ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

Galactosemia (ជំងឺលើសជាតិស្ករហ្កាឡាក់តូសក្នុងឈាម)

និយមន័យ១- អ្វីជាការជំងឺ​លើសជាតិស្ករហ្កាឡាក់តូសក្នុងឈាម? ការ​លើស​ជាតិ​ស្ករហ្កាឡាក់​តូស​ក្នុង​ឈាម គឺជាជំងឺកើត​ឡើង​ពេល​​រាងកាយ​របស់​យើង​មិន​អាច​ធ្វើ​មេតាបូលីស​បំបែក​ស្ករ Galactose បាន ជា​ហេតុ​ធ្វើឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ស្ករនេះ​ច្រើន​នៅ​ក្នុង​ឈាម ​នាំឲ្យ​មាន​ផល​វិបាក​ផ្សេងៗ។ ចំពោះ​គ្នា​យើង​មាន​ជំងឺ​លើស​ជាតិ​ស្ករហ្កាឡាក់តូស​ក្នុង​ឈាម​ ត្រូវ​មាន​ការ​ប្រយ័ត្ន​ខ្ពស់ពេល​ញ៉ាំ​​អាហារ ព្រោះ​អាហារ​មាន​ផ្ទុក​ជាតិ Galactose ជា​ពិសេស​ទឹក​ដោះ​គោ អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ Galactose ​កាន់​តែ​កើន​ឡើង​ច្រើន​ក្នុង​ឈាម ហើយ​បរិមាណ​ដ៏​លើស​លុប​នេះ​ នឹង​ជ្រាប​ចូល​ទៅ​ក្នុង​ថ្លើម តម្រងនោម ភ្នែក និង​កោសិកា​ខួរក្បាល បណ្ដាល​ឲ្យ​ជាលិកា​នៃ​សរីរាង្គ​ទាំង​នោះ​ខូចខាត។ ជំងឺលើស​ជាតិ​ស្ករហ្កាឡាក់តូសក្នុង​ឈាម ជា​ជំងឺ​តំណពូជ​ ដែល​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​តាម​ខ្សែ​ស្រឡាយ​គ្រួសារ។ គេ​បាន​បែងចែក​ជំងឺ​លើស​ជាតិ​ស្ករនេះ​ជា ៣​ប្រភេទ ទៅ​តាម​បម្រែបម្រួល​មុយតាស្យុង​លើ​ហ្សែន​ ពិសេស និង​ការ​ប៉ះពាល់​អង់ស៊ីម​មួយ​ចំនួន​ ដែល​ចូលរួម​ក្នុង​ការ​បំបែក​ស្ករ Galactose ។ – ប្រភេទ​ទី ១៖ Classic Galactosemia ជា​ទម្រង់​កើត​មាន​ញឹកញាប់​ជាង​គេ ហើយ​ក៏​ធ្ងន់ធ្ងរ​ជាង​គេ​ដូចគ្នា។ បើ​កើត​លើ​ទារក ហើយ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ជាមួយ​របប​អាហារ​មានជាតិ Galactose​ទាបទេ ទារក​អាច​ស្លាប់​នៅ ២-៣ ថ្ងៃក្រោយសម្រាល។ ទារក ​អាច​មាន​រោគ​សញ្ញា​ ដូចជា អត់​ចង់​បៅ អស់​កម្លាំង អត់​ឡើង​ទម្ងន់ ស្បែក​ និង​ភ្នែក​ឡើង​លឿង ខូច​ថ្លើម និង​មាន​ការ​ហូរ​ឈាម​ដោយ​គ្មាន​ហេតុផល។ អាច​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ ដូចជា ​ឆ្លង​បាក់តេរី​ចូល​ក្នុង​ឈាម​ធ្ងន់ធ្ងរ​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើមានសញ្ញាទាំងនេះ រាងកាយខ្វះជាតិស្ករហើយ ប្រញាប់បំពេញភ្លាម

ញ័រខ្លួន វិលមុខ ឈឺក្បាល អស់កម្លាំង ឡេះឡះ បែកញើស បេះដូង​លោត​ញាប់ ស្បែក​ស្លេក​ស្លាំង ជា​សញ្ញា​នៃ​ការ​ខ្វះជាតិ​ស្ករ​ក្នុង​ឈាម។ បើ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ត្រូវ​ធ្វើ​ដូច​ម្តេច? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាមអាច​បណ្តាល​មក​ពី​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម ញ៉ាំ​អាហារ​តិច​ពេក ហាត់​ប្រាណ​ទាំង​មិន​ញ៉ាំ​អាហារ ផឹកស្រា ឬ​ញ៉ាំ​អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត​មិន​គ្រប់​គ្រាន់។ បើ​យើង​មាន​សញ្ញា​ដូច​រៀបរាប់​ខាង​លើ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និង បំពេញ​ជាតិ​ស្ករ​ឡើង​វិញ​ភ្លាម កាល​ណា​ទុក​យូរ ខ្លួន​យើង​កាន់​តែ​ចុះ​ខ្សោយ បណ្តាល​ឲ្យ​សន្លប់ និង​ប៉ះពាល់​ដល់​ខួរ​ក្បាល។ លោក​វេជ្ជបណ្ឌិត​ បន្ថែម។ ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម កើត​ឡើង​​ដោយ​សារ​​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់​ចុះតិច​ជាង​កម្រិត​ធម្មតា។ តើ​អ្វី​ទៅ​ជា​គ្លុយ​កូស? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា គ្លុយកូស គឺ​ជា​សារធាតុ​ស្ករ​ដែល​បាន​មក​ពី​ចំណី​អាហារ វា​ជា​ប្រភព​ផ្តល់​ថាមពល​ដ៏​សំខាន់​សម្រាប់​រាងកាយ​មនុស្ស​យើង។ អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម ចំពោះ​អ្នក​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​​ឲ្យ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​កាបូអ៊ីដ្រាត ព្រោះ​អាហារ​ទាំង​នោះ​សម្បូរ​គ្លុយកូស ដែល​មាន​នៅ​ក្នុង បាយ នំប៉័ង ដំឡូងបារាំង ទឹកដោះគោ ផ្លែឈើ ទឹកផ្លែឈើ និង​បង្អែម​គ្រប់​ប្រភេទ។


ជំងឺទឹកនោមផ្អែមប្រភេទ២

បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម

ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ មិន​ឆ្លង តម្រូវ​ឲ្យ​ព្យាបាល​អស់​មួយ​ជីវិត វា​ស្តែង​ឡើង​តាម​រយៈ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ខុស​ប្រក្រតី បណ្តាល​មក​ពី​លំពែង​ខ្សោយ ឬ​អាំង​ស៊ុយលីន​ខូច គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ។ ១- រោគ​សញ្ញា​ជំងឺ​ទឹកនោម​ផ្អែម ចង់​ដឹង​ថា ខ្លួន​យើង​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​អត់ ងាយ​ចំណាំ​បំផុត បើ​មាន​រោគ​សញ្ញា​មួយ​ចំនួន ខាង​ក្រោម​នេះ យើង​អាច​នឹង​កើត​ជំងឺ​នោម​ផ្អែម។ – នោម​ញឹក​ហើយ​ច្រើន – ស្រេក​ទឹក​ខ្លាំង – ឃ្លាន​ខ្លាំង – អស់​កម្លាំង។ ២- មូល​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​ដោយសារ​កត្តា​តំណពូជ បើ​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ទឹកនោម​ផ្អែម នោះ​សមាជិក​គ្រួសារ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម។ របៀប​រស់នៅ និង​ហូបចុក មាន​ការ​ជក់បារី ឬ​មិន​ទម្លាប់​ហាត់​ប្រាណ ចូល​ចិត្ត​ញ៉ាំ​ផ្អែមៗ ធ្វើ​ឲ្យ​រាង​កាន់​តែ​ធាត់​ទៅៗ ​កត្តា​អាយុ​ និងករណី​ខ្លះ​ទៀត​បណ្តាល​មក​ពី​ពពួក​វីរុស។ អត្ថបទពាក់ព័ន្ធ៖ លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ ៣- កើត​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​ដូចម្តេច? បើ​យើង​ជំងឺ​ទឹកនោម​ផ្អែម​ហើយ តម្រូវ​ឲ្យ​ព្យាបាល​អស់​ជីវិត តែ​ទោះ​យ៉ាង​ណា​ការ​ញ៉ាំ​របប​អាហារ និង​លំហាត់​ប្រាណ​បាន​ត្រឹម​ត្រូវ ជា​ចំណែក​មួយ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម។ អត្ថបទពាក់ព័ន្ធ៖ វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែមរ៉ាំរ៉ៃ ជំរុញឲ្យមានជំងឺច្រើនមុខបន្ថែមទៀត

ពី​មុន​យើង​ធ្លាប់​តែ​ដឹង​ថា កើត​ជំងឺ​​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃងាយ​ប្រឈម​នឹង​ដំបៅ​ជើង ដែល​អ្នក​ជំងឺ​ខ្លះ​អាច​កាត់​ជើង​ក៏​មាន តែ​តាម​ពិត​ទៅ​នៅ​ពេល​កើត​ជំងឺ​ទឹកនោម​ផ្អែម​រ៉ាំរ៉ៃត្រូវ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​មុខ។ ជំងឺ​ទឹក​នោម​ផ្អែម​មិន​មែន​មក​ពី​របប​អាហារ​មួយ​មុខ​នោះ​ទេ វា​បណ្តាល​មក​ពី​​ខូច​កោសិកាលំពែង កត្តា​ហ្សែន បរិស្ថាន របៀប​រស់នៅ និង​កត្តា​អាយុ ដែល​មាន​ទឹក​នោម​ផ្អែម​ប្រភេទ១ ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ អ្នក​កើត​ជំងឺ​ទឹកនោម​ទាំង ៣ ប្រភេទ​នេះ​សុទ្ធ​តែ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្លាំង។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ជំងឺ​ទឹកនោម​ផ្អែម ជា​កត្តា​ជំរុញ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ច្រើន​មុន​ដូច​ជា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង ភ្នែក​មើល​មិន​ឃើញ មាន​បញ្ហា​តម្រង​នោម និង​ត្រូវ​កាត់​អវៈយវៈ។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម តម្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​របប​រស់នៅ ដោយ​​ហាត់​ប្រាណ​ជា​ប្រចាំ ពិសេស​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​រក្សា​ទម្ងន់ និង​មាន​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម នោះ​ទើប​មិន​វិវត្ត​ទៅ​ធ្ងន់ធ្ងរ។ រីឯ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​វិញ ​អាច​​មាន​ផល​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ម៉ាក់ៗ​ចាំបាច់​ត្រូវ​ឧស្សាហ៍​ជួប​គ្រូពេទ្យ​ដើម្បី​តាម​ដាន​សុខភាព គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប។


ជំងឺទឹកនោមផ្អែមប្រភេទ២

ទំនាក់​ទំនងរវាងហ្សែន និងជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

ធ្លាប់​ឆ្ងល់​អត់ ម៉េច​បាន​ហ្សែន​ ធ្វើ​ឲ្យ​យើង​កើត​ទឹក​នោម​ផ្អែម? ធ្វើ​ម៉េច​អាច​ដឹង​ថា​យើង​មាន​ជំងឺ​នេះ ត​ពី​អ្នក​ផ្ទះ​អត់? “Hello គ្រូពេទ្យ” នឹង​បកស្រាយប្រាប់​ទាំង​អស់​គ្នា។ យោង​តាម​សមាគមជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក (ADA) បើ​ប៉ា​ម៉ាក់​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម នោះ​យើង​ជា​កូន​ក៏​អាច​កើត​ជំងឺ​នេះ​ដែរ។ ទោះ​បី​បម្រែ​បម្រួល​ហ្សែន​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ពិត​មែន តែ​ក៏​មិន​ទាំង​ស្រុង​ដែរ ត្រូវ​មាន​កត្តា​រួម​ផ្សំ​ពី​ខាង​ក្រៅ​មួយ​ចំនួន​ទៀត​ ទើប​អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺទឹក​នោម​ផ្អែម។ យ៉ាង​ណា យើង​ពិបាក​នឹង​បែង​ចែក​ខ្លាំង រវាង​ហានិភ័យ​បង្ក​ឲ្យ​កើត​ជំងឺ​នេះ គឺ​ដោយ​​ហ្សែន ឬ​របៀប​រស់​នៅ​ឲ្យ​ប្រាកដ ទម្លាប់​រស់​នៅ​របស់​យើង​គ្រប់​គ្នា ភាគ​ច្រើន​តែង​បន្ត​ពី​ប៉ាម៉ាក់ ដូច​ជា ទម្លាប់​រស់​នៅ​ដែល​មិន​ខ្វាយ​ខ្វល់​ពី​លំហាត់​ប្រាណ និង​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព​ ជាដើម។ ១- ហ្សែន​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ យោង​តាម​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក ដោយ​បាន​សិក្សាលើ​កូន​ភ្លោះ បង្ហាញ​ថា ​ហ្សែនអាច​មាន​ឥទ្ធិពល​លើ​ជំងឺ​នេះ។ ការ​សិក្សាមិន​បាន​បញ្ជាក់​ច្បាស់​ទាំង​ស្រុង​នោះ​ទេ ដោយ​សារ​មាន​កត្តា​បរិស្ថាន​មួយ​ចំនួន​ទៀត ក៏​ជះ​ឥទ្ធិពល​ខ្លាំងនាំ​ឲ្យ​យើង​កើត​ ជំងឺ​ទឹកនោមផ្អែម ដូច​គ្នា។ ហ្សែន​មនុស្ស​ម្នាក់ៗ អាច​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​មាន​បម្រែបម្រួល​ហ្សែន (Genes Mutation) កាន់​តែច្រើន យើង​នឹង​កាន់​ប្រឈម​កើត​ទឹក​នោម​ផ្អែម​កាន់​តែ​ខ្ពស់។ បម្រែ​បម្រួល​ហ្សែន នាំ​ឲ្យ​យើង​ប្រឈម​ខ្លាំង​បំផុត​ មាន​ដូច​ជា៖ – ផលិត​ស្ករ​គ្លុយកូស – ផលិត​អ័រម៉ូន​អាំងស៊ុយលីន – គ្រប់គ្រង​ការ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន – កែ​តម្រូវ​កម្រិត​អ័រម៉ូន​អាំងស៊ុយលីន ហ្សែន​ពាក់​ព័ន្ធ​កត្តា​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​មាន៖ – ហ្សែន TCF7L2 ប៉ះ​ពាល់​ដល់​ការផលិត​អ័រម៉ូន​អាំងស៊ុយលីន និង​ផលិត​ស្ករ – ហ្សែន ABCC8 (The […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ!

ស្រី​ៗមានជំងឺ​ទឹក​នោម​ផ្អែម​ តែង​បារម្ភ​ខ្លាច​មាន​បញ្ហា​ប៉ះពាល់ ពេល​ពពោះ។ តែពេទ្យ​សូម​ប្រាប់​ថា ទោះ​កើត​ជំងឺ​នេះក៏​ដោយ ក៏​ពពោះ​​ដោយ​សុវត្ថិភាពដែរ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែ​នាំរបស់ “Hello គ្រូពេទ្យ” ខាងក្រោម​នេះ។ ១- ទៅជួបគ្រូពេទ្យ គ្រូ​ពេទ្យ​នឹង​ណែ​នាំ​ចំណុច​ជា​ច្រើន ដើម្បី​អាច​ឲ្យ​យើងរៀប​ចំ​ផែន​ការ​យកកូនប្រកប​ដោយ​សុវត្ថិភាព ហើយ​ជាញឹក​ញាប់ ពេទ្យ​តែង​ប្រាប់​យើង​ឲ្យ​ចាប់​ផ្តើម​ជាមួយ​កត្តា​មួយ​ចំនួន​៖ – ប្តូរ​ថ្នាំ​ព្យាបាលជំងឺ​ទឹក​នោម​ផ្អែម៖ គ្រូពេទ្យ​នឹង​ឲ្យ​យើង​ប្ដូរ​ពី​លេប​ថ្នាំ​គ្រាប់ ទៅ​ជា​ចាក់​អ័រម៉ូន​អាំង​ស៊ុយ​លីនជំនួស​វិញ ហើយវិធី​ព្យាបាល​ទឹក​នោម​ផ្អែម​មួយ​ចំនួន​ មុន​ពេល​យើង​ពពោះ ក៏​ត្រូវ​ផ្លាស់​ប្តូរ​ដូច​គ្នា។ – ព្យាបាល​បញ្ហា​សុខ​ភាព៖ មុន​ពេល​ពពោះ គ្រូ​ពេទ្យ​នឹង​ណែ​នាំ​យើង​ធ្វើ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ជា​មុន​សិន ដើម្បី​ចៀស​វាង​ផល​វិបាក​បង្ក​ដោយ​ទឹក​នោម​ផ្អែម ដូចជា ជំងឺ​បេះដូង ភ្នែក ប្រព័ន្ធ​ប្រសាទ តម្រង​នោម ឬ​លើស​ឈាម ជាដើម។ – ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្ភព៖ ពេល​ណាត់​ជួប គ្រូ​ពេទ្យ​នឹង​រៀប​ចំ​ការ​ព្យាបាល​ច្រើន​ជាង​មុន ដើម្បី​ការ​ពារ​កត្តា​ប្រឈម​ដោយ​សារ​ជំងឺ និង​ផល​វិបាក​ផ្សេង​ទៀត​អំឡុង​ពេល​ពពោះ។ អត្ថបទពាក់ព័ន្ធ៖ អានហើយ ឈប់​បន្ទោសជាតិស្ករ រឿងទឹកនោមផ្អែម​ទៀតទៅ ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា? ២- គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ជា​វិធី​បង្ការ​ល្អ​បំផុត ដើម្បី​បញ្ចៀស​ផល​រំខាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ គោល​បំណង​សំខាន់ដើម្បី​ជួយ​ឲ្យ​ការ​ពពោះ​មាន​សុវត្ថិភាព ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ឲ្យ​ស្ថិត​នៅ​កម្រិតធម្មតា។ គួរ​ចាំ​ថា សរីរាង្គ​មួយ​ចំនួន​របស់កូនក្នុង​ផ្ទៃ ចាប់​ផ្តើម​កកើត​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​បង្ក​កំណើត ដូចជា ខួរ​ក្បាល ខួរ​ឆ្អឹង​ខ្នង និង​បេះដូង​។ សរីរាង្គ​សំខាន់ៗ​របស់​កូនក្នុង​ផ្ទៃ គឺ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​កម្រិត​ជាតិ​ស្ករ​របស់​ម្តាយ។ ដើម្បី​បន្ថយ​ហានិភ័យកូនលូត​លាស់​មិន​ប្រក្រតី ស្រីៗ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​តាំង​ពី​ពេល​ពពោះ​ដំបូងៗ។ ដើម្បី​ការ​ពារ​ការ​ឡើង​ជាតិ​ស្ករ​ឲ្យ​បាន​ទាន់​ពេល គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​កម្រិត​អេម៉ូក្លូប៊ីន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​​ងាយ​កើត

គ្នា​យើង​ភាគ​ច្រើន ឲ្យ​តែ​ឃើញ​អ្នក​ផ្ទះ ឬមិត្ត​ភក្តិ​ញ៉ាំ​របស់​ផ្អែមៗ ច្បាស់​ណាស់ តែង​ព្រមាន​ភ្លាមៗ “ប្រយ័ត្ន​កើត​ទឹក​នោម​ផ្អែមទៅ” ត្រូវអត់? ប៉ុន្តែ​ត្រូវ​ដឹង​ផង ទឹក​នោម​ផ្អែម​មាន​ប៉ុន្មាន​ប្រភេទ ហើយ​មិន​មែន​ញ៉ាំ​ផ្អែម​តែ​មួយ​មុខ​ទេ នៅមាន​កត្តា​ជាច្រើន​ទៀត​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ដ៏​រ៉ាំរ៉ៃមួយនេះ។ ១- ប្រភេទទឹកនោម​ផ្អែម ជំងឺ​ទឹក​នោម​ផ្អែមមាន​ទាំង​អស់ ៣​ ប្រភេទ គឺប្រភេទ១ ប្រភេទ២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ – ទឹក​នោម​ផ្អែម​ប្រភេទ១៖ ច្រើន​រក​ឃើញ​ដំបូង​នៅ​លើ​អូន​តូច។ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន មិន​អាចទាញ​យក​ស្ករ​ទៅ​ប្រើ​ក្នុង​កោសិកា​បាន។ អាំងស៊ុយលីនមិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង នាំ​ឲ្យ​ខូច​សរីរាង្គផ្សេងៗ​ក្នុង​ខ្លួន។ – ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​យក​អាំងស៊ុយលីន​ទៅ​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ។ រាងកាយ​យើង​មាន​ជំងឺនេះ នៅ​តែ​ផលិត​អាំងស៊ុយលីន​បាន ប៉ុន្តែមិនមាន​តុល្យភាព​ជាមួយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ មាន​ច្រើន​នោះ​ទេ។ ធាត់​ខ្លាំង​ពេក ក៏អាច​ប្រឈម​កើត​ទឹកនោមផ្អែម​ប្រភេទ​នេះ​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ? – ទឹកនោម​ផ្អែម​លើ​ស្រ្តី​ពពោះ៖ គឺ​លក្ខខណ្ឌ​បណ្តោះ​អាសន្ន ព្រោះ​ស្រីៗ​ជា​ធម្មតា នឹង​កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អំឡុង​ពេល​កំពុង​ពពោះ ហើយ​បាត់​ទៅ​វិញ​នៅ​ពេល​សម្រាល។ ២- កត្តា​ជាច្រើន​នាំ​ឲ្យ​យើង​កើត​ជំងឺនេះ​ – កត្តា​ហ្សែន នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ច្បាស់​លាស់ពី​មូល​ហេតុ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១​ នៅ​ឡើយ​ទេ។ ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​អាច​ជា​កត្តា​ប្រឈម​មួយ។ ឧទាហរណ៍៖ ប្រុសៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ កូន​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ ១-១៧%។ ស្រដៀង​គ្នា​ដែរ ស្រីៗ​មាន​ជំងឺ​នេះ​ក៏​អាច​នឹង​បន្ត​ទៅ​កូន​ដូច​គ្នា។ អត្រា​ប្រឈម​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១ លើ​ក្មេង​មាន ១% បើ​សិន​ជា​សម្រាល​កូន​ក្រោយ​អាយុ​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

របៀប​មើលលទ្ធផល លើឧបករណ៍វាស់ជាតិស្ករខ្លួនឯង

ដឹង​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមខ្លួនឯង ជារឿង​ចាំ​បាច់​បំផុត ដើម្បីអាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ រក្សា​សុខ​ភាព​ប្រសើរ​ជាង​មុន ជាពិសេសបង្ការជំងឺរ៉ាំរ៉ៃទឹកនោមផ្អែមតែម្ដង។ អ៊ីចឹង ត្រូវ​ដឹង និងពិនិត្យ​តាម​ណា​? “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ងាយៗ​ពិនិត្យ​ជាតិ​ស្ករ​ខ្លួន​ឯង ឲ្យ​គ្នា​យើង​បាន​ដឹង តាម​រយៈ​ឧបករណ៍​​វាស់​ជាតិ​ស្ករ ហៅ​សាមញ្ញ ម្ជុល​ជោះជាតិ​ស្ករ ដែលមាន​ច្រើន​ជម្រើស លក់តាម​ឱសថស្ថាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- របៀបអានកម្រិតជាតិស្ករ ធម្មតា កម្រិត​ជាតិ​ស្ករ​សម្រាប់​មនុស្ស​ទូទៅ​គឺ ៧០-១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម ដោយ​មិន​កំណត់​ពេល​វាស់​ស្ទង់​នោះ​ទេ។ ប៉ុន្តែ ​បើ​ស្ថិត​ក្នុង​រយៈពេល​ ៨ ម៉ោង ក្រោយ​បាយ គឺ​ត្រូវ​នៅ​ក្រោម ១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម។ បើ​ចុះ​ទាប​ជាង ៧០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម មាន​ន័យ​ថា ​ខ្វះ​ជាតិ​ស្ករ។ ត្រូវចាំថា ​ពេល​ជាតិ​ស្ករ​ស្ថិត​នៅ​ចន្លោះ ១០០-១២៥ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម អំឡុង​ពេល​ព្រឹក​មិន​ទាន់​ញ៉ាំ​អាហារ ជា​មុខ​សញ្ញា​ត្រៀម​​កើត​ទឹក​នោម​ផ្អែម ហើយ​បើ​ឡើង​ហួស ១២៦  មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម វិញ ​គឺ​កើត​ទឹកនោមផ្អែមតែ​ម្ដង។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/mEt2QOlbaBI ២- គួរជ្រើសរើសឧបករណ៍ពិនិត្យបែបណា? ឧបករណ៍​ពិនិត្យ ​អាច​រក​បាន​នៅ​គ្រប់​ឱសថស្ថាន បើ​ចង់​បាន​ផលិត​ផល​ណា​ល្អ​ អាច​ទៅ​សុំ​យោបល់​ពី​គ្រូពេទ្យ និង​ឱសថការី […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ទាំងនេះ ជាវិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម

សម្រាប់អ្នកទឹកនោមផ្អែម លំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ដើរតួសំខាន់ដើម្បីររក្សាទម្ងន់ និងធ្វើឲ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើញ៉ាំអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត (ផ្អែម) ច្រើន ជាហេតុដែលនាំឲ្យថ្នាំទឹកនោមផ្អែម ក៏ថយប្រសិទ្ធភាពតាមហ្នឹងដែរ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីការរៀបចំអាហារសម្រាប់អ្នកទឹកនោមផ្អែមឲ្យមានសុខភាពល្អ។ ១- អាហារត្រូវញ៉ាំ ចំណីយើងញ៉ាំក្នុងមួយពេល ត្រូវមាន ៤ ចំណែក៖ – ពីរចំណែកជាបន្លែបៃតង និងបន្លែគ្មានជាតិម្សៅ ដូចជា ការ៉ុត ស្ពៃ និងប៉េងប៉ោះ។ – មួយចំណែកទៀត ជាជាតិប្រូតេអ៊ីនបានពីសាច់ ដូចជា ត្រី ត្រីធូណា ឬសាច់ (ជ្រូក/គោ) សុទ្ធមិនលាយខ្លាញ់ – មួយចំណែកចុងក្រោយ ជាអាហារមានជាតិម្សៅ ដូចជា ដំឡូង និងអង្ករ ជាដើម។ លើសពីនេះ យើងអាចញ៉ាំផ្លែឈើ ទឹកដោះគោ កាហ្វេ និងតែ ដែលមិនត្រូវដាក់ស្ករនោះទេ។ ២- កាបូអ៊ីដ្រាត ជាតិស្ករភាគច្រើន មានប្រភពពីកាបូនអ៊ីដ្រាត (ជាតិស្ករដែលបានពីអាហារ)។ ដូចនេះ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យបានល្អ ត្រូវញ៉ាំបរិមាណដូចគ្នារាល់ថ្ងៃ និងកំណត់ពេលវេលាឲ្យបានទៀង ទើបថ្នាំទឹកនោមផ្អែមមានប្រសិទ្ធភាព។ បើមានចម្ងល់ អាចស្វែងរកអ្នកឯកទេសចំណីអាហារ ដើម្បីប្រឹក្សាយោបល់បាន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើឈឺ ២ មុខនេះ ត្រូវដឹងអ្វីគួរញ៉ាំ និងមិនគួរ

ទឹកនោមផ្អែម និងលើសឈាម សុទ្ធជាជំងឺកាចសាហាវឆក់យកជីវិតមនុស្សជាច្រើនរៀងរាល់ឆ្នាំ អាចកើតលើមនុស្សគ្រប់វ័យ មិនថាក្មេង ចាស់ ជំទង់ ខណៈស្រុកយើងក៏សម្បូរអ្នកជំងឺទាំងពីរប្រភេទនេះដែរ។ គ្នាយើង និងចាស់ៗនៅផ្ទះ មានកើតទឹកនោមផ្អែមផង លើសឈាមផង គួរប្រុងប្រយ័ត្ន។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារគួរញ៉ាំ និងមិនគួរញ៉ាំ ដើម្បីរក្សាសុខភាពឲ្យប្រសើរ។ ៣ ភាគ ៤ គ្នាយើងកើតទឹកនោមផ្អែម សុទ្ធតែមានបញ្ហាលើសឈាម។ កត្តារបបអាហារ សំខាន់បំផុតគ្រប់គ្រងសុខភាពរបស់យើងប្រចាំថ្ងៃ៖ ១- ជាតិសូដ្យូម (អំបិល) គ្នាយើងលើសឈាម ត្រូវតមប្រៃដាច់ខាត អនុញ្ញាតឲ្យញ៉ាំត្រឹមតែ ១៥០០ មិល្លីក្រាម (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ អាហារនៅតាមហាង មានជាតិអំបិល និងសារធាតុប្រៃខ្លាំង អ៊ីចឹងគួរចំណាយពេលចម្អិននៅផ្ទះប្រសើរជាង ចំណេញទាំងលុយកាក់ បានទាំងសុខភាព។ ២- គ្រាប់ធញ្ញជាតិ និងជាតិម្សៅ គ្រាប់ធញ្ញជាតិ និងអាហារជាតិម្សៅ សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមចាំបាច់ អាចធ្វើឲ្យជាតិស្ករក្នុងឈាមប្រសើរឡើង និងឆ្អែតបានយូរ។ ៣- ចេក ចេកសម្បូរប៉ូតាស្យូម អាចបន្ថយអំពើរបស់សូដ្យូម (អំបិល) ទៅលើសរសៃឈាម ដូចនេះគួរញ៉ាំចេកឲ្យបានច្រើន។ ៤- ស្រា អាល់កុល មានជាតិស្ករខ្ពស់ ចឹងហើយគួរតែចៀសវាង។ ៥- បន្លែ និងផ្លែឈើ ដោយសារបន្លែ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ