមផ្អែម

អត្ថបទពាក់ព័ន្ធ៖

  • មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
  • ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន
  • Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម)
  • Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម)
  • ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ
  • នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម